Daily interviews-logo

Daily interviews

RFI France

នៅរៀងរាល់​ថ្ងៃ យើង​នឹង​ជួប​សម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅរៀងរាល់​ថ្ងៃ យើង​នឹង​ជួប​សម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។
More Information

Location:

Paris, France

Networks:

RFI France

Description:

នៅរៀងរាល់​ថ្ងៃ យើង​នឹង​ជួប​សម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes

លោក​​ឈី កុល​បុត្រា​៖​ពិព័រណ៍​​យន្តហោះ​​ជា​​លើកដំបូង​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​ពី​​សិស្ស​​និស្សិត​

12/15/2018
More
ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ធ្នូ បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​នេះ។ លោក​ឈី កុល​បុត្រា ដែលជា​ប្រធាន​រៀបចំ​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​នេះ គឺជា​ភ្ញៀវ​របស់​យើង​។ លោក​បាន​អះអាងថា ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​ជា​លើកដំបូង​នៅ​កម្ពុជា​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​សិស្ស​និស្សិត​លើសពី​ការរំពឹងទុក​របស់​ក្រុមការងារ​រៀបចំ​ពិព័រណ៍​ទៅទៀត។

Duration:00:11:12

លោក​ មឿន​ តុលា​៖ ​ទន្ទឹម​នឹង​ប្រាក់​ឈ្នួល​កើន​ឡើង ​កម្មករ​ក៏​ទទួល​សម្ពាធ​ការងារ​កាន់​តែ​ច្រើន​ឡើង​ដែរ​

12/14/2018
More
មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស ​ហៅកាត់​ថា​ សង់​ត្រាល់​ បាន​រក​ឃើញ​ថា​ កម្មករ​កាត់​ដេរ​នៅ​កម្ពុជា​ កំពុង​ទទួល​រង​សម្ពាធ​ថ្មី​មួយ​ទៀត​នៅ​ពេល​ពួកគេ​ទទួល​បាន​ប្រាក់​ឈ្នួល​កើន​ឡើង​។​ បើ​តាម​លោក​ មឿន ​តុលា ​នាយក​ប្រតិបត្តិ​ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និងសិទ្ធិ​មនុស្ស ​សម្ពាធ​នោះ ​គឺ​កម្មករ​ត្រូវ​បាន​និយោជក​បន្ថែម​បរិមាណ​ការងារ​ និង​បន្ថយ​តម្លៃ​នៃ បរិមាណ​ផលិផល​នីមួយៗ​ ឬ​«ដេរស៊ីបុង»។​

Duration:00:12:42

​​លោក វ៉ាត់ ចំរើន​៖ បុណ្យ​​សមុទ្រ​​នៅ​​កោះ​​កុង​​ក្នុង​​ឆ្នាំ​​នេះ មាន​​ការ​​ខ្វះ​​ខាត​​ច្រើន​​កន្លែង​​ស្នាក់​​នៅ​​

12/13/2018
More
ថ្ងៃ​សុក្រ​នេះ​គឺ​ជា​ថ្ងៃ​ទី១​នៃ​ពិធី​បុណ្យ​សមុទ្រ​ដែល​កំពុង​ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ​នៅ​ក្នុង​ខេត្ត​កោះកុង​។ លោក វ៉ាត់ ចំរើន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍ និង​ជា​សមាជិក​គណៈកម្មការ​រៀប​ចំ​ពិធី​បុណ្យ​សមុទ្រ​នេះ គឺ​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ​។ លោក​វ៉ាត់ ចំរើនថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មាន​លក្ខណៈ​ពិសេស និង​ប្លែក​ជាង​ឆ្នាំ​មុន​។ ប៉ុន្តែ​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា នៅ​ខេត្ត​កោះកុង នៅ​មាន​កង្វះ​ខាត​ច្រើន​កន្លែង​ស្នាក់​នៅ​។

Duration:00:11:39

លោក គង់ គាំ៖ ខ្ញុំមិន​ជឿ​ថា CNRP ​រស់​ឡើង​វិញ ទើបចង់ទៅ​ធ្វើ​នយោបាយ​ជាមួយ​បក្ស​ផ្សេង​

12/12/2018
More
រហូត​មក​ទល់​ពេល​នេះ គឺមាន​តែ​មន្ដ្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ លោក គង់ គាំ តែ​ម្នាក់​គត់ ដែល​ប្រកាស​ច្បាស់​ថា លោក​នឹង​ធ្វើ​សំណើ​សុំ​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ នៅ​ពេល​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​។ ​លោក គង់ គាំ ប្រកាស​ដូច្នេះ ធ្វើ​ឡើង​បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បរិហារ​អ្នក​ដាក់​សំណើ​ធ្វើ​នយោបាយ​ឡើង​វិញ​ថា ជា​ជន​ក្បត់​បក្ស​ក៏​ដោយ​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក គង់ គាំ គូស​បញ្ជាក់​ថា បើ​សិន​លោក​មាន​ភ័ព្វ​សំណាង​បាន​ចូល​ធ្វើ​នយោបាយ​វិញ...

Duration:00:13:48

​លោក អាត់ ធន់៖«សាក្សី​ដែល​ប្រមុខ​រដ្ឋា​ភិបាល​លើក​ឡើង គឺ​ជា​សាក្សី​ល្អ​បន្ថែម​ទៀត ដែល​សហជីព​ពិបាក​រក​»​

12/11/2018
More
មេ​ដឹក​នាំ​សហជីព​៣រូប ក្នុង​ចំណោម​៦រូប ដែល​សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​ជាប់​ទោស​ម្នាក់​ៗ​១ឆ្នាំ​កន្លះ ហើយ​ទោស​នេះ​ព្យួរ​ទាំង​អស់ នៅ​ក្នុង​សំណុំ​រឿង​បាតុកម្ម​នៅ​ផ្លូវ​វ៉េង​ស្រេង ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​យក​មក​អះអាង​ថា ពួក​គេ​មាន​សាក្សី​ច្បាស់​លាស់​ថា​មិន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ​។ លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ថ្លែង​ថា លោក​ទទួល​យក​នូវ​ជំនួយ​សាក្សី​នេះ ហើយ​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​ពិចារណា​ឡើង​វិញ​នូវ​ការ​សម្រេច​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

Duration:00:10:50

​លោក សម រង្ស៊ី ៖ បើ​អ្នក​ណា​ទទួល​យក​ការ​ដក​បំរាម​​ធ្វើ​នយោបាយ​វិញ ពី​លោក ហ៊ុន សែន គឺ​ក្បត់​CNRP​

12/10/2018
More
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ពេល​នេះ​ គឺ​លោក ​សម ​រង្ស៊ី ​។​ លោក ​សម ​រង្ស៊ី ​ដែល​បាន​ប្រកាស​ទុក​ជា​មុន​ថា​លោក​មិន​ត្រូវ​ការ​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បើក​ផ្លូវ​ឲ្យ​ពួក​លោក​ធ្វើ​នយោបាយ​ឡើង​វិញ​នោះទេ​ បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​ស្តីពី ​គណបក្ស​នយោបាយ​រួច​នៅ​ពេល​ខាង​មុខ​នេះ​​។​ ជា​មួយ​គ្នា​នោះ ​លោក​ សម​ រង្ស៊ី ​បានព្រមានថា ​បើ​មន្រ្តី​គណបក្សសង្រ្គោះជាតិ​ណា​ព្រម​ទទួល​យក​ការ​ដក​បំរាម​នេះ​ ពី​លោក​ ហ៊ុន​ សែន​ ​គឺ​ជា​អ្នក​ក្បត់​នឹង​គណបក្ស​សង្រ្គោះជាតិ​ហើយ​។​...

Duration:00:15:06

លោក ហុក សុទ្ធិ៖ ជាង​១២​ម៉ឺន​នាក់​ចូល​រួម​ពិព័រណ៍​សៀវភៅ ខណៈ​សៀវ​ភៅ​យ៉ាង​តិច​១២​ម៉ឺនក្បាល​បាន​លក់​ចេញ

12/8/2018
More
យ៉ាងហោច​ណាស់​មនុស្ស​ជាង​១២​ម៉ឺន​នាក់​បាន​ចូល​រួម​ពិព័រណ៍​សៀវភៅ​លើក​ទី៧ គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​នេះ ខណៈ​សៀវភៅ​យ៉ាង​តិច​១២​ម៉ឺន​ក្បាល​លក់​ចេញ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិព័រណ៍សៀ​ភៅ។ នេះបើតាម លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណា​រក្ស និង​ឯក​សារ​វិទូ និងជា​នាយក​អង្គការ​ Sipar។ លោក ហុក សុទ្ធិ បាន​កត់​សម្គាល់​ថា ការ​កើន​ឡើង​នៃ​កំណើន​អ្នក​ចូល​រួម​លើស​ការ​រំពឹង​ទុក​បែប​នេះ ក៏​បាន​ជំរុញ​ឲ្យ​អ្នកនិពន្ធ​រីក​មុខ​រីក​មាត់​ដោយ​សារ​តែ​ការ​លក់​សៀវភៅ​ដាច់​ផង​ដែរ។ តាម​រយៈ​កំណើន​អ្នក​ទិញ​និងអ្នក​ចូល​រួម លោក...

Duration:00:11:44

លោក​​ជិន ​ម៉ា​លីន​៖​ក្រោម​​ការ​កែ​ទម្រង់​ ក្នុង​​ឆ្នាំ​២០១៨​នេះ ​តុលា​ការ​ផ្តល់​​យុត្តិធម៌​​ដល់​​ពលរដ្ឋ​បាន​​​ប្រសើរ​​ជាង​​មុន​

12/7/2018
More
ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​ជិន ម៉ា​លីន ដែលជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា។ ឆ្លើយតប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា លោក​ជិន ម៉ា​លីន បាន​អះអាងថា នៅពេលនេះ ក្រសួងយុត្តិធម៌​កំពុងតែបន្ត​ដំណើរការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា។ លោក​បន្តថា ដោយសារតែ​ការកែទម្រង់​នេះហើយ ធ្វើ​ឲ្យ​ការផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋនៅក្នុង​ឆ្នាំ២០១៨នេះ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន។

Duration:00:14:31

លោក ​ស ម៉ូរី​៖ ​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ល្អ ​ប៉ុន្តែ​ការ​អនុវត្ត​មិន​ទាន់​ល្អ​នៅ​ឡើយ​

12/6/2018
More
ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ស ម៉ូ​រី អនុប្រធាន សមាគម​​បណ្តាញ​​យុវជន​​កម្ពុជា។ លោក ស ម៉ូ​រី បានបង្ហាញ​ការសោកស្តាយ បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ហែ​ក្បួន​នៅ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំ ២០១៨ ដោយ​បង្វែ​ឲ្យ​ធ្វើការ​ជួបជុំ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​តែម្តង។ លោក ស ម៉ូ​រី បានចាត់ទុក​សេចក្តីសម្រេច​នៅ​ថ្ងៃទី ០៧ ធ្នូ នេះ​ថា...

Duration:00:11:51

លោក ឆាយ សុផល៖«សៀវភៅបងប្អូនប្រុសទាំង៣ គឺចង់រំលេចពីសកម្មភាព និងឥរិយាបថ របស់ឥស្សរជនវ័យក្មេងទាំង៣នាក់ ដែលជាកូននាយករដ្ឋមន្ត្រី»

12/5/2018
More
សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«​បងប្អូន​ប្រុស​ទាំង​៣ ​ឈាម​ថ្មី​ក្នុង​ចំណោម​អ្នក​បន្ត​វេន​» ដែល​ជា​ស្នាដៃ​ទី​៩​របស់​លោក ​ឆាយ សុផល ​បាន​ប្រកាស​ចេញ​ផ្សាយ​ហើយ​កាល​ពី​ថ្ងៃ​ពុធ​ មាន​កំ​រាស់​ជាង​៣០០​ទំព័រ​។ ​អ្នក​និពន្ធ ​និង​ជា​សាស្ត្រាចារ្យ​ព័ត៌មាន ​និង​ទំនាក់ទំនង ​លោក ​ឆាយ សុផល​ បាន​ឲ្យ​ដឹង​ថា ​សៀវភៅ​មួយ​ក្បាល​នេះ ​លោក​បាន​រៀបចំ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ​២០១៣ ​មក​ម្ល៉េះ ​ដោយ​ផ្តោត​ទៅ​លើ​សកម្មភាព​នានា ​និង​ឥរិយាបទ ​របស់​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ទាំង​៣​រូប...

Duration:00:11:09

កញ្ញា​ កឹម មនោ​វិទ្យា​៖​«​ខ្ញុំ​មាន​ការ​សោកស្តាយ ​ដែល​សន្និសីទ​នៅ​អា​ត្ល​ង់​តា ​មិន​​បាន​​គោរព​​តាម​លក្ខន្តិកៈ​គណបក្ស​»

12/4/2018
More
កូន​ស្រី​ច្បង​របស់​លោក ​កឹម សុខា ​គឺ​កញ្ញា ​កឹម មនោ​វិទ្យា ​ថ្លែង​ថា ​សន្និសីទ​អន្តរជាតិ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ថ្ងៃ​២​ធ្នូ ​កន្លង​មក ​គឺ​ជា​រូបភាព​បក្ស​ប្រហារ ​ដោយសារ​សន្និសីទ​ដែល​ដឹកនាំ​ដោយ​ក្រុម​លោក ​សម រង្សី ​ធ្វើ​ឡើង​មិន​ស្រប​នឹង​លក្ខន្តិកៈ​គណបក្ស ​។ កញ្ញា ​កឹម មនោ​វិទ្យា ​បញ្ជាក់​ថា ​ការ​ស្វែងរក​មេ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​សន្និសីទ ​ដែល​ជ្រើសរើស​លោក ​សម រង្សី ​ជា​ប្រធាន​ស្តី​ទី ​ដឹក​នាំ​គណបក្ស ​គឺ​ជា​ការ​ធ្វើ​រឿង​ដដែល​ៗ​...

Duration:00:15:13

​លោក​ស្រី ចៅស៊ុន កិរិយា​៖ អាយ​ស៊ី​ស៊ី អង្គរ ជា​ផ្នែក​មួយ​រក​ជំនួយ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ​

12/3/2018
More
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​លោក​ស្រី ចៅស៊ុន កិរិយា ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា​។ អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​ការ​បង្កើត​គណៈ​កម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​អង្គរ​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​បា្ររព្ធ​ពី​ថ្ងៃ​ទី៤​ដល់​៥​ខែ​ធ្នូ​នេះ​នៅ​ខេត្ត​សៀម​រាប ដែល​បើក​កម្មវិធី​ដោយ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា...

Duration:00:09:38

​លោក ព្រាប កុល៖​«សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋា​ភិបាល គឺ​ជា​ការ​វិវត្តន៍​ដ៏​វិជ្ជមាន​មួយ ផ្នែក​នយោបាយ​»​

12/2/2018
More
នៅ​ថ្ងៃ​ចន្ទ​ទី០៣ធ្នូ​នេះ ​រដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ស្តីពី​វិធានការណ៍​នានា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហរ​នយោបាយ។ នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ រដ្ឋាភិបាល​បានលើកឡើង​ពី​ចំណុចសំខាន់ៗមួយចំនួន ដូច​ជាការ​ពិនិត្យមើល​បញ្ញត្តិ​ច្បាប់ផ្សេងៗ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បំរាម​នយោបាយ អាចធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ ការ​បន្ធូ​បន្ថយ​ដល់​ភាព​តានតឹង​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម​។ ទាក់ទង​ទៅនឹង​ការចេញ​សេចក្តីថ្លែងការណ៍​នេះ លោក ព្រាប កុល...

Duration:00:11:55

លោក ​សំបូរ ​ម៉ាណារ៉ា ​៖​ ការ​ទៅ​ពឹង​បរទេស​ជា​មេ​រៀន​ប្រវត្តិ​សាស្ត្រ​ដែល​ត្រូវ​ចាំថា​ថ្ងៃ​ក្រោយ​កុំពឹង​បរទេស​ច្រើន​ទៀត​

12/1/2018
More
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅរាត្រីនេះ​ គឺ​លោក ​សំបូរ​ ម៉ាណារ៉ា ​សាស្ត្រាចារ្យប្រវត្តិ​សាស្ត្រ។​ លោក​បាន​ចូល​ខ្លួន​មក​លាត​ត្រដាង​ពី​ប្រវត្តិ​នៃ​ថ្ងៃ​បង្កើត​«រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា» ​ឬ​ហៅកាត់ថា​ រណសិរ្ស​ ២​ធ្នូ ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ «រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​ មាតុ​ភូមិ​កម្ពុជា» ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ តែងតែ​រំឭក​ទិវា​រៀង​រាល់​ឆ្នាំ​ នៅ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​។

Duration:00:12:14

លោកប៉ាវ ស៊ីណា​​៖​​នៅពេល​​អស់​​រឿង​​ក្តីក្តាំ​​នៅ​​តុលាការ​​ មេ​​សហជីព​​នឹង​​ធ្វើ​​សកម្មភាព​​ខ្លាំង​​ជាង​​មុន​​

11/30/2018
More
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ​ គឺ​លោក​ប៉ាវ ស៊ីណា ​ដែល​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​។ ​ឆ្លើយតប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា ​លោក​ប៉ាវ ស៊ីណា ​ដែល​ជាប់​បណ្តឹង​ចំនួន​៧​នៅ​តុលាការ​បាន​អះអាង​ថា ​នៅពេល​ណា​ដែល​លោក​អស់​បណ្តឹង​នៅ​តុលាការ​នោះ​ លោក​នឹង​ធ្វើ​សកម្មភាព​ខ្លាំង​ជាង​មុន​ ដើម្បី​ផល​ប្រយោជន៍​កម្មករ ​កម្មការិនី​ខ្មែរ​។​

Duration:00:10:16

​លោក ហ៊ុន ម៉ានី​៖«ស្មារតី​២​ធ្នូ​កាល​ពី​៤០​ឆ្នាំ​មុន គឺ​ជា​ការ​លះ​បង់​ភាព​កក់​ក្តៅ​ខ្លួន​ឯង ដើម្បី​ប្រយោជន៍​រួម​»​

11/29/2018
More
ការ​ធ្វើ​ដំណើរ​តាម​រយៈ​កម្មវិធី «ព្រឹត្តិការណ៍ ៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ» ត្រូវ​បាន​បញ្ចប់​ហើយ​នៅ​វេលាព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ចំណាយ​ពេល​អស់​២ថ្ងៃ នៅ​លើ​ទឹកដី​ខេត្ត​ក្រចេះ​។ លោក ហ៊ុន ម៉ានី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ការ​ដើរ​រយៈ​ពេល​៤០​គីឡូម៉ែត្រ​នេះ បាន​វាយ​តម្លៃ​ថា គឺ​ជា​ការ​សម្រេច​បាន​ជោគ​ជ័យ​លើស​ពី​ការ​គ្រោង​ទុក​។ តាម​លោក ហ៊ុន ម៉ានី កាល​ពី​៤០​ឆ្នាំ​មុន ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា គឺ​ជា​ការ​ចាំ​បាច់​។...

Duration:00:10:36

​លោក ព្រាប ចាន់​ម៉ារ៉ា​៖ ពលរដ្ឋ​ខ្មែរ​នឹង​ចាប់​អារម្មណ៍​លើ​ល្ខោន​ខោល​ឡើង​វិញ បន្ទាប់​ពី​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​

11/28/2018
More
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារា​ត្រី​នេះ គឺ លោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​បុរាណ​វិទ្យា និង​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ ល្ខោន​ខោល​របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ បន្ទាប់​ពី​កម្ពុជា​បាន​ដាក់​ឯកសារ​នេះ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៧​កន្លង​ទៅ​។ លោក ព្រាប ចាន់ម៉ារ៉ា បាន​លើក​ឡើង​ថា ទោះ​បី​ជា​ល្ខោនខោល​បាន​ចុះ...

Duration:00:11:56

​លោក យន្ត មីន៖​«អាជ្ញាធរ​បាន​ប្រឹង​ប្រែង​ខ្លាំង​ក្នុង​ការ​ទប់​ស្កាត់​ស្លាក​សញ្ញា​ខុស​អក្ខរាវិរុទ្ធ និង​មិន​បដិសេធ​ការ​រិះ​គន់​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​ទេ»​

11/27/2018
More
បញ្ហា​ចំនួន​ពីរ ​គឺ​ការ​សរសេរ​អក្ខរាវិរុទ្ធ​ខុស ​នៅ​តាម​កន្លែង​អាជីវកម្ម​នានា​របស់​ចិន ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​គឺ​ជា​ប្រធាន​បទ​ក្តៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ ​បញ្ហា​នេះ ​ត្រូវ​បាន​គេ​យក​មក​រិះគន់​វាយ​ប្រហារ​គ្នា​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ក្តៅ​គគុក​។ ​ជុំវិញ​បញ្ហា​ទាំង​នេះ ​លោក ​យន្ត មីន ​អភិបាល​ខេត្ត​ព្រះសីហនុ ​បាន​ពន្យល់​ថា ​សមត្ថកិច្ច​របស់​លោក​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ដោយ​ប្រមូល​បាន​ស្លាក​យីហោ ​ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ​ពី​ហាង​ចិន ​បាន​ប្រមាណ​ជា​១​ពាន់​ស្លាក...

Duration:00:12:52

​លោក ណុប វី៖ របាយការណ៍​ស៊ើប​អង្កេត​របស់ CCIM មិន​សំដៅ​វាយ​ប្រហារ​លើ​ភាគី​ណា​មួយ​នោះ​ទេ​

11/26/2018
More
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ណុប វី នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM។ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកានេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ចំនួន​ពីរ ទី១.ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​លើ​ដី​សម្បទាន​សេដ្ឋកិច្ច អាច​នឹង​បង្ក​ជំងឺ ផាឃីនសុន លើ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគីរី និង​ទី២. របាយការណ៍​ស្តី​ពី...

Duration:00:12:22

​លោក កែវ ពិសិដ្ឋ ៖ ការ​ចេញ​ផ្សាយ​សៀវភៅ​ប្រវត្តិ លោក ហេង សំរិន គឺ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការ​បែក​បាក់​សង្គម​ខ្មែរ​សម័យ​មុន​

11/25/2018
More
«ការ​តស៊ូ​របស់​ប្រជាជន៖ កម្ពុជា​រស់​ឡើង​វិញ» គឺ​ជា​ចំណង​ជើង​សៀវ​ភៅ​ស្តី​ពី​ប្រវត្តិ​របស់​ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា​។ សៀវ​ភៅ​នេះ​ត្រូវ​បាន​បោះពុម្ព​ជា​ភាសាខ្មែរ​តាំង​ពី​ឆ្នាំ​២០១៣ តែ​ទើប​បក​ប្រែ​ទៅ​ជា​ភាសា​អង់គ្លេស និង​ដាក់​សម្ពោធ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​។ លោក កែវ ពិសិដ្ឋ​ នាយកខុទ្ទកាល័យ ប្រធានរដ្ឋសភាកម្ពុជា ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​រាត្រី​នេះ បាន​ថ្លែង​ថា ការ​ចេញ​ផ្សាយ​សៀវភៅ​ប្រវត្តិ​ លោក ហេង សំរិន...

Duration:00:09:09