Report-logo

Report

RFI France

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។
More Information

Location:

Paris, France

Genres:

Podcasts

Networks:

RFI France

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes

បទយកការណ៍ - ​កញ្ញា ថុន ថាវរី៖ ​ខ្ញុំ​ចូល​ចិត្ត​ជម្នះ​ខ្លួន​ឯង​ដើម្បី​ឲ្យ​ជីវិត​ថ្ងៃ​ស្អែក​ប្រសើរ​ជាង​ថ្ងៃ​នេះ និង​ម្សិល​មិញ​

3/22/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ស្តាប់​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត កញ្ញា ថុន ថាវរី អ្នក​និពន្ធ​សៀវភៅ “នារី​ប្រពៃ” ។ កញ្ញា ថុន ថាវរី ជា​នារី​ម្នាក់​ដែល ចូល​ចិត្ត​ជម្នះ​ឧបសគ្គ​ជីវិត​ដោយ​ខ្លួន​ឯង ដើម្បី​សេរីភាព​ក្នុង​ការ​រស់​នៅ​។

Duration:00:12:15

បទយកការណ៍ - ​ពល​រដ្ឋ​ខ្មែរ​ទំនង​មិន​ទាន់​ចូល​ចិត្ត​មើល​គំនូរ​សហ​សម័យ​

3/21/2019
More
រយៈ​ពេល​ជិត​មួយ​ខែ​ហើយ ដែល​គំនូរ​សហ​សម័យ​និយាយ​ពី​របប​ខ្មែរ​ក្រហម បាន​តំាង​បង្ហាញ​នៅ​ឯ​មជ្ឈ​មណ្ឌល​បុប្ផាណា​ក្នុង​រាជធានី​ភ្នំពេញ​។ ម្ចាស់​គំនូរ​និយាយ​ថា​អ្នក​ចូល​ទស្សនា​ភាគ​ច្រើន​ជា​ជន​បរទេស ខ្មែរ​មាន​តិច​តូច​។ វិចិត្រករ​គូរ​រូប​ថា​សហ​សម័យ​ជា​គំនូរ​ប្រភេទ​ថ្មី ដែល​ទំនង​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​ចូល​ចិត្ត​ទស្សនា​។

Duration:00:06:58

បទយកការណ៍ - ​អ្នក​ជំនាញ​៖ ​កសិករ​មួយ​ចំនួន​នៅ​តែ​បន្ត​ដាំ​ដុះ​បន្លែ​ដោយ​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិកម្ម​មិន​ត្រឹម​ត្រូវ​

3/20/2019
More
អ្នក​ជំនាញ​កសិកម្ម​និយាយ​ថា កសិករ​មួយ​ចំនួន​នៅ​តែ​បន្ត​ដាំ​ដុះ​បន្លែ​ដោយ​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិកម្ម​មិន​ត្រឹម​ត្រូវ​តាម​ការ​កំណត់ ដូច្នេះ​ហើយ​ផល​ប៉ះ​ពាល់​កើត​មាន​ទាំង​អ្នក​ដាំ​និង​អ្នក​បរិភោគ​។ ពី​ស្រុក​ស្អាង ខេត្ត​កណ្ដាល ទី​កន្លែង​ដាំ​ដុះ​បន្លែ កសិករ​មួយ​ចំនួន​ទទួល​ស្គាល់​ថា តម្រូវ​ការ​ទីផ្សារ​បង្ខំ​ឲ្យ​ពួក​គេ​ប្រើ​ថ្នាំ​ឆាប់​បាន​ផល​។ តែ​យ៉ាង​ណា​កសិករ​ប្រុស​ស្រី​អះអាង​ថា បន្លែ​ពួក​គេ​មិន​គ្រោះ​ថ្នាក់​ដូច​បន្លែ​នាំ​មក​ពី​ក្រៅ​ឡើយ​។

Duration:00:08:41

បទយកការណ៍ - ​កញ្ញា ថូង ធីតា​៖ ​ចង់​ឲ្យ​អន្តរ​ជាតិ​ទទួល​ស្គាល់​គុណ​ភាព​អំបិល​ធម្មជាតិ​ខេត្ត​កំពត​

3/19/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅ​ពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​សហ​គ្រិន​ស្រ្តី​ឆ្នើម​ កញ្ញា ថូង ធីតា ។ មាន​អាយុ​២៩​ឆ្នាំ កញ្ញា ធីតា គឺ​ជា​ស្ថាបនិក​នៃ​សហ​គ្រាស​ Thaung Enterprise ដែល​ផលិត​និង​វេច​ខ្ចប់​អំបិល​ធម្មជាតិ​ចេញ​ពី​ខេត្ត​កំពត។ សហគ្រិន​ស្រ្តី​វ័យ​ក្មេង​រូប​នេះ មាន​មហិច្ចតា​ចង់​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​គុណភាព​អំបិល​ធម្មជាតិ​ខ្មែរ​របស់​ខេត្ត​កំពត។

Duration:00:11:34

បទយកការណ៍ - ​“យុវជន​គួរ​ជជែក​ជាមួយ​ឪពុក​ម្តាយ ​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ប្រវត្តិ​ខ្មែរ​ក្រហម​”​

3/18/2019
More
កាលពី​សប្តាហ៍​មុន​មជ្ឈមណ្ឌល​បុប្ផាណា បាន​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​ស្តីពី“ការ​ឆ្លុះ​បញ្ចាំង​លើ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​ពី​ទស្សន​វិស័យ​នៃ​យុវជន​ជំនាន់​ក្រោយ​”។ ក្នុង​កិច្ច​ពិភាក្សា​នេះ យុវជន​ដែល​ជា​វាគ្មិន​បាន​លើក​ឡើង​ថា យុវជន​គួរ​ជជែក​ជា​មួយ​អាណាព្យាបាល​ឲ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​ស្វែង​​យល់​បន្ថែម​ទៀត​​ពី​ប្រវត្តិ​ខ្មែរ​ក្រហម។

Duration:00:08:34

បទយកការណ៍ - “និន្នាការ​ព័ត៌មាន​ក្លែងក្លាយ​មិន​ថមថយ ទាមទារ​ឲ្យ​គ្រប់​គ្នា​ចូល​រួម​លុប​បំបាត់​”

3/17/2019
More
តាម​រយៈ​ឥទ្ធិពល​នៃ​បណ្តាញ​សង្គម ព័ត៌មាន​ក្លែងក្លាយ​នឹង​មិន​មាន​ការ​ថមថយ​ទេ និង​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់​ព័ន្ធ​គ្រប់​គ្នា ដើម្បី​រួម​ចំណែក​លុប​បំបាត់ ឬ​កាត់​បន្ថយ​ព័ត៌មាន​ក្លែង​ក្លាយ​។ នេះ​ជា​ការ​លើក​ឡើង​របស់​វាគ្មិន ក្នុង​ឱកាស​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ឆ្នាំ​២០១៩​នេះ​។ វាគ្មិន​ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ព័ត៌​មានក្លែង ដែល​អាច​នឹង​លេច​ចេញ​ជា​​រូប​រាង​ផ្សេងៗ​ទៀត​។

Duration:00:08:05

បទយកការណ៍ - អ្នក​ជំនាញ៖ អ្នក​រើស​អេត​ចាយ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ប្រើប្រាស់​សម្រាម​ឡើង​វិញ

3/17/2019
More
សហស្ថាបនិក​នៃ​ក្រុម​ការងារ GoGreen Cambodia បាន​លើក​ឡើង​នៅ​ក្នុង​បទ​បង្ហាញ​មួយ​ថា អ្នក​រើស​អេតចាយ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រើប្រាស់​សម្រាម​ឡើង​វិញ ប៉ុន្តែ​សកម្មភាពនេះ​ត្រូវ​បាន​គេ​មើល​រំលង​។ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ អ្នក​រើស​អេត​ចាយ​មួយចំនួន​យល់​ស្រប​ថា សម្រាម​ខ្លះ ពួក​គេ​អាច​ទាញ​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ​បាន។ វត្ថុ​ដែល​មនុស្ស​ទូទៅ​ចាត់​ទុក​ជា​សម្រាម គឺ​ជា​លុយ សម្រាប់​ពលរដ្ឋ​អ្នក​រើស​អេតចាយ​។

Duration:00:08:32

បទយកការណ៍ - បបរបម្រុង​របស់​កញ្ញា នី វួចនា

3/15/2019
More
តើអ្នកត្រៀមខ្លួនដើម្បីភ្លក់បបរ បម្រុងហើយឬនៅ? ជាមួយនឹង​គម្រោងដែល​មានឈ្មោះ​ថា នាទី បបរបម្រុង កញ្ញា នី វួចនា វិស្វករជំនាញខាងគីមី និងចំណីអាហារ​នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា កំពុងដុតដៃ ដុតជើង ដើម្បី កែច្នៃផលិតឲ្យចេញជាបបរបម្រុង មួយ ដែលល្អសម្រាប់​សុខភាព និង​ដែល​គេ​ត្រូវការ​ចំអិន ក្នុង​រយៈពេល​ដ៏​ខ្លី បំផុត។ ដើម្បី សម្រេច​គម្រោងការ​របស់ខ្លួន កញ្ញា វួចនា​បាន​ទៅ​ទទួល​ការបណ្តុះបណ្តាល​វគ្គខ្លី នៅ​សាលា​វិស្វកម្ម​នៅ ប្រទេស​បារាំង។ តើ​បបរបម្រុង​មាន​រូបរាង និង​រសជាតិ​យ៉ាងណា?

Duration:00:08:03

បទយកការណ៍ - ​លោក ម៉ែន ​និម្មិត​៖ “​ការ​តស៊ូ​រៀន​សូត្រ​របស់​ខ្ញុំ​ពី​ព្រោះ​ចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ងារ​”​

3/15/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរ​ជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត លោក​ម៉ែន និម្មិត នាយក​ប្រតិបត្តិ​មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​។ ជា​កុមារ​កំព្រា ដែល​ឱពុក​ម្តាយ បងប្អូន បាន​ស្លាប់​សឹង​ទំាង​អស់ ក្នុង​របប​ប៉ុល​ពត​ លោក​ម៉ែន និម្មិត មាន​ខ្សែ​ជីវិត តស៊ូ​គ្រប់​ឧបសគ្គ ទំរាំ​ថ្ងៃ​នេះ​ដែល រៀន​បាន អនុ​បណ្ឌិត​ពី​អាមេរិក និង​បណ្ឌិត​ពី​អូស្រ្តាលី​។

Duration:00:13:34

បទយកការណ៍ - ​កម្ពុជា​នៅ​ខ្វះ​សៀវ​ភៅ​សិក្សា​របស់​សិស្ស​និស្សិត​

3/14/2019
More
ពិព័រណ៍​សៀវភៅ និង​វេទិកា​ជាតិ​អំណាន ប្រចំា​ឆ្នាំ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ជំរុញ​ការ​អាន​នៅ​កម្ពុជា​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ការ​អាន​បាន​កើន​ឡើង ហើយ​ការ​តែង​និពន្ធ និង​ការ​បោះ​ពុម្ព​សៀវភៅ​ក៏​មាន​សន្ទុះ​។ ប៉ុន្តែ​មាន​ការ​មើល​ឃើញ​ថា សៀវភៅ​ប្រលោម​លោក សៀវភៅ​អភិវឌ្ឍន៍​គំនិត មាន​ច្រើន​នៅ​លើ​ទីផ្សារ តែ​ខ្វះ​សៀវ​ភៅ​សិក្សា​ស្រាវ​ជ្រាវ​សម្រាប់​សិស្ស​និស្សិត គ្រប់​កម្រិត​សិក្សា​ទៅ​វិញ​។

Duration:00:07:22

បទយកការណ៍ - ​យុវជន​មួយ​ក្រុម​ផលិត​រឿង​“កុលាប​ប៉ៃ​លិន​”​ជា​គំនូរ​ជីវ​ចល​

3/13/2019
More
«និយាយ​ដល់​រឿង​កុលាប​ប៉ៃលិន គេនឹង​នឹក​ឃើញ​ដល់​ស្នេហា​រវា​ង​កូន​ក្រមុំ​​សេដ្ឋី​នាង​ឃុន​នារី ​និងកម្លោះ​អ្នក​ក្រ ​ចៅ​ចិត្ត» ដូច្នេះ​នៅ​ក្នុង​នាទី​បទយកការណ៍​របស់​យើង​នៅ​រាត្រី​នេះ អេង គីមហុង សូម​នាំ​អារម្មណ៍​លោក​អ្នក​នាង​ឲ្យ​ទៅ​ស្គាល់​យុវជន​មួយ​ក្រុម​មាន​ឈ្មោះ​ថា (រួញ - ROUNH creative studio) ដែល​កំពុង​ពួត​ដៃ​គ្នា​ផលិត​រឿង“កុលាបប៉ៃលិន” ជា​គំនូរ​ជីវ​ចល។ មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ក្រុម​រួញ​ផលិត​រឿង“កុលាបប៉ៃលិន”ជា​គំនូរ​ជីវចល​។ ហេតុ​ផល​ទាំង​នោះ​រួម​មាន៖...

Duration:00:07:21

​លោក​ស្រី ​ពុទ្ធ ​ធីតា​៖ ​ការ​សម្រេច​ចិត្ត​ទិញ​ក្លឹប​បាល់​ទាត់​ដើម្បី​ជួយ​ក្មេង​បញ្ចៀស​ពី​គ្រឿង​ញៀន​

3/11/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុបារាំង​អន្តរជាតិ​RFI​ពេល​នេះ ​អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពី​ប្រវត្តិ​របស់​ លោកស្រី ពុទ្ធ ធីតា។ លោកស្រី គឺ​ជា​ម្ចាស់​ក្លឹប​បាល់​ទាត់​បឹងកេត និង​ជា​អគ្គ​នាយិកា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ឧបករណ៍​ទាក់​ទង​នឹង​វិស័យប្រេង​នៅ​កម្ពុជា​។

Duration:00:08:57

បទយកការណ៍ - ​ភាពយន្ត ​«​តន្ត្រី​ជីវិត​» ​​​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹក​ភ្នែក​នៅ​ថ្ងៃ​សម្ពោធ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩​

3/10/2019
More
មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩ ​(​Cambodia ​International ​Film​ Festival​) ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ ​កាល​ពី​យប់​ថ្ងៃទី​០៩ ​មីនា ​ឆ្នាំ​២០១៩​នេះ ​នៅ​សាល​មហោ​ស្រព​ចតុមុខ​។ ​មាន​សិល្បករ​-​សិល្បការិនី ​ផលិតករ​ភាព​យន្ត ​តំណាង​មក​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ និង​អង្គទូត​នានា ​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នោះ​។ ​មាន​ខ្សែ​ភាព​យន្តជាតិ​និង​អន្តរជាតិ​ប្រមាណជា​១៣០​ចំណង​ជើង ​មក​ពី​៣៧​ប្រទេស ​ត្រូវ​បាន​ដាក់​បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ ​ក្នុង​រយៈពេល​៦​ថ្ងៃ...

Duration:00:08:55

បទយកការណ៍ - យុវជន​ប្រមូល​សម្រាម៖ ស្រឡាញ់​បរិស្ថាន​កុំ​មាន​ត្រឹម​ទ្រឹ​ស្ដី គួរ​ចុះ​មក​អនុវត្ត​ផ្ទាល់

3/10/2019
More
ជិត​មួយ​សប្ដាហ៍​យុវជន​មួយ​ក្រុម​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​សម្រាម​នៅ​លូ​បឹង​ត្របែក​ជា​រៀង​រាល់​ថ្ងៃ។ លូ​បឹង​ត្របែក​បើ​គ្រប់​គ្នា​ជិះ​កាត់​នឹង​ឃើញ​សម្រាម​ជា​ប្រភេទ​ស្នោ​អណ្ដែត​ឡើង​សព្រាត។ គិត​មក​ដល់​ពេល​នេះ​សម្រាម​បាន​ស្បើយ​បន្តិច​ហើយ។ តែ​ក្រុម​យុវជន​ទទូច​ឲ្យ​គ្រប់គ្នា​កុំ​ចោល​សម្រាម​ពាស​វាល​ពាល​កាល ឬ​វេច​ខ្ចប់​ឲ្យ​របៀប។ បន្ថែម​លើ​នេះ​ពួក​គេ​ផ្ញើ​សារ​ដល់អ្នក​ស្រឡាញ់​បរិស្ថាន កុំ​មាន​ត្រឹម​ទ្រឹស្ដី គួរ​ចុះ​មក​អនុវត្ត​ផ្ទាល់។

Duration:00:07:43

បទយកការណ៍ - ទិវា​​ជាតិ​​អំ​ណាន​​នៅ​​ឆ្នាំ​នេះ ​មាន​ការ​​ចាប់​អារម្មណ៍ ​និង​​ចូល​រួម​​យ៉ាង​ច្រើន​​ពី​​សំណាក់​​យុវជន​​កម្ពុជា​

3/9/2019
More
ទិវា​ជាតិ​អំ​ណាន​លើក​ទី៤នៅក្នុង​ឆ្នាំ២០១៩នេះ បានចាប់ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឫ​ហៅថា សាលា​តិច​ណូ។ ទិវា​ជាតិ​អំ​ណាន​រៀបចំឡើង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី០៩ ដល់​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១។ សម្រាប់​ការរៀបចំ​នៅ​ឆ្នាំនេះ គេ​សង្កេតឃើញថា មាន​មនុស្សម្នា​យ៉ាងច្រើន​ជាពិសេស សិស្ស និស្សិត​តែម្តង​បាន​ចូលរួម។

Duration:00:08:47

បទយកការណ៍ - ​ជន​ជាតិ​ដើម​ភាគ​តិច​៖ ការ​គោរព​សិទ្ធិ​នារី​មិន​គួរ​មាន​តែ​ក្នុង​ទ្រឹស្ដី​

3/6/2019
More
២​​ថ្ងៃ​មុន​​ទិវា​​សិទ្ធិ​​នារី​​អន្តរជាតិ​៨មិនា មក​ដល់​ទាំង​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល​បាន​រៀចំ​វេទិកា​នានា​ដើម្បី​ចូល​រួម​អបអរទិវា​នេះ​ក្នុង​គោលបំណង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ឆ្លៀត​ឱកាស​នេះ​យើង​សូម​នាំ​អារម្មណ៍​លោក​អ្នក​នាង មក​ស្ដាប់​បញ្ហា​របស់​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី តាម​រយៈ​បទ​យក​ការណ៍​របស់ អេង គីមហុង ។ ​អ្នក​ស្រី ត្រេ រីណា តំណាង​ឲ្យ​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​បាន​លើក​ឡើង​ថា...

Duration:00:08:00

បទយកការណ៍ - លោក ​សៅ ​ផលរាសី​៖ ​យុវជន​គួរ​តែ​ចូល​រួម​ក្នុង​សង្គម​ខាង​ក្រៅ​បន្ថែម​លើ​ការ​សិក្សា​ដើម្បី​ជោគ​ជ័យ​

3/4/2019
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅពេល​នេះ ​អ៊ឹង ​ប៊ុនថន​ សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពី​ប្រវត្តិ​របស់ លោក សៅ ផលរាសី​។​ យុវជន​អាយុ​២៧​ឆ្នាំ​រូប​នេះ ​គឺ​ជា​ស្ថាបនិក និង​ជា​នាយកគ្រប់​គ្រង ក្រុម​ហ៊ុន គោព្រៃ​។ ​ ជា​ក្រុម​ហ៊ុន​រចនា​និមិត្ត​សញ្ញា​របស់​ក្រុម​ហ៊ុន​ឬ​ស្ថាន​ប័ន​នានា​។​ សូមអញ្ជើញស្តាប់!

Duration:00:10:58

បទយកការណ៍ - ​ពល​រដ្ឋ​រស់​នៅ​ក្នុង​អាគារ​សល់​ពី​ឆ្នាំ​១៩​៥០ ព្រួយ​បារម្ភ​ខ្លាច​បាក់​ស្រុត​

3/4/2019
More
កាលពីថ្ងៃទី១ ខែមីនា កន្លង​ទៅ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ អំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ពលរដ្ឋ ដែល​រស់​នៅ​ក្នុង​អាគារ​កាច់​ជ្រុង​មហាវិថី​ព្រះ​មុនីវង្ស និង​មហាវិថី​កម្ពុជា​ក្រោម​ស្ថិត​នៅ​ខណ្ឌ៧​មករា​។ អាគារ​នេះ​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៥០​។ ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​អាគារ​នេះ អះអាង​ថា​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាច​អាគារ​នេះ​បាក់​ស្រុត​នាថ្ងៃ​ណា​មួយ។

Duration:00:07:54

បទយកការណ៍ - ពលរដ្ឋ​នៅ​​តាម​​បណ្តោយ​​ផ្លូវ​​ចំការ​​ដូង​​ត្អែញ​ត្អែរ​​ពី​​ការ​​ចូល​​រថយន្ត​​ដឹក​​ទំនិញ​​ធំៗ​​ក្នុង​​ក្រុង​​ទាំង​​ថ្ងៃ​

3/3/2019
More
ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ ​និង​អាស្រ័យផល​លើ​បណ្តោយ​ផ្លូវ​មុនីរ៉េត​(២១៧)​ទៅ​ចំការ​ដូង​ភ្ជាប់​មក​ផ្លូវ​វេងស្រេង​តែងតែ​ឃើញ​រថយន្ត​ដឹកទំនិញ​ធំៗ​ចេញ​ ចូល​ជា​ប្រចាំ​ស្ទើរ​មិន​ដាច់​កន្ទុយ​។​ នេះ​ធ្វើ​ឱ្យ​ពួកគេ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​កូនចៅ​របស់​ពួកគេ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​នេះ​។ ​តាម​ប្រជាពលរដ្ឋ​ អ្នក​បើកបរ​រថយន្ត​ធំ​ៗ​ខ្លះ​បើក​គ្មាន​សណ្តាប់ធ្នាប់ ​ធ្វេសប្រហែស​ ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ និង...

Duration:00:08:26

បទយកការណ៍ - មន្ត្រីជំរឿន​គ្រោង​ចុះ​រាប់​ចំនួន​ជន​អនាថា​និង​អ្នក​សុំ​ទាន​នៅ​ម៉ោង​១២​យប់​នេះ

3/2/2019
More
តាម​គម្រោង​នៅ​ម៉ោង​១២​យប់​នេះ មន្ត្រី​ជំរឿន​នៅ​ទូទាំង​ប្រទេស​នឹង​ចុះ​រាប់​ចំនួន​ប្រជា​ជន​ដែលជា​ប្រភេទ​ជន​អនាថា និង​អ្នក​សុំ​ទាន​ជា​មុន​សិន មុន​នឹង​ពួក​គេ​ចុះ​ទៅ​ជំរឿន​ប្រជាជន​ទូទៅ​នាថ្ងៃ​អាទិត្យ​ទី៣​មិនា​ស្អែក។ ប៉ុន្មាន​ម៉ោង​មុន​មន្ត្រី​ជំរឿន​ចុះ​ធ្វើ​ការ អេង គីមហុង អ្នក​កាសែត​វិទ្យុបារាំង​អន្តរជាតិ​បាន​ចុះ​ទៅ​ជួប​សម្ភាស​មន្ត្រី​ជំរឿន​មួយ​ចំនួន។ ក្នុង​នោះ​ពួក​គេ​បាន​ត្រៀម​រួច​ជាស្រេច​ដើម្បី​បំពេញ​ការងារ​នេះ។ មន្ត្រី​ជំរឿន​ដដែល​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយខ្លួន​ផង​ដែរ។

Duration:00:08:08