សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី-logo

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

News

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Location:

United States

Description:

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Language:

English


Episodes
Ask host to enable sharing for playback control

ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្តប្រឈម នឹងឧបសគ្គ ក្នុងការបំពេញ វិជ្ជាជីវៈរបស់ខ្លួនបន្ទាប់ពីរដ្ឋាភិបាល បង្ក្រាប់ដូចភ្លៀងរលឹមនៅខែវស្សា

5/3/2024
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាព​សារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នក​សារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត ឃើញ​ថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្ត ប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ ព្រោះមានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលបានជួប សម្ភាស បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមាន ភាពល្អប្រសើរជាងពីមុន។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកតាំង សារ៉ាដា សូមជូនសេចក្តី រាយ ការណ៍​​ព័ត៌មានពិស្តារ

Duration:00:18:40

Ask host to enable sharing for playback control

អាជ្ញាធរបិទសុំណុំរឿងឃាតកម្មសម្លាប់លោកឈុត វុទ្ធី ដោយសារ​តែ​​ឃាតករជាប់ពាក់ព័ន្ធត្រកូលហ៊ុនគឺលោកស្រី ហ៊ុន ម៉ាណា និង​អ្នក​វិនិយោគ​គ្រាក់ៗនៅកម្ពុជា

4/26/2024
ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប​១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែលជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី​ ឃុំបាក់ខ្លង​ ស្រុកមណ្ឌលសីម៉ា​ ខេត្តកោះកុង ​នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។ ប៉ុន្តែ១២ឆ្នាំកន្លងទៅនេះយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារ របស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿង នេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ ស ស៊ីលៀប និងលោកស្រីហ៊ុន ម៉ាណា ដែល ជាកូនស្រីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ​ជា​ម្ចាស់​ភាគហ៊ុនធំ។ កញ្ញា​ ខៀវ សុភា សូមជូនព័ត៌មានពិស្តារ

Duration:00:10:02

Ask host to enable sharing for playback control

កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ

4/25/2024
ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ​​ក្នុង​គណបក្ស​ពលករ (Labor party) ដែលមាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួ​ន​ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋ​វៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។ លោក ​តាក់ ម៉េងហ៊ាង ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៤៣ឆ្នាំគឺ​ជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ​ខេត្តកំពត។ លោកបាន​មក​រស់នៅ​ប្រទេស​អូស្ត្រាលីនៅឆ្នាំ១៩៩៦ ​តាមរយៈ​កម្មវិធី​មនុស្សធម៌​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ លោក តាក់​ម៉េងហ៊ាង ​គឺជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូនចំនួន​៥​នាក់។ នៅពេល​លោក​ មក​ដល់​ប្រទេស​អូស្ត្រាលី​ក្នុង​វ័យ១៦​ឆ្នាំ​នោះ​ លោកបាន​ចូល​រៀន​សាលា​ភាសា​អង់គ្លេស​មួយ​រយៈពេលសិន ​មុននឹង​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​ឡើង​វិញ។ បន្ទាប់មក ​លោក ​បាន​បន្ត​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​វិចតូរីយ៉ា​ ​(Victoria University )​​ រហូត​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ចំនួន​ពីរ ​គឺ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយនៅឆ្នាំ២០០៦។ មុននឹង​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ​លោក តាក់ ម៉េងហ៊ាង ​ធ្លាប់​ធ្វើ​ជា​មេធាវី​រយៈពេល​៥ឆ្នាំ ​បន្ទាប់មក លោកបានបង្កើត​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​មួយ ដែល​ផ្តល់​សេវា​ផ្នែក​ច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។ ក្រៅពីនេះ​ លោក​ ក៏​ធ្លាប់​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ​វិទ្យុ ​SBS ខ្មែរ ​រយៈ​ពេល​១០ឆ្នាំដែរ ​និង​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​ ​នៅ​តាម​មន្ទីរពេទ្យ តាម​សាលារៀន និងតុលាការ ថែមទៀត។ ​ នៅ​ពេលនោះ​ហើយ ដែល​ធ្វើឱ្យលោកបាន​ដឹង​អំពី​សេចក្តី​ត្រូវការ​ របស់​​​សហគមន៍​ខ្មែរ​កាន់តែខ្លាំងឡើងៗ ហើយ ក៍ដោយសារ​តែ​កត្តា​នេះដែរ ដែល​ជម្រុញឱ្យរូបលោក​ចូលរួម​សកម្មភាព​ក្នុង​សង្គម​កាន់តែ​ខ្លាំង ​ដើម្បីបាន​ដឹងឱ្យកាន់តែច្រើន​អំពី​សេចក្តី​ត្រូវការ​របស់​សហគមន៍​ខ្មែរ ថែមទៀត។ ដោយសារតែ មានការ​គាំទ្រ ​និងលើកទឹកចិត្ត​ ពី​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី ​ដើម​កំណើត​ខ្មែរ​​លោក ហុង លីម ​និង​ប្រធាន​សមាគម​ខ្មែរ​សាជីវកម្ម ​លោក ជា យូរហ៊ន ​លោក ​តាក់ ម៉េងហ៊ាង​ បាន​ចាប់ផ្តើម​ចូល​​ប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តង បន្ទាប់ពីលោក បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​​​​ដែនឌឺណុង (Dandenong) ​ពីរ​អាណត្តិ ​តាំងពី ឆ្នាំ​២០១២ ​និងបានឡើង​ធ្វើជា​អភិបាលក្រុង​មួយ​អាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។ បន្ទាប់មកទៀត នៅ​ឆ្នាំ​២០១៨​ លោក​ បាន​លា​ឈប់​ពី​ចៅហ្វាយក្រុង ​ហើយ​ ឈរ​ឈ្មោះ ​និង​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ បន្តវេន​ពី​លោក ហុង លីម​ ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ដំបូង​គេរហូត​មក​ដល់​សព្វថ្ងៃនេះ។ ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េង​​ហ៊ាង ក៏បាន​ធ្វើ​ការ​មិនខុសពីលោក ហុង លីម ដែរ ដែលតែងតែ ជម្រុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិ​ប្រជាធិ​តេយ្យ និងការគោរពសិទ្ធិមនុស្ស​នៅកម្ពុជា រហូត​ដល់សព្វថ្ងៃនេះ៕ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក តាក់ ម៉េងហ៊ាង ដែលមានសេចក្តីដូចតទៅ

Duration:00:36:14

Ask host to enable sharing for playback control

ថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន អ្នកភ្នំពេញត្រូវបង្ខំឲ្យចាកចេញពី ក្រុង រីឯខែមេសា ឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេ​ចាត់​ទុកថា​កំពុង​បើក សករាជជ្រែករាជ្យ​ដូចសេ្តចកន

4/19/2024
ថ្ងៃ ១៧ មេសា ឆ្នាំ២០២៤នេះ ជាគម្រប់​ខួប​លើក​ទី ៤៩ឆ្នាំ នៃ​ការ ​ដួ​ល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ជា​ពេល ដែល​​កម្ពុជាធ្លាក់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហមដែរ។ ជាធម្មតា នៅពាក់កណ្តាល ខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី​៤៩ឆ្នាំ​មុន​ជាថ្ងៃ​ដែល​​ខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ​ គឺទីក្រុង​ភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ពេលនោះកំពុង​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថា នឹង​និរាស​​ព្រាត់​ប្រាស់គ្រួសារ ដែលអាចកើតឡើងមួយពព្រិចភ្នែក​បែបនេះទេ។ ចំណែកនៅខែមេសាឆ្នាំ២០២៤នេះ ដូចអ្វីដែលបានគ្រោងទុក​គឺជា​ថ្ងៃ​ដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធាន​បក្ស​កាន់​អំណាច និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បាន​ជាប់​ឆ្នោត​ជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភា។ ក្នុងឋានៈ​ជាប្រធាន​ព្រឹទ្ធ​សភា​ដែល​​ជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពី​ប្រទេស លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជ​ក្រឹត្យនានាដែលស្នើរដោយនាយករដ្ឋមន្ត្រី។ លោកក៏ជា​ប្រធានក្រុម​ប្រឹក្សា​រាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យ​ផងដែរ ដែល​អ្នក​វិភាគខ្លះលើកឡើងថា ការឡើងកាន់​អំណាច​របស់លោកហ៊ុន សែន​នៅពេលនេះប្រៀបដូចជា ព្រះ​ស្រី​ជេដ្ឋាធិ​រាជ​រាមាធិបតី ឬហៅ​ស្តេច​កន ជ្រែក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ​ ដូច្នោះ​ដែរ។​​ លោក តាំង សារ៉ាដាធ្វើសេចក្តីរាយការណ៍ពិស្តារ

Duration:00:21:13

Ask host to enable sharing for playback control

ក្រុមអ្នកច្បាប់អន្តរជាតិថា តុលាការអ៊ុយក្រែន និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងសហការគ្នាដើម្បីប្រមូលជនដៃដល់ជនជាតិរុស្ស៊ីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្មដែលពួកគេបានសម្លាប់ពលរដ្ឋអ៊ុយក្រែន និងទាហានអ៊ុយក្រែន

3/20/2024
ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃ​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការ​ស៊ើបអង្កេត ជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់​មួយចំនួន​នៃរបបក្រុងម៉ូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិ​ឲ្យទាល់​តែបាន។ ពួកគេនិយាយថាជនដៃដល់ទាំងនោះ មានក្រុម​មេ​បញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវីលអ៊ុយ ក្រែន និងកងទ័ព​អ៊ុយក្រែន ហើយក្នុងចំណោមជនដៃដល់ទាំងនោះក៏មាន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីជាមេក្លោងផងដែ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិស្តារមួយក្រោយពី​ក្រុមអ្នកកាសែតពីតំបន់អាស៊ី មានទាំងអ្នកសារព័ត៌មាន The Cambodia Daily ផង បានចុះយកព័ត៌មានដោយផ្ទាល់ក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ៖

Duration:00:16:41

Ask host to enable sharing for playback control

ក្រុមការងារយុវជនបក្ស ប្រជាជនកម្ពុជា ក្រៅប្រទេស (ភាគ២)

2/20/2024
ការស្រាវជ្រាវ បានបង្ហាញថា សកម្មជនស្នេហាពួកក្រហម ឬកុម្មុយនិស្តផ្តាច់ការ ធ្វើការស្វិតស្វាញជាង មានអំណត់ជាងសកម្មជនស្នេហាប្រជាធិប តេយ្យ ពីព្រោះគេបានអប់រំ បង្វឹកមនោគមន៍វិជ្ជាដល់មនុស្សជំនាន់ក្រោយៗ អំពីរបៀបធ្វើយ៉ាងណាដើម្បីរស់ ហើយមិនធ្វើយ៉ាងណាដែលពួកគេស្លាប់។ រឿងពីអតីតកាលជាច្រើន ដែលកើតឡើងក្នុងបច្ចុប្បន្ននេះទៀត ប៉ុន្តែខ្មែរខ្លះ មិនដឹង។ ក្នុងភាគតី២ នៃសេចក្តីរាយការណ៍លោក ហាស់ សាន ពលរដ្ឋខ្មែរក្នុងសហគមន៍ឯបរទេស ដែលជាសមាជិក ឬ អ្នកគាំទ្របក្ស ប្រជាជនកម្ពុជា ស្ថិតក្រោមការណែនាំតម្រង់ទិសពីអតីតបក្សកុម្មុយនិស្ត ដែលប្រែឈ្មោះ ដោយមិនបានដឹងខ្លួន៖

Duration:00:11:44

Ask host to enable sharing for playback control

ក្រុមការងារយុវជនបក្ស ប្រជាជនកម្ពុជា ក្រៅប្រទេស (ភាគ១)

2/9/2024
ក្នុងកាលៈទេសៈមួយ ដែលអ្នកស្នេហាប្រជាធិបតេយ្យ ស្នេហាសិទ្ធិ សេរីភាព យុត្តិធម៌ អំពាវ នាវឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែមិនបានធ្វើសកម្មភាពសកម្ម គគ្រឹកគគ្រេងគួរឲ្យចាប់អារម្មណ៍នោះ បក្ស ប្រ ជាជនកម្ពុជា មិនបានសម្រាក ឬផ្អាកសកម្មភាពវាយបក រុញអ្នកប្រ ជាធិបតេយ្យចេញនោះទេ។ លោក ហាស់ សាន មានសេចក្តីរាយ ការណ៍ ពិនិត្យមើលសាវតារ ប្រវត្តិបក្ស ប្រជាជនកម្ពុជា និង កិច្ចខំ ប្រឹងប្រែងរើសសមាជិក ប្រមូលកម្លាំងដើម្បីទប់ទល់នឹងការប៉ុនប៉ងបន្សាបឥទ្ធិពលកុម្មុយនិស្តផ្តាច់ការ ពីសំណាក់អ្នកប្រជាធិបតេយ្យខ្មែរ ទាំងក្នុង ទាំងក្រៅប្រទេស។ ក្នុងភាគទី១នេះ ខ្មែរខ្លះសួរថា ហេតុអ្វីខ្មែរនៅក្រៅប្រទេស ត្រឡប់ទៅគាំទ្ររបៀបដឹកនាំផ្តាច់ការ?

Duration:00:14:51

Ask host to enable sharing for playback control

រដ្ឋមន្ត្រី​ជំនិត​លោក ហ៊ុន ម៉ាណែត បង្កើត​បណ្ដាញ​ក្រុមហ៊ុន​នាំ​ពលករ​រក​ចំណូល​ផ្គត់ផ្គង់​បក្ស​កាន់​អំណាច

11/29/2023
មនុស្ស​ជំនិត​ម្នាក់​របស់​ នាយករដ្ឋមន្ត្រីតពូជ លោកហ៊ុន ម៉ាណែត ត្រូវបានគេ​រកឃើញ​ថាបាន​សហការជាមួយភរិយា ស្រីកំណាន់របស់ ខ្លួន និងដៃគូរវិនិយោគ​ជាច្រើន​ទៀត​បើក​បណ្តាញក្រុមហ៊ុន ដែលមាន រចនាសម្ព័ន្ធដូចសំបុក្រពីងពាង​ដើម្បីរកចំណូលពីការ ​ក្នុងនាំ​ពលករទៅធ្វើការនៅក្រៅប្រទេស។ បុរសរូបនេះក៏បានបើកក្រុមហ៊ុន លាយស៊ីម៉ង ក្រុមហ៊ុន​សេវាកម្មទេសចរណ៍ និង​សណ្ឋាគារជាច្រើន ដើម្បីរកចំណូល សម្រាប់ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​បក្ស​ប្រជាជនទាំងនៅ ក្នុងស្រុក និងក្រៅស្រុក។

Duration:00:16:35

Ask host to enable sharing for playback control

កម្ពុជាជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរទៅឱ្យក្រុមហ៊ុនចិនកាន់កាប់រយៈពេល៥០ឆ្នាំ បន្ទាប់ពីជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញ

11/29/2023
រាជរដ្ឋាភិបាលត្រូវជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមលេសថាដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ផ្ទុយទៅវិញ គេបានរកឃើញថាតំបន់ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាឃ័រ៍ រយៈពេល៥០ឆ្នាំ ហើយដាក់ឈ្មោះថា Angkor Lake of Wonder ដែលប្រែថា បឹងអង្គរអច្ឆរិយៈ ឬ សួនទឹកអង្គរអច្ឆរិយៈ ក្រោមទុនវិនិយោគប្រមាណជាង ៣០០លានដុល្លារស.រ.អា (៣៥០លានដុល្លារអាមេរិក)។ តើរឿងបែបនេះ ជាការភូតកុហក់ បោកញ្ឆោតពលរដ្ឋខ្មែរ នៃអ្នកដឹកនាំ ឬដូចម្តេច? ខ្ញុំ ហាស់ សាន សូមជូនសេចក្តីរាយការណ៍ស្រាវជ្រាវមួយទាក់ទងនឹងបញ្ហានេះ

Duration:00:31:21

Ask host to enable sharing for playback control

ស្ត្រីខ្មែរម្នាក់ចង់ធ្វើអត្តឃាតតាមស្វាមីដោយសារបំណុលវ័ណ្ឌក

11/29/2023
វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្ដែវាមិនដូចនេះទាំង ស្រុងទេ ពីព្រោះនៅប្រទេសកម្ពុជាមានកូនបំណុលខ្លះក្លាយជាជនរងគ្រោះដោយសារមិនអាចដោះបំណុលបានហើយឈានដល់ការបាក់ទឹកចិត្ត រួចជ្រើសរើសការសម្លាប់ខ្លួន។ អ្នកស្រី ក្វាក ង៉ា (Kwak Nga) នៅតែនឹកមមៃដល់ប្ដីដែលស្លាប់ដោយការធ្វើអត្តឃាត គឺគ្រប់ពេលដែលម្ចាស់ឥណទានបានមករករូបអ្នកស្រីនៅគេហដ្ឋានដើម្បីទារការប្រាក់បំណុល១៧០ដុល្លារប្រចាំខែដែលប្ដីប្រពន្ធទាំងពីរខ្វះលទ្ធភាពជាខ្លាំងក្នុងការរកប្រាក់ដើម្បីសងម្ចាស់បំណុល។ លោក Nhu Laen ដែលជាប្ដីរបស់អ្នកស្រី ង៉ា បានសម្លាប់ខ្លួននៅក្នុងចម្ការកាលពីខែវិច្ឆិកា ឆ្នាំ២០២២។

Duration:00:11:29

Ask host to enable sharing for playback control

ពលរដ្ឋងាមេរិកាំងរស់នៅក្រៅប្រទេស និង ពន្ធអាករ

11/29/2023
ពលរដ្ឋខ្មែរមួយដែលបានចូលសញ្ជាតិអាមេរិកាំង ហៅថា ខ្មែរ−អាមេ រិកាំង ចំនួនបានវិលមករស់នៅធ្វើការងារ ប្រកបរបររកស៊ីឯស្រុក កំណើតវិញ។ មានខ្លះបានមកគាំទ្រ ជួយឧបត្ថម្ភបក្សកាន់អំណាច ដែលតាមច្បាប់ស.រ.អា គេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការផ្តាច់មុខ ដោយភ្លេចសម្បថរបស់គេពេលស្បថចូលសញ្ជាតិ។ ម្យ៉ាងទៀត គេភ្លេចខ្លួនថាគេមានកាតព្វ កិច្ចបង់ពន្ធអាករឲ្យរដ្ឋ។ តើច្បាប់អ្វីខ្លះ ចែងដូចម្តេចខ្លះចំពោះពលរដ្ឋអាមេរិ កាំង ដែលរកចំណូលបាននៅក្រៅស.រ.អា? លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាដោយសង្ខេបទាក់ទងនឹង ពលរដ្ឋអាមេរិកាំង និង ពន្ធអាករ

Duration:00:16:13

Ask host to enable sharing for playback control

អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត

11/29/2023
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច

Duration:00:17:09

Ask host to enable sharing for playback control

ស្មោះត្រង់នឹងឧត្តមគតិ (Loyaty to the Principles)

11/29/2023
លោក អ្នកនាងជាទីមេត្រី! ទម្លាប់មិនល្អមួយចំនួន ដែលមនុស្សក្នុងសង្គមមួយកែមិនបាន បានធ្វើឲ្យសង្គមនោះសម្បូរទៅដោយមនុស្សអត់បែកបញ្ញាទៅរកសេចក្តីចម្រើន។ ក្នុងពេលជាមួយគ្នានោះ ពលរដ្ឋក៏ នាំគ្នាដើរតាមអ្នកដឹកនាំដែលពុករលួយ រំលោភជិះជាន់មនុស្សទៅវិញ។ ក្នុងអត្ថបទចុងក្រោយរបស់លោក មុននឹងទទួលមរណាភាព បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្រ្តចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានបន្សល់គំនិត ដែលអ្នកប្រាជ្ញបរទេស រួមទាំងព្រះពុទ្ធបរមគ្រូផង បង្រៀនរបៀបគិតឲ្យមនុស្សត្រង់ត្រាប់ដើម្បីសេចក្តីចម្រើនរបស់ខ្លួន និង សង្គមជាតិ។

Duration:00:07:09

Ask host to enable sharing for playback control

អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត

10/6/2023
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច?

Duration:00:17:09

Ask host to enable sharing for playback control

ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុក​ពីងពាងក្នុងការ​លាង​សម្អាត​សាច់ប្រាក់​ខ្នាតធំ​ ការជួញដូរមនុស្ស ការជួញដូរគ្រឿង​ញៀន​និងការបង្កើត​ក្រុមហ៊ុន​ឆបោកនៅកម្ពុជា

9/19/2023
ក្មួយប្រុសជាអ្នកលេង និងល្បីឈ្មោះជាមេក្លោងជួញដូរគ្រឿងញៀន ដែលជាប់ទាក់ទិននឹងបណ្ដាញឧក្រិដ្ឋជនជនជាតិចិនរឿងបើកក្រុមហ៊ុនឆបោក និងជួញដូរមនុស្ស របស់មេដឹកនាំផ្តាច់ការកម្ពុជាលោក ហ៊ុន សែន គឺអ្នកឧកញ៉ា ហ៊ុន តូ។ បុរសរូបនេះ ដំបូងឡើយឈរឈ្មោះវិនិយោគជាមួយតែអ្នកវិនិយោគទន់ជនជាតិខ្មែរប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨មក លោក ហ៊ុន តូ ត្រូវបានគេដឹងថា បានចាប់ផ្តើមដៃគូរវិនិយោគជាមួយ វិនិយោគទន់ ជនជាតិចិន ចង គ្នាជាបណ្តាញពីក្រុមហ៊ុនមួយទៅក្រុមហ៊ុន ដែលមានលក្ខណៈជាយុទ្ធសាស្ត្រពីងពាង ក្នុងបំណងលាងលុយក៏ខ្វក់ខ្នាតធំ។លោកតាំង សារ៉ាដា រាយការណ៍ពិស្តារ៖

Duration:00:21:28

Ask host to enable sharing for playback control

បក្សកាន់អំណាចនៅកម្ពុជាបង្កើតបន្ទប់ឃ្លាំមើលអ្នកប្រើប្រាស់អ៊ីនធើណែតរយៈពេល ១០ឆ្នាំ មកហើយ

7/20/2023
រាជាណាចក្រកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងបក្សតែមួយ ជិត ៤០ឆ្នាំ ក្លាយជាប្រទេសមួយ ត្រូវគេមើលឃើញថាធ្វើទុកបុកម្នេញ ជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយរលកសំឡេង និងប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រនិចសម័យទំនើប។ គោលដៅគឺដើម្បីចាប់ឱ្យបាន សំឡេង ប្រឆាំង និងឯករាជ្យហើយឈានដល់ការចាត់វិធានការ តាមអំណាចដែលមាននៅក្នុងដៃ។ ចុងក្រោយនេះ បក្សប្រជាជនកម្ពុជា ដែលស្ថិតនៅក្រោម អំណាច យ៉ាងណែនក្នុងដៃរបស់លោក ហ៊ុនសែនកំពុង ធ្លាក់ក្នុងជម្លោះជាមួយក្រុមហ៊ុនហ្វេសបុក ឬក្រុមហ៊ុនមេតា។ ជម្លោះ កើតឡើងដោយសារហ្វេសបុក របស់លោកហ៊ុនសែនបានរំលោភ គោលការណ៍របស់ក្រុមហ៊ុនមេតា ដែលហាមប្រើប្រាស់សង្រ្គាម វោហាសាស្ត្រដ៏ហិង្សា ដែលនាំឱ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មេតាស្នើឱ្យពិន័យលោកហ៊ុនសែនដោយព្យួរដំណើរការហ្វេសបុករបស់កំពូលបុរសខ្លាំងកម្ពុជារយៈពេល៦ខែ។ តែទីបំផុតលោកហ៊ុនសែន មិនទទួលកំហុសនោះទេហើយមិនតែប៉ុណ្ណោះបានឈាន ដល់ការ បណ្ដេញតំណាងក្រុមហ៊ុនទៀតផង។ តែយ៉ាងណា កាសែតសហរដ្ឋអាមេរិក The New York Time បានរកឃើញ បក្សកាន់អំណាចនៅកម្ពុជាសព្វថ្ងៃនេះ បានបង្កើតបន្ទប់ឃ្លាំមើល អ្នកប្រើប្រាស់អ៊ីនធើណែត១០ឆ្នាំហើយ។

Duration:00:06:17

Ask host to enable sharing for playback control

ដំណោះស្រាយនយោបាយតឹងតែងមួយ

7/18/2023
អំពីអ្នកនិពន្ធ ៖ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជន “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៩ បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសាកលវិទ្យាល័យអាមេរិកាំងនៅកោះ Guam ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០៤ ដែលជាឆ្នាំលោកបានចូលនិវត្តន៍ ។ លោកនិងគ្រួសាររស់នៅក្នុងសហរដ្ឋអាមេរិក ហើយលោកបានទទួលមរណភាពនាចុងឆ្នាំ២០២២ ។ លោកអ្នកអាននិងស្តាប់អាចចូលមើលគេហទំព័រ “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន www.kumnitkhmer.com ។

Duration:00:19:35

Ask host to enable sharing for playback control

គ្រួសាររបស់លោកហ៊ុន សែន ត្រូវគេរកឃើញថា ជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿង ញៀនដ៏ធំសម្បើមនៅកម្ពុជានៅតាមក្លឹបរាត្រី

7/11/2023
ក្រុមគ្រួសារ របស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរក ឃើញថា ជាអ្នកនៅពីក្រោយនៃការចរាចរ គ្រឿងញៀនដ៏ធំបំផុតនៅកម្ពុជា ដែលកំពុង ចែកចាយយ៉ាងអាណាធិបតេយ្យនៅ តាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ហើយអ្នកដែលចែកចាយធំ គឺជាជនជាតិវៀតណាម និងជនជាតិចិន ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំៗតាមរយៈបណ្តាញសង្គមតេឡេក្រាមដោយគ្មានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបគ្រឿងញៀនណាម្នាក់ ឬ ថ្នាក់អ្នកដឹកនាំរដ្ឋាភិបាល ណាមួយ ហ៊ានប៉ះពាល់ឡើយ ដោយសារតែពួកគេខ្លាចអំណាចរបស់លោក ហ៊ុន សែន។

Duration:00:17:07

Ask host to enable sharing for playback control

ក្រុម​អ្នក​ច្បាប់៖ គម្រោង​ផ្ទះល្វែង​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជា​បទល្មើស​រំលោភ​លើ​ទំនុក​ចិត្ត ដោយសារ​មិន​គោរព​តាម​កិច្ចសន្យា​ទិញ​លក់

7/11/2023
បុគ្គលិក​ក្នុង​ក្រុមហ៊ុន Galaxy Navatra មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ជួល​ក្រុម​ការងារ​របស់​ខ្លួន​ឱ្យ​ថត​សម្ដែង និង​ដើរ​តួ​ជា​អតិថិជន និយាយ​អួត និង​ជឿជាក់​អំពី​គម្រោង​ផ្ទះល្វែង​ខ្យល់​របស់​ខ្លួន ដើម្បី​បោកប្រាស់​អតិថិជន​ពិតប្រាកដ។យុទ្ធនាការ​បោកប្រាស់​នេះ គឺ​ដើម្បី​ឱ្យ​អតិថិជន​ដទៃ​ទៀត​មើល​ឃើញ​អំពី​គម្រោង​របស់​លោក ឡេង ណាវ៉ាត្រា មាន​សកម្មភាព​អំពី​សកម្មភាព​សាងសង់​ផ្ទះ​ដែល​សម្រេច​រួច និង​ផ្ទះ​កំពុង​សាងសង់។ក្រុម​អ្នក​ច្បាប់​ចាត់ទុក​ថា យុទ្ធនាការ​បោកប្រាស់​ជា​ប្រព័ន្ធ​នេះ ជា​បទល្មើស «រំលោភ​លើ​ទំនុកចិត្ត» បន្ទាប់ពី​អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិនទាន់​ឃើញ​ផ្ទះ និង​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា​ជំនាន់​ថ្មី​នេះ​បាន​នាំគ្នា​ទាមទារ​ប្រាក់​កម្រៃ​ជើងសា​របស់​ពួកគេ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កន្លងមក។

Duration:00:20:24

Ask host to enable sharing for playback control

អតិថិជន​ទិញ​អចលនទ្រព្យ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាមទារ​ផ្ទះ​តាម​កិច្ចសន្យា

7/11/2023
អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ និង​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់ គឺ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ ព្រមទាំង​បើក​ប្រាក់​កម្រៃ​ជើងសា​តាម​កិច្ចសន្យា​ដល់​បុគ្គលិក​ផ្នែក​លក់។

Duration:00:19:44