Focus on the world-logo

Focus on the world

RFI France

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។
More Information

Location:

Paris, France

Networks:

RFI France

Description:

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Language:

Khmer


Episodes

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - បារាំង​ប្រមូល​ផ្តុំ​កម្លាំង ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​កុមារ

11/20/2019
More
ថ្ងៃ​ទី​ ២០​វិច្ឆិកា ២០១៩ នេះ​ជា​គម្រប់​ខួប​៣០​ឆ្នាំ​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ស្ត្រី​ពី​សិទ្ធិកុមារ។​ ​ពី​ទីស្នាក់ការ​អង្គការ​យូនេស្កូ នៅទីក្រុង​ប៉ារីស​ ប្រធានាធិបតី​បារាំង​ បានបង្ហាញ​វិធានការប្រយុទ្ធ​ប្រឆាំង​នឹងគ្រប់​ទម្រង់​នៃ​​អំពើ​ហិង្សា​លើ​​​កុមារ​ នៅ​​ចំពោះ​មុខ​កុមារ​​​និង​អង្គការ​ សង្គម​ស៊ីវិល ជា​ច្រើន​រយ​នាក់។ រដ្ឋាភិបាល​បារាំង​ចង់ប្រែក្លាយ​ថ្ងៃ​ខួប​៣០​ឆ្នាំ​ទៅ​ការ​ប្រមូល​ផ្តុំ​កម្លាំង​ ​លុប​បំបាត់​ការ​ធ្វើ​បាប​កុមារ​។ តើ​បារាំង​មាន​វិធានការ​យ៉ាងណា​ខ្លះ ?...

Duration:00:04:57

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើវិបត្តិ​ហុងកុង នឹង​អាច​បញ្ចប់​ដោយ​របៀបណា?

11/19/2019
More
ប្រមាណ​៦ខែមកហើយ ដែលវិបត្តិហុងកុងបានអូសបន្លាយ។ បាតុកម្មរបស់យុវជនគាំទ្រប្រជាធិបតេយ្យ មានលក្ខណៈកាន់តែហិង្សា ដែលវាជាការឆ្លើយតបទៅ​នឹង វិធានការបង្រ្កាបរបស់អាជ្ញាធរហុងកុង ដែលបានប្រើធម៌ក្តៅកាន់តែខ្លាំងឡើងដែរ។ ហុងកុង ទីក្រុងទំនើប ជម្ឈមណ្ឌល​សេដ្ឋកិច្ចហិរញ្ញវត្ថុរបស់អាស៊ី កំពុងតែធ្លាក់ខ្លួនក្លាយ​ជាទីក្រុងគ្មានស្ថិរភាព និងអាណាធិបតេយ្យ។ ទាំងប្រជាជនហុងកុង ទាំងថ្នាក់ដឹកនាំនយោបាយ​ ហាក់ដូចជា​កំពុងនឿយណាយ នឹងការអូសបន្លាយ​នៃវិបត្តិនេះ។ តើវិបត្តិបាតុកម្មប្រជាធិបតេយ្យហុងកុងនេះ អាចនឹងបិទបញ្ចប់ទៅ ដោយរបៀបណា?...

Duration:00:06:36

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើរដ្ឋាភិបាលអ៊ីរ៉ង់កំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្លៃប្រេងឬ?

11/19/2019
More
នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដំឡើង​ថ្លៃ​តម្លៃ​ប្រេង​បាន និង​កំពុង​បន្ត​កើត​មាន​យ៉ាង​ខ្លាំងក្លា​នៅ​តាម​បណ្តា​ទីក្រុង​សំខាន់​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ គិត​ត្រឹម​ថ្ងៃទី១៨ វិច្ឆិកា បាតុកម្ម​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី១៦ វិច្ឆិកា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២នាក់។ តែ​អ្វី​ជា​ការ​កត់សម្គាល់...

Duration:00:04:59

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អឺរ៉ុបត្រូវការចិនច្រើនជាងចិនត្រូវការអឺរ៉ុប

11/18/2019
More
ប្រឈម​ជាមួយវិបត្តិបំណុលសាធារណៈ ​កំណើនសេដ្ឋកិច្ចថមថយ និងការធ្លាក់ចុះនៃសាមគ្គីភាពរវាងគ្នានិងគ្នា បណ្តា​ប្រទេស​សមាជិកសហគមន៍អឺរ៉ុប នឹង​ត្រូវការចិនច្រើនជាងចិនត្រូវការខ្លួន​ នា​ពេល​ខាងមុខ។ អំឡុង​ដើម​ខែវិច្ឆិកានេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោមការដឹកនាំ​របស់ ​លោក​ស៊ី ជីនពីងបាន​ទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង។ កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ ក្នុងតម្លៃទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាមេរិក រវាងប្រទេស​​ទាំងពីរ​ត្រូវ​សម្រេច​ឡើង ខណៈ​ ចិន​ប្រកាស​សន្យា​បើកចំហ​ទីផ្សារ...

Duration:00:02:53

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?

11/14/2019
More
ម៉ូស្គូ នឹងទន់ខ្សោយ នៅថ្ងៃណាមួយ ហើយ ទឹកដីគ្រីមេ នឹង “របូតចេញពីដៃម៉ូស្គូ “។ នេះជា យោបល់ របស់ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ខាង បញ្ហាធ្វើសមាហរ័ណកម្មអ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប និង បក្សសម្ព័ន្ធអូតង់ លោក Dmitri Kuleba ដែល​ថ្លែងនៅថ្ងៃ ១២ វិច្ឆិកា។ លោក​បន្ថែមថា អ៊ុយក្រែន ត្រូវតែ ត្រៀមខ្លួន រង់ចាំឱកាសនោះ សូម្បី ត្រូវបង្ខំ​ចិត្តរង់ចាំយូរយ៉ាងណាក៏ដោយ។ លោក Dmitri Kuleba ថែមទាំងលើកយកមក បង្ហាញជាឧទាហរណ៍ គឺ ករណីដែនដី Alsace –Lorraine ដែលបារាំងបានរង់ចាំអស់ជិតកន្លះសតវត្សរ៍​ ពីឆ្នាំ១៨៧១ ដល់ ១៩១៩...

Duration:00:06:23

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន

11/13/2019
More
តាំង​ពី​ឆ្នាំ​២០១៣​មក ក្រិក​បានបង្កើត​កម្មវិធី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ដែល​មិន​មែន​​ជា​ពលរដ្ឋ​អឺរ៉ុប ជា​ថ្នូ​រនឹង​ការ​ផ្តល់​សិទ្ធិ​ស្នាក់​នៅ ឬ​ហៅ​ថា​កម្មវិធី​ "ទិដ្ឋាការមាស"។ កម្មវិធីនេះ​បាន​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​ច្រើន​ជាង​គេ។ គ្រាន់​តែមួយ​ឆ្នាំ​២០១៨​កន្លង​ទៅ ការ​ផ្តល់​ទិដ្ឋាការ​ស្នាក់នៅ​ពិសេស​នេះ បាន​កើន​ឡើង​៤៦%។ ទោះ​បី​សហភាព​អឺរ៉ុប បានអំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក​កាត់​បន្ថយ​កម្មវិធី​ “ទិដ្ឋាការមាស”​ នេះ​ក្តី ក៏​ក្រិក​មិន​ខ្វល់​ស្តាប់ និង​កំពុង​បង្កើន​ល្បឿន​...

Duration:00:04:52

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

11/13/2019
More
កាលពីខែតុលា​កន្លងទៅ រដ្ឋការ​របស់​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹង​ថា អាមេរិក​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​លើ​ការនាំចូល​ទំនិញ​ពី​ថៃ នៅ​ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ជាង​១ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ការព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​នឹង​ចាប់ចូល​ជា​ធរមាន នៅ​ខែ​មេសា​ឆ្នាំ២០២០។ តើ​មាន​មូលហេតុអ្វី​​ដែល​ជំរុញ​ឲ្យ​​អាមេរិក​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធចំពោះ​ប្រទេសថៃ​ដែល​ជា​សម្ព័ន្ធមិត្ត​បែបនេះ? ជាផ្លូវការ ហេតុផល​ដែល​អាមេរិក​បាន​លើកឡើង ក្នុងការ​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ចំពោះ​ថៃ...

Duration:00:05:38

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

11/11/2019
More
ចាប់​តាំងពី​ថ្ងៃ​អាទិត្យ ទី​១០វិច្ឆិកា​​មកម្ល៉េះ ដែល​កសិករ​អ៊ីស្រាអែល លែង​អាច​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​​ច្បារ​ដំណាំ​បា​នតទៅទៀត ក្នុង​ទឹកដី​ហ្សកដានី ជាប់​ព្រំដែន​របស់​អ៊ីស្រាល។ ពីព្រោះថា ហ្សកដានី បិទរាំង​ខ្ទប់​មាត់​ច្រកព្រំដែន ដោយ​សំអាងថា កិច្ចព្រមព្រៀង​​ជួលដី​ឱ្យ​ធ្វើអ៊ីស្រាអែល​ធ្វើ​កសិកម្ម ត្រូវ​ដល់​ថ្ងៃ​ផុត​កំណត់​ហើយ។ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហូ និង​ថ្នាក់​ដឹកនាំ​អ៊ីស្រាអែល ចង់​ចរចា​រក្សា​ស្ថានភាព​ឱ្យ​នៅ​ដដែល បើ​ទោះបី​កិច្ចព្រមព្រៀងផុត​ទៅហើយក៏ដោយ។ ក៏ប៉ុន្តែ​ខាង​ហ្សកដានី​មិនព្រម...

Duration:00:04:46

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

11/11/2019
More
កម្ពុជា​ ជាប្រទេស​មួយ​ក្នុង​ចំណោមប្រទេស​ ដែល​មាន​អត្រា​អ្នក​​រស់នៅទីក្រុងទាបបំផុត ​ក្នុងតំបន់អាស៊ី។ ពោលគឺ កម្ពុជាស្ថិត​នៅចំណាត់ថ្នាក់ចុងក្រោយលំដាប់​ទីបី តាមពីក្រោយ ប្រទេសស្រីលង្កា និង​នេប៉ាល់។ រហូតមកដល់សព្វថ្ងៃ មានត្រឹមមនុស្សច្រើនជាងពីរនាក់បន្តិចប៉ុណ្ណោះ ក្នុងចំណោមមនុស្សដប់អ្នក ដែលកំពុងរស់នៅទីក្រុង។ តើមកពីមូលហេតុអ្វី? ក្រោយ​ទទួល​បាន​ឯករាជ្យ​ពេញបរិបូណ៌ ពី​អាណានិគម​និយមបារាំង អត្រានៃប្រជាជន​កម្ពុជា​ដែល​រស់នៅទីក្រុង ធៀបនឹងជនបទ បាន​កើន​ឡើង​​ពី​ប្រមាណជាង១០ភាគរយ នៅឆ្នាំ​១៩៦០ រហូតដល់​ជិត ៣០ភាគរយ...

Duration:00:03:19

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?

11/8/2019
More
ជំនួបកំពូល​អាស៊ាន​នៅ​ទីក្រុង​បាងកក ដែល​ទើប​នឹង​បិទបញ្ចប់​ទៅ​កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅនេះ ត្រូវបាន​គេ​ដាក់​ក្តីរំពឹង​ច្រើន​​ ទាក់ទង​នឹងការចុះ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​ដ៏​សំខាន់មួយ ដែល​មាន​ការចូលរួម​ពី​សំណាក់​ប្រទេស​ទាំង១០​ក្នុង​អាស៊ាន និង​ប្រទេស​ជាដៃគូ​ចំនួន ៦​ផ្សេងទៀត។ ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ កិច្ចព្រមព្រៀង​នេះ​មិន​អាច​ចេញ​រួច ដោយសារ​តែ​ឥណ្ឌា​​មិនឯកភាព ហើយ​ថែម​ទាំង​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​ការចរចា។ តើ​ជោគវាសនា​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ទៅ​ជា​យ៉ាងណា...

Duration:00:04:56

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

11/7/2019
More
ក្រោមការឧបត្ថម្ភ នៃ អង្គការដើម្បីសន្តិសុខ និង សហប្រតិបត្តិការ នៅទ្វីបអឺរ៉ុប ហៅកាត់ថា OSCE ដែលមាន ៥៧ ប្រទេស ជាសមាជិក ថ្ងៃ ៦ វិច្ឆិកា កន្លងទៅ ក្រសួងការបរទេសរុស្ស៊ី បានចាត់ចែងឲ្យ ប្រព្រឹត្តទៅ ជាលើកទី ១ នៅក្រុងម៉ូស្គូ គឺ សន្និសីទស្តីអំពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និង សុវត្ថិភាព អ្នកកាសែត ដោយមានការចូលរួមនៃ ប្រតិភូ ជាង ២០០ នាក់ជាអ្នកកាសែតជាតិ និង អន្តរជាតិ ព្រមទាំង តំណាងឲ្យ ក្រសួងនានានៃ សហព័ន្ធ រុស្ស៊ី ។ សាច់រឿង នៃការពិភាក្សា គឺ ៖ អំពី សន្តិសុខ ពួកអ្នកកាសែត , អំពី សេរីភាព និង ពហុនិយម...

Duration:00:07:01

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ

11/6/2019
More
នៅថ្ងៃ​ទី​៩ វិច្ឆិកា ២០១៩ អាល្លឺម៉ង់​ត្រូវ​ប្រារព្វខួប​ទី​៣០​ឆ្នាំ​នៃ​ការ​រលំជញ្ជាំង​ប៊ែរឡាំង​ ដែល​អនុញ្ញាត​ឱ្យ​អាល្លឺម៉ង់បង្រួបបង្រួម​ជា​ប្រទេស​តែ​មួយ​​បន្ទាប់​ពី​ប្រេះឆា​អស់រយៈ​ពេល​ជាង​៤០​ឆ្នាំ និង​ជា​តំណាង​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​ត្រជាក់។ ប៉ុន្តែ​ការ​​ប្រារព្វ​ខួប​នេះ ហាក់​ដូច​ជា​អាប់​អួរ​ខ្លាំង មិន​រំលេច​ឱ្យ​ឃើញ​អំពី​ក្តី​សង្ឃឹម​កាលពី​៣០​មុន​សោះ។ ក្រោយ​ចាញ់​សង្គ្រាមលោកលើក​ទីពីរ​ អាល្លឺម៉ង់​ក៏​ត្រូវ​បំបែក​ជា​ពីរ ម្ខាង​​មាន​និន្នាការជា​​អ្នក​​សេរីនិយម​...

Duration:00:05:13

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ៤០ឆ្នាំក្រោយ វិបត្តិ​ចំណាប់ខ្មាំង នៅ​បន្ត​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់​-​សហរដ្ឋអាមេរិក

11/4/2019
More
នៅ​ថ្ងៃទី ៤ វិច្ឆិកា ១៩៧៩ បាតុករ​និស្សិត​អ៊ីរ៉ង​មួយ​ក្រុម​បាន​ចាប់​មន្ត្រី​ទូត​និង​បុគ្គលិក​នៅ​ស្ថានទូត​អាមេរិក ចំនួន​៥២​នាក់​ជា​ចំណាប់​ខ្មាំង អស់​រយៈ​ពេល​៤៤៤​ថ្ងៃ។ ហេតុការណ៍​ ​បាន​ជំរុញ​ឱ្យ​អាមេរិក​ផ្តាច់​ទំនាក់ទំនង​ទូត​ជាមួយ​អ៊ីរ៉ង់​រហូត​មកទល់​ពេលបច្ចុប្បន្ន។ ​៤០​ឆ្នាំ​​ក្រោយ​ព្រឹត្តិការណ៍ គ្មាន​ភាគី​ខាងណា​បំភ្លេច​​រឿង​ចាស់​​ ចង់​បើក​ទំព័រ​ថ្មី​ឡើយ វិបត្តិ​នៅ​តែ​បន្ត​បំពុល​ទំនាក់ទំនង​​អ៊ីរ៉ង់និង​អាមេរិក​យ៉ាង​ខ្លាំង​ដដែល។ ថ្ងៃទី ៤​វិច្ឆិកា...

Duration:00:04:42

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?

11/4/2019
More
យោងតាម​ភ័ស្តុតាងពី ការសិក្សាស្រាវជ្រាវថ្មីមួយ​ ពាក់ព័ន្ធ​នឹង​លំហូរកម្លាំងពលកម្មដោយសេរី ក្នុង​ប្រទេស​ស៊្វីស បង្ហាញថា លំហូរចូល​នៃ​កម្លាំងពលកម្មបរទេស ដែល​គេស្គាល់ថា ជនអន្តោប្រវេសន៍ ឬពលរដ្ឋចំណាកស្រុក បាន​រួម​ចំណែក​កាត់​បន្ថយ​ អត្រាអ្នក​អត់ការងារ របស់​ម្ចាស់ស្រុក។ តើ​មកពីមូលហេតុអ្វី? ប្រទេស ស៊្វី​ស ឬ​គេហៅជាផ្លូវការថា សហព័ន្ធស៊្វីស (Confédération Suisse) គឺជារដ្ឋអធិបតេយ្យ​មួយ ដែល​មាន​ទីតាំងនៅកណ្តាលទ្វីប​អឺរ៉ុប និង​មាន​ព្រំប្រទល់ជាប់ប្រទេស​អឺរ៉ុប​ធំៗ ក្នុងនោះ ខាង​លិច​ជាប់បារាំង...

Duration:00:03:54

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

11/3/2019
More
ថ្ងៃទី២៩តុលា នៅក្រុងម៉ូស្គូ ក្នុងសួនឱទ្យាននៅចំពីមុខ អគារដ៏ស្កឹមស្កៃ នៃក្រសួងការបរទេសរុស្ស៊ី លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានចូលរួមក្នុងពិធីដ៏ឧឡារឹក សម្ពោធ រូបសំណាក ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឥស្សរជនរដ្ឋរុស្ស៊ីសែនល្បីល្បាញ លោក Evgueni Primakov រំលឹកទិវាខួបកំណើត ទី ៩០ របស់វរជនរូបនេះ។ វរជន Evgueni Primakov ជាស្ថាបនិកនយោបាយក្រៅប្រទេស របស់រដ្ឋរុស្ស៊ីសម័យថ្មី ក្នុងន័យថា រុស្ស៊ីប្រកាន់ខ្ជាប់គោលការណ៍ភូមិសាស្ត្រ-នយោបាយ កសាង “ពិភពលោកពហុប៉ូល” ដែលមិនមែនស្ថិត នៅក្រោម អនុត្តរភាពមហាអំណាចណាមួយឡើយ។ ទោះបី លោក...

Duration:00:07:08

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មាន​ច្រើនជាងការគិតពីមុន ​​ដល់ទៅបីដង

10/30/2019
More
មានប្រជាពលរដ្ឋ​ជាង​បីរយ​លាន​នាក់ នឹង​ត្រូវ​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ យ៉ាង​ហោច​ម្តង​ក្នុង​មួយ​ឆ្នាំ​ ជាពិសេស​ពលរដ្ឋ​នៅ​អាស៊ី។ ការ​ប្រែប្រួល​អាកាសធាតុ ដែល​នាំ​ឱ្យ​ទឹក​សមុទ្ទ​ឡើង​កម្ពស់ មិនមែន​ត្រឹម​តែ​ធ្វើ​ឱ្យ​បណ្តាកូន​​កោះ​នៅ​ក្នុង​មហាប៉ាស៊ីហ្វិក​លិច​បាត់​ទេ តែ​ក្រុងធំៗ​តាម​បណ្តោយ​ឆ្នេរ​ ក៏​នឹង​ត្រូវ​បាត់។ ឯ​ចំណែក​ចំនួនជន​រងគ្រោះ​វិញ មាន​បរិមាណ​កើន​ឡើង​យ៉ាង​ហោច​បី​ដង​លើស​អ្វី​ដែល​គេ​ធ្លាប់​គិត​ពីមុន។ ហេតុអ្វីការសិក្សា​ សំឡឹង​ឃើញ​ភាព​រង​គ្រោះ កាន់​តែ​ធ្ងន់ៗ​ឡើង​ឥត​ឈប់​យ៉ាង​ដូច្នេះ ?!...

Duration:00:04:53

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កិច្ច​ព្រម​ព្រៀង​ RCEP ជា​សំណុំ​​រឿង​ស្នូលនៅ​កិច្ច​ប្រជុំ​អាស៊ាន

10/29/2019
More
ប្រទេស​ថៃ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​អស់​ហើយ ដើម្បី​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ចាប់​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី០៤​ខែ​វិច្ឆិកា​ខាង​មុខ​។ តាម​ទម្លាប់ មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​ដៃ​គូ​ផ្សេង​ទៀត នឹង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​លើ​ប្រធាន​រឿង​ជា​ច្រើន​។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ មាន​ប្រធាន​រឿងចំនួន​​ពីរ​ដែល​លេច​ធ្លោ​ជាង​គេ។ នោះ​គឺ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មតំបន់ ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ...

Duration:00:05:28

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?

10/28/2019
More
មេក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ឈ្មោះ Abou Bakr al-Baghdadi ត្រូវបាន​កងទ័ពអាមេរិក​ សម្លាប់បានសម្រេច នៅក្នុង​ទឹកដីស៊ីរី។ លោក​ប្រធានាធិបតីដូណាល់ ត្រាំ បានចេញមុខប្រកាសដោយផ្ទាល់មាត់ នូវដំណឹងដ៏ល្អនេះ កាលពីថ្ងៃអាទិត្យទី​២៧តុលា នៅតាមកញ្ចក់ទូរទស្សន៍។ តើការសម្លាប់មេក្លោងនៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម​នេះ អាចចាត់ទុកថាជាជោគជ័យមួយរបស់លោកដូណាល់ ត្រាំដែរឬទេ? ឬមួយវាជាជោគជ័យនៃការងារ ដែលចាប់ផ្តើមជាយូរមកហើយ របស់ក្រុមស៊ើបការណ៍សំងាត់អាមេរិក ហើយដែលលោកដូណាល់ ត្រាំ យកវាមកភ្ជាប់នឹងខ្លួន...

Duration:00:05:27

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - Brexit៖ តើ​អ្វី​ជា​យុទ្ធសាស្ត្រ​បន្ទាប់​របស់​លោកបូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​មិនអាច​ចេញពី​អឺរ៉ុប​តាម​កាលកំណត់​?

10/23/2019
More
តាមការព្រៀងទុក អង់គ្លេសត្រូវផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី ៣១ តុលា ខាងមុខនេះ។ ក៏ប៉ុន្តែ រឿងរ៉ាវលែងលះរបស់អង់គ្លេស ជាមួយអឺរ៉ុប នៅតែស្ថិតក្នុងភាពស្មុគស្មាញខ្លាំង ហើយថ្ងៃកំណត់ចែកផ្លូវគ្នា អាចនឹងត្រូវលើកពេលបន្តទៀតក៏ថាបាន។ ការលើកពេលចាកចេញពីអឺរ៉ុប ជាអ្វីដែលសភាអង់គ្លេសចង់បាន ក៏ប៉ុន្តែវាមិនមែនជាអ្វី ដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេសចង់បានទាល់តែសោះ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស សនចុន ធ្លាប់បានប្រកាសច្រើនដងហើយថា លោក ចង់ឲ្យអង់គ្លេសចេញពីអឺរ៉ុប តាមកាលកំណត់ ទោះបីមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។...

Duration:00:04:25

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

10/22/2019
More
ថៃ ដែល​ជា​ទិសដៅទេសចរណ៍​ដ៏​សំខាន់​បំផុតមួយ​នៅ​ក្នុង​តំបន់​អាស៊ី ​បាន​ចេញផ្សាយ​តួលេខ​ផ្លូវការ​មួយ​ដែល​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​ ៩ខែ គឺ​ចាប់​ពីខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ២០១៩​នេះ ចំនួន​ទេសចរ​ចិនទៅលេង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​រហូតដល់​ទៅ​ប្រមាណ​ជា ២៥% បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៨​កន្លងទៅ។ តាមការពិត​ទៅ ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​ចិន​នេះ​មិនមែន​កើតមាន​តែ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​នោះទេ ក៏ប៉ុន្តែ កំពុងតែ​កើតមាន​ជា​លក្ខណៈ​ទូទៅ នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ហើយ​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នេះ...

Duration:00:04:33