Focus on the world-logo

Focus on the world

RFI

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Location:

Paris, France

Networks:

RFI

Description:

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Language:

Khmer


Episodes

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អាហ្វហ្កានីស្ថាន៖ហេតុអ្វីបានជាដំណើរស្វែងរកសន្តិភាពត្រូវឆ្លងកាត់ការចរចារវាងអាមេរិក និងតាលីបង់?

2/25/2020
តាំង​ពី​ថ្ងៃ​សុក្រ ទី២១ កុម្ភៈ ទ័ពអាមេរិក និង​ទ័ព​របស់​ពួក​តាលីបង់​បាន​ផ្តើម​ទម្លាក់​កាណុងកាំភ្លើង​ចុះ​រយៈពេល ១សប្តាហ៍​រហូត​ដល់​ថ្ងៃ​សុក្រ ទី២៨ កុម្ភៈ ២០២០។ រយៈពេល​នៃ​ការ​ទម្លាក់​កាណុងកាំភ្លើង​ចុះ​រវាង​អាមេរិក និង​តាលីបង់​នៅ​ទូទាំង​អាហ្វហ្កានីស្ថាន​នេះ​ត្រូវ​បាន​គេ​ហៅ « រយៈពេល​នៃ​ការ​កាត់បន្ថយ​អំពើហិង្សា »។ បើ​គ្មាន​ឧប្បត្តិហេតុ​អ្វី​កើត​ឡើង​នៅ​ក្នុង​រយៈពេល​១សប្តាហ៍​នេះ​ទេ អាមេរិក និង​តាលីបង់​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ពេញលេញ​មួយ​នៅ​ថ្ងៃទី២៩ កុម្ភៈ​ក្នុង​ទីក្រុង​ដូហា...

Duration:00:05:07

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - រុស្ស៊ី ​​បិទព្រំដែនខ្លួន ​សម្រាប់​ពលរដ្ឋចិន​ ចាប់ពីថ្ងៃ​២០កុម្ភៈមក

2/21/2020
ស្របនឹងអនុក្រឹត្យ ចុះហត្ថលេខាដោយ ប្រមុខរដ្ឋាភិបាល ក្នុងគោលដៅបង្ការទល់នឹងការឆ្លង នៃ មេរោគ កូរ៉ូណាវីរុស រុស្ស៊ីចាប់ពីថ្ងៃ២០កុម្ភៈមក បិទព្រំដែនខ្លួន ដោយឥតកំណត់ពេល សម្រាប់ការធ្វើ ដំណើរចូលមកក្នុងដែនដីរុស្ស៊ី នៃ គ្រប់ពលរដ្ឋប្រទេសចិនដោយមិនអាស្រ័យ តាមទិដ្ឋាការជា ទេសចរ ជានិស្សិត ជាសហគ្រិន និង ជាកម្មករឡើយ។ ប៉ុន្តែក្រឹត្យនោះ ឥតប៉ះលើ ការធ្វើដំណើរនៃពលរដ្ឋចិន ឆ្លង កាត់ តាមអាកាសយានដ្ឋានរុស្ស៊ីឡើយ។ មកទល់ឥឡូវ ក្នុងមួយឆ្នាំៗ មានអ្នកទេសចរចិន ប្រមាណ ១លាន ៥ សែន នាក់ តែងមកទស្សនាប្រទេសរុស្ស៊ី។ ដោយឡែក ពលករចិន...

Duration:00:06:36

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ថៃ​ប្រឈម​នឹង​ការបាត់បង់​តំណែង​ជា​ជើង​ឯក​ផ្នែក​នាំ​ចេញ​អង្ករ

2/20/2020
នៅ​ឆ្នាំ២០២០នេះ​ ទិន្នផល​ស្រូវ​របស់​ថៃ ​​ធ្លាក់​ចុះ និង​មិន​សូវ​ប្រកួត​ប្រជែង​ទេ។ ដូច្នេះ​ថៃ អាច​នឹង​ត្រូវ​ធ្លាក់​ចំណាត់​ថ្នាក់ ​ជា​ប្រទេស​អ្នក​នាំ​អង្ករចេញ​លំដាប់​លេខ​មួយ​​ពិភពលោក។ ប្រទេស​ដែល​នឹង​មកដណ្តើមយក​តួនាទីនេះ​ពី​ថៃ គឺ​វៀតណាម។ ថៃ​មាន​ឈ្មោះ​បោះ​សំឡេង ជា​ប្រទេស​អ្នក​នាំ​អង្ករ​ចេញ​ដ៏​សំខាន់​មួយ​ នៅ​លើ​ពិភពលោក តាំង​ពី​ទសវត្សរ​៦០មក និងធ្លាប់​​បាន​ជាប់​ចំណាត់​ថ្នាក់​​លេខ​មួយ​​ផង។ ប៉ុន្តែ​នៅ​ឆ្នាំ២០២០​ ​រាជាណាចក្រថៃ នឹង​អាច​បាត់​បង់​នាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​លំដាប់​ទីពីរ​ពិភពលោក...

Duration:00:04:33

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - លោក ស៊ីជីនពីង កំពុង​សាកល្បង​ទាញ​ប្រយោជន៍​ពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ូណាវីរុស ?

2/18/2020
ផ្ទុះ​ឡើង​ដំបូង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩​ នៅ​ក្រុង​វូហាន ខេត្ត​ហ៊ូពេ កូរ៉ូណា​វីរុស ឬ​កូវីត​-១៩ បាននិង​កំពុង​​បន្ត​សម្លាប់ ​ និង​ចម្លង​មនុស្ស​បន្ថែម​ជា​រៀង​រាល់​ថ្ងៃ នៅប្រទេស​ចិន។ តួលេខ​បញ្ជាក់​អំពី​ចំនួន​​អ្នក​ស្លាប់ អ្នក​ឆ្លង​ថ្មី អ្នក​ជា ក៏​ត្រូវ​បានអាជ្ញាធរ​ចិន ផ្តល់​ជូន​​ជារៀង​រាល់​ថ្ងៃ​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​កុម្មុយនិស្ត​ បាន​ផ្សព្វផ្សាយ​សុន្ទរកថា​របស់លោកស៊ីជីនពីង ​ ​ដែលបញ្ជាក់​ថា ប្រធានាធិបតី​ចិន​បាន​ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​កូរ៉ូណា​ថ្មី តាំង​ពី​ថ្ងៃទី ៧...

Duration:00:04:45

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ស៊ីរី៖តើគេអាចបញ្ជៀសថ្លុកឈាមនៅក្នុងខេត្តអ៊ីដលីបដែលជាជម្រកចុងក្រោយរបស់ពួកឧទ្ទាមបានដែរ ឬទេ?

2/18/2020
នៅ​ក្នុង​ប្រទេស​ស៊ីរី ខេត្តអ៊ីដលីប​ដែល​ជា​ជម្រក​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​កំពុង​បន្ត​រង​ការ​វាយប្រហារ​ពី​កម្លាំងទ័ព​រដ្ឋាបាល​ស៊ីរី​របស់​ប្រធានាធិបតី​អាសាដ​ដោយ​មាន​ជំនួយ​ពី​កម្លាំងទ័ព​រុស្ស៊ី។ កម្មវត្ថុ​របស់​ទីក្រុង​ដាម៉ាស់ គឺ​រំដោះ​ខេត្តអ៊ីដលីប​ពី​កណ្តាប់ដៃ​ពួកប្រឆាំង។ តែ​ទន្ទឹម​គ្នា​នេះ កម្លាំងទ័ព​តួកគី​បែរ​ជា​បាន​ចូល​ខ្លួន​អន្តរាគមន៍​ជួយ​គាំទ្រ​កម្លាំង​ពួក​ឧទ្ទាម។ នៅ​ថ្ងៃ​អាទិត្យ ទី១៦ កុម្ភៈ...

Duration:00:04:31

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - កាហ្វេធ្លាក់ថ្លៃ ដោយហេតុកូរ៉ូណាវីរុស ?

2/12/2020
វិបត្តិកូរ៉ូណាវីរុស បាន​រីក​រាលដាល​ដល់​ទីផ្សារ​វត្ថុធាតុដើម។ ប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​ កាលពី​សប្តាហ៍​មុន។ រ៉ែដែក រ៉ែស្ពាន់ គ្រាប់​ធញ្ញជាតិ ស្រូវ​សាលី ពោត សណ្តែក ប្រេង​ដូង សុទ្ធ​តែ​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​ទាំង​អស់ ចំណែក​តម្លៃ​គ្រាប់​កាហ្វេ បាន​ធ្លាក់​ថ្លៃ​ ដល់​ទៅ​២០% តាំង​ពី​ចូល​ឆ្នាំ ២០២០​មក។ កាហ្វេ បាន​ក្លាយ​​ជា​វត្ថុ​ធាតុ​ដើម​ដែល​រងគ្រោះ​ព្រោះ​វិបត្តិកូរ៉ូណា​ ខ្លាំង​ជាង​គេ។ ហេតុអ្វី ? ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា អាច​អូសបន្លាយ​ពេលវេលា​វែង។...

Duration:00:05:02

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - មេរោគកូរ៉ូណា៖ តើជាកំហុសសត្វប្រចៀវ ឬជាកំហុសមនុស្ស?

2/11/2020
ការផ្ទុះឡើង​នូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ចេញពីទីក្រុងវូហានប្រទេសចិន បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ដល់បញ្ហា​សុខភាពសាធារណៈ របស់ពិភពលោកទាំងមូល។ នេះមិនមែនជាលើកទីមួយទេ ដែលមេរោគជំងឺផ្លូវដង្ហើមអំបូរកូរ៉ូណានេះ បានផ្ទុះចេញពីប្រទេសចិន។ កាលពីឆ្នាំ២០០២ មេរោគជំងឺផ្លូវដង្ហើមឈ្មោះថាសារស៍ (SARS) ក៏បានចេញពីខេត្តគ័ងទុងប្រទេសចិនដែរ។ បើផ្អែកតាមស្រាវជ្រាវកន្លងមក សត្វប្រចៀវ គឺជាជង្រុកផ្ទុកនូវមេរោគកូរ៉ូណាជាច្រើនប្រភេទ។ ថ្វីបើប្រចៀវមានផ្ទុកមេរោគទាំងនោះមែន តែប្រចៀវមិនបាន​មកចម្លងឲ្យមនុស្ស​ដោយចិត្តឯងឡើយ...

Duration:00:09:53

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើមានប្រយោជន៍អ្វី ដែល​អាមេរិក​ប្រមាញ់​សម្លាប់​មេដឹកនាំ​បណ្តាញ​អាល់កៃដា នៅ​យេម៉ែន

2/10/2020
អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន​បាន​ប្រកាស​ថា បាន​សម្លាប់​មេដឹកនាំ​បណ្តាញ​អាល់កៃដា នៅ​ឧបទ្វីប​អារ៉ាប់ កាស៊ីម អាល់ រីមី នៅក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្មមួយ នៅ​ទឹកដី​យេម៉ែន។ កាស៊ីម អាល់រីមី ជាមេដឹកនាំ​របស់​បណ្តាញ​ក្រុមអាល់កៃដា ដែល​សកម្មខ្លាំង​នៅ​ក្នុង​ប្រទេស​យេម៉ែន ជាទី​ដែលកំពុង​មាន​សង្រ្គាម​ស៊ីវិល​ប្រយុទ្ធគ្នា អស់​៥ឆ្នាំមកហើយ។ សម្លាប់​កាស៊ីម​អាល់ រីមី ជាស្នាដៃ​មួយ​របស់​អាមេរិក ប៉ុន្តែ សំណួរសួរថា នឹង​មានរឿងអ្វី​កើតឡើង និងថា​តើក្រុមអាល់កៃដា នៅ​ឧបទ្វីបអារ៉ាប់ នឹង​មានអនាគត​យ៉ាងណា...

Duration:00:05:09

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ផលប៉ះពាល់នៃមេរោគកូរ៉ូណាវីរុសលើសេដ្ឋកិច្ចពិភពលោក

2/10/2020
ផ្អែកលើការ​វិវត្តន៍បច្ចុប្បន្ន និងការប្រៀបធៀបទៅនឹងការឆ្លងពីអតីតកាល, តើ​​មេរោគកូរ៉ូណាវីរុស អាច​នឹងបង្កជាផលប៉ះពាល់អ្វីខ្លះ ដល់សេដ្ឋកិច្ច​ពិភពលោកទាំងមូល? មេរោគកូរ៉ូណាវីរុស បាននិងកំពុងបន្តរាតត្បាតប្រទេសចិន ក៏ដូចជាបណ្ដាប្រទេសយ៉ាងច្រើនលើពិភពលោក តាំងពីចុងខែធ្នូ ឆ្នាំ​២០១៩។ គិតមកដល់​ថ្ងៃនេះ អត្រាអ្នកឆ្លងមេរោគនេះ មានចំនួនលើសអត្រាអ្នកឆ្លងមេរោគសារស៍ (Sars) កាលពីឆ្នាំ២០០៣ និងមេរោគ MERS-Cov កាលពីឆ្នាំ២០១២។ ចំណែកអ្នកស្លាប់ ដោយសារមេរោគកូរ៉ូណាវីរុស បានកើនឡើងលើសកំណត់ត្រាមេរោគសារស៍...

Duration:00:04:37

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - កម្ពុជា​ចូល​ប្រជែង​ក្នុង​ទីផ្សារ​ស្វាយចន្ទី​ពិភពលោក

2/5/2020
កម្ពុជា​បាន​បោះ​ជំហាន​ចូល​ក្នុង​ទី​ផ្សារ​ស្វាយ​ចន្ទី​ពិភពលោក ដោយ​​​ បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ ដ៏​សំខាន់​​របស់​វៀតណាម។ ​វៀតណាម ប្រទេស​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​លំដាប់​ទីមួយ​ពិភពលោក ​ក៏​កំពុង​លើក​ទឹក​ចិត្ត​​កសិករ​ក្នុង​ប្រទេស​ជិត​ខាង​ ឱ្យ​ដាំ​ដុះបង្កើន​ទិន្នផល​ស្វាយចន្ទី។ តើ​កម្ពុជា​កំពុង​ឈាន​ទៅ​ប្រកួត​ប្រជែង​នឹង​អាហ្វ្រិក ក្នុង​វិស័យ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី ? កាលពី​១០​ឆ្នាំ​មុន កម្ពុជា​គ្មាន​ទិន្នផល​ស្វាយចន្ទី​សម្រាប់​នាំ​ចេញ​ស្ទើរ​តែ​សោះ​លើ​ទីផ្សារ​ពិភពលោក។...

Duration:00:05:12

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - កូរ៉ូណាវីរុស​៖ ហេតុអ្វីត្រូវការ​ពេល​យូរ​ទើប​អាច​ផលិត វ៉ាក់សាំងបង្ការ?​

2/4/2020
​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី កូរ៉ូណាថ្មី កំពុងតែ​ធ្វើ​ឱ្យ​ពិភពលោក​ព្រួយ​បារម្ភ​ជាខ្លាំង។ ចំនួន​អ្ន​កស្លាប់និងអត្រាអ្នក​ឆ្លង​មេរោគ​ថ្មី គឺ​មាន​តួលេខ​កើនឡើង​ច្រើនៗ ពីមួយថ្ងៃទៅមួយ​ថ្ងៃ។ ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​សកល​យ៉ាងដូច្នេះ ក្រុម​បណ្តារដ្ឋមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​ជឿន​លឿន​នាំមុខ​ទាំង​៧ បាន​ជជែក​គ្នា​តាម​ទូរសព្ទ ដើម្បីរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា។ ប្រទេស​ធំៗ​ដូចជា​​បារាំង អង់គ្លេស អាមេរិក ចិន​ខ្លួន​ឯង​ជាដើម បានផ្តើម​ដំណើរការ​រុក​​រក​វ៉ាក់​សាំង​បង្ការ​មេរោគនេះ ទន្ទឹម​នឹងពេលដែល ប្រទេស​​ថៃ...

Duration:00:05:26

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីបានជាក្រុមអ្នកស្រាវជ្រាវជាជម្រើសផ្ទាំងស៊ីបនៃរបបផ្តាច់ការនៅតំបន់មជ្ឈិមបូព៌ា?

2/4/2020
តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង ២នាក់​ប្តីប្រពន្ធ​ត្រូវ​បាន​អ៊ីរ៉ង់​ឃុំខ្លួន​ដោយ​ចោទ​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ។ ប្តី​មាន​ឈ្មោះ​រ៉ូឡង់ ម៉ារស្ហាល និង​ប្រពន្ធ​មាន​ឈ្មោះ​ហ្វារីបា អាឌែលខា។ គូស្វាមី ភរិយា​បម្រើការ​ឲ្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​នៃ​សាលា​វិទ្យាសាស្រ្ត​នយោបាយ​ក្រុង​ប៉ារីស។ នៅ​ថ្ងៃ​អាទិត្យ ទី២ កុម្ភៈ ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​អំពាវនាវ​ជាថ្មី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រាវជ្រាវ​បារាំង​ទាំង​ពីរ​រូប។...

Duration:00:05:16

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើ រុស្ស៊ី ចាត់វិធានការបង្ការយ៉ាងណា ទល់នឹង កូរ៉ណាវីរុស?

1/31/2020
រុស្ស៊ី​ ទើប​រកឃើញ​​ចំនួន​២ករណី​ នៅថ្ងៃទី​៣១មករា។​ ក្នុងកិច្ចប្រជុំពិសេស ថ្ងៃ២៩មករា ឧទ្ទិសដល់បញ្ហា បង្ការជាមុន ទល់នឹង ការឆ្លងរាលដាល នៃមេរោគ​ផ្លូវដង្ហើមប្រភេទថ្មី បណ្តាលមកពី កូរ៉ូណាវីរុស, ប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានផ្ទុកផ្តាក់ រដ្ឋាភិបាលឲ្យ ធ្វើរាល់អ្វីៗជាចាំបាច់ ដើម្បីបន្ថយ ការបាត់បង់ ចំនួនពលរដ្ឋ លុះចុះដល់កម្រិតទាបបំផុត ដោយមកពី ជំងឺផ្លូវដង្ហើមប្រភេទថ្មី។ វិធានការដំបូង ប្រកាសដោយ សេនាធិការប្រតិបត្តិការនៅអមរដ្ឋាភិបាលខាងប្រឈមនឹងកូរ៉ូណាវីរុស គឺ ចាប់ពីកណ្តាលអធ្រាត្រថ្ងៃ៣០ ឆ្លងចូលថ្ងៃ៣១...

Duration:00:06:34

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - មេរោគកូរ៉ូណាថ្មី​កំពុងដាស់គំនិតប្រកាន់ពូជសាសន៍ស្អប់អាស៊ី​នៅបារាំង

1/30/2020
តាំង​ពី​ មេរោគ​កូរ៉ូណា 2019-NCoV បាន​ផ្ទុះ​ឡើង​នៅ​ក្រុង​វូហាន​ប្រទេស​ចិន ពលរដ្ឋ​អាស៊ី និង​ពលរដ្ឋ​បារាំង​ដើមកំណើត​អាស៊ី​ ជា​ច្រើន​ បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃការ​វាយប្រហារ​ ដោយ​ពាក្យ​សំដី រង​ការ​ចំអក បែប​ប្រកាន់​ពូជសាសន៍។​ មតិ​រិះគន់ប្រឆាំង​នឹង​ឥរិយាបថ ពាក្យ​សំដី និង​កាយវិការបែប​​រើសអើង​ពូជសាសន៍​​អាស៊ី ដោយ​ហេតុ​តែខ្លាច​វីរុសកូរ៉ូណា​ថ្មី មាន​បង្ហោះ​​កាន់​តែ​ច្រើន​ឡើង នៅតាម​ប្រព័ន្ធ​សង្គម។ មេរោគ​កូរ៉ូណាថ្មី មិន​ត្រឹម​តែ​បាន​បង្ក​ផលវិបាក​ ផ្នែក​សុខភាព សេដ្ឋកិច្ច នៅ​លើ​ពិភពលោក​ទេ...

Duration:00:04:29

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ពាក្យ​ចចាមអារ៉ាម​បំផ្លើស​បំភ័យ​ ទាក់ទិន​នឹង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទថ្មី

1/28/2020
មេរោគផ្លូវដង្ហើម កូរ៉ូណាវីរុសប្រភេទថ្មី ដែលបានលេចរូបរាងឡើង នៅទីក្រុងវូហានប្រទេសចិន កំពុងតែធ្វើពិភពលោកទាំងមូលព្រួយបារម្ភ។ នៅតាមបណ្តាញសង្គម មានមនុស្សខ្លះបានលើកឡើង នូវព័ត៌មានផ្សេងៗគ្នា ស្តីពីប្រភព ក៏ដូចជាមូលហេតុ ដែលមានមេរោគនេះ។ អ្នកខ្លះអះអាងថា មេរោគនេះ ត្រូវបាន​បង្កើតឡើងដោយអ្នកជំនាញអាមេរិក អ្នកខ្លះទៀត អះអាងថា គឺមន្ទីពិសោធន៍វិជ្ជសាស្ត្រមួយ នៅទីក្រុង​​វូហាន ដែលបានទំលាយមេរោគនេះចេញមកក្រៅ។ ការលើកឡើងទាំងនេះ ដោយគ្មានភស្តុតាង មក​បញ្ជាក់លំអិត នៅលើបណ្តាញសង្គមនេះ វាបានបន្ថែមឲ្យមនុស្ស កាន់តែមានការភ័យខ្លាច...

Duration:00:08:35

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អាមេរិក-អ៊ីស្រាអែល៖លោកត្រាំទទួលជួបលោកនេតាន់យ៉ាហ៊ូជាមួយនឹងផែនការសន្តិភាពដែលប៉ាឡេស្ទីនច្រានចោល

1/28/2020
នៅ​ថ្ងៃ​ចន្ទ ទី២៧ មករា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ នា​ឱកាស​ជំនួប លោក​ត្រាំ​បង្ហាញ​លោក​នេតាន់យ៉ាហ៊ូ​នូវ​ផែនការសន្តិភាព​មួយ​សម្រាប់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​សម្រាប់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន និយាយ​ដោយឡែក។ គឺ​ជា​ផែនការសន្តិភាព​ដែល​អ៊ីស្រាអែល​ចាត់​ទុក​ជា​ប្រវត្តិសាស្រ្ត តែ​ត្រូវ​បាន​ប៉ាឡេស្ទីន​ច្រានចោល​យ៉ាង​ដាច់​អហង្ការ។ គួរ​រម្លឹក​ថា...

Duration:00:05:37

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - SUISSE GARANTIE និងទីផ្សារទំនិញកសិកម្ម​ស៊្វីស

1/27/2020
គេអាចមើលឃើញ ជាទូទៅ យីហោម៉ាក “SUISSE GARANTIE” ឬមានន័យជាភាសាខ្មែរ “ការធានាគុណភាពស្តង់ដារស៊្វីស” នៅលើទំនិញ និងផលិតផលប្រើប្រាស់ជាទូទៅ រាប់តាំងពីបន្លែ ផ្លែឈើ និងត្រីសាច់ នៅក្នុងទីផ្សារនៃប្រទេសស៊្វីស។ តើរដ្ឋាភិបាល​ស៊្វីសធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កបរិយាកាសឱ្យ​ទំនិញកសិកម្មស៊្វីសជាទូទៅ អាចឈរជើងបាននៅក្នុងទីផ្សាររបស់ខ្លួន? គេអាចមើលឃើញ ជាទូទៅ យីហោម៉ាក “SUISSE GARANTIE” ឬមានន័យជាភាសាខ្មែរ “ការធានាគុណភាពស្តង់ដារស៊្វីស” នៅលើទំនិញ និងផលិតផលប្រើប្រាស់ជាទូទៅ រាប់តាំងពីបន្លែ ផ្លែឈើ និងត្រីសាច់...

Duration:00:03:35

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ​សេណារីយ៉ូ ៤ សម្រាប់ លោកពូទីន ក្រោយឆ្នាំ ២០២៤

1/24/2020
ជាទ្រឹស្តី ចៅហ្វាយវិមានក្រេមឡាំង នឹងបញ្ចប់ អាណត្តិ ទី ៤ របស់ខ្លួន ដែលជាអាណត្តិ ចុងក្រោយ គឺ ក្នុង ឆ្នាំ ២០២៤ ដ្បិត រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ហាមមិនឲ្យគាត់បញ្ឈរឈ្មោះជាលើក ទី ៥ ។ ប៉ុន្តែ ពួកអ្នកធ្វើអត្ថាធិប្បាយ មិនយល់ព្រមដូចគ្នាឡើយ ចំពោះ ចេតនាលោកប្រធានាធិបតីរុស្ស៊ីសព្វថ្ងៃ។ គេនាំគ្នាលើកឡើងនូវ ការបកស្រាយប្លែកៗពីគ្នា អំពី អំណាចក្នុងប្រទេសរុស្ស៊ី ទៅអនាគត។ គឺជាចង្វាក់ពិបាកទ្រាំទ្រ ដែលលោក វ៉្លាឌីមៀរ ពូទីន បានវន្តទៅលើ មជ្ឈដ្ឋាននយោបាយរុស្ស៊ី។ ការលាចេញពីតំណែង នៃ រដ្ឋាភិបាលលោក Dimtri Medvedev , ការតែងតាំង...

Duration:00:07:02

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ខួប៧៥ឆ្នាំ​នៃការ​រំដោះ​ជំរំ​លត់​ដំ​ណាហ្ស៊ី Auschwitz

1/22/2020
នៅ​ថ្ងៃទី ២៣​មករា ២០២០​ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល ជាង​៤០​ប្រទេស ត្រូវ​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ ហ្សេរុយសាឡិម ដើម្បី​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​៧៥​ឆ្នាំ​នៃ​ការ​រំដោះ​​ជំរំ​លត់​ដំ​ Auschwitz ​នៅ​ប្រទេស​ប៉ូឡូញរបស់​ពួក​ណាហ្ស៊ី​។ ​ ពិធីរំលឹក​​​ប្រវត្តិសាស្ត្រ​ ជា​ឱកាស​បង្ហាញនូវការ​រួប​រួម​និង​ស្រុះស្រួល​គ្នា​។ ប៉ុន្តែ​ពិធី​ឧទ្ទិសវិញ្ញាណក្ខន្ធ​ ដែល​រៀប​ចំ​ធ្វើ​នៅ​ស្តូប​ Yad Vashem ប្រទេស​អ៊ីស្រាអែល បាន​ក្លាយ​ជា​វេទិកា​​ពង្រឹង​នយោបាយ​ជាតិ​ ​ប្រជែងកាច់​គ្នា​រវាង​រុស្ស៊ី​ ​ប៉ូឡូញ​ និងអ៊ីស្រាអែល​...

Duration:00:04:41

ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើភូមាមានសារៈសំខាន់យ៉ាងណាសម្រាប់ចិន?

1/21/2020
លោក​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង គឺ​ជា​ប្រធានាធិបតី​ចិន​ទីមួយ ក្នុងរយៈពេល ២០ឆ្នាំ​កន្លងទៅនេះ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ក្នុង​ប្រទេស​ភូមា។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ របស់​លោក​ ស៊ី ជីនពីង កាល​ពី​សប្តាហ៍​មុន ចិន និង​ភូមា បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយគ្នា រហូត​ដល់​ទៅ ៣៣ ក្នុង​ទំហំជា​ទឹកប្រាក់​រហូត​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ។ ដំណើរទស្សនកិច្ច​នេះ គឺ​ជា​រឿង​ដ៏ល្អមួយ​ សម្រាប់​លោក​ស្រី អ៊ុង សានស៊ូជី...

Duration:00:04:37