Asian philosophy-logo

Asian philosophy

RFI France

More Information

Location:

United States

Genres:

Podcasts

Networks:

RFI France

Language:

Khmer


Episodes

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត? - 20/09/2018

9/19/2018
More
កាលពីថ្ងៃទី១២កញ្ញា សភាសហភាពអឺរ៉ុប បានអនុម័តសំណើអត្ថបទច្បាប់មួយ ស្តីពីការការពារកម្មសិទ្ធិបញ្ញា។ វាគឺជាគំរោងកំណែទម្រង់ថ្មី ដែលសំដៅការពារសិទ្ធិកម្មសិទ្ធិបញ្ញា ឲ្យបានរឹងមាំ ខណៈដែលកន្លងមក ម្ចាស់កម្មសិទ្ធិ ...

Duration:00:07:54

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?! - 19/09/2018

9/18/2018
More
នៅថ្ងៃទី ១៣ កញ្ញា ១៩៩៣ អ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន OLP បានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន លើកិច្ចព្រមព្រៀងសន្តិភាពក្រុងអូស្លូ។ ប្រមុខ ដឹកនាំ​អ៊ីស្រាអែល ...

Duration:00:04:52

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ? - 18/09/2018

9/17/2018
More
នៅ​ទ្វីបអាហ្រ្វិក មាន​ប្រទេស​ចំនួន ១០ បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​ខ្លួន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ គោលដៅ គឺ​ដើម្បី​ប្តូរ​ពី​ថាមពល​បាន​មក​ពី​ធ្យូង​ថ្ម​ទៅ​ជា​ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ។ នៅ​ក្នុង​រង្វង់​ឆ្នាំ ២០២៥ មាន​ប្រទេស​អាហ្រ្វិក​យ៉ាង​តិច​ចំនួន ៥ នឹង​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ បច្ចុប្បន្ន​នៅ​អាហ្រ្វិក មាន​តែ​ប្រទេស​អាហ្រ្វិកខាងត្បូង​មួយ​គត់​ដែល​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បំពាក់​ដោយ​ម៉ាស៊ីនប្រតិកម្ម​ចំនួន ២។

Duration:00:05:33

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ - 17/09/2018

9/16/2018
More
ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ គឺជាខួប​គម្រប់ឆ្នាំ​ទី១០ នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សាកល​ កាល​ពី​ឆ្នាំ​២០០៨។ តើ​មាន​អ្វី​ផ្លាស់ប្ដូរ​ខ្លះ​សម្រាប់​សេដ្ឋកិច្ច​សាកល​ទាំងមូល​ ក្នុង​រយៈពេល​១០ឆ្នាំចុងក្រោយ​នេះ?

Duration:00:04:03

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​ - 14/09/2018

9/13/2018
More
លោកប្រធានាធិបតីចិន ស៊ី ជិន ពីង ដែលមានទំនាក់ទំនងតានតឹង ជាមួយសមភាគី អាមេរិកាំង​របស់គាត់ លោក ដូណាល់ ត្រាំ ថ្ងៃអង្គារ ១១ កញ្ញា បានសង្កត់លើ សារៈ​សំខាន់​នៃ ចំណង រវាង ​ប៉េកាំង និង ម៉ូស្គូ ក្នុងជំនួបកំពូល ចិន-រុស្ស៊ី នៅក្រុង Vladivostok ​តំបន់​​ចុងបូព៌ាប្រទេសរុស្ស៊ី។ ទន្ទឹមនិង ជំនួបកំពូលនេះ កងទ័ពចិន និង រុស្ស៊ី បានចាប់ផ្តើមលំហាត់សឹករួមគ្នា ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន នៅត្រង់ព្រំប្រទល់ ប្រទេសទាំងពីរ។

Duration:00:05:28

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី - 13/09/2018

9/12/2018
More
ជីប៊ូទី គឺ​ជា​ប្រទេស​ដ៏តូចមួយ​នៅ​ក្នុង​តំបន់​អាហ្វ្រិក ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ជាច្រើន​ ដែល​ក្នុងនោះ​មាន​ទាំង​មហាអំណាច​យោធា​សំខាន់ៗ ដូចជា អាមេរិក បារាំង ហើយ​​ថ្មីៗ​ចុងក្រោយ​នេះ គឺ​ចិន​ បាន​នាំគ្នា​ទៅ​​បង្កើត​មូលដ្ឋាន​ទ័ព​របស់​ខ្លួន នៅ​ទីនោះ។ តើ​ជីប៊ូទី​មានចំណុចសំខាន់​អ្វី ទើប​គេនាំគ្នា​សម្រុក​ទៅ​ដាក់តាំង​មូលដ្ឋានទ័ព​បែបនេះ?

Duration:00:04:42

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ? - 12/09/2018

9/11/2018
More
នៅថ្ងៃ​ចន្ទទី ១០​កញ្ញា អាមេរិកតាមរយៈ​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក​ចន បុលតុន បានគំរាម​ដាក់​ទណ្ឌកម្ម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើសិន តុលាការ​អន្តរជាតិ ICC ដែល​មានទីតាំង​នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ ហ៊ាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ជនជាតិ អាមេរិក ឬ អ៊ីស្រាអែល ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក។ ពាក្យ​គំរាមកំហែង​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោកដូណាល់ ត្រាំ បានលឺឡើង នៅក្នុង​ពេល​លោក​បុលតុន និយាយពីការការពារ​រដ្ឋធម្មនុញ្ញ​ ហើយ​និង​អធិបតេយ្យភាព​របស់​អាមេរិក​ពីការគំរាមកំហែង​ពីខាងក្រៅ។...

Duration:00:05:48

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស - 11/09/2018

9/10/2018
More
នៅ​ថ្ងៃ​ចន្ទ ទី១០ កញ្ញា លោកស្រី​មីសែល បាឈើឡេ (Michelle Bachelet)បាន​ចូល​កាន់​តំណែង​ជា​ឧត្តមស្នងការ​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ជំនួស​កន្លែង​លោក​ហ្សេដ រ៉ាដ អាល់ ហ៊ូសេន។ មាន​អាយុ ៦៦ឆ្នាំ និង​ជា​ជនជាតិ​ឈីលី លោកស្រី​មីសែល បាឈើឡេ​ជា​ឥស្សរជន​នយោបាយ​ជើងចាស់​ដែល​បាន​កាន់​តំណែង​ប្រធានាធិបតី​ឈីលី​ចំនួន ២អាណត្តិ​រយៈពេល ៨ឆ្នាំ។ តើ​លោកស្រី​មីសែល បាឈើឡេ​ជា​នរណា និង​មាន​ដំណើរ​ជីវិត​យ៉ាង​ម៉េច​ខ្លះ?។

Duration:00:04:46

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ - 10/09/2018

9/9/2018
More
ជោគជ័យ​របស់​មីក្រូហិរញ្ញវត្ថុ ឬ​កម្ចី​ខ្នាតតូច ​ត្រូវភា្ជប់ជាមួយនឹងល័ក្ខខ័ណ្ឌ ពោល​គឺ​ការ​ប្រើ​ប្រាស់​សេវាកម្ម​​ឱ្យ​បាន​សមស្របត្រឹមត្រូវ​។ បើ​មិន​ដូច្នេះទេ គ្រួសារ​មួយ​អាច​​ប្រឈមមុខនឹងកម្ចីដែល​មាន​ការប្រាក់ខ្ពស់ ហើយ​ត្រូវជាប់ផុងនឹងបំណុល​រើខ្លួនមិនរួច។ នេះ​បើ​យោង​តាម​របាយការណ៍មួយ ចេញផ្សាយ​កាលពីពេលថ្មីៗនេះ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវទ្រឹស្ដី​ និង​ការ​អនុវត្តសេដ្ឋកិច្ចនៃ​ប្រទេស​បារាំង។

Duration:00:04:28

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​? - 06/09/2018

9/5/2018
More
នៅថ្ងៃទី៥​ ខែកញ្ញា​ សហរដ្ឋអាមេរិក​ និងប្រទេសកាណាដា​បានផ្តើម​ចរចាគ្នា​ជាថ្មីម្តងទៀត​ ដើម្បីរកផ្លូវគេចចេញពី​ភាពចម្រូងចម្រាស​រវាងគ្នា​ទាក់ទងនឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​។ មុនកិច្ចចរចា​ ...

Duration:00:04:27

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា - 05/09/2018

9/4/2018
More
បន្ទាប់ពីតុលាការភូមា បានកាត់ទោសអ្នកកាសែត២រូប ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ដោយសារពួកគេបានធ្វើការស៊ើបអង្កេត ស្តីពីសកម្មភាពកាប់សម្លាប់របស់កងទ័ពភូមា​ ធ្វើទៅលើជនស្លូតត្រង់រ៉ូហ៊ីងយ៉ានោះ ...

Duration:00:07:25

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ? - 04/09/2018

9/3/2018
More
នៅ​ថ្ងៃ​ចន្ទ ទី៣ កញ្ញា តុលាការយុត្តិធម៌អន្តរជាតិ​ក្រុង​ឡាអេ​ផ្តើម​ពិនិត្យ​លើ​ជម្លោះ​ទឹកដី​រវាង​ប្រទេស​ប្រទេស​ម៉ូរីស និង​ប្រទេស​អង់គ្លេស​ទាក់ទង​នឹង​ប្រជុំកោះ​ឆាហ្គូស។ បច្ចុប្បន្ន ប្រជុំកោះ​ឆាហ្គូស​ដែល​ស្ថិត​ក្នុង​មហាសមុទ្រ​ឥណ្ឌា​កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ប្រទេស​អង់គ្លេស និង​មាន​មូលដ្ឋាន​យោធា​រវាង​អង់គ្លេស អាមេរិក តែ​ប្រទេស​ម៉ូរីស​បន្ត​ទាមទារ​ជា​របស់​ដែនដី​របស់​ខ្លួន។

Duration:00:05:08

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​ - 31/08/2018

8/30/2018
More
ក្រោយពី​​ឃើញ​រលក​បាតុកម្ម​បោកកញ្ជ្រោក​​ ម្តងហើយម្តង​ទៀត​​ នៅ​​តាម​ក្រុង​​ជា​ច្រើន​​ នៃ​ ប្រទេស​ ប្រឆាំងនឹង​ពង្រាងច្បាប់​រដ្ឋាភិបាល​ស្តីអំពី​ការដំឡើង​វ័យ​សម្រាប់​ពលរដ្ឋ​ចូល​​រ៉ឺត្រែត​ នៅទីបំផុត ថ្ងៃ ២៩ សីហាកន្លងទៅ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​បង្ខំចិត្ត ថ្លែងសារ តាមទូរទស្សន៍ ពន្យល់ បំភ្លឺប្រជាជនឲ្យបានជ្រាបសព្វគ្រប់ អំពី​​មូលហេតុ​​​ដែល​ត្រូវតែ ដំឡើងវ័យសម្រាប់ពលរដ្ឋចូលរ៉ឺត្រែត ពុំនោះ សោតទេ ប្រទេស​ជាតិ ​មិនអាចគេចផុតឡើយពី ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់វិស័យសង្គម-សេដ្ឋកិច្ច ដោយ...

Duration:00:05:02

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ? - 30/08/2018

8/29/2018
More
តើ​ចិន​កំពុង​ចាប់​ចាក់​ចាក់​គល់​ក្នុង​បណ្តាញ​ថាមពល​អឺរ៉ុប​ឬ​យ៉ាងណា ?

Duration:00:05:47

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​? - 29/08/2018

8/28/2018
More
នៅ​ថ្ងៃ​ចន្ទ ទី២៧ សីហា ក្រុម​អ្នកស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ស្តីពី​ស្ថានភាព​របស់​ពួក​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។ របាយការណ៍​បាន​ចោទ​ត្រង់ៗ​លើ​មន្រ្តីយោធាជាន់ខ្ពស់​ភូមាន​ចំនួន ៦រូប ក្នុង​នោះ​មាន​មេទ័ព​ឧត្តមសេនីយ​មីន អ៊ុងឡាង​ពី​បទ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ាង អ្នក​កាន់​សាសនា​អ៊ីស្លាម។ ក្រៅ​ពី​ចង្អុល​មុខ​កងទ័ព​ភូមា របាយការណ៍​ក៏​បាន​ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល​ភូមា​ពី​បទ​បាន​ចូលរួម​ឃុបឃិត​ដែរ។

Duration:00:05:16

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក - 28/08/2018

8/27/2018
More
ថ្ងៃ​ចន្ទ​ទី​២៧សីហា ​តុលាការ​យុត្តិធម៌អន្តរជាតិ នៅ​ទីក្រុង​ឡាអេ បានបើក​សវនាការ​ ថ្ងៃ​ដំបូង ដោយចាប់ផ្តើម​ពីការ​ស្តាប់​សក្ខីក​ម្ម​របស់​អ៊ីរ៉ង់។ អ៊ីរ៉ង់​បាន​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ កាត់​សេចក្តី​បង្ខំ​ឲ្យអាមេរិក​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន ទៅលើអ៊ីរ៉ង់។ ភាគី​អាមេរិក នឹង​ត្រូវ​​ចូល​ឆ្លើយ​នៅ​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់ពី​អាមេរិក​បាន​ប្រកាស​ថា​ខ្លួន​នឹង​តតាំង​ក្តី​ដោយ​សេចក្តីអង់អាច​​ក្លាហាន​។ ដូច្នេះ តើ​ភាគី​ទាំងពីរ​សំអាង​លើ​អ្វីខ្លះ? ហើយ​តើ​នរណា​ឈ្នះនរ​ណា​ចាញ់?

Duration:00:05:45

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត - 27/08/2018

8/26/2018
More
អាស៊ាន​បាន​ដើរ​តួនាទី​យ៉ាង​ចម្បង​សម្រាប់​បុព្វហេតុ​សន្តិភាពក្នុង​​តំបន់។ ភាព​ខុសគ្នា​យ៉ាង​ច្រើន​អនេក​តែង​តែ​ស្ថិត​នៅ​ជាឧបសគ្គសម្រាប់​សមាហកម្ម​សេដ្ឋកិច្ច និងនយោបាយ ទោះ​ជា​សម្រាប់​ពេលអតីតកាល បច្ចុប្បន្ន និង​អនាគត។ យ៉ាង​ណា​មិញ​ ភាពជោគ​ជ័យនៃ​សន្តិភាព និង​វឌ្ឍនភាព​សេដ្ឋកិច្ច​ដែល​អង្គការ​តំបន់​មួយ​នេះ​បាន​ផ្តល់​ឱ្យប្រជាជន​អាស៊ាន​ទាំង ៦០០លាន​នាក់​ នាល​ពេល​បច្ចុប្បន្ន អាច​ជា​មេរៀន​ប្រវត្តិសាស្រ្ដ​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ពិភពលោក​ទាំងមូល។

Duration:00:05:03

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី? - 23/08/2018

8/22/2018
More
ប្រធានាធិបតី​រុស្ស៊ី នៅក្នុង​អំឡុង​ទស្សនកិច្ច​នៅ ប្រទេស​អាល្លឺម៉ង់​ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន បានអំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប ចូលរួម​កសាង​ឡើងវិញ ប្រទេស​ស៊ីរី។ រុស្ស៊ី ដែល​ជាសម្ព័ន្ធមិត្ត​របស់​របបស៊ីរី ចង់​ឲ្យ​អឺរ៉ុប​ចូលរួម​ជា​ថវិកា​សម្រាប់​កសាង​ប្រទេស​ស៊ីរី ដើម្បី អាច​ទទួល​ជនភៀសខ្លួន ស៊ីរី ប្រមាណ ៥លាន​នាក់ ដែល​បាន​រត់ភៀសខ្លួន​ ដោយសារ​សង្រ្គាម​ស៊ីវិល ទៅ​នៅ​ប្រទេស​ជិតខាង ហើយ​មួយចំនួន​បាន​ធ្វើដំណើរ​ផ្សងគ្រោះថ្នាក់​មកសុំ​សិទ្ធិជ្រកកោន​នៅទឹកដីអឺរ៉ុប។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់វិញ...

Duration:00:05:27

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​ - 22/08/2018

8/21/2018
More
វ៉េណេ​ស៊ុយ​អេឡា កំពុង​ជួបប្រទះ​​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​ក្នុង​ប្រវត្តិ​សាស្ត្រ។​ ប្រជា​ពលរដ្ឋ​ជាង​៣០លាន​នាក់ រស់​នៅ​វេទនា គ្មាន​លុយ​ទិញ​អាហារ​ទទួល​ទាន គ្មាន​ថ្នាំ​សង្កូវ រហូត​ពលរដ្ឋ​បង្ខំ​ចិត្ត​រត់​ចោល​ស្រុក។​ អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ពី​ដើម​សប្តាហ៍​នេះថា មាន​ពលរដ្ឋ​វ៉េណេ​ស៊ុយ​អេឡា ជាង​២លាន​៣សែននាក់ ដែល​បាន​ភៀស​ខ្លួន ​រត់​ចោល​ផ្ទះ​សម្បែង ទៅ​ប្រទេស​ជិត​ខាង​។ តើវិបត្តិ​​នេះមកពី​ហេតុអ្វី?

Duration:00:05:48

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់? - 21/08/2018

8/20/2018
More
បន្ទាប់​ពី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់​ដែរ។ ចំណាត់ការ​មួយ​នេះ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ទីក្រុង​តេហេរ៉ង់​ហាក់​បាន និង​កំពុង​ទទួល​ផ្លែផ្កា​ខ្លះៗ​ហើយ។ ជាក់ស្តែង ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​បារាំង​ឈ្មោះ Total បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដក​ខ្លួន​ចេញ​ជា​ផ្លូវការ​ពី​គម្រោង​វិនិយោគ​រាប់ពាន់លានដុល្លារ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

Duration:00:04:42