Minnesota Health and Sanitation-logo

Minnesota Health and Sanitation

RFI France

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។
More Information

Location:

Paris, France

Networks:

RFI France

Description:

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Language:

Khmer


Episodes

នាទីសុខភាពនិងអនាម័យ - អ្នកប្រើដៃឆ្វេង ឆ្លាតជាងអ្នកប្រើដៃស្តាំ ?

10/9/2019
More
បារ៉ាក់ អូបាម៉ា សរសេរ​ដៃ​ឆ្វេង តារាល្បីៗដូច​ជា​អង់ហ្សេលីណា ចូលី មេស៊ី ... ភាគ​ច្រើន​សុទ្ធ​តែ​ប្រើ​ដៃ​ឆ្វេង។ គេថា​​​អ្នក​ប្រើ​ដៃ​ឆ្វេង ឆ្គង​ តែ​ឆ្លាត ពូកែ ខ្លាំង ជា​ង​អ្នក​ប្រើ​ដៃស្តាំ។ តើ​ជា​ការ​ពិត​មែន​ឬ ? ចុះ​កូន​លោក​អ្នក​ ? តើ​កូន​អ្នក​ប្រើ​ដៃ​ស្តាំ​ឬ​ដៃ​ឆ្វេង ? ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ខ្លះ​ប្រើ​ដៃ​ស្តាំ អ្នក​ខ្លះ​ប្រើ​ដៃ​ឆ្វេង ? មាន​គំនិត​ និង​ការ​ចំណាំ​ផ្សេងៗ​ប្លែកៗគ្នា​ច្រើន​ ទាក់ទង​នឹង​ការ​ប្រើ​ដៃ​ស្តាំ​ ឬ​ដៃ​ឆ្វេង​នេះ។ អ្នក​វិទ្យាសាស្ត្រ-វេជ្ជសាស្ត្រ...

Duration:00:08:20

នាទីសុខភាពនិងអនាម័យ - តើគេ​អាច​ការពារ​ជំងឺ​វង្វេងវង្វាន់​បាន​ដែរ​ឬ​ទេ ?

9/23/2019
More
នៅ​ថ្ងៃ​ទី ២១ កញ្ញា ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​វង្វេង​វង្វាន់ ឬ​អាល់ហ្សៃម៉ែរ Alzheimerជា​ភាសា​បារាំង។ ជំងឺ​វង្វេងវង្វាន់​ ជា​ការ​បាត់​បង់​សមត្ថភាព​ចង​ចាំ និង​ការ​ចេះ​ដឹងទាំង​ឡាយ​ដែល​មា​នកន្លង​មក។ ជំងឺ​នេះ​ជាពិការភាព​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ផ្ទាល់ និង​ក៏​ជា​​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​និង​សង្គម​ទាំង​មូល។ ​ដោយ​សារ​ភាព​ជឿន​លឿន​នៃ​វេជ្ជសាស្ត្រ​ គេ​ចាប់​ផ្តើម​យល់​ និង​ដឹង​ច្រើន​អំពី​វិធី​ជួយ​ការពារ​ខួរក្បាល​ កុំ​ឱ្យ​ឆាប់​មាន​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់...

Duration:00:08:33

នាទីសុខភាពនិងអនាម័យ - ដំឡូងជាអាហារសុខភាព ?

9/19/2019
More
ដំឡូងស្ងោ ដំឡូង​ឆឹង ដំឡូង​ចំហុយ ដំឡូង​ជ្វា ដំឡូង​ឈើ ដំឡូង​ដៃ​ខ្លា ​... ដំឡូង​លែង​សូវ​ឃើញ​មាន​លក់ និង​​បរិភោគ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ តែ​ដំឡូង​កំពុង​​ក្លាយ​ជា​អាហារ​ដ៏​ពេញ​និយម​នៅ​អឺរ៉ុប​ នាពេល​បច្ចុប្បន្ន​នេះ។ ផ្ទុក​ពេញ​ទៅ​ដោយ​គុណ​ប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ​ ជា​ប្រភព​ផ្តល់​ថាមពល វីតាមីន ជាតិ​សរសៃ ដំឡូង​មាន​ឈ្មោះ​ក្នុង​បញ្ជីម្ហូប​កាន់​តែ​ច្រើន​ឡើង។ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ​បារាំង​បាន​ថែម​ទាំង​ណែនាំ​អ្នក​ចង់​ធ្វើរបប​អាហារ​ឱ្យ​ជ្រើសរើស​ទទួល​ទាន​ដំឡូង​មួយ​មុខ​ទៀត​ផង។...

Duration:00:08:36

នាទីសុខភាពនិងអនាម័យ - តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ្ងៃ ?

8/23/2019
More
មិន​ថា​អ្នក​ចូល​ចិត្ត​ទទួល​សាច់ ទទួល​ទាន​បន្លែផ្លែឈើ ឬ​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ធម្មជាតិ​ អាហារ​សរីរាង្គ​ទេ​ ... មនុស្សម្នាក់ៗ​លេប​ជាតិ​ប្លាស្ទិក​ ក្នុង​ទម្រង់​ជា​លម្អង ជា​ធាតុល្អិត​តូច​ឆ្មារ មីក្រូប្លាស្ទិក ជា​អាហារ​ ប្រមាណ​ជិត​៥​ក្រាម​ ជា​មធ្យម​ ក្នុង​មួយ​សប្តាហ៍។ ៥​ក្រាម គឺ​ស្មើ​នឹង​ទម្ងន់​ក្រេឌី​កាត​មួយ។ នេះ​បើ​តាម​របាយការណ៍​របស់​​សាកលវិទ្យា​Newcastle អូស្ត្រាលី តាម​សំណើ​របស់​អង្គការ​WWF។ តើ​លម្អង​​ប្លាស្ទិក​ចូល​ក្នុង​ខ្លួន​តាម​ណា ? តើ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា...

Duration:00:09:58

នាទីសុខភាពនិងអនាម័យ - តើគេអាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ឆ្កួត​ជ្រូក​បាន​យ៉ាង​ដូច​ម្តេច​ខ្លះ ?

8/23/2019
More
​មាន​ជំងឺ​ឆ្កួត​ជ្រូក មិន​មែន​មាន​ន័យថា​មនុស្ស​ មាន​រោគ ឆ្កួត​ ដូច​ឈ្មោះ​ហៅ​ទេ។ ជាងនេះ​ទៅ​ទៀត ជំងឺ​ឆ្កួត​ជ្រូក អាច​ព្យាបាល​បាន និង​ព្យាបាល​ជា​ដាច់​ស្រលះ​ទៀត​ផង។ តើ​ត្រូវ​ទៅ​ព្យាបាល​នៅ​ទីណា? ការព្យាបាល​មាន​ប្រសិទ្ធភាព​កំរិត​ណា ? តើ​ត្រូវ​ ​ជួយអ្នក​ជំងឺ​ឆ្កួតជ្រូកយ៉ាង​​ដូចម្តេច ? ឆ្កួត​ជ្រូក មិន​មែន​ជា​ជំងឺ​ឆ្កួត ដូចឈ្មោះ​​ដែល​គេ​ហៅ​នោះ​ឡើយ​។ ឆ្កួត​ជ្រូក​គឺ​ជា​ជំងឺ​ដែល​មាន​ពាក់ព័ន្ធ​នឹង​កោសិកាខួរ​ក្បាល។ នៅ​​ក្នុង​កោសិកា​ខួរ​ក្បាល​មាន​ចរន្ត​អគ្គិសនី ស្រាប់​នៅ​ពេល​ណា​មួយ​នោះ...

Duration:00:09:57

នាទីសុខភាពនិងអនាម័យ - តើ​ឆ្កួត​ជ្រូក ជា​ជំងឺ​អ្វី ?

8/22/2019
More
ស្ងៀមៗ​ស្រាប់​តែ​ប្រកាច់តូង​ ដូច​ខ្មោច​ចូល ! មើល​ឃើញ​អ្វី​មួយ​ខុស​ពី​អ្នក​ដទៃ -ឮ​សំឡេង​ប្លែក​ពី​គេ និយាយ​រវើរវាយ បាត់​ស្មារតី ... អាការៈ​រោគដែល​ស្តែង​ឡើង​ភ្លាម​ភ្លែត ជួនញឹកញាប់​​មួយ​ថ្ងៃ​ ​ជួន​មួយ​ខែ​ម្តង ឬមួយ​ឆ្នាំ​ម្តង... ​បែប​នេះ អាច​ជា​ទម្រង់​មួយ​នៃ​ជំងឺឆ្កួត​ជ្រូក។ ប៉ុន្តែឆ្កួត​ជ្រូក ​មិនមែន​ជា​​ជំងឺ​ ឆ្កួត ទេ។ តើ​ឆ្កួត​ជ្រូក​ជា​ជំងឺ​អ្វី ? បទ​អន្តរាគមន៍​ដោយ​​លោកស្រី​សាស្ត្រាចារ្យ រ៉ូ ស៊ីណា វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ​ នៅ​មន្ទីរ​កាល់ម៉ែត្រ​ក្រុង​ភ្នំពេញ ឆ្កួត​ជ្រូក...

Duration:00:08:30

នាទីសុខភាពនិងអនាម័យ - តើគេ​អាច​សម្គាល់​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាលបាន​យ៉ាង​ដូចម្តេច ?

8/16/2019
More
គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ជា​អាការៈ​ជំងឺមួយ​ទាមទារ​ការ​សង្គ្រោះ​ជា​បន្ទាន់ ទើប​មាន​សំណាង​​អាច​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗបាន។ ដើម្បី​អាច​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទាន់​ពេល​វេលា អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ជំងឺ​ ត្រូវ​ចេះ​សម្គាល់​នៅ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​សរសៃ​ឈាមក្នុង​ខួរ​ក្បាល។ ជា​អាការៈ​សញ្ញា​ដ៏សាមញ្ញ​ដែល​ជន​គ្រប់​រូប​ មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី អាច​សម្គាល់​ឃើញ ក្នុង​រយៈ​ពេល​តែ​ពីរ​បី​នាទី។ តើ​អាការៈ​សញ្ញា​ទាំង​នោះ​មាន​អ្វី​ខ្លះ ?...

Duration:00:09:46

នាទីសុខភាពនិងអនាម័យ - ហេតុ​អ្វី​បាន​ជា​គេហាមឃាត់​មិន​ឱ្យ​បរិភោគ​សាច់​ជ្រូក​មាន​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ?

7/22/2019
More
ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក កំពុង​ធ្វើការ​រាតត្បាត​ នៅ​ទូទាំង​ពិភពលោក ចេញ​អាហ្វ្រិក​ ដល់​អឺរ៉ុប និង​មក​ដល់​អាស៊ី។ បន្ទាប់​ពី​ចិន​ ប៉េស្ត​ជ្រូកអាហ្វ្រិក បាន​មក​ដល់​វៀតណាម កម្ពុជា។ ការ​រាត​ត្បាត​កាន់​តែ​លឿន ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ បើ​តាម​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ដើម្បី​កសិកម្ម​និង​ចំណីអាហារ FAO ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​លើ​ទីផ្សារ​កសិកម្ម និង​សន្តិសុខ​ចំណី​អាហារ​របស់​ប្រជាពលរដ្ឋ​អាស៊ី​យ៉ាង​ខ្លាំង។...

Duration:00:08:10

នាទីសុខភាពនិងអនាម័យ - រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

7/17/2019
More
​មួយ​សប្តាហ៍​ក្រោយ​ការ​ផ្ទុះ​​រឿង​អាស្រូវ​ ចំណាយ​លុយ​រដ្ឋ​ខ្ជះខ្ជាយ​ជា​ប្រយោជន៍​បុគ្គល ឡើង​ហាង ញ៉ាំ​ម្ហូបឆ្ងាញ់ ផឹក​ស្រា​ថ្លៃ ... កាល​នៅ​ជា​ប្រធាន​រដ្ឋ​សភា​ លោក ហ្វ្រង់ស័រ ដឺ រ៉ូហ្ស៊ី François de Rugy បុរស​ខ្លាំង​ទីពីរ​របស់​រដ្ឋាភិបាល ដែល​ទើប​ឡើង​​កាន់​តំណែង​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង បាន​សុំ​លាលែង​ចេញ​ពីតួនាទី​​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ថ្ងៃ​អង្គារ​ទី ១៦​កក្កដា ២០១៩ ម្សិលម្ង៉ៃ។ តើ​រឿង​អាស្រូវ​ដែល​​​សារព័ត៌មានបាន​ទម្លាយ​ មានទំហំ​ប៉ុនណា និងមាន​អ្វី​ខ្លះ...

Duration:00:04:48

នាទីសុខភាពនិងអនាម័យ - គ្រុនឈាម ជាជំងឺ គ្មានថ្នាំព្យាបាល និងថ្នាំបង្ការ

7/17/2019
More
​ ​គ្រុនឈាម ​ដែល​ជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរ៉ុស ចម្លង​តាមរយៈ​មូសខ្លា​ខាំ បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង នៅ​ស្ទើរ​ទូទាំង​ពិភពលោក នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ចំនួនមនុស្ស​កើត​​អ្នក​ជំងឺ​គ្រុន​ឈាម​ មាន​ច្រើន​ជាង​តួលេខ​ផ្លូវការ​ឆ្ងាយ​ណាស់ ព្រោះ​មានករណី​គ្រុនឈាម​ជា​ច្រើន​ត្រូវ​បាន​គេ​មើល​រំលង។​ ការ​ប៉ាន់​ស្មាន​ចុងក្រោយបាន​​បង្ហាញ​ថា​​មាន​ករណី​គ្រុន​ឈាម​ប្រមាណ​៣៩០​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ នៅ​លើ​ពិភពលោក។ តើ​គ្រុន​ឈាម​ជា​ជំងឺ​អ្វី ? និង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បីការពារ​កុំ​ឱ្យ​កើត​ជំងឺ​នេះ ?

Duration:00:12:51

នាទីសុខភាពនិងអនាម័យ - តើគួរ ទទួល​ទាន​ផ្លែឈើ ឬ ទឹក​ផ្លែឈើ ?

7/5/2019
More
សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​វីតាមីន​ ព្រមទាំង​ជាតិ​ស្ករធម្មជាតិ​ ផ្លែឈើ​គឺ​ជា​អាហារ​ដ៏​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ផ្នែក​អាហារូបត្ថម្ភ។ ប៉ុន្តែយើង​អាច​ទាញ​យក​​គុណប្រយោជន៍ពី​ផ្លែឈើ​បាន​យ៉ាង​ពេញលេញ​ ដរាប​ណា​យើងចេះ​​​ទទួល​ទាន​​វា​ដោយ​ត្រឹម​ត្រូវ ! តើ​គួរ​ទទួល​ទាន​ផ្លែ​ទាំង​មូល ឬ​គាប​ កិន​ យក​តែ​ទឹក ? តើ​ការ​ទទួល​ទានបែប​ណា​ប្រសើរ​ជាង ? បរិភោគ​ផ្លែឈើ​​ និងបរិភោគ​ទឹក​ផ្លែឈើ ​មិន​ដូច​គ្នាទេ ! មិន​ដូច​ទាំង​របៀប​បរិភោគ និង​ការ​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព។ ទឹក​ផ្លែឈើ​​កំប៉ុង ដាក់​ប្រអប់...

Duration:00:08:07

នាទីសុខភាពនិងអនាម័យ - នោមទាស់ ជាជំងឺអ្វី ?

6/29/2019
More
បត់​ជើង​តូច​ញយ បត់​ជើង​តូច​ហើយ​តែ​មាន​អារម្មណ៍​ថា​មិន​អស់ បត់​ជើង​តូច​មាន​ការ​ឈឺ​ចាប់ … ហេតុ​អ្វី​បាន​ជា​ដូច្នេះ ? នេះ​ជា​អាកាៈ​ជំងឺ​មួយ​ចំនួន​ដែល​យើង​មាន​ទម្លាប់​ហៅ​ថា ​នោម​ទាស់។ អាការៈ​បែប​នេះ អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​​ទៅ​ថ្ងៃមុខ​ដែរ​ឬទេ ? តើ​គេ​អាច​ព្យាបាល​វា​​ឱ្យ​បាន​ជា​ដាច់​ស្រលះបាន​ទេ ? តើ​នោម​ទាស់​ជា​ជំងឺ​អ្វី​ឱ្យ​ប្រាកដ ? បទ​សម្ភាសន៍ជាមួយ​​លោកវេជ្ជបណ្ឌិត​ លឹម សុជន់ គ្រូពេទ្យ​ឯកទេស​ជំងឺ​តំរង​នោម និង​ជា​អគ្គលេខា​សមាគម​គ្រូពេទ្យ​តំរង​នោម​កម្ពុជា​។

Duration:00:09:08

នាទីសុខភាពនិងអនាម័យ - ​បត់​ជើង​តូច​ញឹកញាប់​ ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ?

6/19/2019
More
ជំងឺ​តំរង​នោម​ ជា​សរីរាង្គ​ដ៏​សំខាន់​មួយ ដែល​មាន​តួនាទី​ចាំបាច់​ជា​ច្រើន ​មានជា​អាទិ៍​ការ​​ចម្រោះ​ជាតិ​ពុល​ តាម​រយៈ​ការ​បត់​ជើង​តូច។ ប៉ុន្តែ អ្នក​ខ្លះ​បត់​ជើង​តូច​ញយខ្លាំង ខ្លះ​ក៏​មិន​សូវ។ តើ​ការ​បត់​ជើង​តូច​ញឹកញាប់ពេក បត់​ជើង​តូច​មាន​ការ​ឈឺចាប់ ​ជា​សញ្ញា​ដាស់​ប្រាប់​ថា​តំរង​នោម​កំពុង​ប្រឈមនឹង​​បញ្ហា ​​ឬ​ ? អន្តរាគមន៍​ដោយ​លោក វេជ្ជបណ្ឌិត លឹម​ សុជន់ គ្រូ​ពេទ្យ​ឯកទេស​ជំងឺ​តំរង​នោម នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ក្រុង​ភ្នំពេញ និង​ជា​អគ្គលេខាសមាគម​គ្រូពេទ្យ​តំរងនោម​កម្ពុជា។

Duration:00:08:52

នាទីសុខភាពនិងអនាម័យ - ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

6/7/2019
More
នៅ​ក្នុង​បរិបទ​នៃ​ការ​សន្សំ​សំចៃ​ថាមពល និង​ភាព​ជឿន​លឿន​ខ្លាំង អំពូល​ភ្លើង​បែប​បូរាណ មាន​ខ្សែ​រ៉េស៊ីស្តង់ អំពូល​អាឡូហ្សែន បាន​រលប់​បាត់​ពី​ទីផ្សារ​ទំនើប​ជា​បណ្តើរៗ និងលែង​មានដាក់​លក់​សោះ​លើ​ទីផ្សារ​អឺរ៉ុប​ ព្រម​ទាំង​បណ្តា​ប្រទេស​អ្នក​មាន។ ជា​ជំនួស​មក​វិញ គេ​ឃើញ​តែ​អំពូល​ភ្លើង ជំនាន់​ក្រោយ​ ​ទំនើប ផ្តល់​ពន្លឺ​ខ្លាំង ហើយ​​ស៊ី​ភ្លើង​តិច រីកសុះ​សាយយ៉ាង​ពេញ​និយម ដែល​​មាន​ឈ្មោះ​ថា Light-emitting diode ​ឬ​ហៅ​ខ្លី​ថា LED។ ប៉ុន្តែ​អំពូល​​ភ្លើង​ជំនាន់ថ្មី​​នេះ...

Duration:00:08:56

នាទីសុខភាពនិងអនាម័យ - វិធី​សម្រាលកូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់

5/31/2019
More
តើ​ស្ត្រី​ពរពោះ​អាច​ឆ្លង​ទន្លេ ដោយ​ពុំ​មានការ​ឈឺចាប់​បាន​ទេ ? ពិត​បាន​ ! ដោយ​សារភាព​ជឿន​លឿន​ វេជ្ជសាស្ត្រ​អាច​ជួយ​បង្កើត​កូន ដោយ​អ្នក​ជា​ម្តាយ​ពុំ​រង​ការ​ឈឺ​ចាប់​ខ្លាំង​ឡើយ។ វិធីសាស្ត្រ​នេះ​ ​ជួយ​ស្ត្រី​បាន​ច្រើន ប៉ុន្តែ​ស្ត្រី​ខ្លះទៀត​នៅ​មិន​ទាន់​​ទុក​ចិត្ត​លើ​ជំនួយ​វេជ្ជសាស្ត្រ​នេះ ដោយ​ខ្លាច​មាន​ហានិភ័យ​ស្ពឹក​ឬ​ពិការ​អវៈយវៈ​ក្រោម ។ល។ និង​។ល។ តើ​វិធីសាស្ត្រ​សម្រាលកូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ជា​អ្វី ? មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​យ៉ាងណា ? តើ​គួរ​ខ្លាច​ផលវិបាក​បន្ទាប់​បន្សំ​ដែរឬទេ ?...

Duration:00:07:41

នាទីសុខភាពនិងអនាម័យ - តើអ្វីដែលហៅថា ស្យ៉ាទិក ?

5/22/2019
More
ឈឺចង្កេះ​ចាក់​ចុះ​ទៅភ្លៅ ទៅ​ដល់​ជើងឬ​ម្រាមជើង ការ​ឈឺ​បែប​នេះ​អាច​ជា​​អាការៈ​​ ស្យ៉ាទិក ដែល​ជាទូទៅ ច្រើន​បង្កឡើង​ដោយ​ហេតុ​តែ​សរសៃ​ស្យ៉ាទិក ត្រូវគាប​។ តើ​ស្យាទិក​ជា​អ្វី ? មាន​រោគសញ្ញា និងការព្យាបាល​យ៉ាង​ណា ? តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាច​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ការពារ​មិន​ឱ្យ​ជួប​ករណី​ស្យាទិក​នេះបាន ? អន្តរាគមន៍របស់​លោក វេជ្ជបណ្ឌិត ឈុន វីរៈ​បញ្ញា គ្រូពេទ្យ​ឯកទេស​វះ​កាត់​ប្រព័ន្ធ​ប្រសាទ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ក្រុង​ភ្នំពេញ ​ស្យ៉ាទិក ជា​សរសៃដ៏​ធំ​ជាង​គេ​បង្អស់​នៃ​​សរីរាង្គ​កាយ​មនុស្ស...

Duration:00:08:16

នាទីសុខភាពនិងអនាម័យ - ឆ្អឹងខ្នងនិងការឈឺចង្កេះ

5/16/2019
More
ឈឺខ្នង​ឬ​ឈឺ​ចង្កេះ ? ពេល​ខ្លះ​អ្នក​ជំងឺ​ផ្ទាល់​ខ្លួន មិន​អាច​បែងចែងឱ្យ​បាន​ច្បាស់​ថា​ខ្លួន​ឈឺត្រង់​ណា​ឱ្យ​ប្រាកដផង​ទេ។ ប៉ុន្តែ​អ្វី​ដែល​អាច​អះអាង​ដោយ​គ្មាន​ភាព​សង្ស័យ​គឺ​ឆ្អឹង​ខ្នង​របស់​អ្នក​កំពុង​រងគ្រោះ​ទ្រុឌទ្រោម​ហើយ។ តើ​ឆ្អឹង​ខ្នង​មាន​ប្រយោជន៍​យ៉ាងណាស ? ឆ្អឹង​ខ្នង​អាច​រងគ្រោះ​កើត​ជំងឺ​អ្វី​ខ្លះ ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​រក្សា​ឆ្អឹង​ខ្នង​ឱ្យ​បាន​រឹងមាំ ? ការ​រក្សា​ដង​ខ្លួន​ឱ្យ​ត្រង់ គឺ​ជា​ចំណែក​មួយ​នៃ​ការ​ថែ​ទាំ​ឆ្អឹង​ខ្នងឱ្យ​នៅ​រឹង​មាំ​ល្អ និង​ ​កុំ​ឱ្យ​ឆាប់​ចាស់ទ្រុឌទ្រោម...

Duration:00:08:30

នាទីសុខភាពនិងអនាម័យ - ជំងឺគ្រុនចាញ់ ៖ ថ្នាំបង្ការ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ខ្លាំង ផ្តើម​ចាក់​សាកល្បង​នៅ​អាហ្វ្រិក

5/7/2019
More
អង្គការ​សុខភាព​ពិភពលោក​សង្ឃឹម​ថា​នឹង​អាចផ្តល់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ចាញ់ ដល់​កុមារ​បាន​ ១២​ម៉ឺន​នាក់ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២០ ពោល​គឺ​ស្មើ​នឹង​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​មរណភាព​កុមារ​អាហ្វ្រិក​អាយុ​ក្រោម​៥​ឆ្នាំ ព្រោះ​ជំងឺ​គ្រុនចាញ់។ យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ ​ទ្រង់ទ្រាយ​ធំ​ ដោយ​ប្រើ​ថ្នាំ​វ៉ាក់សាំងប្រឆាំង​ជំងឺ​គ្រុន​ចាញ់ដំបូង បាន​ចាប់​ផ្តើម​នៅ​ប្រទេស​ម៉ាឡាវី កាលពី​ថ្ងៃអង្គារ​ទី​២៣​មេសា និង​នៅ​ប្រទេស​ហ្កាណា និង​កេនយ៉ា នៅ​សប្តាហ៍​នេះ។...

Duration:00:07:49

នាទីសុខភាពនិងអនាម័យ - អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

5/1/2019
More
អាជ្ញាធរ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​នៅខែ​មេសា និង​ឧសភា​នេះ កម្ពុជា​នឹង​រង​អាកាសធាតុ​ក្តៅ​ខ្លាំង​ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ថែរក្សា​សុខភាព។ ​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំងពេក ផលវិបាក​ចំពោះ​សុខភាព​ក៏​អាច​មាន​ច្រើន ទៅ​តាម​វ័យ​និង​សកម្មភាព​របស់​មនុស្ស និង​អាច​ធ្វើ​មាន​គ្រោះ​ដល់​បាត់​បង់​ជីវិត​ផង។ ប៉ុន្តែ​មនុស្ស​ខ្លះ​ងាយ​រងគ្រោះ​ខ្លាំង អ្នក​ខ្លះ​ក៏​ធុន​ខ្លាំង។ តើ​អាកាសធាតុ​ក្តៅ​ខ្លាំង ជះ​ផលវិបាក​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព ? អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង អាច​បង្ក​គ្រោះថ្នាក់...

Duration:00:08:37

នាទីសុខភាពនិងអនាម័យ - កីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ

4/24/2019
More
ហែល​ទឹក​ ជិះកង់ ដើរ ដើរ​លឿន រាំ រត់ ឬ​ធ្វើ​ហាត់​តៃឈី យូហ្កា ។ល។ និង​។ល។ ​កីឡាទាំង​នេះ ជា​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ ! វិទ្យាស្ថានជាតិ​​សុខភាព​និ​ងស្រាវជ្រាវ​វេជ្ជសាស្ត្រ​​បារាំង ទើបបាន​ចេញ​អនុសាសន៍ កាលពី​ថ្ងៃទី ១៤​កុម្ភៈ ២០១៩ បញ្ជាក់​ថា ការ​ធ្វើ​កីឡា​ពិត​ជា​មាន​គុណប្រយោជន៍ជា​​ថ្នាំ ​សម្រាប់ការពារ និង​​ព្យាបាល​ជំងឺរ៉ាំរ៉ៃ​ចំនួន​១១​ប្រភេទ មាន​ជាអាទិ៍​ ជំងឺ​​ទឹក​នោម​ផ្អែម ជំងឺ​សរសៃឈាម​បេះដូង ធ្លាក់​ទឹក​ចិត្ត និង​មហារីក។ តើ​កីឡា​ជា​ថ្នាំ​ព្យាបាល​ជំងឺរ៉ាំ​រ៉ៃ​​អ្វី​ខ្លះ ?...

Duration:00:09:51