Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

Paris, France

Genres:

Podcasts

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ

4/19/2024
លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។

Duration:00:06:30

Ask host to enable sharing for playback control

លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ

4/18/2024
លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។

Duration:00:09:33

Ask host to enable sharing for playback control

អាជីវករ៖កាំភ្លើងបាញ់ទឹក និងម្សៅលក់ដាច់ខ្លាំងក្នុងរដូវចូលឆ្នាំខ្មែរ ២០២៤

4/17/2024
នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៤ថ្ងៃពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦មេសា ពលរដ្ឋមួយចំនួននៅគ្រប់បណ្តារាជធានីខេត្តបាននាំគ្នាលេងជះទឹក និងបាតម្សៅយ៉ាងទ្រហឹងអឺងកង។ ក្នុងរាជធានីភ្នំពេញ ពិសេសនៅរមណីយដ្ឋានវត្តភ្នំដែលជាទីតាំងត្រជាក់សំបូរដើមឈើ អាជីវករបានអះអាងដូចៗគ្នាថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅនាំចូល ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះដាច់ខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ។ អាជីវករម្នាក់លើកឡើងថា ក្នុងរយៈពេល៤ថ្ងៃ គេបានលក់កាំភ្លើងជ័របាញ់ទឹកខ្ទង់រយដើមឯណោះ។

Duration:00:05:00

Ask host to enable sharing for playback control

លោកលាង ហ៊ី៖ចង្រ្កានដីឥដ្ឋនៅតែពិសេស ខណៈដែលចង្រ្កានអគ្គិសនី ឬហ្គាសមិនអាចជំនួសបាន

4/16/2024
នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកលាង ហ៊ីចាប់របរធ្វើចង្រ្កានដីឥដ្ឋ ដើម្បីចិញ្ចឹមគ្រួសារ។ ម្ចាស់សិប្បកម្មរូបនេះអះអាងថា របរធ្វើចង្រ្កានលក់នេះ អាចផ្តល់ប្រាក់ចំណូលចិញ្ចឹមគ្រួសាររស់ស្រួល បើទោះបីជាបច្ចុប្បន្ន លោកលក់ពុំសូវដាច់ដូចមុនក៏ដោយ។ តាមម្ចាស់សិប្បកម្មរូបនេះ ចង្រ្កាន​​ដីឥដ្ឋនៅតែពេញនិយម ដោយមកពីលក្ខណៈពិសេសរបស់វា ដែលចង្រ្កានអគ្គិសនី ឬចង្រ្កានហ្កាស មិនអាចជំនួសបាន។ យ៉ាងណាក៏ដោយ របរធ្វើចង្រ្កានដីឥដ្ឋរបស់លោកលាង ហ៊ីនឹងអាចរលត់បាននៅថ្ងៃខាងមុខ ព្រោះថា កូនៗរបស់លោកលាង ហ៊ីមិនចង់បន្តការងារដ៏ហត់នឿយរបស់ឪពុក។

Duration:00:06:03

Ask host to enable sharing for playback control

ភ្លេងប្រពៃណីរបស់ជនជាតិដើមភាគតិចបានទាក់ភ្នែកអ្នកទស្សនានៅក្នុងពិធីបុណ្យភូមិ

4/12/2024
បុណ្យភូមិឆ្នាំនេះ បានយកក្រុមសិល្បៈពូនងប៊ូស្រានៅខេត្តមណ្ឌលគិរីមកសម្ដែងឲ្យសាធារណជនបានស្គាល់ ក្នុងគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌របស់ជនជាតិដើមភាគតិចមួយនេះ។ នៅក្រោយការសម្ដែងចប់ គេឃើញថា ភ្លេងប្រពៃណីរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីមួយនេះ បានទាក់​ភ្នែកអ្នកទស្សនា និងការទះដៃអបអរសាទរពីទស្សនិកជន។

Duration:00:08:26

Ask host to enable sharing for playback control

ពិធីបុណ្យចូលឆ្នាំខ្មែរ៖ ប្រជាពលរដ្ឋចាប់ផ្តើមចាកចោលក្រុង ទៅស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ

4/11/2024
នៅរំលងតែមួយថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។ ថ្ងៃបុណ្យកាន់តែចូលកៀក ប្រជាពលរដ្ឋមួយចំនួន​ក្នុងក្រុងភ្នំពេញ ចាប់ផ្តើមធ្វើដំណើរតាមមធ្យាបាយផ្ទាល់ខ្លួន និងរថយន្តឈ្នួល ទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ នាអំឡុងពិធីចូលឆ្នាំខ្មែរ។ បើតាមប្រជាពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស តម្លៃរថយន្តឈ្នួលក្នុងឆ្នាំនេះ អាចឲ្យពួកគេទទួលយកបាន ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត។

Duration:00:05:05

Ask host to enable sharing for playback control

អាកាសធាតុក្តៅ៖ ការប្រឈមរបស់អ្នកធ្វើការនៅក្រោមកម្តៅព្រះអាទិត្យ

4/10/2024
កម្មករសំណង់ កសិករ និងអ្នកធ្វើការនៅខាងក្រៅអគារ ត្រូវរងកម្តៅព្រះអាទិត្យជាប្រចាំ។ នៅខណៈដែលអាកាសធាតុឡើងក្តៅ ស្ងួតហួតហែងខ្លាំង ពួកគេជាអ្នកប្រឈមខ្ពស់ទៅនឹងការរងផលប៉ះពាល់ពីកម្តៅព្រះអាទិត្យ។ ភាពហត់នឿយ ថយចុះអស់កម្លាំង បញ្ហាសុខភាព របកស្បែក ទាំងនេះជាបញ្ហាសុខភាពដែលពួកគេជួបប្រទះ ដោយសារធ្វើការក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ។

Duration:00:06:25

Ask host to enable sharing for playback control

របាំត្រុដិ របាំប្រជាប្រិយដ៏ពេញនិយមដើម្បីផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី

4/9/2024
របាំត្រុដិ ជារបាំប្រពៃណីមួយក្នុងចំណោមរបាំផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរនិយមជួលមកសម្តែង អំឡុងមុននិងក្នុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្រាប់ប្រជាពលរដ្ឋខ្មែរ របាំត្រុដិ ត្រូវបានគេបន្តជឿថា ជារបាំដែលជួយបណ្តេញគ្រោះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ រួចនាំមកនូវលាភសំណាង សិរីសួស្តីឆ្នាំដល់សាច់ញាតិ និងក្រុមគ្រួសារ។ ពាក្យ «ត្រុដិ» ជាពាក្យភាសាសំស្រឹ្កតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំចាស់ ចូលទៅឆ្នាំថ្មី។ ប៉ុន្តែ តាមទម្លាប់របស់អ្នកស្រុកខ្លះ គេលេងរបាំត្រុដិនៅពេលប្រារព្ធពិធីសុំទឹកភ្លៀង នៅគ្រាស្រុកទេសមានការរាំងស្ងួតជាច្រើនថ្ងៃខែ។

Duration:00:07:54

Ask host to enable sharing for playback control

អ្នកស្រី ធូរ ស៊ីន៖ ជ្រូកដីនៅតែពេញនិយមសម្រាប់ការសន្សំលុយរបស់ពលរដ្ឋខ្មែរ

4/8/2024
សម័យអ៊ីនធ័រនែត សម័យដែលមនុស្សម្នាសន្សំលុយទុកក្នុងធនាគារ។ ដូច្នេះ វាមានប្រយោជន៍អ្វីដែលត្រូវទុកសន្សំលុយក្នុងកូនជ្រូកដីទៀតនោះ។ នៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ សិប្បកម្មធ្វើជ្រូកដីសន្សំលុយរបស់អ្នកស្រី ធូរ ស៊ីននៅតែដំណើរការរយៈពេល៧ឆ្នាំមកហើយ ដោយគ្មានចុះថមថយនៅក្នុងសម័យចាយលុយតាមកាតធនាគារ។ សិប្បកម្មរបស់អ្នកស្រី ធូរ ស៊ីន អាចផលិតជ្រូកដីយ៉ាងហោច៣០០ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់​លក់ចេញទៅតាមបណ្តារាជធានីខេត្ត។ បើតាមអ្នកស្រី ធូរ ស៊ីន អតិថិជនខ្លះប្រើជ្រូកដី១ក្នុងមួយខែ ដែលគេបោកដើម្បីយកលុយសន្សំទុក ទៅបង់សងធនាគារ។

Duration:00:06:17

Ask host to enable sharing for playback control

បុណ្យភូមិឆ្នាំនេះផ្ដោតលើការវាយក្អមប្រជាប្រិយក្នុងចំណោមល្បែងកម្សាន្តផ្សេងៗ

4/7/2024
ពិធីបុណ្យភូមិឆ្នាំនេះមានការរៀបចំធ្វើរយៈពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី០៥ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមអ្នករៀបចំកម្មវិធីបុណ្យភូមិ ពួកគេបានលើកឡើងថា បុណ្យភូមិឆ្នាំនេះ ផ្ដោតសំខាន់លើការវាយក្អម ដែលមានឈ្មោះថា ការវាយក្អមប្រជាប្រិយ ក្នុងចំណោមល្បែងកម្សាន្តផ្សេងៗទៀត។ សម្រាប់អ្នកចូលទស្សនាបុណ្យភូមិឆ្នាំនេះ ពួកគេបានទទូចឲ្យមានការរៀបចំបុណ្យភូមិទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរមួយនេះឲ្យបានទូលំទូលាយ៕

Duration:00:08:22

Ask host to enable sharing for playback control

អ្នកទិញផ្ទះនៅបុរីពិភពថ្មីផ្ទុះការតវ៉ាដុតកង់ឡានក្រោយម្ចាស់បុរីរឹបអូសផ្ទះរបស់ពួកគេ

4/6/2024
នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកទិញផ្ទះនៅបុរីពិភពថ្មី បានផ្ទុះការតវ៉ាជាថ្មី ដុតកង់ឡាននៅមុខការិយាល័យបុរីពិភពថ្មីកួរស្រូវ២។ ការតវ៉ាជាថ្មីនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា ដោយសារភាគីម្ចាស់បុរីបានធ្វើរបងបិទទ្វារផ្ទះចាក់សោមិនឲ្យពួកគេចូលទៅរស់នៅ ក្រោយពីពួកគេអស់លទ្ធភាពបង់រំលស់។ គួរបញ្ជាក់ថា ការតវ៉ាដុតកង់ឡាននេះ ក៏មានឃើញកើតមានអំពើហិង្សាគប់ដុំថ្មដាក់គ្នារវាងអ្នកតវ៉ាជាមួយសន្តិសុខយាមនៅបុរីពិភពថ្មីមួយប្រាវផងដែរ៕

Duration:00:08:37

Ask host to enable sharing for playback control

ពលរដ្ឋរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ

4/5/2024
គម្រោងផ្លូវទឹកព្រែកជីកហ្វូណនដែលឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបគ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ នេះ។ បើតាមរដ្ឋាភិបាលកម្ពុជា ពលរដ្ឋចំនួន១.៦លាននាក់នឹងត្រូវរងផលប៉ះពាល់ពីគម្រោងមួយនេះ។ តាមរយៈមីក្រូរបស់វិទ្យុបារាំងអន្តរជាតិ RFI ពលរដ្ឋដែលរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនក្នុងស្រុកកៀនស្វាយខេត្តកណ្តាលបានអះអាងថា ពួកគេនៅពុំទាន់ទទួលបានដំណឹងស្តីពីគម្រោងនេះនៅឡើយទេ។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏កំពុងបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ ទោះបីរដ្ឋាភិបាលបានធានាពីការផ្តល់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះក្តី៕

Duration:00:09:37

Ask host to enable sharing for playback control

ស្រុកកោះធំ៖អ្នកផលិតម្សៅជ្រែស្នើរដ្ឋាភិបាលជួយអភិរក្ស និងរកទីផ្សារ

4/4/2024
អ្នកភូមិពោធិ៍មិត្តក្នុងស្រុកកោះធំប្រមាណ​៨គ្រួសារកំពុងបន្តអាជីពជាអ្នកផលិតម្សៅជ្រែដែលបន្សល់ទុកពីដូនតា។ ក្នុងចំណោមអ្នកផលិតទាំង៨គ្រួសារ មាន​ ២គ្រួសារព្រួយបារម្ភពីការអាចបាត់បង់របរមួយនេះបន្តិចម្តងៗនៅថ្ងៃខាងមុខ។ ព្រួយបារម្ភដោយសារតែពួកគេពុំសូវទទួលបានកម្រៃខ្ពស់ពីការផលិតរបស់ខ្លួន ត្បិតឈ្មួញកណ្តាលផ្តល់តម្លៃថោកពេក។ នៅក្នុងន័យនេះ អ្នកផលិតម្សៅជ្រែបានស្នើឪ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារ​ដែលឪ្យតម្លៃខ្ពស់ និងចូលរួមអភិរក្សរបរមួយនេះកុំឪ្យបាត់បង់៕

Duration:00:10:49

Ask host to enable sharing for playback control

លោកថា សីហា៖ខ្ញុំចង់ឲ្យក្មេងៗស្គាល់ផ្លែអង្គញ់ និងយល់ពីល្បែងប្រជាប្រិយខ្មែរ

4/3/2024
ក្រៅពីរបរជាអ្នកអូសរទេះ លោកថា សីហា បានឆ្លៀតលក់ផ្លែអង្គញ់ជារៀងរាល់ឆ្នាំនៅ ពេល ជិតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ក្នុងនាមជាអ្នកលក់អង្គញ់ជាង១០ឆ្នាំមកនេះ លោកថា សីហាចង់ឃើញក្មេងៗជំនាន់ក្រោយស្គាល់ ផ្លែអង្គញ់ និងយល់ពីល្បែងប្រជាប្រិយខ្មែរមួយនេះសម្រាប់លេងនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។

Duration:00:06:46

Ask host to enable sharing for playback control

សង្រ្កានវត្តភ្នំឆ្នាំនេះនឹងមានសារដាស់តឿនពីបញ្ហាគ្រឿងញៀន និងការឆ្លងជំងឺអេដស៍

4/2/2024
អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមរៀបចំសង្រ្កានវត្តភ្នំដើម្បីត្រៀមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ការរៀបចំតុបតែងនេះមានការធ្វើប៉ាណូខ្លោងទ្វា និងការរៀបចំដាក់គូមអមដោយភ្លើងពណ៌ផ្សេងៗជាដើម។ តាមមន្រ្តីនៃមន្ទីរវប្បធម៌រាជធានីភ្នំពេញ ក្រៅ​​ពីលេងល្បែងប្រជាប្រិយ និងប្រគុំតន្រ្តី សង្រ្កានវត្តភ្នំឆ្នាំនេះក៏មានអមដោយសារដាស់តឿនប្រជាពលរដ្ឋអំពីបញ្ហាគ្រឿងញៀន និងការឆ្លងជំងឺអេដស៍ផងដែរ៕

Duration:00:08:35

Ask host to enable sharing for playback control

អ្នកផលិតកាំបិត ២នាក់ព្យាយាមរក្សាមុខរបរពីដូនតា និងប្រឹងសាងកេរ្តិ៍ឈ្មោះឱ្យល្បីជាងមុន

4/1/2024
លោក មីត រ៉ាហ្គេលនិងលោក អ៊ីត ប៉ាត់ទ្រីបានបន្តគ្រប់គ្រងរបរស្នងត្រកូលជាអ្នកផលិតកាំបិត និងរបស់របរធ្វើពីដែក។ ផ្តើមចេញពីពាក្យថា ក្តីស្រឡាញ់ និងខ្លាចបាត់បង់ អ្នកបន្តវេន២រូបនេះបេ្តជ្ញានឹងរក្សាការពារមុខរបរមួយនេះឱ្យគង់វង្ស ទោះបីត្រូវប្រឈមនឹងបញ្ហាសុខភាព និងសុវត្ថិភាពមួយចំនួនក្តី។ ជាអ្នកស្រុកកោះធំ ខេត្តកណ្តាល និងមានរបងផ្ទះជាប់គ្នា សិប្បករទាំង ២នាក់មិនដែលខ្វល់នឹងការប្រកួតប្រជែងគ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេផ្តោតតែលើការផលិត និងយកគុណភាពជាចម្បង។

Duration:00:10:41

Ask host to enable sharing for playback control

សារមន្ទីរជាតិជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេសដើម្បីស្វែងយល់វប្បធម៌ខ្មែរ

3/31/2024
ភ្ញៀវទេសចរបរទេសមកពីតំបន់អឺរ៉ុប បន្តចូលទស្សនានៅក្នុងសារមន្ទីរជាតិ ដើម្បីស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខ្មែរ។ ក្រុមអ្នកនាំភ្ញៀវទេសចរដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ សុទ្ធតែលើ​ក​ឡើងស្រដៀងគ្នាថា ភ្ញៀវទេសចរបរទេស ជាពិសេសមកពីតំបន់អឺរ៉ុប នៅពេលចូលទស្សនានៅសារមន្ទីរជាតិ ពួកគាត់មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនៅពេលបានស្ដាប់ បានឃើញវប្បធម៌ប្រពៃណី និង​ប្រវត្តិសាស្រ្តរបស់ខ្មែរនៅទីនោះ។​

Duration:00:07:15

Ask host to enable sharing for playback control

២៧ឆ្នាំខួបគប់គ្រាប់បែក៖ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលវែកមុខឃាតករមកកាត់ទោស

3/30/2024
៣០មីនា១៩៩៧-៣០មីនា២០២៤ ជាខួប២៧ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ ដែលបណ្តាលឲ្យមនុស្ស១៦រូបបាត់បង់ជីវិត និងរងរបួសជាង១០០នាក់។ នៅថ្ងៃទី៣០មីនាឆ្នាំនេះ មានការជួបជុំគ្នាបែបសាសនា ដូចរាល់ឆ្នាំដែរ នៅមុខចេតិយ៏មួយ​កន្លែង​ដែល​នៅមិនឆ្ងាយ​ប៉ុន្មានពីកន្លែងកើតហេតុ​។ សម្រាប់សាក្សីដែលនៅរស់រានជីវិតពីព្រឹត្តិការណ៍៣០មីនា១៩៩៧ នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលវែកមុខឃាតករយកមកកាត់ទោស។

Duration:00:06:32

Ask host to enable sharing for playback control

អ្នកស្រី ស សយ៖ ចំណូលពីការស៊ីឈ្នួលបេះម្ទេស ពុំគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីរភាពគ្រួសារ

3/29/2024
ដំណាំម្ទេស គឺជារបរពេញនិយមមួយរបស់ពលរដ្ឋនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តែសម្រាប់ពលរដ្ឋដែលគ្មានដីដាំដុះ ពួកគេពឹងផ្អែកទាំងស្រុងលើការងារស៊ីឈ្នួលបេះផ្លែម្ទេស។ អ្នកស្រី ស សយដែលជាអ្នកស៊ីឈ្នួលបេះផ្លែម្ទេសម្នាក់បានប្រាប់ថា ចំណូលពីរបរនេះអាចជួយចិញ្ចឹមកូនតូចៗរបស់អ្នកស្រីទាំង ៤នាក់ យ៉ាងលំបាក ដ្បិតថាការប្រមូលផលម្ទេស គឺមានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។

Duration:00:04:51

Ask host to enable sharing for playback control

ឆៃប៉ូវអ្នកស្រុកស្អាងបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាព

3/28/2024
របរធ្វើឆៃប៉ូវលក់បានក្លាយជាមុខរបរដ៏ពេញនិយមមួយរបស់អ្នកស្រុកស្អាង ខេត្តកណ្តាល។ រហូតមកដល់ពេលនេះ ឆៃប៉ូវរបស់អ្នកស្រុកស្អាងនៅតែបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាពពីសំណាក់អ្នកទិញ។ អ្នកស្រី ឡាយ គីមឈន អ្នកធ្វើ និងជាអ្នកធ្វើឆៃប៉ូវបានឱ្យដឹងថា ឆៃប៉ូវរបស់អ្នកស្រុកស្អាងតែងផ្តោតលើរសជាតិ គុណភាព និងអនាម័យជាចម្បង។ បច្ចុប្បន្ន ឆៃប៉ូវរបស់អ្នកស្រីទទួលបានការកម្មង់ពីម៉ូយតាមបណ្តាខេត្តជាច្រើន ខណៈពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក៏បានកម្មង់អ្នកស្រីដែរ។

Duration:00:08:34