Location:

United States

Genres:

Podcasts

Networks:

RFI

Language:

English


Episodes
Pídele al anfitrión que permita compartir el control de reproducción

​ពល​រដ្ឋ​នៅ​សង្ខាង​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ស្នើ​ឲ្យ​អ្នក​ធ្វើ​ផ្លូវ​ស្រោច​ទឹក​ជា​ប្រចាំដើ​​ម្បី​កាត់​បន្ថយ​ប៉ះ​ពាល់​សុខ​ភាព​ - 18/01/2020

1/17/2020
កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ពី​ចំណុច​ចោម​ចៅ​ទៅ​ដល់​ថ្នល់​បែក​គូស​ក្នុង​ស្រុក​ត្រាំ​កក់​ខេត្ត​តាកែវ ត្រូវបាន​និង​កំពុង​ធ្វើ​ការ​ពង្រីក​ជា៤គន្លង​ដើម្បី​ងាយ​ស្រួល​ធ្វើ​ដំណើរ។ ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​កំពុង​ស្ថាបនានេះ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​កំពុង​មាន​សភាព​ហុយដី​ទ្រលោម​ប្រៀប​ដូច​ផ្សែងអាប់​នៅលើ​អាកាសា។ តាម​រយៈ​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំង​អន្តរ​ជាតិRFI ពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​សង​ខាង​ផ្លូវ​ជាតិ៣ និងអ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវនេះ សំណូមពរ​ឲ្យ​អ្នក​ម៉ៅការ​ស្ថាបនា​ផ្លូវ​នេះ...

Duración:00:06:11

Pídele al anfitrión que permita compartir el control de reproducción

សមាគមសិល្បៈខ្មែរនៅបារាំង និងនៅអាមេរិករួមគ្នាដំឡើងទស្សនីយភាព រាមកេរ្តិ៍ - 17/01/2020

1/16/2020
នៅថ្ងៃអាទិត្យទី ១៩​មករា ២០២០ នៅជាយក្រុងប៉ារីស នឹងមានការសំដែងទស្សនីយភាព រឿងរាមកេរ្តិ៍ ដែលរៀបចំដំឡើងរួមគ្នា ជាលើកទី១ ដោយសមាគមសិល្បៈ ខ្មែរ ដែលមានទីតាំងនៅប្រទេសបារាំង និងសមាគម របាំអង្គរ មកពីទីក្រុងLowell Massachusetts សហរដ្ឋអាមេរិក។ ការសំដែងរួមបញ្ចូលគ្នារវាងក្រុមរបាំខ្មែរ មកពីអាមេរិក និងបារាំង ជាគំនិតផ្តួចផ្តើមរបស់សាស្រ្តាចារ្យរបាំ២រូប គឺលោកស្រី ម៉ម កនិ្នការ និងលោកស្រី ហ៊ុយ ភូស៊ីតា។ ឈាង បុប្ផាបានទៅជួបសម្ភាសន៍ផ្ទាល់ នៅកន្លែងហាត់សមរបស់ក្រុមសិល្បករទាំងពីរក្រុម កាលពី ថ្ងៃព្រហស្បតិ៍ទី ១៦ មករា។

Duración:00:10:15

Pídele al anfitrión que permita compartir el control de reproducción

​សវនាការ​កាត់​ទោស​លោក កឹម សុខា ទំនង​ស៊ី​ពេល​យូរ ខណៈ​អ្នក​ឃ្លាំ​មើល​នៅ​តែ​ចាត់​ទុក​ថា ជា​រឿង​នយោ​បាយ​ - 15/01/2020

1/14/2020
តុលា​ការ​ក្រុង​ភ្នំពេញ នៅថ្ងៃទី ១៥ មករា ឆ្នាំ ២០២០ នេះ បាន​បើក​សវនាការ​កាត់​ទោស​ជា​ប្រវត្តិ​សាស្ត្រ​លើមេដឹក​នាំ​អតីត​គណ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​។ សវនាការ​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​ប្រជា​ពលរដ្ឋ ព្រះសង្ឃ និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​រាប់​សិប​នាក់ និង​ក្រោម​ការ​រឹត​បន្តឹង​សន្តិ​សុខ​យ៉ាង​តឹង​រឹង​។

Duración:00:09:01

Pídele al anfitrión que permita compartir el control de reproducción

មនុស្ស​សម័យ​ថ្មី​ងាក​មក​ទិញ​សៀវ​ភៅ​អាន​ប្រសើរ​ជាង​ទិញ​របស់​ថ្លៃៗ​បង្អួត​​គ្នា​​ - 12/01/2020

1/11/2020
សៀវ​ភៅ​មួយ​លាន​ក្បាល​ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៌​ធំ​ជាង​គេ​បង្អស់​លើ​ពិភព​លោក​ដែល​ឲ្យ​ឈ្មោះ​ថា​« Big Bad Wolf Book Sale» ។ ពិព័ណ៌​សៀវ​ភៅ​ដែល​ភាគ​ច្រើន​គឺ​សរសេរ​ជា​ភាសា​អង់​គ្លេស​នេះ​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​មនុស្ស​គ្រប់ៗ​វ័យ​ ខណៈ​មាន​ការ​បញ្ចុះ​តម្លៃ​ពី​ ៥០% ទៅ​ដល់​៩០​%។ ​ព្រឹត្តិការណ៍​នេះ​គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​២០​ខែ​មករា​នេះ​នៅផ្សារ​រុង​រឿង​ក្នុង​ភូមិ​គៀនឃ្លាំង ​សង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​។​ នៅ​ក្នុង​បទ​យការណ៍​របស់​ អ៊ឹង ប៊ុនថន ថ្ងៃនេះ​...

Duración:00:07:06

Pídele al anfitrión que permita compartir el control de reproducción

នារីខ្មែរនៅក្នុងសៀកបារាំង - 10/01/2020

1/9/2020
ជនជាតិខ្មែរមានមុខនៅក្នុងក្រុមសៀកបារាំង។ នេះជាលទ្ធផលនៃកម្មវិធីបណ្តុះបណ្តាលរបស់អង្គការហ្វាពន្លឺសិល្បៈ នៅក្នុងខេត្តបាត់ដំបង។ នៅក្នុងចំណោមយុវជនខ្មែរដែលបានទៅហាត់រៀនសៀកបន្ត នៅប្រទេសបារាំង មានផងដែរ កញ្ញា អ៊ុង វល័ក្ខ។ កំពុងបម្រើការឲ្យក្រុមសៀក ដល់ទៅ ២ ដែលមានទីតាំង នៅខេត្តម៉ាកសី ភាគខាងត្បូងប្រទេសបារាំង អ៊ុង វល័ក្ខជាប់រវល់ នឹងការសំដែង ដែលមានមិនតិចជាង ២០០ ទេ ក្នុងមួយឆ្នាំ។ ឈាង បុប្ផា បានជួបសម្ភាសន៍ កញ្ញាអ៊ុង វល័ក្ខ នៅពេលនាង និងក្រុមសៀកទៅសំដែង សម្រាប់សិស្សសាលា មួយ នៅអាហ្សង់ទើយ ជាយក្រុងប៉ារីស។

Duración:00:10:07

Pídele al anfitrión que permita compartir el control de reproducción

​លោក ហ៊ឹម ពិសិដ្ឋ​៖ «​ម្តាយ​ខ្ញុំ​សុខ​ចិត្ត​ហូត​រនាប​ផ្ទះ​លក់​ ឲ្យ​តែ​កូន​បាន​រៀន​» - 10/01/2020

1/9/2020
នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​បារំាង​អន្តរជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែនាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយក​រង​ក្រុមហ៊ុន​ Confirel។ លោក​ពិសិដ្ឋ ជា​កូន​កសិករ​កំព្រា​ឳពុក មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម។ លោក​មាន​ថ្ងៃ​នេះ​ដោយ​សារ​អ្នក​ម្តាយ ពុះ​ពារ​គ្រប់​យ៉ាង​ដើម្បី​លោក​រៀន​សូត្រ​ខ្ពង់​ខ្ពស់​។

Duración:00:10:51

Pídele al anfitrión que permita compartir el control de reproducción

​អ្នក​សេដ្ឋ​កិច្ច​ថា​ពល​រដ្ឋ​ចំណាយ​លើ​ការ​ទទួល​ទាន​កាហ្វេ​ដោយ​មិន​ដឹង​ខ្លួន​ - 09/01/2020

1/8/2020
អង្គុយ​ទទូល​ទាន​កាហ្វេ​មួយ​កែវ​ក្នុង​បរិយា​កាស​ត្រជាក់ បរិស្ថាន​ល្អ អាច​លំហែ​អារម្មណ៍ និងធ្វើ​ការ​បាន ជា​អ្វី​ដែល​មនុស្ស​សម័យ​ថ្មី​កំពុង​ពេញ​និយម ពិសេស​យុវវ័យ​។ ឥរិយាបទ​នេះ បាន​ធ្វើ​ឲ្យ​និន្នា​ការ​ទទួល​ទាន​កាហ្វេ​កើន​ឡើង​នៅ​ភ្នំពេញ​។ Latte cappuccino ជា​ឈ្មោះ​ការ​ហ្វេ​បរទេស មាន​តម្លៃ​ពីរ​ដុល្លារ បីដុល្លារ ឬបួន​ដុល្លារ​ក្នុង​មួយ​កែវ​។ អ្នក​សេដ្ឋ​កិច្ច​និយាយ​ថា​កា​ហ្វេ​នៅ​ភ្នំពេញ​ថ្លៃ​គួរ​សម​។ ពល​រដ្ឋ​ខ្លះ​និយាយ​លេង​ថា កាហេ្វ​មួយ​កែវ ថ្លៃ​ជាង​អង្ករ​មួយ​តៅ​ទៅ​ទៀត​។

Duración:00:07:46

Pídele al anfitrión que permita compartir el control de reproducción

​កម្ពុជា​បើក​លក់​ស្លាក​លេខ​ពិសេស​សម្រាប់​រថយន្ត បន្ថែម​ជម្រើស​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ចំណូល​ខ្ពស់​ - 08/01/2020

1/7/2020
ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កាល​ពីថ្ងៃទី ០៧ មករា ម្សិល​មិញ​នេះ បាន​បើក​ឲ្យ​ដាក់​លក់​នូវ​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់​ខ្លួន​ជា​លើក​ដំបូង​នៅ​កម្ពុជា។ ស្លាក​លេខ​ពិសេស​នេះ គឺ​គេ​អាច​ដាក់​ឈ្មោះ​ខ្លួន​ឯង ឬ​លេខ​សំណាង​របស់​ខ្លួន​បាន ប៉ុន្តែ​មិន​អាច​ដាក់​ឈ្មោះ​ស្ថាប័ន ឬ​បុគ្គល​ជា​ថ្នាក់​ដឹក​នាំ ឬព្រះមហាក្សត្រ​បាន​នោះ​ទេ​។ ការ​ដាក់​ចេញ​នូវ​ស្លាក​លេខ​ពិសេស​ថ្មីនេះ គឺ​ជា​ការ​បន្ថែម​ជម្រើស​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា ពិសេស​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​។ តើ​ស្លាក​លេខ​ពិសេស​នេះ...

Duración:00:08:59

Pídele al anfitrión que permita compartir el control de reproducción

​លោក ស្រូ រិទ្ធី​៖ ​កសាង​សមត្ថ​ភាព​ជា​គ្រឹះ​ឲ្យ​រឹង ​មុន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ - 03/01/2020

1/2/2020
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​បារំាង​អន្តរ​ជាតិថ្ងៃនេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​កូន​កសិករ​ម្នាក់ ដែល​ខំ​​រៀន តស៊ូធ្វើ រហូតមានជំនាញបដិសណ្ឋារ​កិច្ច និងជា​ថ្នាក់ដឹកនាំ​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍និងសណ្ឋាគារ ATP​ ។ នោះ​គឺ​ លោក ស្រូ រិទ្ធី។

Duración:00:10:59

Pídele al anfitrión que permita compartir el control de reproducción

​ទឹក​ត្នោត​បាន​ច្នៃ​ជា​ស្រា​សំប៉ាញ​ - 02/01/2020

1/1/2020
ក្រុម​ហ៊ុន Confirel ដែល​ល្បី​ផលិត​ស្ករ​ត្នោត​សរី​រាង្គ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប​នោះ ពេល​នេះ​បាន​ច្នៃ​ផលិតផល​ស្រា​សំប៉ាញ​ពី​ទឹក​ត្នោត​មួយ​មុខ​ទៀត​។ Thnot Mekong Sparkling ជា​ការ​ច្នៃ​កសិផល​ខ្មែរ ជា​ផលិត​ផល​មាន​តម្លៃ ដែល​បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ និង​ការ​លើក​កម្ពស់​ជីវ​ភាព​ប្រជា​កសិករ នៅ​ទី​ជន​បទ​។

Duración:00:07:50

Pídele al anfitrión que permita compartir el control de reproducción

​លោក ​រ៉េត សាមុត​៖​ តួ​អង្គ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ​ក្នុង​សន្និសីទ​អន្តរជាតិ​លើ​កទី​១៥​នៅ​ភ្នំពេញ​ - 01/01/2020

12/31/2019
ល្ខោន​ខ្លី​ដែល​មាន​ចំណង​ជើង​ថា ​«​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧​»​ ត្រូវ​បាន​លើក​យក​មក​សំដែង​និង​បង្ហាញ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១៥​ ស្តីពី​ តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ​ក្រោម​ប្រធាន​បទ​ «​បញ្ហា​ប្រឈម​នៃ​វប្បធម៌ ​ក្នុ​ង​យុគ​សម័យ​បច្ចេក​វិទ្យា​» កា​ល​ពី​ចុង​ខែ​ធ្នូ​កន្ល​ងទៅ​នេះ​។ ​លោក​ រ៉េត ​សាមុត​ ដែល​ដើរ​តួ​សំដែង​ជា​តួ​អង្គ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ ​បាន​លើក​ឡើង​ថា ​មូល​ហេតុ​ដែល​លោក​លើក​យក​ល្ខោន​ក្រោម​ប្រធាន​បទ ​«​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​» ​មក​បង្ហាញ​ក្នុង​ពេល​នោះ ​គឺ​ដោយ​លោក​យល់​ថា...

Duración:00:08:57

Pídele al anfitrión que permita compartir el control de reproducción

​ការ​រត់​ដើម្បី​ជីវិត​កុមារ​កម្ពុជា​២០១៩ បាន​បញ្ចប់​ជាមួយ​ទឹក​ប្រាក់​ជិត​៦​ម៉ឺន​ដុល្លារ​ - 30/12/2019

12/29/2019
«រត់​ដើម្បី​ជីវិត​កុមារ​កម្ពុជា​២០១៩» គឺជា​កម្មវិធី​មួយ​ដែល​ផ្តួច​ផ្តើម​គំនិត ដោយ លោក នឹម ឈុន្នី ជា​គ្រូ​បង្រៀន​សមាធិ និងជាស្ថាបនិក​ក្រុមហ៊ុន​បណ្តុះ​បណ្តាល​វិបស្សា​។ ការ​រត់​ដោយ​ថ្មើរ​ជើង​នេះបាន​ចាប់​ឡើង​កាល​ពី​ថ្ងៃទី១៥ខែធ្នូ ដោយ​មាន​រយៈ​ពេល​១០ថ្ងៃ ត្រូវ​បាន​បញ្ចប់​កាល​ពីថ្ងៃ២៥ ធ្នូ ២០១៩​កន្លង​មក ដើម្បី​រ៉ៃ​អង្គាស​ថវិកា​ឲ្យ​បាន១០ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមា​រអង្គរ។ ​ប៉ុន្តែ​ថវិកា​ដែល​ប្រមូល​បាន​សរុប​ចុង​ក្រោយ​នៃការរត់នោះគឺបានជិត៦ម៉ឺនដុល្លារ​ប៉ុណ្ណោះ​ ហើយ​ថវិកាដែល​នៅខ្វះ​...

Duración:00:07:33

Pídele al anfitrión que permita compartir el control de reproducción

ប្រជាជនខ្មែរនិងវិបត្តិគ្មានមធ្យោបាយធ្វើដំណើរ ដោយសារតែកូដកម្ម នៅប៉ារីស - 27/12/2019

12/26/2019
គិតមកដល់ថ្ងៃសុក្រនេះ មានរយៈពេល២៣ថ្ងៃគត់ ដែលទីក្រុងប៉ារីស ប្រទេសបារាំង ជាប់គាំង ដោយវិបត្តិគ្មានមធ្យោបាយធ្វើដំណើរ ដោយសារកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនបារាំង RATP និង SNCF ដែលបានផ្ទុះកំហឹងតវ៉ា ប្រឆាំងនឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍។ ដូចជាប្រជាជនបារាំងរាប់លាននាក់ ដែលកំពុងជួបការលំបាក ដោយសារ គ្មានមធ្យោបាយធ្វើដំណើរទៅកន្លែងធ្វើការ ប្រជាជនខ្មែររស់នៅ ក្នុង និងក្រៅក្រុងប៉ារីស មិនថា និស្សិត ឬបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនបារាំងទេ បានត្អូញត្អែរ ពីចរាចរណ៍ កកស្ទះ ខ្លាំង នៅតាមផ្លូវ ពី ការគ្មានឡានក្រុង...

Duración:00:09:45

Pídele al anfitrión que permita compartir el control de reproducción

​លោក​មេធាវី គង់ សំអុន​៖ ​ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ​ - 27/12/2019

12/26/2019
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​យើង​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​លោក​មេធាវី គង់ សំអុន។ លោក​គង់ សំអុន កំព្រា​ឪពុក​តំាង​ពី​កុមារ​ភាព តែ​លោក​ឲ្យ​តម្លៃ​ខ្លាំង​លើ​ការ​សិក្សា ទើប​លោក​ខិត​ខំ​រៀន​សូត្រ​ទទួល​បាន សញ្ញា​បត្រ​បណ្ឌិត​ច្បាប់​ពី​ប្រទេស​ជប៉ុន​ និង​បាន​ក្លាយ​ជា​មេធាវី​ល្បី​ម្នាក់​នៅ​ភ្នំពេញ​។

Duración:00:11:23

Pídele al anfitrión que permita compartir el control de reproducción

​យុទ្ធនា​ការ​រត់​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​បញ្ចប់ តែ​លោក នឹម ឈុន្នី អំពាវ​នាវ​ឲ្យ​បន្ត​សកម្ម​ភាព​មនុស្ស​ធម៌​ - 26/12/2019

12/25/2019
លោក នឹម ឈុន្នី ដែល​គេ​ស្គាល់​ជា​គ្រូ​សមាធិ​ម្នាក់ បាន​បង្កើត​យុទ្ធនា​ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​ទ្រទ្រង់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ជា​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរ​សំខាន់​ពីរ គឺ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​មួយ​ទៀត ដែល​ទទួល​ព្យាបាល​កុមារ​មិន​យក​ប្រាក់​នៅ​កម្ពុជា​។ យុទ្ធ​នា​ការ​រត់​រយៈ​ពេល​១០ថ្ងៃ លោក នឹម ឈុន្នី ប្រមូល​បាន​ថវិកា​ប្រមាណ​៥ម៉ឺនដុ​ល្លារ​ ប្រគល់​ជូន​មន្ទីរ​ពេទ្យ​កាល​ពី​រសៀល​ថ្ងៃទី​២៥ធ្នូ​។

Duración:00:08:55

Pídele al anfitrión que permita compartir el control de reproducción

កសិដ្ឋាន​ផ្កា​ចម្រុះ​ពណ៌នៅ​ខេត្ត​ត្បូង​ឃ្មុំ​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ - 25/12/2019

12/24/2019
កសិករ​មួយ​គ្រួសារ​នៅខេត្ត​​ត្បូង​ឃ្មុំ បាន​កែ​ច្នៃ​ពីទម្លាប់​ប្រើដីសម្រាប់​ដាំ​ថ្នាំជក់​ទៅ​ជាកសិដ្ឋាន​ដាំ​ផ្កាឈូក​រ័ត្ន​​និង​ផ្កាចម្រុះ​ពណ៌​ច្រើន​ប្រភេទទៀត ដើម្បី​បង្កើតទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយ​យ៉ាង​ស្រស់​បំព្រងនារដូងប្រាំង។ ​ ​​​កសិដ្ឋាន​ផ្កា​ចម្រុះពណ៌​មួយកន្លែងនេះ គឺស្ថិត​នៅឃុំ​ជីរ៉ូរ៍ទី១ នៃទឹក​ដី​ខេត្ត​ត្បូង​ឃ្មុំ ហើយបាន និង​កំពុងតែទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់រយនាក់​ក្នុង​មួយ​ថ្ងៃៗ ឲ្យទៅ​កំសាន្ត​នារយៈពេល​​២ឆ្នាំ​ចុង​ក្រោយនេះ។

Duración:00:07:42

Pídele al anfitrión que permita compartir el control de reproducción

​ប្រឡង​ជ្រើស​រើស​ទាហាន​៖ លោក ហ៊ុន ម៉ាណែត​ថា​កុំ​ឲ្យ​មាន​ការ​ពឹង​ពាក់​អ្នក​ណា​ម្នាក់ ដើម្បី​ប្រឡង​ជាប់​ - 23/12/2019

12/22/2019
ការ​ប្រឡង​ជ្រើស​រើស ទាហាន​សម្រាប់​ឆ្នាំ​២០២០​ខាង​មុខ​នេះ មាន​បេក្ខជន​ដាក់​ពាក្យ​ប្រមាណ ៨ ០០០​នាក់ ហើយ​នឹង​ត្រូវ​ជ្រើស​រើស​តែ​៦២០ នាក់​ប៉ុណ្ណោះ​។ លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ ក្នុង​ឱកាស​នោះ បាន​ប្រាប់​បេក្ខ​ជន កុំ​ឲ្យ​មាន​ការ​ពឹង​ពាក់​អ្នក​ណា​ម្នាក់ ដើម្បី​ឲ្យ​ប្រឡង​ជាប់​ឲ្យ​សោះ ហើយ​ត្រូវ​រាយ​ការណ៍​ប្រសិន​បើ​មាន​ករណី​បែប​នេះ​។

Duración:00:09:45

Pídele al anfitrión que permita compartir el control de reproducción

លោកហុកដានី៖ ភោជនីយដ្ឋាន​អង្គរវត្ត​នៅប៊ែរឡាំង ជា​បង្អួច​សម្រាប់​បង្ហាញ​វប្បធម៌​កម្ពុជា​ទៅ​ជន​បរទេស - 20/12/2019

12/19/2019
នៅក្នុងនាទីបទយកការណ៍ នៅថ្ងៃសុក្រ​នេះ ឈាងបុប្ផា សូមណែនាំលោកអ្នកនាងឲ្យបានស្គាល់ម្ចាស់ភោជនីយដ្ឋានខ្មែរម្នាក់ នៅទីក្រុងប៊ែរឡាំង។ លោកមកហើយ។ ដើម្បីចង់ដឹងថា តើភោជនីយដ្ឋានអង្គរវត្តមានលក្ខណៈពិសេសគួរជាទីចាប់អារម្មណ៍របស់ប្រជាជនអាល្លឺម៉ង់ យ៉ាងណាខ្លះ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា។

Duración:00:09:24

Pídele al anfitrión que permita compartir el control de reproducción

​លោក ​សុខ វឿន​៖ «​ក្រុម​ហ៊ុន​ដែល​ខ្ញុំ​ធ្វើ​ការ ជា​ផ្ទះ ជា​គ្រួសារ​របស់​ខ្ញុំ​»​ - 20/12/2019

12/19/2019
នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​យើង​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែនាំ​លោក​អ្នក ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត លោក សុខ វឿន ​ប្រធាន​ប្រតិបត្តិ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ LOLC ។ ភាព​ជោគ​ជ័យ​នៅ​ក្នុង​ការងារ​របស់​កូន​កសិករ​រូប​នេះ គឺ​ភាព​ស្មោះ​ត្រង់​និង​ការ​តស៊ូ​។ លោក សុខ វឿន ចាត់​ទុក​កន្លែង​ធ្វើ​ការ​ជា​ផ្ទះ ជា​គ្រួសារ​របស់​ខ្លួន​។

Duración:00:11:32

Pídele al anfitrión que permita compartir el control de reproducción

​ខូប​៦០​ឆ្នាំ​ គីណាល់​លើក​ទឹក​ចិត្ត​ដល់​ការ​ស្រាវ​ជ្រាវ​របស់​និស្សិត​ពេទ្យ​ - 19/12/2019

12/18/2019
សហ​គ្រាស​ផលិត​ឱសថ PPM បាន​ប្រារព្ធ​ខូប​៦០​ឆ្នាំ ថ្នាំ​គី​ណាល់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ជាមួយ​និង​ការ​ប្រគល់​ពាន​រង្វាន់​ស្នាដៃ​ស្រាវ​ជ្រាវ​លើក​ទី៧ របស់​មូល​និធិ​គីណាល់​។ មូល​និធី​គីណាល់ កំពុង​ជំរុញ​និស្សិត​ពេទ្យ​ឲ្យ​ចេះ​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ផលិត​បាន​ឱសថ​ថ្មី បាន​ដូច​លោក​វេជ្ជបណ្ឌិត កុក សុខគីម ដែល​បាន​ផលិត​ថ្នាំ​គីណាល់ កាល​ពី​ឆ្នាំ​១៩៥៩​នោះ​។

Duración:00:07:27