ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី-logo

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

News

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Location:

United States

Description:

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Language:

English


Episodes
Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

5/22/2024
១. គម្រោងព្រែកជីក ហ៊្វូណន អស់ពីការរិះគន់ទាំងខ្មែរ ទាំងយៀកណាម ដល់ការបង្ខំឲ្យគាំទ្រ ២. បរិនាយក ហ៊ុន សែន ប្រកាសថា នឹងមិនចរចាជាមួយក្រុមខ្មែរប្រឆាំងឡើយ ៣. បរិនាយក ហ៊ុន សែន បញ្ជាឲ្យមានច្បាប់ ហាមមិនឲ្យខ្មែរនិយាយថា គ្មានអំពើប្រល័យពូជសាសន៍ ៤. ក្នុងរបបឯកបក្ស គ.ជ.ប អះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតមូលដ្ឋាន ប្រព្រឹត្តិទៅរលូន ៥. ប្រទេសយៀកណាម មានប្រធានាធិបតីថ្មី

Duración:00:28:53

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤

5/21/2024
១. ក្រុមហ៊ុនផលិតកម្មចិនបង្ហូរសារធាតុគីមីពីរោងចក្រ ចូលទឹកស្ទឹងតាមខេត្តមួយចំនួន ២. មន្ទីរបរិស្ថានខេត្ត បដិសេធការអះអាងថា ក្រុមហ៊ុនចិនបង្ហូរជាតិពុលក្នុងស្ទឹងសង្កែ ៣. អ្នកនយោបាយជំទាស់ថា ផែសមុទ្រ រាម និង ព្រែកជីក ហ៊្វូណន ជាយុទ្ធសាស្រ្តវាតទីនិយមចិន ៤. អ្នកវិភាគថា ចម្លើយតបនឹងសារជេរប្រមាថជាភាសាយៀកណាមលើលោក ហ៊ុន សែន គឺត្រឹមត្រូវ ៥. ចិនដីគោក គម្រាមកោះតៃវ៉ាន់ ក្នុងឱកាសបើកពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មី

Duración:00:24:53

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤

5/21/2024
១. មេបក្ស ប្រជាជនកម្ពុជា រំឭកខ្មែរឲ្យចងចាំរបបប្រល័យពូជសាសន៍ ថ្ងៃ២០ ឧសភា ២. អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឲ្យអាជ្ញាធរតាមចាប់អ្នកជេរលោកតាមភាសាយៀកណាម ៣. ក្រុមអ្នកតស៊ូមតិថា គម្រោងជីកព្រែក ហ៊្វូណន ជាការបំពានច្បាប់ប្រទេសកម្ពុជា ៤. ប្រធានាធិបតី សាធារណរដ្ឋ អ៊ីរ៉ង់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

Duración:00:26:29

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤

5/16/2024
១) លោកហ៊ុន ម៉ាណែតបានទទួលកាដូជាដីទំហំ៤០០ហិកតាពីលោកហេង សួរនៅក្នុងខេត្តបន្ទាយមានជ័យ។ ២) លោក ហ៊ុន សែន បដិសេធដាច់អហង្ការ ថាការសាសង់ ព្រែកជីកហ្វូណន មិនជាប់ពាក់ព័ន្ធ ជាមួយ នឹងគម្រោងរបស់រដ្ឋាភិបាលចិនទេ។ ៣) រដ្ឋាភិបាលថៃ រងការរិះគន់ពីការប្រើផ្សារជួញដូរជនភៀសខ្លួន ជាមួយរដ្ឋាភិបាលនៃប្រទេសក្បែរខាងខ្លួន។ ៤) សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជានិងចិនចាប់ផ្តើមជាផ្លូវការ ដោយស្ថិតនៅក្រោមក្រសែភ្នែកអាមេរិក និងអ្នកតាមដានសង្គម។ ៥) ព្រឹត្តិការណ៍សំខាន់ទាក់ទងនឹងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

Duración:00:28:36

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤

5/15/2024
១) លោក ហ៊ុន ម៉ាណែត ចាត់ទុក ក្រុមហ៊ុន ប្រីលាន ស៊ីធីវើលដ៍ របស់​អ្នកស្រី ឡេង ចាន់ណា ជាក្រុមហ៊ុនបោកប្រាស់តាមរូបមន្ត Ponzi Scheme។ ២) អង្គការក្រៅរដ្ឋាភិបាលថា សហគមន៍ក្រីក្រចំនួន១១ ក្នុងរាជធានី​ភ្នំពេញ កំពុងជួបបញ្ហា សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានធ្ងន់ធ្ងរ។ ៣) អ្នកវិភាគ៖ ការតែងតាំង​កូនស្រី​ លោក នេត សាវឿន ជាទី​ប្រឹក្សា​ផ្ទាល់ លោក ហ៊ុន ម៉ាណែត គឺ​ដើម្បី​ពង្រឹង​អំណាច ​គ្រួសារ​ហ៊ុន។ ៤) មន្ត្រីរដ្ឋាភិបាលទម្លាយថា ប្រពន្ធដើម និង​ប្រពន្ធ​​ចុង​លោក ហេង សួរ កាក់កបក្នុងមុខរបរនាំ​ពលករ​ទៅ​បរទេស​ដោយសារ​មានប្តី​ជា​ខ្នង​បង្អែក។ ៥) មុនទៅចិនលោកពូទីនគាំទ្រសំណើសន្តិភាពរបស់ចិនសំដៅ​បញ្ចប់​សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។

Duración:00:32:12

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤

5/14/2024
១) ថ្ងៃទី១៤ ខែឧសភា ជាថ្ងៃគម្រប់ខួប ៧១ យាងចូល ៧២ ព្រះវស្សា​របស់​ព្រះមហាក្សត្រខ្មែរ។ ២) អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៖ សមយុទ្ធនាគមាស រវាងកម្ពុជា-ចិន មិនគំរាមកំហែង​ប្រទេស​ណា​ឡើយ។ ៣) ប្រធានគណបក្សកម្លាំងជាតិ ត្រូវរងនូវការចោទប្រកាន់ ក្នុង​សំណុំ​រឿងព្រហ្មទណ្ឌចំនួន២ករណី។ ៤) អ្នកឃ្លាំមើល ជម្រុញឱ្យ ក្រុមប្រឆាំងរក្សាគោលការដើម​របស់​គណបក្សសង្គ្រោះជាតិ។ ៥) ចិនបង្កើនការគំរាមកំហែងខ្លាំងទៅលើតៃវ៉ាន់ ខណៈប្រធានា​ធិបតី​ដែនកោះនេះជិតចូលកាន់តំណែង។

Duración:01:10:18

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤

5/13/2024
១) សង្គមស៊ីវិលថាដំណោះស្រាយជុំវិញវិវាទក្រុមហ៊ុនណា​ហ្កា​វើល​ដ៍​គ្មានជម្រើសណាផ្សេងក្រៅពីធ្វើកូដកម្មដោយសន្តិវិធីឡើយ។ ២) ក្រុមអ្នកវិភាគ៖ លោក ហ៊ុន សែន គ្រោងកម្ចេចកម្លាំងប្រឆាំង​ជា​លើក​​ចុងក្រោយនៅមុនការបោះឆ្នោតអាណត្តិក្រោយ។ ៣) មេ​ដឹកនាំ​បណ្ដាញ​រកស៊ី​កាប់​ឈើ​​ខុស​ច្បាប់ ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «លោក​អ្នក​ឧកញ៉ា»។ ៤) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ៥) វិភាគ៖តើប៉ាឡេស្ទីនអាចកា្លយសមាជិកពេញសិទ្ធនៃ​អង្គការ​សហប្រជាជាតិបានដែរឬទេ?

Duración:00:31:29

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤

5/10/2024
១) អភិបាលខេត្តភាគឦសាន លោក ​ញ៉ែម​ សំអឿន​រងនូវ​ការ​ចោទ​ប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ យ៉ាងអនាធិបតេយ្យ។ ២) នាវាចម្បាំងរបស់ចិន នឹងវិលត្រឡប់ទៅប្រទេសចិនវិញ ក្រោយ​បញ្ចប់សមយុទ្ធនាគមាស។ ៣) សាលាក្រុងឡុងប៊ិច ប្រកាសប្រារព្ធពិធីបុណ្យវិសាខបូជាដើម្បី លើក​កម្ពស់វិស័យពុទ្ធសាសនា នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ ៤) អ្នកសង្កេតការណ៍និយាយថា ការចាប់ខ្លួនប្រធាន​ បក្សកម្លាំងជាតិ មិន​​បញ្ជាក់ពីការលើកកម្ពស់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជានោះទេ។ ៥) មន្ត្រីអង្គការលីកាដូចាត់ទុកការចាប់ខ្លួន លោក កើត សារ៉ាយ ជាការ​គម្រាមកំហែង និងការបំភិតបំភ័យ លើ​សកម្មជន​សង្គម។ ៦) រុស្ស៊ីប្រារព្ធខួបជ័យជំនះលើពួកណាហ្ស៊ីអាល្លឺម៉ង់ស្ថិត លើវិថី មិន ច្បាស់លាស់ នៃការធ្វើសង្រ្គាមវាយយកទឹកដីអ៊ុយក្រែន។

Duración:00:30:02

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤

5/10/2024
១. អាជ្ញាធរ នៃរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត ចាប់ខ្លួនប្រធានគណបក្ស កម្លាំងជាតិ ស៊ុន ចន្ធី ២. ជាមួយគ្នានេះ ស្ថានទូតស.រ.អា អំពាវនាវឲ្យរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស ៣. សំណើលោក ហ៊ុន សែន សុំជួបមេបក្សប្រជាធិបតេយ្យភូមា ត្រូវរដ្ឋអំណាចយោធាបដិសេធ ៤. មេបក្សជំទាស់ និយាយថា ព្រែកជីក ហ៊្វូណន អត់ផ្តល់ប្រយោជន៍ឲ្យពលរដ្ឋខ្មែរស្មើប្រយោជន៍ចិន ៥. ហ្វីលីពីន ត្រូវនាំចិនឡើងតុលាការមជ្ឈិត្តិការអន្តរជាតិម្តងទៀត មុនកើតសង្រ្គាមនៅសមុទ្រចិនខាងត្បូង

Duración:00:25:07

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤

5/8/2024
១) ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ លោក ហ៊ុន សែន ធ្វើជាគំរូ ក្នុង​ការផ្សះផ្សានយោបាយរបស់កម្ពុជា មុននឹងដោះស្រាយ​ទំនាស់​នយោបាយផ្ទៃក្នុងរបស់ភូមា។ ២) លោក ព្រាប កុល ទទួលយកការសុំទោសរបស់លោកយ៉ង់ ប៉ាក់ ប៉ុន្តែ មិនលើកលែងទោសតាមផ្លូវច្បាប់។ ៣) តើ នំ ឆាខ្វៃ មានប្រភព និងសាវតារដូចម្តេចដែរ? ៤) ឧក្រិដ្ឋជនបរទេសសញ្ជាតិខ្មែរ ដែលអាជ្ញាធរសិង្ហ​បុរីនិរទេស​មក​កម្ពុជាជាប់ទោសពីបទ លាងខ្មៅប្រមាណជា១ពាន់លានដុល្លារនោះ​បានមក​ដល់​កម្ពុជាហើយ។ ៥) ក្រសួងការពារជាតិ៖ វត្តមាននាវាកងទ័ពចិននៅមូលដ្ឋាន សមុទ្រ រាម គឺដើម្បីត្រៀមធ្វើសមយុទ្ធនាគមាសនៅពាក់កណ្តាល ខែឧសភា។ ៦) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ៖ ស្ថានភាពសិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់តែអាក្រក់ ក្នុង​រយៈពេល ៤​ឆ្នាំចុងក្រោយនេះ។

Duración:00:32:08

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤

5/7/2024
១) ក្រុមសង្គមស៊ីវិល សំដែងការចិត្ត លើសាលក្រម​តុលាការកំ​ពូល ជុំវិញ​សំណុំរឿង ថ្នាក់ដឹកនាំសហជីព​នៃ​ក្រុម​ហ៊ុន​ណា​ហ្គាវើលដ៏។ ២) អង្គការតម្លាភាពអូស្ត្រាលីព្រមានថា ច្បាប់ថ្មីរបស់​អូស្ត្រា​លី​​​​នឹងចាត់​វិធានការលើប្រភពលុយខ្មៅដែលហូរចូលពីប្រទេសនានា ក្នុងនោះ​ក៏មាន​​កម្ពុជាដែរ។ ៣) លោក ហ៊ុន សែន មានផែនការតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយសាងសង់​ព្រែក​ជីក​ហ្វូណន។ ៤) លោកហ៊ុន សែន ស្នើសុំជួបសួរសុខទុក្ខលោកស្រី អ៊ុងសាន ស៊ូជី ក្នុងនាមជាសហការីជាមួយគ្នា នៅក្នុងកិច្ចការអាស៊ាន។ ៥) មេដឹកនាំអឺរ៉ុបគាបចិនឱ្យប្រើឥទិ្ធពលរបស់ខ្លួនគាបរុស្ស៊ី​ឱ្យព្រម​បញ្ចប់សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

Duración:00:27:35

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤

5/6/2024
១) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលដោះលែង លោក កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ។ ២) សង្គមស៊ីវិល៖ កម្ពុជា ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដោយសារតែជាប់ចំណាត់ថ្នាក់មិនល្អក្នុងកំណត់ត្រារបស់អង្គការសហប្រជាជាតិ។ ៣) លោក សម រង្ស៊ី ព្រមានថា ព្រែកជីកហ្វូណន នឹងក្លាយជាព្រែកកាត់ទឹកដីខ្មែរឱ្យវៀតណាម ដូចព្រែកជីកវិញតេ នាពេលអនាគត។ ៤) លោកហ៊ុន ម៉ាណែត ផ្តល់ក្របខណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ។ ៥) វៀតណាមរំលឹកការជួយពង្រឹងឯករាជ្យភាពនៃប្រទេសកម្ពុជាខណៈបន្តទាមទារតម្លាភាពនៃគម្រោងព្រែកជីកហ្វូណន។

Duración:00:25:34

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤

5/3/2024
១. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជម្រុញឲ្យមានការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានថ្មីមួយ ២. ប្រតិកម្មនាយករដ្ឋមន្រ្តីកូន ជុំវិញព័ត៌មានអំពីមេគយបន្តអាណត្តិតាមសំណើនាយករដ្ឋមន្រ្តីឪ ៣. តុលាការកំពូលរក្សាសាលក្រមសាលាឧទ្ធរណ៍នៅដដែល ឲ្យតំណាងសហជីពជាប់ពន្ធនាគារពីរឆ្នាំ ៤. អត្ថបទអត្ថាធិប្បាយ៖ តើរុស្ស៊ីមានលទ្ធភាពឈ្នះសង្រ្គាមនៅអ៊ុយក្រែននៅឆ្នាំ២០២៤ នេះដែរឬទេ?

Duración:00:26:09

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤

5/2/2024
១. នាយទាហានជាន់ខ្ពស់នៃក្រសួង ការពារជាតិ ថ្លែងបញ្ជាក់អំពីមូលហេតុផ្ទុះគ្រាប់ក្នុងឃ្លាំងចុងខែមេសា ២. រឿងខ្មែរដកដង្ហើមតាមយៀកណាម ឬ តាមចិន គ្រាណាមានព្រែកជីកដឹកជញ្ជូនកាត់ប្រទេស ៣. សមាជិកសហភាពអឺរ៉ុប អំពាវនាវឲ្យរាជរដ្ឋាភិបាលការពារអ្នកកាសែត ក្នុងទិវាសេរីភាពសារព័ត៌មាន ៤. សហភាពអឺរ៉ុប អ.ស.ប ដូរចិត្តរឿងជួលសណ្ឋាគារបំពេញបេសកកម្មបង្រ្កាបការជួញដូរមនុស្ស ៥. ប្រធាន ស៊ី ជីនពីង នឹងប្រឈមនឹងសំណួរទាក់ទងនឹងរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចទៅអឺរ៉ុប

Duración:00:26:29

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤

5/1/2024
១) លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកម្ពុជានឹងចុះ​កិច្ចព្រម​ព្រៀង​ជាមួយ​​ក្រុម​ហ៊ុនឯកជនចិនដើម្បីសាងសង់ព្រែកជីហ្វូណន​អំឡុង​ខែកក្កដា ឬខែសីហា។ ២) ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យ រដ្ឋាភិបាលកម្ពុជា ដោះ​លែង​ថ្នាក់ដឹកនាំសហជីព ដើម្បីលើកកម្ពស់សិទ្ធិការងារ និងបើក​លំហរ​សិទ្ធិ​សេរីភាព នៅកម្ពុជា។ ៣) មន្ត្រីគយទម្លាយថា លោក គុណ ញឹម សូកប៉ាន់ ភរិយា លោក ហ៊ុន ម៉ាណែត សុំពន្យាពេលកាន់តំណែងជាអគ្គនាយកគយ និង​រដ្ឋាករ​កម្ពុជា ៣ឆ្នាំទៀត។ ៤) ស្ថានភាពនៅសមុទ្រចិនខាងត្បូង នៅពេលនេះ គឺនាវាចិនដេញនាវាល្បាត​របស់ហ្វីលីពីនចេញពីទីតាំងប្រឈមមុខដាក់គ្នា។

Duración:00:22:55

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

4/30/2024
១) លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានច្បាប់ លើជនល្មើស ដែល ដុតបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែងអស់ជិត១ម៉ឺនហិកតា។ ២) លីកាដូទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែង លោក កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ។ ៣) ក្រុមអ្នកវិភាគថា ព្រែកជីកហ្វូណន ជួយទាំងសេដ្ឋកិច្ច និង ឯករាជភាពរបស់កម្ពុជាពីវៀតណាម។ ៤) ក្រសួងអប់រំ ណែនាំឱ្យ គ្រឹះស្ថានសិក្សាបាញ់ទឹកនៅលើដំបូលអគារសិក្សាដើម្បីបន្ថយកម្ដៅ និងកុំឲ្យប៉ះពាល់ដល់សុខភាពសិស្ស។ ៥) មេដឹកនាំNATO ថាអ៊ុយក្រែននៅតែអាចឈ្នះសង្រ្គាម ខណៈ រុស្ស៊ី បង្កើនការវាយលុកខ្លាំងនៅភាគខាងកើត។

Duración:00:25:05

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

4/29/2024
១) លោក ហ៊ុន ម៉ាណែត បណ្តេញមន្ត្រីចំនួន៧៦​នាក់​ចេញ​​ពីក្របខណ្ឌ ក្រោយតេស្តរកឃើញសារធាតុញៀន​តាម​ទឹក​នោម។ ២) ក្រុមសហជីពព្រមានថា ការចាប់ឃុំខ្លួន លោក ជា ចាន់ ធ្វើឡើង​ក្រោម​​ការ​គុបគិត រវាងថៅកែក្រុមហ៊ុន និងអាជ្ញាធរ ក្នុងបំណង​កំចាត់​សហជីពមូលដ្ឋាន។ ៣) លោកអ៊ុំ សំអាន អះអាងថា លោកនឹងគាំទ្រលោក ហ៊ុន សែន ជា​អ្នក​​​ស្នេហា​ជាតិពេញទំហឹង ប្រសិនបើលោក ហ៊ុន សែន ហ៊ាន​ធ្វើ​រឿង​ដ៏ធំ​មួយសម្រាប់ជាតិ។ ៤) លោក សម រង្ស៊ី ថា ការផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ គឺធ្វើ​ឡើង​ដោយ​ចលនា​ប្រដាប់អាវុធផ្ទៃរបស់ក្នុងគណបក្សប្រជាជនកម្ពុជា​ដែល​ប្រឆាំងនឹងត្រកូល ហ៊ុន។ ៥) អ្នកស្រាវជ្រាវសហរដ្ឋអាមេរិកថានាវាចម្បាំងចិន២គ្រឿងស្ថិត​នៅ​ផែ​មូលដ្ឋានទ័ពជើងទឹកសមុទ្ររាមកម្ពុជាជាអចិន្ត្រៃយ៍។

Duración:00:30:15

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

4/26/2024
១) លោក ហ៊ុន ម៉ាណែត ចាត់ទុក ការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញការសាង់សង់ព្រែកជីក ហ្វូណន ថាជាទង្វើប្រឆាំងនឹងសមិទ្ធិផលជាតិខ្មែរ។ ២) អ្នកឃ្លាំមើលសង្គម ចោទថា ការផ្តល់លុយពីលោក ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីឱ្យ លោក សាពូន មីដាដា ជាទង្វើសូកប៉ាន់ដែលត្រូវតែធ្វើការស៊ើបអង្កេត។ ៣) អាជ្ញាធរបិទសុំណុំរឿងឃាតកម្មសម្លាប់លោក ឈុត វុទ្ធី ដោយសារតែឃាតករជាប់ពាក់ព័ន្ធត្រកូលហ៊ុនគឺលោកស្រី ហ៊ុន ម៉ាណានិងអ្នកវិនិយោគគ្រាក់ៗនៅកម្ពុជា។ ៤) លោក សម រង្ស៊ី៖ លោក ហ៊ុន សែន ភ័យខ្លាចរូបលោកនឹងធ្វើឱ្យបាត់បង់អំណាច ទើបប្រកាសឱ្យមន្ត្រីបក្សប្រឆាំងកាត់ផ្តាច់ទំនាក់ទំនងពីរូបលោក។ ៥) លោក ស៊ី ជីនពីង ប្រាប់ប្រមុខការទូតអាមេរិកថាអាមេរិកមិនត្រូវចាត់ទុកចិនជាគូប្រជែងនោះទេ។

Duración:00:33:23

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

4/25/2024
១) តុលាការក្រុងភ្នំពេញ ចេញដីកាបញ្ឈប់ការចាប់ខ្លួន តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក គង់ សភា។ ២) លោក សម រង្ស៊ី ចោទថា គម្រោងព្រែកហ្វូណន ជាគម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍ចិន ខណៈមន្ត្រីរដ្ឋាភិបាលកម្ពុជាចោទថា ជាអំពើ​ក្បត់។ ៣) តុលាការខេត្តកំពត បង្កក ទ្រព្យសម្បត្តិនិង គណនីធនាគារ លោកជា សារ៉ន ចំនួន៩៥គណនី។ ៤) លោក សា ពូន មីដាដា ក្រឡាស់សម្តីថាខ្លួនធ្លាប់បានលុយពីលោក ហ៊ុន សែន តែជិត​កន្លះលាន ដុល្លារអាមេរិកប៉ុណ្ណោះ។ ៥) ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ីអំពាវនាវសុំឱ្យអ្នកនយោបាយរួបរួម​គ្នាដើម្បីឥណ្ឌូនេស៊ីខ្លាំង។

Duración:00:28:02

Pídele al anfitrión que permita compartir el control de reproducción

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

4/24/2024
១) គណបក្សប្រជាជនកម្ពុជា ប្តេជ្ញា ពង្រឹងទំនាក់ទំនងមិត្តភាព រវាង ឡាវ និង វៀតណាម ឱ្យកាន់តែស៊ីជម្រៅ។ ២) លោក ហ៊ុន សែន ប្រកាសឱ្យ មេធាវីដកពាក្យបណ្តឹងលោក ជា ប៉ូច ដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែមិនលើកលែងទោសឲ្យលោក សម រង្ស៊ីទេ។ ៣) កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ។ ៤) មេដឹកនាំកម្ពុជាបានប្រកាស ជំហរបន្តគាំទ្រនូវគោលនយោបាយចិនតែមួយ និងធានាមិនបង្កើតទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ ៥) រដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលកុម្មុយនីស្តចិនប្រកាជំហរប្រឆាំងដាច់ខាត ចំពោះបរទេសដែលជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ៦) រុស្ស៊ីហៅជំនួយយោធាដ៏សម្បើងរបស់អាមេរិកឱ្យអ៊ុយក្រែនបង្កើតជាគំនុំខណៈចិនវាយប្រហារការផ្ដល់ជំនួយយោធាឱ្យតៃវ៉ាន់។

Duración:00:28:37