Focus on the world-logo

Focus on the world

RFI France

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។
More Information

Location:

Paris, France

Networks:

RFI France

Description:

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Language:

Khmer


Episodes

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - SUISSE GARANTIE និងទីផ្សារទំនិញកសិកម្ម​ស៊្វីស

1/27/2020
More
គេអាចមើលឃើញ ជាទូទៅ យីហោម៉ាក “SUISSE GARANTIE” ឬមានន័យជាភាសាខ្មែរ “ការធានាគុណភាពស្តង់ដារស៊្វីស” នៅលើទំនិញ និងផលិតផលប្រើប្រាស់ជាទូទៅ រាប់តាំងពីបន្លែ ផ្លែឈើ និងត្រីសាច់ នៅក្នុងទីផ្សារនៃប្រទេសស៊្វីស។ តើរដ្ឋាភិបាល​ស៊្វីសធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កបរិយាកាសឱ្យ​ទំនិញកសិកម្មស៊្វីសជាទូទៅ អាចឈរជើងបាននៅក្នុងទីផ្សាររបស់ខ្លួន? គេអាចមើលឃើញ ជាទូទៅ យីហោម៉ាក “SUISSE GARANTIE” ឬមានន័យជាភាសាខ្មែរ “ការធានាគុណភាពស្តង់ដារស៊្វីស” នៅលើទំនិញ និងផលិតផលប្រើប្រាស់ជាទូទៅ រាប់តាំងពីបន្លែ ផ្លែឈើ និងត្រីសាច់...

Duration:00:03:35

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ​សេណារីយ៉ូ ៤ សម្រាប់ លោកពូទីន ក្រោយឆ្នាំ ២០២៤

1/24/2020
More
ជាទ្រឹស្តី ចៅហ្វាយវិមានក្រេមឡាំង នឹងបញ្ចប់ អាណត្តិ ទី ៤ របស់ខ្លួន ដែលជាអាណត្តិ ចុងក្រោយ គឺ ក្នុង ឆ្នាំ ២០២៤ ដ្បិត រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ហាមមិនឲ្យគាត់បញ្ឈរឈ្មោះជាលើក ទី ៥ ។ ប៉ុន្តែ ពួកអ្នកធ្វើអត្ថាធិប្បាយ មិនយល់ព្រមដូចគ្នាឡើយ ចំពោះ ចេតនាលោកប្រធានាធិបតីរុស្ស៊ីសព្វថ្ងៃ។ គេនាំគ្នាលើកឡើងនូវ ការបកស្រាយប្លែកៗពីគ្នា អំពី អំណាចក្នុងប្រទេសរុស្ស៊ី ទៅអនាគត។ គឺជាចង្វាក់ពិបាកទ្រាំទ្រ ដែលលោក វ៉្លាឌីមៀរ ពូទីន បានវន្តទៅលើ មជ្ឈដ្ឋាននយោបាយរុស្ស៊ី។ ការលាចេញពីតំណែង នៃ រដ្ឋាភិបាលលោក Dimtri Medvedev , ការតែងតាំង...

Duration:00:07:02

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ខួប៧៥ឆ្នាំ​នៃការ​រំដោះ​ជំរំ​លត់​ដំ​ណាហ្ស៊ី Auschwitz

1/22/2020
More
នៅ​ថ្ងៃទី ២៣​មករា ២០២០​ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល ជាង​៤០​ប្រទេស ត្រូវ​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ ហ្សេរុយសាឡិម ដើម្បី​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​៧៥​ឆ្នាំ​នៃ​ការ​រំដោះ​​ជំរំ​លត់​ដំ​ Auschwitz ​នៅ​ប្រទេស​ប៉ូឡូញរបស់​ពួក​ណាហ្ស៊ី​។ ​ ពិធីរំលឹក​​​ប្រវត្តិសាស្ត្រ​ ជា​ឱកាស​បង្ហាញនូវការ​រួប​រួម​និង​ស្រុះស្រួល​គ្នា​។ ប៉ុន្តែ​ពិធី​ឧទ្ទិសវិញ្ញាណក្ខន្ធ​ ដែល​រៀប​ចំ​ធ្វើ​នៅ​ស្តូប​ Yad Vashem ប្រទេស​អ៊ីស្រាអែល បាន​ក្លាយ​ជា​វេទិកា​​ពង្រឹង​នយោបាយ​ជាតិ​ ​ប្រជែងកាច់​គ្នា​រវាង​រុស្ស៊ី​ ​ប៉ូឡូញ​ និងអ៊ីស្រាអែល​...

Duration:00:04:41

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើភូមាមានសារៈសំខាន់យ៉ាងណាសម្រាប់ចិន?

1/21/2020
More
លោក​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង គឺ​ជា​ប្រធានាធិបតី​ចិន​ទីមួយ ក្នុងរយៈពេល ២០ឆ្នាំ​កន្លងទៅនេះ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ក្នុង​ប្រទេស​ភូមា។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ របស់​លោក​ ស៊ី ជីនពីង កាល​ពី​សប្តាហ៍​មុន ចិន និង​ភូមា បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយគ្នា រហូត​ដល់​ទៅ ៣៣ ក្នុង​ទំហំជា​ទឹកប្រាក់​រហូត​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ។ ដំណើរទស្សនកិច្ច​នេះ គឺ​ជា​រឿង​ដ៏ល្អមួយ​ សម្រាប់​លោក​ស្រី អ៊ុង សានស៊ូជី...

Duration:00:04:37

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ប្រទេស​​កំពុង​​អភិវឌ្ឍ៖ ការធ្លាក់​ចុះ​ផលិតភាព​​ និង​​ក្តីស្រមៃ​​តាមទាន់​​ប្រទេស​អ្នកមាន ​​

1/20/2020
More
ដោយសារពិភពលោកកាន់តែរួមតូច ជាពិសេស ​តាមរយៈ​យន្តការ​នៃសកលភាវូបនីយកម្មទំនើប, ប្រទេស​កំពុងអភិវឌ្ឍ ត្រូវគេរំពឹងថា អាចនឹងមានឱកាសដើរតាមទាន់កម្រិតនៃការអភិវឌ្ឍ ដូច​​ប្រទេស​ជឿនលឿន នៅថ្ងៃខាងមុខ។ ទោះជាយ៉ាងណា ដោយសារ ការបន្តធ្លាក់ចុះនៃផលិតភាព, ក្តីស្រមៃនេះហាក់នៅបន្តជាក្ដីស្រមៃជារឿងរហូត សម្រាប់ប្រទេស​កំពុងអភិវឌ្ឍ​ភាគច្រើនលើសលុប។ សកលភាវូបនីយកម្ម ត្រូវគេមើលឃើញថាជា យន្តការវិជ្ជមានមួយ ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងបង្កើនកម្រិត​ជីវភាពរស់នៅរបស់ប្រជាជន ទាំងក្នុងប្រទេសជឿនលឿន...

Duration:00:04:28

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អ៊ីហ្សាប៊ែល​ ដូសសាន់តូស​៖ មហាសេដ្ឋី​មានជាងគេបំផុត​នៅអាហ្វ្រិក​ប្រឈមនឹង​បទចោទប្រកាន់​ពាក់ព័ន្ធ​បទពុក​រលួយ​

1/20/2020
More
អ៊ីហ្សាប៊ែល ដូសសាន់តូស (Isabel dos Santos) ជាអ្នកជំនួញដ៏ល្បីឈ្មោះ និងជាស្ត្រីដែលមានជាងគេនៅទ្វីបអាហ្វ្រិក។ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានរូបលោកស្រីនៅស្ទើរតែគ្រប់ទំព័រសារព័ត៌មានបរទេសធំៗ ពាក់ព័ន្ធនឹងរឿងកេងប្រវ័ញ្ចលុយខុសច្បាប់។ ក្រោយមានលេចធ្លាយព័ត៌មានខាងលើ លោកស្រីអ៊ីហ្សាប៊ែល នាខណៈនេះ កំពុងតែប្រឈមនឹងបទចោទប្រកាន់ពាក់ព័ន្ធបទប្រព្រឹត្តអំពើពុករលួយ​។ តើអ៊ីហ្សាប៊ែល ដូសសាន់តូស មានប្រវត្តិមកពីណា? ហេតុអ្វីបានជា មហាសេដ្ឋីរូបនេះត្រូវប្រឈមនឹងបទចោទប្រកាន់ពុករលួយទៅវិញ? តើអ៊ីហ្សាប៊ែល ដូសសាន់តូស ជាអ្នកណា?...

Duration:00:04:11

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ប្រទេសរុស្ស៊ីទើបមាននាយករដ្ឋមន្ត្រីថ្មី

1/16/2020
More
ថ្ងៃព្រហស្បតិ៍ ទី​១៦មករា សភាឌូម៉ា បាន​យល់​ស្រប​បោះឆ្នោតផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី លោក Mikhail Mishustine ។ ប្រមុខរដ្ឋាភិបាលរុស្ស៊ីថ្មី មាន​អាយុ៥៣ឆ្នាំ ជាបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច ល្បីខាងពូកែ ហូតពន្ធបំពេញថវិកាជាតិ។ បេក្ខភាពថ្មី​នេះ ត្រូវស្នើទៅទទួលការអនុម័តតាម​សំណើ​របស់​ប្រធានាធិបតី Vladimir Poutine គឺក្រោយពីរដ្ឋាភិបាល លោក Dmitri Medvedev បានលាចេញពីតំណែង។ តើនាយករដ្ឋមន្ត្រីថ្មីដែលតាមលំដាប់អំណាច ចែងក្នុងរដ្ឋធម្មនុញ្ញប្រទេស...

Duration:00:05:28

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អ្នកម្នាង​ម៉េហ្កាន ចង់​​ចាកឆ្ងាយ​ពី​គ្រួសារ​រាជវង្សអង់គ្លេស ​ដោយសារ​តែ​ការ​ប្រកាន់​​ពូជសាសន៍?

1/15/2020
More
កាលពីថ្ងៃ​ទី៨​មករា​ ព្រះ​អង្គម្ចាស់​ហារី ​និង​អ្នក​ម្នាង​ម៉េហ្កាន ​បាន​ប្រកាស​ពី​បំណង​ ចាកឆ្ងាយ​ពី​រាជវង្ស​អង់គ្លេស ​ដើម្បី​ទៅរស់​នៅ​ប្រទេស​កាណាដា និង​​ឈប់​បំពេញ​កាតព្វកិច្ច​ការងារ ​ក្នុងនាម​ជា​សមាជិក​រាជវង្ស​តទៅ​ទៀត។ ដំណឹងនេះ ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង ​និង​បាន​ធ្វើឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ លេចឮ​ជា​បន្តបន្ទាប់ ​ថា​ក្រុម​គ្រួសារ​ព្រះរាជវង្ស​អង់គ្លេស​ ប្រាកដ​ជា​មាន​រឿង​រកាំរកូស​ មិន​ចុះ​សម្រុង​នឹង​គ្នា​មិនខាន។ មាន​ពាក្យ​ចចាម​អារ៉ាម​ខ្លះ ​បាន​លើកឡើង​ថា ​អ្នក​ម្នាង​ម៉េហ្កាន...

Duration:00:06:36

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ចិនកំពុងលេបត្របាក់ យកទន្លេមេគង្គ តែម្នាក់ឯងឬ?

1/15/2020
More
ទន្លេ​មេគង្គ ​កំពុង​ទទួល​រង​នូវ​ការ​ខូចខាត​ជាខ្លាំង ​ដោយការ​ធ្វើ​ទំនប់​វារីអគ្គីសនី ​ការ​ជីក​កកាយ​យកដី ​និង​ការ​បូមខ្សាច់ ​ជាដើម។ សកម្មជន​អង្គការ ​ការពារ​បរិស្ថាន​ធម្មជាតិ​ថៃ ​បាន​តវ៉ា​ចោទ​ប្រកាន់​ថា​ចិន​ កំពុង​តែ​លេប​ត្របាក់ ​បំផ្លាញ​ទន្លេ​មេគង្គ ​ដែល​ជា​សម្បត្តិរួម​ របស់​ប្រទេស​តាម​ដង​ទន្លេ​នេះ​ទាំងអស់។ ផែនការ​កែប្រែ​ដង​ទន្លេ​មេគង្គ ​ឲ្យ​ក្លាយ​ជា​ផ្លូវ​ឆ្លងកាត់​កប៉ាល់​ដឹក​ទំនិញ​ធំៗ​របស់​ចិន​នេះ ​បាន​នឹង​កំពុង ​តែ​បំផ្លាញ​ជំរក​ត្រី ធ្វើ​ឲ្យ​ដាច់​ពូជត្រី ​កែប្រែ​លំហូរទឹក​ ដែល​ទាំង​នេះ...

Duration:00:06:12

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើមានអ្វីបង្កប់នៅពីក្រោយចលនាបះបោររបស់យុវជននៅអ៊ីរ៉ង់ពេលនេះ?

1/13/2020
More
ក្នុង​ពេល​ដែល​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ស្ងប់ស្ងាត់​បន្តិច ស្ថានភាព​ផ្ទៃក្នុង​នៅ​អ៊ីរ៉ង់​ហាក់​បាន​កម្រើក​ឡើង​វិញ​ជាមួយ​នឹង​ក្បួនបាតុកម្ម​របស់​មហាជន ពិសេស​ក្រុម​យុវជន​តាំង​ពី​ថ្ងៃ​សៅរ៍ ទី១១​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី១៣ មករា។ ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​គ្រប់​ស្ថាប័ន​តាំង​ពី​ស្ថាប័ន​រដ្ឋាភិបាល យោធា និង​សាសនា​ត្រូវ​បាន​ក្រុម​បាតុករ​យុវជន​អ៊ីរ៉ង់​ចោទ​ពី​បទ​ភូតភរ​ក្នុង​រឿង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី៨ មករា...

Duration:00:04:39

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ស៊្វីស៖ បណ្ដាញផ្លូវដែក និងវិស័យទេសចរណ៍

1/13/2020
More
មិនខុស​ពី​បណ្ដាប្រទេសអឺរ៉ុបធំៗ រួមមាន​បារាំង អាល្លឺម៉ង់ និងអ៊ីតាលី, ស៊្វីស​ ជាប្រទេស​មួយ​ ដែល​មាន​ប្រព័ន្ធ​ផ្លូវដែក​ រត់ពាសពេញ​ផ្ទៃប្រទេស និង​មានដំណើរការប្រកបដោយ​ប្រសិទ្ធិភាពខ្ពស់បំផុត។ ការ​អភិវឌ្ឍផ្លូវដែក​ ​បាន​បង្ក​ជាភាពងាយស្រួល និងភាពទាក់ទាញយ៉ាងចម្បង ដល់វិស័យទេសចរណ៍ ព្រោះអ្នកដំណើរ អាច​ចំណាយប្រាក់​សមរម្យ ធ្វើដំណើរក្នុង​ល្បឿនលឿន និង​មាន​ឱកាស​ដើរលេងកំសាន្ដ​ច្រើនកន្លែង។ ប្រព័ន្ធផ្លូវដឹកជញ្ជូន និង​វិស័យទេសចរណ៍ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ក្នុងហេតុផលមួយដ៏សាមញ្ញ ព្រោះថា...

Duration:00:04:14

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - វិបត្តិអ៊ីរ៉ង់-អាមេរិក គំរាមកំហែងសក្តានុពលនៃការផ្គត់ផ្គង់ប្រេងពិភពលោក ?

1/8/2020
More
ទីផ្សារ​ភាគហ៊ុនអាស៊ី​​ជ្រួល​ច្របល់ពេញ​មួយ​ថ្ងៃពុធ ប្រេង​ឡើង​ថ្លៃ​មួយ​ឆិប .... ភាព​​តាន​តឹងដល់​កំរិត​កំពូល​រវាង​អាមេរិក​និង​អ៊ីរ៉ង់ មិន​បាន​រំខាន​ដល់​ផ្គត់ផ្គង់​ថាមពល​ប្រេង​មែន​សម្រាប់​ពេល​ភ្លាមៗ​នេះ ប៉ុន្តែ​អ្នក​វិនិយោគ និង​ទីផ្សារ​ប្រេង​កំពុង​សំលឹង​តាមដាន​មិន​ដាក់​ភ្នែក​ទេ ស្ថានការណ៍​នៅ​អ៊ីរ៉ាក់និង​​​នៅ​តំបន់​ច្រក​សមុទ្ទ​អ័រមូស ព្រោះ​​ជា​តំបន់​យុទ្ធសាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​ថាមពល​ប្រេង​ពិភពលោក។ ទីផ្សារ​ភាគ​ហ៊ុន​តូក្យូ សៀង​ហៃ ហុងកុង សុទ្ធ​តែធ្លាក់​​ថ្លៃ​ខ្លាំង​...

Duration:00:04:44

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អ៊ីរ៉ាក់​អាចនឹង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម

1/7/2020
More
ស្ថានភាពនៅអ៊ីរ៉ាក់ មាន​ភាពវឹកវរខ្លាំង ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពេលដែលកងទ័ពអាមេរិក បានបើកប្រតិបត្តិការសម្លាប់មន្ត្រីទាហានធំៗ១០នាក់ នៅក្នុងទឹកដីអ៊ីរ៉ាក់។ ព្រឹត្តិការណ៍នេះ បានបង្កឲ្យផ្ទុះកំហឹង ខឹងស្អប់អាមេរិកយ៉ាងខ្លាំង ពីសំណាក់ប្រជាជន។ ការប្រកាសឲ្យ​សងសឹកនឹងអាមេរិក បានផ្ទុះឡើងជាបន្តបន្ទាប់។ ពីសម្ព័ន្ធមិត្ត អ៊ីរ៉ាក់កំពុងតែចាត់ទុកអាមេរិក ជាសត្រូវ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ាក់ ហើយថែមទាំងទារឲ្យអ៊ីរ៉ាក់សងប្រាក់ថ្លៃសង់មូលដ្ឋានទ័ព​ទៀតផង។...

Duration:00:05:09

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ការសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានីបាននឹងកំពុងពង្រឹងចលនាគាំទ្រអ៊ីរ៉ង់​កាន់​តែ​ខ្លាំង!

1/7/2020
More
ព្រឹត្តិការណ៍​បាញ់​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ក្រោម​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​សុក្រ ទី៣ មករា​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក។ នៅ​ក្នុង​ពិធី​បុណ្យសព​លោក​សូឡីម៉ានី​នៅ​អ៊ីរ៉ង់​នា​ថ្ងៃ​ចន្ទ ទី៦ មករា ពលរដ្ឋ​អ៊ីរ៉ង់​ជា​ច្រើន​លាននាក់​នៅ​ទូទាំង​ប្រទេស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សងសឹង​ចាស់ដៃ​ប្រឆាំង​អាមេរិក។ តាម​ក្រុម​អ្នក​ជំនាញ...

Duration:00:05:01

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - យុគសម័យបច្ចេកវិទ្យា និងគម្លាតសង្គម

1/6/2020
More
បច្ចេកវិទ្យាទំនើប ក្នុងយុគសម័យថ្មី បាន​ដើរតួនាទីយ៉ាងចម្បង ក្នុង​ការ​កំណត់ជោគវាសនានៃសង្គមមួយ។ ទោះជាពេល​ខ្លះ តួលេខស្ថិតិហាក់​មិន​មានអ្វី​ប្រែប្រួលសំខាន់​ក៏ដោយ ប៉ុន្តែតាមរយៈ ទូរទស្សន៍ ទូរសព្ទ និងបណ្តាញសង្គម ពលរដ្ឋ​ក្នុងសង្គមមួយអាច​បង្កើនភាពខ្វល់ខ្វាយរបស់​ខ្លួនកាន់តែខ្លាំងលើ​គម្លាត​សង្គម ឬក៏គម្លាតរវាង​អ្នក​មាន​ និង​អ្នក​ក្រ។ តើហេតុអ្វី? ពិភពលោកកំពុងបោះជំហានយ៉ាងចម្បង​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ភាពក្រីក្រសកល។ ចាប់តាំងពីឆ្នាំ១៩៩០ មានយ៉ាងហោចណាស់ ​មួយភាគបួននៃប្រជាជន​ពិភពលោក...

Duration:00:04:40

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីប្រជាជនចាប់ពីឥណ្ឌាដល់អឺរ៉ុបនិយាយភាសាដែលមានឫសគល់តែមួយ?

1/6/2020
More
អ្នកជំនាញ​ខាង​ភាសា​បាន​ដឹង​តាំង​ពី​រាប់​សិបឆ្នាំមកហើយ​ថា ភាសា​រាប់រយ​ដែល​គេ​ប្រើ​នៅ​តាម​បណ្តា​ប្រទេស​រាប់ចាប់តាំង​ពី​ឥណ្ឌា​រហូត​​ដល់​អឺរ៉ុប មាន​ឫសគល់​ចេញ​ពី​ភាសា​ដើម​តែមួយ ហើយ​ដែល​គេឲ្យឈ្មោះ​ថា​ជា​ប្រភេទ​ភាសា “ឥណ្ឌូអឺរ៉ុប”។ អ្វីដែល​គេ​តែងតែ​ចោទ​ជា​សំណួរឡើងនោះ គឺ​នៅត្រង់​ថា តើ​ហេតុអ្វី​បាន​ជា​ប្រជាជនដែល​រស់​នៅ​ក្នុង​ទឹកដី ដែល​លាតសន្ធឹង​ចាប់តាំង​ពី​អឺរ៉ុប​ដល់​អាស៊ី តែ​បែរជា​មាន​ឫសគល់​ភាសា​ដើម​ចេញ​ពី​ប្រភពតែមួយ​បែបនេះ? អ្នកខ្លះ​ប្រហែល​ជា​បាន​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ភាសា​ខ្មែរ មាន​ពាក្យ​ខ្លះ...

Duration:00:04:46

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អេស្តូនី យកឈ្នះទាល់តែបានលើ រុស្ស៊ី ដោយមិនខ្វល់នឹងប្រតិកម្មពីខាងម៉ូស្គូ

1/3/2020
More
ចាប់ពីថ្ងៃទី១ មករា​ ឆ្នាំថ្មី ២០២០នេះ ពួកអ្នកកាសែតនៃ ទីភ្នាក់ងាររុស្ស៊ី Sputnik ដែល ដំណើរការនៅអេស្តូនី ក្រោមឈ្មោះថា Sputnik-Estonie ដែលស្ថិតនៅក្រុង Tallinn រដ្ឋធានីអេស្តូនី បាន បង្ខំចិត្តផ្តាច់ កុងត្រាការងារ ជាមួយ ការិយាល័យចំណាត់ការ នៃ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ MIA Russia Today ដែលស្ថិតនៅក្រុងម៉ូស្គូ។ រឿងនេះគឺដោយមកពី អាជ្ញាធរអេស្តូនីគំរាមចងក្រងជា សំណុំរឿងព្រហ្មទណ្ឌ ទល់នឹងអ្នកកាសែតទាំងនោះ ដែលមានគ្នា ៣៣ នាក់ ដែលសុទ្ធតែជា ពលរដ្ឋអេស្តូនី ប៉ុន្ដែដែល ធ្វើការបម្រើ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។...

Duration:00:06:10

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ចិន​បង្ហាញ​ជំហរ​ទន់ភ្លន់​ដាក់​តៃវ៉ាន់​ មុនការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​ខិត​ចូល​មកដល់​

12/30/2019
More
រដ្ឋសភាចិន កាលពីពេលថ្មីៗនេះ បានសម្រេចកែប្រែច្បាប់មួយ ដើម្បីសម្រួលដល់នីតិវិធី ក្នុងការចូលវិនិយោគ របស់ក្រុមហ៊ុនតៃវ៉ាន់។ ការបង្ហាញជំហរទន់ភ្លន់របស់ចិននេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតតៃវ៉ាន់មកដល់ នាថ្ងៃទី១១ ខែមករាខាងមុខ។ ចេតនាល្អរបស់ចិន នៅចំពោះក្រុងតៃប៉ិក នាកាលៈទេសៈនេះ ត្រូវគេជឿថា ធ្វើឡើងដើម្បីទាក់ទាញចិត្តពលរដ្ឋតៃវ៉ាន់ ឲ្យព្រមរួមរស់ក្រោមដំបូលចិនតែមួយ ដឹកនាំដោយបក្សកុម្មុយនិស្តចិន។ តើចិន អាចសម្រេចគោលដៅ ក្នុងការក្រសោបយកកោះតៃវ៉ាន់មកគ្រប់គ្រងដែរឬទេ?ហើយចុះ រដ្ឋាភិបាលជាតិនិយមតៃវ៉ាន់...

Duration:00:04:16

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ២០២០៖ ​កំណើត៥០ឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក

12/30/2019
More
ជារៀងរាល់​ឆ្នាំ នៅខែមករា ទីក្រុងDavos របស់​ប្រទេសស៊្វីស តាមរយៈ វេទិកាសេដ្ឋកិច្ចពិភពលោក បាន​ទទួលស្វាគមន៍ អ្នក​ដឹកនាំពិភពលោក រាប់សិបពាន់នាក់ ទាំងក្នុងវិស័យ​នយោបាយ ជំនួញ សិក្សាធិការ និងវិស័យផ្សេងៗ ដើម្បី​ពិភាក្សាគ្នាអំពីបញ្ហាសកលនានា។ តើ​សេដ្ឋកិច្ច​ពិភពលោកមានការប្រែប្រួលអ្វីខ្លះ អំឡុង​រយៈពេល​៥០ឆ្នាំចុងក្រោយនេះ? វេទិកាសេដ្ឋកិច្ចពិភពលោក ឬជាភាសាអង់គ្លេស The World Economic Forum (WEF) ត្រូវ​បង្កើត​ឡើង ក្នុងឆ្នាំ​១៩៧១ នៅទីក្រុងហ្សឺណែវ ប្រទេស​ស៊្វីស ​ក្រោម​គំនិត​ផ្តួចផ្តើមរបស់​ សាស្ត្រាចារ្យ​ស៊្វីស...

Duration:00:03:35

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ទៀបកោះគ្រីមេ ប្រែក្លាយជា ដីគោកពេញសិទ្ធិ របស់សហព័ន្ធរុស្ស៊ី

12/28/2019
More
ក្នុងសប្តាហ៍នេះ ថ្ងៃទី​២៣ធ្នូ​ ក្រុងម៉ូស្គូ បាន​សម្ពោធ​​ដាក់ឲ្យដំណើរការ ស្ពានរថភ្លើង ដែលភ្ជាប់ភាគខាងត្បូងនៃដីគោក សហព័ន្ធ រុស្ស៊ី ទៅនឹង ទៀបកោះគ្រីមេ។ មួយឆ្នាំកន្លះមុន ក៏​មានការ​សម្ពោធ​ដាក់ឲ្យដំណើរការទៅហើយ ស្ពានរថយន្ដ ភ្ជាប់​គ្រីមេ​ចូលខ្លួនមកក្នុងសហព័ន្ធនេះជាថ្មីវិញ កាលក្នុងឆ្នាំ ២០១៤។ ទាំងនេះ​ ចំពោះ​រុស្ស៊ី​ គឺមានន័យជា ប្រវត្តិសាស្ត្រឥតប្រកែកបាន។ ដ្បិតចាប់ពីអំណឹះ​តទៅ គ្រីមេតាមរយៈស្ពានទាំងពីរនេះ ក្លាយជាដីគោក ដូច ដីគោកដ៏ល្វឹងល្វើយឯទៀត របស់មហាប្រទេសរុស្ស៊ីអ៊ីចឹង។ ពិធីសម្ពោធចរាចរណ៍រថភ្លើង ក៏ដូចជា...

Duration:00:06:39