Daily interviews-logo

Daily interviews

RFI

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

Paris, France

Networks:

RFI

Description:

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes

លោកណុប វុធ្ធី៖អាជ្ញាធរខេត្តព្រះវិហារគ្មានយន្តការចាប់ខ្លួនពលរដ្ឋដែលរត់ចូលព្រៃទេនៅពេលនេះ

3/27/2024
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃពុធ ទី២៧ មីនានេះគឺលោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ។ ឆ្លើយនឹងសំណួររបស់ជួប នរក្សា លោកណុប វុធ្ធីបានបញ្ជាក់ច្បាស់ៗថាមកដល់ពេលនេះ គ្មានឡើយការចាប់ខ្លួនប្រជាពលរដ្ឋដែលបានភៀសខ្លួនចូលក្នុងព្រៃនៅក្នុងសំណុំរឿងដីធ្លីក្នុងឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។ ការបញ្ជាក់ដូចនេះរបស់លោក ណុប វុធ្ធីបានធ្វើឡើង ក្រោយការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលថា មានពលរដ្ឋមួយចំនួនកំពុងសម្ងំពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរ។ បើតាមលោក ណុប វុធ្ធី បើអាជ្ញាធរខេត្តព្រះវិហារចង់ចាប់ប្រជាពលរដ្ឋទាំងនោះគឺចាប់តាំងពីថ្ងៃអន្តរាគមន៍ដំបូងមកម្ល៉េះ។

Duration:00:06:55

លោកស្រីកុយ ពិសី​៖​ករណី​ជាប់គាំង​រឿង​ព្រំដែនរវាងគ្នា ​កម្ពុជា ​និង​ឡាវ​នឹងស្នើ​សុំ​ជំនួយ​ពី​បារាំង

3/26/2024
កម្ពុជា ​និង​ឡាវ​សម្រេច​បន្តដោះស្រាយ​បញ្ហាព្រំដែន​ ដែលនៅ​សេសសល់​ចំនួន ​១៤%​ទៀត​តាមវិធីសាស្ត្រ​ដូចអ្វី​ដែល​ប្រទេសទាំងពីរ​បានដោះស្រាយ​ជាមួយគ្នា​បាន​ចំនួន ​៨៦% ​កន្លងមក​។ ​នៅក្នុង​កិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ ក្នុងថ្ងៃអង្គារ ​ទី​២៦ ខែមីនា​នេះ ​លោកស្រី ​កុយ ពិសី ​អនុប្រធានលេខាធិការដ្ឋាន​អចិន្ត្រៃយ៍នៃ​អាជ្ញាធរជាតិ​ទទួលបន្ទុក​កិច្ចការព្រំដែន​កម្ពុជា​ បានបញ្ជាក់ថា ​គណៈកម្មការព្រំដែន​កម្ពុជា-ឡាវ ​ប្តេជ្ញាបន្ត​ដោះស្រាយ​បញ្ហាព្រំដែន​ទ្វេភាគី​តាមអ្វី​ដែល​ប្រទេសទាំងពីរ​បានធ្វើ​កន្លងមក​។ តែ​ក្នុងករណី​ជាប់គាំង​ យន្តការ​ដែលប្រមុខរដ្ឋាភិបាល​ទាំងពីរ​ស្នើសុំ​ទៅអ្នក​ជំនាញខាង​ផែនទី​ប្រទេសបារាំង​ឲ្យជួយដោះស្រាយ​ក៏នឹង​ត្រូវ​អនុវត្ត​ដំណាលគ្នាដែរ​៕

Duration:00:08:56

លោក កត្តា អ៊ន៖ មន្រ្តីជំនាញនឹងសើរើឡើងវិញ បើរកឃើញកម្មករខ្លះមានកិច្ចសន្យាមិនកំណត់

3/25/2024
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​លោក​កត្តា អ៊ន​បាន​អះអាង​ថា ​មន្ត្រី​ជំនាញ​នឹង​សើរើ​ឡើង​វិញ​ បើ​រក​ឃើញ​កម្មករខ្លះ​នៅ​រោង​ចក្រ ​អ.ជី ហ៊្វូតវែ​មាន​ប្រើប្រាស់​កិច្ច​សន្យា​មិន​កំណត់​ថេរ​វេលា។​ ការ​បំភ្លឺ​នេះ​ធ្វើឡើង​ក្រោយ​ពីសហជីព​បាន​ថ្លែង​ថា ​មាន​តែ​កម្មករ​ពាក់​កណ្តាល​ប៉ុណ្ណោះ​ក្នុង​ចំណោម​កម្មករ​ជាង​២ពាន់​នាក់​ដែល​យល់ព្រម​ទទួល​យក​ដំ​ណោះស្រាយ​របស់​ក្រសួង​ការងារ​លើ​អត្ថប្រយោជន៍​ចំនួន ​៣​ចំណុច​។ ​ក្នុង​បទ​សម្ភាសជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ លោក ​កត្តា ​អ៊ន​បាន​ថ្លែង​ថា ​រោង​ចក្រ​ អ.ជី ហ៊្វូតវែ ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ទើប​តែ​ដូរ​ឈ្មោះថ្មី​ពី​រោង​ចក្រ​ចាស់​ឈ្មោះ ​រី ជែន​ ។​ តាម​លោក​កត្តា ​អ៊ន​ បើ​កម្មករណា​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​រោងចក្រ​ចាស់ ​និង​មិន​ទាន់​ទូទាត់​អត្ថប្រយោជន៍​អស់ គឺ​អាច​សើ​រើ​ឡើង​វិញ​៕

Duration:00:08:15

លោកហ្សង់ ម៉ាក ប៊ែរតុង៖ កម្ពុជាគួរបើកឲ្យមានអាពាហ៍ពិពាហ៍រវាងអ្នកស្រលាញ់ភេទដូចគ្នា

3/22/2024
ឯកអគ្គរដ្ឋទូតសម្រាប់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា លោកហ្សង់ ម៉ាក ប៊ែរតុង បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ កម្មវត្ថុនៃទស្សនកិច្ចគឺដើម្បីពង្រឹងកិច្ចពិភាក្សាលើប្រធានបទស្តីពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ក្នុងថ្ងៃសុក្រទី២២មីនា លោកហ្សង់ ម៉ាក ប៊ែរតុងបានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា តាមរយៈការអត់ឱន និងកាត់បន្ថយបានការរើសអើង។ តែលោកបានស្នើឲ្យកម្ពុជាយកចិត្តទុកដាក់បន្ថែម ពិសេសបើកទូលាយឲ្យមានអាពាហ៍ពិពាហ៍រវាងក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ តាមលោកហ្សង់ ម៉ាក ប៊ែរតុង ការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ និងការទទួលបានគ្រួសារមួយពេញលេញ ជាអ្វីដែលក្រុមអ្នកស្រលាញ់ភេទដូចគ្នាប្រាថ្នាចង់បាន។

Duration:00:09:39

លោក លី សុធារ៉ាយុត្តិ៖ក្រសួងមហាផ្ទៃត្រូវអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់

3/18/2024
គណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតបានរៀបចំសន្និសីទកាសែតក្នុងថ្ងៃទី១៨ មីនានេះ។ នាឱកាសនោះ គណបក្សភ្លើងទៀនបានស្នើឲ្យក្រសួងមហាផ្ទៃពន្លឿនការដោះដូរសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនឲ្យបានលឿន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទទូចជាថ្មីឲ្យក្រសួងមហាផ្ទៃអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សជំទាស់មួយនេះ។ តាម លោក លី សុធារ៉ាយុត្តិ ការស្នើដូចនេះក៏ព្រោះតែមានអ្នកខ្លះបានស្លាប់ និងខ្លះទៀតទៅចុះចូលជាមួយគណបក្សផ្សេង។

Duration:00:12:35

លោក ហេង គឹមហុង៖ការបង្ក្រាបបទល្មើសព្រៃឈើគ្មានប្រសិទ្ធភាព ព្រោះខ្វះការចូលរួមពីសហគមន៍មូលដ្ឋាន

3/15/2024
នៅក្នុងឱកាសទិវាព្រៃឈើអន្តរជាតិពិភពលោកពីថ្ងៃទី១២ មីនាដល់ថ្ងៃទី២១ មីនា ឆ្នាំ ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន៥កំពុងបន្តធ្វើសកម្មភាពជួបជុំនៅតាមសហគមន៍ និងនៅទីលានប្រជាធិបតេយ្យដោយមានការប្រកួតប្រជែងនិយាយជាសាធារណៈអំពីព្រៃឈើ និងការតាំងពិព័រណ៍ព្រៃឈើដែលមានអ្នកចូលរួមសរុប ៥០០នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៤នេះ លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជារំពឹងថា ព្រឹត្តិការណ៍នេះនឹងញ៉ាំងឱ្យមានការចូលរួមរបស់ពលរដ្ឋកាន់តែច្រើនក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជា។ លោក ហេង គឹមហុងយល់ឃើញថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជាកន្លងមកគ្មានប្រសិទ្ធភាពដោយសារខ្វះការចូលរួមពីសហគមន៍មូលដ្ឋាន។

Duration:00:13:31

អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់​៖ ​ឧកញ៉ា​ត្រឹមត្រូវ​​មានការ​អៀនខ្មាស់​ចំពោះ​ការ​ផ្សាយ​ម៉ៅអួរ​ពេល​បុគ្គល​ឧកញ៉ា​ខ្លះ​ធ្វើខុស

3/13/2024
នៅថ្ងៃ​ពុធ​ ទី​១៣ ​ខែ​មីនានេះ ​សមាគម​ឧកញ៉ាកម្ពុជា​បានចេញ​សេចក្តីប្រកាសព័ត៌មាន​មួយ​ ដោយ​ស្នើសុំឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ និង​បណ្តាញសង្គម​នានា​ផ្សាយនូវ​ការពិត ​និង​ដោយ​ចំពោះ​បុគ្គល​ ដែលបាន​ប្រព្រឹត្តកំហុស ​ចៀសវាង​ការភ្ជាប់​សាច់រឿង​អាស្រូវ​ទាំងអស់​នោះ​ជាមួយនឹង​គោរមងារ​ឧកញ៉ា​ទូទៅ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​ RFI ​ក្នុងថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០២៤​នេះ​ អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់ ​អ្នក​នាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា ​បានលើកឡើង​ថា​ការ​ចេញសេចក្តីប្រកាស​នៅថ្ងៃនេះ ​គឺដើម្បី​ញែកឲ្យបាន​ច្បាស់​ដល់​ប្រព័ន្ធផ្សព្វផ្សាយ ​និង​មហាជន​កុំឲ្យ​ម៉ៅ​បញ្ចូលគ្នា​ទាំង​ឧកញ៉ា​ដែលមាន​ក្រម​សីលធម៌​ត្រឹមត្រូវ​។ ការបញ្ជាក់​របស់​អ្នកនាំពាក្យ​​​សមាគម​ឧកញ៉ា​រូបនេះ ​ក៏ព្រោះតែ​ឧកញ៉ា ​ឡេង ចាន់ណា ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ក្រោយធ្វើ​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅខេត្ត​សៀមរាប​។

Duration:00:12:33

លោក ខ្វៃ អាទិត្យា៖ ការវិនិយោគតំបន់ទេសចរណ៍ខ្លះអាចប៉ះពាល់សហគមន៍

3/12/2024
ក្រសួងបរិស្ថានបានប្រកាសពីការពង្រឹងការអភិវឌ្ឍគោលដៅលំហែរបៃតងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការជំរុញគោលដៅមួយនេះគឺដើម្បីបម្រើដល់ប្រយោជន៍សហគមន៍នៅតាមមូលដ្ឋាន និងការពារតំបន់ទេសចរណ៍ធម្មជាតិតាមរយៈការកាត់បន្ថយបទល្មើសព្រៃឈើ និងការទន្រ្ទានយកដីតំបន់ការពារធម្មជាតិជាដើម។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា កម្ពុជាមានតំបន់លំហែរបៃតងដែលជាការវិនិយោគរបស់វិស័យឯកជនសរុបចំនួន ៤៧០គម្រោងដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ៤២០០ហិកតា។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះទទួលស្គាល់ថា ការវិនិយោគតំបន់ទេសចរណ៍ធម្មជាតិខ្លះអាចប៉ះពាល់សហគមន៍ និងថា គម្រោងទាំងអស់សុទ្ធតែឆ្លងកាត់ការពិគ្រោះជាមួយពលរដ្ឋជាមុន។

Duration:00:16:54

លោកស្រី នៅ សុវត្ថា៖ ការគាំពារស្ត្រី និងកុមារី​ខ្មែរ​មិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែមួយ

3/8/2024
ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨មីនានេះ អង្គការឃែរកម្ពុជាដែលធ្វើការងារគាំពារ និងលើកកម្ពស់ស្ត្រីនិងកុមារកម្ពុជា បានទទួលស្គាល់ពីសមិទ្ធផលភាពជាអ្នកដឹកនាំ និងភាពធន់របស់ស្ត្រី និងកុមារីខ្មែរ។ ទន្ទឹមគ្នានេះ អង្គការឃែរក៏មើលឃើញដែរថា ស្ត្រីនិងកុមារីខ្មែរនៅតែបន្តជួបឧបសគ្គច្រើនដូចជា ការរើសអើង អំពើហិង្សា និងការរំលោភបំពានផ្សេងៗ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី៨ មីនានេះ លោកស្រី នៅ សុវត្ថា នាយិកាអង្គការឃែរប្រចាំនៅកម្ពុជា លើកឡើងថា ការគាំពារ និងការលើកកម្ពស់ស្ត្រីនិងកុមារីកម្ពុជាមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែមួយទេ ពោលគឺត្រូវមានការចូលរួមពីគ្រប់ភាគីផ្សេងទៀត។

Duration:00:16:48

អ្នកស្រីវុន សម្ផស្ស៖ខ្ញុំឆ្លៀតពេលធ្វើការដើម្បីបង់ថ្លៃការសិក្សានៅភ្នំពេញ

3/7/2024
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ ជាទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា។ ក្នុងឱកាសនេះ វិទ្យុបារាំងអន្តរជាតិ សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី វុន សម្ផស្ស អគ្គលេខារងសមាគម (IDEA)។ អ្នកស្រីជាស្រ្តីម្នាក់ធ្លាប់ជម្នះគ្រួសារដែលបង្ខំឲ្យរៀបការក្នុងគ្រាដែលកំពុងនៅសិក្សានៅឡើយ។ ក្រោយចប់បាក់ឌុប ស្រ្តីរូបនេះបានសម្រេចចិត្តមកបន្តការសិក្សានៅភ្នំពេញ។ នៅភ្នំពេញ អ្នកស្រី វុន សម្ផស្ស បានឆ្លៀតធ្វើការងារជាសន្តិសុខ ជាអ្នកអនាម័យតាមផ្ទះ និងជាអ្នកមើលកូនឲ្យគេ ដើម្បីបានលុយសម្រាប់បង់ថ្លៃការសិក្សា៕

Duration:00:11:13

កញ្ញា ​ឈឹម សុខន​៖ ​សហជីព​ស្នើ​រដ្ឋមន្ត្រី​ការងារ​ជួយដោះស្រាយ​ដោយ​ឥត​លម្អៀង​ករណី​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៏

3/6/2024
នៅថ្ងៃពុធ​ ទី០៦​ ខែមីនា​នេះ តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍​ប្រមាណ ៣០នាក់ បាន​ដាក់ញត្តិនៅ​ក្រសួងការងារ​ ដើម្បីស្នើឲ្យ​រដ្ឋមន្ត្រីការងារ​ថ្មីជួយ​ដោះស្រាយវិវាទ​ការងាររបស់ពួកគេ​ជាមួយថៅកែ​កាស៊ីណូណាហ្គាវើលដ៍ ​ដែល​អូសបន្លាយ​ជិត៣ឆ្នាំ​មកហើយ។​ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរាជាតិ RFI ​នៅថ្ងៃពុធនេះ ​កញ្ញា ឈឹម សុខន ​អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍ ​បានបញ្ជាក់ថា​ការស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងការងារថ្មីឲ្យ​ជួយដោះស្រាយ​វិវាទការងារ​រវាងបុគ្គលិក ​និង​ថៅកែ ក្រុមហ៊ុន​ណាហ្គាវើលដ៏​ដោយ​ឥតលម្អៀង គឺ​ដោយសារ​ក្រុមហ៊ុន​បង្កើនការ​ធ្វើទុក្ខបុកម្នេញ​មកលើ​បុគ្គលិកថ្មីៗ​បន្ថែមទៀត​។

Duration:00:08:01

លោក ឆាន់ ចំរើន៖ បដិមាព្រះសិវៈរាំធំជាងគេនៅអាស៊ី​គ្រោងដាក់​តាំង​នៅកោះកេរនៅឆ្នាំក្រោយ

3/5/2024
ក្រុមអ្នកជំនាញបច្ចេកទេសខ្មែរ និងបារាំងពីសាលាបារាំងចុងបូព៌ា បាននិងកំពុង​ដំឡើង​និងជួសជុល​រូប​ព្រះសិវៈរាំ ពី​បំណែកថ្មតូចធំជាង១ម៉ឺនដុំ ដែលមានប្រភពមកពីតួ​ប្រាសាទក្រហមនៅកោះកេរ នាសតវត្ស​ទី១០។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅថ្ងៃទី​៥កុម្ភៈ ឆ្នាំ២០២៤​ ​លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌នៅអភិរក្សដ្ឋានអង្គរ ឱ្យដឹងថា ​រយៈពេល៦ឆ្នាំមកនេះ ការ​ផ្គុំថ្មនិងការ​​ដំឡើងរូបបដិមារធំជាងគេនៅអាស៊ីនេះ ​បានសម្រេច​៨០%​ហើយ ខណៈផ្នែក​សេសសល់​២០%ទៀត អ្នកជំនាញ​​នឹង​បន្តជួសជុល​ និងបំពេញដោយ​​ការប្រើល្បាយ​ថ្មថ្មី​ជំនួសឱ្យថ្មដែលផ្គុំមិនបាន។ តាម​បុរាណវិទូរូបនេះ ​រូបព្រះសិវៈរាំនឹងមានរូបរាងតាមទម្រង់ដើមវិញនៅឆ្នាំ២០២៥ខាងមុខ និងបើតាមគម្រោងរូបបដិមាដ៏ល្អល្អះនេះនឹងត្រូវដាក់តាំងបង្ហាញជាថ្មី ក្នុង​ទីតាំងណាមួយក្បែរ​​ប្រាសាទក្រហម នៅ​កោះកេរដដែល។ ​

Duration:00:13:46

លោក ជួន សុវណ្ណវាសនា៖ ការបរាជ័យរឿងខ្មែរនៅរោងកុនថៃដោយសារបញ្ហាជាតិនិយម

3/4/2024
នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ ប្រកាស​ធ្វើ​ពហិកា​ឈប់​មើល​ភាព​យន្ត​ថៃ​។​ ការ​ធ្វើ​ពហិកា​នេះ​គឺ​បន្ទាប់ពី​ភាព​យន្ត​ខ្មែរ​ ដែល​មាន​ចំណង​ជើង​ថា ​«ម៉ែក្រ​ឡាភ្លើង»​ ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ថៃ​គឺ​ទទួល​បរាជ័យ​៣ថ្ងៃ​ផ្ទួន​ៗ​គ្នា ​ដោយសារ​តែ​មិន​សូវ​មាន​អ្នក​ចូល​ទស្សនា​។​ ពលរដ្ឋថៃ​ខ្លះ​ចោទ​ថា​ ភាព​យន្ត​ខ្មែរ​«ម៉ែក្រឡាភ្លើង»​នេះ ​គឺ​ចម្លង​ចេញ​ពី​ភាព​យន្ត​ថៃ​ ដែល​មាន​ចំណងថា​«ខ្មោចនាង​ណាត»​។​ ក្នុង​បទ​សម្ភាសជាមួយRFI លោក​ ជួន​ សុវណ្ណវាសនា ​ជា​អ្នក​ដឹក​នាំ​ការសម្តែង ​និង​ជា​អ្នក​និពន្ធ​រឿង​ម្នាក់​ យល់ថា​ ការ​បរាជ័យ​របស់​ភាព​យន្ត​ខ្មែរ​នៅ​រោង​កុន​ថៃ​ គឺ​ដោយ​សារ​តែការ​បំផុស​រឿង​ជាតិ​និយម​របស់​ពលរដ្ឋ​ថៃ​មួយ​ចំនួន​។

Duration:00:11:56

សម្តេច ​ឈឹង ប៊ុនឈា​៖ ​ព្រះបរមសព​សម្តេច​សង្ឃរាជ​ ទេព វង្ស ​ត្រូវ​តម្កល់​រហូត​ដល់​១០០​ថ្ងៃ

3/1/2024
សម្តេច​ព្រះអគ្គ​មហាសង្ឃរាជា​ធិបតី ​ទេព វង្ស ​បានយាង​ចូលទិវង្គត​នៅថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤ ដោយ​រោគាពាធ​ក្នុង​ជម្មាយុ ​៩៣​ព្រះវស្សា​។ ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​សុក្រ ទី​០១ ខែ​មីនា ​ឆ្នាំ​២០២៤​នេះ ​សម្តេច​ព្រះ​ឧត្តមចរិយា​ ឈឹង ប៊ុនឈា ​អនុប្រធាន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ថ្វាយ​ព្រះសព​សម្តេច​សង្ឃរាជ ​ទេព វង្ស ​បាន​មាន​សង្ឃដីកា​ថា ​ពិធីបុណ្យ​ត្រូវបាន​បែងចែក​ជាពីរ​ដំណាក់កាល​។ ​ដំណាក់កាលទី​១ គឺ​ពិធី​គោរពវិញ្ញាណក្ខន្ធ​ផ្លូវការ​ ដែលមាន​រយៈពេល​៧ថ្ងៃ ​ហើយ​ដំណាក់កាលទី​២ គឺ​ការបន្ត​តម្កល់​ព្រះសព​រហូតដល់​១០០​ថ្ងៃ​។ ​ដោយឡែក​ ពិធីបូជា​ថ្វាយ​ព្រះភ្លើង​នឹងត្រូវ​ធ្វើឡើង​នៅដើម​ខែ​មិថុនា​។

Duration:00:08:58

ឧកញ៉ា​សុង សារ៉ន​៖ ​កម្មវិធី​ទិញ​លក់​ស្រូវ​តាម​ទូរស័ព្ទ​នឹងជួយ​កសិករ​រក​ទីផ្សារ​ស្រូវ

2/28/2024
កាលពីថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា បាន​ប្រកាសដាក់​ឲ្យដំណើរការ​ជាផ្លូវការ​នូវកម្មវិធី​ទិញ​លក់​ស្រូវ​តាម​ទូរស័ព្ទ​ដៃ​(Paddy App) ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​កសិករ​ក្នុងការ​ដាក់លក់ស្រូវ​តាម​ប្រព័ន្ធ​ឌីជីថល​។ កម្មវិធី​ដែលគាំទ្រ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ​AFD ​មួយនេះ ​បាន​ដាក់​ឲ្យ​សហគមន៍​កសិករជាង​៣០ ​ដែល​តំណាងឲ្យ​ជាង​១ម៉ឺន​គ្រួសារ​ ធ្វើការ​សាកល្បង​ដាក់លក់​ផលិតផល​របស់គាត់​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​នៅថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈនេះ ​លោក​ឧកញ៉ា ​សុង សារ៉ន ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បានគូស​បញ្ជាក់ថា​កម្មវិធី​ទិញលក់​ស្រូវតាម​ទូរស័ព្ទ​ដៃនេះ ​ពិតជា​មានសារៈសំខាន់​ដល់​កសិករ​ក្នុងការ​ស្វែងរក​ទីផ្សារលក់​ស្រូវរបស់​ពួកគាត់​តាម​ប្រព័ន្ធ​ឌីជីថល​។

Duration:00:11:33

លោកស្រី កែវ ប៉ូលីន៖កុមារអូទីស្សឹមត្រូវការការអប់រំ និងការរស់នៅគ្មានការរើសអើង

2/27/2024
«ផារ៉ត» ជាមត្តេយ្យសិក្សាឯកជនមួយនៅកម្ពុជាដែលកំពុងប្រើប្រាស់វិធីសាស្ត្រអប់រំកុមារមានអូទីស្សឹម តាមកម្មវិធីបង្រៀនបច្ចេកទេស ABA (Applied Behavior Analysis) ដោយផ្តោតសំខាន់លើការបន្ថយវិបត្តិអាកប្បកិរិយាកុមារ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោកស្រី កែវ ប៉ូលីន ស្ថាបនិកមត្តេយ្យសិក្សាផារ៉ុតជឿជាក់ថា វិធីសាស្ត្របង្រៀនបច្ចេកទេសស្តង់ដាអាមេរិកមួយនេះអាចជួយកុមារមានអូទីស្សឹមឪ្យមានម្ចាស់ការលើខ្លួនឯង និងអាចបង្កើតទំនាក់ទំនងជាមួយសង្គមខាងក្រៅបាន។ តាមលោកស្រី កែវ ប៉ូលីន កុមារអូទីស្សឹមត្រូវការការអប់រំឥរិយាបថនិងបំណិនជីវិត និងត្រូវការការរស់នៅដោយគ្មានការរើសអើងពីសង្គម។

Duration:00:12:32

លោក ញឹក ប៊ុនឆៃ៖ លទ្ធផលបោះឆ្នោតព្រឹទ្ធសភា ជំរុញឲ្យបក្សខ្មែររួបរួមជាតិ ចូលរួមបោះឆ្នោតពេលខាងមុខ

2/26/2024
គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់ ​លោក​ ញឹក ប៊ុនឆៃ ​ប្រកាស​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេល​ដ៍ខ្លី​ខាង​មុខ​។​ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​អង្គ​សមាជ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​នៅថ្ងៃ​ទី​២៦ ​ កុម្ភៈ​នេះ​។​ នៅ​ក្នុង​បទ​សម្ភាស​ផ្តាច់​មុខ​ជាមួយ​ RFI នៅ​ក្រោយ​សមាជ​ លោក ញឹក ប៊ុនឆៃ ​ថ្លែង​ថា ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​បង្ហាញច្បាស់​ពី​ការ​បែក​សំឡេង​របស់​គណ​បក្ស​ប្រឆាំង​។​ តាម​អតីត​មេទ័ព​រូប​នេះ ​ការ​បែក​សំឡេង​របស់​បក្ស​ប្រឆាំង​ជា​ឱកាស​មួយ​ជំរុញ​ឲ្យ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ត្រូវ​តែ​ចូល​រួម​បោះឆ្នោត​អសកល​នៅថ្ងៃ​ទី​២៦​ ឧសភា ឆ្នាំ​២០២៤​នេះ​។

Duration:00:13:02

លោក​ ហង្ស ពុទ្ធា​៖ ដំណើរការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​មានភាព​ចាស់ទុំ ​និង​គ្មាន​បណ្តឹង

2/23/2024
យុទ្ធនាការ​ឃោសនា​រកសម្លេង​គាំទ្រ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ បានបិទ​បញ្ចប់​នៅថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ​នេះ ​បន្ទាប់ពី​បាន​ធ្វើឡើង​អស់​រយៈពេល​២សប្តាហ៍​កន្លងទៅ​។ ​ថ្ងៃទី២៤ ​កុម្ភៈស្អែក​ជាថ្ងៃស ​ហើយ​ថ្ងៃទី​២៥ ​កុម្ភៈ​ ជាថ្ងៃ​បោះឆ្នោត​។ ​គណបក្ស​នយោបាយ​ចំនួន​៤ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ឆន្ទៈខ្មែរ ​គណបក្ស​កម្លាំងជាតិ ​និង​គណបក្ស​ហ្វុនស៊ីនប៉ិច​បាន​ចូលប្រកួត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​អសកលនេះ​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយវិទ្យុ​បារាំង ​RFI នា​ថ្ងៃសុក្រ ​ទី​២៣ ខែ​កុម្ភៈនេះ ​លោក ​ហង្ស ពុទ្ធា ​សមាជិក និង​ជាអ្នក​នាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​បានបញ្ជាក់ថា ​យុទ្ធនាការ​ឃោសនា​រកសម្លេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង៤ ​រយៈពេល២​សប្តាហ៍​មកនេះ ​គឺបាន​ប្រព្រឹត្តទៅ​ដោយ​រលូន​។

Duration:00:10:02

លោក​សុះ ម៉ាច​៖​ប្រធាន​សមាគម​សិល្បករ​ត្រូវតែ​ជា​បុគ្គល​ដែល​មាន​កិត្តិយស ​និង​គ្មាន​រឿង​អាស្រូវ

2/21/2024
ប្រមាណជា​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ​ភាពចម្រូងចម្រាស​មតិ​នៅក្នុង​ចំណោម​មហាជន ​និង​អ្នក​សិល្បៈ​បាន​កើតឡើង​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញសង្គម​ជុំវិញ​ការ​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​។ ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅ​ថ្ងៃ​ពុធ ​ទី​២១ ​ខែ​កុម្ភៈ​នេះ ​លោក ​សុះ ម៉ាច ​ដែលជា​អតីត​ប្រធាន​សមាគម​សិល្បករខ្មែរ​ ២​អាណត្តិ​ បាន​ចូលរួម​ជា​ទស្សនៈ​ថា ​ប្រធាន​សមាគម​ត្រូវតែ​ជា​បុគ្គល​ ដែលមាន​លក្ខណៈសម្បត្តិ​ល្អ ​មាន​ចំណេះដឹង ​មាន​សីលធម៌ ​គុណធម៌ ​មាន​បេះដូងស្រលាញ់ ​និង​ជួយ​ដល់​សិល្បៈ​។ ​បន្ថែមពីនេះ ​តារា​ចម្រៀង​ជើងចាស់​កូនកាត់​ខ្មែរ​ឥស្លាម​រូបនេះ​បញ្ជាក់​ថា​ប្រធាន​សមាគម​សិល្បៈ​ក៏ត្រូវតែ​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យូរអង្វែង ​ជា​បុគ្គល​ប្រកបដោយ​កិត្តិយស ​សេចក្តី​ថ្លៃថ្នូរ ​និង​គ្មាន​រឿង​អាស្រូវ​ពីក្រោយ​ខ្នង​។

Duration:00:12:52

កញ្ញាឈឹម សុខន៖ ទង្វើក្រុមហ៊ុនណាហ្គាវើលដ៍ជាការយាយីដែលផ្ទុយច្បាប់ការងារ

2/20/2024
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ចោទថា ក្រុមហ៊ុនណាហ្គាវើលដ៍បានដាក់លក្ខខណ្ឌឱ្យបុគ្គលិកសរសេរលិខិតលាលែងចេញពីសហជីព និងសរសេរលិខិតស្នើសុំដកវិភាគទានសហជីពដែលក្រុមហ៊ុនបានបង្កក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២០កុម្ភៈនេះ កញ្ញា ឈឹម សុខន ចាត់ទុកទង្វើរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នេះជាការយាយី និងដាក់សម្ពាធដែលផ្ទុយពីច្បាប់ស្តីពីការងារ។ តាមកញ្ញា ឈឹម សុខន មានកម្មករនយោជិតប្រមាណជាង៤០០នាក់ កំពុងបន្តចូលរួមធ្វើកូដកម្មជាមួយសហជីព។ កញ្ញា ឈឹម សុខន បដិសេធទាំងស្រុងចំពោះការចោទថាកូដកម្មរបស់សហជីពក្នុងរយៈពេលជាង២ឆ្នាំមកនេះមានពាក់ព័ន្ធនឹងនយោបាយ និងទទួលជំនួយពីបរទេស។

Duration:00:11:58