Report-logo

Report

RFI France

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។
More Information

Location:

Paris, France

Genres:

Podcasts

Networks:

RFI France

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes

កម្មការិនី​​​នៅតែ​​ត្អូញ​ត្អែរ​​ពី​​ការ​ដំឡើង​ថ្លៃ​​បន្ទប់​​ជួល​​ទៅតាម​​ការ​ដំឡើង​​ប្រាក់ខែ​​របស់​​ពួកគេ ​

1/18/2019
More
ឈាន​ចូលឆ្នាំថ្មី២០១៩នេះ កម្មករ កម្មការិនី​ខ្មែរ​មួយចំនួន​នៅតែ​ប្រឈមមុខ​នឹង​ការដំឡើងថ្លៃ​បន្ទប់​ជួល​ដែល​ពួកគេ​កំពុងស្នាក់នៅ។ ការដំឡើង​នេះ ត្រូវបាន​ពួកគេ​អះអាងថា ធ្វើឡើង​តាម​ការដំឡើង​ប្រាក់ខែ​ដល់​ពួកគេ​ដែរ។ សម្រាប់​កម្មករ កម្មការិនី បើទោះបី​នៅពេលនេះ រោងចក្រ​បើកប្រាក់​ខែ​ពីរដង​ក្នុង​មួយខែ​ដល់​ពួកគេ​ក៏ដោយ ក៏​ពួកគេ​នៅតែ​គ្មាន​ប្រាក់​កាក​សល់​ច្រើន​ទេ ព្រោះ​ត្រូវ​រ៉ាប់រង​ថ្លៃ​បន្ទប់​ជួល និង​ម្ហូបអាហារ​ដែល​បាន​ឡើងថ្លៃខ្លះៗផង​នោះ។

Duration:00:08:24

​លោក ​ហ្វី​លីប ​កែវ៖ “​ខំ​ធ្វើ​ការ​ហើយ​កុំ​ភ្លេច​បង្កើន​ចំណេះ​”​

1/17/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុបារំាង​អន្តរជាតិ​នា​ឱកាស​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត លោក ហ្វីលីប កែវ (Philip Kao) នាយក​គ្រប់​គ្រង​និង​ម្ចាស់ សណ្ឋាគារ Memoire ក្នុង​ខេត្ត​សៀម​រាប​។ ដោយ​សារ​ខំ​ធ្វើ​ការ​និង​បង្កើន​ចំណេះ​ជានិច្ច​លោក ហ្វីលីប កែវ បាន​កែ​ប្រែ​ជីវិត​ពី​កូន​កសិករ ទៅ​ជា​ម្ចាស់​សណ្ឋាគារ Memoire បី​កន្លែង​នៅ​សៀម​រាប​និង​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

Duration:00:12:33

​អ្នក​ផលិត​កង់​បី​៖ ​កង់​បី​ខ្មែរ​សេរី​ថ្មី​មិន​ចាញ់​ផលិត​ផល​បរទេស​

1/15/2019
More
បច្ចុប្បន្ន​នេះ​កង់​បី​ឥណ្ឌា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កង់​បី ដែល​កំពុង​ពេញ​និយម ហើយ​បាន​ដណ្តើម​ទីផ្សារ​កង់បី ដែល​ផលិត​ក្នុង​ស្រុក​។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ សិប្បកម្ម​ផលិត និង​កែច្នៃ​កង់​បី​ក្នុង​ស្រុក​មួយ បាន​កែ​ច្នៃ​ម៉ូតូ​កង់​បី​ខ្មែរ ទៅ​ជា​ប្រភេទ​កង់​បី​ខ្មែរ​សេរី​ថ្មី ដែល​មាន​គុណភាព​មិន​ចាញ់​ផលិត​ផល​បរទេស​នោះ​ទេ​។

Duration:00:06:47

ឧកញ៉ា​ អ៊ុច​ សម្បត្តិ​ ៖​ អាជីវ​កម្ម​មួយ​ជោគ​ជ័យ​មិន​ត្រូវ​ផ្តោត​លើ​ប្រាក់​ចំណេញ​តែ​ឯង​

1/14/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ​អ៊ឹង​ ប៊ុនថន​ សូម​ណែនាំ​លោក​​អ្នក​ស្តាប់​​ឲ្យ​​ស្គាល់​ពី​ប្រវត្តិ​​លោក​ឧកញ៉ា ​អ៊ុច ​សម្បត្តិ​ ម្ចាស់​ក្រុម​​ហ៊ុន​​គ្រឿង​​សំអាង​ឈ្មោះ​ថា​ គ្រួសារ​កក់​​ក្តៅ​។ ​មុន​​នឹង​​ក្លាយ​ជា​​ឧកញ៉ា ​ដែល​​ទើប​ទទួល​បាន​ជោគជ័យ​​លើ​​អាជីវ​កម្ម​ជាង​មួយ​ឆ្នាំ​មក​នេះ​ លោក​ អ៊ុច​ សម្បត្តិ​ ធ្លាប់​​បរាជ័យ​ផ្ទួន​ៗ​គ្នា​មិន​តិច​ដង​នោះ​ទេ​។​ តើ​​ដំណើរ​ជីវិត​របស់​គាត់​បាន​ឆ្លង​​កាត់​​បែប​ណា​​ខ្លះ?​

Duration:00:12:39

​អ្នក​ស្រី ឡុង ​គឹម​ហ៊ាង​៖ ​ផែន​ការ​ទាំង​អស់​ត្រូវ​ផ្លាស់​ប្ដូរ ​ក្រោយ​ស្វាមី​ជាប់​ពន្ធនាគារ​

1/13/2019
More
អ្នក​ស្រី ឡុង គឹម​ហ៊ាង ភរិយា​របស់​លោក រ៉ាត់ រ័ត្នមុនី កំពុង​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ស្វាមី​របស់​អ្នក​ស្រី គឺ​លោក រ៉ាត់ រ័ត្នមុន្នី បន្ទាប់​ពី​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរ ក្រោយ​បាន​ចូល​រួម​ផលិត​ខ្សែ​ភាពយន្ត​ឯក​សារ​ “ម្តាយខ្ញុំ លក់ខ្ញុំ” ជាមួយ​ទូរទស្សន៍ RT របស់​រុស្ស៊ី​។ ជា​ខ្សែ​ភាព​យន្ត​ឯកសារ​ដែល​អាជ្ញាធរ​កម្ពុជា​អះ​អាង​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា​។ យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​ដែល​ស្វាមី​ត្រូវ​ជាប់​ពន្ធនាគារ​...

Duration:00:08:42

នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​កម្ពុជា​ប្តេជ្ញា​រួមគ្នា​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ

1/11/2019
More
យប់មិញ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន​នានា​មកពី​ទូទាំងប្រទេស​កម្ពុជា​ដូច​ការគ្រោង​ទុកជា​លើក​ទី។ ក្នុង​សន្ទរកថា​នាពេលនោះ លោកនាយក​រដ្ឋមន្ត្រី បាន​សំណូមពរ​ជាច្រើន​ចំណុច​ដល់​អ្នកសារព័ត៌មាន ក្នុងនោះ លោក​បានស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​រួមគ្នា​លុបបំបាត់ចោល​ព័ត៌មាន​ក្លែងក្លាយ។ អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម​ក្នុងជំនួប​ប្រចាំ​ឆ្នាំនេះ ក៏បាន​អះអាង​តប​វិញ​ដោយ​ប្តេជ្ញា​ថា នឹង​ខិតខំ​តាម​ដែល​អាចធ្វើ​ទៅបាន...

Duration:00:09:28

លោកវេជ្ជបណ្ឌិត​ឡោ គីមសុង អំពាវនាវ​រក​ជំនួយ​សម្រាប់​បេសកកម្ម​ជំនួយ​មនុស្សធម៌​ឆ្នាំ ២០១៩

1/10/2019
More
នៅក្នុងបទយកការណ៍ នៅថ្ងៃនេះ យើងនឹងបន្តចាក់ផ្សាយពីប្រវត្តិ និងការងារ​របស់​លោក​វេជ្ជបណ្ឌិត ឡោ គីមសុង។ លោកឡោ គីមសុង ប្រធានសមាគមខ្មែរ​ពីរនៅ​ប្រទេស​បារាំង ដែលធ្វើការ​ទៅលើការផ្តល់ជំនួយមនុស្សធម៌ក្នុងប្រទេសកម្ពុជា តាំងពី១០ឆ្នាំមកហើយ។ លោកវេជ្ជបណ្ឌិតឡោ គីមសុងដែលទើបបញ្ចប់​បេសកកម្​មផ្តល់ជំនួយ និងការព្យាបាល កាលពីខែធ្នូ សោះ បានចាប់ផ្តើម រៀបចំគម្រោងការថ្មីសម្រាប់ឆ្នាំ២០១៩។ សម្រាប់​បេសកកម្ម​ដែលចាប់ផ្តើមនៅខែសីហាឆ្នាំ ២០១៩ នៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត​បាន​អំពាវនាវស្វែងរកជំនួយបណ្តើរៗ តាមបណ្តាញសង្គមហ្វេសប៊ុក។...

Duration:00:08:45

ព្រះភិក្ខុ គូ សុភាព៖ មនុស្សខ្ពង់ខ្ពស់បានត្រូវមានសុខភាព ចំណេះ ជីវភាព និងគុណធម៌

1/10/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ របស់​វិទ្យុ​បារំាង​អន្តរជាតិ ក្នុង​ឱកាស​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ជីវិត​ព្រះភិក្ខុ​គូ សុភាព​។ ព្រះ​តេជ្ជ​គុណ គូ សុភាព ដែល​ពល​រដ្ឋ​ជា​ទូទៅ​បាន​ស្តាប់​ឱវាទ​អប់រំ​បែប​ព្រះពុទ្ធ​សាសនា របស់​ព្រះអង្គ​តាម​បណ្តញ​សង្គម ហើយ​ព្រះអង្គ​ក៍​ជា​សាស្រ្តា​ចារ្យ បង្រៀន​នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ផង​ដែរ​។

Duration:00:10:53

​កូន​ខ្មែរ​ច្រើន​ចាប់​អារម្មណ៍​រៀន​ភាសាចិន​

1/8/2019
More
ការ​វិនិយោគ​របស់​ចិន និង​វត្តមាន​របស់​ចិន ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ជជែក​គ្នា​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​។ ប៉ុន្តែ​ក្រឡេក​មើល​មួយ​ជ្រុង​ទៀត ការ​រៀន​ភាសាចិន​ក៏​ក្លាយ​ជា​ការចាប់​អារម្មណ៍​មួយ​របស់​កូន​ខ្មែរ​ដែរ​។ អ្នក​គ្រប់គ្រង​សាលា​បង្រៀន​ភាសាចិន​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​អះអាង​ថា​មាន​កូន​ខ្មែរ​ច្រើន​បាន​មក​រៀន​ភាសាចិន​។

Duration:00:08:00

បណ្ឌិត ​ប៉ា ​ចន្ទរឿន​៖ ​ក្តី​ស្រមៃ​របស់​ខ្ញុំ​ទៅ​ថ្ងៃ​មុខ ​គឺ​ព្យា​បាល​ជំងឺ​សង្គម​

1/7/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​រាត្រី​នេះ​ អ៊ឹង​ ប៊ុនថន​ សូម​ណែ​នាំ​លោក​អ្នក​ស្តាប់​ឲ្យ​ស្គាល់​ពី​ដំណើ​ជីវិត​របស់​ បណ្ឌិត​ ប៉ា​ ចន្ទរឿន​។​ លោក​ ប៉ា​ ចន្ទរឿន​ គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា ​ជា​អ្នក​និពន្ធ ​និង​ជា​អ្នក​ប្រឹក្សា​យោបល់​ផងដែរ​។​ បណ្ឌិត​ទស្សន​វិជ្ជារូប​នេះ ​មាន​ក្តី​ស្រ​មៃ​ចង់​ព្យាបាល​ជំងឺ​សង្គម​សព្វ​ថ្ងៃ ​គឺ​បញ្ហា​សីលធម៌​សង្គម​។​

Duration:00:12:17

ខួប​៧មករា​​នៅ​​ឆ្នាំ​នេះ ​គ្រោង​​ចំណាយ​​ថវិកា​​រៀបចំ​​ជាង​១លាន​​ដុល្លារ​​និង​​មាន​​មនុស្ស​៦​ម៉ឺន​​នាក់​​ចូល​រួម​

1/4/2019
More
តាំងពី​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ គណៈកម្មការ​រៀបចំ​ពិធី​រំលឹក​ខួប៤០ឆ្នាំ​នៃ​ថ្ងៃជ័យ​ជម្នះ៧ មករា បានរៀបចំ​ហាត់​សម​ប្រារព្ធ​ពិធី​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ មនុស្ស​ប្រមាណ៦ម៉ឺន​នាក់​មកពី​បណ្តា​ខេត្ត​នានា និង​ក្នុង​រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា​ពាសពេញ​ទីលាន​ទាត់​បាល់ ដើម្បី​ហាត់​សម​ដើរ​ក្បួន និង លើក​បដា​ត្រៀបត្រា​ត្រៀម​ពិធី​ផ្លូវការ​នៅ​ថ្ងៃទី ៧ មករា ខានស្អែក។ គណៈកម្មការ​រៀបចំ​ពិធី​រំលឹក​ខួប​នេះ បាន​បង្ហើប​ឲ្យ​ដឹងថា គេ​គ្រោង​ចំណាយ​ថវិកា​ជាង១លាន​ដុល្លារ​អាមេរិក​សម្រាប់​ទាំង​ការហាត់​សម និង...

Duration:00:08:07

​លោក ច្រឹក សុខនីម៖ “​យុវជន​គួរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ការ​ជឿ​ជាក់​ជាមួយ​ទិស​ដៅ​ពិត​ប្រាកដ​”​

1/3/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ របស់​វិទ្យុ​បារំាង​អន្តរជាតិ​នា​ឱកាស​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត លោក ច្រឹក សុខនីម អគ្គ​នាយក​ក្រុមហ៊ុន ២១st Century Mekong និងជាប្រធានសមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា។

Duration:00:13:18

លោកវេជ្ជបណ្ឌិត​ឡោ គីមសុង ប្រធានសមាគម​គ្រូពេទ្យ​ខ្មែរ​នៅប្រទេស​បារាំង និង​សមាគម SOS cambodian Kids

1/3/2019
More
លោកអ្នកនាងដែលបានស្តាប់វិទ្យុបារាំង អន្តរជាតិ ប្រាកដ ជាស្គាល់ឈ្មោះ​លោក​វេជ្ជបណ្ឌិត​ឡោ គីមសុង មិនថា នៅក្នុងបទសម្ភាសន៍​របស់នាទី​សុខភាព ឬ​បទយកការណ៍កន្លងមកដែលនិយាយ​ពីសកម្មភាពមនុស្សរបស់សមាគម SOS cambodian Kidsដែលលោកឡោ គីមសុងជាប្រធាន។ មានកាប៊ីណេពិគ្រោះ ព្យាបាល​ជម្ងឺ​ក្នុងប្រទេសបារាំង លោកវេជ្ជបណ្ឌិតឡោ គីមសុង មិនភ្លេចឡើយ បញ្ហាសុខភាព​របស់​ប្រជាជនរួមជាតិរបស់លោក នៅប្រទេសកម្ពុជា។

Duration:00:08:28

សិលា​ចារឹក​វត្ត​គីរីស្តេច​គង់​បញ្ជាក់​ថា ​កម្ពុជា​គឺ​ជា​ដែនដី​សុវណ្ណ​​ភូមិ​​ពិត​​ប្រាកដ​​ដែល​មិន​អាច​ប្រកែក​បាន​

1/1/2019
More
សិលាចារឹក​ដែល​បញ្ជាក់ថា កម្ពុជា​ជា​ដែនដី «សុវណ្ណ​ភូមិ» ត្រូវបាន​ភាគី​ពាក់ព័ន្ធ​យកទៅ​តម្កល់​និង​ថែរក្សា​ទុក​នៅឯ​សារមន្ទីរ​ជាតិ កាលពី​ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅ ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ និង​សិក្សា​ស្រាវជ្រាវ។ សិលាចារឹក​ដែលជា​ភស្តុតាង​ដ៏​ចំណាស់​នេះ ត្រូវបាន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ នៅ​វត្ត​គី​រី​ស្តេច​គង់ ស្រុក​បរសេដ្ឋ ខេត្ត កំពង់ស្ពឺ រកឃើញ​កាលពី​ឆ្នាំ១៩៩៨ ប៉ុន្តែ​ទើបតែ​ល្បី​សុះសាយ​នៅ​ចុងឆ្នាំ២០១៧ ។ តាម​អ្នក​ប្រវត្តិសាស្ត្រ សិលាចារឹក​នេះ គឺជា​ភស្តុតាង​ដ៏​ចំណាស់​មួយ​ដែល​បញ្ជាក់ថា...

Duration:00:09:33

សហគមន៍​​ឥន្ទធនូ៖ ការ​ជជែក​​គ្នា​ពី​​អ្នក​​ស្រឡាញ់​​ភេទ​​ដូច​គ្នា​​មាន​​ច្រើន​​ជាង​​មុន​

12/30/2018
More
កាល​ពីថ្ងៃទី​៣០ ខែធ្នូ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ខួប​១០ឆ្នាំ ដើម្បី​អបអរ​សាទរ​វឌ្ឍនភាព​នៃ​ស្ថាន​ភាព​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​។ អ្នក​សម្រប​សម្រួល​សហគមន៍​នេះ បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ពី​ប្រធាន​បទ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ច្រើន​ជាង​មុន​។​

Duration:00:08:43

ក្រុមហ៊ុន​អឺរ៉ុប​មួយ​សម្រេច​បង្កើតទារកដ្ឋានក្រោយអវត្ត​មាន​ស្ត្រី​បន្ទាប់ពី​សម្រាល​កូន

12/29/2018
More
នៅ​ក្នុង​នាទី​បទ​យក​ការណ៍​របស់ អេង គីមហុង នៅ​រាត្រី​នេះ សូម​នាំ​អារម្មណ៍​លោក​អ្នក​ស្ដាប់ឲ្យ​ទៅ​ស្គាល់ ក្រុមហ៊ុន​ផលិត​ក្រណាត់​ជូត​វ៉ែន​តា និង​ស្រោម​វ៉ែនតា​ម៉ាក់​ល្បី​របស់​ប្រទេស​ហូឡង់ នៅ​ខេត្ត​សៀមរាប។ បច្ចេកទេស​ផលិត​របស់​ទាំង​នេះ​ជា​រឿង​មួយ តែ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្រុមហ៊ុន​មក​ពី​អឺរ៉ុប​មួយ​នេះ មាន​កន្លែង​ថែ​ទាំ​កុមារ​ដែល​ជា​កូនៗ​របស់​បុគ្គលិក​យ៉ាង​យក​ចិត្តទុក​ដាក់។...

Duration:00:07:35

វិមាន​ឈ្នះ​ឈ្នះ​៖ ​សក្ខី​កម្ម​នៃ​ការ​បញ្ចប់​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា ​បាន​បើក​ឲ្យ​ពលរដ្ឋ​ចូល​ទស្សនា​៣​យប់​៣​ថ្ងៃ​

12/28/2018
More
រដ្ឋាភិបាល​​កម្ពុជា នៅ​ថ្ងៃទី ២៩ ធ្នូ នេះ​បាន​បើកសម្ពោធ​ជា​ផ្លូវការ នូវ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ទស្សនា​ដោយផ្ទាល់​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ ដល់​​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៨នេះ។ វិមាន​ឈ្នះ​ឈ្នះ ត្រូវបាន​កសាងឡើង​នៅលើ​ដី​៨​ហិច​តា​​នៃ​​តំបន់​អភិវឌ្ឍ លី យ៉ុង​ផាត់ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ជា​សក្ខីភាព​នៃ​ការបញ្ចប់​ភ្លើងសង្គ្រាម​ស៊ីវិល​រយៈពេល​ជាង​២ទ​សវត្ស​​នៅ​កម្ពុជា។ ២០ឆ្នាំក្រោយ វិមាន​នេះ​ត្រូវបាន​កសាងឡើង។ តើ​នៅ​ថ្ងៃ​ដំបូង...

Duration:00:08:43

​លោក ស្រូ រិទ្ធី៖ ​កសាង​គ្រឹះ​សមត្ថភាព​ឲ្យ​រឹង​មាំ​សិន​ចាំ​ក្លាយ​ជា​អ្នក​ដឹក​នាំ​

12/27/2018
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​បារំាង​អន្តរ​ជាតិ នា​ឱកាស​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​កូន​កសិករ​ម្នាក់ ដែល​បាន​ខិត​ខំ​តស៊ូ​រៀន សូត្រ​និង​ធ្វើ​ការ​។ ធ្វើ​ការ​ពី​ការ​ងារ​តូច​តាច រហូត​ក្លាយ​ជា​អ្នក​ជំនាញ​និង​ជា​នាយក​សាលា​ទៀត​។ នោះ​គឺ​ លោក ស្រូ រិទ្ធី ព្រឹទ្ធ​បុរស​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ATP​។

Duration:00:10:59

​ផ្ទំាង​គំនូរ​របស់ លោក ឈឹម សុធី បរទេស​ស្គាល់​ច្រើន​ជាង​ខ្មែរ​

12/26/2018
More
លោក ឈឹម សុធី ជា​វិចិត្រករ​ម្នាក់ ដែល​ល្បី​ឈ្មោះ​។ លោក​មាន​ស្នាដៃ​គំនូរ​ជា​ច្រើន​ទំាង​បុរាណ​និង​សម័យ រួម​ទំាង​គំនូរ​និយាយ​ពី​របប​ខ្មែរ​ក្រហម​ផង​។ ផ្ទាំង​គំនូរ​របស់​គាត់​ ត្រូវ​បាន​ដាក់​តំាង​បង្ហាញ​ក្នុង​កម្មវិធី​ធំៗ ទំាង​ក្នុង​និង​ក្រៅ​ប្រទេស ពិសេស​នៅ​ប្រទេស​បារំាង​។ តែ​សម្រាប់​ជន​ជាតិ​ខ្មែរ នៅ​ក្នុង​ប្រទេស​វិញ ដូច​ជា​មិន​សូវ​បាន​ស្គាល់​ស្នាដៃ​របស់​គាត់​ទេ​។

Duration:00:08:23

​ភ្នាក់ងារ​លក់​អចលន​ទ្រព្យ​កំពុង​ក្លាយ​ជា​ទីផ្សារ​ការងារ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​នេះ​

12/25/2018
More
ស្រប​ពេល​ដែល​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​រីក​ចម្រើន​ខ្លាំង ទីផ្សារ​ការងារ​ក្នុង​វិស័យ​នេះ​ក៏​កំពុង​មាន​សន្ទុះ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នា​រយៈពេល​ចុង​ក្រោយ​នេះ​។ អ្នក​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​តាម​ក្រុម​ហ៊ុក​ឯកជន​ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បោះបង់​តួ​នាទី និង​ប្រាក់​ខែ​ចោល មក​ស្រវ៉ា​អាជីព​ជា​ភ្នាក់​ងារ​លក់​អចលន​ទ្រព្យ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន ឫ​ជា​ភ្នាក់​ងារ​លក់​អចលន​ទ្រព្យ​ឯករាជ្យ​។ តាម​ពួក​គេ...

Duration:00:08:29