
Cambodia's daily events
RFI
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Location:
Paris, France
Genres:
News & Politics Podcasts
Networks:
RFI
Description:
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Language:
Khmer
Episodes
តើការបាត់EBA២០% បានប្រាប់កម្ពុជាឲ្យត្រូវពង្រឹងភាពធន់ដោយខ្លួនឯងបានហើយឬនៅ?
6/5/2023
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងបញ្ហាEBA ដែលជាប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប ចំពោះបណ្តាទំនិញនាំចេញពីកម្ពុជា ជាពិសេសវិស័យវាយនភណ្ឌកាត់ដេរ ថាមិនបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា បើទោះបីជាការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបត្រូវបង់ពន្ធ បន្ទាប់ពីកម្ពុជាបានបាត់បង់ប្រព័ន្ធអនុគ្រោះមួយនេះ ២០%។ រយៈពេលបីឆ្នាំមកនេះ លោក ហ៊ុន សែន បានអះអាងថា ការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ជាការពង្រឹងភាពធន់របស់កម្ពុជាចាប់ពីពេលនេះតទៅ ខណៈដែលកម្ពុជាក៏កំពុងតៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចនឹងបាត់បង់EBAទាំងស្រុងផងដែរ។
Duration:00:11:07
គោលនយោបាយអាទិភាពរបស់បក្សនយោបាយ ឆ្លើយតបនឹងតម្រូវការពលរដ្ឋ
6/4/2023
អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ បានរៀបចំការជជែកពិភាក្សាពីសំណាក់បណ្តាយុវជនគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល អំពីគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាល។ ក្រុមយុវជនទាំងពីគណបក្សកាន់អំណាច និងបក្សប្រឆាំង បានយល់ស្របគ្នា ដោយចង់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់គោលនយោបាយសាធារណៈចំនួន១២ចំណុច។ តើគោលនយោបាយអ្វីខ្លះដែលយុវជនពីបក្សនយោបាយចង់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់?
Duration:00:11:14
វត្តមានរបស់លោក សម រង្ស៊ី នៅម៉ាឡេស៊ី អាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ីទេ?
6/2/2023
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងសហការី បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ នៅក្នុងគោលបំណងមួយដែលជាការប៉ុនប៉ងចូលទៅក្នុងប្រទេសកម្ពុជាសាជាថ្មី ដោយកាន់លិខិតឆ្លងដែនបារាំង។ ក៏ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានថ្លែងនៅថ្ងៃពុធថា ក្រុមលោក សម រង្ស៊ី ត្រូវបានអាជ្ញាធរម៉ាឡេស៊ីផ្អាកការជួបជុំ និងបានចាកចេញពីប្រទេសម៉ាឡេស៊ី។ ជុំវិញវត្តមានរបស់លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីពេលនេះ តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីដែរឬយ៉ាងណា ដោយសារកន្លងមកលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី បានសន្យាជាមួយលោក ហ៊ុន សែន ថាមិនអនុញ្ញាតឲ្យក្រុមលោកសម រង្ស៊ី ចូលដឹកដីម៉ាឡេស៊ីទេ។
Duration:00:11:43
តើគួរមានដំណោះស្រាយយ៉ាងណាចំពោះអ្នកជាប់ទោសជាអនីតិជន ដែលមានការកើនឡើង?
6/2/2023
អង្គការការពារសិទ្ធិមនុស្សលីកាដូកាលពីថ្ងៃទី ០១ ខែមិថុនាម្សិលមិញស្របពេលទិវាកុមារអន្តរជាតិខួបទី៧៤ បានចេញផ្សាយរបាយការណ៍មួយ ដោយបានរកឃើញថាចំនួនអនីតិជន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង១៩កន្លែង ដែលអង្គការលីកាដូបានឃ្លាំមើល មានការកើនឡើងជាង ៣០% ដែលជាចំនួនមួយលើសពីឆ្នាំមុន។ នេះបើយោងទៅតាមព័ត៌មាន ដែលអង្គការលីកាដូទទួលបានពីមន្ត្រីរដ្ឋបាលពន្ធនាគារជាច្រើន។ ជាមួយគ្នានេះ អង្គការលីកាដូរក៏បានទាមទារឱ្យបញ្ឈប់ការឃុំខ្លួន សម្រាប់ករណីមួយចំនួនដែលមិនចាំបាច់មកលើកុមារ ដែលនេះជារំលោភសិទ្ធិអនីតិជន និងអត្ថប្រយោជន៍របស់កុមារយ៉ាងខ្លាំង ដោយអង្គការទទូចឲ្យអាជ្ញាធរអនុវត្តវិធានការដាក់ឱ្យក្រៅឃុំបណ្តោះអាសន្នលើគ្រប់អនីតិជន ស្ត្រី ក្មេងស្រីមានផ្ទៃពោះ និង ម្តាយដែលមានកូនតូច និងអនុវត្តជម្រើសទោសដទៃទៀតជំនួសឱ្យការឃុំឃាំង ក្នុងនោះក៏រាប់បញ្ចូលផងដែរចំពោះអ្នកដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនតូចតាច។
Duration:00:11:09
តើគម្រោងប្រមូលផ្តុំរបស់បក្សភ្លើង ជាការសម្តែងមតិ ឬជាបង្កចលាចលមុនបោះឆ្នោត?
5/31/2023
បក្សភ្លើងទៀនគ្រោងប្រមូលផ្តុំសមាជិក-សមាជិកា និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនាពេលខាងមុខ នៅពេលដែលសាលាក្រុងភ្នំពេញអនុញ្ញាតឱ្យប្រមូលផ្តុំសម្តែងមតិដោយសន្តិវិធី។ កម្មវត្ថុនៃការសម្តែងមតិរបស់បក្សភ្លើងទៀន គឺដើម្បីទាមទារចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធការចុះឈ្មោះបក្សភ្លើងទៀនឱ្យចូលរួមបោះឆ្នោត។ ជុំវិញគម្រោងប្រមូលផ្តុំគ្នាសម្តែងមតិនេះ អ្នកវិភាគយល់ថា ជាការខកចិត្តទៅនឹងសេចក្តីសម្រេចរបស់គជប និងជាការបង្ហាញការប្រឆាំងទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីចោទប្រកាន់មកលើបក្សភ្លើងទៀនថា មានគំនិតទុច្ចរិត។ តែយ៉ាងណា អ្នកវិភាគព្រួយបារម្ភថា បក្សភ្លើងទៀនអាចប្រឈមការចោទប្រកាន់ជុំវិញការបង្កចលាចលបន្ថែមមុនបោះឆ្នោត ប្រសិនបើការសម្តែងមតិធ្វើខុសពីទម្រង់ច្បាប់។
Duration:00:12:01
ហេតុអ្វីថវិការដ្ឋបាលថ្នាក់ក្រោមជាតិមិនអាចបង្កើនដល់ចន្លោះពី២០ ទៅ៣០% នៃថវិកាជាតិ?
5/30/2023
ជាទូទៅថវិកាជាតិសម្រាប់ផ្គត់ផ្គង់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថានៅតិចតួចនៅឡើយ គឺប្រមាណជា១៣%។ តាមរយៈថវិកាជាតិជាង១០%នេះ អង្គការសង្គមស៊ីវិលមួយចំនួនយល់ឃើញថាមិនអាចឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នបានទេ។ តាមអង្គការសង្គមស៊ីវិល យ៉ាងហោចណាស់ថវិកាប្រមាណពី២០ ទៅ៣០% នៃថវិកាជាតិប្រចាំឆ្នាំទើប អាចជួយទ្រទ្រង់ដល់តម្រូវការចាំបាច់របស់ថ្នាក់មូលដ្ឋាន។
Duration:00:12:24
តើអ្នកប្រជាធិបតេយ្យអស់ផ្លូវដើរ ក្រោយអវត្តមានគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោត?
5/28/2023
ការតស៊ូទាមទារឲ្យចុះបញ្ជីរបស់គណបក្សភ្លើងទៀន បានដើរមកដល់ផ្លូវអស់ជម្រើសនៅក្រោយពេលដែលក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់ការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការណ៍នេះ អ្នកតាមដានបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា យល់ថា ស្ថានភាពរបស់អ្នកប្រជាធិបតេយ្យបានដើរមកដល់ចំណុចទាល់ច្រក អស់ផ្លូវនឹងបន្ត។ ក៏ប៉ុន្តែអ្នកតាមដានខ្លះ យល់ថា នេះមិនមែនជាបរាជ័យឡើយ។ តើអ្នកប្រជាធិបតេយ្យពិតជាអស់ផ្លូវ ក្រោយគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោត?
Duration:00:13:29
តើជាល្បិចកលមិនឲ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ឬជាកំហុសផ្លូវច្បាប់របស់បក្សភ្លើងទៀន?
5/27/2023
គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា មិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះឡើយ ដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនទទួលយកការចុះបញ្ជី ខណៈក្រុមប្រឹក្សាធម្មនុញ្ញវិញ បានរក្សាការសម្រេចរបស់ គ.ជ.ប ទុកជាបានការដោយបិទផ្លូវតវ៉ា។ ការសម្រេចបែបនេះ បានធ្វើឲ្យសហគមន៍អន្តរជាតិចេញមកប្រតិកម្មជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបញ្ហានេះ ជាល្បិចកលថ្នាក់ដឹកនាំណាម្នាក់របស់គណបក្សភ្លើងទៀន ដែលមិនចង់ឲ្យគណបក្សនេះចូលរួមការបោះឆ្នោត ក្នុងចេតនាដើម្បីឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើកម្ពុជា។
Duration:00:13:01
ការខកខានរបស់គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៣ ជាសេណារីយ៉ូដែលបានគ្រោងទុកឬ?
5/26/2023
ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៥ ខែឧសភាម្សិលមិញ បានសម្រេចមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ស្រួចស្រាល់នឹងគណបក្សកាន់អំណាចបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ការសម្រេចដោយបិទផ្លូវតវ៉ានេះ ធ្វើឲ្យគណបក្សភ្លើងទៀនខកខានការចូលរួមបោះឆ្នោតដ៏សំខាន់។ ជាការខកខានដែលត្រូវបានចោទសួរថា តើវាជាសេណារីយ៉ូដែលបានគ្រោងទុកឬយ៉ាងណា?
Duration:00:12:01
តើត្រូវប្រុងប្រយ័ត្ន និងចៀសវាងយ៉ាងណាការទទួលយកវប្បធម៌គេដោយស្ម័គ្រចិត្ត?
5/25/2023
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលពីថ្ងៃពុធ បានថ្លែងរំលឹកឲ្យក្រសួងវប្បធម៌ និងផ្នែកពាក់ព័ន្ធមានការប្រុងប្រយ័ត្នចំពោះការទទួលយកវប្បធម៌គេដោយស្ម័គ្រចិត្ត។ ដោយលើកឡើងពីការបន្តមរតកដូនតា ដូចជាក្បួនខ្នាតបដិមា និងរូបចំលាក់ផ្សេងៗ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរពីការបណ្តុះបណ្តាលដល់យុវជនចំនួន១,៥លាននាក់ សម្រាប់រយៈពេល៥ឆ្នាំទៅមុខ ក្នុងនោះការបណ្តុះបណ្តាលជំនាញមរតកដូនតាពី២ ទៅ៤% ត្រូវបានប្រគល់ទៅឲ្យក្រសួងវប្បធម៌ទទួលខុសត្រូវ ដោយសហការជាមួយក្រសួងការងារ។
Duration:00:12:21
តើការបោះឆ្នោតនៅថៃ ឆ្លុះបញ្ជាំងយ៉ាងណាសម្រាប់ការត្រៀមបោះឆ្នោតនៅកម្ពុជា?
5/23/2023
ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាថ្មីនៅប្រទេសថៃកាលពីចុងសប្តាហ៍មុនបានបញ្ចប់ទៅហើយ ហើយក៏គេអាចដឹងបានជាបណ្តោះអាសន្នដែរថា គណបក្ស Move Forward ឬហៅជាភាសាថៃថា កាវក្លៃ និងគណបក្សភឿថៃរបស់កូនស្រីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ី ស៊ីណាវ៉ាត្រា ទទួលបានសំឡេងនាំមុខគេក្នុងលំដាប់ទី១ និងទី២។ រីឯគណបក្សដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា វិញទទួលបានការគាំទ្រតិចតួច។ តើការបោះឆ្នោតនៅប្រទេសថៃបានឆ្លុះបញ្ចាំងយ៉ាងណាខ្លះសម្រាប់កម្ពុជា ដែលគ្រោងនឹងបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ?
Duration:00:12:22
តើករណីលោក ថេង សាវឿន អាចពាក់ព័ន្ធគម្រោងបដិវត្តន៍កសិករដែរឬទេ?
5/21/2023
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា ការចាប់ខ្លួនលោក ថេង សាវឿន និងសហការី២រូបផ្សេងទៀត ដោយសង្ស័យថា ជាប់ទាក់ទិននឹងផែនការធ្វើបដិវត្តន៍កសិករ ក្រោយសមត្ថកិច្ចរកឃើញឯកសារមួយចំនួនក្នុងកុំព្យូទ័ររបស់លោកបានបង្ហាញពីខ្លឹមសារបដិវត្តន៍ និងផ្អែកតាមការសារភាពអំឡុងពេលនីតិវិធីសាកសួរដោយសមត្ថកិច្ចនៃស្នងការខេត្តរតនៈគិរី។ ក៏ប៉ុន្តែអ្នកវិភាគចាត់ទុកថា ពាក្យបដិវត្តន៍នេះមិនមែនស្ថិតក្នុងន័យបង្កភាពវឹកវរដល់សង្គមជាតិ។ ប៉ុន្តែជាការផ្លាស់ប្តូរ និងកែប្រែពីផលអវិជ្ជមានមកជាវិជ្ជមានវិញ។ ទន្ទឹមនឹងនេះ ករណីលោក ថេង សាវឿន អ្នកវិភាគយល់ថា សកម្មជនរូបនេះមិនមានអំណាច ឬឥទ្ធិពលឯណាធ្វើបដិវត្តន៍ទម្លាក់រដ្ឋាភិបាលអ្វីឡើយ។
Duration:00:12:11
តើព្រឹត្តិការណ៍ស៊ីហ្គេម បានបណ្តុះស្មារតីឱ្យពលរដ្ឋខ្មែរចាប់អារម្មណ៍លើវិស័យកីឡាជាងមុន?
5/20/2023
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នៅកម្ពុជាបានបិទបញ្ចប់ដោយជោគជ័យ ក្រោយអត្តពលិកមកពីបណ្តាប្រទេសទាំង១១បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជិតកន្លះខែ។ គេសង្កេតឃើញថា ក្នុងនាមជាម្ចាស់ផ្ទះ ពលរដ្ឋខ្មែរភាគច្រើនបានចូលរួមទស្សនាការប្រកួតស្ទើគ្រប់ប្រភេទកីឡា និងវិញ្ញាសាហើយថែមទាំងយល់ដឹងពីប្រភេទកីឡានីមួយៗថែមទៀត ពិសេសកីឡាលំដាប់អូឡាំពិក។ តែយ៉ាងណា អ្នកស្រាវជ្រាវ និងអ្នកវិភាគយល់ថា ការចាប់អារម្មណ៍របស់ពលរដ្ឋលើប្រភេទកីឡានីមួយៗគឺជាផ្នែកមួយក្នុងការលើកស្ទួយវិស័យកីឡាក្នុងប្រទេស។ ប៉ុន្តែដើម្បីឱ្យវិស័យកីឡានៅកម្ពុជារីកចម្រើន លុះត្រាតែ ពលរដ្ឋសកម្មលើការចូលរួមគ្រប់សកម្មភាពជាមួយកីឡាករ ហើយមិនត្រូវគាំទ្រតែមួយឆាវ។
Duration:00:13:45
តើបក្សភ្លើងទៀនអាចមានសង្ឃឹមចូលរួមបោះឆ្នោតឆ្នាំ២០២៣បានទេក្រោយមានប្រតិកម្មពីអន្តរជាតិ?
5/19/2023
បណ្តាទូតប្រទេសប្រជាធិបតេយ្យ និងអង្គការសង្គមស៊ីវិលអន្តរជាតិ ដែលធ្វើការលើផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានចេញមកប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបដិសេធមិនទទួលយកការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងមួយដែលពួកគេគិតថា អាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយគណបក្សកាន់អំណាច។ ប៉ុន្តែយ៉ាងណាគណបក្សឆាំងមួយនេះ នៅមានឱកាសមួយទៀតដែលបញ្ជាក់ថាអាចចូលរួមការបោះឆ្នោតបានឬមិនបាន នោះគឺក្រុមប្រឹក្សាធម្មនុញ្ញ។
Duration:00:12:34
តើការរៀបចំស៊ីហ្គេមលើកទី៣២ របស់កម្ពុជាត្រូវបានវាយតម្លៃយ៉ាងណា?
5/18/2023
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយនៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីបានដំណើរការអស់រយៈពេលកន្លះខែ។ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាជាលើកដំបូងសម្រាប់កីឡាតំបន់នេះ ត្រូវគេមើលឃើញថាបានទទួលនូវផ្លែផ្កាជាវិជ្ជមានច្រើន ជាងចំណុចខ្វះខាត ដោយកម្ពុជាបានធ្វើឲ្យប្រសើរឡើងនូវវិស័យកីឡារបស់ខ្លួន និងគោរពទៅតាមបទដ្ឋានរៀបចំជាអន្តរជាតិបានល្អពីដើមរហូតដល់ទីបញ្ចប់។
Duration:00:12:14
ការបដិសេធការចុះបញ្ជីចូលរួមបោះឆ្នោតរបស់គណបក្សភ្លើងទៀនជាការសម្លាប់ប្រជាធិបតេយ្យឬ?
5/17/2023
គណបក្សភ្លើងទៀន ដែលគេចាត់ទុកថាជាគណបក្សប្រឆាំងស្រួចស្រាល់ជាងគេនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះកាលពីថ្ងៃទី១៥ ខែឧសភាថ្មីៗនេះ។ ភាពចម្រូងចម្រាសរវាងគណបក្សភ្លើងទៀន និងគ.ជ.ប គឺស្ថិតនៅលើឯកសារនៃការចុះបញ្ជី ជាហេតុនាំឲ្យមានទស្សនៈខ្លះយល់ឃើញថាជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ តើវាជាការពិតឬយ៉ាងណា?
Duration:00:11:49
កម្តៅនយោបាយកំពុងតានតឹង ធ្វើឲ្យស្ថានការណ៍បោះឆ្នោតប្រែប្រួលបែបណា?
5/15/2023
កម្តៅនយោបាយ បានកើនឡើងមួយរំពេច នៅពេលដែលគណបក្សភ្លើងទៀនបានប្រកាសពីគម្រោងជួបជុំតស៊ូមតិ ប្រសិនបើគ.ជ.ប បន្តបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀនចំពោះការចូលរួមការបោះឆ្នោតថ្នាក់ជាតិ២០២៣។ បណ្តាអ្នកវិភាគខ្លះយល់ថា ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅបាន បើទោះជាគណបក្សភ្លើងទៀនមិនបានចូលរួមក៏ដោយ។ រីឯខ្លះយល់ថា ស្ថានការណ៍បោះឆ្នោតខាងមុខ គួរតែប្រព្រឹត្តទៅដោយស្មើភាព។ តើស្ថានការន៍បោះឆ្នោតប្រែប្រួលបែបណាឬទេ?
Duration:00:13:55
តើការប្រើកីឡាករកូនកាត់ប្រកួតតំណាងឲ្យជាតិណាមួយជារឿងធម្មតា?
5/14/2023
សារព័ត៌មានបរទេសមួយចំនួន រិះគន់ថា កម្ពុជាបានប្រើកីឡាករបរទេស មកលេងតំណាងឲ្យកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ស្មារតីកីឡា អាស៊ាន។ ការលើកឡើងនេះ ដោយសារតែកីឡាករកូនកាត់តំណាងឲ្យកម្ពុជាទាំងនោះ ដណ្តើមបានមេដាយមាសជូនកម្ពុជា។ ប៉ុន្តែសម្រាប់ភាគីកម្ពុជា ចាត់ទុកថា ការលើកឡើងនេះដោយសារតែពួកគេប្រកួតចាញ់កីឡាករខ្មែរ ហើយថានេះជារឿងធម្មតា ពីព្រោះប្រទេសមួយចំនួនក៏មានកីឡាករកូនកាត់មកចូលរួមប្រកួតតំណាងឲ្យជាតិសាសន៍របស់ខ្លួនដែរ។
Duration:00:12:28
ហេតុអ្វីបានជានៅមានការយកលុយរត់ការចូលក្របខណ្ឌរដ្ឋបន្តកើតមានក្នុងសង្គមកម្ពុជា?
5/13/2023
ករណីយកលុយរត់ការជាថ្នូរបានចូលក្របខណ្ឌរដ្ឋ ត្រូវបានគេកត់សម្គាល់ឃើញថា កើតមានជារឿយៗនៅក្នុងសង្គមកម្ពុជា នៅពេលណាដែលក្រសួងស្ថាប័នចាប់ផ្ដើមប្រកាសជ្រើសរើសមន្រ្តីរាជការ។ ជាក់ស្ដែងថ្មីៗនេះ មានប្រជាពលរដ្ឋចំនួន ១១គ្រួសារនៅខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយអន្តរាគមន៍លើករណីមន្ត្រីពន្ធនាគារម្នាក់ ដែលបានបោកលុយពួកគេជិត ១០ម៉ឺនដុល្លារ ក្រោមហេតុផលថា ជួយរត់ការឲ្យពួកគេបានចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
Duration:00:10:22
តើជាប្រជាធិបតេយ្យឬក៏ច្រើនពេកសម្រាប់កម្ពុជា ដែលមានគណបក្សចំនួន២០ចូលរួមការបោះឆ្នោត?
5/10/2023
គណបក្សនយោបាយចំនួន១១ ក្នុងចំណោម២០គណបក្ស ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាសទទួលស្គាល់កាលពីថ្ងៃអង្គារម្សិលមិញបន្ទាប់ពីគណបក្សទាំងនោះបានចុះបញ្ជីជាគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៧ ជាបន្តបន្ទាប់។ ក្រៅពីនេះគណបក្សចំនួន៩ទៀត ក្នុងនោះមានគណបក្សភ្លើងទៀនផងដែរ បានស្ថិតនៅក្នុងដំណាក់កាលនៃការពិនិត្យឯកសាររបស់ គ.ជ.ប។
Duration:00:12:14