International politics-logo

International politics

RFI France

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។
More Information

Location:

Paris, France

Networks:

RFI France

Description:

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។

Language:

Khmer


Episodes

​មុន​ថ្ងៃ១៧ មេសា ឆ្នាំ​១៩៧៥ «តំបន់​រំដោះ» ជា​មន្ទី​ពិសោធ​បដិវត្តន៍​ខ្មែរ​ក្រហម​

12/9/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ព្រះ​រាជ​ដំណើរ​របស់​សម្តេច សីហនុ ពី​ប៉េកាំង​ទៅ​កាន់“តំបន់​រំដោះ” ពោល​គឺ​តំបន់​ដែល​កាន់កាប់​ដោយ​ខ្មែរ​ក្រហម ​ក្នុង​ឆ្នាំ​១៩៧៣។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​និយាយ​ពន្យល់​ថា តំបន់​រំដោះ​ទាំង​នេះ គឺ​ជា​មន្ទី​ពិសោធ​គំនិត​បដិវត្តន៍​របស់​ពួក​ខ្មែរ​ក្រហម តាំង​ពី​ឆ្នាំ​១៩៧១​ម្ល៉េះ។...

Duration:00:10:38

​ព្រះ​រាជ​ដំណើរ​របស់ សម្តេច សីហនុ ពី​ប៉េកាំង​មក​កាន់​“តំបន់រំដោះ”​ក្នុង​ឆ្នាំ​១៩៧៣​

12/2/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​​ពន្យល់​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​ដ៏​យូរ​លង់​រវាង​ពួក​កុម្មុយនីស្ត​វៀតណាម​និង​ពួក​ខ្មែរ​ក្រហម​ផ្តើម​ដើរ​ដល់​ទី​បញ្ចប់ នៅ​ឆ្នាំ​១៩៧៣។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ព្រះ​រាជ​ដំណើរ​របស់ សម្តេច សីហនុ ពី​ប៉េកាំង​មក​កាន់“តំបន់​រំដោះ” ពោល​គឺ​តំបន់​ដែល​កាន់កាប់​ដោយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៣។...

Duration:00:11:13

​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​សីហនុ ជា​ភ័ព្វ​សំណាង​សម្រាប់​បដិវត្តន៍​ខ្មែរ​ក្រហម​

11/4/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​ការ​កកើត​ឡើង​នៃ​កងទ័ព​ខ្មែរ​ក្រហម ។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី មូលហេតុ​នៅ​ខាង​ក្រៅ​ប្រទេស និង​មូលហេតុ​នៅ​ខាង​ក្នុង​ប្រទេស​ដែល​ធ្វើ​ឱ្យ​សម្តេច​សីហនុ ក្នុង​នាម​ជា​ព្រះប្រមុខរដ្ឋ​នៃ​កម្ពុជា​អាព្យាក្រឹត ក្តាប់​ស្ថានភាព​ទូទៅ​លែង​ជាប់​នៅ​ចុង​ទសវត្សរ៍​១៩៦០ រហូត​ដល់​ជំរុញ​ឱ្យ​ពួក​ស្តាំ​និយម...

Duration:00:11:55

​នៅ​ឆ្នាំ​១៩៧៣ ខ្មែរ​ក្រហម​និង​វៀតណាម​ខាង​ជើង​ផ្តើម​បែក​បាក់​គ្នា រីឯ​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​កម្ពុជា​

10/28/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ពន្យល់​ថា ហេតុ​អ្វី​បាន​ជា នៅ​ដើម​ទសវត្សរ៍​១៩៧០​ ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម នៅ​លើសមរភូមិ​កម្ពុជា។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ខ្មែរ​ក្រហមនិង​វៀតណាម​ខាង​ជើងផ្តើមបែកបាក់គ្នា នៅឆ្នាំ១៩៧៣។

Duration:00:08:19

ដើម​ដំបូង ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម

10/21/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​បដិវត្តន៍​ខ្មែរ​ក្រហម​រីក​ធំ​ធាត់ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពន្យល់​ថា ហេតុអ្វី​បាន​ជា នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​ ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម។

Duration:00:10:19

​ហេតុ​អ្វី​បាន​ជា​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ខ្លាំង​ ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០​?​

10/14/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពីស្ថានភាពខាង​ក្នុង​ប្រទេស​កម្ពុជានៅចុងទសវត្សរ៍១៩៦៩ដែល ​សម្តេច ​សីហនុ ក្តាប់​លែង​ជាប់ រហូត​ដល់​បណ្តាល​ឱ្យ​ពួក​ស្តាំ​និយម យោធានិយម និង​អាមេរិក​និយម ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​នៅ​ថ្ងៃ​១៨​មីនា​ឆ្នាំ​១៩៧០។ នៅថ្ងៃនេះវិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​បដិវត្តន៍​ខ្មែរ​ក្រហម​រីក​ធំ​ធាត់...

Duration:00:07:56

​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​សីហនុ ជា​ភ័ព្វ​សំណាង​សម្រាប់​បដិវត្តន៍​ខ្មែរ​ក្រហម​

10/7/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​ការ​កកើត​ឡើង​នៃ​កងទ័ព​ខ្មែរ​ក្រហម ។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី មូលហេតុ​នៅ​ខាង​ក្រៅ​ប្រទេស និង​មូលហេតុ​នៅ​ខាង​ក្នុង​ប្រទេស​ដែល​ធ្វើ​ឱ្យ​សម្តេច​សីហនុ ក្នុង​នាម​ជា​ព្រះប្រមុខរដ្ឋ​នៃ​កម្ពុជា​អាព្យាក្រឹត ក្តាប់​ស្ថានភាព​ទូទៅ​លែង​ជាប់​នៅ​ចុង​ទសវត្សរ៍​១៩៦០ រហូត​ដល់​ជំរុញ​ឱ្យ​ពួក​ស្តាំ​និយម...

Duration:00:11:55

​ការ​ក​កើត​ឡើង​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​១៧​មករា​ឆ្នាំ​១៩៦៨​

9/30/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោ​បាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​ព្រឹត្តិការណ៍​សម្លូត ដែល​ជា​ការ​បះបោរ​របស់​កសិករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​សម្តេច សីហនុ នៅ​ឆ្នាំ​១៩៦៧។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី​ការ​កកើត​ឡើង​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ខែ​មករា​ឆ្នាំ​១៩៦៨។

Duration:00:08:53

ព្រឹត្តិការណ៍​សម្លូត​និង​ការ​កកើត​ឡើង​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៧​

9/16/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា ​នៅចុង​ឆ្នាំ​១៩៦៦ ពួក​ឧទ្ទាម​ខ្មែរ​ក្រហម សម្រេច​ចិត្ត​ប្តូរ​ទី​តាំង​ពី​ព្រៃ​នៃ​ខេត្ត​កំពង់ចាម​ ទៅកាន់​ព្រៃ​ភ្នំ​នៃ​ខេត្ត​រតនគីរី។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពី​ព្រឹត្តិការណ៍​សម្លូត ដែល​ជា​ការ​បះបោរ​របស់​កសិករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​សម្តេច សីហនុ នៅ​ឆ្នាំ​១៩៦៧។

Duration:00:08:54

នៅ​ឆ្នាំ​១៩៦៦ ពួក​មេ​ខ្មែរ​ក្រហម​ទៅ​បោះ​ទីតាំង​ក្នុង​ព្រៃ​ភ្នំ​នៃ​ខេត្ត​រតនគីរី

9/2/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ឥទ្ធពល​នៃ​បដិវត្តន៍​វប្បធម៌​ចិន​ទៅ​លើ​ សាឡុត ស ក្នុង​ពេល​ដែល​មេ​កុម្មុយនីស្ត​ខ្មែរ​រូប​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ចិន​ក្នុង​ឆ្នាំ​១៩៦៦។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ថា តើ​ហេតុ​អ្វី​បាន​ជា​នៅ​ចុង​ឆ្នាំ​១៩៦៦ ពួក​ឧទ្ទាម​ខ្មែរ​ក្រហម សម្រេច​ចិត្ត​ប្តូរ​ទី​តាំង...

Duration:00:08:08

ឥទ្ធិពល​នៃ​បដិវត្តន៍​វប្បធម៌​ចិន ទៅ​លើ សាឡុត ស នៅ​ឆ្នាំ​១៩៦៦

8/26/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​​ទស្សនកិច្ច​នៅ​វៀតណាម​ខាង​ជើង របស់ សាឡុត ស ហៅ ប៉ុល ពត។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី​ឥទ្ធពល​នៃ​បដិវត្តន៍​វប្បធម៌​ចិន​ទៅ​លើ​ សាឡុត ស ក្នុង​ពេល​ដែល​មេ​កុម្មុយនីស្ត​ខ្មែរ​រូប​នេះកំពុង​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ចិន​ក្នុង​ឆ្នាំ​១៩៦៦។

Duration:00:09:21

ទស្សនកិច្ច​របស់ សាឡុត ស ហៅ​ប៉ុល ពត នៅ​វៀតណាម​ក្នុង​ឆ្នាំ​១៩៦៥

8/19/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​​ជីវិត​រស់​នៅ​ក្នុង​ព្រៃ​របស់​ពួក សាឡុត ស, អៀង សារី, សុន សេន ពី​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៦។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី​ឥទ្ធពល​ដែល​បក្ស​កុម្មុយនីស្ត​វៀតណាម​បន្ត​មាន​ទៅ​លើ​ពួក​កុម្មុយនីស្ត​ខ្មែរ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៦។

Duration:00:11:03

ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​តស៊ូ​បែប​ប្រដាប់​អាវុធ​របស់​ពួក​កុម្មុយនីស្ត​ខ្មែរ

8/12/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​ផ្តើម​រត់​ចូល​ព្រៃ​របស់​ពួក​មេ​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣ ដើម្បី​ផ្តើម​ធ្វើ​សកម្មភាព​ទ័ព​ព្រៃ។ ថ្ងៃនេះ ​ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បកស្រាយ​ពី​ជីវិត​រស់​នៅ​ក្នុង​ព្រៃ​របស់​ពួក សាឡុត ស, អៀង សារី, សុន សេន ពី​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៦។ គឺ​ជា​សម័យ​កាល​មួយ...

Duration:00:10:33

ឆ្នាំ​១៩៦៣ ពួក​មេ​ខ្មែរ​ក្រហម​ផ្តើម​រត់​ចូល​ព្រៃ

7/29/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ចាប់​អារម្មណ៍​ទៅ​លើ​​ការ​បាត់​ខ្លួន​របស់ ទូ សាមុត​ដែលជាលេខា​បក្ស​កុម្មុយនីស្ត​ខ្មែរ ដែល​កាល​ណោះ​មាន​ឈ្មោះ​ថា ​បក្ស​ពលករ​កម្ពុជា នៅ​ខែ​កក្កដា​ឆ្នាំ​១៩៦២។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ការ​ផ្តើម​រត់​ចូល​ព្រៃ​របស់​ពួក​មេ​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣ ដើម្បី​ផ្តើម​ធ្វើ​សកម្មភាព​ទ័ព​ព្រៃ។

Duration:00:08:28

តើ សាឡុត ស (ប៉ុល ពត) ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​របស់ ទូ សាមុត នៅ​ឆ្នាំ​១៩៦២​ដែរ​ឬ​ទេ?

7/22/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ផ្តើម​កើន​ឥទ្ធិពល​ខ្លាំង​របស់​ពួក​អតីត​និស្សិត​ដែល​បាន​ទៅ​រៀន​នៅ​ស្រុក​បារាំង ​នៅ​ក្នុង​ចលនា​កុម្មុយនីស្ត​ខ្មែរ។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បាត់​ខ្លួន​របស់ ទូ សាមុត​នៅ​ខែ​កក្កដា​ឆ្នាំ​១៩៦២។ ទូ សាមុត ជា​លេខា​បក្ស​កុម្មុយនីស្ត​ខ្មែរ ដែល​កាល​ណោះ​មាន​ឈ្មោះ​ថា...

Duration:00:08:33

ពួក​អនាគត​មេ​ខ្មែរ​ក្រហម​ផ្តើម​ក្តោប​ក្តាប់​ចលនា​កុម្មុយនីស្ត​ខ្មែរ

7/15/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ចាប់​អារម្មណ៍​ទៅ​លើ​ យុទ្ធសាស្ត្រ​របស់​ពួក​កុម្មុយនីស្ត​ខ្មែរ​ដែល​ចាប់​ពី​ឆ្នាំ​១៩៥៥-១៩៥៦ ទៅ ខិត​ខំ​ពង្រឹង​និង​ពង្រីក​សកម្មភាព​​របស់​ពួក​គេ​ នៅ​ក្នង​រាជធានី​និង​នៅ​តាម​ខេត្ត​ខណ្ឌ​នា​នា។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ការ​ផ្តើម​កើន​ឥទ្ធិពល​ខ្លាំង​របស់​ពួក​អនាគត​មេ​ខ្មែរ​ក្រហម​នៅ​ក្នុង​ចលនា​កុម្មុយនីស្ត​ខ្មែរ។

Duration:00:08:13

ពួក​កុម្មុយនីស្ត​ខ្មែរ​ផ្តើម​ពង្រឹង​សកម្មភាព​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ឆ្នាំ​១៩៥៥-១៩៥៦​ទៅ

7/8/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របបខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ចាប់​អារម្មណ៍​ទៅ​លើ​ស្ថានភាព​ត្រដាប​ត្រដួល​មែនទែន​របស់​ពួក​កុម្មុយនីស្ត​ខ្មែរ ក្រោយ​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​របស់​ពួក​កុម្មុយនីស្ត​ខ្មែរ​ដែល​ចាប់​ពី​ឆ្នាំ​១៩៥៥-១៩៥៦ ទៅ ខិតខំ​ពង្រឹង​និង​ពង្រីក​សកម្មភាព​​របស់​ពួក​គេ នៅ​ក្នង​រាជធានី​និង​នៅ​តាម​ខេត្ត​ខណ្ឌ​នានា។

Duration:00:09:35

ស្ថានភាព​ត្រដាប​ត្រដួស​ខ្លាំង​នៃ​ចលនា​កុម្មុយនីស្ត​ខ្មែរ​ក្រោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ

7/1/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ចាប់​អារម្មណ៍​ទៅ​លើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​​ក្នុង​ចន្លោះ​ឆ្នាំ​១៩៥១-១៩៥៤ និង​ដែល​បាន​ធ្វើ​ឱ្យ​ចលនា​កុម្មុយនីស្ត​ខ្មែរ​វៀតមិញ​ប្រឈម​មុខ​នឹង​របត់​មួយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​ស្ថានភាព​ត្រដាប​ត្រដួស​មែនទែន​របស់​ពួក​កុម្មុយនីស្ត​ខ្មែរ...

Duration:00:10:06

ចលនា​កុម្មុយនីស្ត​ខ្មែរ​វៀតមិញ​ប្រឈម​មុខ​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៥៣-១៩៥៤

6/24/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ពន្យល់​ថា កាល​ពួក​គេ​កំពុង​រៀន​នៅ​ស្រុក​បារាំងក្នុង​ទសវត្សរ៍​១៩៥០ ពួក​អនាគត​មេ​ក្រហម​មិន​ទាន់​មាន​គំនិត​និង​យុទ្ធសាស្រ្ត​ច្បាស់​លាស់​ទេ ដើម្បី​កែ​ទម្រង់​សង្គម​ឬ​បង្កើត​សង្គម​ថ្មី​មួយ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ពួក​គេ។ នៅ​ថ្ងៃ​នេះវិញ ហ្សង់-ហ្វ្រង់ស័រ តាន់...

Duration:00:11:09

គំនិត​នយោបាយ​ខ្លះៗ​របស់​ពួក​អនាគត​ខ្មែរ​ក្រហម​ កាល​ពួក​គេ​កំពុង​រៀន​នៅ​ស្រុក​បារាំង​

6/17/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របបខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់​បាន​​ពន្យល់​រួច​ហើយ​ថា ​​តាំង​ពី​សម័យ​នៅ​រៀន​ក្នុង​ស្រុក​បារាំង​នៅ​ដើម​ទសវត្សរ៍​១៩៥០​ម្ល៉េះ នៅ​ក្នុង​ក្រុម​អនាគត​មេ​ខ្មែរ​ក្រហម មាន​ពួក​បញ្ញវន្ត​ដែល​សង្វាត​រៀន និង​មាន​ពួក​អ្នក​នយោបាយ​ដែល​ស្រឡាញ់​សកម្មភាព។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ លើក​ជា​សំណួរ​ថា តើ​កាល​ពួក​គេ​កំពុង​រៀន​នៅ​ស្រុក​បារាំង ក្នុង​ទសវត្សរ៍​១៩៥០...

Duration:00:12:59