Daily interviews-logo

Daily interviews

RFI

នៅរៀងរាល់​ថ្ងៃ យើង​នឹង​ជួប​សម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

France

Networks:

RFI

Description:

នៅរៀងរាល់​ថ្ងៃ យើង​នឹង​ជួប​សម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes

លោក សេង សុខហេង៖ បទល្មើសព្រៃឈើតែងកើតឡើងជាប្រចាំ និងបានបង្កើនសកម្មភាពអំឡុងពេលមានការបោះឆ្នោត

6/6/2023
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារសម្លេងកាលពីថ្ងៃចន្ទម្សិលមិញ ក៏ដូចជាការថ្លែងនៅថ្ងៃអង្គារនេះដែរ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធបញ្ចេញកម្លាំងទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានយកដីរដ្ឋ ដែលតែងតែកើតឡើងមុនពេល និងអំឡុងពេលមានការបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យចាប់យកមេខ្លោង ដែលនៅពីក្រោយការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋនេះមកដាក់ទោសផងដែរ ដោយមិនមានការលើកលែង។ សម្រាប់លោក សេង សុខហេង អ្នក​សម្រប​សម្រួលនៃ​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃ​ឡ​ង់វិញ បានស្វាគមន៍ចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ក៏ប៉ុន្តែលោកកត់សម្គាល់ថាកន្លងមកការប្រព្រឹត្តបទល្មើសព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋនៅតែបន្តកើតឡើងដូចភ្លៀងរលឹម និងមានការបង្កើនសកម្មភាពអំឡុងពេលមានការបោះឆ្នោតផងដែរ។

Duration:00:12:09

លោក សឺន ជុំជួន៖ សិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រសើរជាងមុនតែចងដោយច្បាប់វៀតណាម

6/4/2023
ដូច​រាល់​ឆ្នាំ​ដែរ​ ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​តែង​តែ​រំឮក​ខួប​​នៃ​ការ​ផ្ទេរ​ទឹក​ដី​ខ្មែរ​ក្រោមទៅ​ឲ្យ​វៀត​ណាម​គ្រប់​គ្រង​ដែលគិត​មក​ដល់​ពេល​នេះ​គឺ​៧៤​ឆ្នាំ​ហើយ​។ ​ រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​អំណាច​វៀត​ណាម ​ខ្មែរ​ម្ចាស់​ស្រុក​មិន​មាន​សិទ្ធិ​សេរីភាព​នោះ​ឡើយ​ ទាំងការ​ប្រតិបត្តិ​ជំនឿ​សាសនា​ ការ​សិក្សារៀន​សូត្រ​ប្រវត្តិ​សាស្ត្រ ​និង​អក្ស​សាស្ត្រ​ខ្មែរ​ជា​ដើម​។​ លោក ​សឹន​ ជុំជួន​ អគ្គ​លេខា​ធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍​ កត់​សំ​គាល់​ថា ​សិទ្ធិ​ជា​ជន​ជាតិ​ដើម​របស់​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រសើរ​ជាង​មុន​បន្តិច​ បើ​គេ​មើល​ពី​ខាង​ក្រៅ ​តែ​ការ​ប្រតិ​បត្តិ​ជាក់​ស្តែង​ ឬ​ការ​ជួប​ជុំ​ណាត្រូវ​បាន​ចង​ច្បាប់​របស់​វៀត​ណាម​មិន​ឲ្យ​រើ​ខ្លួន​រួច​ឡើយ​។​

Duration:00:10:39

លោក វ៉ាត់ ចំរើន៖ ការបើកព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមមានអ្នកចូលរួមមិនតិចជាងស៊ីហ្គេមទេ

6/3/2023
ក្រុម​អ្នក​សំដែង​សិល្បៈ​ក្នុងការ​បើក​ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមនៅយប់នេះ ប្រមាណ៣ពាន់នាក់ ខណៈ​អ្នក​ចូល​រួមទស្សនាផ្ទាល់​រំពឹងថា​មានជិត៦ម៉ឺននាក់។ នេះបើតាម លោក វ៉ាត់ ចំរើន។ អគ្គលេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី៣២​ បាន​ថ្លែងថា ផ្ទាំងទស្សនីយភាពនេះក៏​រំ​លេច​​ចេញឲ្យឃើញពីសមត្ថភាព​របស់​ជនពិការផងដែរ។ បើ​តាម ​លោក ​វ៉ាត់ ​ចំរើន ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​កីឡា​ជន​មាន​ពិការ​ភាព​នេះ​ គឺ​លំបាក​ជាង​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម ​ទោះជា​ចំនួន​ប្រតិ​ភូកី​ឡាតិច​ជាង​ក៏ដោយ​។ សូម​ស្តាប់​បទ​សម្ភាស​រវាង អ៊ឹង ប៊ុនថន និងលោក វ៉ាត់ ចំរើន៖

Duration:00:10:58

លោក រស់ សុដ្ឋា៖ អវត្តមានគណបក្សប្រឆាំង គឺជាសោកនាដកម្មសម្រាប់អ្នកនយោបាយ និងប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត

6/2/2023
ក្រុមអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី០១ ខែមិថុនា ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍រួមមួយពាក់ព័ន្ធទៅនឹងការធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា(CHRAC)​បានថ្លែងថា គោលបំណងនៃសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល គឺចង់ឲ្យមានការលើកកម្ពស់គោលនយោបាយពហុបក្សក្នុងការចូលរួមបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។ តាមលោក រស់ សុដ្ឋា អវត្តមានរបស់គណបក្សប្រឆាំងពីរ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាសោកនាដកម្មមួយសម្រាប់អ្នកនយោបាយ ខណៈអ្នកនយោបាយមួយចំនួនបានប្រឹងប្រែងតស៊ូចូលរួមការបោះឆ្នោតចាប់តាំងពីគណបក្សចាស់ត្រូវបានរំលាយ រហូតមកដំណើរការជាមួយគណបក្សប្រឆាំងថ្មី។

Duration:00:08:59

លោក អំ សំអាត៖ «ពន្ធនាគារមិនមែនជាកន្លែងសម្រាប់អនីតិជននោះទេ»

6/2/2023
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក​ អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ។ នៅក្នុងឱកាសទិវា​១មិថុនានេះ អង្គការលីកាដូបានចេញរបាយការណ៍មួយ​​​បង្ហាញថា អនីតិជនជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជាឆ្នាំ២០២៣នេះ​ មានការកើនឡើងចំនួន​ជាង ៣០ភាគរយ ធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះ​​ចំនួន​អនីតិជន​នៅ​ក្នុង​ពន្ធ​នាគា​រ​មាន​រហូតដល់​ទៅ​ ​១​៦​៥​៨​នាក់​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​​២​០​២​៣​។ តាមលោក អំ សំអាត ពន្ធ​នាគា​រ​មិនមែន​ជា​កន្លែង​សម្រាប់​អនីតិជន​នោះ​ទេ ​ដោយច្បាប់បាន​​ផ្តល់​ឱ្យ​អាជ្ញាធរ​នូវ​ជម្រើស​ផ្សេងៗ​ជាច្រើន​ទៀត​ក្រៅពី​ការ​ឃុំ​ខ្លួន​កុមារ។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូរូបនេះ ​​អំពាវនាវ​ដល់រដ្ឋាភិបាល​កម្ពុជា​​ដោះស្រាយ​ជាបន្ទាន់ ចំពោះបញ្ហានៃការកើនឡើងកុមារជាប់ឃុំឃាំង​ និង​ចម្រើន​វ័យ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៍​ចង្អៀត​ណែន​នេះ​។​

Duration:00:10:24

លោក​ គីម​សួរ​ ភីរិទ្ធ​៖​ នីតិ​វិធី​ផ្លូវ​ច្បាប់​ចប់ ​មាន​តែ​ដំ​ណោះ​ស្រាយ​ន​យោ​បាយ

5/31/2023
គណ​បក្ស​ភ្លើង​ទៀន​នៅ​តែ ​បង្ហាញ​ឆន្ទៈ​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ បើ​ទោះ​ជា​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​បាន​ឯក​ភាព​តាម​(គជប)​ មិន​ឲ្យ​គណ​បក្ស​នេះ​ចូល​រួម​បោះ​ឆ្នោត​ ដោយ​បិទ​ផ្លូវ​តវ៉ា​ក៏ដោយ។​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន ​លើក​ឡើង​ថា​ នៅ​ពេល​ដែល​នីតិ​វិធី​ផ្លូវ​ច្បាប់​បាន​ហើយ​ គឺ​មាន​តែ​ដំ​ណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​តែ​ប៉ុណ្ណោះ។​ ផ្លូវ​នយោ​បាយ​ ដែល​លោក​ គីមសួរ ​ភីរិទ្ធ​ ចង់​ឲ្យ​មាន​ការ​ចរចា​ណា​មួយ ​ដើម្បី​ចុះ​បញ្ជី​គណ​បក្ស​ភ្លើង​ទៀន​ឡើង​វិញ​ ខណៈ​គម្រោង​ធ្វើ​ការ​ជួប​ជុំ​គ្នា១​ម៉ឺន​នាក់​សំដែង​មតិ​គឺ​ត្រូវ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន​។​

Duration:00:07:12

លោក អាត់ ធន់៖ ស្ថានភាពមានការងារធ្វើរបស់កម្មករកាត់ដេរប្រសើរឡើងវិញ តែមិនទាន់ដូចចុងឆ្នាំ២០២២នៅឡើយ

5/30/2023
ស្ថានភាពការងាររបស់កម្មករ និយោជិតនៃវិស័យឧស្សាហកម្មកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរបានត្រលប់មករកភាពប្រសើរឡើងវិញ បន្ទាប់ពីវិស័យនេះ បានរងនូវការរំខានពីជំងឺកូវីដ-១៩ ក៏ប៉ុន្តែស្ថានភាពនេះ នៅមិនទាន់ដូចកាលពីចុងឆ្នាំ២០២២នៅឡើយទេ។ នេះបើតាមការកត់សម្គាល់របស់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ មេដឹកនាំសហជីពរូបនេះបន្តថាវិវាទការងារបច្ចុប្បន្ននៅតែច្រើន សេរីភាពសហជីពកាន់តែរួមតូច ជាហេតុនាំឲ្យមានការតវ៉ាតិចតួចដោយសារមិនមានអ្នកតំណាងជួយដោះស្រាយ។ ជាមួយគ្នានេះ លោក អាត់ ធន់ បញ្ជាក់ថាបញ្ហាលំបាករបស់កម្មករ និយោជិត ក៏ត្រូវបានស្នើឡើងដល់គណបក្សនយោបាយនានាផងដែរ ខណៈដែលកម្ពុជាមានការបោះឆ្នោតនៅខែកក្កដាខាងមុខ។ ក្រៅពីនេះ មេដឹកនាំសហជីពរូបនេះ ក៏មានការបារម្ភពីផលប៉ះពាល់ដល់កម្មករ ពីការបាត់បង់ភាពអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប(EBA) និងGSP របស់អាមេរិក និងការមិនមានជំនឿទៅលើការតម្លើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខាងមុខ។

Duration:00:10:16

លោក ​សុខ​ ឥសាន​៖​ លេខ​រៀង​ចុង​ក្រោយ​គេ​ងាយ​ស្រួល​គូស​សន្លឹក​ឆ្នោត

5/29/2023
ដូច​អាណត្តិ​មុន​ដែរ ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ ឈរ​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ​គឺ​លេខ​រៀង​ទី​១៨​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ចាប់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​មិញ​ ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ទាំង​អស់​ចំនួន​១៨​ដែល​ចូល​រួម​បោះ​ឆ្នោត​។​ លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​នេះ​ យល់​ថា​ លេខ​រៀង​ចុង​ក្រោយ​គេ​ងាយ​ស្រួល​គូស​សន្លឹក​ឆ្នោត​ ហើយ​សង្ឃឹម​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី។

Duration:00:05:53

លោក ​ម៉ម​ សូណង់ដូ​៖​លេខ​រៀង​ទី​១​ជា​ប្រ​ផ្នូ​ល្អ

5/29/2023
គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ​របស់​លោក ​ម៉ម ​សូណង់​ដូ​ មាន​លេខ​រៀង​ទី​១​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ចាប់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​មិញ​ ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ទាំង​អស់​ចំនួន​១៨​ដែល​ចូល​រួម​បោះ​ឆ្នោត​។​ លោក ​ម៉ម​ សូណង់ដូ ​ប្រធានគណបក្សនេះ យល់​ថា ​លេខ​រៀង​ទី​១​ជា​ប្រផ្នូ​ល្អ​ ទោះ​ជា​លោក​មិន​ហ៊ាន​រំពឹង​ថា​ទទួល​កៅ​អី​តំណាង​រាស្ត្រ​ដែរ​ឬ​អត់​នោះ​។

Duration:00:05:46

លោក អ៊ុំ រីណា៖ កសិករអាចប្រឈមនឹងកង្វះទឹកភ្លៀងសម្រាប់ធ្វើស្រែ ដោយសារទឹកភ្លៀងមានតិចតួច

5/28/2023
ប្រជាកសិករ​អាច​នឹង​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹកភ្លៀង​សម្រាប់​ធ្វើ​ស្រែចម្ការ​ នៅ​ក្នុង​ឆ្នាំ​នេះ ​ដោយសារ​តែ​ទឹក​ភ្លៀង​ធ្លាក់​មិន​មាន​ភាព​រាយ​ប៉ាយ​ល្អ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ុំ រីណា ​ប្រធាន​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​។​ បើ​តាម​លោក​ អ៊ុំ រីណា ​បញ្ហា​កង្វះ​ទឹកភ្លៀង​នៅ​ក្នុង​ឆ្នាំ​នេះ​ គឺ​ដោយសារ​តែ​កម្ពុជា​រង​ឥទ្ធិពល​អែលនីណូ​ ដែល​មាន​សភាព​ក្តៅ​ច្រើន​ នៅ​ក្នុង​ឆ្នាំ​នេះ។​

Duration:00:07:43

លោក សំ គន្ធាមី៖ ទោះអវត្តមានគណបក្សភ្លើងទៀនតែអង្គការនិកហ្វិកនៅតែចូលរួមសង្កេតការណ៍បោះឆ្នោត

5/26/2023
គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា(និកហ្វិក) បានអះអាងនៅថ្ងៃនេះថា អង្គការឃ្លាំមើលការបោះឆ្នោតមួយនេះ នឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក បានបញ្ជាក់ថាលោកនឹងដាក់ពាក្យទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ​.ជ.ប) ក្នុងពេលឆាប់ៗនេះ ដើម្បីស្នើសុំចូលរួមសង្កេតការណ៍ ដោយមានអ្នកស្ម័គ្រចិត្តប្រមាណជា៣០នាក់។ លោកថា ទោះជាគណបក្សភ្លើងទៀនមិនបានចូលរួមក្តី ក៏ប៉ុន្តែនិកហ្វិកនៅតែបន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយធ្វើការសង្កេតការណ៍ដំណើរការបោះឆ្នោតទៅតាមលទ្ធភាព និងដោយឯករាជ្យ តែមិនធ្វើការវាយតម្លៃលទ្ធផលឆ្នោតនោះទេ។ មិនវាយតម្លៃលទ្ធផលឆ្នោត ក៏ព្រោះតែនិកហ្វិកមានអ្នកសង្កេតការណ៍មិនគ្រប់គ្រាន់។

Duration:00:08:37

លោក យី វាសនា៖ យន្តការរបស់ស៊ីហ្គេមលើកទី៣២ ត្រូវយកមកប្រើប្រាស់ទាំងស្រុងសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២

5/23/2023
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឡើងនៅកម្ពុជា នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាជនពិការចូលរួមប្រមាណជា២ពាន់នាក់ មកពី ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស។ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ជាយូរមកហើយ ដោយហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការចាត់ចែងដឹកនាំផ្សេងៗ គឺប្រើប្រាស់យន្តការតែមួយ ដែលបន្សល់ទុកពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ ទោះយ៉ាងណាលោក យីវាសនា បញ្ជាក់ថាគណៈកម្មការរៀបចំកំពុងញាប់ដៃញាប់ជើងជួសជុល កែសម្រួលកន្លែងស្នាក់នៅ ឬភូមិកីឡាសម្រាប់ទទួលកីឡាករ កីឡាការិនីជនពិការចម្រុះជាតិសាសន៍។

Duration:00:12:44

បណ្ឌិត ​សុខ​ ទូច​៖ ​កម្ពុជា​នឹង​ខាត​បង់​ បើ​យល់​ព្រម​បើក​ច្រក​ប្រា​សាទ​ព្រះ​វិហារ​ឡើង​វិញ

5/22/2023
កម្ពុជា​នឹង​ខាត​បង់​ផល​ប្រយោជន៍​ទាំង​ផ្នែក​ទេស​ចរណ៍ ​និង​ផ្នែក​នយោបាយ​ ប្រសិន​បើ​កម្ពុជា​យល់​ព្រម​បើក​ច្រក​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ​ទៅ​តាម​ការ​ចង់​បាន​របស់​ភាគី​ថៃ​។​ នេះ​ជា​ការ​យល់​ឃើញ​របស់​​លោក​បណ្ឌិត​ សុខ​ ទូច​។​ បើ​តាម​ប្រធាន​រាជ្យ​បណ្ឌិត​សភា​កម្ពុជា ​ការ​ដែល​ថៃ​ចង់​ឲ្យ​បើក​ច្រក​ប្រា​សាទ​ព្រះ​វិហារឡើង​វិញ​ក្រោម​លេស​ទេសចរណ៍ ​អាច​ជា​រឿង​នយោបាយ​ បន្ទាប់ពី​ក្រុម​យោធា​ចាញ់​ឆ្នោត​ក្រុម​ប្រឆាំង​នៅ​ថៃ​។

Duration:00:08:54

លោក យ៉ង់ គឹមអេង៖ គណបក្សនយោបាយគួរដាក់របៀបវារៈដំឡើងពន្ធគ្រឿងស្រវឹង ដើម្បីទាក់ទាញសំឡេងគាំទ្រ

5/21/2023
យ៉ាង​ហោច​ណាស់​ មាន​គណបក្ស​នយោបាយ​ជាង​១០​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ការ​រៀបចំ​គោល​នយោបាយ​ដំឡើង​ពន្ធ​អាករ​ពិសេស​លើ​ស្រាបៀរ​ និង​សុរា​ នៅ​ចំពោះ​មុខ​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិត​ចូល​មក​ដល់។ ​ការ​ប្តេជ្ញាចិត្ត​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ពិភាក្សា​មួយ​របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ ជា​មួយ​នឹង​គណបក្សន​យោបាយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ លោក​ យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ យល់​ថា​ នេះ​ជា​ពេល​វេលា ​ដែល​គណបក្ស​នយោបាយ​គួរ​លើក​បញ្ហា​គ្រឿង​ស្រវឹង​ មក​ធ្វើ​ជា​គោល​នយោបាយ​ ខណៈ​ដែល​ពុំ​ធ្លាប់​ធ្វើ​ពី​មុន។​ បើ​តាម​លោក​ យ៉ង់ គឹមអេង​ គណបក្ស​នយោបាយ​គួរ​ដាក់​របៀបវារៈ​ដំឡើង​ពន្ធ​គ្រឿង​ស្រវឹង​ ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ។​

Duration:00:09:28

លោក គីមសួរ ភីរិទ្ធ៖យើងសង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត

5/20/2023
គណ​បក្ស​ភ្លើង​ទៀន​សំ​ដែង​ក្តី​សង្ឃឹម​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​អនុញ្ញាត​ឲ្យ​គណ​បក្ស​ភ្លើង​ទៀន​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាងមុខ​។​ ក្តី​សង្ឃឹម​នៅ​នាទី​ចុង​ក្រោយ​បែប​នេះ​គឺ​បន្ទាប់ពី​គណ​បក្ស​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ស្ថានប័ន​ជាតិ កំពូល​មួយ​នេះ ​កាលពី​ម្សិលមិញ​ ជំទាស់​នឹង​សេច​ក្តី​សម្រេច​របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គជប​។

Duration:00:09:28

លោក ហ៊ាង សុទ្ធាយុត្តិ៖ តាមរបាយការណ៍ គម្រោងព្រែកជីកនេះនឹងធ្វើឲ្យកម្ពុជាចំណេញផ្នែកសេដ្ឋកិច្ចពី២០ទៅ៣១%

5/19/2023
គណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រនេះបានសម្រេចអនុម័ត និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនបន្ថែមលើ «របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះថា«គម្រោងព្រែកជីកហ្វូណនតេជោ»។ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងថាការបង្កើតឲ្យមានគម្រោងព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រពីភ្នំពេញទៅកំពតនេះ នឹងធ្វើឲ្យកម្ពុជាចំណេញផ្នែកសេដ្ឋកិច្ចពី២០ ទៅ៣១% ពោលគឺចំណេញពេលវេលា ចំណាយតិច និងមាននីតិវិធីងាយស្រួល។ លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមថាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងជួយបង្កើតឲ្យមានតំបន់ភស្តុភាកម្មនៅតាមដងព្រែកជីក បង្កើនការងារដល់ពលរដ្ឋ ជួយរក្សាស្ថិរភាពទឹកនៅរដូវប្រាំង និងរដូវវស្សាផងដែរ។

Duration:00:11:24

បណ្ឌិត គី សេរីវឌ្ឍន៍៖ ផលប្រយោជន៍នៃការរៀបចំស៊ីហ្គេម នឹងជួយឲ្យកម្ពុជាទទួលបានទេសចរបរទេសច្រើនបន្ថែមទៀត

5/18/2023
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបតែបញ្ចប់ទៅកាលពីថ្ងៃពុធម្សិលមិញ ដោយព្រឹត្តិការណ៍នេះ ត្រូវបានវាយតម្លៃជាទូទៅថាទទួលបានជោគជ័យដ៏ធំធេង ជាពិសេសទៅលើការអភិវឌ្ឍន៍វិស័យកីឡា និងជាការទាក់ទាញឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាមានជំនឿថាព្រឹត្តិការណ៍នៃការរៀបចំស៊ីហ្គេមនៅកម្ពុជានឹងនាំមកនូវកំណើនទេសចរបរទេសច្រើនបន្ថែមទៀតចូលមកទស្សនាប្រទេសកម្ពុជា។ ក៏ប៉ន្តែតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ កម្ពុជាត្រូវការធ្វើពិពិធកម្មទេសចរណ៍បន្ថែមទៀតដែរ ដើម្បីចៀសវាងនូវភាពដដែលៗ។

Duration:00:10:14

លោក សឹង​ សែនករុណា៖ ការបំពានសិទ្ធនយោបាយតែងតែកើនឡើងនៅរៀងរាល់ឆ្នាំបោះឆ្នោត

5/18/2023
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក។ នៅថ្ងៃនេះ អាដហុក បានចេញផ្សាយនូវរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដោយរកឃើញ ករណីរំលោភបំពានសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរ លើសពីឆ្នាំកន្លងៗទៅ។ លោក សឹង សែនករុណា ថានេះជាក្តីបារម្ភដែលការរំលោភសិទ្ធិមនុស្សនៅតែកើនឡើងគួរឲ្យកត់សម្គាល់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការបំពានផ្នែកសិទ្ធិនយោបាយបានកើនឡើងជាលំដាប់ ជាពិសេសនៅរៀងរាល់ឆ្នាំដែលកម្ពុជារៀបចំការបោះឆ្នោត។

Duration:00:13:49

លោក វ៉ាត់ ចំរើន៖ កម្ពុជាបានឈ្នះមេដាយមាសលើសពីការគ្រោងទុក និងអាចឈរចំណាត់ថ្នាក់ទី៤

5/15/2023
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែឧសភាខាងមុខ ខណៈកម្មវិធីបិទកីឡាស៊ីហ្គេមផ្លូវការនៅកម្ពុជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានវាយតម្លៃបឋមថាកម្ពុជាទទួលបានលទ្ធផលល្អលើសពីការគ្រោងទុក។ តាមគម្រោងកម្ពុជារំពឹងថានឹងឈ្នះមេដាយមាសពី៥០ ទៅ៦០មេដាយ។ ក៏ប៉ុន្តែពេលនេះ កម្ពុជាបានឈ្នះមាសដល់ទៅជាង៦០មេដាយ។ លោក វ៉ាត់ ចំរើន បានរំពឹងថាបើកម្ពុជាអាចឈ្នះមេដាយមាសបន្ថែមស្មើ ឬលើសឥណ្ឌូនេស៊ី នោះកម្ពុជានឹងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ជាប្រវត្តិសាស្ត្រ។

Duration:00:12:30

លោក វ៉ាត់ ចំរើន៖ កម្ពុជាបានឈ្នះមេដាយមាសលើសពីការគ្រោងទុក និងអាចឈរចំណាត់ថ្នាក់ទី៤

5/15/2023
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែឧសភាខាងមុខ ខណៈកម្មវិធីបិទកីឡាស៊ីហ្គេមផ្លូវការនៅកម្ពុជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានវាយតម្លៃបឋមថាកម្ពុជាទទួលបានលទ្ធផលល្អលើសពីការគ្រោងទុក។ តាមគម្រោងកម្ពុជារំពឹងថានឹងឈ្នះមេដាយមាសពី៥០ ទៅ៦០មេដាយ។ ក៏ប៉ុន្តែពេលនេះ កម្ពុជាបានឈ្នះមាសដល់ទៅជាង៦០មេដាយ។ លោក វ៉ាត់ ចំរើន បានរំពឹងថាបើកម្ពុជាអាចឈ្នះមេដាយមាសបន្ថែមស្មើ ឬលើសឥណ្ឌូនេស៊ី នោះកម្ពុជានឹងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ជាប្រវត្តិសាស្ត្រ។

Duration:00:12:30