Daily interviews-logo

Daily interviews

RFI

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

France

Networks:

RFI

Description:

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោក ​ប៊ូ ជុំសេរី​៖ ​ទូក​ចូលរួម​ប្រកួត​នៅឆ្នាំ​នេះ​កើនឡើង​រហូត​ដល់​ជិត ​៣៥០​ទូក

11/8/2024
ប្រទេស​កម្ពុជា​នឹងត្រូវ​រៀបចំ​ព្រះរាជពិធី​បុណ្យអុំទូក ​បណ្តែតប្រទីប ​សំពះព្រះខែ ​អកអំបុក​ចំនួន​បី​ថ្ងៃ ​គឺពីថ្ងៃទី១៤ ដល់​ទី១៦​ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ។ ​មកទល់ពេលនេះ ​គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ​ អន្តរជាតិ​ ឲ្យដឹង​ថា​ព្រះរាជពិធី​បុណ្យ​អុំទូកនេះ ​នឹង​ប្រព្រឹត្តទៅ​តាមការគ្រោងទុក​ ដោយមិនមាន​ឧបសគ្គ​អ្វីឡើយ។ ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយវិទ្យុ​បារាំង RFI ​នាថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ លោក ​ប៊ូ ជុំសេរី ​អនុរដ្ឋលេខាធិការ​ក្រសួងអបរំ​ ដែល​មាន​ភារកិច្ចជា​អនុប្រធានគណៈកម្មការ​បច្ចេកទេស និង​ជាប្រធានគណៈ​មេប្រយោគនៃ​ការប្រកួតទូក«ង» ​បានថ្លែងបញ្ជាក់ថា​ចំនួនទូក​ដែលដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែងនៅក្នុង​ព្រះរាជពិធីបុណ្យ​អុំទូកឆ្នាំ​២០២៤នេះ ​មានការកើនឡើង​ច្រើនជាងឆ្នាំ​មុន​ដល់ទៅ​ជាង​១០​ទូក​។

Duration:00:09:57

Ask host to enable sharing for playback control

អ្នកស្រី សឿន ស្រី៖ស្វាយកែវល្មៀតខុសរដូវឆ្នាំនេះធ្លាក់ថ្លៃដែលនឹកស្មានមិនដល់

11/5/2024
កសិករ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​ដាំស្វាយ​កែវ​ល្មៀត​ខុស​រដូវ​បាន​សម្តែង​ការ​ខក​ចិត្ត​ ខណៈ​ផ្លែស្វាយ​ដែល​ពួក​គេ​ប្រមូល​ផល​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​មាន​តម្លៃ​តែ​ពី​ ៣០០​ ទៅ ​៤០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI នាថ្ងៃ​ទី​៥​ ខែ​វិច្ឆិកានេះ​ អ្នកស្រី ​សឿន ​ស្រី ម្ចាស់​ចម្ការ​ស្វាយ​មួយ​កន្លែង​នៅខេត្ត​ឧត្តរ​មានជ័យ​ប្រាប់​ថា​ កាលពី​ឆ្នាំ​កន្លង​ទៅ​ គាត់​លក់​ស្វាយ​កែវ​ល្មៀត​ខុស​រដូវ​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​១២០០​រៀល​ទៅ​១៤០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​៕

Duration:00:09:41

Ask host to enable sharing for playback control

លោក ​ហន ពិសិដ្ឋ​៖​ទឹកជំនន់​នៅ​កំពង់ស្ពឺ​បណ្តាលមកពី​ពលរដ្ឋ​មួយចំនួន​ចាក់ដី​លុប​ប្រឡាយ

11/4/2024
នៅថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ ទឹកជំនន់​បានជន់លិចស្រុក​ចំនួន២ ក្នុងខេត្តកំពង់ស្ពឺ​ គឺស្រុកគងពិសី និង​ស្រុកបសេដ្ឋ។ ​ក្រៅពីនេះ ​ទឹកជំនន់​បានពន្លិច​ផ្លូវជាតិ​លេខ៣​ មួយចំហៀង​ប៉ែក​កំពង់ស្ពឺ​ចំនួន២​កំណាត់ ​ដែលធ្វើឲ្យ​ចរាចរណ៍​រថយន្តដឹកទំនិញ​ធុនធ្ងន់ត្រូវបាន​ផ្អាក​ជាបណ្តោះអាសន្ន​នៅថ្ងៃទី​០៤ ​វិច្ឆិកានេះ​។ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុបារាំង RFI ​នាថ្ងៃទី០៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៤នេះ ​លោក ហន ពិសិដ្ឋ ​អភិបាលស្រុក​គងពិសី​បានថ្លែងថា ​ការជន់លិច​ស្រុក​គងពិសី និង​ស្រុកបសេដ្ឋ​បណ្តាលមកពី​មូលហេតុ​ចំនួនពីរ​គឺ ទី១​ ពលរដ្ឋ​មួយចំនួន​បានចាក់ដី​លុបប្រឡាយ​ និងទី២ ​ប្រឡាយ​ដែលកំពុងស្តារ​នៅមិនទាន់​បើកទូលំទូលាយ​នៅឡើយ​។

Duration:00:07:58

Ask host to enable sharing for playback control

លោក ​គឹម ឡេង​៖​ដើម្បី​ឲ្យ​សិស្ស​បាន​និទ្ទេស​A​ច្រើន ​យើងត្រូវ​រៀបចំ​សេណារីយ៉ូ​តាំង​ពី​៥​ឆ្នាំ​មុន

11/1/2024
នៅក្នុង​ការប្រលង​បាក់ឌុប​ឆ្នាំ​២០២៤​នេះ ខេត្ត​សៀមរាប​មានសិស្ស​ជាប់​និទ្ទេស ​A ច្រើនជាងគេ​លំដាប់ទី​២ ​បន្ទាប់ពី​ភ្នំពេញ ​គឺមាន​ចំនួន​ ២២១​នាក់​។ ​ក្នុងចំណោម​សិស្ស​ទាំង ​២២១នាក់​នេះ ​វិទ្យាល័យ​១០​មករា​១៩៧៩ ​មានសិស្ស​ជាប់​និទ្ទេស ​A ​ចំនួន​៣៨​នាក់ ​ក្នុងនោះ​២០​នាក់​ ស្ថិតក្នុង​ថ្នាក់​តែមួយ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នាថ្ងៃទី​០១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​នេះ ​លោក ​គឹម ឡេង ​នាយក​វិទ្យាល័យ​១០​មករា ​បានឲ្យដឹងថា​ចំណាត់ថ្នាក់​ដ៏ល្អ​ដែលសិស្ស​ថ្នាក់ទី១២ ​របស់​លោក​ទទួលបាន​ គឺដោយសារ​មានការ​រៀបចំ​សេណារីយ៉ូ​ការសិក្សា​ទុកជាមុន​យ៉ាងហោច​ក៏រយៈពេល​៥ឆ្នាំដែរ​។ ​តាមនាយកសាលា​រូបនេះ ​ការចូលរួម​របស់​ភាគីពាក់ព័ន្ធ​រួមមាន​មាតាបិតាសិស្ស ​លោកគ្រូ​អ្នកគ្រូ ​អាជ្ញាធរ​ និង​ការប្រឹងប្រែង​ផ្ទាល់របស់​សិស្ស​ជាកត្តា​សំខាន់​ដែលនាំឲ្យ​សិស្ស​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​សិក្សា​។

Duration:00:12:58

Ask host to enable sharing for playback control

លោកស្រី ឃួន វិច្ឆិកា៖ លទ្ធផលបាក់ឌុបរយៈពេល១០ឆ្នាំចុងក្រោយប្រសើរឡើងជាលំដាប់

10/30/2024
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ បង្ហាញថាមានបេក្ខជនប្រលងជាប់រហូតដល់ ៧៩% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២ ២១៦នាក់ និទ្ទេសB មានចំនួន ៩ ៧០១នាក់ និទ្ទេសC ចំនួន ២២ ៦៧៥នាក់ និទ្ទេសD ចំនួន៣៦ ៦៨៣នាក់ និងនិទ្ទេសE ចំនួន ៣៥ ០៧៦នាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា លទ្ធផលនៃការប្រលងបាក់ឌុបមានការវិវត្តន៍ជាវិជ្ជមានអំឡុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ តាមអ្នកនាំពាក្យរូបនេះ បេក្ខជនប្រលងជាប់បាក់ឌុបមានប្រមាណ៤០% នៅឆ្នាំ២០១៤ តែនៅឆ្នាំ២០២៤នេះ មានរហូតដល់៧៩%។

Duration:00:11:24

Ask host to enable sharing for playback control

លោកស្រី អ៊ុក ឆាយ៉ាវី៖ទោះត្រូវបិទទ្វារក៏សមាគមគ្មានលទ្ធភាពបង់ពន្ធជាង ១៨លានរៀលដែរ

10/29/2024
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​កំពុង​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ ខណៈ​ដែល​ឱសាន​វាទ​នៃ​ការ​បង់​ពន្ធ​ចូល​រដ្ឋ​នឹង​ផុត​កំណត់​នៅ​សប្តាហ៍​ក្រោយ​។​ នេះ​បើ​តាម​លោកស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​នេះ​។​ តាម​លោកស្រី ​អ៊ុក ឆាយ៉ាវី ក្រសួង​សេដ្ឋកិច្ច​បាន​បង្គាប់​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បង់​ពន្ធ​ជាង​ ១៨​លាន​រៀល ​ឬ​ស្មើ​ជិត​ ៥​ពាន់​ដុល្លារ​។​ តែ​លោក​ស្រី​អះអាង​ថា ​សមាគម​គ្មាន​លទ្ធ​ភាព​បង់​ពន្ធ​ទេ​ ដោយ​សារ​តែ​សមាគម​គ្មាន​ប្រាក់​ចំណូល ហើយ​បុគ្គលិក​ក៏​សុទ្ធ​ជា​អ្នក​ធ្វើ​ការ​ងារ​ដោយ​ស្ម័គ្រ​ចិត្ត​៕

Duration:00:10:50

Ask host to enable sharing for playback control

បណ្ឌិត​ ឈាង វណ្ណារិទ្ធ​៖​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​«រង់ចាំ​មើល​»ក្នុងការ​ចូលរួម​ជាមួយ​BRICS

10/25/2024
ក្រុមមេដឹកនាំ​នៃ​ប្រទេស BRICS ​ដែលមាន​សេដ្ឋកិច្ចកំពុង​អភិវឌ្ឍន៍​បានបញ្ចប់កិច្ច​ប្រជុំកំពូលលើកទី​១៦ របស់ខ្លួនហើយ​នៅទីក្រុងKAZAN ​ប្រទេសរុស្ស៊ី។​ ក្រៅពីប្រទេសស្ថាបនិក​ដូចជា​ប្រេស៊ីល រុស្ស៊ី ​ឥណ្ឌា ចិននិងអាហ្វ្រិក​ខាងត្បូង ​មានមេដឹកនាំ​ប្រទេសជាច្រើន​ទៀតក៏បាន​ចូលរួមដែរ​ ក្នុងនោះក៏មាន​ប្រទេសពី​សហគមន៍អាស៊ាន​ចំនួន៤ ​ដូចជា​ថៃ ភូមា​ ឥណ្ឌូនេស៊ី​ និង​វៀតណាម។ ​ក្នុងកិច្ចសម្ភាសន៍​ជាមួយវិទ្យុបារាំង​ RFI នៅថ្ងៃទី​២៥ ខែតុលា ​ឆ្នាំ២០២៤នេះ ​លោកបណ្ឌិត ​ឈាង វណ្ណារិទ្ធ ​នាយកឧទ្យាន​នវានុវត្តន៍​សង្គមអង្គរ(ASIP) ​យល់ឃើញថា ​កម្ពុជាយូរ​និង​ឆាប់អាចក្លាយ​ជា​ផ្នែកមួយរបស់ ​BRICS។ ​ក៏ប៉ុន្តែ​លោកថា ​ពេលនេះ​កម្ពុជាកំពុងស្ថិតក្នុង​ស្ថានភាព​រង់ចាំមើល​ការវិវត្តន៍​របស់ប្រទេស​ក្នុងតំបន់​នៅឡើយ​។

Duration:00:06:46

Ask host to enable sharing for playback control

មេធាវី ឌុច ពិសិដ្ឋ៖ លោក ម៉ិច ដារ៉ា ត្រូវដោះលែងបណ្តោះអាសន្ន ដោយមិនទាន់ដឹងពីលក្ខខណ្ឌកំណត់របស់តុលាការ

10/24/2024
នៅថ្ងៃព្រហស្បតិ៍ ទី២៤ តុលានេះ អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ត្រូវចៅក្រមស៊ើបសួរ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ឌុច ពិសិដ្ឋ ដែលបានផ្តល់បទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ។ ការដោះលែងលោក ម៉ិច ដារ៉ា ធ្វើឡើងនៅបន្ទាប់ពីរូបលោក កាលពីយប់ថ្ងៃពុធទី២៣តុលា បានធ្វើលិខិតសុំទោសប្រមុខរដ្ឋាភិបាល និងទទួលស្គាល់កំហុសឆ្គងក្នុងការបញ្ចេញមតិតាមបណ្តាញសង្គម។ ទោះយ៉ាងណា បើតាមលោកមេធាវី ឌុច ពិសិដ្ឋ នៅក្រោយការដោះលែងលោក ម៉ិច ដារ៉ា គេនៅមិនទាន់ដឹងច្បាស់ថា តើចៅក្រមនឹងទម្លាក់ចោលបទចោទ ឬមានភ្ជាប់លក្ខខណ្ឌកំណត់ណាមួយនៅឡើយ។

Duration:00:07:24

Ask host to enable sharing for playback control

បណ្ឌិត ឌុច ដារិន្ទ​៖​ពលរដ្ឋ​គួរ​ពិចារណា​ឲ្យបាន​ច្បាស់​ក្នុងការ​ទិញមាស​ពេល​មាស​កំពុង​ឡើង​ថ្លៃ

10/23/2024
គិតមកទល់​ថ្ងៃទី​២៣ ​ខែ​តុលា ឆ្នាំ​២០២៤នេះ ​តម្លៃមាស​គីឡូ​បាន​ហក់ឡើង​រហូតដល់​ចន្លោះ​ពី ​៣ ២០០ ទៅ​៣ ៣០០​ដុល្លារ ​ក្នុង​១​ដំឡឹង​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​ RFI ​នាថ្ងៃ​ទី​២៣​ ខែ​តុលា​នេះ លោក​បណ្ឌិត ​ឌុច ដារិន្ទ ​សេដ្ឋកិច្ចវិទូ​ និងជា​សាស្ត្រាចារ្យ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​កត់សម្គាល់​ថា​មាសបាន​ឡើងថ្លៃ​ក្នុងរយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​ដល់​ទៅ​ជាង​៣៧%​។ តាម​លោក​បណ្ឌិត ​ឌុច ដារិន្ទ​ ភាព​មិនប្រាកដ​ប្រជា​នៃ​កំណើន​សេដ្ឋកិច្ច​សកល ​អតិផរណា ​ការ​ថយចុះ​ឥទ្ធិពល​ប្រាក់​ដុល្លារ​អាមេរិក ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី-​អ៊ុយក្រែន ​និង​សង្គ្រាមនៅ​មជ្ឈឹមបូព៌ា ​សុទ្ធសឹង​ជា​កត្តា​ដែល​ធ្វើឲ្យ​តម្លៃមាស​កើនឡើង​។ ​សេដ្ឋកិច្ចវិទូ​រូបនេះ​បន្តថា​ប្រភព​ហិរញ្ញវត្ថុ​មួយចំនួន​បង្ហាញពី​ការកើនឡើង​តម្លៃ​មាស​រហូត​ឆ្នាំ​២០២៥ ​តែ​ពលរដ្ឋ​ខ្មែរ​ក៏គួរ​ពិចារណា​ផងដែរ​ចំពោះ​ការ​ទិញមាស​ស្តុក​អំឡុង​ពេល​មាស​កំពុង​ឡើងថ្លៃ​ខ្ពស់​។

Duration:00:12:57

Ask host to enable sharing for playback control

លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន

10/22/2024
ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែ​តុលា​។​ នៅ​កម្ពុជា ប្រជា​សហគមន៍​ជាង​៥០០​នាក់ ​មក​ពី​សហគមន៍​ដីធ្លី​ចំនួន ​១៣ បាន​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិលំនៅ​ឋាន​ពិភព​លោក​នៅ​ឆ្នាំ​២០២៤​នេះ​។ ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​២២​ខែ​តុលា​នេះ ​លោក​ អំ សំអាត នាយកប្រតិបត្តិ​អង្គការ​លីកាដូ បាន​ថ្លែងថា ​អាជ្ញាធរ​មូល​ដា្ឋន​ខ្លះបាន​ព្យាយាម​ហាម​ឃាត់មិន​ឱ្យប្រារព្ធ​កម្មវិធី​នេះនៅ​កន្លែង​ខ្លះ​។​ តែ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះបាន​ចូល​រួម​សហការ​៕

Duration:00:07:20

Ask host to enable sharing for playback control

នាយ​ឧត្តមសេនីយ៍ ​មាស វីរិទ្ធ​៖​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​ថយចុះ​ស្ទើរ​ទាំងស្រុង

10/21/2024
នៅថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤នេះ ​ប្រទេសកម្ពុជា​បានបើកកិច្ចប្រជុំ​មួយ​ស្តីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រយៈពេលមួយឆ្នាំ​នៃរដ្ឋាភិបាល​អាណត្តិទី៧។​ របាយការណ៍របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បង្ហាញថា ​ក្នុងរយៈពេល​១ឆ្នាំនៃ​ការដឹកនាំ​របស់រដ្ឋាភិបាលថ្មី ​សមត្ថកិច្ចបង្ក្រាប​បាន​បទល្មើសគ្រឿងញៀនចំនួន ​១០ ០០៨ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​២៧ ៨១៧​នាក់ ​រឹបអូសបាន​គ្រឿងញៀន​ចំនួនជាង ​៧តោន ​កញ្ឆា ​និង​សារធាតុគីមី​ផ្សំ​ផ្សេងទៀត​ជាង ១តោន​។ ​នៅក្នុងកិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង RFI ​នាថ្ងៃទី២១ ​ខែ​តុលានេះ ​នាយឧត្តមសេនីយ៍​ មាស វីរិទ្ធ ​អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បាន​កត់សម្គាល់ថា​ការបង្ក្រាប​គ្រឿងញៀន​នៅក្នុង​ក្លឹបកម្សាន្ត​ផ្តល់នូវ​លទ្ធផល​ល្អ​។

Duration:00:10:39

Ask host to enable sharing for playback control

លោក ​ឃួន ភិរុណ​៖ ​កងទ័ព​ខ្មែរ-​ថៃ ​​ស្រុះស្រួល​គ្នា​បញ្ចប់​វិវាទ​នៅតំបន់​ស​ក្នុង​ខេត្ត​ឧត្តរមានជ័យ

10/18/2024
កងទ័ព​ជួរមុខ​កម្ពុជា-​ថៃ ​កាលពីថ្ងៃ​ទី​១៧ ខែ​តុលា ​ឆ្នាំ​២០២៤ ​បាន​ណាត់​ជួបពិភាក្សាគ្នា​នៅក្នុង​ភូមិ​ចំប៉ីរួត​ ក្រុងសំរោង​ ខេត្ត​ឧត្តរមានជ័យ​។ ​ការជួប​ជជែកគ្នានេះ ​ធ្វើឡើង​បន្ទាប់ពី​កងទ័ព​ឈុតខ្មៅថៃ​ប្រមាណ​២០០នាក់ ​បានចូលមក​ស្នើឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ដាំដំណាំ​កសិកម្ម​នៅតំបន់​ព្រំដែន​នោះ​បញ្ឈប់​ការ​ដាំដុះ ​ដោយ​ថៃយល់ថា ​ជាតំបន់​ស ​មិនទាន់​ច្បាស់លាស់​។ ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុបារាំង ​RFI ​នាថ្ងៃទី​១៨​ ខែតុលា ​ឆ្នាំ​២០២៤​នេះ ​លោក​វរសេនីយ៍ឯក ​ឃួន ភិរុណ ​មេបញ្ជាការ​កងការពារ​ព្រំដែន​គោក​លេខ​៤០២ បាន​ឲ្យដឹង​ថា ​កងទ័ព​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​បញ្ហាហើយ​។ ​បើតាម​លោក​ ឃួន ភិរុណ ​ភាគី​កម្ពុជា​មិនអនុញ្ញាត​ឲ្យ​កងទ័ព​ថៃ​ដក​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​កសិករ​ខ្មែរ​នៅពេលនេះទេ ​ដោយ​រង់ចាំ​ទទួលផល​នៅដើមឆ្នាំ​ក្រោយ​។

Duration:00:09:04

Ask host to enable sharing for playback control

លោកស៊ិន ចាន់សេរីវុត្ថា៖ពេលដំណើរការ ៥ឆ្នាំដំបូង ព្រលានខេត្តសៀមរាបអាចគ្មានផលចំណេញ

10/16/2024
ក្នុងរយៈពេល ១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរជាង ១ម៉ឺនជើង និងទទួលបានអ្នកដំណើរជាង ១លាន៣ម៉ឺននាក់ ខណៈការដឹកទំនិញតាមផ្លូវអាកាសមានត្រឹមតែជាង ៨២តោន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ តុលានេះ លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអាចគ្មានផលចំណេញនៅក្នុងពេលយ៉ាងហោច ៥ឆ្នាំទៀត។ ទោះយ៉ាងណា លោករំពឹងនឹងអាចទាញបានផលចំណេញនៅក្រោយដំណើរការបាន ៥ឆ្នាំ និងថា អ្វីៗវាអាស្រ័យលើបរិបទសេដ្ឋកិច្ច រួមទាំងវិបត្តិនៅក្នុងតំបន់ និងសកលលោក៕

Duration:00:14:32

Ask host to enable sharing for playback control

លោក ណុប វី៖អ្នកធ្វើសេចក្តីសម្រេចគួរថ្លឹងថ្លែងរវាងកំហុស និងស្នាដៃរបស់ លោក ម៉ិច ដារ៉ា

10/15/2024
អ្នក​សារ​ព័ត៌​មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ​ត្រូវ​បាន​មេធា​វី​ការ​ពារ​ក្តី​បញ្ជាក់​នៅថ្ងៃ​ទី​១៥​ ខែ​តុលា​នេះ​ថា ​កូនក្តី​របស់​ខ្លួន​កំពុង​មាន​ជំងឺ​ថប់​អារម្មណ៍​ដោយសារ​មិន​បាន​ទទួល​ដំណេក​គ្រប់​គ្រាន់​ និង​ថា​ លោក ​ម៉ិច​ ដារ៉ា ​ក៏កំពុង​បារម្ភ​ពី​ម្តាយ​ដែល​មាន​វ័យ​ចំណាស់​ដែរ​។​ តាម​មេធាវី​ការ​ពារ​ក្តី​រូប​នេះ​ដ​ដែល​ លោក​ ម៉ិច ដារ៉ា​ បាន​ស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ខណៈ​អ្នក​រួម​អាជីព​ស្នើ​ឲ្យ​ដោះ​លែង​ លោក​ ម៉ិច ​ដារ៉ា​។​ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​នាថ្ងៃ​ទី​១៥ ​តុលា​នេះ​ លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​(ខាមបូចារ) ស្នើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​លើ​ករណី​នេះ​មាន​ការ​ថ្លឹង​ថ្លែង​រវាង​កំហុស​របស់​លោក ម៉ិច ដារ៉ា និង​ស្នាដៃ​របស់​លោក​ដែល​បាន​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សង្គម​តាម​រយៈ​អត្ថ​បទ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​៕

Duration:00:10:36

Ask host to enable sharing for playback control

ឧកញ៉ា លឹម ហេង៖ កម្ពុជានឹងអាចនាំចេញដោយគ្មានភាពអនុគ្រោះក្រោយចេញពីប្រទេសក្រីក្រឆ្នាំ ២០២៧

10/14/2024
១៣ តុលា ២០០៤-១៣ តុលា ២០២៤ គឺជាខួប២០ឆ្នាំ ដែលប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ តែរដ្ឋាភិបាលទើបតែប្រារព្ធពិធីអបអរនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃចន្ទនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាកម្ពុជាទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើនបន្ទាប់ពីប្រទេសនេះបានក្លាយជាសមាជិកអង្គការ WTO។ តាមអ្នកឧកញ៉ា លឹម ហេង កម្ពុជាមានដៃគូពាណិជ្ជកម្មកាន់តែច្រើន រួមនឹងការអនុគ្រោះពាណិជ្ជកម្មមួយចំនួនផងដែរ។ ទោះយ៉ាងណាប្រទេសកម្ពុជាក៏នៅតែអាចប្រកួតប្រជែងការនាំចេញបានជាមួយប្រទេសជិតខាងនៅពេលគ្មានភាពអនុគ្រោះ ក្រោយកម្ពុជាចាកចេញពីប្រទេសដែលមានឋានៈក្រីក្រនៅក្រោយឆ្នាំ២០២៧។

Duration:00:11:14

Ask host to enable sharing for playback control

លោក គួង សំណាង៖ មុខជំនាញ TEED មានតម្រូវការទីផ្សារការងារច្រើន

10/13/2024
លោក គួង សំណាង គឺជា​សាស្ត្រា​ចារ្យ​វិស្វកម្ម​ទូរគមនាគមន៍ និង​អេឡិចត្រូនិច នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​។ ​លោក​បាន​ចូល​រៀន​មុខ​ជំនាញ​នេះ​តាំង​ប្រមាណ​២០​ឆ្នាំមុន​ ខណៈ​និស្សិត​ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍។​ តែ​សាស្ត្រចារ្យ​ គួង​ សំណាង ​បាន​បញ្ជាក់​ថា ​មុខ​ជំនាញ​បច្ចេក​ទេស​មួយ​នេះ​កំពុង​តែ​មាន​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ​ច្រើន​ ខណៈ​ប្រទេស​ជាតិ​ចេះ​តែ​វិវត្តន៍​ទៅ​មុខ​តាម​សម័យ​បច្ចេក​វិទ្យា​ទំនើប​។​ លោក​ចង់​ឲ្យ​សិស្ស​ដែល​ទើប​ប្រឡង​បាក់​ឌុប​ ពិចារ​ណា​ចូល​រៀន​មុខ​ជំនាញ ​វិស្វកម្ម​ទូរ​គមនាគមន៍ និង​អេឡិច​ត្រូនិច​(TEED) ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រទេស​ជាតិ​។​

Duration:00:12:23

Ask host to enable sharing for playback control

លោក ឃួង ស្រេង​៖​ការរំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​ភ្នំពេញ​នឹង​មាន​ភាព​ល្អ​ប្រសើរ​នៅឆ្នាំ​២០២៥

10/11/2024
ក្រោយត្រឡប់​ពី​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២៤ ​ជាទី​ដែល​លោកបាន​បំពេញ​ទស្សនកិច្ច ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើក​ទី​១៩ ​លោក ​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះទៅកាន់​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ចំនួន​៤ ​ដែល​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។ ​នៅក្នុង​កិច្ច​សម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នាថ្ងៃ​ទី​១១ ខែ​តុលា ​ឆ្នាំ​២០២៤​នេះ លោក ​ឃួង ស្រេង ​បាន​បញ្ជាក់ថា​ជំនន់​ទឹកភ្លៀង​នៅទីក្រុង​ភ្នំពេញ​គឺជា​មូលហេតុ​ដែល​លោក​សុខចិត្ត​ប្តូរ​សំបុត្រ​យន្តហោះ​ត្រឡប់មក​កម្ពុជា​មុន​កំណត់​។ តាម​អភិបាល​រាជធានី​រូបនេះ ការ​លិចលង់​តំបន់​មួយចំនួន​នៅ​ភ្នំពេញ គឺ​បណ្តាលមកពី​បាតុភូត​អាកាសធាតុ​សកល ​និង​ថា​ក្នុងនាម​អាជ្ញាធរ ​លោក​ត្រូវតែ​មាន​ដំណោះស្រាយ​ចំពោះមុខ​ភ្លាម​ៗជូន​ពលរដ្ឋ​។ ​លោកថា​នៅឆ្នាំ​២០២៥ ​ខាងមុខ​ ការរំដោះ​ទឹកភ្លៀង​ចេញពី​ទីក្រុង​នឹងមាន​ភាព​ល្អប្រសើរ​មួយកំរិត​ធំ​៕

Duration:00:10:43

Ask host to enable sharing for playback control

លោក​ ឌី ថេហូយ៉ា​៖​ពលករ​ខ្មែរ​ខុសច្បាប់​នៅ​ថៃ​រង​ការ​ចាប់ខ្លួន​ច្រើន ​តែ​ប្រាក់ឈ្នួល​ប្រសើរ​ឡើង

10/9/2024
ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​កត់សម្គាល់​ថា​បាន​រង​ការចាប់ខ្លួន​ពី​អាជ្ញាធរ​ថៃ​កាន់​តែច្រើន​។ ​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង ​RFI​ នាថ្ងៃ​ទី​០៩ ​ខែ​តុលា ​ឆ្នាំ​២០២៤​នេះ លោក ​ឌី ថេហូយ៉ា​ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​មើលឃើញ​ថា​ ពលករ​ខ្មែរ​ដែល​រង​ការចាប់ខ្លួន​ពីសំណាក់​អាជ្ញាធរ​ថៃ ​គឺ​ដោយសារ​ពួកគេ​បន្ត​ស្នាក់នៅ ​និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ជាមួយនឹង​ឯកសារ​ហួស​សុពលភាព​។ ​តាមមន្ត្រី​អង្គការ​សង់ត្រាល់​រូបនេះ​ដដែល ​ការ​ស្នើសុំ​ឯកសារ​សំខាន់​ៗ​មួយចំនួន​ ដើម្បី​បន្ត​ធ្វើការងារ​នៅក្នុង​ប្រទេស​ថៃ​មានភាព​ស្មុគ្រស្មាញ​ដែលជា​មូលហេតុ​ធ្វើឲ្យ​មាន​ពលករ​ខ្មែរ​កាន់តែ​ច្រើន​ក្លាយជា​ពលករ​មិន​ស្របច្បាប់​៕

Duration:00:11:29

Ask host to enable sharing for playback control

លោក មាជ សុវណ្ណរ៉ា៖ ការដាក់លក្ខខណ្ឌរបស់តុលាការធ្វើឲ្យប៉ះពាល់សេរីភាពនយោបាយ

10/8/2024
នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ ២០២៤ តុលា​ការ​ខេត្ត​រតនគិរី​បាន​សម្រេច​ដាក់​លក្ខ​ខណ្ឌ​ចំនួន​ ៤ចំណុចលើ​ លោក ​មាជ សុវណ្ណរ៉ា ប្រធាន​គណ​បក្ស​ជំនាន់​ថ្មី​ដោយ​ហាម​ការ​ធ្វើ​សកម្ម​ភាព​ណាដែល​តុលា​ការ​ចាត់​ទុក​ជា​ការ​«ញុះញង់» និង​តម្រូវ​ឲ្យ​លោក​ត្រូវ​តែ​បង្ហាញ​ខ្លួន​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​រៀង​រាល់​ ២ខែ​ម្តង​ជា​ដើម​។ តែ​លោក ​មាជ សុវណ្ណរ៉ា យល់​ថា ការ​ដាក់​លក្ខ​ខណ្ឌ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរី​ភាព​នៃ​ការ​ធ្វើនយោ​បាយ​ក្នុង​ឋានៈ​លោក​ជា​ប្រធាន​គណ​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​៕

Duration:00:11:23

Ask host to enable sharing for playback control

លោក អេង ប៊ុនគា ៖ ខ្ញុំចាយពេល៣ឆ្នាំ ធ្វើការដែលមិនចូលគឺមិនរីកចម្រើន

10/6/2024
អ្នក​បង្កើត​មាតិ​កា​លើ​បណ្តាញ​សង្គម​ លោក អេង ប៊ុនគា បាន​ចាប់​យក​អាជីព​ផលិត​វីដេអូ ​ដោយ​ម្ចាស់​ការ​លើ​ខ្លួន ​ទាំង​ចំណូល​- ​ ចំណាយ ​និង​ការ​គ្រប់​គ្រង​។ ​ការ​ផលិត​វីដេអូ​គឺជា​ចំ​ណង់​ចំណូល​ចិត្ត​របស់​យុវជន​អាយុ​២៩​ឆ្នាំ​រូបនេះ​ បើ​ទោះជា​ការ​ងារ​នេះ ​មិន​ចំ​មុខ​ជំនាញ​ដែល​រូបគេ​បាន​ប្រើ​ពេល​សិក្សា​​៤​ឆ្នាំ​ក៏ដោយ​។​ លោក​ ប៊ុនគា បាន​អះអាង​ថា ​ខ្លួន​បាន​ចាយ​ពេល​វេលា​អស់​៣​ឆ្នាំ ដោយ​ធ្វើ​ការ​ងារ​ដែល​ខ្លួន​មិន​ចូល​ចិត្ត ​គឺ​មិន​មាន​ការ​រីក​ចម្រើន​ឡើយ​។

Duration:00:06:37