Report-logo

Report

RFI France

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។
More Information

Location:

Paris, France

Genres:

Podcasts

Networks:

RFI France

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes

​កញ្ញា សេង រាសី៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​ប្រើ​ទាំង​សមត្ថភាព និង​បេះដូង ដើម្បី​ធ្វើ​ការងារ​

12/10/2018
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI នា​រាត្រី​នេះ សរ ពិសី សូម​ណែ​នាំ​លោក​អ្នក ឱ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត របស់​កញ្ញា សេង រាសី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីល​ការ ដែល​ទើប​ឡើង​កាន់​ដំណែង​។

Duration:00:03:57

រា​ជា​ណា​ចក្រ​ប្លា​ស្ទិក​៖ ​ពិព័រណ៍​ដែល​បង្ហាញ​ពី​កង្វល់​នៃ​សំណល់​ប្លាស្ទិក ​និង​អេកូឡូស៊ី​នៅ​កម្ពុជា​

12/9/2018
More
អ្នក​ខ្លះ​​បាន​​ចោទ​ប្រកាន់​​អ្នក​​រើស​​អេត​ចាយ​​ថា ​ជា​​អ្នក​​កកាយ​​មាត់​​ថង់ ​ពង្រាយ​​សំរាម​​ដែល​​ចង​ទុក​​ដាក់​​ត្រឹម​ត្រូវ​​ទៅ​ហើយ​។ ​ប៉ុន្តែ​​តាម​ពិត ​ពួក​គេ ​គឺ​ជា​​អ្នក​​ជួយ​​មួយ​ផ្នែក​​ដល់​​បរិស្ថាន ​តាម​​រយៈ​​ការ​ស្វែង​រក​​វត្ថុ​​ប្លា​ស្ទិ​ក ​ដែល​​អាច​​លក់​ដូរ​​បាន​។ ​រា​ជា​ណា​ចក្រ​​ប្លា​ស្ទិ​ក ​គឺ​ជា​​ពិព័រណ៍​​រូប​ថត ​វីដេអូ ​គំនូ ​និង ​ឧបករណ៍​ប្រើប្រាស់​​ជា​ច្រើន​​ដែល​​ច្នៃ​ប្រឌិត​​ចេញ​​មក​ពី​​សំណល់​​​ប្លា​ស្ទិ​ក ​និង​​សម្ភារៈ​ចាស់​ៗ...

Duration:00:08:14

មនុស្ស​សំបុរពណ៌សំបក​ចេក របស់​លោកស្រី​ ឆ ឡាណា

12/6/2018
More
“មនុស្សជំនាន់សំបុរសំបកចេក ឬជីវិតនៅក្រោយរបបខ្មែរក្រហម” នេះជាចំណងជើង​សៀវភៅ​ដែលនិពន្ធឡើងដោយលោកស្រី ឆ ឡាណា និងត្រូវបានបោះពុម្ព​ផ្សាយ​កាល​ពីខែមេសា​ឆ្នាំនេះ។ កើតចេញពីត្រកូលគ្រួសារចិនខ្មែរ ដែលរងគ្រោះ និងមិនចង់និយាយ​រំលឹកពី​របបខ្មែរក្រហម លោកស្រី ឆ ឡាណា បានព្យាយាម ស្រាវជ្រាវ ស្វែង​រកយល់​ប្រវត្តិ​ដើមរបស់គ្រួសារ របស់ឪពុកម្តាយ នៅមុន និងក្នុងរបបខ្មែរក្រហម ដើម្បី គោលដៅសំខាន់ពីរ គឺការផ្ទេរការចងចាំ ហើយនិងការកំណត់​អត្តសញ្ញាណ​ច្បាស់មួយឲ្យខ្លួនឯង។

Duration:00:10:57

ពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ​ទំាង​សៀវភៅ ទំាង​អ្នក​ទស្សនា​កើន​ឡើង​

12/6/2018
More
ពិព័រណ៍​សៀវភៅ​លើក​ទី៧ បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃ​៧ខែ​ធ្នូ​នេះ ដោយ​មាន​រយៈ​ពេល​បី​ថ្ងៃ​នៅ​បណ្ណាល័យ​ជាតិ​។ ឆ្នាំ​នេះ​ទំាង​ចំនួន​សៀវ​ភៅ និង​អ្នក​ចូល​ទស្សនា​ឬ​ទិញ​សៀវភៅ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​កើន​ឡើង​។ សៀវភៅ​រាប់​រយ​ចំណង​ជើង បាន​ដាក់​លក់​តាម​តូប ដាច់ៗ​ពី​គ្នា​។ យុវជន ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ​បាន​នាំ​កូន នាំ​សិស្ស​ របស់​ខ្លួន​ដើរ​មើល​និង​ទិញ​សៀវភៅ​។ នៅ​ក្នុង​ឱកាស​តំាង​ពិព័រណ៍​សៀវភៅ ក៍​មាន​ក្រុមហ៊ុន​ខ្លះ បង្កើត​ជា​ល្បែង​កម្សាន្ត​នា​នា​ដើម្បី​ជំរុញ​ក្មេងៗ ឲ្យ​ចូល​ចិត្ត​សៀវភៅ​ផង​ដែរ​៕

Duration:00:08:11

​វិស័យ​ឯកជន កំពុង​ពង្រឹង​សេវា​ទេសចរណ៍​ធម្មជាតិ ដែល​មិន​ទាន់​បាន​ច្នៃ​

12/5/2018
More
ក្រៅ​ពី​ប្រាង្គ​ប្រាសាទ ដែល​បាន​ទាក់​ទាញ​អ្នក​ទេសចរ​ខ្លំាង​នោះ កម្ពុជា​នៅ​មាន​សក្តានុពល​ធម្មជាតិ​ច្រើន​ទៀត ដែល​មិន​ទាន់​បាន​កែ​ច្នៃ​ដើម្បី​បម្រើ​វិស័យ​មាស​បៃតង​របស់​ខ្លួន​។ ក្រុម​អ្នក​រក​ទទួល​ទាន​ខាង​ទេសចរណ៍​បាន​កំពុង​រៀប​ចំ​ឲ្យ​មាន​ដំណើរ​កម្សាន្ត​ទៅ​កាន់​ ដង​ទន្លេ​មេគង្គ​ប៉ែក​ខាង​លើ ក្នុង​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែង​ឬ ការ​ទៅ​មើល​និង​ទទួល​ទាន​កសិផល​នៅ​ខេត្ត​ពោធិ៍សាត់ រួម​ទំាង​ដំណើរ​ស្វែង​យល់​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតគិរី​ ជាដើម​។...

Duration:00:08:10

​លោក​បណ្ឌិត គី សេរីវឌ្ឍន៍​៖ ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ​ល្អ​ម្នាក់​យើង​ត្រូវ​ចេះ​បង្កើត​បរិយា​កាស​ការងារ​ជា​ក្រុម និង​ចេះ​លើក​ទឹក​ចិត្ត​ក្រុម​ការងារ​

12/3/2018
More
លោក បណ្ឌិត គី សេរីវឌ្ឍន៍ ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អនុ​ប្រធាន​វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម​។ ជា​អ្នក​បាត់​ដំបង​លោក​សេរី​វឌ្ឍន៍ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ លោក​លើក​ឡើង​ថា ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ​ល្អ​ម្នាក់​យើង​ត្រូវ​ចេះ​បង្កើត​បរិយាកាស​ការងារ​ជា​ក្រុម(Teamwork) និង​ចេះ​លើក​ទឹក​ចិត្ត​ក្រុម​ការងារ​។

Duration:00:08:49

​ទូក ង ជាប់​កំណត់​ត្រា​ពិភព​លោក ទទួល​បាន​ការ​ចាប់​​អារម្មណ៍​ខ្លាំង បន្ទាប់​ពី​ដាក់​តាំង​បង្ហាញ​

12/2/2018
More
ទូក «ង» វែង​ជាង​គេ​របស់​កម្ពុជា ដែល​ជាប់​កំណត់​ត្រា​ពិភព​លោក World Guinness Record កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆិកា ឆ្នាំ​២០១៨ នោះ បាន​រំកិល​យក​ទៅ​តម្កល់​ទុក​នៅ​ឯ​ខេត្ត​ព្រៃវែង​វិញ​ហើយ នៅ​ថ្ងៃ​ទី ០៣ ធ្នូ ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​បាន​ដាក់​តាំង​បង្ហាញ​អស់​រយៈ​ពេល​១សប្តាហ៍ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ គណៈ​កម្មការ​រៀប​ចំ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​៧ថ្ងៃ​មក​នេះ ​មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​មក​ទស្សនា​ដោយ​ផ្ទាល់ នៅ​ឯ​មុខ​វាល​ព្រះមេរុហ៍ ក្បែ​ព្រះ​បរម​រាជវាំង ចាប់​ពី​ថ្ងៃទី ២៥ វិច្ឆិកា...

Duration:00:08:33

ក្រុម​ហ៊ុន​បារាំង៖«បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ងាក​មក​ប្រើប្រាស់​របស់​មាន​គុណភាព​ច្រើន ​ខណៈ​ពី​មុន​មិន​សូវ​ខ្វល់»

12/1/2018
More
«មាន​លទ្ធភាព​ទើប​ហ៊ាន​ទិញ​របស់​ប្រើប្រាស់​មាន​គុណភាព»នេះ​ជា​ការ​កត់​សម្គាល់របស់​តំណាង​ក្រុម​ហ៊ុន​បារាំង​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ដាក់​តាំង​ឧបករណ៍​ផ្នែក​សំណ​ង់​និង​ទប់​ស្កាត់​អគ្គិភ័យ ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​លើក​ទី៨ ដែល​ទើប​តែបិទ​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១​ធ្នូ។ តាម​រយៈ​បទ​យក​ការណ៍​របស់ អេង គីមហុង នៅរាត្រីនេះ តំណាង​ក្រុមហ៊ុន​បារាំង​បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ងាក​មក​ប្រើប្រាស់​របស់​មាន​គុណភាព​ច្រើន ខណៈ​ពី​មុន​មិន​សូវ​ខ្វល់។

Duration:00:07:49

ពលរដ្ឋ៖ល្ខោនខោលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌអរូបីហើយ តែខ្មែរខ្លួនឯងកុំភ្លេចអភិរក្សផង!

11/30/2018
More
«ឈប់​ធៀប​សិល្បៈ​ល្ខោន​ខោល​ខ្មែរ ជាមួយ​ប្រទេស​ក្បែរ​ខាង​ទៀត​ទៅ! តែ​ប្រឹង​អភិ​រក្ស​ចាប់​​ពី​ពេល​នេះ​វិញ» នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ព្រឹត្ត​ការណ៍​ទូង​ស្គរ អបអរ​ការ​ដាក់​បញ្ជូល​ល្ខោន​ខោល ក្នុង​បញ្ចី​បេតិក​ភណ្ឌ​អរូបីដែល ការ​ទូង​ស្គ​រ ​ធ្វើ​ឡើងនៅ​យប់​ថ្ងៃ​ទី​៣០​វិច្ឆិកា។ តាម​រយៈ​ក្បាល​​​មេក្រូ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ ពលរដ្ឋ​មួយ​ចំនួន​​លើក​ឡើង​ថា ល្ខោនខោល​ត្រូវ​បាន​បញ្ជូលក្នុងបញ្ជីបេតិក​ភណ្ឌ​អ​រូ​បី​​ហើយ...

Duration:00:08:29

​លោក ម៉ៃ វឌ្ឍនា ពី​ជីវិត​ពលករ ក្លាយ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​មនោស​ញ្ចេតនា កំពុង​ល្បី​ល្បាញ​ក្នុង​បណ្តាញ​សង្គម​

11/25/2018
More
លោក ម៉ៃ វឌ្ឍនា គឺជាកវីជនបទ ជំនាន់​ក្រោយ​មួយ​រូប កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក និង​យូធូប តាម​រយៈ​បទ​ចម្រៀង​មនោសញ្ចេតនា​បែប​ស្រុក​ស្រែ​។ មាន​បទ​ចម្រៀង​ជា​ច្រើន​បទ របស់​លោក កំពុង​ទទួល​បាន​ការ​គាំទ្រ ប៉ុន្តែ​លោក​មិន​ទាន់​មាន​ផលិតកម្ម​ផ្ទាល់​ខ្លួន​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី កវី​និពន្ធ​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ មិន​បោះ​បង់​ចោល​គោល​ដៅ​របស់​ខ្លួន​ឡើយ​។ គោល​ដៅ គឺ​ដើម្បី​ផលិត​បទ​ចម្រៀង​មនោសញ្ចេតនា​បែប​ខ្មែរ...

Duration:00:09:37

ពលរដ្ឋខ្មែរ លោក ង៉ែត រើស ធ្លាប់​ធ្វើ​នំបុ័ង​ឲ្យ​អតីត​ប្រធានាធិបតី​បារាំង​បើក​ហាង​នៅស្រុក​ខ្មែរ

11/24/2018
More
នៅ​ក្នុង​នាទី​បទ​យកការណ៍​របស់​យើង​នៅ​ថ្ងៃ​នេះ អេង គីមហុង នាំ​អារម្មណ៍​លោក​អ្នក​ស្ដាប់​​ឲ្យ​​ទៅ​ស្គាល់​ជនជាតិ​ខ្មែរ​មួយ​រូប​គឺ លោក ង៉ែត រើស ម្ចាស់​ហាង​នំបុ័ង​ដែល​មាន​ឈ្មោះ​ថា«ឌីស្យុងឌឺប៉ារីស អិនហ្គេត»។ មុន​បើក​ហាង​នំបុ័ង​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៤ លោក ង៉ែត រើស ធ្លាប់​ចំអិន​នំបុ័ង​រស់ជាតិ​បែប​បារាំង​ឲ្យ​អតីត​ប្រធានាធិបតី​បារាំង​២​រូបគឺ​លោក នីកូឡា ហ្សាកូស៊ី និងលោក ហ្វ្រងស័រ ហូឡង់​ ទទួល​ទាន។ ប្រើ​ប្រាស់​រូប​មន្ត​ចំអិន​​​នំបុ័ង​ដែល​ធ្លាប់​ធ្វើ​ជូន​ប្រធានាធិបតី​ទាំង​ពីរ...

Duration:00:08:28

នៅ​បារាំង ហេតុអ្វី​បាន​ជាមាន​​សមាគម​ខ្មែរច្រើន​ដែល​ជួយ​ផ្នែក​មនុស្ស​ធម៌​នៅ កម្ពុជា

11/22/2018
More
នៅក្នុងបទយកការណ៍នៅសប្តាហ៍នេះ ឈាង បុប្ផា ណែនាំ​លោកអ្នកនាង​ឲ្យបានស្គាល់​សមាគមខ្មែរ​នៅប្រទេសបារាំង មួយទៀត ដែលធ្វើការ ខាងផ្នែកផ្តល់ជំនួយមនុស្សធម៌​ដល់​ប្រជាជនខ្មែរ​នៅតាមទីជនបទ។ បង្កើតឡើងតាំងពីឆ្នាំ ២០០៤ សមាគម​សម្ព័ន្ធមិត្​តខ្មែរ នៅប្រទេសបារាំង មានបេសកកម្មជួយប្រជាជនខ្មែរមិនរើសមុខ មិនថា ខាង​ផ្នែក​ផ្តល់​ស្បៀងអាហារ ថ្នាំពេទ្យ ឬការពិគ្រោះព្យាបាលជម្ងឺ នៅតាមភូមិឃុំ ដាច់ស្រាយាល នៅប្រទេសកម្ពុជា។

Duration:00:06:41

អុំទូក៖ ពលរដ្ឋ​ថា អាកាស​ធាតុ​ក្តៅ​ជាង​ឆ្នាំ​មុនៗ និង​ស្នើ​អាជ្ញាធរ សង់រោង​ឱ្យ​ពលរដ្ឋ​អង្គុយ​

11/20/2018
More
ក្នុង​ឱកាស​នៃ ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ពល​រដ្ឋ​មួយ​ចំនួន សម្តែង​ក្តី​រីករាយ និងសរសើរ​ពី​ការ​រៀបចំ​សន្តិសុខ សណ្តាប់​ធ្នាប់ របស់​អាជ្ញាធរ នៅ​ឆ្នាំនេះ។ ទន្ទឹម​នឹង​ការ​សរសើរ ប្រជាពលរដ្ឋ និង​កីឡាករ អុំទូក បាន​លើក​ឡើង​ព្រម​គ្នា​ថា អាកាស​ធាតុ​នៅ​ឆ្នាំ​នេះ ក្តៅ​ជាង​ឆ្នាំៗ​មុន និង​ស្នើឱ្យ​អាជ្ញាធរ រៀប​ចំ​សង់​រោង​ឱ្យ​បាន​ច្រើន​ទៅ​តាម​ភាព​ជាក់ស្ដែង​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ អាច​ជ្រក​បានសមរម្យ និង​ទស្ស​នា​​ការ​ប្រណាំង​ទូក ដោយ​ក្តី​សប្បាយ​រីករាយ។

Duration:00:08:33

​លោក ឈឹង សង្ហា ៖ ពេល​យើង​គិត​ពី​វិជ្ជមាន​ឲ្យ​បាន​ច្រើន គឺ​បញ្ហា​ជា​ឱកាស​របស់​យើង​វិញ​

11/19/2018
More
នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពី​ប្រវត្តិ​របស់​លោក ឈឹង សង្ហា​។ លោក ឈឹង សង្ហា ដែល​បច្ចុប្បន្ន គឺ​ជា​នាយក​សាលា​រៀន អាម៉ាហ្សួន បន្ទាប់​ពី​លោក​បាន​ប្រែ​ក្លាយ​ជីវិត​ពី​កូន​កសិករ និង​ជា​អ្នក​រត់​តុ​នៅ​តាម​ភោជនីយ​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

Duration:00:12:31

ហាង​​កាហ្វេ​​មួយ​​នៅ​​ភ្នំពេញ​​រៀបចំ​​ឲ្យ​​មាន​ការ​​ស្លៀក​​សម្លៀក​បំពាក់​​សម័យ​​ឧ​ត្តុ​ង្គ ​និង​​លង្វែក​​មិន​​គិត​ថ្លៃ​

11/18/2018
More
និយាយ​ពី​ហាង​កាហ្វេ​គឺ​មិន​ខ្វះ​ឡើយ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា។ ប៉ុន្តែ​បើ​និយាយ​ពី​ហាង​កាហ្វេ​ដែល​ប្រមូលផ្តុំ​ទៅដោយ​វត្ថុ​សម័យបុរាណ​ជាច្រើន​វិញ​នោះ គឺ​ប្រហែល​មិនសូវមាន​នោះទេ។ “ផ្ទះ​កាហ្វេ​វប្បធម៌” គឺជា​ហាង​កាហ្វេ​មួយ​ដែលមាន​ដាក់​តាំងនូវ​វត្ថុ​នា​សម័យបុរាណ​ជាច្រើន​ប្រភេទ​ដែល​កម្រ​បានឃើញ។ មិនតែប៉ុណ្ណោះ “ផ្ទះ​កាហ្វេ​វប្បធម៌”ក៏មាន​រៀបចំ​ឲ្យ​មានការ​ស្លៀកពាក់​នូវ​សម្លៀកបំពាក់​សម័យ​ឧ​ត្តុ​ង្គ និង​សម័យ​លង្វែក​ដោយ​មិន​គិត​កម្រៃ​អ្វី​ដល់​សិស្ស...

Duration:00:08:02

Bruno Deniel-Laurent៖ ខ្មែរក្រហម​ចង់​លុបបំបាត់​ចោល ប្រពៃណី សាសនា​របស់​ជនជាតិ​ចាម

11/15/2018
More
នៅពេល​ដែល​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម មាន​នៅក្នុង​បទ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​របស់អង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជាទៅ​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម ជីវិត​ប្រជាជនចាម នៅក្នុង​របប​ខ្មែរក្រហម ត្រូវ​បាន​រៀបរាប់​ក្នុង​ជំពូក​មួយ​របស់​សៀវភៅ របស់​អ្នកនិពន្ធបារាំង លោក ប្រ៊ុយណូ ដឺនីញែល ឡូរ៉ង់ Bruno Deniel-Laurent។ សាក្ខីកម្ម​របស់​ជនជាតិ​ចាម ស្តីពី​ការធ្វើទុក្ខបុកម្នេញ នៅក្នុង​របប​ខ្មែរក្រហម ដែល​លោក​Bruno ជឿថា មាន​លក្ខណៈ​ប្រល័យ​ពូជសាសន៍នោះ ត្រូវបាន សរសេរ រៀបរាប់​ ក្នុង​សៀវភៅ​របស់លោក​Bruno ឈ្មោះ...

Duration:00:09:56

ជន​ពិការ​ថា ពួក​គេ​ត្រូវ​ការ​គាំទ្រ​មិន​ថា​ រដ្ឋាភិបាល​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើយ

11/13/2018
More
ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នា​ឱកាស​ជួប​ជុំ​មួយ ជាមួយឯក​អគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក George EDGAR ជន​ពិការ​ពីរ​នាក់​ដែល​ម្នាក់​ជា បុរសពិការ​ជើង និង​កុមារី​ពិការ​ដៃ​ថា ពួក​គេ​ត្រូវ​ការ​គាំទ្រ​មិន​ថា​ រដ្ឋាភិបាល​ឬ​អង្គការ​ក្រៅរដ្ឋាភិបាល​ឡើយ។ ការ​គាំទ្រ​ពី​សំណាក់​ភាគី​ទាំង​ពីរ ជួយ​សម្រួល​ដល់​ជីវភាព​និង​សិទ្ធិរបស់​ពួកគេ​នៅ​ថ្នាក់​មូល​ដ្ឋាន។

Duration:00:07:56

លោក​ សុធា​ រ៉ាមី​ សម្បត្តិ​ ៖​ ជោគ​ជ័យ​របស់​អាជី​វ​កម្ម​មួយ​គឺ​កុំ​ធ្វើ​តាម​តែ​គ្នា​

11/12/2018
More
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ រាត្រី​នេះ ​អ៊ឹង​ ប៊ុនថន​ សូម​ណែ​នាំ​លោក​អ្នក​ស្តាប់​​ឲ្យ​​ស្គាល់​ពី​ប្រវត្តិ​​របស់​ លោក​ សុធា ​រ៉ាមី ​សម្បត្តិ​។ ​លោក​គឺ​ជា​ម្ចាស់​​ក្រុម​ហ៊ុន​តាក់​ស៊ី​ក្រហម​នៅទី​ក្រុង​ភ្នំពេញ​ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ខាង​អាជីវ​កម្ម​«តែ»​ល្បី​ឈ្មោះ​មួយ​ប្រភេទ​​ប្រចាំ​ប្រទេស​ថៃ ​ក្រោយ​ពេល​លោក​​បាន​បង្កើត​​ក្រុម​​ហ៊ុន​ទឹក​បរិសុទ្ធ ​«អូគូលែន »​នៅ​កម្ពុជា​។​

Duration:00:11:17

នៅ​សាលា​រៀន​មួយ​កន្លែង​នៅ​ស្វាយរៀង៖ គ្រូ​និង​សិស្ស​បង្ខំ​ចិត្ត​រៀន​និង​បង្រៀន​ថែម​​ម៉ោង​ព្រោះ​ខ្វះ​បន្ទប់​និង​តុ​អង្គុយ

11/11/2018
More
វិទ្យាល័យ​កំពង់​សំរោង ស្ថិត​នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង ត្រូវ​បាន​ជ្រើស​រើសជា​សាលា​រៀន​គំរូ​មួយ​ក្នុង​ការ​អនុវត្ត​គម្រោង​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​អប់រំ។ គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ផ្នែក​ថវិកា​ពី​សហភាព​អឺរ៉ុប​និង​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ហៅ​កាត់​កាត់ UNDP​ជាដើម។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​សម្គាល់​វិទ្យាល័យ​កំពង់​សំរោង បែរ​ជា​ខ្វះ​បន្ទប់​និង​តុ​អង្គុយ​រៀន​ទៅ​វិញ។ ប្រឈម​បញ្ហានេះ ទាំង​គ្រូ​និង​សិស្ស​បង្ខំចិ​ត្ត​រៀន​ ​និង​បង្រៀន​ថែម​​ម៉ោង...

Duration:00:06:39

កសិករចិញ្ចឹមត្រី លោក សាន ឡាស់៖«ត្រី​ចិញ្ចឹម​បែប​ធម្មជាតិ​មាន​គុណភាព​ជាង​ត្រីចិញ្ចឹម​សម្រាប់​នាំ​ចេញ និង​នាំ​ចូល»

11/10/2018
More
កាល​ពី​ដើម​សប្ដាហ៍ ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក GEORGE ED​GAR បាន​ចុះ​ទៅ​កាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារី​វប្បកម្ម​ទឹក​សាប​បាទី ស្រុក​ពាមរក៍ ខេត្តព្រៃវែង។ ទីនេះ​គឺ​ជា​កន្លែង​បង្កាត់​ពូជ និង​ភ្ញាស់​កូន​ត្រី​ធំ​ជាង​គេ​លំ​ដាប់​ទី២ នៅ​កម្ពុជា។ ឆ្លៀត​ពេល​នោះ អេង គីមហុង​ អ្នក​កាសែត​វិទ្យុ​បារាំង​បាន​ជួបជាមួយ​កសិករ​ចិញ្ចឹម​ត្រី​មា្នក់​ដែល​អញ្ជើញ​មក​ទទួល លោកឯក​អគ្គរដ្ឋ​ទូត​សហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា ​លោក សាន ឡាស់ បាន​ចែក​រំលែក​បទ​ពិសោធន៍​ចិញ្ចឹម​ត្រី​ទៅ​កាន់ពលរដ្ឋ​ឯទៀត...

Duration:00:08:02