International reports-logo

International reports

RFI

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

Location:

France

Networks:

RFI

Description:

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ចិន​បញ្ជាក់ថា​មេរោគ​កូរ៉ូណាវីរុស​អាចឆ្លង​ពីមនុស្ស​ទៅមនុស្ស​ ខណៈ​មនុស្ស​៤​នាក់​ស្លាប់​ដោយ​សារ​មេរោគ​នេះ - 21/01/2020

1/20/2020
ក្រសួងសុខាភិបាលចិនកាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ឲ្យដឹងថា មេរោគផ្លូវដង្ហើមថ្មីឈ្មោះថា កូរ៉ូណាវីរុស ពិតជាអាចឆ្លងពីមនុស្សទៅមនុស្សបានប្រាកដមែន។ គិតត្រឹមថ្ងៃអង្គារទី ២១ មករានេះ មានមនុស្ស ៤ នាក់ហើយ បានស្លាប់ដោយសារមេរោគផ្លូវដង្ហើមដែលមានលក្ខណៈស្រដៀងទៅនឹងជំងឺសារ (SARS)ដែរ។ អាជ្ញាធរចិន កំពុងតែមានការព្រួយបារម្ភ អំពីលទ្ធភាពនៃការរីករាលដាលខ្លាំងឡើងនៃជំងឺប្រភេទនេះ ពីព្រោះថា នៅសប្តាហ៍នេះ មានមនុស្សរាប់លាននាក់ធ្វើដំណើរទៅប្រារព្ធពិធីចូលឆ្នាំថ្មីចិន នៅទូទាំងផ្ទៃប្រទេស។ តើមេរោគកូរ៉ូណាវីរុសមានប្រភពមកពីណា?...

Duration:00:07:20

Ask host to enable sharing for playback control

Oxfam បង្ហាញ​តួលេខ​នៃ​វិសមភាព​សង្គម​នៅលើ​ពិភពលោក មុន​​បើក​វេទិកា​សេដ្ឋកិច្ច​ - 20/01/2020

1/19/2020
ក្រុម​មហាសេដ្ឋីមាន​ជាង​គេ​បំផុត​​តែ​១%​ មាន​ទ្រព្យ​សម្បត្តិ​ច្រើនដល់​ទៅ​ជាង​ពីរដងលើស​ទ្រព្យ​សម្បត្តិសរុប​​របស់​​ប្រជាពលរដ្ឋ​ចំនួន​ជាង៩០%​ផ្សេង​ទៀតនៅ​លើ​ពិភពលោក។ ពិភពលោកមាន​​​វិសមភាព​សង្គម​ ...

Duration:00:07:07

Ask host to enable sharing for playback control

សន្និសីទអន្តរជាតិ ដើម្បីស្រោចស្រង់លីប៊ី បើកធ្វើនៅអាល្លឺម៉ង់ - 19/01/2020

1/18/2020
តើ​ជា​​​សន្និសីទ​អន្តរជាតិ​ស្តីពី​លីប៊ីលើក​ទី​ប៉ុន្មាន​ហើយ ?

Duration:00:06:36

Ask host to enable sharing for playback control

ភ្នំភ្លើង​តាអាល់​ បង្ក​ជាផលវិបាក​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ហ្វីលីពីន ​ - 18/01/2020

1/17/2020
នៅហ្វីលីពីន ភ្នំភ្លើងតាអាល់ បានកម្រើក និងបញ្ចេញផ្សែងលាយឡំជាមួយផេះផង់ ជិតមួយសប្តាហ៍ទៅហើយ បើគិតត្រឹមថ្ងៃសៅរ៍ទី១៨ មករានេះ។ សកម្មភាពកម្រើករបស់ភ្នំភ្លើងតាអាល់ បានបង្កជាផលប៉ះពាល់យ៉ាងច្រើន ...

Duration:00:05:52

Ask host to enable sharing for playback control

ប្រធានាធិបតី​ចិន​ទៅភូមា ដើម្បីសម្រេចផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយ - 17/01/2020

1/16/2020
លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង កំពុង​ចាប់​ផ្តើម​ដំណើរទស្សនកិច្ច​ ជា​ផ្លូវការ​ រយៈពេល​ពីរ​ថ្ងៃ​ (១៧-១៨ មករា ២០២០) នៅ​ភូមា ដែល​ជា​ប្រទេស​គន្លឹះ​នៃ​គម្រោង​ ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន។ ...

Duration:00:06:23

Ask host to enable sharing for playback control

សង្រ្គាមពាណិជ្ជកម្ម៖ អាមេរិកនិងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំហានទី១ - 15/01/2020

1/14/2020
នៅ​ក្រុង​វ៉ាស៊ីនតោនថ្ងៃ​ពុធទី​១៥មករា​​ ប្រធានាធិបតីអាមេរិក​ និង​ លោក Liu He ឧបនាយករដ្ឋមន្ត្រីចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំហានទី១ ស្តីពីសង្រ្គាមពាណិជ្ជកម្ម។ កិច្ចព្រម​ព្រៀម​ថ្មី​កម្រាស​ជិត​៩០ទំព័រ ...

Duration:00:07:45

Ask host to enable sharing for playback control

អ៊ីរ៉ង់​ប្រកាស​ចាប់ខ្លួន អ្នកពាក់ព័ន្ធ​នឹង​ការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន - 14/01/2020

1/13/2020
អ៊ីរ៉ង់​នៅ​ថ្ងៃ​អង្គារទី ១៤​មករា បាន​ប្រកាស​ចាប់ខ្លួន អ្នកដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន ដែល​បាន​សម្លាប់​មនុស្ស ១៧៦នាក់ កាលពី​សប្តាហ៍មុន។ នៅមុន​ការប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​អ៊ីរ៉ង់ ប្រធានាធិបតី អ៊ីរ៉ង់ លោក​ហាសាន់ រូហានី បាន​អះអាង​ធានា​ថា ប្រទេស​របស់​លោក​នឹង​ដាក់​ទោស​រាល់​អ្នក​ដែល​ទទួល​ខុសត្រូវ ធ្វើ​ឲ្យ​មាន​សោកនាដកម្ម​សម្លាប់​អ្នកដំណើរ​របស់​យន្តហោះ​អ៊ុយក្រែន កាលពី​ថ្ងៃ​ពុធ​សប្តាហ៍មុននេះ។ តើ​អ្នកណា​ខ្លះ ដែលអាជ្ញាធរ​អ៊ីរ៉ង់ ចាប់ខ្លួន...

Duration:00:08:11

Ask host to enable sharing for playback control

ជំនួបកំពូល​រវាង​បារាំង​និង​ក្រុម​ប្រទេស​តំបន់​សាហ៊ែល ​ដើម្បី​កំណត់​ពី​អន្តរាគមន៍​របស់​យោធា​បារាំង - 13/01/2020

1/12/2020
ប្រឈម​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ កាន់តែ​ច្រើនឡើង ​នៅ​ប្រទេស​អាហ្វ្រិក ​តំបន់​សាហ៊ែល ​ នៅ​ថ្ងៃ​ចន្ទ​ទី១៣​មករា​នេះ ​លោក​អេម៉ានុយអ៊ែល ម៉ាក្រុង ​បើក​ជំនួបកំពូល​មួយ ​នៅ​ទីក្រុងប៉ូ ...

Duration:00:07:43

Ask host to enable sharing for playback control

ភាគី​ជម្លោះ​នៅ​លីប៊ី​ប្រកាស​បទឈប់បាញ់ នៅក្រោម​ការអំពាវនាវ​របស់​រុស្ស៊ី និង​តួកគី - 12/01/2020

1/11/2020
ភាគី​ជម្លោះ​នៅ​លីប៊ី បាន​ប្រកាស​បទឈប់បាញ់ នៅ​ក្រោយ​មាន​ជំនួប​រវាង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ប្រធានាធិបតី​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃសៅរ៍។ រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី ដែលទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​បាន​ប្រកាស​នៅថ្ងៃ​អាទិត្យ ថា​ខ្លួន យល់ព្រម ធ្វើ​បទឈប់បាញ់ បន្ទាប់​ពី សេនាប្រមុខ​ខាលីហ្វា ហាវតារ ប្រកាស​បទឈប់បាញ់ កាលពី​យប់​ថ្ងៃ​សុក្រ។ តាម​ភាគី​ទាំងពីរ បទឈប់បាញ់ នឹង​ចាប់​ចូល​ជាធរមាន នៅ ថ្ងៃ​អាទិត្យ ប៉ុន្តែ ជាមួយ​នឹង​លក្ខខ័ណ្ឌ​ថា នឹង​មានការប្រយុទ្ធ​ឡើងវិញ បើសិន​ភាគីណាមួយ...

Duration:00:07:34

Ask host to enable sharing for playback control

អ៊ីរ៉ង់ទទួលស្គាល់ថាបានបាញ់យន្តហោះអ៊ុយក្រែនឱ្យធ្លាក់ដោយអចេតនា - 11/01/2020

1/10/2020
នៅ​ទី​បំផុត បី​ថ្ងៃ​ក្រោយ​គ្រោះ​ថ្នាក់​យន្តហោះដឹក​អ្នក​ដំណើរ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​នៅ​ក្រុង​តេហេរ៉ង់ ​​អ៊ីរ៉ង់​បាន​ចេញ​មុខ​ ​ប្រកាស​សុំ​ទោស ...

Duration:00:06:08

Ask host to enable sharing for playback control

តើយន្តហោះ​ប៊ូអ៊ីង របស់ អ៊ុយក្រែន ធ្លាក់ នៅ​អ៊ីរ៉ង់ ដោយសារ​មូលហេតុ​អ្វី ឲ្យ​ប្រាកដ? - 10/01/2020

1/9/2020
អ៊ីរ៉ង់​នៅថ្ងៃ​សុក្រទី ១០ មករា បាន​ចេញមុខ បដិសេធ​ទាត់ចោល ការលើកឡើង​របស់​ក្រុមប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក កាណាដា និង​អង់គ្លេស ដែល​ថា យន្តហោះ​ប៊ូអ៊ីង ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ុយក្រែន បាន​​ធ្លាក់​ដោយសារ រងត្រូវ​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់។ នៅ​ក្នុង​សន្នីសិទ​កាសែត នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ទីក្រុង​តេហេរ៉ង់ ប្រធាន​អង្គការ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​បាន​បញ្ជាក់​ច្បាស់ៗ​ថា យន្តហោះ អ៊ុយក្រែន គ្មាន​បាន​រង ត្រូវ​គ្រាប់​មីស៊ីល​នោះ​ទេ។ នៅ​ក្នុង​រឿង​​ធ្លាក់​យន្តហោះ​អ៊ុយក្រែន...

Duration:00:07:37

Ask host to enable sharing for playback control

ប្រឈមនឹងប្រទេសអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំជ្រើសយកធម៌ត្រជាក់ជាងធម៌ក្តៅ - 09/01/2020

1/8/2020
វិបត្តិ​អ៊ីរ៉ង់ និង​អាមេរិក​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក។ នៅ​ថ្ងៃ​ពុធ ទី៨ មករា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ...

Duration:00:06:55

Ask host to enable sharing for playback control

អ៊ីរ៉ង់​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់ លើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅអ៊ីរ៉ាក់ - 08/01/2020

1/7/2020
នៅវេលាយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ទី​៨មករានេះ កងទ័ពអ៊ីរ៉ង់ បានបាញ់​មីស៊ីល ជា​ច្រើន​​គ្រាប់ ទៅលើ​​មូលដ្ឋាន​ទ័ព​របស់​អាមេរិក ចំនួន​យ៉ាងហោច​២កន្លែង នៅ​ក្នុង​​ទឹកដី​អ៊ីរ៉ាក់។ អ៊ីរ៉ង់​​បានអះអាង​ថា ...

Duration:00:07:40

Ask host to enable sharing for playback control

អ៊ីរ៉ង់កំពុងសិក្សាលើសេណារីយ៉ូមួយចំនួនដើម្បីសងសឹកឲ្យមរណភាពឧត្តមសេនីយកាសឹម សូឡីម៉ានី - 07/01/2020

1/6/2020
៣ថ្ងៃ​ក្រោយ​មរណៈភាព​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ក្រោម​ដ្រូន​អាមេរិកាំង​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា។ ...

Duration:00:07:57

Ask host to enable sharing for playback control

ខុសពីការគិតរបស់លោកដូណាល់ ត្រាំ ការសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានីបែរជាបានកំពុងពង្រឹងចលនាគាំទ្រអ៊ីរ៉ង់​កាន់​តែ​ខ្លាំង - 07/01/2020

1/6/2020
ព្រឹត្តិការណ៍​បាញ់​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ក្រោម​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​សុក្រ ទី៣ ...

Duration:00:05:01

Ask host to enable sharing for playback control

លោកត្រាំ​ព្រមាន​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ាក់ ក្នុង​ករណី​មាន​ការបណ្តេញ​ទាហាន​អាមេរិក​មែន - 06/01/2020

1/5/2020
ពីរ​ថ្ងៃ​ក្រោយ​មរណភាព​របស់​ឧត្តមសេនីយ៍​អ៊ីរ៉ាក់ ដោយ​ការ​បាញ់​ដ្រូន​អាមេរិក​ សភា​អ៊ីរ៉ាក់បាន​​បោះឆ្នោត​អនុម័ត នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ៥ មករា ២០២០​ សេចក្តី​សម្រេច​ចិត្ត​​ស្នើ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ...

Duration:00:06:52

Ask host to enable sharing for playback control

លោកដូណាល់ ត្រាំ ប្រកាស​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់ ដោយ​គំរាម​កំទេច​ទីតាំង​ចំនួន​៥២​របស់​អ៊ីរ៉ង់ - 05/01/2020

1/4/2020
បន្ទាប់ពីបានបញ្ជាឲ្យកងទ័ពអាមេរិក សម្លាប់នាយឧត្តមសេនីយដ៏សំខាន់ៗ របស់អ៊ីរ៉ង់ និងរបស់អ៊ីរ៉ាក់ លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី៤មករា​ បានប្រកាសនៅលើទំព័រTwitter ថាកងទ័ពអាមេរិក នឹងវាយកម្ទេចទីតាំងចំនួន​៥២ ...

Duration:00:07:08

Ask host to enable sharing for playback control

អ្នក​ជំនាញ​៖ ការ​លូក​ដៃ​របស់​តួកគី​ អាច​បណ្តាល​ឲ្យ​លីប៊ី​ ​មាន​វាសនា​ដូច​ស៊ីរី​ - 04/01/2020

1/3/2020
សភាតួកគី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីសេចក្តីសម្រេចអនុម័តលើញត្តិមួយ ដែលបើកផ្លូវឲ្យមានការបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសលីប៊ី។ ពីរថ្ងៃក្រោយការប្រកាសរបស់រដ្ឋាភិបាលតួកគី​ នៅថ្ងៃសៅរ៍ទី៤ មករានេះ ...

Duration:00:07:23

Ask host to enable sharing for playback control

តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ផ្ទុះហើយ ឬ? - 03/01/2020

1/2/2020
នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៣ មករា កងទ័ពអាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​វាយប្រហារ​លើ​ក្បួនរថយន្ត​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​បាកដាដ​ដោយ​សម្លាប់​បាន​ឧត្តមសេនីយ​អ៊ីរ៉ង់​លោក​កាសឹម ...

Duration:00:07:10

Ask host to enable sharing for playback control

តើរាត្រីទឹកឃ្មុំរវាងលោកគីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំបានឈានដល់ទីបញ្ចប់ហើយ ឬ? - 01/01/2020

12/31/2019
នៅ​ថ្ងៃ​ពុធ ទី១ មករា ឆ្នាំ ២០២០ នេះ មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​បាន​ប្រកាស​ពី​ការ​បិទបញ្ចប់​លើ​ការ​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក។ តែ​ឆ្លើយ​តប​នឹង​ការ​ប្រកាស​របស់​លោក​គីម ...

Duration:00:06:57