គរករៅមោង - Extra Class-logo

គរករៅមោង - Extra Class

0 Favorites

ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida)។

Location:

United States

Description:

Language:

Khmer

Episodes
Ask host to enable sharing for playback control

ធ្វើម៉េចមានមិត្តគិតដូចគ្នាច្រើន?

5/9/2022
ផតខាស់ភាគទី៦ និងជាភាគចុងក្រោយបានមកដល់ហើយ នៅចាំអីទៀត មកសិក្សាអំពីសហគមន៍អនឡាញ តាមរយៈ ផតខាស «គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ ធ្លាប់លឺ Facebook Group និង Group Chatអត់? ​ចុះសហគមន៍អនឡាញវិញ ធា្លប់លឺអត់? តើវាមានភាពខុសគ្នា ឬដូចគ្នា?

Duration:00:14:09

Ask host to enable sharing for playback control

ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់

5/2/2022
ឱ្យតែគេនិយាយពីសាមគ្គីភាព យើងតែងតែលឺពាក្យចាស់គេលើកឡើងមកថា​ “ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់” តើពាក្យនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាគេនិយម​ប្រើម្លេះ? នៅក្នុងភាគទី៥ នៃផតខាស់«គួរក្រៅម៉ោង»អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរទាក់ទងឥទ្ធិពលនៃ​ការទទួលបានការគាំទ្រពីអ្នកនៅជុំវិញខ្លួន។

Duration:00:12:13

Ask host to enable sharing for playback control

ពេលខ្លះ ហេតុអ្វីយើងត្រូវបង្ហាញការគាំទ្រ?

4/25/2022
ហើយហេតុអ្វីបានជាការបង្ហាញការគាំទ្រអ្វីមួយ ជាសាធារណៈ?នៅ​ក្នុង​ប្រធានបទ​សម្រាប់​ភាគ​ទី៤ «ការ​តស៊ូ​មតិ »​​ អ្នក​នឹង​បាន​ស្តាប់​ការពិភាក្សា​គ្នា រវាង​ពិធី​ការី​របស់​យើង កញ្ញា បូរិ​ន្ទ សុភា​វុទ្ធ​តី រួម​ជាមួយ​អ្នក​ហាត់​ការ​រាយការណ៍​ព័ត៌មាន​របស់Focus មួយ​រូប គឺ កញ្ញា វ័ន្ត ច័ន្ទមករា។ អ្នក​ទាំងពីរ​នឹង​ធ្វើការ​ចែករំលែក​អំពី​ការស្រាវជ្រាវ​របស់​ខ្លួន ជុំវិញ​ប្រធានបទ​ដើម្បីជា​ទុន​សម្រាប់​ មិត្ត​អ្នក​ស្តាប់​។ ជាពិសេសអ្នកនឹងកាន់តែជ្រាបច្បាស់ ពី​និយមន័យ​របស់​ការ​តស៊ូ​មតិ និង​សារៈសំខាន់​នៃ​ការ​​ការ​តស៊ូ​មតិ។

Duration:00:21:01

Ask host to enable sharing for playback control

ធ្លាប់អត់ ចង់ឱ្យគេយល់ស្របដូចយើង?

4/18/2022
តើយើងគ្រប់គ្នា​ធ្លាប់សុខចិត្តចុះចាញ់ ព្រោះតវ៉ាគេមិនបានសម្រេចទេ? ហើយចុះបើយើងចង់ឱ្យគេយល់ពីគំនិតយើង និងយល់ស្របតាមយើង តើយើងគួរតែនិយាយយ៉ាងដូចម្ដេច? នៅក្នុងភាគទី៣ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈគន្លឹះនិងបទពិសោធន៍នៃការបង្ហាញជំហររបស់ខ្លួនក្នុងការតវ៉ាមតិ វែកញែកពីប្រធានបទអ្វីមួយ។

Duration:00:16:10

Ask host to enable sharing for playback control

គ្រាន់តែនិយាយ ម៉េចបានខ្លាច?

4/11/2022
មាន​ឆ្ងល់​អត់​ថា ហេតុអ្វី​មាន​អារម្មណ៍​ភ័យខ្លាច នៅ​ពេល​និយាយ​ជា​ក្នុងចំណោម​មនុស្ស​ឬុជា​​សា​ធា​រណៈ​ម្ដងៗ? ហើយ​គួរ​ធ្វើ​ម៉េចទៅ​ដើម្បី​ឱ្យ​ការ​និយាយ​ល្អ​ជាង​មុន? ដើម្បី​ស្រាយ​ចម្ងល់​និង​ដោះស្រាយ​បញ្ហា​ទាំងនេះ តោះ​មក​រៀន​គួរ​ក្រៅ​ម៉ោង​ជាមួយ Focus ដើម្បី​រៀន​ថ្ងៃនេះ ជា​ទុន​សម្រាប់​ថ្ងៃស្អែក​ទាំង​អស់​គ្នា។

Duration:00:17:10

Ask host to enable sharing for playback control

ម៉េចបានអត់ហ៊ានសួរ?

4/3/2022
តើអ្វីដែលធ្វើឱ្យយើងគ្រប់គ្នា តែងតែស្ទាក់ស្ទើរក្នុងការសួរ? នៅក្នុងភាគទី១ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈការស្វែងរកចំណុចខ្សោយរបស់ខ្លួន និងងាកមកច្បិចយកនូវតិចនិចសំខាន់ថ្មីៗ ងាយស្រួលយល់និងអនុវត្ត ដើម្បីបង្កើនទំនុកចិត្តក្នុងសួរសំណួរ មិនថាក្នុងការសិក្សា ឬកិច្ចការសង្គម។

Duration:00:18:18

Ask host to enable sharing for playback control

គួរក្រៅម៉ោងណែនាំខ្លួន! - Trailer

4/1/2022
ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសត្ថវត្សន៍ទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA)។

Duration:00:03:57