Focus on the world-logo

Focus on the world

RFI France

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។
More Information

Location:

Paris, France

Networks:

RFI France

Description:

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Language:

Khmer


Episodes

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីបានជាមានផ្ទុះអំពើហិង្សាប្រឆាំងនឹងជនបរទេសនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង?

9/16/2019
More
នៅ​ថ្ងៃ​អាទិត្យ ទី១៥ កញ្ញា ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​លោក​ស៊ីរីល រ៉ាម៉ាហ្វូសា​បាន​ប្រញិបប្រញាប់​បញ្ជូន​គណៈប្រតិភូជាន់ខ្ពស់​អាហ្រ្វិកខាងត្បូង​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​នីហ្សេរីយ៉ា នីហ្សេ ហ្កាណា សេណេហ្កាល់ តង់សានី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង​ប្រទេស​សំប៊ី។ បេសកកម្ម​របស់​គណៈប្រតិភូ​អាហ្រ្វិកខាងត្បូង​ដែល​ដឹកនាំ​ដោយ​អតីត​រដ្ឋមន្រ្តី​លោក​យ៉េវ រ៉ាដេបា គឺ​ធានា​ដល់​ប្រទេស​អាហ្រ្វិក​ទាំង​នោះ​ពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ទីក្រុង​ប្រេតូរីយ៉ា​ក្នុង​ការ​គោរព​ឯកភាព...

Duration:00:04:29

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - សេដ្ឋកិច្ច ហុងកុង តើវិបត្តិនយោបាយហុងកុងមានពាក់ព័ន្ធអ្វីនឹងវិសមភាពសង្គម?

9/16/2019
More
អំឡុង​ពេល​ប៉ុន្មាន​ខែចុងក្រោយ ពោល​គឺ​តាំង​ពី​ខែ​មិថុនា ភាពវឹកវរ​នយោបាយ​កំពុងបន្ត​កើតមាន​ឡើងនៅទីក្រុងហុងកុង ហើយ​គ្រប់គ្នាសុទ្ធតែមើល​ឃើញថា វិបត្តិ​នេះ​បាន​ផ្ទុះឡើង ក្រោយ​ពីរដ្ឋាភិបាល​ហុងកុង​ស្នើ​​សេចក្តីព្រាងច្បាប់​ ដែល​គ្រោង​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង ​ទៅ​កាត់ទោស​នៅ​ចិនដីគោក។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នា វិសមភាពសង្គមក៏អាច​ជាកត្តា​ដ៏មាន​ឥទ្ធិពល​មួយ​ផងដែរ សម្រាប់ពន្យល់​​វិបត្តិនយោបាយនេះ។ នៅពេល​ណា​កម្រិត​វិសមភាពសង្គមចេះតែបន្តកើនឡើង ពលរដ្ឋហុងកុង​ភាគច្រើន​​ចេះតែមាន​អារម្មណ៍ថា...

Duration:00:04:07

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - រុស្ស៊ី ជាម្ចាស់ផ្ទះ ទទួលជាលើកដំបូង មហាសន្និបាតនៃអង្គការទេសចរណ៍ពិភពលោក

9/12/2019
More
ថ្ងៃ១១កញ្ញា ក្រុង Saint-Petersbourg អតីតរាជធានីចក្រភពរុស្ស៊ី ដែលតែងត្រូវគេ ស្គាល់ថាជាក្រុងទេសចរណ៍ បានទទួលឱ្យប្រព្រឹត្តទៅមហាសន្និបាត នៃអង្គការទេសចរណ៍ពិភពលោក លើកទី២៣។ គឺមាន​ការ​ចូលរួមពីប្រតិភូ ១.៥០០ នាក់ តំណាងឱ្យ ១៥០ ប្រទេសមកពីគ្រប់ទិសទីនៃផែនដី។ បញ្ហាដែលស្ថិតនៅក្នុងរង្វង់នៃការពិភាក្សា គឺ អំពី ការអភិវឌ្ឍវិស័យទេសចរណ៍។ រុស្ស៊ី ជាសមាជិកនៃ អង្គការទេសចរណ៍ពិភពលោក ហៅកាត់ថា OMT តាំងពីឆ្នាំ១៩៧៥ មក។ អង្គការ​នេះ​មាន​សមាជិក សរុប ១៥៨ ប្រទេស ហើយមានទីស្នាក់ការ នៅក្រុងម៉ាឌ្រីដ រាជធានីអេស្ប៉ាញ។...

Duration:00:06:39

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - សហភាពអឺរ៉ុបបង្ហាញ​​សមាសភាព​​គណៈកម្មការ​ថ្មី ប្រកប​​ដោយ​​សមភាព តែ​ក៏​មាន​​ការ​រិះគន់​

9/11/2019
More
ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula Von der Leyen ដែល​ជា​ស្ត្រី​មេដឹកនាំ​សហភាព​អឺរ៉ុប​ដំបូងគេ បាន​បង្ហាញ​សមាសភាព​គណៈកម្មការ​ ២៦​រូប នៅ​ថ្ងៃ​អង្គារ​ទី ១០​កញ្ញា។ ​គណៈកម្មការអឺរ៉ុប​ថ្មី ​គោរព​បាន​តាមគោលការណ៍​សមភាព​ស្ត្រី​បុរស បែងចែកទំនួល​ខុស​ត្រូវ​​យ៉ាងស្មើ​ទៅ​តាម​​ភូមិសាស្ត្រ​ និង​នយោបាយ​របស់​សហភាព។ គណៈកម្មការ​បង្កើត​ថ្មី ​ ផ្តោត​អាទិភាព​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​និង​បច្ចេកវិទ្យា។ បើ​សភា​ព្រម​ផ្តល់​ទំនុក​ចិត្ត គណៈកម្មការ​​នឹង​ត្រូវ​ចាប់​បំពេញ​តួនាទី​នៅ​ថ្ងៃ​ទី...

Duration:00:04:16

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អ៊ុយក្រែន បារម្ភនឹងក្រុមអ្នកទេសចរទៅថតរូប​នៅស្ថានីយអគ្គិសនីបរមាណូ Tchernobyl

9/10/2019
More
ពួកអ្នកទេសចរ នាំគ្នាឈរថតរូបដោយទូរសព្ទដៃ ទុកជាអនុស្សាវរីយ៍ នាំគ្នាលួចវត្ថុរាយរប៉ាយ ដែលគេបានបោះបង់ចោលយូរមកហើយ នៅនឹងកន្លែងផ្ទុះឆេះនោះ កាលពី៣៣ឆ្នាំមុន ។ ជោគជ័យលើ ពិភពលោកទទួលបានដោយសារខ្សែភាពយន្ដបញ្ចាំងតាមទូរទស្សន៍ ក្រោមឈ្មោះថា Tchernobyl បាននាំ ឱ្យក្រុមអ្នកទេសចរស្រករថ្មី ទៅទស្សនា កន្លែងដែលក្នុងឆ្នាំ១៩៨៦ មាន​កើតឡើតជាមហន្តរាយធ្ងន់ធ្ងរ បំផុត ក្នុងប្រវត្តិនុយក្លែអ៊ែរស៊ីវិល ហើយដែលជាប់បណ្តាសា ពួកមគ្គុទេសក៏នាំផ្លូវទេសចរ នៅផ្ទាល់កន្លែង។ អបអរសាទរ ដោយមជ្ឈដ្ឋានទិតៀន និង ដោយ សាធារណជន កម្រងខ្សែភាពយន្ដនោះ...

Duration:00:02:11

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី​ឥណ្ឌូណេស៊ីឈប់​នាំ​ចេញ​រ៉ែនីកែលទៅក្រៅប្រទេស?

9/10/2019
More
ឥណ្ឌូណេស៊ី ជាប្រទេស​ដ៏​ធំ​ជាង​គេ​មួយ​លើពិភព​លោក​ ខាង​នាំចេញរ៉ែនីកែល​។ ក៏ប៉ុន្តែ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានប្រកាសថា​​ឈប់​នាំ​ចេញ​រ៉ែនីកែលទៅបរទេស ចាប់​ពី​ថ្ងៃទី១ មករា ដើមឆ្នាំ​២០២០ខាងមុខ​នេះ។ ការសម្រេច​នេះ បាន​ធ្វើ​មុនការ​​សន្យា ដោយពីមុនឡើយ គឺ ​រដ្ឋាបាលក្រុង​ហ្សាការតា ​ថា ត្រូវ​ឈប់​ត្រឹម​ឆ្នាំ​២០២២ តែពេល​នេះ បែរជា​បន្ថយពីរឆ្នាំ​ មកត្រឹម​ឆ្នាំ​២០២០វិញ​។​ សេចក្តី​សម្រេចមកអនុវត្តមុន​កាល​កំណត់​​ដូច្នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុនបរទេសដែល​រកស៊ីផ្នែក​បូម ជីកកកាយ និង​ចម្រាញ់​រ៉ែ​នីកែល​សម្រាប់​ការ​នាំចេញ​...

Duration:00:04:16

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ

9/10/2019
More
ចាប់​ពី​ថ្ងៃ​អង្គារ ទី១០ ដល់​ថ្ងៃ​សុក្រ ទី១៣ កញ្ញា ពិព័ណ៌​គ្រឿងសព្វាវុធ​ផ្តើម​រៀបចំ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។ គឺ​ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​ឧស្សាហកម្ម​អាវុធ​គ្រាក់ៗ​ក្នុង​លោក​មក​ពី​ប្រទេស​អឺរ៉ុប អាមេរិក រុស្ស៊ី ចិន អ៊ីស្រាអែល ឬ​ប្រេស៊ីល​ដាក់​តាំង​អាវុធ​ថ្មីៗ​គ្រប់​ប្រភេទ​របស់​ខ្លួន។ តែ​ឆ្លៀត​ក្នុង​ឱកាស​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល Amnesty International បាន​ឆ្លៀត​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បរិហារ​ពី​អវត្តមាន​ក្រមសីលធម៌ និង​ពី​ភាព​គ្មាន​តម្លាភាព​របស់​ឧស្សាហកម្ម​អាវុធ។ Amnesty...

Duration:00:05:03

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីអាហ្សង់ទីនប្រើវិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ?

9/9/2019
More
​វិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ នឹង​ត្រូវ​​ដាក់​ឱ្យ​អនុវត្ត​រហូតដល់ដំណាច់ឆ្នាំនេះ ដោយរដ្ឋាភិបាល​អាហ្សង់ទីន ដើម្បី​ទប់ស្កាត់ការធ្លាក់ចុះតម្លៃរូបិយវត្ថុជាតិប៉េសូ (peso) និងដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស។ តើហេតុអ្វីអាហ្សង់ទីនអនុវត្ត​វិធានការរបៀបនេះ? តើវិធានការនេះអាចមានឥទ្ធិពលអ្វីខ្លះ? ដើម្បី​ទប់ស្កាត់​​ការធ្លាក់​ចុះ​តម្លៃរូបិយវត្ថុ​ជាតិប៉េសូ និង​ដើម្បី​រក្សាស្ថិរភាពហិរញ្ញវត្ថុក្នុង​ប្រទេស រដ្ឋាភិបាល​អាហ្សង់ទីន ដែល​កំពុង​ដឹកនាំ​ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន លោក Mauricio...

Duration:00:04:08

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - រដ្ឋាភិបាលថៃ​​ប្រឹងប្រែង​​ទាក់ទាញ​ការ​វិនិយោគ​ពី​កូរ៉េខាងត្បូង​

9/4/2019
More
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលដៅយ៉ាងមុតស្រួច ដើម្បីស្រូបយកអ្នកវិនិយោគកូរ៉េខាងត្បូង ឲ្យទៅរកស៊ីនៅក្នុងស្រុកឲ្យបានច្រើន ដើម្បីបំប៉នដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ដោយឡែក ដោយសារតែចំនួននៃការចូលមកវិនិយោគរបស់កូរ៉េ នៅតែមិនច្រើនដូចការរំពឹងទុក រដ្ឋាភិបាលថៃបានខិតខំបង្កើតជាគម្រោងការ សំខាន់ៗមួយចំនួន ដើម្បីអាចទាក់ទាញអ្នកវិនិយោគកូរ៉េខាងត្បូង ឲ្យងាកទៅបោះទុនរកស៊ីនៅក្នុងប្រទេស ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ហេតុអ្វីបានជាថៃ ចង់បានកូរ៉េខាងត្បូង ជាដៃគូជំនួញខ្លាំងម្ល៉េះ? ហើយថាតើ...

Duration:00:05:34

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើ​សមយុទ្ធ​ជើងទឹក​រួម​អាស៊ាន-អាមេរិក​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​អាស៊ាន?

9/4/2019
More
អាស៊ាន និង​សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើ​សមយុទ្ធទ័ពជើងទឹករួមគ្នា ដែល​ចាប់ផ្តើម​កាល​ពីថ្ងៃ​ចន្ទ ហើយ​ដែល​នឹង​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃសុក្រ​ខាងមុខ។ នៅ​ក្នុង​បរិបទ​នៃ​ភាពតានតឹង​ផ្លូវសមុទ្រ​ក្នុង​តំបន់ ជាពិសេស ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ព្រមទាំង​ការប្រជែង​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់ រវាង​មហាអំណាច​ទាំង​ពីរ គឺ​អាមេរិក និង​ចិន តើ​សមយុទ្ធទ័ពជើងទឹក​រួមគ្នា​ជាមួយ​អាមេរិក​នៅ​ពេលនេះ​អាច​នឹង​ផ្តល់​ផលវិបាក​យ៉ាងណា​ខ្លះ សម្រាប់​អាស៊ាន ? បើ​គេ​មើល​មួយភ្លែតទៅ សមយុទ្ធទ័ពជើងទឹក​រួមគ្នា រវាង​អាស៊ាន និង​អាមេរិក...

Duration:00:04:07

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីបានជាផ្ទៃដីកសិកម្មចំនួន ១ភាគ៣ ក្នុងលោកត្រូវបានខូចខាត និងប្រហែលមិនអាចធ្វើកសិកម្មបាន?

9/3/2019
More
ចាប់​ពី​ថ្ងៃ​ចន្ទ ទី២ កញ្ញា និង​មាន​រយៈពេល ២សប្តាហ៍ ទីក្រុង​ញូដែលី ប្រទេស​ឥណ្ឌា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​លើកទី១៤ ស្តីពី​យុទ្ធនាការ​ទប់ស្កាត់​នឹង​ការ​ខូចខាត​ដី​កសិកម្ម។ អាហ្រ្វិក​ជា​ទ្វីប​ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ព្រោះ​មាន​ផ្ទៃដី​ចំនួន ២ភាគ៣ កំពុង​ហួតហែង​ខ្លាំង។ តែ​អង្គការ​សហប្រជាជាតិ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ព្រឹត្តិការណ៍​មួយ​នេះ​ហាក់​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស និង​ទ្វីប​ផ្សេង​ទៀត​ក្នុង​លោក។ តាម​អង្គការសហប្រជាជាតិ...

Duration:00:04:21

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - សិង្ហបុរី៖ សញ្ញាសេដ្ឋកិច្ចធ្លាក់ចុះ និងជម្លោះនយោបាយផ្ទៃក្នុង

9/2/2019
More
រហូតមក​ដល់​ឆ្នាំ​២០១៩ សិង្ហបុរីមាន​​ចំណាត់ថ្នាក់​​សេដ្ឋកិច្ចដែល​មាន​ភាពប្រកួតប្រជែងបំផុត ​លើ​ពិភពលោក វាស់វែងដោយ សន្ទស្សន៍ប្រកួតប្រជែងសាកល IMD ដោយស្ថិត​ពីលើ​អតីត​ជើង​ឯកកាល​ពីឆ្នាំមុន គឺសហរដ្ឋ​អាមេរិក​។ ទោះជាយ៉ាងណា ក្នុងរយៈពេល​ខ្លី សិង្ហបុរីត្រូវប្រឈម​នឹង​កំណើនសេដ្ឋកិច្ច​ថមថយផងដែរ ​ពីឥទ្ធិពលរបស់​​សង្គ្រាម​ពាណិជ្ជកម្ម​ ព្រោះ​ប្រទេសនេះពឹងផ្អែក​ខ្លាំង​លើពាណិជ្ជកម្មអន្ដរជាតិ។ ហើយ​សម្រាប់​រយៈពេល​វែង ជម្លោះគ្រួសារ​នៃអ្នក​នយោបាយ​ជាន់ខ្ពស់អាចបង្កជា​បញ្ហានយោបាយផ្ទៃក្នុង។ ទោះជា​ប្រទេស​តូច...

Duration:00:04:55

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ជប៉ុនបើក​សន្និសីទ​អន្តរជាតិ​ជប៉ុន-អាហ្វ្រិក​លើកទី៧ ទោះ​ដឹង​ថា​ពិបាក​នឹង​ប្រជែង​ជាមួយ​ចិន

8/27/2019
More
ចាប់ពីថ្ងៃពុធទី២៨សីហាទៅ នៅទីក្រុងយ៉ូកូហាម៉ា រដ្ឋាភិបាលជប៉ុន​នឹងចាប់ផ្តើមបើកទ្វារសន្និសីទអន្តរជាតិ ជប៉ុន-អាហ្វ្រិក លើកទី​៧ ដោយមានការចូលរួម ពីតំណាងរដ្ឋាភិបាលប្រទេសអាហ្វ្រិក ព្រមទាំងតំណាងក្រុមហ៊ុន​អាហ្វ្រិក និងក្រុមហ៊ុនជប៉ុនជាច្រើនផងដែរ។ ស​ន្និសីទដែលមានរយៈពេល៣ថ្ងៃនេះ នឹងគឺជាឱកាសជជែកពិភាក្សាគ្នា អំពីគម្រោងអភិវឌ្ឍន៍ និងគម្រោងវិនិយោគជាច្រើន របស់ជប៉ុននៅទ្វីបអាហ្វ្រិក។ ជាការកត់សំគាល់ ទឹកប្រាក់វិនិយោគរបស់ជប៉ុននៅទ្វីបអាហ្រ្វិក មាន​កម្រិតតិចជាងការវិនិយោគ​របស់​ចិនឆ្ងាយណាស់។ តែយ៉ាងណាក៏ដោយ...

Duration:00:06:14

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - បន្ទាប់ពីស៊ីរី អ៊ីស្រាអែលបានប្រើសមរភូមិអ៊ីរ៉ាក់ និងលីបង់ដើម្បីប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់

8/27/2019
More
កាល​ពី​​សប្តាហ៍​កន្លង​ទៅ អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ស៊ីរី លីបង់ និង​ប្រទេស​អ៊ីរ៉ាក់។ ការ​វាយប្រហារ​នៅ​តំបន់​ប៉ែកខាងត្បូង​ទីក្រុង​ដាម៉ាស់ប្រទេស​ស៊ីរី​ត្រូវ​បាន​អ៊ីស្រាអែល​ពន្យល់​ថា ដើម្បី​បង្ការ​ការ​វាយប្រហារ​របស់​ដ្រូន​អ៊ីរ៉ង់​ពី​ទឹកដី​ស៊ីរី។ តែ​កងទ័ព​អ៊ីស្រាអែល​បន្ត​បដិសេធ​មិន​បញ្ជាក់​លើ​ព័ត៌មាន​ស្តីពី​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​លើ​តំបន់​ហេស្បូឡា​ស្ថិត​នៅ​ប៉ែកខាងត្បូង​ទីក្រុង​បេរូត​នៃ​ប្រទេស​លីបង់ និង​នៅ​ព្រំដែន​រវាង​អ៊ីរ៉ាក់-​ស៊ីរី​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី...

Duration:00:04:21

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - រុស្ស៊ី​រៀបចំ«ល្បែងកងទ័ពអន្តរជាតិ» នៅម៉ូស្គូ ​ដោយ​មាន​និស្សិត​យោធា​ខ្មែរចូលរួមផង

8/25/2019
More
អស់២សប្តាហ៍​ជាប់ ពីថ្ងៃ ៣ ដល់ ១៧ សីហា នៅតាមវាលវង់ពិសោធប្រទេសរុស្ស៊ី និង ៩រដ្ឋបរទេសទៀត មានប្រព្រឹត្តទៅ ល្បែងកងទ័ពអន្តរជាតិលើកទី៥ ចូលរួមដោយ យោធាជិត ៦.០០០ នាក់ ចែកជាក្រុមប្រកួត ចំនួន ២២៣ ក្រុមតំណាងឱ្យ ៣៩ ប្រទេស ទ្វីបអឺរ៉ុប អាស៊ីអាហ្វ្រិក អាមេរិកកណ្តាល និង អាមេរិកឡាទីន។ ដោយហេតុថា រុស្ស៊ីជាប្រទេសម្ចាស់ផ្ទះចាត់ចែង ល្បែងអន្តរជាតិនេះ បានជាព្រឹត្តិការណ៍សំខាន់បំផុត ប្រព្រឹត្តទៅ គឺនៅឯវាលវង់នៃទីប្រជុំជន Kubinka ចម្ងាយ ៦១ គម និរតីពីរដ្ឋធានីម៉ូស្គូ។ ការប្រកួត បានប្រព្រឹត្តទៅ តាម៣២វិញ្ញាសា ដែលក្នុងនោះ...

Duration:00:04:04

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

8/21/2019
More
លោក ដូណាល់​ ត្រាំ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត ចេតនា​ចង់​ទិញ​ដី​កោះ​ហ្ក្រូអេឡិន​ មក​ធ្វើ​ជា​រដ្ឋ​ទី ៥១​របស់​សហរដ្ឋ​អាមេរិក។ ហ្ក្រូអេឡិន ជា​រដ្ឋ​មួយ​របស់​រាជាណាចក្រ​ដាណឺម៉ាក មាន​​ផ្ទៃ​ក្រលា ២​លានគីឡូ​ម៉ែត្រ​ការ៉េ និង​ប្រជាជន​រស់​នៅ​៥៧០០០​នាក់។ លោក​ដូណាល់​ ត្រាំ បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ការងារ​របស់​សេតវិមាន​សិក្សា​​រក​លទ្ធភាព​ទិញ​ដែន​ដី​ ដែល​​ដាណឺម៉ាក មិន​បាន​ប្រកាស​ដាក់​លក់​ផង។ តើ​មាន​មូល​​ហេតុ​អ្វី​ខ្លះ​ដែល​ជំរុញ​ឱ្យ​លោក​ដូណាល់​ត្រាំ ចង់​ទិញ​ដី​ហ្ក្រូអេឡិន​ពីដាណឺម៉ាក ?!...

Duration:00:04:43

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី​​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះពី​ជម្លោះ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​?

8/20/2019
More
ទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងដែលសុទ្ធតែជាសម្ព័ន្ធមិត្តអាមេរិក នៅតែបន្តមានភាពតានតឹងនឹងគ្នាខ្លាំង ជាពិសេសដោយសារតែជម្លោះពាណិជ្ជកម្ម។ ភាពមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរ នៅតែបន្តអូសបន្លាយជាច្រើនខែ ជាហេតុនាំឲ្យសហរដ្ឋអាមេរិក កើនចិត្តព្រួយបារម្ភយ៉ាងខ្លាំង។ ហេតុដូចនេះហើយ តើអ្វីជាក្តីកង្វល់ស្នូលរបស់អាមេរិក នៅចំពោះភាពមិនចុះសម្រុងគ្នារវាងជប៉ុន និងកូរ៉េខាងត្បូង? ជម្លោះចុងក្រោយបង្អស់ រវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមដំបូងឡើយ ក្នុងខែតុលា ឆ្នាំ ២០១៨ កន្លងទៅ។...

Duration:00:05:08

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

8/20/2019
More
កាល​ពី​ថ្ងៃ​សៅរ៍ ទី១៧ សីហា ក្រុមស៊ីវិល​ដឹកនាំ​ដោយ​កម្លាំង​សេរីភាព និង​ការ​ផ្លាស់ប្តូរ និង​ក្រុមប្រឹក្សាយោធា​អន្តរកាល​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ធម្មនុញ្ញ​មួយ​ដើម្បី​ជំនួស​ច្បាប់​ធម្មនុញ្ញ​បច្ចុប្បន្ន។ ជាមួយ​នឹង​សេចក្តីថ្លែងការណ៍​ធម្មនុញ្ញ​ដែល​មាន​កម្រាស់ ២០ទំព័រ​នេះ ក្រុម​ស៊ីវិល និង​ក្រុម​យោធា​បាន​កាន់​ដៃ​ដឹកនាំ​ប្រទេស​រួម​គ្នា​សម្រាប់​សម័យ​អន្តរកាល មុន​នឹង​រៀបចំ​បោះឆ្នោត​ជា​ផ្លូវការ។ គួរ​រម្លឹក​ថា មុន​នឹង​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នេះ ក្រុម​ស៊ីវិល...

Duration:00:04:41

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

8/19/2019
More
ក្រោមការដឹកនាំ កំលុងរយៈពេលពីរឆ្នាំ របស់​លោក​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បារាំងបាន​ក្លាយជាប្រទេសនាំមុខ​លំដាប់ទីពីរ​នៅអឺរ៉ុបទាំងមូល តាមពី​ក្រោយ​អាល្លឺម៉ង់ ក្នុងនាមជាប្រទេសមួយ​ដែល​មាន​ភាពទាក់ទាញបំផុត​ សម្រាប់​ការវិនិយោគបរទេស។ នេះបើយោងតាម ការចេញផ្សាយ​ផ្លូវការមួយ របស់​រដ្ឋាភិបាល​បារាំង។រដ្ឋាភិបាលបារាំង​ក្រោមការដឹកនាំ​របស់​ប្រធានាធិបតី​វ័យ​ក្មេង​បំផុត​ក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន បាន​ធ្វើកំណែទម្រង់យ៉ាងច្រើន តួយ៉ាង លើ​វិស័យ​អប់រំ ប្រព័ន្ធពន្ធដារ ប្រព័ន្ធការងាររដ្ឋបាល...

Duration:00:03:22

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

8/16/2019
More
ក្នុងសប្តាហ៏មុន ថ្ងៃ ៨ សីហា នៅឯមូលដ្ឋានកងនាវារុស្ស៊ី ក្នុងសមុទ្រឧត្តរ ចម្ងាយប្រមាណ ១.០០០ គម ខាងជើងពីរដ្ឋធានីម៉ូស្គូ ពេលសាកល្បងបង្ហោះមីស៊ីលធុនថ្មី ដែលម៉ូទ័រវា ប្រើឥន្ធនៈរាវ ទទួល បានពីប្រភពថាមពល Isotope និយាយរួមគឺ ឥន្ធនៈនុយក្លេអែរ ស្រាប់តែកើតឡើងជា ឧបទ្វហេតុ ផ្តាច់ជីវិត អ្នកឯកទេសរុស្ស៊ីដ៏ល្បីៗ ខាងវិស័យនុយក្លេអ៊ែរ អស់ ៥ នាក់ និង របួសជិត ១០ នាក់។ អាជ្ញាធររុស្ស៊ី ផ្សាយ ដំណឹង អំពីគ្រោះថ្នាក់នេះ មិនសូវក្បោះក្បាយទេ។ ប៉ុន្តែ យោងទៅលើទិន្នន័យ ឈ្លបយកបានដោយចារកិច្ច អាមេរិក លោក ប្រធានាធិបតី ដូណាល់ ត្រាំ...

Duration:00:05:59