Focus on the world-logo

Focus on the world

RFI France

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។
More Information

Location:

Paris, France

Networks:

RFI France

Description:

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Language:

Khmer


Episodes

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

10/22/2019
More
ថៃ ដែល​ជា​ទិសដៅទេសចរណ៍​ដ៏​សំខាន់​បំផុតមួយ​នៅ​ក្នុង​តំបន់​អាស៊ី ​បាន​ចេញផ្សាយ​តួលេខ​ផ្លូវការ​មួយ​ដែល​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​ ៩ខែ គឺ​ចាប់​ពីខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ២០១៩​នេះ ចំនួន​ទេសចរ​ចិនទៅលេង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​រហូតដល់​ទៅ​ប្រមាណ​ជា ២៥% បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៨​កន្លងទៅ។ តាមការពិត​ទៅ ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​ចិន​នេះ​មិនមែន​កើតមាន​តែ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​នោះទេ ក៏ប៉ុន្តែ កំពុងតែ​កើតមាន​ជា​លក្ខណៈ​ទូទៅ នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ហើយ​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នេះ...

Duration:00:04:33

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី មានផ្ទុះបាតុកម្មខ្លាំងនៅលីបង់ ?

10/21/2019
More
ប្រជាពលរដ្ឋ​លីបង់ បាន​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក និង​កាន់តែ​សម្បើម​ខ្លាំង​​នៅ​ថ្ងៃ​អាទិត្យ ទី ២០​តុលា​២០១៩។ ជា​ចលនា​បាតុកម្ម​ដ៏​ធំ​ ពុំ​ធ្លាប់​មាន និង​ក្នុង​ទម្រង់​​​ដូចងើប​ធ្វើ​​បដិវត្តអារ៉ាប ​ដើម្បី​ប្រឆាំង​នឹង​ជីវភាព​កាន់​តែ​លំបាក​ឡើងៗ​ផង និង​ដើម្បី​បរិហារ​ទាមទារឱ្យ​មេដឹកនាំ​គ្មាន​សមត្ថភាព និងពុក​រលួយ​ចាក​ចេញ​ពីតំណែង​ផង។ ​រដ្ឋាភិបាល​ព្រម​ដក​ថយ ប្រកាស​ផែនការ​ធ្វើ​កំណែទម្រង់ ប៉ុន្តែ​កំហឹង​មិន​​ស្រក​ចុះ​ទេ។ ហេតុ​អ្វី​បាន​ជា​លីបង់​ធ្លាក់​ដល់​ស្ថានភាព​បែបនេះ ?...

Duration:00:04:54

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ណូបែលសេដ្ឋកិច្ច​២០១៩៖ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញ?

10/21/2019
More
ជ័យលាភី​​ណូបែល​សេដ្ឋកិច្ច​ សម្រាប់​ឆ្នាំ​​២០១៩ ត្រូវ​​ប្រគល់​ជូន​ទៅឱ្យ​សាស្ត្រាចារ្យសេដ្ឋកិច្ចបីរូប សម្រាប់​​សិក្សា​ស្រាវជ្រាវ បង្កើតវិធីសាស្ត្រពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ភាពក្រីក្រសកល។ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញឬយ៉ាងណា? ជ័យលាភីណូបែល ត្រូវ​ប្រគល់​ជារៀងរាល់ឆ្នាំ ទៅឱ្យ​បុគ្គលទាំងឡាយណា ​ដែល​បាន​រួមចំណែករករបកគំហើញថ្មី សម្រាប់ប្រយោជន៍មនុស្សជាតិ។ ក្រៅពីវិស័យទាំងប្រាំដំបូង រួមមាន រូបវិទ្យា គីមី អក្សរសិល្ប៍ វេជ្ជសាស្ត្រ និង​សន្តិភាព, វិទ្យាសាស្ដ្រសេដ្ឋកិច្ចជាពានរង្វាន់​ចុងក្រោយ...

Duration:00:04:27

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើគួឌីស្ថានជានរណា ?

10/16/2019
More
ក្រោយ​ពីសហរដ្ឋ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ដក​កងទ័ព​ចេញ​ពីស៊ីរី តាំង​ពី​ថ្ងៃទី ៩ តុលា​មក​នេះ តួកគី​បាន​បើក​ប្រតិបត្តិការ​​យោធា​នៅ​ភាគ​ខាង​ស៊ីរី ប្រឆាំង​នឹង​កង​ប្រដាប់​អាវុធ​គួឌីស្ថាន ក្រោម​ហេតុផល​កម្ចាត់​ពួក​ភេរវនិយម​ “គួឌីស្ថាន” ពី​តំបន់​ព្រំ​ដែន​ស៊ីរី-តួកគី ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព។ គួឌីស្ថាន ដែល​​ជា​តួ​អង្គ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការរដ្ឋ​អ៊ីស្លាម ​ជា​សម្ព័ន្ធមិត្ត​របស់បស្ចិមលោក តែ​ជាក្រុម​ភេរវនិយម​សម្រាប់​ក្រសែ​ភ្នែក​តួកគី។...

Duration:00:04:40

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

10/15/2019
More
បន្ទាប់​ពី​ប្រទេស​អ៊ីរ៉ង់​នា​ថ្ងៃ​អាទិត្យ ទី១៣ តុលា នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ថ្ងៃ​អង្គារ ទី១៥ តុលា​នេះ។ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ លោក​អ៊ីមរ៉ាន់ ខាន់​បាន​សុំ​ខ្លួន​ធ្វើ​ជា​អ្នក​សម្របសម្រួល​ឲ្យ​មាន​កិច្ចសន្ទនា​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត។ គួរ​រម្លឹក​ថា វត្តមាន​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ភាព​តានតឹង​កំពុង​ឡើង​ខ្លាំង​រវាង​ទីក្រុង​រីយ៉ាដ...

Duration:00:04:35

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

10/14/2019
More
សិង្ហបុរី បានស្ទុះឡើងនាំមុខសហរដ្ឋអាមេរិក ដើម្បីក្លាយជា​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចប្រកួតប្រជែងបំផុត នៅលើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៩។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​មានភាពប្រកួតប្រជែងបំផុត? ជារៀងរាល់​ឆ្នាំ ពោលគឺចាប់តាំងពី​ឆ្នាំ​២០០៤ របាយការណ៍ស្ដីពីភាពប្រកួតប្រជែង​សកល​ ត្រូវចេញផ្សាយ​ដោយ វេទិកាសេដ្ឋកិច្ចពិភពលោក។ របាយការណ៍នេះ ​ជា​សន្ទស្សន៍​សេដ្ឋកិច្ចមួយ ដែល​បង្កើតឡើងដោយ សេដ្ឋវិទូពីររូប គឺលោក Xavier Sala-i-Martin និង​ លោកស្រី Elsa V. Artadi។...

Duration:00:03:58

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

10/10/2019
More
តាំងពីម្តុំឆ្នាំ ២០០៥ មក ដើម្បីប្រឆាំងនឹង” បដិវត្តន៍ពណ៌” ក៏ដូចជាប្រឆាំងនឹង ទំនាញដែល ប្រតិបត្តិ ដោយ បស្ចិមលោក ដើម្បីទាញយកបណ្តាប្រទេស ពីលំហអតីតសហភាពសូវៀត ក្រុងម៉ូស្គូ បាន អភិវឌ្ឍ ឧបករណ៍ទាំងឡាយរបស់ខ្លួន នៃការទូតសាធារណៈ។ ឧបករណ៍មួយបែបនេះ គឺ ការទូតដែលប្រើ “កម្លាំងស្រទន់" ហៅថា Soft Power ដែលជាញឹកញយ គឺ យកចិត្តទុកដាក់ លើកមុខលើកមាត់ប្រទេស រុស្ស៊ី ជាង បន្សោយគោលជំហរបស់សត្រូវ។ ប្រទេសដែល កំពុងដណ្តើមយកមកវិញ ឥទ្ធិពលខ្លួន ឬ ? លោកស្រី Maria Zakharova អ្នកនាំពាក្យមានទឹកមាត់ប្រៃ នៃក្រសួងការបរទេសរុស្ស៊ី ពេលថ្មីៗ...

Duration:00:07:09

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

10/9/2019
More
តាមការ​ចង់​បាន​​របស់​ប្រធានាធិបតី នៅ​ថ្ងៃ​ទី ៧ តុលា​នេះ សភា​បារាំង​បាន​បើក​ការ​តស៊ូ​មតិ ស្តី​អំពី អន្តោប្រវេសន៍ ដែល​ជា​​ប្រធានបទដ៏​ចម្រូង​ចម្រាស​បំផុត។ ​​ជា​ការ​ផ្តោះប្តូរ​យោបល់​រវាង ​សភា និង​រដ្ឋាភិបាល ដោយ​គ្មាន​ឆ្លង​កាត់​ការ​បោះឆ្នោតអនុម័ត​ទេ។ ​ខាង​រដ្ឋាភិបាល​​តំណាង​ដោយ​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការបរទេស ក្រសួងមហាផ្ទៃ និង​ក្រសួង​សុខាភិបាល។ ការតស៊ូ​មតិ​បែប​នេះ​មាន​រៀប​ចំ​ធ្វើ​ដែរ​នៅ​ព្រឹទ្ធសភា ​នៅ​ថ្ងៃពុធ។ តើ​បារាំង​ត្រូវ​មាន​ទិសដៅ​នយោបាយ​អន្តោប្រវេសន៍​យ៉ាងណា ? នេះ​ជា​ប្រធានបទ​...

Duration:00:03:59

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

10/8/2019
More
ជំងឺរបេង គឺជាបញ្ហាផ្នែកសុខភាពដ៏ចំបងមួយ នៅក្នុងប្រទេសឥណ្ឌា។ ក្នុងរយៈពេលមួយឆ្នាំៗ មានប្រជាជនឥណ្ឌារហូតដល់ទៅរាប់សែននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺប្រភេទនេះ។ អ្នកជំងឺរបេងដែលស្លាប់ ភាគច្រើនជាយុវជនវ័យក្មេង និងបុរសជាមេគ្រួសារ ដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ឥណ្ឌា។ ដោយហេតុតែមើលឃើញ ពីផលវិបាកធ្ងន់ធ្ងរបែបនេះហើយ ទើបរដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយលោកណារិនដ្រា ម៉ូឌី យកការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ជាអាទិភាព។ ក៏ប៉ុន្តែ តើឥណ្ឌារបស់លោកណារិនដ្រា ម៉ូឌី អាចទប់ស្កាត់...

Duration:00:04:53

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

10/8/2019
More
នៅ​ថ្ងៃ​ចន្ទ ទី៧ តុលា កងទ័ព​អាមេរិក​បាន​ផ្តើម​ដក​ចេញ​ពី​តំបន់​មួយ​ចំនួន​នៅ​តាម​បណ្តាយ​ព្រំដែន​រវាង​ប្រទេស​តួកគី និង​តំបន់​ប៉ែកខាងជើង​ប្រទេស​ស៊ីរី។ នេះ​ជា​ការ​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន​តាម​ទូរស័ព្ទ​នា​យប់​ថ្ងៃ​អាទិត្យ ទី៦ តុលា។ ចំណែក​លោក​អ៊ែរដូហ្កាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​អាច​ផ្តើម​បើក​ប្រតិបត្តិការ​បោសសំអាត​ពួក​ភេរវជន​នៅ​ប៉ែកខាងជើង​នា​ពេល​ឆាប់ៗ​ខាង​មុខ។...

Duration:00:05:31

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

10/6/2019
More
ខណៈដែល សហរដ្ឋអាមេរិក បានបណ្តេញ Huawei ចេញ ដោយចោទក្រុមហ៊ុននេះ តាម បទចារកិច្ច លួចយកការណ៍ ពី អាមេរិក និង សុំពួកប្រទេសសម្ព័ន្ធមិត្តខ្លួន ឱ្យ​បំបរបង់ Huawei ដែរ ក្រុង ម៉ូស្គូ បែរទៅជា ក្រាលព្រំក្រហម ដើម្បីទទួល ក្រុមហ៊ុនដែលផលិតគ្រឿងបរិក្ខារម៉ាកនេះ សម្រាប់អភិវឌ្ឍន៍ បណ្តាញ 5G នៅរុស្ស៊ី។ ក្នុងខែកញ្ញាកន្លងទៅ Huawei បានបើកនៅក្រុងម៉ូស្គូ លំហដំបូងរបស់ខ្លួន សម្រាប់ធ្វើតេស្ត 5G ជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ។ បំពាក់ដោយបច្ចេកវិជ្ជាបញ្ជូនទិន្នន័យសែនទំនើប ដោយ ល្បឿនលឿនបំផុត តាមបណ្តាញអ៊ិនធរណែត 5G...

Duration:00:05:40

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

10/2/2019
More
នៅ​ថ្ងៃ​អង្គារ​ទី ១​តុលា ម្សិលមិញ ប៉េកាំង​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប៧០​ឆ្នាំ ​​នៃ​ការ​បង្កើត​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​មាន​ការ​រៀប​ចំ​ពិធី​ព្យុហយាត្រា​សម្ញែងឫទ្ធិ​យោធា​ដ៏អស្ចារ្យ។ សាធារណរដ្ឋ​ប្រជាមានិតចិន អបអរភាព​ចាស់ទុំ​នយោបាយ ​ ឯ​តៃ​វ៉ាន់វិញ​ក៏មាន​​​មោទនភាព។ ​កំណើត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្តូរ​ផ្លាស់​​តៃវ៉ាន់។ ៧០​ឆ្នាំក្រោយ ​តៃវ៉ាន់មាន​ឬសចាក់គល់​កាន់​តែ​មាំ និង​​​មាន​អត្តសញ្ញាណជាតិ​កាន់​តែ​ច្បាស់​ជា​របស់​ខ្លួន​ ដាច់​ដោយ​ឡែក​ពី​ចិន។ តៃវ៉ាន់​ និង​ចិន បាន​បែកចេញ​ពី​គ្នា...

Duration:00:04:37

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

10/2/2019
More
នៅ​ក្នុង​សប្តាហ៍​នេះ ចិន​កំពុង​ប្រារព្ធ​ខួប៧០ឆ្នាំ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩។ ក្នុងរយៈពេល ៧០​ឆ្នាំ​កន្លងទៅនេះ ចិន​បាន​ប្រែក្លាយ​ខ្លួន ពី​ប្រទេស​ស្ថិត​ក្រោម​ការ​ត្រួតត្រា​បរទេស ឲ្យ​ទៅ​ជា​ប្រទេស​មហាអំណាច​ដ៏​មាន​ឥទ្ធិពល​នៅលើ​ពិភពលោក ហើយ​មេដឹកនាំ​ចិន​ជាទូទៅ​តែងតែ​នាំគ្នា​រំឭក​គុណ​បំណាច់​​ទៅ​ដល់​ម៉ៅសេទុង។ ក៏ប៉ុន្តែ តាមការពិត​ទៅ ថ្វីដ្បិត​តែ​របបសាធារណរដ្ឋប្រជាមានិត​ចិន​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ម៉ៅសេទុង ក៏ប៉ុន្តែ...

Duration:00:04:44

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

10/1/2019
More
ចំនួន​មនុស្ស​ចាស់កាន់តែច្រើន ស្របនឹងអត្រាកំណើតធ្លាក់​ចុះ​ថមថយ បានរុញច្រានឱ្យ​ប្រទេស​ថៃ ចាំបាច់ពឹង​ផ្អែក​លើ​​កម្លាំងពលកម្មបរទេស ជា​ពិសេស​ពីប្រទេស​ជិត​ខាង​ ដើម្បី​អាច​ឱ្យ​ប្រទេស​មួយ​នេះ​បន្ត​​​វឌ្ឍនភាព​សេដ្ឋកិច្ចរបស់​ខ្លួន។ ផ្អែកតាម​ចំណាត់ថ្នាក់​នៃ​កម្រិត​អភិវឌ្ឍរបស់ធនាគារពិភពលោក ថៃស្ថិត​ក្នុង​ចំណោមក្រុម​ប្រទេស​កំពុង​អភិវឌ្ឍនៅឡើយ ក៏ប៉ុន្តែ ប្រទេស​អាស៊ី​មួយ​នេះត្រូវ​ប្រឈម​​នឹង​បញ្ហា​ដែល​កំពុង​កើត​មានឡើងនៅ​ប្រទេស​អ្ន​កមាន។ បញ្ហា​នោះ​ពាក់ព័ន្ធ​នឹងការកើនឡើងចំនួន​ពលរដ្ឋវ័យចំណាស់​កាន់តែច្រើន...

Duration:00:04:07

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

10/1/2019
More
ថ្ងៃទី២ តុលា ជា​ខួប​មួយ​ឆ្នាំ​គត់​នៃ​ឃាតកម្ម​សម្លាប់​លោក​យ៉ាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី២ តុលា ឆ្នាំ ២០១៨។ លោក​ខាស្ហូហ្ស៊ី​ជា​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ដែល​បាន​រិះគន់ វាយប្រហារ​លើ​ថ្នាក់ដឹកនាំ​រាជានិយម​ដោយ​មិន​សំចៃ​មាត់។ រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត ពិសេស​រាជទាយាទ​បេន សាលម៉ាន​ក្រពុល​មុខ និង​ទើសទាល់​ចិត្ត​យ៉ាង​ខ្លាំង។ ទោះ​បី​ជា​មាន​ភស្តុតាង...

Duration:00:05:46

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

9/26/2019
More
ក្នុងរង្វង់​នៃ​រលក​ជម្លោះថ្មីនៅ​សហរដ្ឋអាមេរិក រវាង​លោកប្រធានាធិបតី ដូណាល់ ត្រាំ និង បក្សប្រឆាំង ប្រជាធិបតេយ្យ រដ្ឋអ៊ុយក្រែន ខំប្រកាន់​ឥរិយាបថ​ឲ្យ​បាន​សមរម្យ ទាំង​បារម្ភ​ខ្លាច​បាត់​ការគាំទ្រពី សម្ព័ន្ធមិត្ត អាមេរិកាំង​របស់ខ្លួន ខណៈ​ដែលខ្លួន​កំពុង​ប្រឈមមុខ​ទល់​នឹង​រុស្ស៊ី។ នាពេលដែល​ក្រុងគៀវ ប្រកាន់​ឥរិយាបថ​ប្រយ័ត្នប្រយែង មុនដល់ជំនួប​ជាលើកដំបូង រវាង លោក ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និង លោក​ប្រធានាធិបតី សរអា ដូណាល់ ត្រាំ នៅក្រុង ញីវ យ៉ក កាលពីថ្ងៃពុធកន្លងទៅ ពួកអ្នកជំនាញនាំគ្នា...

Duration:00:06:38

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

9/25/2019
More
នៅ​ក្នុង​សប្តាហ៍​នេះ​ ​​អង្គការ​សហប្រជាជាតិដើម្បី​អភិវឌ្ឍ​កសិកម្ម​និង​ស្បៀង​អាហារ ហៅកាត់ថា ហ្វៅ (FAO)បាន​ប្រកាស​គម្រោងនៃគំនិត​​ផ្តួច​ផ្តើម​ថ្មីមួយ ហៅថា​ «ជញ្ជាំង​បៃតងសម្រាប់​​ទីក្រុង»។ គឺជា​គម្រោង​កម្មវិធី​​ដែល​ជំរុញ​លើកទឹកចិត្ត​ដល់​អង្គការ​ផ្នែក​បរិស្ថាន​និង​ប្រទេស​នីមួយៗ​​នៅ​តំបន់​អាហ្វ្រិក​និង​នៅ​អាស៊ី​ឱ្យ​យក​ចិត្តទុកដាក់​ពីបរិស្ថាន និងរួម​គ្នា​ដាំដើមឈើ​នៅ​បណ្តាទីប្រជុំ​ជន និង​នៅ​ក្នុង​ទីក្រុង។ បើ​តាម​អង្គការ​សហប្រជាជាតិ, ការ​ដាំដើមឈើ​នៅ​ទីក្រុង គឺ​ជាផ្នែក​មួយ​នៃ​ដំណោះស្រាយ​ដ៏​ល្អ​...

Duration:00:04:42

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

9/24/2019
More
កុមារី​ Greta Thunberg គឺ​ជា​និមិត្តរូប​របស់​ក្មេងៗ​នៅលើ​ពិភពលោក ដែល​នាំ​គ្នា​ក្រោក​ឈរ​តស៊ូ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ នាង​​ចាប់​ផ្តើម​តស៊ូ​មតិ​តែម្នាក់​ឯង​គត់​នៅមុខ​រដ្ឋ​សភា របស់​​ប្រទេស​ស៊ុយអេត​ ប៉ុន្តែ​​ជាង​មួយ​ឆ្នាំក្រោយ​មក គឺ​មាន​កុមារ​ សិស្ស​និស្សិត ឋ្និង​មនុស្ស​ធំ​ ជាង​៤លាននាក់ បា​នចូលរួម​សកម្មភាព​ជាមួយ​នាង។​ នៅ​ថ្ងៃច័ន្ទ​ដើម​សប្តាហ៍​នេះ នាង ​ហ្គ្រេតតា ធុនប៊ែក បានធ្វើ​សេចក្តី​​ថ្លែង​ការណ៍យ៉ាង​កក្រើក​​នៅ​អង្គការ​សហប្រជាជាតិ...

Duration:00:05:43

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

9/24/2019
More
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អាមេរិក​បាន​ចុះ​ផ្សាយ​របាយការណ៍​នៃ​ការ​សិក្សា​មួយ​ស្តីពី​ស្ថានភាព​សត្វស្លាប​នៅ​អាមេរិកខាងជើង។ ការ​សិក្សា​មួយ​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​អាមេរិកខាងជើង។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥០ឆ្នាំ ពោល​តាំង​ពីឆ្នាំ ១៩៧០មក អាមេរិកខាងជើង​បាន​បាត់បង់​សត្វស្លាប​គ្រប់ប្រភេទ​ជិត ៣ ០០០លានក្បាល។ អ្វី​ទៅ​ជា​មូលហេតុ​នៃ​ការ​វិនាស​សត្វស្លាប​យ៉ាង​ច្រើន​សម្បើម​របៀប​នេះ ហើយ​ថា តើ​មាន​ប្រភេទ​ស្លាប...

Duration:00:04:12

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

9/23/2019
More
ក្រៅពី​​កម្លាំងពលកម្ម មូលធន និង​បច្ចេកវិទ្យាដែល​ជាប្រភពយ៉ាង​ចម្បង​សម្រាប់​​ការអភិវឌ្ឍ​ អ្នកសេដ្ឋកិច្ចជាទូទៅបានចាត់ទុក “ព័ត៌មានអាក្រក់” ឬជាភាសាអង់គ្លេស “Bad News” ជាកត្តាដ៏មានសារៈសំខាន់​មួយដែល​ងាយ​នឹង​ជះ​ឥទ្ធិពលអាក្រក់ដល់​​សេដ្ឋកិច្ច​ជាតិទាំងមូល។ តើព័ត៌មានអាក្រក់អាចប៉ះពាល់អ្វីខ្លះដល់​សេដ្ឋកិច្ច?​ កម្លាំងពលកម្ម មូលធន និង​បច្ចេកវិទ្យា ជា​ប្រភពដ៏ចម្បង សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច​ ក្នុង​ប្រជាជាតិ​មួយ។ នៅពេល​ណា​ដែល​ប្រភព​ធនធាន​ទាំង​អស់​នេះ​ធ្លាក់ចុះ សេដ្ឋកិច្ចជាតិក៏​អាចនឹង​ធ្លាក់​ចុះផងដែរ។...

Duration:00:03:35