Minnesota Health and Sanitation-logo

Minnesota Health and Sanitation

RFI

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Location:

Paris, France

Networks:

RFI

Description:

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Language:

Khmer


Episodes
Ask host to enable sharing for playback control

តើ​អ្វី​ទៅ​ជាអាការៈ​អស់​រដូវ​ ឬ​​វិបត្តិ​ហា​ប្លាយរបស់​បុរស​?

4/24/2024
ក្នុង​ខណៈ​​ដែល​ស្ត្រីគ្រប់​រូប ត្រូវ​ឆ្លង​កាត់​ជា​ចាំ​បាច់​ដំណាក់កាលធ្វើ​ទុក្ខ​មិន​ស្រណុក​ខ្លួន​ព្រោះ​​អស់រដូវ​ (Ménopause) បុរសចូល​ដល់​វ័យ​៥០ឆ្នាំ​ឡើង​ទៅ​​ក៏​មាន​អាការៈ​ប្រហាក់​ប្រហែល​នឹង​បាតុភូត​អស់​រដូវ​របស់​ស្ត្រី​ដែរ។ ​អាការៈអស់​រដូវ​សម្រាប់​បុរស​ មាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិ​ហាប្លាយជា​ភាសា​សាមញ្ញ។ តើ​វិបត្តិ​Andropause ​ជា​អ្វី? មាន​រោគ​សញ្ញា​យ៉ាងណា? និង​អាច​ព្យាបាល​ការពារបាន​ដែរឬទេ? តាំងពី​ចូល​វ័យ​៥០​ឆ្នាំ​ប្លាយ​មក តើ​អស់​លោក​ជា​បុរស​ធ្លាប់​មាន​អារម្មណ៍​អស់​កម្លាំងចម្លែក ចុះ​ខ្សោយ​ បែក​ញើសស្អិត​​ពេល​យប់ សម្រាន្ត​មិន​ស្កប់ ចេះ​មួរមៅ បាត់​​ចំណង់​តណ្ហា ឬ​លែង​សូវបះ​​ខឹង​​ផ្តេសផ្តាសទេ? ទាំង​អស់​នេះ​ជា​អាច​ជាអាការៈ​ធម្មតា​នៃ​​ដំណើរ​ធម្មជាតិរបស់​មនុស្សចាស់​ទេ តែ​ក៏​អាច​ជា​សញ្ញា​ប្រាប់​ថា​អ្នក​កំពុង​មានអាការៈអស់​រដូវ​Andropause ដែរ។ បុរស​មាន​រដូវ​ដែរឬ? តើ​ការ​អស់​រដូវ​អង់ដ្រូប៉ូស្ស ឬ​ការ​អស់​រដូវ​បុរស​ជា​អ្វី? នៅ​អាយុចម្លោះ​ចាប់​ពី​៤៥-៥៥​ឆ្នាំ ប្រព័ន្ធ​សរីរាង្គកាយ​​ស្ត្រី​ឈប់​ផលិត​អ័រមូន​បន្ត​ពូជទាំងស្រុង​ (អូវ៉ែរ​ឈប់​បញ្ចេញ​អ័រមូន​oestrogène និង progesterone) ដែល​គេ​និយម​ហៅ​ថាដំណាក់កាល​​អស់​រដូវ ឬ​Ménopause ជា​ភាសាបារាំង។​ ឯខាង​បុរសគ្មាន​រដូវ​គ្មាន​ខែ​ដូច​ស្ត្រី​មែន តែ​ដល់​​អាយុ​ខ្ទង់​នេះ​ បុរស​ក៏ចេះ​ចុះ​ខ្សោយ និង​​ឆ្លង​ចូល​ដល់​​ដំណាក់មួយ​ដែល​ការ​ផលិត​​អ័រមូនផ្លូវភេទ​ចុះ​ថយ​​ជា​លំដាប់​ដែរ គ្រាន់​តែ​ប្រព័ន្ធបន្ត​ពូជ​បុរស​​មិន​បញ្ឈប់​តួនាទី​ទាំង​ស្រុង​ ដូច​ស្ត្រីតែ​ប៉ុណ្ណោះ​។ បុរស​នៅ​តែ​​រក្សា​លទ្ធភាពប​ន្ត​ពូជបាន​​ដដែល។ ​មានន័យ​ថា​ចូល​ដល់​វ័យ​៥០​ឆ្នាំ​​ស្ត្រី​លែង​មាន​រដូវ និង​លែង​សមត្ថភាពបង្ក​កំណើត​កូនតាម​បែប​ធម្មជាតិ​ហើយ ឯ​ចំណែក​បុរស​វិញ ​អាច​មាន​កូន​រហូត​ដល់​ថ្ងៃ​ស្លាប់។ នេះ​ជា​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​រវាង​ស្រ្តី​និង​បុរស ដែល​ជំរុញ​ឱ្យ​អ្នក​ជំនាញ​មួយ​ចំនួន បដិសេធ​មិន​ហៅ​ Andropause ថា​ជាអាការៈ​អស់​រដូវ​បុរស សម្រប​តាម​អាការៈអស់​រដូវ​របស់​ស្ត្រី​Ménopauseទេ។ ម្យ៉ាង​ទៀត ដោយជាក់ស្តែង​នោះ មាន​បុរស​តែ​ប្រមាណពី​​១០ទៅ២០%​ ដែល​កើត​អាការៈ​អង់ដ្រូប៉ូស្ស ចាប់​ពី​​អាយុ​៥០ឆ្នាំទៅ និង​រហូត​ដល់​៥០%​សម្រាប់​បុរស​វ័យ​ចំណាស់​លើស​ពី​៧០ឆ្នាំ។ Andropause ​ជា​បាតុភូត​សរីរៈ​វិទ្យា​ដែល​គេ​ពុំ​ទាន់​ស្គាល់​ច្បាស់​នៅឡើយ​ទេ ហើយ​ក៏​​គ្មានដែរ​​និយមន័យ​ណា​កំណត់​អាយុ​ដែល​មាន​​អង់ដ្រូប៉ូស្សនោះ​។ ការ​អស់​រដូវ​បុរស​គឺចង់​សំដៅ​លើ​ការ​ធ្លាក់​ចុះ​អ័រមូនភេទ​របស់​បុរស​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេ​គឺ​អ័រមូន​ “តេស្តូស្តេរ៉ូន” និង​អ័រមូន​ផ្លូវភេទផ្សេងៗ​ទៀត យ៉ាង​សន្សឹមៗ​ ទៅ​តាម​វ័យ​ និង​តាម​ច្បាប់​ធម្មជាតិ ចាប់​ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ។ ហើយ​​អង់ដ្រូប៉ូស្ស​បុរស​ ក៏​មិនមែន​ជា​ដំណាក់កាលដែល​អាច​​បែង​ចែង​ឱ្យ​ដាច់​ស្រលះ​រវាង​ពេល​មុន​និង​ពេល​ក្រោយ​ ដូច​ករណី​មនុស្ស​ស្រី​ទេ។ តេស្តូស្តេរ៉ូន ជា​អ័រមូន​ផ្លូវ​ភេទ​បញ្ចេញ​ដោយ​សរីរៈ​ភេទ​ មាន​ច្រើន​សម្រាប់​បុរស និង​តិច​តួច​សម្រាប់​ស្ត្រី ​ទើប​បានជា​​គេ​ឱ្យ​ឈ្មោះ​ថាអ័រមូន​បុរស។​ អ័រមូន​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទ្រទ្រង់​សុខមាលភាពអារម្មណ៍​និង​រាងកាយ។ ចំពោះ​មនុស្សប្រុស​ តេស្តូស្តេរ៉ូន​មួយ​ភាគ​ធំ​ផលិត​ដោយ​ពង​ស្វាស និង​ជា​អ្នក​ចាត់​ចែង​គ្រង់គ្រងចំណង់​តណ្ហា​ ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​និង​ស្ពែម៉ាតូហ្សូអ៊ីត។ ពោ​ល​គឺ​អ័រមូន​នេះ​មាន​បេសកកម្ម​ធំ​ណាស់ សម្រាប់​ជាមោទនភាព​បុរស។ បរិមាណ​អ័រមូន​បុរស​ តេស្តូស្តេរ៉ូន ឡើង​ខ្ពស់​ខ្លាំងបំផុត​​នៅ​អាយុ​ម្តុំ​ខ្ទង់​២០​ឆ្នាំ។ ​ចាប់​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ​ អត្រា​តេស្តូស្តេរ៉ូន ក្នុង​ឈាម​ចាប់​​ធ្លាក់​ចុះ ដោយ​ឯងៗ​ក្នុង​កំរិត​១ទៅ​២%​ក្នុង​មួយ​ឆ្នាំៗ។ ការ​ធ្លាក់​ចុះ​បរិមាណ​អ័រមូន​បុរសនេះ ធ្វើ​ឱ្យខូច​គុណភាព​ជីវិត​ខ្លាំង​ណាស់ និង​ ​ចេញ​ចាស់​ ​​ភ្លាម​ភ្លែត​​គួ​រឱ្យ​ភ្ញាក់ផ្អើលសម្រាប់​បុរស​ខ្លះ។ ​ស្ត្រី​ក្រោយ​អស់​រដូវ​ចាប់​មានអត្រា​តេស្តូស្តេរ៉ូន​ថយ​ចុះ​ជា​លំដាប់​ ដោយជួន​មាន ​ជួន​គ្មានរោគ​​សញ្ញា​ទេ។ តើ​អាការៈ​អស់​រដូវ​បុរស​ផ្តល់​រោគ​សញ្ញា​ដូចម្តេច​ខ្លះ? ដោយ​និយាយ​តែ​ពី​ករណី​បុរស​មាន​សុខភាព​ធម្មតា​គ្មាន​ជំងឺ​ជាប់​ក្នុង​ខ្លួន អាការៈ​សញ្ញា​របស់​បុរស​អស់​រដូវ​អង់ដ្រូប៉ូស្ស មាន​ប្រហាក់ប្រហែល​នឹង​ស្ត្រី​អស់​រដូវដែរ។ អាការៈ​រោគ​ទាំង​នោះ​មាន​ដូច​ជា ធ្លាក់​កម្លាំង ថយ​ថាមពលចេះ​ចង់​សម្រាក​ថ្ងៃ​ ខ្លះ​ប្តូរ​ផ្លាស់​ឥរិយាបថ និង​អត្តចរិក ក្លាយ​ជាមនុស្ស​ឆាប់​ខឹង ចេះ​ខូច​​ចិត្តបែប​បាក់​ទឹក​ចិត្ត​ផង និង​អាច​មាន​វិបត្តិ​ដំណេក​ទៀត។ ស្រកសាច់​ដុំ លែង​សូវ​មាន​រោមពុកមាត់​ពុកចង្កា ឬ​ ក្បាល​ឡើង​ឆក ឡើង​ទំពែក ស្បែកក៏​​ឡើង​ស្រអាប់ ស្ងួត តែ​សម្បូរ​ខ្លាញ់​អាក្រក់ ទៅ​ស្តុក​ផ្តុំ​នៅ​ម្តុំ​ពោះធ្វើ​ឱ្យ​ដុះ​ក្បាល​ពោះ​។ ចេះ​​ក្តៅ​ឆួល​ បែក​ញើស​នៅពេល​យប់​ ខ្សោយ​សមត្ថភាព​ផ្លូវភេទ...

Duration:00:08:11

Ask host to enable sharing for playback control

តើការ​ជក់​​កញ្ឆា​ប៉ះពាល់​ដល់សុខភាព​​ខួរក្បាល​និង​ផ្លូវ​ចិត្ត​យ៉ាងណាខ្លះ?

4/19/2024
អាល្លឺម៉ង់ជា​ប្រទេស​ដ៏​ធំ​ជាង​គេ ដំបូងបង្អស់​​នៅ​អឺរ៉ុប​ដែល​អនុវត្ត​ច្បាប់​សេរី​និយម​ អនុញ្ញាត​ឱ្យ​ជក់​ ទិញ កញ្ឆា​តាមទីសាធារណៈ និង​ដាំ​កញ្ឆា​នៅ​តាម​ផ្ទះ ដើម្បីជាការ​​កំសាន្ត​លំហែចិត្ត។ ប៉ុន្តែ​កញ្ឆា​ជា​គ្រឿង​ញៀន​​មួយ​ប្រភេទ​ដែល​ល្បី​ខាង​ធ្វើ​ឱ្យ​ខូច​ខួរក្បាល​​ និង​ផលវិបាក​ជា​ច្រើន​ផ្សេង​ទៀតណាស់​ចំពោះ​សង្គម​និង​សុខភាព។ នេះ​ជា​ឱកាស​បូក​សរុប​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​នៃ​កញ្ឆា​ចំពោះ​សុខភាព​។ បន្ទាប់ពី​ប្រទេស​ម៉ាល់ត៍ នៅ​ឆ្នាំ​២០២១ លុចសំបួរ​នៅឆ្នាំ២០២៣ ចាប់​ពី​ថ្ងៃទី​១​មេសា​២០២៤មក ប្រជាពលរដ្ឋ​អាល្លឺម៉ង់​ពេញ​វ័យ​អាយុ​ចាប់​១៨​ឆ្នាំ​ឡើង​ទៅ ក៏​អាច​ជក់ អាច​មាន​កញ្ឆា​ក្នុង​ហោបៅ​ចំនួន​​២៥​ក្រាម​ បាន​ដែរ​ នៅ​តាមទី​សាធារណៈ និងដល់​ទៅ​៥០ក្រាម​​ទុក​នៅក្នុង​ផ្ទះ ព្រមទាំង​អាច​​ដាំ​កញ្ឆានៅ​តាម​យ៉​ផ្ទះ​របស់​ខ្លួន​បាន​ដល់​ទៅ​បី​ដើមទៀត​ផង។ នេះ​ជា​លទ្ធផល​​នៃ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ព្រម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រើ​កញ្ឆាកំសាន្ត​​ដោយ​ស្រប​ច្បាប់។ ជា​ការ​​ទន្ទឹង​រង់​ចាំ​បំផុតសម្រាប់​អ្នកធ្លាប់​និង​ចង់​ប្រើប្រាស់​កញ្ឆា ​តែទន្ទឹម​គ្នា​នេះ​ ​ក្តី​ព្រួយ​បារម្ភ​ក៏កើត​​មាន​ច្រើន​ខ្លាំង​ដែរ​ក្នុង​រង្វង់​អ្នក​ជំនាញសុខាភិបាល និង​មតិសាធារណៈ​ទូទៅ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ព្រួយ​បារម្ភ​ចំពោះ​បើក​ផ្លូវ​ឱ្យ​ប្រើកញ្ឆា​ជា​សាធារណៈ? តើ​កញ្ឆា​ជា​អ្វី​? ​កញ្ឆា​ជា​រុក្ខជាតិ​ម្យ៉ាង ងាយ​ដាំ ងាយ​ដុះ និង​មាន​ផ្ទុក​សារធាតុ​ពុល ឬ ម៉ូលេគុល សំខាន់​មួយ មាន​ឈ្មោះ​ថា Tetrahydrocannabinol ហៅ​កាត់ THC ដែល​ជា​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ​បង្ក​ឥទ្ធិពលអាក្រក់​​លើ​ប្រព័ន្ធ​ប្រសាទ ដោយ​អាច​ធ្វើ​ឱ្យ​អ្នក​ជក់​បាត់​បង់វិចារណ​ញ្ញាណ​ ងាយ​ច្របូក​ច្របល់​ ក្នុង​បរិស្ថាន ក្នុង​ពេលវេលា និង​ទីកន្លែង។ កញ្ឆា​​ត្រូវ​បាន​គេ​ចាត់​បញ្ចូលជា​​គ្រឿង​ញៀនមួយ។ កំហាប់​របស់​កញ្ឆា ប្រែប្រួល​ទៅ​តាម​របៀប​ផ្សំ​ធ្វើ និង​ទៅ​តាម តំបន់​នៃ​ការ​ដាំដុះ។ ក្រោយ​ពី​បាន​កែច្នៃ សម្ងួត ឬ បំប្លែង​ឱ្យ​ចេញ​ជា​សណ្ឋាន​ផ្សេង​គ្នា​មក រុក្ខជាតិ​កញ្ឆា ត្រូវបាន​អ្នក​ប្រើប្រាស់​ដាក់​ឈ្មោះ​ប្លែកៗ​គ្នា ទៅ​តាម​ទម្រង់។ បើ​ជា​ស្លឹកនិង​ធាងសម្ងួត គេ​ច្រើន​និយម ហៅ​ថា ស្មៅ Herbe។ ចំណែក​ឯ​ជ័រ​របស់​វា​ ដែល​ខ្ចប់​ជា​បន្ទះ ឬ​ទ្រវែង មាន​ពណ៌បៃតង ត្នោត ឬ​លឿងវិញ មាន​ឈ្មោះ​ថា Haschich ឬ hachis hash។ កញ្ឆា​ទាំងពីរ​ប្រភេទ​នេះ ត្រូវ​បានគេ​យក​មក​លាយ​ជក់​ជាមួយ​នឹង​បារី។ ជា​ចុង​ក្រោយ​គឺ​ប្រេង​កញ្ឆា ដែល​គេ​ច្រើន​ជក់​ក្នុង​ខ្សៀ ប៉ុន្តែ​ពុំ​សូវ​មាន​ធ្វើ​ចរាចរណ៍​ច្រើន​ទេ។ តើ​កញ្ឆា​ផ្តល់​ភាព​ញៀន​ខ្លាំង​កំរិតណា? តាំងពី​មាន​ការ​បែង​ចែក ច្បាប់​ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀន​នៅ សតវត្ស​ទី២០​មក កញ្ឆា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រឿង​ញៀន​ខ្សោយ ឬ អាច​និយាយ​ផ្ទុយ​មក​វិញ​បាន​ថា បើ​គេ​ប្រើ​ពាក្យ គ្រឿង​ញៀន​ខ្សោយ​នោះ​គឺ​គេ​និយាយ​សំដៅ​លើ​កញ្ឆា​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គ្រូពេទ្យ​ជាច្រើន​យល់​ថា កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ ដូច​ដែល​គេ​បាន​គិត​ពី​មុននោះ​ទេ ការ​ពិត​កញ្ឆា​ជា​គ្រឿង​ញៀន ដែល​មាន​ប្រតិកម្ម​យឺតប៉ុណ្ណោះ។ នៅ​ពេល​បាន​ចូល​ជ្រាប​ដល់​ក្នុង​សារពាង្គកាយ​មនុស្ស​ណា​ហើយ មនុស្ស​នោះ​ត្រូវ​ការពេល​វេលា​យូរ​ណាស់​សម្រាប់បំផ្លាញ​សារធាតុពុលញៀន​ THC​របស់​កញ្ឆា​នេះ​វិញ។ ខុស​ពី​ជំនឿ​ដែល​មាន​កន្លង​មក ហានិភ័យធា្លក់​ខ្លួន​​ញៀន​ដោយ​កញ្ឆា ទាប​ជាងជក់​​បារី និង​សុរា (គ្រឿង​ស្រវឹង)ទេ។ ដើម្បី​ប្រៀបធៀប និ​ង​បើ​គិត​ជា​តួលេខ ហានិភ័យ​ញៀន​កញ្ឆា​មាន​កំរិត​ប្រមាណ​១០% ឯ​ការ​ជក់​បារី មាន​ជាតិ​នីកូទីន មាន​ហានិភ័យ​ញៀន​ដល់​ទៅ​៣៥% និង​១៧%​សម្រាប់​ការ​ជក់​អាភៀន និង​១៥%​សម្រាប់​អ្នក​ផឹក​ស្រា។ គ្រាន់​តែ​ថា​ អ្នកជក់​កញ្ឆា​ខ្លះ​អាច​អភិវឌ្ឍ​ភាព​ញៀន​​ខ្លាំង​មែនទែន​តែម្តង។ កញ្ឆា​ធ្វើ​​មនុស្ស​កើត​រោគ​រវើរវាយដូចវិកលចរិក​មែនឬ? ថ្វី​បើ​កញ្ឆា​ត្រូវ​បាន​វេជ្ជសាស្ត្រ​យក​មក​ប្រើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​មែន ប៉ុន្តែ​កញ្ឆា​ជាប់​ឈ្មោះ​អាក្រក់ ថាអាច​​​ធ្វើ​ឱ្យ​មនុស្ស​ឆ្កួត ខូច​ខួរក្បាល​ មាន​រោគ​ចិត្ត​ដូច​កើត​រោគរវើរវាយឬ​​បាក់ទឹកចិត្ត។ ការ​អះអាង​បែប​នេះមិន​ខុស​ទាំង​ស្រុង​ទេ។ កញ្ឆាមិនមែន​ជា​មូលហេតុ​ផ្ទាល់​នាំឱ្យ​​មាន​រោគ​ឆ្កួត​ទេ។ ​​គ្រប់​អ្នក​ជក់​មិនសុទ្ធ​តែ​ធ្លាក់​ខ្លួន​ឈឺកើត​រោគ​រវើរវាយឡើយ​ តែ​សម្រាប់អ្នក​មាន​សុខភាព​ទន់​ខ្សោយ​ ងាយ​រងគ្រោះ មាន​ស្នាម​ស្រេច មាន​ប្រព័ន្ធ​​កោសិការងាយ​ទទួល​សារធាតុ​ញៀន ​កញ្ឆា​ជាអ្នក​ជួយ​រុញ​ឱ្យ​​ធ្លាក់​ខ្លួន​មាន​ជំងឺ​ប៉ះពាល់​នឹង​ផ្លូវ​ចិត្ត ​រវើរវាយ​ណាស់ ក្រោយ​ពី​បានជក់​កញ្ឆាហើយ។បញ្ហា​ដ៏​ធំ​របស់​កញ្ឆា​មួយ​ទៀត ពេល​ជាតិ​កញ្ឆាជ្រាប​ចូល​ក្នុង​ខ្លួន​ភ្លាម អ្នក​ជក់​មាន​អារម្មណ៍​រីករាយ ទន់ភ្លន់ រួសរាយ​ខុស​ធម្មតា និង​សើច​សប្បាយ​ណាស់។​​ ប៉ុន្តែប៉ុន្មាន​ម៉ោង​ក្រោយ​មក ជាតិ​ពុល​កញ្ឆា​នឹង​ធ្វើ​សកម្មភាព​លើ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ។ កញ្ឆា​...

Duration:00:07:07

Ask host to enable sharing for playback control

សារធាតុ​រ៉ែ​ដែក​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​សរីរាង្គកាយ?

4/11/2024
​​មនុស្ស​យើង​ម្នាក់ៗ​មាន​ផ្ទុក​ជាតិ​រ៉ែ​ដែក​ក្នុង​ខ្លួនតិច​តួច​បំផុត គឺ​​ប្រមាណតែ ​​៤ក្រាម។ ប៉ុន្តែ​​​ ជាតិដែក​​ជា​សារធាតុចិញ្ចឹម ​ដែលសរីរាង្គ​កាយ​​មិន​អាច​ខ្វះ​បានទេ និង​ក៏​​មិន​ត្រូវ​ឱ្យ​មាន​ច្រើន​ជ្រុលឡើយ។ បើ​ខ្វះជាតិ​ដែក មនុស្ស​​​អាច​នឹង​មាន​អាការៈ​ខ្វះ​ឈាម ស្លេក​ស្លាំង អស់​កម្លាំង​ ធីងធោង​។ តែ​បើ​មាន​ជាតិ​ដែក​ច្រើន​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ឬអាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។ តើ​រ៉ែ​ដែក​មាន​តួនាទី​ និង​សារៈ​សំខាន់​យ៉ាង​ខ្លះ​សម្រាប់​សុខភាពសរីរាង្គកាយ? សារធាតុ​ខ្លះ​មាន​ចំនួន​តិច​តួច​ ស្ទើរ​គ្មាន​ទម្ងន់​សោះ​ក្នុង​សរីរាង្គ​មនុស្ស ​ប៉ុន្តែ​មាន​តួនាទី​គន្លឹះ​ និង​មិន​អាច​ខ្វះ​បាន​ទេ​សម្រាប់​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អ។ នោះ​គឺ​សារធាតុ​រ៉ែ។ សារជាតិ​រ៉ែមាន​​ជា​ច្រើន​មុខណាស់ តែ​នៅថ្ងៃ​នេះ ​កម្មវិធី​សុខភាព​សូម​លើក​មក​និយាយ​តែ​អំពី​​សារធាតុ​រ៉ែ​ដែកមួយ​ទេ។ ជាតិ​​​​ដែកដ៏​​ចាំបាច់​ ត្រូវ​មាន​កំរិត​រង្វាស់​ដ៏​ត្រឹម​ត្រូវ​បំផុត​ មិន​ឱ្យត្រូវ​ឱ្យ​លើស​ឬ​ខ្វះ​បានឡើយ។ សរីរាង្គកាយ​មនុស្សធំ​ពេញ​វ័យ​ម្នាក់ៗមាន​ផ្ទុក​៣,៥​ទៅ៥​មីល្លីក្រាម​ក្នុង​មួយ​គីឡូក្រាម ឬសរុបទៅ​​ ​ត្រូវ​ជាប្រមាណតែ​៤​ក្រាម​ប៉ុណ្ណោះ។ តិចតួច​មែន ប៉ុន្តែ​បើ​ខ្វះបន្តិច​ មនុស្ស​​​អាច​នឹង​មាន​អាការៈអស់​កម្លាំង​ ធីងធោង ​ខ្វះ​ឈាម ស្លេក​ស្លាំង ហើយ​បើ​មាន​ច្រើន​​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ និង​ចុងក្រោយ​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។ តើ​សារធាតុ​រ៉ែ​ដែក​មាន​តួនាទី​ក្នុង​សរីរាង្គ​កាយ​មនុស្ស​យ៉ាង​ណាខ្លះ? ដែក​ជា​សារធាតុ​រ៉ែដ៏​ចាំ​បាច់​ដែល​មាន​តួនាទី​ដំបូង​គេ​គឺ​ផលិត​គ្រាប់​ឈាម​ក្រហម Globule rouge សម្រាប់​ពាំនាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកានានា​របស់​សរីរាង្គកាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ផលវិបាក​ទីមួយ​នៃ​ការ​ខ្វះ​ជាតិ​ដែក​ នឹង​ធ្វើ​ឱ្យ​មានកង្វះ​គ្រាប់​ឈាម​ក្រហម ឬ​ហៅ​ថា​ជំងឺ​ស្លេក​ស្លាំង​ ខ្វះ​ឈាមក្រហម​។ ដូច្នេះ​ខ្វះ​ជាតិ​ដែក​អាច​ជា​ដើម​ហេតុ​មួយ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម។ តួនាទី​ធំ​ចម្បង​ជា​អ្នក​ផលិត​គ្រាប់​ឈាម​ក្រហម​មែន​ហើយ ​តែ​សារធាតុ​រ៉ែដែក​ក៏​ជា​អ្នក​ចូល​រួម​ចំណែក​ទ្រទ្រង់​ការ​លូត​លាស់​របស់​សរីរាង្គ​ផ្សេងៗ​ទៀតដូច​ជា សាច់​ដុំ ខួរក្បាល ឬ​បេះដូង ។ល។ និង​។ល។ ព្រមទាំង​បញ្ញាញាណ​របស់​ក្មេង។ ​ស្ត្រី​និង​បុរស​ត្រូវការ​ជាតិ​ដែក​មិន​ដូច​គ្នា។ អាស្រ័យ​ទៅ​តាម​​វ័យ ​ស្ត្រី​អាច​ត្រូវការ​ជាតិ​ដែក​ច្រើន​ជាង​បុរស ដូច​ជា​នៅ​ពេល​ចាប់​ពេញ​វ័យ (ចូល​វ័យ​ក្រមុំ) ស្ត្រី​មាន​ធ្លាក់​រដូវ បាត់​បង់​ឈាម​​ជា​រៀង​រាល់​ខែ។ ដើម្បី​អាច​បំពេញ​នូវ​ការ​បាត់​បង់គ្រាប់​ឈាម​ក្រហម Globule Rouge ​ស្ត្រី​ត្រូវ​បង្កើនកំរិត​​ជាតិ​​ដែកឱ្យ​​ខ្ពស់។ រយៈ​ពេល​មាន​ផ្ទៃពោះ ក៏​ជា​ពេល​វេលា​ដែលស្ត្រីកាន់​តែ​ត្រូវ​ការរ៉ែដែក​ច្រើន​​​ លើស​ធម្មតាដែរ ដោយ​សរីរាង្គកាយ​​ត្រូវ​ការផលិត​គ្រាប់​ឈាម​ក្រហមសម្រាប់​យក​ទៅ​ចិញ្ចឹម​ម្តាយអ្នក​ពរពោះ​​ក៏ដូច​ជា​ទារក​ក្នុង​ផ្ទៃ។​​ ​ ជាតិ​ដែក​សំខាន់​ខ្លាំង​សម្រាប់​ដំណើរការ​របស់​សរីរាង្គ តែ​ត្រូវ​ឱ្យ​មាន​រង្វាស់ដូស​យ៉ាង​ត្រឹម​ត្រូវ មិន​ច្រើន​ពេក​ និង​មិន​តិច​ពេក។ ការ​វិភាគ​ឈាម ជា​មធ្យោបាយ​ដ៏​សាមញ្ញ​ដើម្បី​វាស់​បរិមាណ​ជាតិ​ដែក ដែល​មាន​​នៅក្នុងចរន្ត​​ឈាម (ជាប្រូតេអ៊ីនដឹក​ជញ្ជូន​ជាតិ​ដែក​ទៅ​ឱ្យ​សរីរាង្គ​ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ថាTransferrine) និង​ជាតិ​ដែកជា​សារធាតុ​បម្រុង (Ferratine)។ ការខ្វះ​ជាតិ​ដែក​ផ្តល់​ផលវិបាក​និង​រោគ​សញ្ញា​ដូចម្តេច​ខ្លះ? កង្វះ​ជាតិ​ដែក ជា​កង្វះ​អាហារូបត្ថម្ភ​ដែល​គេ​ជួប​ប្រទេស​ជា​ញឹក​ញាប់​ជាង​គេ។ ប៉ុន្តែ​កង្វះ​សារធាតុ​មួយ​មុខ​នេះ ច្រើន​តែ​កើត​ឡើង​ដោយ​ស្ងាត់ៗ ពុំ​មាន​រោគ​សញ្ញា​អ្វី​ជា​ជាក់​លាក់​ទេ​ នៅ​ពេល​ដំបូង។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Laurent Frenzel គ្រូពេទ្យឯកទេស​ឈាម​និង​សន្លាក់​ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​​មជ្ឈមណ្ឌល​ឈាម​នៅមន្ទីរ​ពេទ្យ​Necker Enfants malades ក្រុង​ប៉ារីស​ប្រទេស​បារាំង រៀប​រាប់​អំពី​រោគ​សញ្ញា​ខ្លះ​ ដែល​ដាស់​ស្មារតី​យើង​ឱ្យ​ចាប់​អារម្មណ៍​ដល់​បញ្ហា​ខ្វះ​ជាតិ​ដែក។ លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “គ្មាន​សញ្ញារោគ​ច្បាស់លាស់​បញ្ជាក់​អំពី​អាការៈ​ខ្វះជាតិ​ដែកទេ តែ​អាច​ជា​ការ​បាត់​បង់​រសជាតិ លែង​ឆ្ងាញ់​អាហារ​ ឬ​​ ជា​ការ​ជ្រុះ​សក់​ ដែល​ជា​ផលវិបាក​បង្ក​ឡើង​ការ​ខ្វះ​ជាតិ​ដែក។ ផលវិបាក​ដ៏​ចម្បង​មួយ​ទៀត​នៃ​ការ​ខ្វះ​ជាតិ​ដែក​នោះ​គឺការធ្លាក់​ចុះ​នៃ​បរិមាណ​គ្រាប់​ឈាម​ក្រហម​ ពោល​គឺ​ការ​លេច​ឡើង​នូវ​ជំងឺ​ខ្វះ​គ្រាប់ឈាម​ក្រហម។ គឺនៅពេល​ចាប់​មានជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ ទើប​រោគ​សញ្ញា​នឹង​ស្តែង​ចេញ​ឡើង ដូច​ជា​​ស្លេក​ស្លាំង អស់​កម្លាំង​ខ្លាំង ឆាប់​ហត់។ តែ​ទម្រាំឃើញ​​រោគ​សញ្ញាទាំង​អស់​​នេះ មាន​ន័យ​ថា​វេលា​បាន​កន្លង​ទៅ​អស់​យូរ​ក្រែលទៅ​ហើយ។...

Duration:00:09:07

Ask host to enable sharing for playback control

កូឡាហ្សែន​ពិត​ជា​អាច​ជួយ​ធ្វើ​ឱ្យ​នៅ​ក្មេង​ជាង​វ័យ​មែនឬ?

3/13/2024
ជា​គ្រាប់​ដូច​ថ្នាំ ជាម្សៅ​​អាហារ​បន្ថែម​ ជា​ឡេ​លាប​ស្បែក កូឡាហ្សែន​កំពុង​ពេញ​និយមខ្លាំង​ណាស់​នាពេល​បច្ចុប្បន្ន។ កូឡាហ្សែន​ដែ​ល​គេប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ពុកឆ្អឹងស្គាល់​តាំងពី​យូរ ត្រូវ​បាន​ឧស្សាហកម្ម​អួតអាង​អំពី​ប្រសិទ្ធភាព​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ភាព​ចាស់​ជីវជ្រួញ​របស់​ស្បែក​ទៀត។ តើ​កូឡាហ្សែន​ជា​អ្វី ? កូឡាហ្សែន​មាន​ឥទ្ធិពល​លើ​ស្បែក​ និង​ភាព​ក្មេង​របស់​មនុស្ស​យ៉ាងណា? ជួយ​ឱ្យ​នៅក្មេង​ជាង​វ័យ ជួយចិញ្ចឹម​​ស្បែកឱ្យ​តឹង​​ភ្លឺរលោង​ល្អ ឱ្យ​សក់​មាន​សំរិល ឱ្យ​ក្រចក​ដុះ​ល្អ​ ... ទាំង​នេះសុទ្ធសឹង​ជា​ពាក្យ​ឃោសនាផ្សាយ​ពាណិជ្ជកម្ម​អំពីគុណប្រយោជន៍​នៃ​ថ្នាំ​បំប៉ន​កូឡាហ្សែន ដែលមានផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​អ៊ីនធ័រនែត។ ផលិតផល​មាន​ជាតិ​កូឡាហ្សែន​កំពុង​ក្លាយ​ជា​របស់​ពេញ​និយម​សម្រាប់​មនុស្ស​ទាន់​សម័យ​ទំនើប។ តើ​កូឡាហ្សែន​ជាអ្វី? កូឡាហ្សែន​ជា​ប្រូតេអ៊ីន​ដ៏​ចាំបាច់​សម្រាប់សរីរាង្គកាយ​មនុស្ស​ និង​មាន​នៅ​ក្នុង​គ្រប់​សរីរាង្គ​ទាំង​អស់ ៖ នៅក្នុង​ស្បែក សរសៃ សាច់ដុំ សន្លាក់ ឆ្អឹង។ ​ប្រូតេអ៊ីនកូឡាហ្សែនជា​​រចនា​សម្ព័ន្ធដ៏ចាំបាច់​របស់​ជាលិកានៃ​សរីរាង្គមនុស្ស​។ ​ជាមូលេគុលក្នុង​ទម្រង់​ជា​​សរសៃ​ប្រទាក់​​​ទ្រទ្រង់ ​ចងភ្ជាប់ភ្ជិតកោសិកាក្នុង​សរីរាង្គកាយ​ទាំង​មូល ទាំង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង។​ បើ​សរសៃ​កូឡាហ្សែន ញឹក​ឆ្មារប្រទាក់​គ្នា​ខ្លាំង សាច់​ សរសៃ ឆ្អឹង សាច់​ដុំ​ និង​ជាលិកា​ផ្សេងទៀត​មួយ​ជំលៀសធំ ក៏​ជិត​ រឹង​មាំ តឹង​ណែន​ល្អ​ទៅ​តាម​នោះ។ ដូច​ពាក្យ​អ៊ីចឹង​ហើយ​បាន​គេ​ដាក់​ឈ្មោះ​កូឡាហ្សែន កុល មានន័យថា​បិទ​ភ្ជាប់ ជាភាសាបារាំង។ ​ ​កូឡាហ្សែន ជា​ប្រូតេអ៊ីន​ដ៏​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​ខ្លួន​មនុស្ស មាន​ច្រើនប្រភេទ​ណាស់។ យ៉ាងហោច​ក៏​២៨ប្រភេទ​ដែរ។ ប្រភេទ​នីមួយ មាន​តូនាទី និង​ទីតាំង ព្រមទាំង​សកម្មភាព​ខុសគ្នាៗ។ ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី​​នឹង​រៀបរាប់​លម្អិត​​អំពី​ប្រភទេកូឡាហ្សែនទាំងជិត​៣០នោះមួយ​ម្តងៗ​ទេ ព្រោះ ៩០%​នៃ​កូឡាហ្សែន​ក្នុង​ខ្លួន​មនុស្ស​ជា​កូឡាហ្សែនប្រភេទទីមួយ ទីពីរ និង​ទីបី។ ប្រភេទទីមួយ​មាន​នៅ​ក្នុង​ស្បែក​ សរសៃ និងឆ្អឹង ជាមួយ​នឹង​តួនាទី​ផ្សះផ្សាភ្ជិត និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់​របស់​ជាលិកា។ ប្រភេទ​ទីពីរ​មាន​នៅ​ត្រង់​ឆ្អឹង​ខ្ចី ដើម្បី​ទ្រទ្រង់​ចលនា​បត់​បែន​របស់​សន្លាក់។ ចំណែក​ប្រូតេអ៊ីន​កូឡាហ្សែន​នៅ​សាច់​ដុំ នៅ​តាម​សរីរាង្គនីមួយៗ និង​នៅ​តាមសរសៃ​ឈាម ជា​ប្រភេទ​ទីបី។ កូឡាហ្សែនជាប្រូតេអ៊ីន​ធម្មជាតិ​ដែល​កើត​មាន​នៅ​ក្នុង​សរីរាង្គកាយ​មនុស្ស តាម​រយៈ​ការ​​ធ្វើ​សំយោគ​ពី​ចំណីអាហារ​។ តាំងពី​ក្មេង​និង​ក្នុង​វ័យ​កំពុង​លូត​លាស់ សរីរាង្គ​ផលិត​ជាតិ​កូឡាហ្សែនច្រើន​ខ្លាំងជាង​​​គេ​បំផុត។ ប៉ុន្តែ​ចាប់​ពី​អាយុ​២៥ឆ្នាំ​​ទៅ ការ​ផលិត​កូឡាហ្សែនតាម​ច្បាប់​​ធម្មជាតិរបស់​សរីរាង្គមនុស្ស​​ចាប់​ធ្លាក់​ចុះ។ បរិមាណ​កូឡាហ្សែន​ក្នុង​សរីរាង្គ​កាយ​ចាប់​ផ្តើម​ថយ​ ក្នុង​កំរិត​ជាមធ្យម​១,៥%​។ ​ចូល​ដល់​អាយុពី​៣០-៤០ឆ្នាំ និង​អាស្រ័យ​លើ​ពូជ​ព្រមទាំង​របៀបរបប​រស់​នៅផង ការ​បាត់​បង់​កូឡាហ្សែន​អាចជា​ការ​​ស្រក​ស្រុត​ដោយ​សន្សឹមៗ ​ឬអាចមាន​លក្ខណៈ​ជា​គំហុក ​ដែល​​ស្តែង​ឱ្យ​ឃើញ​នឹង​ភ្នែក ដូច​ជាការ​​ធ្លាក់​ខ្លួន​ចាស់ ចេញ​ស្នាម​ជ្រីវជ្រួញ​​នៅ​លើ​ស្បែក ឬ​ចាប់​ចេះ​មាន​អារម្មណ៍​ឈឺ​នៅ​តាម​សន្លាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ បំពេញ​បំប៉នធន​ធាន​កូឡាហ្សែន​ឱ្យ​បាន​ច្រើន​បំផុត​ក្នុង​វ័យ​កំពុង​លូត​លាស់​​ ដើម្បី​ជា​​ទុន​សុខភាព​សម្រាប់​ថ្ងៃក្រោយ និង​នៅ​ពេល​ចាស់​ទៅ។ បើ​អ៊ីចឹង​តើត្រូវ​បំពេញ​ឱ្យ​សរីរាង្គកាយ​នូវជាតិ​ប្រូតេអ៊ីនកូឡាហ្សែន​បានយ៉ាងដូចម្តេច? ដូច​បាន​ជម្រាប​ពី​ខាង​ដើម កូឡាហ្សែន ជា​ប្រូតេអ៊ីន​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស តាមបែប​ធម្មជាតិ​​​។ ជា​អ្នកទ្រទ្រង់​រចនា​សម្ព័ន្ធ​ស្បែក សក់ សាច់ដុំ សរសៃ និង​ឆ្អឹង។ គឺ​កូឡាហ្សែន​ជា​អ្នក​ផ្តល់​ភាព​តឹងរលោង​​នៃ​ស្បែក មាន​ចំណែក​ការជួយ​ឱ្យ​មាន​ទន់ភ្លន់​ងាយបត់​បែន​ចលនា​នៅ​តាម​សន្លាក់ ឬ​ផ្តល់​ទម្ងន់និងភាពភ្លឺរលោង​ដល់សក់ និង​ ភាព​មាំហាប់​នៃ​សាច់ដុំ។ តែ​នៅ​ពេលណា​​បរិមាណកូឡាហ្សែន​ធម្មជាតិ​​ចាប់​ផ្តើម​ចុះ​ថយ​ មនុស្ស​ចាប់​ផ្តើម​មាន​ជំងឺ​ និង​មាន​​សញ្ញាស្បែក​ចាស់​​ជ្រីវជ្រួញ យារ​ ឬ​លែង​សូវ​ទន់​ភ្លន់។ ម្យ៉ាង​វិញ​ទៀត វា​ជា​កត្តា​សត្យានុម័ត កូឡាហ្សែន​ធម្មជាតិ​ក្នុង​ខ្លួន​មនុស្ស​ នឹង​ចុះ​ថយ​ជា​លំដាប់​ទៅ​តាម​វ័យ​។ ដូច្នេះ​វា​ពិត​ជា​ឡូស៊ិក​ណាស់​ដែល​មនុស្ស​គ្រប់គ្នា​គិត​ឃើញ​ថា​ការ​​បរិភោគ ឬលេប​ថ្នាំ​បំប៉ន ឬ​លាប​​កូឡាហ្សែន​​អាចនឹង​​ទប់ស្កាត់​​ភាព​ចាស់ជរានៃ​ស្បែក​បាន។ ដើម្បីសន្សំ​ប្រូតេអ៊ីន​កូឡាហ្សែន គ្មាន​អ្វីប្រសើរ​ជាង​ការ​ទទួល​ទាន​​ចំណីអាហារមាន​ផ្ទុក​និង​សម្បូរ​ទៅ​ដោយ​ជាតិ​កូឡាហ្សែន​ទេ។ អាហារ​ទាំងអស់​នោះ​គឺ ​អាច​ជាត្រី សាច់ ស៊ុត​ស តែ​សម្បូរ​ខ្លាំងជាង​គេ គឺ​ឆ្អឹង​គោ ឆ្អឹង​ជ្រូក ឆ្អឹង​មាន់ (ជា​ឆ្អឹង​កន្ទុយ​ ឆ្អឹង​ចុងជើង...

Duration:00:09:30

Ask host to enable sharing for playback control

តើប្រេង​កូឡាមាន​​ប្រសិទ្ធភាពយ៉ាងណា​ តាម​បែប​វិទ្យាសាស្ត្រ​?

3/9/2024
តឹង​ច្រមុះ​ ឈឺក្បាល ឈឺ​ពោះ ចុក​ដៃ រួយ​ជើង រមាស់​ស្បែក មូសខាំ ... សូម​យក​ប្រេង​កូឡា​មក​លាប​ អ្នក​​នឹង​បាន​ធូរ​ស្បើយ​។ ទាំង​នេះ​ជា​កាយ​វិការ​និង​ជា​យោបល់ ​ដែល​ចាស់ៗមាន​ទម្លាប់​ណែនាំឱ្យ​ក្មេង​ៗ​ប្រើ។ តើ​ប្រេងកូឡា​ពិត​ជា​មាន​ប្រសិទ្ធភាព​មែនឬ? ចុះតើ​វិទ្យាសាស្ត្រ​ពន្យល់​អំពី​ប្រេងកូឡា​នេះ​យ៉ាងណា? ប្រេង​កូឡា​សញ្ញា​រូប​ស្វា ប្រេង​កូឡា​សញ្ញា​រូប​ខ្លា ប្រេង​កូឡា​សៀម ប្រេង​កូឡា​សាំងហ្កាពួរ តើ​លោក​អ្នក​ធ្លាប់​ប្រើ និង​ដឹង​អំពី​ប្រវត្តិ​ពិត ព្រមទាំង​ប្រសិទ្ធភាព​របស់​​ប្រេងកូឡា​ទេ? ​មាន​ឈ្មោះ​ជា​ប្រេងកូឡា ​​​ផលិតផលនេះ​ត្រូវ​បាន​​រក​ឃើញ​និង​ផ្សំ​ឡើង​ដោយ​គ្រូ​ឱសថបូរាណ​ចិន Aw Chu Kim រស់​នៅក្នុង​ប្រទេស​ភូមា កាលពី​ចុង​សតវត្សរ៍​ទី​១៩ (១៨៧០)។ ស្តេច​​ចិន​សម័យ​នោះ​ក៏​បាន​ប្រើ​ប្រេងកូឡានេះ​សម្រាប់​ព្យាបាល​រោគា​ស្រាល​ៗ​ជា​ច្រើន​មុខដែរ។ ត្រូវ​បាន​បណ្តា​ជន​នៅអាស៊ី​ចាត់​ទុក​ជាឱសថ ប្រេងកូឡា​ឬ ​​ប្រេង​ខ្យល់ (ប្រេងកូឡា​ជា​វត្ថុរាវ) អាច​​ព្យាបាល និង​បន្ធូរ​បន្ថយ​​អាការៈ​ច្រើន​មុខណាស់។ ប្រេងកូឡា​ពណ៌​ក្រហម​ ខ្លាំង​ជាង​ប្រេង​កូឡា​ពណ៌​សធម្មតា ហើយ​ត្រូវ​នឹង​អាការៈ​រលាក គ្រេច​ថ្លោះ ឈឺសន្លាក់​​ ឈឺ​ចុក​ស្រពន់​សាច់​ដុំ​ ឈឺ​ខ្នង​ឈឺ​ចង្កេះ។ ចំណែក​ប្រេងកូឡា​សវិញ ត្រូវ​នឹង​ជំងឺ​​ឈឺក្បាល តឹង​ច្រមុះ ​ ឈឺ​ពោះ​ រមាស់​ដោយ​សត្វ​ល្អិត​ទិច​ឬ​ខាំ។ ពោល​គឺ​ប្រេង​កូឡាជា​ឱសថ​​ត្រូវ​នឹង​ជំងឺ​មួយ​រយ​មុខ​។ ពេល​នេះ​ប្រេង​កូឡា​ល្បីល្បាញ និង​បានហូរ​ចូល​មក​ដល់​អឺរ៉ុប​។ តើ​អាច​ទៅ​រួច​ទេ​ដែល​ផលិតផល​មួយ​អាច​ត្រូវ​នឹង​ជំងឺ​រាប់​សិប​មុខ​យ៉ាង​ដូច្នេះ? ប្រេង​កូឡាផ្សំ​ឡើង​ពី​អ្វី​ខ្លះ​? និង​ពិត​ជា​ឱសថ​ទិព្វ​ដូច​ជំនឿ​ទាំង​អស់​នេះមែន​​ឬ? បើ​និយាយ​អំពី​ថ្នាំពេទ្យផលិត​តាម​បែប​វេជ្ជសាស្ត្រ​និ​ង​វិទ្យាសាស្ត្រ​ វា​កម្រ​ណាស់​ដែល​ថ្នាំ​មួយ​មុខ​អាច​ត្រូវ​នឹង​ជំងឺ​ដ៏​ច្រើន​ដូច​ប្រេងកូឡា​នោះ។ លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Alain Astier ប្រធានគ្រប់គ្រ​ងសេវា​​ផ្នែក​ឱសថ​នៃ​មន្ទីរពេទ្យ​ហង់រី​ម៉ុងដ័រ ក្រេតី ក្បែរក្រុង​ប៉ារីស បាន​ព្រមាន ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​ចេះ​ត្រេះរិះនិង​​ប្រុង​ប្រយ័ត្ន​ មុន​នឹង​សម្រេច​លាប​ប្រេងកូឡា។ ប្រេង​កូឡា​ផ្សំ​ឡើង​ដោយ​សារធាតុ​ប្រេង​របស់​រុក្ខជាតិ​ជា​ច្រើន​មុខ ដូច​ជា​ឈើឯម ជីរអង្កាម ដើមប្រេង​ខ្យល់ ជាតិ​ម៉ង់តុល campre ...។ ប្រេង​របស់​សារធាតុ​ផ្សំ​ពីរ​មុខ​ចុងក្រោយ​នេះ អាច​ពុល​ដល់​ប្រព័ន្ធ​ប្រសាទ​ និង​ធ្វើ​ឱ្យ​អ្នក​លាប ហិត​និង​ស្រូប​ក្លិន​វា ទៅ​ជា​​ប្រកាច់​បាន។ តើ​ប្រេង​កូឡា​មាន​ប្រសិទ្ធភាព​ពិត​ដូចម្តេច​ខ្លះ? ស្បែក​មនុស្ស​ចាស់ ជា​ស្បែក​ក្រាស់ដែល​មិន​ងាយ​ជ្រាប​ទេ មាន​ន័យ​ថា​ សារធាតុ​ខ្លាញ់/​ប្រេង​ ដូច​យ៉ាង​ប្រេង​កូឡា​ ឬ​ប្រេង​ខ្យល់ មិន​អាច​ជ្រាប​ចូល​តាម​ស្បែក​នៅ​ក្នុង​សរីរាង្គ​​ផ្នែក​ខាង​ក្នុង​បាន​ទេ។ ដូច្នេះ​បើ​តាម​ការ​ពន្យល់​របស់​សាស្ត្រាចារ្យ Astier ដដែល ប្រេងកូឡា​ អាច​មាន​ឥទ្ធិពល​តែ​លើ​ស្បែក​ខាង​ក្រៅ ចំ​កន្លែង​លាប​ និង​នៅ​ផ្នែក​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។ ឯ​ការ​ឈឺ​ខ្នង ឈឺ​ចង្កេះ ឈឺ​សាច់​ដុំ ឬ​ឈឺ​សន្លាក់ ជា​ទូទៅ ច្រើន​តែជា​​បញ្ហា​ពាក់ព័ន្ធ​នឹង​សរីរាង្គ​នៅក្រោម​ និង​ផ្នែក​ខាង​ក្នុង​ខ្លាំង​នៃ​ស្បែក។ ដូច្នេះ​ការ​លាប​ផលិតផល​អ្វី​មួយ​នៅលើ​ស្បែក​មិន​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹងអាការៈ​រោគ​ទាំងអស់​នោះ​​ទេ។ កាយវិការ​តែមួយ​គត់​ដែល​ការ​លាប​ប្រេងកូឡា​ទៅ​អាច​មាន​ប្រសិទ្ធភាពបំបាត់​ការ​ឈឺ​ចុកចាប់​សាច់​ដុំ​​ គឺ​លាប​អម​ជាមួយ​នឹង​​ការ​ធ្វើ​ម៉ាស្សា។ គឺ​ការ​ធ្វើ​ម៉ាស្សាទេដែល​ជួយ​សម្រួល​ការ​អាការៈ​ឈឺ​សាច់​ដុំ​ឱ្យបាន​ធូរ​ស្បើយ។ ក្នុងករណី​នេះ លោក​សាស្ត្រាចារ្យ​ Astier បាន​ផុ្តល់​អនុសាសន៍​ឱ្យ​​ធ្វើ​ម៉ាស្សា​ដោយ​មិន​បាច់​ប្រើ​ប្រេងកូឡា​តែម្តង​​ ព្រោះ​ប្រេង​កូឡា​​ជា​ផលិតផល​ងាយ​ធ្វើ​ឱ្យ​ស្បែក​រលាក ឡើង​ក្រហាយ​ ដែល​មិន​ត្រូវ​ប្រើ​នៅ​ត្រង់​ស្បែក​មាន​របួស មាន​ដំបៅ ឬ​ត្រង់​ស្បែក​មាន​ស្នាមដាច់​ដាចទេ។ ចំពោះ​ប្រេងកូឡា​ពណ៌​សវិញ គេ​មាន​ជំនឿ​ថា​ត្រូវ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម។ ​អ្នក​ផលិតអួត​អាង​ថា​​ ប្រេង​កូឡា​នេះ​នឹង​ជួយ​អាការៈ​តឹង​ច្រមុះ​ឱ្យ​បាន​ធូរ ព្រមទាំង​អាការៈក្អក​និង​អាការជំងឺ​មាន​ពាក់​ព័ន្ធនឹង​ទង​សួត​ឬ​សួត​បា​ន ដោយ​គ្រាន់​តែ​យក​មក​រឹត​នៅ​លើ​ទ្រូង បំពង់ក និង​នៅ​ជុំ​វិញរន្ធច្រមុះ។ ប៉ុន្តែ​សម្រាប់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ្វី​ដែល​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់​មិនមែន​ដោយសារ​ប្រេងកូឡា​ទេ តែ​ដោយ​សារ​ជាតិ​ម៉ង់តុល និង​អឺកាលីបទុសរបស់​ដើម​ប្រេង​ខ្យល់​ ដែល​ជា​ផ្នែក​មួយ​នៃធាតុ​ផ្សំ​របស់​ប្រេង​កូឡា។ សារធាតុ​ពី​រ​មុន​ត្រូវ​បាន​គេ​ស្គាល់​តាំងពី​យូរ ថា​អាច​ជួយ​រំលាយ​កំណក​កំហាប់​ជា​លិកា​នៅ​រន្ធ​ច្រមុះ​ ដោយ​ជួយ​សម្រួល​ការ​បង្ហូរ​ចេញ​នូវ​ភ្នាស​មិន​ល្អ។ ដូច្នេះ​ប្រេង​កូឡា​គ្មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង ថ្នាំ​បាញ់​ច្រមុះ​ឬ​ក្រដាស​ជូត​សំបោរ​មាន​លាយ​ជាតិ​ម៉ង់តុល​ទេ។ ការ​ញើស​សំបោរ​ដោយ​ក្រដាស​មាន​ជាតិ​ម៉ង់តុល...

Duration:00:07:01

Ask host to enable sharing for playback control

តើ​ជំងឺ​មហារីក​កម្រ ពិត​ជា​កម្រ​មែនឬ?

2/29/2024
​មហារីក​ខ្លះ​ ជា​ជំងឺ​ដ៏​កម្រ ដែល ​ពិបាក​វិភាគ​វែក​រក​អាការៈ​សញ្ញានិង​​ពិបាក​ព្យាបាល​​ខ្លាំងណាស់។ ប៉ុន្តែ​មិន​ដូច​ឈ្មោះ មហារីក​កម្រ មិន​ប្រាកដថា​មិន​សម្បូរ​អ្នក​កើតនោះ​ទេ។ ​តើ​អ្វីទៅ​ជា​មហារីក​កម្រ? បច្ចុប្បន្ន​នេះយើង​បាន​ដឹងនិង​ឮ​និយាយ​ច្រើន​អំពី​ជំងឺ​មហារីក​។ ​ មហារីកថ្លើម មហារីក​ក្រពះ មហារីក​ខួរក្បាល ... នេះ​អាច​ចាត់​ទុក​ជា​ជំងឺ​មហារីកខ្លះៗ​​ដែល​មាន​កើតច្រើន​ជាង​គេ​ប៉ុណ្ណោះ។ នៅ​មាន​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត​ណាស់ ហើយ​ជំងឺ​មហារីក​ខ្លះ​ជា​ប្រភេទ​ជំងឺ​កម្រ​ទៀត​ផង។ ដូច​ម្តេច​ដែល​ហៅ​ថា​មហារីក​កម្រ? មហារីកដែល​គេ​ចាត់​ទុក​ជា​​ជំងឺ​​កម្រ នៅពេល​ណាចំនួន​អ្នក​ជំងឺ​​ថ្មី​មាន​កំរិត​ទាប​ជាង​៦ករណី​​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ចំណោមមនុស្ស​​១០ម៉ឺន​នាក់ ឬ​ជា​ជំងឺ​មហារីក​ដែល​កើត​នៅ​ក្នុង​តំបន់​ណាមួយ​ជា​ពិសេស ហើយ​កើត​លើ​សរីរាង្គ​ដែល​មិន​គួរ​ឬ​មិន​សូវ​ឃើញ​មាន​កើត​ជំងឺ​មហារីក។ ជំងឺ​មហារីកលេច​ឡើង​​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ឬ លេច​ឡើង​ក្នុង​ស្ថានភាព​​ដ៏​ស្មុគស្មាញ កើត​លើ​កុមារ ក៏​អាច​ចាត់​ទុក​ថា​ជា​ជំងឺ​មហារីក​កម្រ​បាន​ដែរ។ ខួរក្បាល ឆ្អឹង ជាលិកា​ទន់ ភ្នាស សរសៃឈាម ឬ​អូវែរ ... គ្រប់​​សរីរាង្គ​ គ្រប់​ផ្នែក​នៃ​រាងកាយ​មនុស្ស​សុទ្ធ​តែ​អាច​កើត​ជំងឺ​មហារីក​កម្រ​បាន​ទាំងអស់។​ ជំងឺ​មហារីក​កម្រ​មាន​កើត​លើ​មនុស្សធំ ឬក្មេង​ក្នុង​បរិមាណ​ដ៏​តិច​តួច​ដូច​ឈ្មោះ​ដែល​បាន​ហៅមែន ប៉ុន្តែ​បើ​គេ​ធ្វើ​បញ្ជី​រាប់​ឈ្មោះប្រភេទ​​មហារីក​កម្រ​ទៅ​នោះ​វា​នឹង​វែងខ្លាំងណាស់។​ ​បើ​សរុប​រួម​ទៅ​ជំងឺ​មហារីក​កម្រ​តំណាង​ឱ្យ​ដល់​ទៅ ២៥ទៅ​៣០%​នៃការ​វិភាគ​មើល​សញ្ញា​រោគ​​ជំងឺ​មហារីក​ធម្មតា និង​តំណាង​ឱ្យ២៥%​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​មហារីក។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ ដែល​ជា​ភ្នាក់ងារ​មួយ​របស់​អង្គការ​សុខភាពពិភពលោក។ នៅប្រទេស​បារាំង ក្នុង​មួយ​ឆ្នាំៗ គេ​រក​ឃើញ​មាន​ករណី​ជំងឺ​មហារីក​កម្រថ្មីច្រើន ដែលគ្រាន់​តែ​​កើត​​នៅ​លើ​កុមារ មានចំនួន​ដល់​ទៅ​​៧ម៉ឺន​ករណីឯណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Alain Puisieux នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​នៃ​វិទ្យាស្ថាន​Curie ប្រទេស​បារាំង យល់​ថា​ជំងឺ​មហារីក​កម្រ​ ជា​ករណី​កម្រ​មែន​បើ​គិត​ពី​ប្រភេទ​មហារីកនីមួយៗ តែបើ​​និយាយ​ជា​ទូទៅ​វិញ​មហារីក​កម្រ​ មាន​កើត​ញឹកញាប់​ណាស់ ហើយ​ជា​ជំងឺ​ដែល​ពិបាក​សង្ឃឹម។ អត្រា​សង្ឃឹម​រស់​មាន​កំរិត​ទាប​ជា​ជាង​ជំងឺ​មហារីក​ធម្មតាប្រមាណ​៥​ឆ្នាំ​។ មហារីក​កម្រ​គ្មាន​រោគ​សញ្ញា? វែក​រក​ជំងឺ​មហារីក​កម្រ​ជា​វិញ្ញាសា​ដ៏​លំបាក​និង​ស្មុគស្មាញ​បំផុត​សម្រាប់​គ្រូពេទ្យ​ជំនាញ​ផ្នែក​​មហារីក។ ជា​ញឹកញយ ​អ្នក​ជំងឺ​មហារីក​កម្រ​ អាច​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​ជំងឺ​មហារីក​ ដោយ​យឺត​យ៉ាវ​បំផុត ជួន​ទាល់​តែ​ជំងឺ​មហារីក​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ ឬ​ជួន​ដល់​ដំណាក់កាល​រីករាលដាល​ពេញ​ខ្លួន Métastase ​ទៅ​ហើយ។​ ម្យ៉ាង​ទៀត គ្រូពេទ្យ​ក៏​នៅ​មិនទាន់​​សូវ​ស្គាល់​ជំងឺ​មហារីក​កម្រ​ ដែល​មាន​ចែក​ជា​ប្រភេទ​មហារីក​តូចៗ​ផ្សេង​​​ជា​ច្រើនទៀត​ណាស់។ ដល់​អ៊ីចឹង​ទៅ ដុំ​មហារីកនៅ​ភ្នែក​ស្លូតសោះ​​ អាច​ផ្តាច់​ជីវិតមនុស្ស​ខ្លាំង​ជាង​ជំងឺ​មហារីក​ស្បែក​​ដ៏ច្រើន​​ទៅ​ទៀត ពីព្រោះជំងឺ​មហារីក​ខ្លះ​​គ្រូពេទ្យ​ជំនាញ​មហារីក​បាន​ជួប​តែម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ជីវិត​ជា​ពេទ្យ ឯ​ជំងឺ​មហារីកធម្មតា ដូច​យ៉ាង​មហារីក​​ស្បែក​គ្រូពេទ្យ​ជួប​បី​បួន​ករណី​ថ្មី​ក្នុង​មួយ​សប្តាហ៍។​ អ្នក​ស្រាវជ្រាវ​ជំងឺ​មហារីក​កម្រ​នៅវិទ្យាស្ថាន​Curie ប្រទេស​បារាំង​ដ៏​ល្បី​ល្បាញ​ទាំង​ក្នុង​អឺរ៉ុប​និង​នៅ​លើ​ពិភពលោក បាន​ទទួល​ស្គាល់​ថា គ្រូពេទ្យ​ដើរ​ទន្ទឹម​នឹង​អ្នកឈឺ​​ក្នុង​ការ​វែ​ក​ជំងឺ និង​បញ្ជាក់​ថា​គួរ​ព្រួយ​បារម្ភ​ឬ​មិន​គួរ។ ឆាប់​រក​ឃើញ​ថា​ជា​ជំងឺ​មហារីក​ (កម្រ ឬ​​មិនកម្រ) បាន​លឿន​កាលណា ការ​ដៅ​សម្រេច​ព្យាបាល​បានកាន់​​ប្រសើរ​កាលណោះ ហើយក៏​ងាយ​ព្យាករណ៍​ដែរ។ ដើម្បី​អាច​ធ្វើ​ការ​វិនិច្ឆ័យ​វែក​រក​ជំងឺ​មហារីក​បាន​ល្អ​ប្រសើរ​ គេ​ក៏​ត្រូវ​រំពឹង​លើ​បច្ចេកវិទ្យាទំនើបៗ​ផង​ដែរ។ ក្នុង​ករណី​បែប​នេះ បញ្ញាសិប្បនិម្មិត អាច​ជួយ​វិភាគគគំនរ​​ទិន្នន័យ តាម​រយៈ​Algorithmes ដែល​មាន​បញ្ចូល​កម្មវិធី​សម្គាល់​ដុំ​សាច់​មហារីក។ ឧទាហរណ៍ ក្នុង​ករណី​មាន​ជំងឺ​មហារីកមិន​ដឹង​មូល​ហេតុ​គ្មាន​ប្រភព ​រក​ឃើញ​នៅ​​ដំណាក់កាល​មេតាស្តា​ទៅ​ហើយ គេ​ច្បាស់​ជា​មិន​ដឹង​ថា​សរីរាង្គ​មួយ​ណា​ជាសរីរាង្គ​មហារីក​​ដើម​ដំបូង​ទេ តែ​បើ​មាន​បញ្ញាសិប្បនិម្មិត​ជា​ឧបករណ៍​ជំនួយ​នោះ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​Curie​អាច​ចាប់​សញ្ញា​រក​ប្រភព​ដើម​នេះ​ជំងឺ​បាន​ខ្លះ​ តាម​រយៈ​កំណត់​ARN​របស់​ដុំ​សាច់​មហារីក។ មហារីកកម្រ​គ្មាន​ថ្នាំព្យាបាល? ឈ្មោះ​ជា​មហារីក​ គឺ​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​ ​តែ​ង​ផ្តាច់​ជីវិត​មនុស្សយ៉ាង​លឿន​រហ័ស​។ បច្ចុប្បន្ន​ដោយ​សារ​ភាពជឿនលឿន​ផ្នែក​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ អ្នក​ជំងឺ​មហារីក “ធម្មតា” ​មួយ​ចំនួន​អាច​ជា​សះស្បើយ​ឡើង​វិញ។...

Duration:00:07:50

Ask host to enable sharing for playback control

ស្នេហា​មាន​ឥទ្ធិពល​លើ​សុខភាព​យ៉ាងណា?

2/14/2024
១៤​កុម្ភៈ ​ជា​ថ្ងៃ​បុណ្យ​សង្សា ឬ​ជា​ទិវា​នៃ​ក្តី​ស្រលាញ់។ តើ​សេចក្តី​ស្រលាញ់ ឬ​សេ្នហា ​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​សុខភាព​? ស្នេហាជា​អ្វី ? ហើយជីវិត​ស្នេហា​​ដោយ​មាន​អាពាហ៍​ពិពាហ៍​ពិត​ជា​ល្អ​សម្រាប់​សុខភាព​មែន​ឬយ៉ាងណា? សូម​កុំ​រង់​ចាំ​តែ​ថ្ងៃ​ទី​១៤​កុម្ភៈ ចាំ​បង្ហាញ​ សម្តែង និងផ្តល់​សេចក្តី​ស្នេហា ដើម្បី​ដូរ​យក​​ផ្កា​កូលាប​មួយ​ទងអី។ ក្តី​ស្រលាញ់ ការ​រួម​រក្ស​ស្នេហា ជា​ប្រធានបទ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដ៏​ច្រើន និង​បន្ត​នៅ​ជា​ប្រធានបទ​សិក្សា​វិភាគ​របស់​អ្នក​វិទ្យាសាស្ត្រ​ជានិច្ច។ ស្នេហា​អាច​ជួយ​បញ្ចុះ​កាឡូរី សេ្នហា​អាច​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន សេ្នហា​អាច​ជួយ​សម្រួល​ដំណេកឱ្យ​គេង​លក់​ស្រួល ស្នេហា​អាច​ជួយ​បន្ធូរបន្ថយ​ការ​ឈឺ​ចុក​ចាប់ ស្នេហា​អាច​ជួយ​បំប៉ន​ការ​ចង​ចាំ​ ស្នេហា​ជា​ថ្នាំដ៏​មាន​ប្រសិទ្ធភាព​​ប្រឆាំងនឹង​​ស្ត្រេស ស្នេហា​ផ្តល់​ភាព​រីករាយ ស្នេហា​ជួយ​ឱ្យ​នៅ​ក្មេង​បាន​យូរ ... នេះ​ជា​​គុណប្រយោជន៍នៃ​ការ​រួម​រក្ស​សេ្នហា។ ទាក់ទង​នឹង​ជីវិត​ស្នេហ៍​​អាពាហ៍ពិពាហ៍វិញ កាលពី​ថ្ងៃទី​១៤​កុម្ភៈ​២០២៣ ​លោក​វេជ្ជបណ្ឌិត​និង​អ្នក​កាសែត​ទូរទស្សន៍​ជាតិ​បារាំង Damien Mascret បាន​ពន្យល់​ថា​​ជីវិត​អាពាហ៍ពិពាហ៍​ទំនង​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព ព្រោះ​មាន​​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ជា​អាទិ៍​ថា ស្ត្រីនៅ​លីវ​វ័យ​​ពី​៤៥​ឆ្នាំទៅ​៦៤​ឆ្នាំ ប្រឈម​នឹង​ហានិភ័យ​មរណៈ​មួយ​គុណ​នឹង​១,៣៧។ កាន់​តែ​អាក្រក់​ខ្លាំងទៅ​ទៀត សម្រាប់​បុរស នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល ដែល​អះអាង​ថា បុរស​គ្មាន​ប្រពន្ធ​ រស់​តែ​ម្នាក់​ឯង វ័យ​៤៥ទៅ​៦៤​ឆ្នាំ មាន​ហានិភ័យ​មរណៈកាន់​តែ​ខ្ពស់ខ្លាំង​ទៅ​ទៀត ​គឺដល់​ទៅ​​មួយ​គុណនឹង​១,៨៥ ក្នុង​ខណៈ​ដែល​បុរសចំណាស់​អាយុ​ពី​​៦៥ឆ្នាំ​ទៅ​៨៩​ឆ្នាំ មាន​ប្រពន្ធ​មើល​ថែ​គ្នា​ មាន​អត្រាហានិភ័យ​​មរណៈ​ត្រឹម​មួយ​គុណ​១,១៧ ​ប៉ុណ្ណោះ។ សម្រាប់​លោក​វេជ្ជបណ្ឌិត Damien Mascret នៅពេល​ណា​មនុស្ស​រស់​នៅ​តែ​ម្នាក់​ឯង​ គេ​​មិន​សូវ​យក​ទុក​ដាក់​លើ​ខ្លួន​ឯង​ទេ។ ជីវិត​គូ​ផ្តល់​អាយុ​យឺនយូរហើយ ថែម​ទាំង​ល្អ​សម្រាប់​សុខភាព​ខួរ​ក្បាល និង​សរសៃ​ឈាម​បេះ​ដូង​ទៀត។ ការ​សិក្សា​ស្រាវជ្រាវ​​របស់​វិទ្យាស្ថាន​Harvard ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា​​មនុស្ស​ទូទៅ​ធម្មតា (ដោយ​មិន​គិត​ពី​រឿង​រៀប​ការឬ​មិន​រៀប​ការ)​ ​​មាន​ហានិភ័យ​កើត​ជំងឺ​ភ្លេច​ភ្លាំង​ កើន​ឡើង​ខ្ពស់ ចាប់​ពី​​អាយុ​៥២​ឆ្នាំ​ឡើង​ទៅ។ ​ប្រសិនបើ​ជា​ពោះម៉ាយ ឬ​មេម៉ាយ ហានិភ័យ​នោះ​នឹងកើន​​ឡើង​​១,៥ដង។ បើ​មិន​ដែល​មាន​ជីវិត​គូ​សោះ​ ហានិភ័យ​ឡើង១,៧​ដង តែសម្រាប់​អ្នកបាន​​លែង​លះ​គ្នា​វិញ​ ហានិភ័យ​ឡើង​ខ្ពស់​ខ្លាំងដល់​ទៅ​២,៦​ដង។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល។ មាន​ន័យ​ថា​ ​​គុណប្រយោជន៍ចំពោះ​​សុខភាពសរសៃ​ឈាម​បេះ​ដូង នៃ​ជីវិត​អាពាហ៍ពិពាហ៍ត្រូវ​មាន​ស្នេហា​រីករាយ​រស់​​ល្អូនល្អើន​នឹង​គ្នា ទើបប្រសើរ​ជាង​ភាព​នៅ​លីវ នៅ​​ម្នាក់​ឯង។ ប៉ុន្តែ​បើ​ជីវិត​ប្តី​ប្រពន្ធ​មិនចុះ​សម្រុង​គ្នា​ទេ គ្មាន​ស្នេហាទេ​ គួរ​តែ​នៅ​លីវ ឬ​រស់នៅ​​ម្នាក់​ឯង​ប្រសើរ​ជាង។​ តើ​ស្នេហាជា​អ្វី ហេតុ​អ្វី​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​ខ្លាំង​យ៉ាង​ដូច្នេះ? ដោយ​មិន​និយាយ​អំពី​គុណប្រយោជន៍នៃ​​​ការ​រួម​រក្ស ស្នេហា​​​​តាម​ផ្លូវ​មនោសញ្ចេតនា ក៏​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​ និង​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​ដែរសម្រាប់​សុខភាព។ ​ស្នេហា​ជាមនោសញ្ចេតនា ជា​​ចំណង​អារម្មណ៍ ជា​ចិត្ត​ស្រលាញ់ ​ដ៏​ស្មុគស្មាញ​ជាងអ្វី​ដែល​យើង​ធ្លាប់​គិត​ឆ្ងាយណាស់។ បើ​តាម​អ្នក​ស្រី​វេជ្ជបណ្ឌិត កាទ្រីន សូឡាណូ គ្រូពេទ្យ​ជំនាញ​ផ្លូវភេទនៅប្រទេស​បារាំង សេ្នហា​មិនមែន​គ្រាន់​​តែ​រឿង​រួម​រក្ស ​​រឿង​កាមគុណ​ទេ។ ស្នេហាមាន​បី​ទម្រង់។ ទីមួយ ស្នេហា​ ជា​ ​តណ្ហា។ តណ្ហាដែល​​​ជា​កម្លាំងទាក់ទាញ​ដែល​​រុញ​ច្រាន​មនុស្សម្នាក់​​ឱ្យទៅ​រក​ម្នាក់​ទៀត និង​ជា​កម្លាំង​​​ផ្លូវភេទដ៏​ខ្លាំងក្លា​។ ប៉ុន្តែ​ជា​ទូទៅ​គេ​ច្រើន​តែ​យល់​ច្រលំ​រវាង​ស្នេហា​និង​តណ្ហា។ ស្នេហានិង​តណ្ហា​ មិន​ដូច​គ្នា​ទេ។ តណ្ហា​អាច​ត្រឹម​តែ​អារម្មណ៍​ទាក់ទាញ​ដោយ​រូបសម្ផស្ស តែ​មិន​ប្រាកដ​ជា​ការ​ស្រលាញ់​ស្នេហាពិតឡើយ។ ស្នេហា​និង​តណ្ហា​អាច​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា មាន​ការ​ទាក់ទាញ​សម្រាប់​អ្នក​នេះ តែ​មាន​ស្នេហា​ស្រលាញ់​ពិត​លើ​អ្នក​នោះ។ ដៃគូដែល​ស្រលាញ់​គ្នា​ ល្អូន​ល្អើន​ ត្រូវ​គ្នា​ខ្លាំង ​ស្និទ្ធស្នាល​នឹង​​គ្នា​រហូត​មិន​ទាមទារ​ ​​ តណ្ហាច្រើន​ទេ។ ទម្រង់​​ទីពីរ​នៃ​ស្នេហា​គឺ​ចំណង។ ជា​អារម្មណ៍​ជាប់​ជំពាក់​លើ​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​សំខាន់​។ ខុស​ពី​តណ្ហា អារម្មណ៍​​នេះ​រីក​លូត​លាស់​ធំធាត់​ជា​លំដាប់​។ ចំណង​នេះ​មិន​កំរិត​ត្រឹម​អារម្មណ៍​ទេ តែ​ជា​ប្រតិកម្ម​បែប​គីមីវិទ្យា​ទៀត។ ទម្រង់​ចុងក្រោយ​គឺ​ស្នេហាជា​មនោសញ្ចេតនា​ផុសចេញ​ពី​បេះ​ដូង គ្មាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ភេទ។ ជា​ស្នេហា ​កើត​ឡើង​ពីការ​យក​ចិត្ត​ទុក​ដាក់ មើល​ថែ មើល​ការ​ខុស​ត្រូវ​ ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។...

Duration:00:08:41

Ask host to enable sharing for playback control

អង្គការសុខភាពពិភពលោក ៖ ការ​ជក់​បារី​អេឡិចត្រូនិក​កើន​ឡើង​នៅទូទាំងពិភពលោក

2/1/2024
បើ​តាម​ការ​សិក្សា​ថ្មី​ចុងក្រោយ ចំនួន​ក្មេង​ជំទង់​​ចង់​ភ្លក្ស ចង់​សាក​ប្រើ​គ្រឿង​ញៀន ផឹក​ស្រា និង​ជក់​បារី នៅលើ​ពិភពលោក បាន​ថយ​ចុះ​បន្តិច។ ប៉ុន្តែ​ បើ​គិត​អំពី​តួលេខ​វិញ គឺ​នៅ​តែ​ខ្ពស់​ខ្លាំង​ដដែល​។ ចំណែក​ការ​ជក់​បារី​អេឡិចត្រូនិក​វិញ​ បន្ត​កើន​ឡើង​ជា​និច្ច។ ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចំនួន​ម​នុស្ស​ចាស់ (ធំពេញ​វ័យ) ជក់​បារី​បាន​ធ្លាក់​ចុះ​ជា​លំដាប់ តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ​។ នៅ​ឆ្នាំ​២០២២ មាន​មនុស្ស​ប្រមាណ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ នៅជក់​បារី ឬ​ប្រើផលិតផល​ធ្វើ​ពី​ថ្នាំ​​ជក់។ កាលពី​សតវត្សរ៍​មុន ក្នុង​ចំណោម​មនុស្ស​បី​នាក់ មាន​ម្នាក់​ជក់​ហើយ។ នេះ​បើ​តាមរបាយការណ៍​ថ្មីដែល​ជា​​លទ្ធផល​សិក្សា​លើ​ប្រេវ៉ាឡង់​ជក់​បារី​នៅ​រវាង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០៣០ ​​​អង្គការសុខភាពពិភពលោកបាន​​បញ្ជាក់​ថា ការ​ជក់​បារី​មាន​និន្នាការ​ថយ​ចុះ​ក្នុង​គ្រប់​ប្រទេស​ចំនួន​១៥០​នៅលើ​ពិភពលោក។ ​ថ្វីបើ​អត្រា​អ្នក​ជក់​បារី បាន​ធ្លាក់​ក្នុង​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក​មែន ប៉ុន្តែអត្រា​មរណៈ​បង្ក​ឡើង​ឬ​ពាក់ព័ន្ធ​នឹង​ថ្នាំជក់ ត្រូវ​បន្ត​កើន​ឡើង​នៅប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត។ ស្ថិតិ​របស់​អង្គការ​សុខភាពពិភពលោក​បាន​បង្ហាញ​ថា​ក្នុង​មួយ​ឆ្នាំ​ៗ បារី​ឬ​ថ្នាំជក់ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៨​លាន​នាក់ ក្នុង​នោះ​ជាង​១លាន​បី​សែន​នាក់ ជា​អ្នក​ស្រូប​ផ្សែងបារី​ពី​គេ។​ គេ​ត្រូវ​ការ​ពេលវេលា​ជា​ច្រើន​ដល់​ទៅ​ប្រមាណ​៣០​ឆ្នាំ​ ក្រោយ​ការ​ចាត់​វិធានការ​ដ៏​តឹង​តែង​ប្រឆាំង​នឹង​ថ្នាំ​ជក់​ ទើប​ចាប់​ឃើញ​ចំនួន​មនុស្ស​ស្លាប់​ដោយ​បារី​ចាប់​ធ្លាក់​ចុះ។ ម្យ៉ាង​វិញ​ទៀត ​បើ​ទោះ​បី​ជា​ចំនួនអ្នក​ជក់​បារី​បាន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់​ក៏​ដោយ ក៏​អង្គការ​សុខភាព​ពិភពលោកមិន​​រំពឹង​ថា​អាច​សម្រេច​កម្មវត្ថុ​បញ្ចុះ​អត្រា​អ្នក​ជក់​បារី​ឱ្យ​បាន​៣០%​នៅ​រវាង​ពី​ឆ្នាំ​២០១០ដល់​ឆ្នាំ​២០២៥បាន​ទេ។​ មាន​តែ​​៥៦​ប្រទេស​ប៉ុណ្ណោះ មាន​ជាអាទិ៍​ប្រេស៊ីល ដែល​បាន​សម្រេច​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំជក់​ឬ​បារី​បាន​៣៥%​ តាំងពី​ឆ្នាំ​២០១០មក។ ផ្ទុយ​ទៅវិញ ការ​ជក់​បារី​បែរ​ជាកើន​ឡើង​នៅក្នុង​​៦​ប្រទេស គឺ កុងហ្គោ អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្សកដានី អូម៉ង់ និង​ម៉ុលដាវី។ ដូច្នេះ​មិន​ត្រូវ​ភ្លេច​ខ្លួន និងមិន​ទាន់​ដល់​ពេល​ត្រូវ​ទម្លាក់​ដៃ​ឡើយ បើ​ទោះ​បី​ជា​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជក់​បារី​នៅលើ​ពិភពលោក​មាន​លក្ខណៈ​ប្រសើរ​ជា​ទូទៅ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏​ដោយ​។ ​អង្គការ​សុខភាព​​ពិភពលោក​បាន​ឆ្លៀត​ព្រមាន​ថា ឧស្សាហកម្ម​បារី​មិនបាន​ឈរ​អោប​ដៃ​នៅ​ស្ងៀម​ឡើយ​។ នាយក​ដេប៉ាតឺម៉ង់​ទ្រទ្រង់​សុខភាព​របស់​អង្គការ​ បាន​អះអាង​បែប​ចោទ​ប្រកាន់​ដោយ​ចំៗ​ថា នៅទីណា​ដែលការ​ជក់​​បារីធម្មតា​​ធ្លាក់​ចុះ ឧស្សាហកម្ម​បារី​តែង​បើក​សមរភូមិ​ថ្មី​ បង្កើត​ផលិតផល​ថ្មី​ គ្មាន​ផ្សែង​ សម្រាប់​ទាក់​ទាញ​និង​បង្កើត​ទីផ្សារ​ថ្មី​ប្រមូល​ចំណាប់​អារម្មណ៍​ឱ្យ​បាន​ច្រើន​ជា​អតិបរិមា ក្នុង​ចំណោម​អតិថិជន​ថ្មី​ គឺ​ក្មេង​ជំទង់។ ១០%​នៃ​​ក្មេង​អាយុ​ពី​១៣ទៅ​១៥​ឆ្នាំ នៅលើ​ពិភពលោក​បាន​ជក់​បារី​ និងប្រើ​​ថ្នាំ​ជក់​ប្រភេទថ្មី​​ និង​ទម្រង់ថ្មី។ ពោល​គឺ​មាន​ក្មេង​យ៉ាង​ហោច​៣៧​លាន​នាក់ ជា​អ្នក​ជក់​បារី ក្នុង​នោះ​១២​លាន​នាក់​ប្រើ​ផលិតផល​បារី​​ថ្មី​។ សម្រាប់​អង្គការ​សុខភាពពិភពលោក តួលេខ​នេះ​ទាប​ជាង​ការ​ពិត​ជាក់​ស្តែង​ឆ្ងាយ​ណាស់ ព្រោះ​ជាង​៧០​ប្រទេស​មិន​បាន​ផ្តល់​ទិន្នន័យ​អ្វី​ទាំងអស់។ នៅ​ប្រទេស​បារាំង អត្រា​ក្មេង​រៀន​នៅ​វិទ្យាល័យ​​ជក់​បារី​ បាន​ធ្លាក់​ចុះ​ពី​១៧,៥%​នៅ​ឆ្នាំ​២០១៨​មក​នៅ​ត្រឹម​តែ​៦,២%​នៅ​ឆ្នាំ​២០២២។ មាន​កញ្ចប់​បារី​ក្នុង​កាតាប​ ក្នុង​កាបូប លែង​ពេញ​និយម​ហើយ។ នេះពិត​ជា​ដំណឹង​ល្អ​មែន ព្រោះ​ការ​ប្រព្រឹត្ត​បារី​ក្នុង​វ័យ​កាន់​តែ​ក្មេង (ក្រោម២០ឆ្នាំ) កាន់​តែ​ឆាប់​ញៀន។ ប៉ុន្តែ​ទន្ទឹម​ដំណឹង​ល្អ​នេះ តែ​ក្មេងៗ​បាន​ងាក​​ទៅ​សាកល្បង​ និង​ជក់​បារី​អេឡិចត្រូនិក កាន់​តែ​ច្រើនឡើងៗ។ ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិក​ពិត​ជា​មាន​កំណើន​ នៅទូទាំង​ពិភពលោក។ ក្មេង​អាច​មិន​ចូល​ចិត្ត​រសជាតិ​និង​ក្លិន​បារី​បែប​បូរាណ តែ​ចូល​ចិត្ត​បារី​អេឡិចត្រូនិក ដែល​មាន​គ្រប់រសជាតិ និង​ក្លិន​ផ្លែ​ឈើ​ជា​ច្រើន​មុខ។ បញ្ហា​នៅ​ត្រង់​ថា រសជាតិ ក្លិន និង​ទម្រង់​ប្លែកៗ​របស់​បារី​អេឡិចត្រូនិច ​មិនមែន​ជា​ដើមបារី​មាន​កន្ទុយ​ស្នោ​នេះ ក៏ច្រើន​តែ​​​មាន​បង្កប់ និង​ផ្ទុក​សារធាតុ​​ជាតិ​នីកូទីន​ច្រើន​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាស្ត្រាចារ្យ​ Loïc Josseran ប្រធាន​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំជក់ នៅ​ប្រទេស​បារាំង បាន​រំលឹក​ថា “បារីអេឡិចត្រូនិក នៅ​តែ​អាច​ផ្តល់​ភាព​ញៀន​នឹង​នីកូទីន​ខ្ពស់​ខ្លាំង​ដដែល​។ យុទ្ធសាស្ត្រ​របស់​ឧស្សាហកម្ម​ថ្នាំជក់​​នៅ​តែ​ដដែល -នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ក្នុង​ចំណោម​យុវវ័យ​នូវ​ផលិត​ផល​មាន​ផ្ទុក​ជាតិ​នីកូទីន។ អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ...

Duration:00:07:07

Ask host to enable sharing for playback control

ចង្ក្រាន​បាយ ជា​សម្បុក​មេរោគមែនឬ?

1/25/2024
បង្គន់ ទូរស័ព្ទ​ដៃ​ ជាប់​ឈ្មោះ​ល្បី​ថា​ជា​កន្លែង​ដ៏​កខ្វក់ មាន​ផ្ទុក​មេរោគ​ច្រើន​ណាស់។ ប៉ុន្តែ​គ្មាន​នរណា​និយាយ​អំពី​ចង្ក្រាន​ទេ។ ចង្ក្រាន​ ឬ​ផ្ទះ​បាយ ​ជា​កន្លែង​ផ្តុំ​មេរោគ​ច្រើន​ជាង​បង្គន់​ទៅ​ទៀត។ តើ​ផ្នែក​ណា​នៃ​ចង្ក្រាន​ដែល​អាច​ចម្លង​មេរោគ​ច្រើន​ជាងគេ ? តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើន​អនាម័យ​នៅផ្ទះបាយ? តើ​នៅក្នុង​ផ្ទះ ​កន្លែងណា​​ដែល​កខ្វក់​ និង​ មាន​ផ្ទុក​មេរោគ​ច្រើន​ជាង​គេ? ចម្លើយរបស់​អ្នក​​ច្បាស់​ជា​ “បង្គន់”​ហើយ។ ថ្វីបើបង្គន់​ជាប់​ឈ្មោះ​ជា​កន្លែង​កខ្វក់​សម្បូរ​មេរោគ​​ច្រើន​​​មែន​ ប៉ុន្តែ​ផ្ទះ​បាយ​មាន​ផ្ទុក​មីក្រុប​ច្រើន​ជាង​នៅ​បង្គន់ទៅ​​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​នៅ​ឆ្នាំ​២០២២ ​ដែលលម្អិត​ទៀត​ថា កន្លែង​​មាន​ផ្ទុកនិងបណ្តុះ​​មេរោគ បាក់តេរី ​វីរ៉ុស ច្រើន​ជាងគេ​បំផុត នៅក្នុង​ផ្ទះ​ គឺ​អេប៉ុង​លាង​ចាន។ អេប៉ុងលាង​ចាន​មាន​សមត្ថភាព​ប្រមូលផ្តុំ​មេរោគ​​ ហើយអាច​​ចែក​ចាយ​បាក់តេរី និង​ភ្នាក់ងារ​ចម្លង​មេរោគ​ទៀត។ ឬ​អាច​និយាយ​បែប​ផ្សេង​បាន​ថា​ អេប៉ុង​លាង​ចាន​អាច​អាក្រក់​សម្រាប់​សុខភាព។ បើ​គិត​តាម​ក្បួន​អនាម័យ មាន​អេប៉ុង​គគ្រិច​ក្នុង​ចង្ក្រាន​ ប្រៀប​បាន​នឹង​ស្លៀក​ខោក្នុង​មិន​ប្តូរ​ផ្លាស់​​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូច្នោះ។ បើ​គេ​ជឿ​លើ​ការ​​សិក្សាដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​Nature កាលពី​ឆ្នាំ​២០១៧​ អេប៉ុង​លាង​ចាន​ និង​​​ខោ​ក្នុង​ស្លៀក​មិន​ប្តូរ(រាល់​ថ្ងៃ)​ មាន​ផ្ទុក​បាក់តេរី​ដូច​គ្នា​។ អេប៉ុង​លាង​ចាន​កខ្វក់​យ៉ាងណា? នៅក្នុង​ការ​សិក្សា​ មាន​បាក់តេរី​ជាង​១ម៉ឺនប្រភេទ ​រស់​ចម្រុះ​​គ្នា​ក្នុង​អេប៉ុង​លាង​ចាន​យើងដែល​ខ្លះមាន​ចំនួន​បាក់​តេរី​​ឡើង​ដល់​ទៅ​៥០ពាន់​លាន​​ក្នុង​មួយ​សង់ទីម៉ែត្រគូប​អេប៉ុង។ ជា​បាក់តេរី​ដែល​មាន​ស្ថិត​នៅក្នុង​ចង្កោម​គ្រួសារ​ខុសគ្នា យ៉ាង​ហោច​២០​គ្រួសារផ្សេង​គ្នា ក្នុង​នោះ​ខ្លះ​ពពួក​បាក់តេរី​ដ៏​គ្រោះ​ថ្នាក់​​មាន​នៅក្នុង​លាមក​ ដូច​យ៉ាង​ Salmonelle, Escherichia coli, Klebsiellaផង។ បើទោះ​បី​ជា​គេ​សម្អាត​ផ្ទះ​បាយ ដោយ​មិន​ប្រើ​អេប៉ុងតែមួយ​ជាមួយ​នឹង​អេប៉ុង​​លាង​បង្គន់​ក៏​ដោយ ក៏​អេប៉ុង​លាង​ចាន​អាច​ប្រមូល​បាក់​តេរីពពួក​សាល់​ម៉ូណែល​បាន​ដែរ​ តាម​រយៈ​ការ​លាង​ចាន ជូត​លាង​កែម​ជើង​ចង្ក្រាន​ដែល​មាន​ស្នាម​​គោះ​ពង​មាន់ ឬ​ដោយ​សារ​ដៃ​របស់​យើង​ ដែល​មិន​បាន​លាង​សម្អាត​ត្រឹម​ត្រូវ​ក្រោយ​ចេញ​ពី​បង្គន់ ហើយ​មក​លាង​ចាន។ ការ​ចម្លង​និង​ផ្ទុក​មេរោគ​ក្នុង​អេប៉ុង​លាង​ចាន មិនមែន​ពាក់ព័ន្ធ​តែ​នឹង​ចំណី​អាហារ​មួយ​មុខ​ទេ តែ​ដោយសារ​រចនា​សម្ព័ន្ធ​របស់​អេប៉ុង​តែម្តង។ អេប៉ុង​មាន​រន្ធ​ ហើយ​សើម​ជា​និច្ច​ដែល​​បាក់តេរី​និង​មេរោគ​គ្រប់​ប្រភេទ​ចូល​ចិត្ត​សំងំ​នៅ​ ហើយ​ពង្រីក​គ្នា​បាន​យ៉ាង​ងាយ។ គ្មាន​ប្រយោជន៍​​អ្វី​ដែល​ត្រូវ​យក​អេប៉ុង ទៅ​បោក​លាង​ក្នុង​ម៉ាស៊ីន ឬ​ស្ងោរ​ក្នុង​ទឹក​ពុះ ដើម្បី​សម្លាប់​មេរោគ​ឡើយ។ ការ​សិក្សា​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ដដែល​នេះ បាន​អះអាង ការ​សម្អាត​អេប៉ុង​ក្នុង​ទឹក​ពុះ​អាំច​សម្លាប់​បាក់តេរី​បានត្រឹម​តែ​​៦០%​យ៉ាង​ច្រើន​។ មាន​ន័យ​ថា​គេ​មិន​កម្ចាត់​មេរោគ​ពី​អេប៉ុង​បាន​១០០%​ទេ​។ មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់​ដែល​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ គឺ​ត្រូវ​ឧស្សាហ៍​ប្តូរ​អេប៉ុង​ឱ្យ​បាន​ញយ។ យក​ល្អ​ត្រូវ​ប្តូរ​​ជា​រៀង​រាល់​សប្តាហ៍កុំ​រង់​ចាំ​ទាល់​តែ​អេប៉ុង​ឡើង​ទក់រហែក​ទើប​បាន​គ្រវាត់​ចោល។​ បើ​មិន​ដូច្នេះ​ទេ វិទ្យុ​កាណាដា ណែនាំ​ឱ្យ​ប្រើ​ច្រាសឈើ​​ដែល​មាន​ចុង​ធម្មជាតិ​ មិន​ជប់​ទឹក​ ឬ​ដែក​ដុស​ធ្វើ​ពី​ស្ពាន់ទន់ មិន​ឆ្កូត​ហើយ​អាច​សម្លាប់​មេរោគ​បាន​ខ្លះ​ទៀត។ ក្រៅ​ពី​ប្រដាប់​លាង​ចាន ការសិក្សា​មួយ​ទៀតបង្ហាញ​ថា ក្រណាត់​ជូត​ចាន ក៏​ជា​ជង្រុក​មេរោគ​ និង​ជា​កន្លែងចិញ្ចឹម​បាក់តេរី​យ៉ាង​ខ្លាំង​ក្លាដែរ ជាពិសេស​ពពួក​មេរោគ​Escherichia coli បាក់តេរី​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ពោះវៀន​។ ត្រូវ​បើ​ក្រណាត់​ជូត​ ដាច់​ដោយ​ឡែក​ពី​គ្នា ក្រណាត់​ជូតតុ​សម្រាប់​ជូត​តែ​តុ ក្រណាត់​ជូត​ដៃ​សម្រាប់​តែ​ជូត​ដៃ ឯ​ក្រណាត់​ជូត​ចាន​សម្រាប់​តែ​ជូត​ចាន ហើយ​ត្រូវ​បោក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ទឹក​ក្តៅ​៦០អង្សា​កាន់​តែ​ប្រសើរ។ វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​ចង្ក្រាន​​មួយ​ចំនួន​ទៀត ដែល​មាន​ប្រើ​និង​ប៉ះពាល់​ញឹក​ញាប់​ខ្លាំង ក៏​សម្បូរ​មីក្រុង​តោង​ដែរ។ ដំបូង​គេ​គឺ ជ្រុញ គម្រប​ (គម្រប​ក្រឡ​ស្ករ ប៊ីចេង ប្រហុកផ្អក...) ដៃ​ឆ្នាំង ដៃ​កំសៀវ​ដាំ​ទឹក និង​តុ​ក្នុង​ផ្ទះ​បាយ ដែល​យើង​តែង​យក​ស្បោង​ម្ហូប​មក​ពី​ផ្សារ​ដាក់​បន្តុប​លើ។ បើ​តាម​ការ​សិក្សា​ឆ្នាំ​២០២២ គម្រប​ក្រឡ​គ្រឿង​ផ្សំ​ចំនួន​ពាក់​កណ្តាល​មាន​ឆ្លង​មេរោគ។ សូម​ឧស្សាហ៍​សម្អាត​ ធុង​សំរាម និង​ទូរទឹក​កក ព្រមទាំង​ដប​ទឹក​ ក្នុង​ម៉ាស៊ីន​ឆុងកាហ្វេផង ព្រោះ​វត្ថុ​ទាំង​នេះ​ក៏​មាន​ហានិភ័យ​ផ្ទុក​មេរោគ​ច្រើន​ដែរ។ ប៉ុន្តែ​​ការលាង​​សម្អាត ដោយ​ប្រើ​សាប៊ូលាង​ចាន អាច​បំបាត់​ជាតិ​ខ្លាញ់ ជម្រះ​កាក​សំណល់​​អាហារ និង​ភាព​កខ្វក់​ ធ្វើ​ឱ្យ​ចាន​ក្បាន​ភ្លឺ​ល្អ​មែន...

Duration:00:06:51

Ask host to enable sharing for playback control

ការ​សិក្សា​៖ រស់នៅ​​ឬការ​​​លំហែ​​នៅ​មាត់​សមុទ្ទ​ជួយ​ទ្រទ្រង់​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​រឹងមាំ

1/18/2024
អ្នក​​ស្រាវជ្រាវ​បាន​លើក​ទឹ​កចិត្ត​​អំណាច​សាធារណៈ​​​ជួយ​សម្រួល​ការ​​ទៅ​សម្រាក​លំហែ​នៅ​មាត់​សមុទ្ទ ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន ព្រោះ​សមុទ្ទ​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។ តើ​យើ​ង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ទាញ​យក​ផល​ល្អ​នៃ​បរិស្ថាន​សមុទ្ទឱ្យ​​រាងកាយ​និង​ស្មារតី​​? បើ​តាម​ជំនឿ​របស់មហាជន​​នៅអឺរ៉ុប បាន​ទៅ​សម្រាក​លំហែ​នៅ​សមុទ្ទ​បាន​​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ​ នឹង​គ្មាន​ជំងឺ​ដង្កាត់​ទេ។ ប៉ុន្តែថ្វី​បើ​​​គ្មាន​កា​រសិក្សា​ណា​អាច​បញ្ជាក់​តាមបែប​វិទ្យាសាស្ត្រ​ជុំ​វិញ​ជំនឿ​នេះក៏​ដោយ ក៏​គេ​ទទួល​ស្គាល់​​យ៉ាង​ជាក់លាក់​ថា​សមុទ្ទ​អាច​ជួយ​សរីរាង្គ​មនុស្ស​យើង​ឱ្យ​​មាន​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ​បំផុត។ ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវផ្នែក​ចិត្តវិទ្យា​បរិស្ថាន​នៃ​សកលវិទ្យាល័យ​វីយ៉ែន ​ជាតិ​អូទ្រីស Sandra Geiger ទើប​ផ្តល់​សេចក្តី​សន្និដ្ឋាន​ដែលអាច​ពង្រឹងជំនឿ​ចាស់​បូរាណ​ខាង​លើ​បាន ដោយ​អាច​បញ្ជាក់​អំពី​ចំណង​ទាក់ទង​ដោយ​ផ្ទាល់​រវាង​ការ​មាន​សុខភាព​ល្អ​និង​ការ​រស់​នៅ​ជាប់​មាត់​សមុទ្ទ។ យោង​តាម​ទិន្នន័យ​សិក្សា​ក្នុង​១៥​​ប្រទេស​ ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​សមុទ្ទ​និង​អ្នក​ទៅ​សម្រាក​លំហែ​វិស្សមកាលនៅ​តំបន់​ឆ្នេរ​ មាន​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​ឡើង មិន​ថា​ជន​នោះ​រស់​នៅក្នុង​ប្រទេស​ណា​និង​មាន​កំរិត​ជីវភាព​យ៉ាងណា​ទេ។ ​សេចក្តីសន្និដ្ឋានដែល​ទស្សនាវដ្តី​ Communications Earth & Environment យក​មក​ចុះ​ផ្សាយ​ ជា​លទ្ធផល​​បានមក​ពី​ការ​ចោទ​សំណួរ ស្តីពី​សកម្មភាព​ស្នើ​ឡើង​នៅ​លើ​ឆ្នេរ ព្រមទាំង​ស្តីពី​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត ​លើ​មនុស្ស​ជាង​១៥០០០នាក់​រស់​នៅ​ក្នុងប្រទេស​អូស្ត្រាលី​ និង​១៤​ប្រទេស​នៅអឺរ៉ុប (អាល្លឺម៉ង់ ប៊ែលហ្សិក ប៊ុលហ្ការី អេស្ប៉ាញ បារាំង ក្រិក​ អៀឡង់ អ៊ីតាលី ន័រវែស ហូឡង់ ប៉ូឡូញ ព័រទុហ្កាល់ សាធារណរដ្ឋ​ឆែក​និង​អង់គ្លេស)។ ចម្លើយ​របស់​ពួកគេទាំង​១៥​ប្រទេស មាន​លក្ខណៈ​ស៊ីចង្វាក់គ្នា​​ និង​ច្បាស់​លាស់​ក្រៃ ដែល​សូម្បី​តែ​ក្រុម​ជំនាញ​និង​អ្នក​ស្រាវជ្រាវ​ផ្ទាល់​ក៏​ភ្ញាក់​ផ្អើល​ខ្លាំងមែនទែន។ សម្រាប់​​អ្នកស្រី Sandra Geiger លទ្ធផល​នៃ​ការសិក្សា​នេះស​ឱ្យ​ឃើញ​ថា​មនុស្ស​គ្រប់​រូប​ហាក់​ទទួល​បាន​នូវ​គុណប្រយោជន៍​ដូច​គ្នា​ពីការ​រស់​នៅក្បែរ​មាត់​សមុទ្ទ មិនមែន​តែ​ចំពោះ​​អ្នក​ធូរធារ​ឡើយ។ ការ​រស់​នៅ​ក្បែរ​សមុទ្ទ​និង​ពិសេស​ការ​ទៅ​លំហែ​នៅ​មាត់​សមុទ្ទ​អាច​ជះ​ឥទ្ធិពល​សំខាន់​លើ​សុខភាព​មនុស្ស។ នេះ​ជា​ការ​បញ្ជាក់បន្ថែម​​របស់​អ្នក​ស្រាវជ្រាវ​ជាតិ​អូទ្រីស​Sandra Geigerដដែល។ តើ​​សមុទ្ទ​ជួយ​ចម្រើន​សុខភាពយ៉ាងណា​ខ្លះ? ​៧០%​ នៃ​ភពផែន​ដី​ ជា​សមុទ្ទ​។ ហើយ​សមុទ្ទនេះ​​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។ ទឹក​សមុទ្ទ​មាន​បន្សំ​សមាសធាតុ​រ៉ែ (រ៉ែ​អំបិល កាល់ស្យូម សូស្យូម ប៉ូតាស្យូម...) និង​ធាតុចាំបាច់​olegoelement​ ​(អ៊ីយ៉ូដ ដែក សង្កសី ម៉ង់ហ្កាណែស...) គ្រប់មុខ ដូច​គ្នា​ស្ទើរ​បេះដាក់​នឹង​ជាតិ​ទឹក​នៅក្នុង​ខ្លួន​មនុស្សយើង។ ជាង​នេះ​ទៅ​ទៀត ទឹក​សមុទ្ទ​មានផ្ទុក​សារធាតុ​អង់ទីប៊ីយូទិក​ ដែល​ចូល​ចំណែក​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ទៀត។ ចំណែក​ខ្យល់​សមុទ្ទ ជា​ខ្យល់​ប្រៃ សម្បូរ​ជាតិ​រ៉ែ និង​អ៊ីយ៉ុង​អវិជ្ជចេញ​មក​ពី​អំបិល​សមុទ្ទ។ គឺអ៊ីយ៉ុង​អវិជ្ជមាន​នេះ​ហើយ​ដែល​មាន​ចំណែក​បន្សុទ្ធ​ខ្យល់​បរិយាស​ដោយ​ទៅ​កម្ចាត់​អ៊ីយ៉ុង​វិជ្ជមាន​ និង​ជាតិ​ពុល​ បង្ក​ឡើងដោយ​ផ្សែង​ពុល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​បាន​ទៅ​ដល់ និង​សម្រាក​កំសាន្ត​នៅ​មាត់​សមុទ្ទ ខ្លួន​ប្រាណ​យើង​នឹង​បាន​ស្រូប​យក​ខ្យល់​ប្រៃ​ខ្យល់​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ មក​បំពេញ​កង្វះ​ខាត​របស់​ខ្លួន។ ខ្យល់​បរិយាកាស​មាត់​សមុទ្ទ​ ជា​ខ្យល់​បរិសុទ្ធ ប្រៃ និង​មាន​ជាតិ​ពុល​តិច​តួច​ណាស់ ដោយ​មាន​បាក់តេរី ប្រមាណ​តែ​២រយ​ជា​មធ្យម​ក្នុង​មួយម៉ែត្រគូប​ខ្យល់ ទល់​នឹង​ជាង​៥ម៉ឺន​នៅ​ក្នុង​ក្រុង។ នៅ​មាត់​សមុទ្ទ សម្ពាធ​បរិយាកាស​ខ្ពស់​ខ្លាំង ទើប​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល ហើយ​សរីរាង្គកាយ​ក៏​ទទួល​ខ្យល់​អុកស៊ីហ្សែន​បាន​ប្រសើរ។ ជាតិ​អំបិល អ៊ីយ៉ូត ដែល​ជា​សារធាតុ​ដ៏​ចាំបាច់​នៃ​ការ​ផលិត​និង​ចាត់​ចែង​ក្រពេញ​អ័រមូន​ទីរ៉ូអ៊ីត​ អាច​ហូរ​ចូល​ទៅ​សម្រួល​សព៌ាង្គកាយ​បាន​ផ្លូវ​ដង្ហើម​បាន​យ៉ាង​ស្រួល។ ចុះ​មុជ​ទឹក​សមុទ្ទ​ឱ្យ​បាន​តែ​១៥​នាទី ក៏​នឹង​ធ្វើ​ឱ្យខ្លួន​ប្រាណ​ពិសេស​ស្បែក​មាន​កម្លាំង។​ បើ​ជា​ទឹក​សមុទ្ទ​ត្រជាក់ វា​នឹង​ជួយ​ផ្តល់ជាតិ​​សំណើម​ដល់​ស្បែក និង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ភ្លឺ​រលោង ព្រោះ​ជាតិ​អំបិល​របស់​ទឹក​សមុទ្ទ នឹង​ទៅ​ជម្រុះ​កោសិកា​ងាប់ៗ​តោង​​នៅ​លើ​ស្រទាប់​ស្បែក​អេពីដែម...

Duration:00:08:02

Ask host to enable sharing for playback control

សុរា​និង​​ការ​ប្រើប្រាស់​ថ្នាំ​ពេល​ស្រវឹង

1/9/2024
​​Dry January ខែ​មករា​គ្មាន​ជាតិ​សុរា ជា​កម្មវិធី​ដែល​មាន​ប្រារព្វ​ធ្វើ​កាន់តែ​ច្រើន​ឡើងៗនៅលើ​ពិភពលោក ដើម្បី​បញ្ច្រាប​ព័ត៌មាន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង (ស្រា ប៊ីយ៉ែរ ...)។ បើ​លោក​អ្នក​មិន​ចូល​រួម​ក្នុង​កម្មវិធី Dry January មិន​អាច​ឈប់​ផឹក​ស្រាឱ្យ​បាន​​ពេញ​មួយ​ខែ​មករា​​ទេ សូម​កុំ​​បរិភោគ​ស្រា​ឱ្យ​ដល់​ថ្នាក់​ស្រវឹង ​ហើយ​រក​ថ្នាំ​លេបបំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​ឱ្យ​សោះ​។ ហេតុអ្វី? នៅពេល​ជួប​ជុំ​គ្នា​ម្តងៗ ​មិនលែង​មាន​អ្នក​ផឹក​ជ្រុល ហើយ​ស្រវឹង​ទេ។ តើ​លោក​អ្នក​ធ្លាប់​ស្រវឹង​ស្រា​ទេ? ជា​ញឹកញយ​ ក្រោយ​ពី​បាន​ផឹក​​ស្រា ស្រវឹង​ជោគជាំ​ហើយ ស្អែក​ឡើងអ្នក​ស្រវឹង ច្រើន​មាន​អាការៈ​ស្ងួត​មាត់ ប្រេះ​បបូរ​មាត់ ព្រោះ​តែ​ជាតិ​សុរា​ធ្វើ​ឱ្យ​សរីរាង្គកាយ​ខ្សោះ​ជាតិ​​ទឹកស្ទើរអស់​ពី​ខ្លួន។ នេះ​ជា​អាការៈ​ដែល​គេ​សង្កេត​ឃើញ​មាន​​ច្រើន ប៉ុន្តែ​រោគ​សញ្ញា​នៃ​ការ​ស្រវឹង​ស្រា​មាន​ច្រើន​យ៉ាង​ផ្សេង​ទៀតណាស់។ ផឹក​ស្រា (ប៊ីយ៉ែរ អាល់កុល វីស្គី ស្រា...) ហួស​កំរិត នឹង​ធ្វើ​ឱ្យ​យើង​មាន​អាការៈ​ នឿយហត់​អស់​កម្លាំង ឈឺក្បាល ឈឺក្រពះ ចង់​ក្អួត ចង់​ចង្អោរ ព្រមទាំង​មាន​អារម្មណ៍​ស្រេក​ទឹក ឈឺ​ចាប់​សាច់​ដុំ ឬ​វិល​មុខផង។ សំរាន្ត​មិន​ស្កប់​ បែក​ញើស​ ឡើង​សម្ពាធ​ឈាម ខ្លាច​ពន្លឺ និង​សំឡេង ឆាប់​ខឹងឆេវឆាវ ឆាប់​ខ្វល់​ព្រួយ សុទ្ធ​សឹង​ជា​អាការៈ​ដែល​បង្ក​ឡើយ​ដោយ​ជាតិសុរា​ចូល​ខ្លួន​ច្រើន​ជ្រុល។ ​ ជាតិ​អាល់កុល​បង្ក​ឱ្យ​ខ្សោះ​ជាតិ​ទឹក ព្រោះ​នៅពេល​ផឹក​ប៊ីយ៉ែរ ឬស្រា អ្នក​​នឹង​​នោម​ញយ និង​បាត់​បង់​ជាតិ​ទឹក​ច្រើន។ ជាង​នេះទៅទៀត ជាតិ​អាល់កុល​នឹង​បង្ក​ឱ្យ​មាន​ការ​រោល​រលាក​លើ​សរីរាង្គ​ខ្លះ​ ដែល​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​អ្នកផឹក​ជ្រុល​​ស្រវឹង​ដួល​​ សន្លប់បាត់​ស្មារតី​។ រោគ​សញ្ញា​ស្រវឹង​ស្រា​ប្រែប្រួលខុស​ប្លែក​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ក៏​អាស្រ័យ​ទៅ​លើ​បរិមាណ​នៃ​ជាតិ​អាល់កុលទៀត។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅពេល​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ពេល​ស្រវឹងស្រារួច? ក្បួន​និង​វិធី​ណែនាំ​ប្រឆាំង​នឹង​អាការៈ​ស្រវឹង​ស្រា​មាន​ច្រើន​ណាស់។ ខ្លះ​ថា​ស្អែក​ឡើង​ត្រូវ​បរិភោគ​កាហ្វេ ទទួល​ទាន​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ខ្លះ​ថា​លេប​វីតាមីន​សេ ខ្លះ​ទៀត​ថា​ត្រូវ​មុជ​ទឹក​ជម្រះកាយា ... ប៉ុន្តែ​ជំនឿ​ទាំងអស់​នេះ​គ្មាន​មួយ​ណា មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​ទេ។ ល្បិចល្បងវិធីសាស្ត្រ​​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ឬ​ក្បួន​បូរាណ​របស់​ដូន​តា​ មិន​ដែល​ផ្តល់​លទ្ធផលជា​សក្ខីកម្ម​​ជាក់លាក់​ឡើយ។ ​មាន​តែ​ “ពេល​វេលា” ​មួយ​គត់​ដែលជា​ដំណោះស្រាយ។ ​ថ្លើម​ត្រូវ​ការប្រើ​​ពេល​វេលា​ ក្នុង​ការ​​បំពេញ​តួនាទី​កម្ចាត់​រាល់​គ្រប់​ជាតិ​ពុល​​ដែល​ផលិត​ឡើង​នៅពេល​ថ្លើមធ្វើ​សំយោគ​​(រំលាយ​)​ជាតិ​អាល់កុល​។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ ដើម្បី​ ​បំប្លែង​ជាតិ​ពុល​របស់​ស្រា​មួយ​កែវ ​ថ្លើម​ត្រូវ​ការពេល​មួយ​ម៉ោង ចុះ​ពីរកែវ បីកែវ ? សរីរាង្គ​កាយក៏​​ត្រូវ​ការពេល​វេលាខ្លះ​ដែរ​​ទម្រាំបំពេញ​​ជាតិ​ទឹក​ឡើង​វិញ ​ទម្រាំ​​ជាលិកា​ដែលខ្សោះ​​ហួត​ហែង​ បាន​ជា​ឡើង​វិញ។ ក្រោយ​ពេល​ស្រវឹង​ និង​ទទួល​ទាន​ជាតិ​សុរា​ជ្រុល​ហួសហេតុ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​បរិភោគ​ទឹកឱ្យ​បាន​ច្រើន​​ នៅ​ស្អែក​ឡើង ដើម្បី​បំពេញ​កង្វះខាត​ជាតិដែល​​ទឹក​បង្ក​ឡើយ​ដោយ​ជាតិ​អាល់កុល​ទេ។ ទទួល​ទាន​ទឹក​ច្រើន​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល និង​អាការៈ​ស្ងួត​មាត់​បាន។ សូម​ចង​ចាំ​ថា អាល់កុល​ក៏​អាច​បង្ក​ឱ្យ​​មាន​បញ្ហា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ Hypoglycémieផងដែរ។ នៅពេល​មាន​បញ្ហា​ Hypoglycemie វា​នឹង​ងាយ​ធ្វើ​ឱ្យ​អ្នក​កើត​អាការៈចង់​ក្អួត និង​អស់​កម្លាំង​ខ្លាំង។ ដូច្នេះ​អ្នកចាំបាច់​ត្រូវផ្តល់​អាហារូបត្ថម្ភ​​ដល់​សរីរាង្គ​កាយ ជាពិសេស​ត្រូវ​បរិភោគ​អាហារ​ល្អ​ៗសម្រាប់​សុខភាព​ ជា​​​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ឬ​គ្មាន​ជាតិ​ជូរអាស៊ីត​ តែ​ជា​​បបរ​សក្តៅៗ ​ស៊ុត​ ឬ​នំប៉័ង​ទឹក​ឃ្មុំ ដែល​ផ្តល់​ថាមពល​ភ្លាម​ៗ។ គួរ​ចៀសវាង​ ទឹក​ក្រូច ភេសជ្ជៈ​ជូរ​ខ្លាំង ឬ​ខ្លាញ់​ខ្លាំង ដែល​ធ្វើ​ឱ្យ​ថ្លើ​ម​និង​ក្រពះ​ត្រូវប្រឹង​ធ្វើការ​ខ្លាំង។ សម្រាក​និង​ឈប់​ទទួល​ទាន​សុរា​ឱ្យ​បាន​ច្រើន​ថ្ងៃ​ អាការៈ​ជំងឺ​ក្រោយ​ការ​ស្រវឹង​ស្រា​នឹង​បាន​ប្រសើរ​ឡើង​វិញ​ហើយ។ ចុះ​តើ​គេ​អាចលេប​​ថ្នាំដូច​យ៉ាង​Paracétamol​ ​​​ពេល​មិន​ទាន់​អស់​ចំណាយស្រវឹង​​​ស្រា​ដែរ​ឬ​ទេ? ប៉ារ៉ាសេតាម៉ុល​ជា​ថ្នាំ​សំណព្វ​ ដែល​មាន​ស្រគួរ​​ស្ទើរនៅក្នុង​គ្រប់​ផ្ទះ។ ឱ្យ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ឬ​ក្តៅ​ខ្លួន​បន្តិច​បន្តួច គេ​នឹក​ឃើញ​ដល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ភ្លាម។ យ៉ាង​ណាមិញ​ បន្ទាប់​ជួប​ជុំ​ផឹក​ស៊ី​ស្រវឹង​ជោគជាំ​ហើយ ស្អែក​ឡើង​មិន​សូវស្រួល​ខ្លួន​ គ្រប់​គ្នា​គិត​ភ្លាម​ដល់​ថ្នាំ​ប៉ារ៉ា។ ប៉ុន្តែ​ថ្នាំប៉ារ៉ា​និង​អាល់កុល​មិន​ស៊ី​ធាតុ​គ្នា​ទេ​​សម្រាប់​សុខភាព។ ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ស្ថិត​នៅក្នុង​​ក្រុម​ថ្នាំ​បំបាត់​ការ​ឈឺចាប់ មាន​សកម្មភាព​លើ​អាការៈឈឺចាប់...

Duration:00:08:50

Ask host to enable sharing for playback control

សុខភាព​ផ្លូវ​ភេទ៖ តើ​ត្រូវ​ធ្វើ​ដូចម្តេចខ្លះ​ ក្រោយការ​រួម​រក្ស​បែបប្រថុយប្រថាន?

12/6/2023
ឆ្លង​ជំងឺ​អេដស៍ ឆ្លង​ជំងឺ​កាមរោគ មាន​ផ្ទៃ​ពោះ ... នេះ​ជាហានិភ័យ​ដែល​អាច​កើតបាន​ ​ក្រោយ​ពី​ការ​​រួមរក្ស​ដោយ​គ្មាន ឬ​ភ្លេច​ការពារ​ខ្លួន ឬ​ដោយហេតុ​​ស្រោម​អនាម័យ​ដាច់​រហែក។ ក្នុង​ករណី​បែប​នេះ​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? ត្រូវ​ទៅ​ធ្វើតេស្ត​វិភាគ​នៅពេល​ណា? វិភាគ​អ្វី​ខ្លះ? និង​គួរ​ទទួល​បាន​ការ​ព្យាបាល​យ៉ាងណា? ឆ្លង​អេដស៍ កើត​ស្វាយ-ប្រមេះ ឆ្លង​មេរោគជំងឺ​​រលាក​ថ្លើម​ ធ្លាក់​ខ្លួន​មាន​ផ្ទៃ​ពោះ ទាំង​នេះ សុទ្ធ​សឹង​ជា​ហានិភ័យពិត​ជាក់​ស្តែង​នៃ​ការ​រួម​រក្សដោយ​ភ្លេច ដោយ​គ្មាន​​ការ​ការពារ ឬ​ដោយ​ ​ការពារ​មិនបាន​ត្រឹម​ត្រូវ។ ចំពោះការ​ឆ្លង​ជំងឺ​កាមរោគ ហានិភ័យ​នៃ​ការ​ឆ្លង​អាស្រ័យ​ទៅ​លើ​ប្រភេទ​និង​របៀប​រួម​រក្ស​ ប៉ុន្តែ​ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ ក៏​ការទៅ​​ធ្វើ​តេស្ត​វិភាគ​រក​មើល​ការ​ចម្លង​រោគ​ក្រោយ​ប្រព្រឹត្ត​កាម​ដោយ​គ្មាន​ការ​ការពារ​ ជា​រឿង​សំខាន់ ហើយ​អាច​ចាំបាច់​ត្រូវ​ស្វែង​រក​ការព្យាបាលបង្ការ​​ផង​ដើម្បី​កាត់​បន្ថយ​គ្រោះ​ចម្លង​ជំងឺ​កាម​រោគ។ តើ​ត្រូវ​ធ្វើ​អ្វី​មុន​គេ​និង​ជា​បន្ទាន់? អនុសាសន៍របស់​អ្នក​ជំនាញ​គឺ​ត្រូវ​អញ្ជើញ​ទៅ​មន្ទីរ​ពេទ្យ​ ទៅ​កន្លែង​សង្គ្រោះ​បន្ទាន់ ឬ​ទៅ​សេវា​​ជំនាញ​ជំងឺ​សើស្បែក​និង​កាមរោគ ឬ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។​ បើ​ទៅ​ដល់​ក្នុង​អំឡុង​ពេល​បួនម៉ោង​​ក្រោយ​ការ​រួម​រក្ស ជា​ការ​ប្រពៃ​មែនទែន និង​យ៉ាង​យូរ​បំផុត​ត្រឹម​៤៨ទៅ​៧២​ម៉ោង។ ដើម្បី​សម្រួល​ការ​ធ្វើ​តេស្ត​វិភាគ​ និងការ​​សង្គ្រោះ​ គួរ​ទៅ​ជួប​គ្រូពេទ្យជាមួយ​ដៃគូ ​ទាំង​ពីរ​នាក់។ ហេតុ​អ្វី​ត្រូវ​រួស​រាន់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ? ព្រោះ​មាន​តែ​គ្រូពេទ្យ​ជំនាញ​ទេ ទើប​អាច​វាយ​តម្លៃ​អំពី​ហានិភ័យ​ពិត​ប្រាកដ​នៃ​ការ​ឆ្លង​មេរោគ​តាម​ផ្លូវ​ភេទ និង​មេរោគ​ជំងឺ​ស៊ីដា ព្រម​ទាំង​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​បឋម​ ហើយចេញ​វេជ្ជបញ្ជា​​ផ្តល់​ថ្នាំព្យាបាល​បង្ការ​ជា​យថាហេតុ​បាន។ ចំពោះ​ជំងឺ​កាមរោគ​ ជំងឺអេដស៍ ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ វិធីសាស្ត្រ​ត្រួត​ពិនិត្យ​ដំបូង គឺ​ការ​ចោទ​សំណួរ បន្ទាប់​មក​ទើប​មាន​ការ​ធ្វើ​តេស្ត​រហ័ស​ ជួយ​ផ្តល់​ការ​វិនិច្ឆ័យ​ដំបូង​ថា​តើ​ក្នុង​ចំណោម​​ដៃ​គូ​ទាំង​ពីរ នរណា​មាន​ស្ថានភាព​វិជ្ជមាន​នឹង​ជំងឺ​កាមរោគ​ណា​ដែ​រឬអត់។ ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​Bវិញ គ្រូពេទ្យ​នឹង​ផ្ទៀង​ផ្ទាត់​ថាតើ​ដៃ​គូ​ទាំងពីរ​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ត្រឹម​ត្រូវដែរ​ឬទេ។ លទ្ធផល​នៃ​ការ​ធ្វើ​វិភាគឈាម​នឹង​បញ្ជាក់​អំពី​កំរិតសមត្ថភាព​នៃ​ការ​ការពារខ្លួន​ទល់​នឹង​ជំងឺ​មេរោគ​​រលាក​ថ្លើម​បាន។ ក្នុង​ករណី​សង្ស័យ​ ឬ​មិន​គ្រប់​គ្រាន់ គ្រូពេទ្យ​នឹង​ណែនាំ​ឱ្យ​ទៅ​ចាក់រំលឹក​​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​មួយ​ដូសទៀតភ្លាម​។ ​រួស​រាន់ស្វែង​រកការ​​ព្យាបាល​បង្ការ ​​ឱ្យ​បាន​ឆាប់​រហ័ស ទាក់ទង​នឹង​ជំងឺអេដស៍ មាន​ថ្នាំព្យាបាលបង្ការ​ដែល​អាច​កាត់​បន្ថយ​គ្រោះ​ឆ្លង​មេរោគ​ហ៊ីវ​បាន​គួរ​ឱ្យ​កត់​សម្គាល់។ ប្រសើរ​តេស្ត​រហ័ស​ផ្តល់​លទ្ធផល​អវិជ្ជមាន​ទាំងពីរ​នាក់ នោះ​គេមិន​ចាំបាច់​ត្រូវ​ការ​ការព្យាបាល​បង្ការ​ទេ។ ប៉ុន្តែ​​ប្រសិនបើ​មិន​ស្គាល់ មិន​ដឹង​អំពីប្រវត្តិ​របស់​ដៃ​គូ​ដែល​ទើប​រួម​រក្ស​នឹង​​គ្នា​រួច ដោយ​គ្មាន​ការ​ពារ និង​ដោយ​មិន​ដឹង​ដៃគូ​នោះ​មានឬ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទេ នោះ​ការ​ព្យាបាល​បង្ការ​ដោយ​ប្រើថ្នាំ​ពន្យារ​ជីវិត​​Tritherapie ជា​ប្រការ​ចាំបាច់​សម្រាប់​ដៃ​គូ​ទាំងពីរ។ ត្រូវ​លេប​ថ្នាំ​ព្យាបាល​បង្ការ​រហូត​ដល់​ពេល​​បាន​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អេដស៍​ ដែល​ជា​អ្នក​វាយ​តម្លៃ​ហានិភ័យ​ឆ្លង​មេរោគ​និង​សម្រេច​ថា​ត្រូវ​បន្ត​ប្រើ​ថ្នាំ​ព្យាបាល​បន្ថែម​សម្រាប់​រយៈ​ពេល​សរុប​២៨​ថ្ងៃ​ឬ​អត់។ ថ្នាំ​ព្យាបាល​បង្ការក្រោយប្រព្រឹត្ត​កាម មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ បើ​បាន​លេបវា​នៅ​អំឡុង​ពេល​​៤​ម៉ោង​ក្រោយ​ការ​រួមរក្ស​ដោយ​គ្មាន​ការការពារ។ សម្រាប់​ប្រទេស​ខ្លះនិង​​តាមប្រភេទ​នៃហានិភ័យ​ គ្រូពេទ្យ​អាច​សម្រេច​ផ្តល់​ថ្នាំព្យាបាល​បង្ការ នៅ ៤៨ទៅ​៧២​ម៉ោង​ក្រោយ​។ ប៉ុន្តែ សូម​ចង​ចាំ​ថា ការ​ព្យាបាល​បង្ការ ជា​ថ្នាំ​បន្ទាន់​ ដែល​ត្រូវ​ស្ថិតនៅ​ជា​ករណី​លើក​លែង​ បន្ទាន់​ម្តងម្កាល។ ការ​ព្យាបាល​បន្ទាន់​មួយ​ទៀត​សម្រាប់​តែ​ស្រ្តី​ គឺ​ការ​ថ្នាំ​ការពារ​មិន​ឱ្យ​មាន​កូន។ នៅពេល​រួម​រក្ស​ដោយ​គ្មានការ​ការពារ​ ហើយ​ស្ត្រី​ខ្លាច​មាន​ផ្ទៃពោះ ស្ត្រី​អាច​រក​ថ្នាំ​ពន្យារកំណើត​បន្ទាន់​មក​លេប​ឱ្យ​បាន​ឆាប់​រហ័ស​ ពោល​គឺ​ក្នុង​រវាង​ពី​៣ទៅ​៥​ថ្ងៃ​យ៉ាង​យូរ​ក្រោយមាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស។ ថ្នាំពន្យារ​កំណើត​បន្ទាន់​នេះ នឹង​ទៅ​រារាំង​ឬ​ពន្យារ​ពេល​មិន​ឱ្យ​មេជីវិត​ញី និង​មេជីវិត​ឈ្មោល​ជួប​គ្នា​ដើម្បី​បង្ក​កំណើត ពោល​គឺ​ថ្នាំ​នេះ​មិនទៅ​បង្អាក់​ការ​បង្ក​កំណើត​ ឬ​រំលូត​កូន​ឡើយ។ ​​កងក្នុង​ស្បូន​​ក៏​អាច​ទប់​ស្កាត់​ការ​បង្ក​កំណើត​បាន​ដែរ ប្រសិន​បើ​អ្នក​សម្រេច​ដាក់​វា​នៅយ៉ាង​យូរ​​៥​ថ្ងៃ​ក្រោយ​ការ​រួម​រក្ស។ បាន​លេប​ថ្នាំ​ហើយ តែ​ដល់​ថ្ងៃ មិន​​ធ្លាក់​រដូវតាម​វដ្ត​របស់​វា ​...

Duration:00:08:24

Ask host to enable sharing for playback control

តើ​អ្វី​ទៅ​ជា​យុទ្ធនាការ​Movember​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​បុរស?

11/21/2023
កូលាប​តុលា​ជា​ខែ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​មហារីក​សុដន់។ ឯវិច្ឆិកា​ជា​​ខែ​បញ្ជ្រាប​ព័ត៌មាន​ឱ្យ​បុរសៗ​ប្រុង​ប្រយ័ត្ន​នឹង​​ជំងឺ​មហារីក​បុរស ឬ​ហៅថា​យុទ្ធនាការ​ Movember។ តើ​អ្វី​ទៅ​ជា​យុទ្ធនាការ​Movember? ជំងឺ​មហារីក​បុរស​មាន​អ្វី​ខ្លះ? បន្ទាប់​ពី​ឧទ្ទិសពណ៌​កូលាប​ដល់​​ខែ​តុលា​ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ឱ្យ​ស្ត្រី​បាន​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក​សុដន់ ​ខែ​​វិច្ឆិកាពណ៌​​​ខៀវសូម​​ដាស់​ស្មារតីឱ្យ​គិត​គូរអំពី​​សុខភាព បុរសនិង​យល់​ដឹង​អំពី​ជំងឺ​មនុស្ស​ប្រុស​​ មាន​ជា​អាទិ៍ជំងឺ​មហារីក​ប្រូស្តាត និង​មហារីក​ពងស្វាស ព្រមទាំងជំងឺ​ផ្លូវចិត្តនិង​អត្តឃាត ​តាម​រយៈ​កម្មវិធី ​​Movember​។ Movember ជា​កាត់​បញ្ចូល​គ្នា​រវាង​ពាក្យ​Moustache ជា​ភាសាអង់គ្លេស​ដែល​ប្រែ​ពុកមាត់ និង​ពាក្យ​ November​ ខែ​វិច្ឆិកា។ ​ចាប់​កំណើតនៅ​អូស្ត្រាលីក្នុង​​​ឆ្នាំ​២០០៣ ដោយមិត្តសម្លាញ់​ប្រុស​ៗពីរ​នាក់​កំពុង​ជល់​កែវ​គ្នា​សុខៗ​ស្រាប់​តែ​លេច​គំនិតភ្នាល់​​គ្នា​ទៅ​បបួល​មនុស្ស​ប្រុស​ឱ្យ​បាន​៣០នាក់មក​ចូល​រួម​ចលនា​Movember ឈប់​កោរពុកមាត់ពេញ​មួយ​ខែ​វិច្ឆិកា​ ដើម្បី​ឱ្យ​គេ​ឯង​ចាប់​អារម្មណ៍​សួររឿង​ពុកមាត់ ​រួចបាន​ឱកាស​​និយាយ​អំពី​បញ្ហា​សុខភាព​បុរស ពោល​គឺ​ពី​ជំងឺ​មហារីក​ប្រូស្តាត មហារីក​ពងស្វាស​និង​សុខភាព​ផ្លូវ​ចិត្ត​ប្រឆាំងនឹងគ្រោះ​​ធ្វើ​អត្តឃាត ព្រោះ​ជា​ទូទៅ​បុរស​មិន​សូវ​ហ៊ាន​និយាយ​អំពី​បញ្ហា​សុខភាព​នេះ​ទេ។ គំនិត​ផ្តួច​ផ្តើម​របស់​មិត្ត​សម្លាញ់​ទាំងពីរ​បាន​ទទួលចំណាប់​អារម្មណ៍យ៉ាង​ខ្លាំងហួស​ពី​ការ​គិត។ នៅ​ឆ្នាំ​បន្ទាប់​ នា​ឆ្នាំ​២០០៤ មិត្ត​ទាំងពីរ​បាន​សម្រេច​បង្កើត​វិបសៃត៍​​មួយ​ដើម្បី​ប្រមូល​ថវិកា​ជួយ​​មូលនិធិ​Prostate Cancer Foundation of Australia។ ពេលវេលា​ចេះ​តែ​ទៅ​មុខ កម្មវិធី​Movember កាន់​តែ​រីក​ធំធាត់ពេញ​ផ្ទៃ​ប្រទេសអូស្ត្រាលី ហើយ​​ក្លាយ​ជាកម្មវិធី​​​​កំរិត​ពិភពលោកបំផុសឱ្យ​បុរសចាប់​គិត​គូរ​និងយល់​​អំពីគ្រោះ​ថ្នាក់​នៃ​​ជំងឺមហារីក​​របស់មនុស្ស​ប្រុស​។ ចំណែក​ពុក​មាត់​ក៏​បាន​ក្លាយ​ជា​និម្មិតរូប​នៃ​​យុទ្ធ​នាការ​Movember ជា​រហូត​មក។ អ្នក​ចង់​​ចូល​រួម​ក្នុង​កម្មវិធី​Movemberគ្រប់​រូប​ ត្រូវ​កោរ​ពុក​មាត់​ឱ្យ​ស្អាត​នៅ​ថ្ងៃ​ទី​១​វិច្ឆិកា រួច​លែង​ប៉ះពាល់​និង​ទុក​ឱ្យ​ដុះ​តាម​ធម្មជាតិ​រយៈ​ពេល​មួយ​ខែ។ ​​​​តាំងពី​ពេល​នោះ​មក ជា​រៀង​រាល់​ខែ​វិច្ឆិកា ប្រទេស​នីមួយៗ​តែង​រៀប​ចំ​កម្មវិធី ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ដាស់​ស្មារតី​ បញ្ជ្រាប​មតិ​សាធារណៈ​ឱ្យ​យល់​ដឹង​​អំពី​ជំងឺមហារីក​​បុរស​ និង​ប្រមូល​មូលនិធិ​ដើម្បី​ជួយ​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ។ យុទ្ធនាការ​ Movember អន្តរជាតិ​បាន​កំណត់​កម្មវត្ថុ​កាត់​បន្ថយអត្រាមរណៈ​មុន​អាយុ​របស់​បុរស​​​ឱ្យ​បាន​២៥% នៅ​ឆ្នាំ​២០៣០។ ជា​ទូទៅ​និង​ជា​មធ្យម បុរស​មាន​អាយុ​ខ្លីឆាប់​ស្លាប់​​ជាង​ស្ត្រី​ប្រមាណពី​​៤ទៅ​៥​ឆ្នាំ។ មាន​មោទនភាពជា​ប្រុស មាន​កម្លាំង​ខ្លាំងក្លា​មាំមួន បុរស​មិន​សូវ​លើក​មក​យក​បញ្ហា​សុខភាព ជាពិសេស​ជំងឺ​មហារីក​ប្រូស្តាត​ឬ​ពង​ស្វាស និង​​បញ្ហា​ផ្លូវ​ចិត្ត​មក​និយាយ​ជា​សាធារណៈ​ទេ​។ បើ​តាម​អង្គការ​សុខភាពពិភពលោក​ មាន​ការ​សិក្សា​ច្រើន​ណាស់​ដែល​បង្ហាញ​ថា​បុរស​មិន​និយាយស្តី​ទេ ពេលមាន​អាការៈ​មិនស្រួល​ខ្លួន​ ព្រោះ​មិន​ចង់​បាក់​មុខ​ មិន​ចង់​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន។ ទាក់​ទង​នឹង​ការ​សម្លាប់​ខ្លួន​ អត្រា​បុរស​ធ្វើ​អត្តឃាត​មាន​ចំនួន​ច្រើន ជា​ង​ករណី​ស្ត្រី​សម្លាប់​ខ្លួន ដល់​ទៅ​ជាង​​ពីរ​ដងឯណោះ។ អង្គការសុខភាពពិភពលោក​វាយ​តម្លៃ​​ថា​មាន​មនុស្សប្រមាណ​៥សែន​មួយ​ម៉ឺន​នាក់​​សម្លាប់​ខ្លួនក្នុង​មួយ​ឆ្នាំៗ នៅ​លើ​ពិភពលោក ពោល​គឺមួយនាទី​​មាន​ករណី​អត្តឃាត​ម្នាក់។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ទាំងអស់នោះ ពីរភាគ​បី ឬ​​​ ៧៥%​ជា​បុរស។ ចំណែក​ជំងឺ​មហារីក​បុរស​វិញ បើ​អង្គការ​សុខភាពពិភពលោក​ដដែល អាចព្យាបាល​បាន​ជា​ស្ទើរ​១០០%​បើ​រក​ឃើញ​ជំងឺ​តាំងពី​ដំបូង។ ប៉ុន្តែ​មូលនិធិ​Movember សម្គាល់​ឃើញ​ថា​បុរស​ទៅ​ពិគ្រោះ​និង​ពិនិត្យ​សុខភាព​តិច​ជាង​ស្ត្រី​ និង​ច្រើន​តែ​ដឹង​ខ្លួន​មាន​ជំងឺ​មហារីក​នៅ​ពេល​មាន​លេច​រោគ​សញ្ញា​ពោល​គឺ​ចង់​ជ្រុល​ពេល​ទៅ​ហើយ។ តើគេ​អាច​សម្គាល់​​ជំងឺ​មហារីកប្រូស្តាត​យ៉ាង​ដូចម្តេច? បើ​តាម​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អេម៉ានុយអែល Emmanuel Chartier-Kastler,ប្រធាន​ផ្នែក​វះកាត់​តម្រងនោម​នៅ​មន្ទីរពេទ្យ​Pitié Salpetriere ជំងឺ​មហារីក​​បុរសដែល​គេ​ជួប​ប្រទះ​​ច្រើន​ជាង​គេ គឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​មហារីក​ពង​ស្វាស។ មហារីកប្រូស្តាត ជា​ជំងឺមហារីក​​​ទី​មួយរបស់​មនុស្ស​ប្រុស ​ដែល​​ច្រើនតែ​កើត​លើ​បុរស​វ័យ​ចំណាស់​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ហើយ​ហានិភ័យ​ឡើង​ខ្ពស់​ជា​លំដាប់​ទៅ​តាម​វ័យ។ ចំណែក​មហារីក​ពង​ស្វាស​វិញ ច្រើន​តែ​កើត​លើ​បុរស​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​២០ទៅ​៤៥​ឆ្នាំ។ ជំងឺ​នេះ​កើតមាន​កាន់​តែ​ច្រើនឡើងៗ តែ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ដឹង​នៅឡើយទេ។ ដើម្បី​បាន​ដឹង​ទាន់​ពេល​វេលា...

Duration:00:07:57

Ask host to enable sharing for playback control

ជាតិ​ពុល​សំណរ​គំរាម​កំហែង​​​សុខភាពសាធារណៈ​ប្រហែល​ខ្យល់​ពុល

11/14/2023
ការសិក្សា​មួយ​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​អង្គារ​ទី ១២​កញ្ញា​២០២៣ បាន​បង្ហាញ​ថា​ ពិភពលោក​មើល​ស្រាល​ផលវិបាក​នៃ​ជាតិ​ពុល​សំណរ​ ចំពោះ​សុខភាព​សាធារណៈ​ខ្លាំងណាស់។ បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​​របស់​Global Burden of Disease ​សំណរបំពុល​សុខភាព​មនុស្ស​ក្នុង​​កំរិត​ប្រហាក់​ប្រហែល​ការ​ស្រូបផ្សែង​​ពុល​ក្នុង​បរិយាកាស​ដែរ។ បើ​តាម​លទ្ធផល​​សិក្សា​វិភាគ​តេស្ត​ឈាម​ស្តី​​អំពីកំរិត​ជាតិ​ពុល​នៃ​សំណរចំពោះ​សុខភាព​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រស់​នៅក្នុង​១៨៣​ប្រទេស ជាតិ​ពុល​សំណរ​​ជា​ដើម​ហេតុ​នាំ​ឱ្យ​​អ្នក​ជំងឺ​សរសៃឈាម​បេះ​ដូង​៥លាន​៥​សែ​ននាក់​ស្លាប់​នៅ​ឆ្នាំ​២០១៩ នៅទូទាំង​ពិភពលោក។ ជាតិ​ពុល​សំណរ​ក៏​ជា​ប្រភព​បង្ក​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត ជា​ពិសេស​ចំពោះ​កុមារ​ ព្រោះ​ជាតិ​សំណរ​មាន​រក​ឃើញ​នៅ​ក្នុង​ស្ទើរ​គ្រប់ទិសទី ទាំង​ក្នុង​​ចំណី​អាហារ ចាន​ក្បាន ឬ​របស់​ប្រើប្រាស់ ព្រមទាំង​ជីរ​កសិកម្ម ។ល។និង​។ល។ អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ទៀត​ថា ការ​ពុល​ដោយ​សំណរ​ ដែល​​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដូច​ផ្សែងពុល​ក្នុង​បរិយាកាសដែរ តំណាង​ឱ្យ​៣០%​នៃ​មរណភាព​ដោយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ពោល​គឺ​វា​អាច​បង្ក​ឱ្យ​ស្លាប់​​ដល់​​៦​ដង​ច្រើន​​ជាង​ការ​ប៉ាន់​ស្មាន​មុនៗ​។ ​ជាតិ​ពុល​សំណរមាន​តួនាទី​ធ្វើ​ឱ្យ​កើត​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ខ្លាំង​ជាង​បារី និង​ខ្លាញ់​ក្នុង​ឈាម​ទៀត។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល។ ប៉ុន្តែ​អ្នក​ជំនាញ​ខ្យល់​ពុល​ក្នុង​អាកាស​​នៃសាកលវិទ្យាល័យ​Birmingham លោក Roy Harrison ទទួល​យក​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ ដោយ​សំអាង​ថា​ការ​សិក្សា​គួរ​ឱ្យ​ចាប់អារម្មណ៍​តែ​នៅ​មាន​​ចំណុច​គួរ​ឱ្យស​ង្ស័យ​​ច្រើន ព្រោះ​គេ​ពិបាក​វាយតម្លៃ​ប្រកប​ដោយ​ភាពប្រាកដ​ប្រជា​ណាស់​អំពី​ជាតិ​ពុល​សំណរ​ក្នុង​ស្រទាប់​ពលរដ្ឋ​រស់​នៅក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍។ ចំណុច​គួរ​ឱ្យ​សង្ស័យ​មួយ​ទៀត ទាក់​ទង​នឹង​កំរិតសមត្ថភាព​​ពុល​នៃ​សំណរ​ក្នុង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ​ប្រសិនបើ​អ្វី​ៗ​ត្រូវ​បាន​បញ្ជាក់​មែន ​ការ​សិក្សា​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​វិស័យ​សុខភាព​សាធារណៈ​។ សម្រាប់​ពេល​នេះ លោក Roy Harrison យល់​ថាលទ្ធផល​នៃ​ការ​សិក្សាមាន​​កំរិត​ត្រឹម​តែ​ជា​សម្មតិកម្ម​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។ សំណរ​ជា​អ្វី ? សំណរ​ជា​លោហៈតាន់​ ពុល​ពី​​ធម្មជាតិសម្រាប់​មនុស្ស និង​មាន​កប់​​នៅក្នុង​ស្រទាប់​ដី​។ នៅ​មុន​ឆ្នាំ​១៩៧០ សំណរ​ត្រូវ​បាន​គេ​យក​ម​កប្រើប្រាស់​យ៉ាង​ខ្លាំង​ក្នុងវិស័យ​ឧស្សាហកម្ម។ ​ ការ​ទាញ​យក​សំណរ​មក​ប្រើប្រាស់​ បាន​​​បំពុលបរិស្ថាន​ បំពុល​មនុស្ស​ និង​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​​ធ្ងន់ធ្ងរ ​​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ភព​ផែន​ដី​។ ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​​សំណរ ការ​ស្ល​បំប្លែង​សំណរ ឬការ​កែច្នៃ​សំណរ​ និង​ការយក​សំណរ​ប្រើប្រាស់សម្រាប់​ធ្វើ​ផលិតផល​រាប់​រយ​មុខ​ ជាពិសេស​យក​សំណរ​មក​ធ្វើ​ជាអាគុយ​ឡាន​ ម៉ូតូ​... ជា​ប្រភពសំខាន់​​នាំ​ឱ្យ​មាន​កា​រចម្លង​ជាតិ​ពុល​សំណរ​ក្នុង​បរិស្ថាន។ លោហៈ​សំណរ​នេះ​ក៏​មាន​ប្រើជា​គ្រឿង​ផ្សំ​​សម្រាប់​ផលិត​របស់​របរ​ប្រើប្រាស់​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជាសម្រាប់​ដំឡើង​ពណ៌​​ថ្នាំ​លាប សម្រាប់​ផ្សារ​ សម្រាប់​ធ្វើ​កញ្ចក់ ធ្វើ​កែវ​គ្រីស្តាល់​ គ្រាប់​ផ្ទុះ សេរ៉ាមិក គ្រឿង​អលង្ការ ល្បែង​ក្មេង​លេង ឬ​ផលិតផល​កែសម្ជស្ស​បែប​បូរាណ​​នៅ​ឥណ្ឌា នៅម៉ិចស៊ិក​ និង​នៅ​វៀតណាម។ គេ​ក៏មាន​​រក​ឃើញ​ស្នាម​ជាតិពុល​​សំណរ​នៅក្នុង​ទឹក​ ដែល​ហូរ​តាម​បណ្តាញ​ទុយយោមាន​ជាតិ​សំណរ ឬ​​ផ្សារភ្ជាប់​ដោយ​ប្រើ​សំណរ។ សំណរ​ក៏​មាន​វត្តមាន​តាំង​ពី​យូរ​យារ​មក​ហើយ​ក្នុង​ល្បាយ​ប្រេង​សាំង។ តែ​ដោយយល់​អំពី​គ្រោះ​ថ្នាក់​នៃ​​​ជាតិ​ពុល​សំណរ ទើបបណ្តា​ប្រទេស​​នៅ​អាមេរិក​ខាង​ជើងនិង​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿនភាគ​ច្រើន​ចាប់​កាត់​បន្ថយ​វត្តមាន​លោហៈពុល​សំណរ​តាំងពី​ឆ្នាំ​១៩៧០មក។ ​ឧស្សាហកម្ម​ប្រេង​សាំង​ចាប់​ផ្តើម​ចម្រាញ់​​ដក​ជាតិ​សំណរ​ចេញ​ជា​បណ្តើរៗ​ និង​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៨៦​នៅ​សហរដ្ឋ​អាមេរិក និង​១៩៩០នៅកាណាដា។ ​តាំងពីខែ​កក្កដា​ឆ្នាំ​២០២១​មក បើ​តាម​អង្គការ​សុខភាព​ពិភពលោក គ្មាន​ប្រទេស​ណា​នៅ​លក់​ប្រេង​សាំង​មាន​ជាតិ​សំណរ​ទៀតទេ។ បច្ចុប្បន្ន​ សារជាតិ​ពុល​សំណរ​មួយ​ភាគ​ធំ​ ​មាន​ធ្វើចរាចរណ៍​នៅ​លើ​ទីផ្សារ​ពិភពលោក​ ក្នុង​ទម្រង់​ជា​វត្ថុ​​កែច្នៃ​ប្រើ​ឡើងវិញ​។ ​អង្គការ​សុខភាពពិភពលោកបាន​ចាត់បញ្ចូល​​សំណរ​ ទៅ​ក្នុង​ចង្កោម​សារធាតុ​គីមី​ពុល១០មុខ ដែល​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំងសម្រាប់​សុខភាព​សាធារណៈ។ អង្គការ​បាន​ទាមទារ​ឱ្យ​រដ្ឋ​ជា​សមាជិក​នីមួយៗ​ការពារ​ពលករ កុមារ ស្ត្រីមាន​ផ្ទៃពោះ​ពី​ការ​គំរាម​កំហែង​ដោយ​សារធាតុ​ពុល​សំណរ។ ​តើសំណរ​អាច​​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា? ជាតិ​ពុល​សំណរ​មាន​នៅ​គ្រប់​ទិស​ទី ​ក្រោម​ដី​ ក្នុងទឹក​ លើខ្យល់ ក្នុង​បរិស្ថាន​ ដែល​មនុស្ស​អាច​ស្រូប​យក​តាម​មាត់​តាមផ្លូវ​ដង្ហើម​ ក្នុង​ទម្រង់​ជា​លម្អង ជា​ធាតុ​ល្អិត​ឆ្មារៗ ... នៅពេល​...

Duration:00:09:38

Ask host to enable sharing for playback control

អាហារបំប៉ន​ជា​ផលិតផល​ចាំបាច់​សម្រាប់ពង្រឹង​សុខភាពឬ?

10/4/2023
ស្បែកភ្លឺ​ថ្លា សក់លោង លើក​កម្លាំង ក្រពះ​កិន​ស្រួល ... នេះ​ជា​ប្រសិទ្ធភាព​នៃ​ផលិតផល​អាហារ​បំប៉ន​​ដែល​គេ​បាន​ឃោសនា​ និង​សន្យា​។ ប៉ុន្តែ​តើ​អាហារ​បំប៉ន​ជា​អ្វី ? អាហារ​បំប៉ន​​មាន​ហានិភ័យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា? តើ​គួរទទួល​​អាហារបំប៉ន​បែបណា និង​នៅពេល​ណា? ស្បែក​អាប់​ សក់ស្ងួត​​ជ្រុះគ្មាន​ពន្លឺ​​ ក្រចក​បាក់​ អស់​កម្លាំង ពិបាក​ដំណេក គេង​មិន​លក់ ឆេវឆាវ ក្រពះ​មិន​សូវ​រំលាយ​អាហារ ធាត់​ ... គេ​​គួរ​តែប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈ​មិន​ល្អ​ទាំងអស់​នេះ ហើយ​បើ​អាច​ត្រូវ​តែកម្ចាត់​វា​​​ចេញ​តែ​ម្តង ដោយ​វិធី​ផ្សេងៗ​ ដូច​ជា​ វិធី​កម្ចាត់​ជាតិ​ពុល វិធី​បញ្ចុះ​ទម្ងន់ វិធី​ភ្ញោច​ប្រព័ន្ធ​ការពារ​ខ្លួន វិធី​បង្កើន​ភាព​មាំមួន សម្រាល​អារម្មណ៍​ រក្សា​សម្រស់​ឱ្យ​នៅក្មេង​ជាង​វ័យ ... បញ្ហា​ទាំងនេះ​ហាក់​ដូច​ជា​គ្មាន​ចែង​ចេញ​ពី​ក្បួន​វេជ្ជសាស្ត្រ​ទេ។ ឯ​ដំណោះស្រាយ​វិញ ក៏ហាក់​​គ្មានលក្ខណៈ​បែប​វិទ្យាសាស្ត្រ​ឱសថសាស្ត្រ​ដែរ និង​មិន​ចាំបាច់​ចាំ​ទៅ​រក​ទិញ​នៅ​តាម​ឱសថស្ថាន​ឡើយ​ តែ​នេះ​ជា​បញ្ហា​សុខភាព​ពិតៗ។ ហេតុ​អ្វី​មិន​ទៅ​ពិគ្រោះ​យោបល់​ និងសុំ​ការព្យាបាល​ពីគ្រូពេទ្យ​ជំនាញ បែរ​ជា​គិត​ដោយ​ងាយៗ​ត្រឹម​ទៅ​រក​ផលិតផល​បំប៉ន​​ទៅវិញ?! នៅ​ប្រទេស​បារាំង​ក៏​ដូច​ជា​នៅក្នុង​ប្រទេស​កម្ពុជា ផលិតផល​អាហារ​បំប៉ន​ កំពុង​ពេញ​និយម​កាន់​តែ​ខ្លាំង​ឡើងៗ​។ ដើម្បី​បញ្ចុះ​ទម្ងន់ ដើម្បី​កាត់​ស្ត្រេស ដើម្បី​ភាព​រឹង​មាំ​នៃសរីរាង្គកាយ​ ឬ​ដើម្បី​បង្កើន​សមត្ថភាព​កីឡា​ទេ ពលរដ្ឋ​ទូទៅ​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​ស្វែងរក​ទិញ​ផលិតផល​​​អាហារ​បំប៉ន​ដែលមាន​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារកាន់​តែ​ច្រើន​ឡើងៗ ក្នុង​គ្រប់​ទម្រង់។ មិន​ដូច​ការ​គិត​ អាហារ​បំប៉ន​​មិន​មែន​ជា​ផលិតផល​គ្មាន​ហានិភ័យ​ទេ ក្នុង​ករណី​ខ្លះ​អ្នក​ទទួល​ទាន​ផលិតផល​អាហារ​បំប៉ន​អាច​ប្រឈម​នឹង​គ្រោះ​ដល់​សុខភាព។ តើ​ផលិតផល​អាហារ​បំប៉ន​ជាអ្វី? តាម​និយមន័យ ផលិតផល​អាហារ​បំប៉ន​ ជា​កំហាប់​សារធាតុ​ចិញ្ចឹម រុក្ខជាតិ ឬ​សារធាតុ​ផ្សេងៗ​ទៀត​ ដែល​ផ្សំ​ឡើងសម្រាប់​បំពេញ​បន្ថែម​ពី​លើ​របប​អាហារ​ធម្មតា​ប្រចាំ​ថ្ងៃ​ និងដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភផង និង​ផ្នែក​សរីរវិទ្យាផង​ឬ​ទាំងពីរ​រួមគ្នា​តែ​ម្តង​ផង។ មាន​​ទម្រង់​​ជា​ ថ្នាំ​គ្រាប់សម្រាប់​លេប គ្រាប់​​បៀម ថ្នាំ​ម្សៅ ថ្នាំ​ទឹក​(អំពូល) ថ្នាំ​បណ្តក់ ...ផលិតផល​អាហារ​បំប៉ន​មាន​ច្រើន​យ៉ាង​ ខ្លះជា​បណ្តុំ​​រុក្ខជាតិ​ ខ្លះ​វីតាមីន និង​ខ្លះ​ជាតិ​រ៉ែ​ ឬ​ខ្លះ​ ​ជា​កំហាប់​សារធាតុ​ចិញ្ចឹម មេឡាតូនីន ឬ​គ្លុយកូសាមីន... រួចអាច​​មាន​​បន្ថែម​ក្លិន បន្ថែម​រសជាតិ​ទៀត​ ប៉ុន្តែ​នៅក្នុង​សមាសធាតុ​ផ្សំ​​គ្មាន​សោះ​សារធាតុ​សកម្មប្រើ​ក្នុងការ​ផលិត​ឱសថ។ កម្មវត្ថុ​ចម្បង​នៃ​អាហារបំប៉ន គឺ​​ជា​​ផលិតផល​ដែល​ចូល​រួម​ចំណែក​ជួយ​បង្កើន​កំរិត​សារធាតុ​ចិញ្ចឹម​ដល់​សរីរាង្គ​ឱ្យ​ប្រសើរ​ឡើង និង​ជួយ​សម្រក​ទម្ងន់ ទប់​ស្កាត់​ភាព​ត្រជាក់ ជួយខាង​​រំលាយ​អាហារ​ ជួយ​បំប៉ន​សុខភាព​​សក់​ក្បាល​ ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ទុក្ខ​ពេល​ពរពោះ​ឬ​ពេល​ស្ត្រី​ដល់​ពេល​អស់​រដូវ ។ល។ និង​។ល។ ប៉ុន្តែ​ផលិតផល​អាហារ​បំប៉ន​មិនមែន​ជា​ថ្នាំ (ឱសថ)ទេ​ និង​គ្មាន​សកម្មភាព​-ប្រសិទ្ធភាព​ផ្នែកការពារ​-​​ព្យាបាល​ជំងឺ​ឡើយ ហើយ​មិន​ត្រូវយក​អាហារ​បំប៉ន​ជំនួសការ​ព្យាបាល​ណាមួយ​ទេ។ ខុស​ពី​ឱសថ ផលិតផល​អាហារបំប៉ន​អាច​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​ដោយ​មិន​ចាំបាច់​រង់​ចាំ​ទទួល​ការ​អនុញ្ញាត​ពី​ភ្នាក់ងារ​សុវត្ថិភាព​ឱសថជាតិ​ទេ តែត្រូវ​ប្រកាស​ជូន​ដំណឹង​ទៅ​ភ្នាក់ងារ​ទទួល​បន្ទុក​គ្រប់គ្រង​​គ្រឿង​ឧបភោគ​បរិភោគដែល​មាន​ភារៈ​ត្រួត​ពិនិត្យនិង​វិភាគ​​មើល​សមាសធាតុ​ផ្សំ​នៃ​ផលិតផល ដូច​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត​ដែរ។ អឺរ៉ុប​និងប្រទេស​ជា​​សមាជិក​សហភាព​អឺរ៉ុប មាន​ចំណាត់ការ​ច្រើន និង​វិធានច្បាប់​ច្បាស់លាស់ កំណត់​អំពី​គ្រឿង​ផ្សំ​ដែល​ត្រូវ​ប្រើ​ក្នុង​ផលិតផល​អាហារ​បំប៉ន​ ព្រម​ទាំង​កំរិត​បរិមាណ​(ដូស)​វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ត្រូវ​ប្រើ​ក្នុង​មួយ​ថ្ងៃៗ​ផង។ នៅ​ប្រទេស​បារាំង​ ផលិតផល​អាហារបំប៉ន​មាន​​ដាក់​លក់​ជា​ចម្បង​តែ​តាម​ឱសថស្ថាន​​ប៉ុណ្ណោះ ប៉ុន្តែ​តាំងពី​ឆ្នាំ​២០១៥​មក ការ​លក់​ផលិតផល​អាហារ​បំប៉ន​សម្រាប់​មនុស្ស​ធំ បាន​រីក​ដុះ​ដាល​យ៉ាង​លឿន​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ ហើយ​ដែលផលិតផល​​ខ្លះ​គ្មាន​ប្រភព​ច្បាស់​លាស់​ និង​មិន​គោរព​តាម​បទ​ដ្ឋាន​សុវត្ថិភាព​ជាធរមាន​ទេ។ តើ​យើង​ចាំបាច់​ត្រូវតែ​​ប្រើ​ផលិតផល​អាហារ​បំប៉ន​ឬ? បច្ចុប្បន្ន ឱនភាព​នៃ​សារធាតុ​ចិញ្ចឹម​និង​កង្វះ​សារធាតុ​ចិញ្ចឹម​ជា​ករណី​កម្រ​ណាស់​ ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ទូទៅ​។ ប៉ុន្តែ​កង្វះ​អាហារូបត្ថម្ភ​ និង​សារធាតុ​ចិញ្ចឹម​ អាច​កើត​មានជា​ពិសេស​ចំពោះ​តែ​ក្រុម​​ពលរដ្ឋដែល​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ខ្លាំង ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​មនុស្ស​ចាស់ជរា។ ​របប​អាហារ​ខ្លះ​អាច​នាំ​ឱ្យ​​ចុះ​ថយ​​ឬ​លុបសារធាតុ​ចិញ្ចឹម​ខ្លះ​តែ​ម្តង មាន​ជា​អាទិ៍​របប​អាហារហូប​តែ​បន្លែផ្លែឈើ​​សុទ្ធ​vegetalien។...

Duration:00:08:47

Ask host to enable sharing for playback control

ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាលកូន​ជា​ជំងឺ​?

9/27/2023
អាជ្ញាធរអាមេរិក​ទើបបាន​ចេញ​សេចក្តីអនុញ្ញាត​ជា​លើក​ទីមួយ ឱ្យ​ប្រើប្រាស់​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាល​កូន​។ ដូច​ឈ្មោះដែល​ហៅ ​ជំងឺធ្លាក់ទឹក​ចិត្ត​ក្រោយ​កា​រសម្រាល​កូន កើត​លើ​ស្ត្រី​ប្រមាណពី​១០-២០% ក្រោយ​ឆ្លង​ទន្លេរួច។​ តើ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូនជា​អ្វី ? ជំងឺ​នេះ​មាន​រោគ​សញ្ញាយ៉ាងណា? អ្វី​ជា​ដើម​ហេតុ​នាំ​ឱ្យ​កើត​ជំងឺនេះ? ភ្នាក់ងារ​ឱសថ​អាមេរិក​បានប្រកាស​​អនុញ្ញាត​ជា​លើក​ទីមួយ នៅថ្ងៃ​ទី ៤​សីហា​ ឱ្យ​ប្រើប្រាស់​ថ្នាំគ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​លើ​រូប​ស្រ្តី​សរសៃ​ខ្ចី។ Zurzuvae ជាថ្នាំដែល​ផ្សំ​ឡើង​ដោយសារធាតុសកម្ម​ឈ្មោះ​ zuranolone។ អាជ្ញាធរ​បាន​ណែនាំ​ឱ្យស្ត្រី​លេប​ថ្នាំ​លេខ​៥០មីល្លីក្រាម​នេះ​ចំនួន​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​ល្ងាច​រយៈពេល​១៤​ថ្ងៃ​។ ការ​សិក្សា​ពីរបាន​បង្ហាញអំពី​ប្រសិទ្ធភាព​ថ្នាំ​ថារោគសញ្ញា​​ជំងឺហាក់​បាន​​​ធូរ​ស្បើយ​​ប្រសើរ​ឡើង​ភ្លាមក្រោយ​ពី​បាន​ទទួល​ទាន​ថ្នាំ​ តែ​ប្រមាណ​បី​ថ្ងៃ។ ថ្នាំមាន​ប្រសិទ្ធភាព​​យ៉ាង​លឿន​រហ័សហើយ រយៈពេល​នៃ​ការ​ព្យាបាល​ខ្លី​ជាង​វិធីព្យាបាល​មុនៗទៀត។ ជាង​នេះទៅ​ទៀត ថ្នាំ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយ​ការ​សម្រាលកូន​ដែល​មាន​ធ្វើ​ចរាចរណ៍​លើ​ផ្សារ​កន្លង​មក​ ឧទាហរណ៍​brexanolone មាន​ទម្រង់​ជា​ថ្នាំ​ចាក់​ និង​ត្រូវ​ស្ថិត​ក្រោម​​តាមដាន​វេជ្ជសាស្ត្រ​រយៈពេល​៦០​ម៉ោងនៅពេល​ប្រើ​ ហើយ​តម្លៃ​ក៏ថ្លៃខ្លាំង​ទៀត។ ចំណែក​ថ្នាំ​ព្យាបាល​ជំងឺធ្លាក់​ទឹក​ចិត្ត​ក្រោយការ​សម្រាលកូន​រួច​ Zurzuvaeវិញ​មាន​ទម្រង់​សាមញ្ញ​ងាយ​ប្រើ​ខ្លាំង​ព្រោះ​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប។ ដូចម្តេច​ដែល​ហៅ​ថា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការសម្រាលកូន​? ផ្តល់កំណើត​កូន​ជាដំណឹង​ល្អ​ណាស់​សម្រាប់​គូស្វាមី​ភរិយា​ជា​ទូទៅ និង​ជា​ប្រភពនាំ​ឱ្យ​មាន​​អារម្មណ៍ពុះ​កញ្ជ្រោល​ ៖ រំភើប​​​រីករាយ ក្តី​ស្រលាញ់ពេញ​ចិត្ត លាយលំ​ដោយ​ការ​ខកចិត្តឬ​ថប់បារម្ភ។ ក្នុង​រវាង​ប៉ុន្មាន​សប្តាហ៍​និង​ខែ​ដំបូង​ក្រោយ​កំណើត​កូន ​ស្ត្រី​ជា​ម្តាយ​តែង​តែ​មាន​អារម្មណ៍​​ចម្រុះ រំជើបរំជួល ជា​​ធម្មតា ​ម្តង​ឡើង​ម្តង​ចុះ​ ច្របូក​​ច្របល់​​នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍ថ្មី ដែល​បាន​ប្តូរផ្លាស់ទាំង​​រូបរាងកាយ​និង​ទឹក​ចិត្ត​ជា​ម្តាយ។ សម្រាប់​ម្តាយ​ឪពុកថ្មីថ្មោង​​ភាគ​ច្រើន ភាព​រីករាយ​ស្រលាញ់​កូន​ដ៏​លើសលប់​ បាន​មក​គ្រប​ដណ្តប់ បាំង​បាត់​ក្តី នឿយហត់ ​ព្រួយ​បារម្ភ​ ខ្វល់ខ្វាយ​ឬ​ការ​បាក់ទឹក​ចិត្ត​ជិតឈឹង។​ ប៉ុន្តែសម្រាប់​​​អ្នក​ជា​ម្តាយខ្លះទៀត​ កូនទើប​កើត​បាន​ប៉ុន្មាន​​ថ្ងៃ​សោះ ស្រាប់​តែ​​មាន​​អារម្មណ៍បាក់​ទឹក​ចិត្ត​ព្រួយ​​​ថា​មិន​អាច​ទទួល​ខុស​ត្រូវ​មើល​កូន​ អស់​កម្លាំង​ចិត្ត​-កម្លាំងកាយ​ លែង​ចង់​ថ្នាក់ថ្នម​ស្រលាញ់កូន​។ នៅ​ប្រទេស​បារាំង មានស្ត្រី​​ទើប​ឆ្លង​ទន្លេ​រួច​ប្រមាណពី១០ទៅ​២០%ធ្លាក់​ខ្លួន​មានអាការៈ​បែប​នេះ។ នោះគឺ​ជំងឺ​បាក់​ទឹក​ចិត្តក្រោយ​សម្រាលកូន​រួច។ ​​​គ្មាននរណា​សូវ​លើក​មក​និយាយ​ បាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូន​រួច ជា​ជំងឺរោគ​ចិត្ត​​មួយ​ដ៏​ពិតៗ ដែល​តម្រូវ​ឱ្យ​មានការ​ព្យាបាល​និង​តាមដានសុខភាពម្តាយ​យ៉ាង​ត្រឹម​ត្រូវ។ ជំងឺ​នេះ​អាច​លេច​ឡើង​នៅប៉ុន្មាន​ថ្ងៃ​ក្រោយ​​សម្រាល​កូន​រួច និង​រហូត​ដល់កូន​មាន​អាយុ​ជាង​មួយ​ខួប។ គ្រាន់​តែ​រយៈ​ពេល​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត គឺ​នៅពេលកូនខ្ចី​​អាយុ​បាន​​៦ទៅ​៨អាទិត្យ និង​បន្ទាប់មក​​ពេល​កូន​មានអាយុ​៩ទៅ​១៥ខែ។ បន្ទាប់​​ពី​សម្រាលកូន​រួច​ នៅម្តុំ​ថ្ងៃ​ទី​​បី ស្ត្រី​ជា​ម្តាយ​ថ្មីថ្មោង​ហាក់​មាន​អារម្មណ៍​អាប់​អួរ កើត​ទុក្ខ​ ចង់​យំ​ដោយ​ឥត​មូលហេតុ​។ អាការៈ​បែប​នេះ​មាន​លេច​ឡើងពីរបី​ម៉ោង​ ជួន​ដល់​ពីរបីថ្ងៃ រួច​ក៏​បាត់​ទៅ​វិញ​ដោយ​ឯងៗ ដោយ​គ្មាន​ត្រូវ​ការ​ការ​ព្យាបាល​អ្វីទាំង​អស់ (វត្តមាន​និង​ទឹក​ចិត្ត​យោគយល់​​របស់​ក្រុមគ្រួសារ​ គ្រប់​គ្រាន់​នឹង​ជួយ​ស្ត្រី​សរសៃ​ខ្ចី​នេះ​បាន​ហើយ)។​ នេះ​ជាបាតុភូតខ្លី​ ធម្មតា ហៅ​តាម​ភាសាបច្ចេកទេស​ថា​ ​Baby Blues ដែលបណ្តាល​មក​ពី​ការ​អស់​កម្លាំងពេល​ប្រឹង​បង្កើត​កូន​ និងការ​​ធ្លាក់ចុះ​​ជា​គំហុកនៃ​អ័រមូន​ Œstrogèneនិង​ Progestérone​ពី​​ក្នុង​​សរីរាង្គកាយ​។ កាល​នៅ​ពរ​ពោះ​ស្ត្រី​មាន​អ័រមូន​ទាំងពីរ​នេះ​ច្រើន​ខ្លាំង​ណាស់។ ​ស្ត្រី​ប្រមាណ​ពី​៥០ទៅ​៨០%​តែងជួបបាតុភូត ​Baby blues ក្រោយ​ពី​ឆ្លង​ទន្លេ​រួច​បាន​ពីរបី​ថ្ងៃ ប៉ុន្តែ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន​ អាច​បណ្តាល​មក​ពី​​​មូលហេតុ​ផ្សេង​ ដែល​មិន​មែន​ជា​​បញ្ហា​សរីរវិទ្យាសោះ។ ​ធ្លាក់​ទឹក​ចិត្ត​​ក្រោយ​សម្រាលកូន ជា​ជំងឺដែល​ធ្ងន់ធ្ងរ អាច​អូស​បន្លាយ​យូរ ប្រសិនបើ​គ្មានការ​ព្យាបាល​ត្រឹមត្រូវ។ ​ជំងឺធ្លាក់ទឹកចិត្ត​ក្រោយពេល​សម្រាលកូន​មាន​រោគសញ្ញាដូចម្តេចខ្លះ? ជា​ញឹកញាប់​បំផុត ស្ត្រី​មានអាការៈនឿយហត់​អស់​កម្លាំង​ខ្លាំង​ស្ទើរ​រលីង​តែម្តង ពេល​​ឆ្លង​ទន្លេរួច។ ​ភាព​ជា​​ម្តាយក្នុង​ពេល​ដំបូងៗ​ភ្លាម​​​ តែង​អស់​កម្លាំង​ខ្លាំង​ជា​ធម្មតា...

Duration:00:09:07

Ask host to enable sharing for playback control

តើ​គួរ​ព្រួយ​បារម្ភ​ខ្លាច​Nipahបង្ក​រោគ​​រាតត្បាត​​ទេ?

9/18/2023
អាជ្ញាធរ​ឥណ្ឌា​បាន​ប្រកាស​នៅ​សប្តាហ៍មុន​​ថា​កំពុង​ប្រឹង​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​វីរ៉ុស​Nipah។ វីរ៉ុស​ដែលចម្លង​ពី​សត្វ​មក​មនុស្ស និង​អាច​បង្ក​ឱ្យ​មាន​ជំងឺក្តៅ​ខ្លួន​យ៉ាង​ខ្លាំង ក្នុង​កំរិត​អត្រា​មរណៈ​ខ្ពស់គួរ​ឱ្យ​ព្រួយ​បារម្ភ។ តើ​វីរ៉ុស​Nipah​ជា​អ្វី? កាលពី​ថ្ងៃ​ទី​១៤កញ្ញា​ អាជ្ញាធរ​ឥណ្ឌា​បាន​ចេញ​បម្រាម​កំរិត​ការ​ជួប​ជុំ​គ្នា​​ជា​សាធារណៈ និង​បិទ​សាលា​រៀន​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​កេរ៉ាឡា រដ្ឋ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស ក្រោយ​ពីមាន​ករណី​ស្លាប់​មនុស្ស​ពីរ​នាក់​ដោយឆ្លង​វីរ៉ុសNipah​។ ក្រៅ​ពី​មនុស្ស​ស្លាប់ គេ​សង្កេត​ឃើញ​មានយ៉ាង​ហោច​មនុស្ស​បួននាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​បីនាក់​ផ្សេង​ទៀត​វិជ្ជមាន​Nipah​​និង​​កំពុង​តាមដានមនុស្ស​ជាង​៧០០នាក់​ ក្នុងនោះ​១៥៣​នាក់ជា​បុគ្គលិក​ធ្វើការ​នៅក្នុង​វិស័យ​សុខាភិបាល ដែល​ជា​ករណី​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​មាន​ផ្ទុក​មេរោគNipah​​។ តើ Nipah​​ ជាអ្វី? ​Nipah ជា ​វីរ៉ុស​​ប្រភេទ Paramyxovirus​ ចម្លង​ដោយ​សត្វ​ប្រចៀវ និង​មាន​វត្តមាន​ពេញ​តំបន់​អាស៊ី​អាគ្នេយ៍​និង​អាស៊ី​ខាងត្បូង Nipah​ធ្លាប់បង្ក​ឱ្យ​មាន​​ជំងឺ​រាតត្បាត ជា​លើក​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​១៩៩៨ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពីមានផ្ទុះ​​ការ​​ចម្លង​វីរ៉ុស​ក្នុង​រង្វង់​អ្នក​ចិញ្ចឹម​សត្វជ្រូក នៅ​ភូមិ​Nipah​ ទើប​ជាប់​ ​ជាប់​ឈ្មោះ​ថា​ ​Nipah តាំងពី​ពេល​នោះ​មក។ វីរ៉ុសNipah​ ជា​ភ្នាក់ងារ​ចម្លងថ្មី​​ដែល​អាច​បង្ក​បង្កើត​ឱ្យ​ទៅ​ជា​ជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ​បាន ទើប​​អង្គការ​សុខភាពពិភពលោក​បាន​ចាត់​បញ្ចូល​ Nipah​ក្នុង​បញ្ជីជា​មួយ​​នឹង​វីរ៉ុស​ អេបូឡា ហ្ស៊ីកា និង​កូវីដ​១៩ ថា​ដូច​ជា​ជំងឺ​ជា​ច្រើន​មុន​ទៀត ដែលត្រូវ​ធ្វើ​សិក្សា​​ស្រាវជ្រាវជា​អាទិភាព ​ដើម្បី​បាន​ដឹង​អំពី​សក្តា​នុពល​នាំ​ឱ្យ​មាន​រោគ​រាតត្បាត។ Nipah​អាច​ចម្លង​ជា​ទូទៅ​ពី​សត្វ​មក​មនុស្ស ឬ​តាម​ម្ហូប​អាហារ​មាន​ផ្ទុក​វីរ៉ុស និង​​ក៏​អាច​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស​បាន​ទៀត។ ​សត្វ​ជា​ភ្នាក់ងារ​ចម្លង​វីរ៉ុស​មក​មនុស្ស មាន​ជា​អាទិ៍​សត្វ​ប្រចៀវ ឬ​សត្វ​ជ្រូក។ ជា​សត្វស៊ីផ្លែឈើ ប្រចៀវ​មាន​ផ្ទុក​វីរ៉ុសNipah​ក្នុង​ខ្លួន​ពី​កំណើត និង​ធ្លាប់​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ដើម​ហេតុ​នាំ​មាន​ជំងឺ​រាត​ត្បាត​ក្រោយៗមក។ នៅពេល​វីរ៉ុសNipah​ចម្លង​ចូល​មក​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​សំងំ​ក្នុង​សរីរាង្គ​យើង​រយៈ​ពេល​ពី​៤​ទៅ​១៤​ថ្ងៃ ជួន​រហូត​ដល់​៤៥​ថ្ងៃ ទើបចេញ​ជា​​រោគ​សញ្ញាជំងឺ។ អាការៈ​សញ្ញា​រោគNipah​ចំបង​គេ​អាច​ជា​ការក្តៅ​ខ្លួន​ខ្លាំង​ ក្អួត ប្រកាច់ និងការ​រលាក​ផ្លូវដង្ហើម។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ ​Nipah​​អាច​នាំ​ឱ្យ​​ខួរក្បាល​រលាកស្លាប់​ភ្លាម ឬធ្វើ​សន្លប់​លែង​ដឹង​ខ្លួន​​។ ការ​សិក្សា​អាមេរិក​បារាំង​អង់គ្លេស លើ​អ្នក​មាន​ជំងឺ​Nipah​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មនុស្ស​ពេញ​វ័យ​វិជ្ជមានNipah ហើយ​មាន​រោគ​សញ្ញា​រលាក​ផ្លូវដង្ហើម​មាន​កំរិត​ចម្លង​ខ្ពស់ ​ទៅ​មនុស្ស​ធំ​ផ្សេង​ទៀត​នៅជុំ​វិញ​ខ្លួន។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក អត្រា​មរណៈនៃ​​អ្នក​ឆ្លង​មេរោគ​Nipah មាន​កំរិត​ប្រមាណ​ពី​៤០ទៅ​៧៥% ហើយ​មក​ទល់​ថ្ងៃ​​នេះ ពុំ​ទាន់​មាន​ទេ​ថ្នាំព្យាបាល​ និង​ថ្នាំ​បង្ការ​ជំងឺ​Nipah​។ អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​ចម្លង​មេរោគ​Nipah​នៅ​ឡើយ​ទេ។ គេ​ត្រូវ​ការ​សិក្សា​ស៊ីជម្រៅ​ច្រើន​ទៀត។ Nipahធ្លាប់ជា​ជំងឺ​​រាតត្បាតខ្លាំង? ជំងឺ​រាតត្បាត​Nipah​ទីមួយ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​១០០នាក់​ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ដើម្បីបិទ​ខ្ទប់​​ការ​​រាតត្បាតនៃ​វីរ៉ុស​ ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​សម្លាប់​សត្វ​ជ្រូក ​អស់​ជា​ច្រើន​លាន​ក្បាល។ សិង្ហបុរី​ប្រទេស​ជិត​ខាង​ម៉ាឡេស៊ី​ ក៏​រង​ការ​រាតត្បាត​ឆ្លង​ពី​ម៉ាឡេស៊ី​ដែរ នៅពេលនោះ ដោយ​មាន​ពលរដ្ឋឆ្លង​និង​កើត​ជំងឺ​Nipah​​ចំនួន​​១១នាក់ និង​ម្នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិត។ ពួក​គេសុទ្ធសឹង​ជា​អ្នក​ធ្វើ​ការ​នៅ​កន្លែង​កាប់​ជ្រូក​ដែល​នាំ​ចូលមកពី​ម៉ាឡេស៊ី។ តាំងពីពេល​នោះ​មក ជំងឺ​Nipah​​មានលេច​ឡើង​តែ​​នៅ​​ក្នុង​ប្រទេស​​បង់ក្លាដែស​និង​ឥណ្ឌា។ ប្រទេស​បាន​ឆ្លង​កាត់​ជំងឺ​រាតត្បាត​Nipah​​ជា​លើក​ទី​មួយ​នៅឆ្នាំ​២០០១។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ បង់ក្លាដែស​រងគ្រោះ​Nipah​​ខ្លាំង​ជាង ដោយ​មាន​មនុស្ស​ស្លាប់​ព្រោះ​Nipah អស់​ជាង​១០០នាក់ គិត​ចាប់​តាំងពី​ឆ្នាំ​២០០១មក​។ Nipahក្នុង​ទម្រង់​ជា​ជំងឺ​​រាតត្បាត បានផ្ទុះ​ឡើង​​ពីរ​​លើក​នៅ​ឥណ្ឌា និង​បាន​ឆក់​យក​ជីវិត​​មនុស្ស​អស់​ជាង​៥០នាក់ ក្នុង​នោះ​១៧នាក់​នៅរដ្ឋ​ការ៉ាឡា ទម្រាំ​អាជ្ញាធរ​ទប់​ស្កាត់បាន។​ កាលពី​ខែ​មុន​ រដ្ឋ​កេរ៉ាឡា ដែល​ស្ថិត​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​ ​Nipah​​បាន​លេច​ឡើង​ជា​ថ្មី​ ដោយ​មាន​ស្លាប់​ពីរនាក់។ នេះ​ជា​រលក​ចម្លង​Nipah​​លើក​ទីបួន​ហើយ​សម្រាប់​រដ្ឋ​កេរ៉ាឡា គិតចាប់​តាំងពីឆ្នាំ​២០១៨មក។ ហេតុ​អ្វី​ការ​ចម្លង​វីរ៉ុស​ពី​សត្វ​ទៅ​មនុស្ស​ មានការ​កើនឡើង? ​កូវីដ​១៩​មិន​ទាន់​ទៅ​ផុត​ផង...

Duration:00:07:47

Ask host to enable sharing for playback control

មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរ

9/13/2023
មហារីកកស្បូន​៖ ក្មេង​ប្រុស​ជំទង់​ក៏​គួរ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​មេរោគ​HPVដែរ ​ហេតុអ្វី​ក្មេង​ប្រុស​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ដែរ បើ​ពួកគេ​គ្មាន​សីររាង្គ​ស្បូន​ផងនោះ ?! វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​កស្បូនដ៏​ចម្បង​មួយ​ មិនមែន​ផលិត​ឡើង​សម្រាប់​តែ​ចាក់​​លើ​ក្មេង​ជំទង់​ភេទ​ស្រី​ទេ​ ដូច​ការ​គិត​ពី​មុន​ទេ។ ដើម្បី​អាច​ការពារ​ខ្លួន​ពី​ជំងឺ​មហារីកផ្សេងៗ និង​សង្ឃឹម​លុប​បំបាត់​ទាំង​ស្រុង​ជំងឺ​មហារីក​កស្បូន ក្មេង​ប្រុស​ក៏មាន​កាតព្វកិច្ច​​​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស​ដែរ។ តើ​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស ឬ​HPV អាច​បង្ក​ជំងឺអ្វី​ខ្លះ? តើ​ក្មេង​ប្រុស​និង​ក្មេង​ស្រី​ត្រូវ​ចាក់​ថ្នាំ​បង្ការ​នេះ​នៅ​ពេល​ណា? នៅ​ប្រទេស​បារាំង អាជ្ញាធរ​បាន​ផ្តល់​អនុសាសន៍​តាំងពី​ឆ្នាំ​២០០៧​មក ឱ្យ​ក្មេង​ស្រី​ជំទង់​អាយុ​១១​ទៅ​១៤​ឆ្នាំ (មិនទាន់​មាន​ទំនាក់ទំនង​ផ្លូវភេទ) ​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស HPV និង​​សម្រាប់​ក្មេង​ប្រុស​វ័យ​ជំទង់​ដូច​គ្នា ចាប់​ពី​ឆ្នាំ​២០២១​មក។ ក្នុង​មួយ​ឆ្នាំៗ មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​អ្នក​​ជំងឺ​មហារីក​ថ្មី​ចំនួន​៦ពាន់​ករណី​ថ្មី​ ភាគ​ច្រើន​ជា​មហារីក​កស្បូន ដោយ​សម្លាប់​ជីវិត​អស់១១០០នាក់​ នៅ​បារាំង និង​​បុរស​កើតមហារីក​​ប្រមាណ​៦៩៤០០នាក់ ក្នុង​កំរិត​ពិភពលោក​ នៅ​ឆ្នាំ​២០១៨។ នេះ​​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ។ តើ​ប៉ាពីឡូម៉ាវីរ៉ុស​ជា​មេរោគ​អ្វី​? ​Human papillomavirus ឬ​ហៅ​កាត់​ថា​ HPV ពពួក​មេរោគ​បង្ក​ជំងឺ​ឆ្លង​តាម​ផ្លូវ​ភេទ​​ដែល​រីក​រាលដាល​ខ្លាំង​​ជាង​គេ ជា​ចង្កោម​​គ្រួសារ​វីរ៉ុស​ដែល​មាន​សមត្ថភាព​ចម្លង​លើ​កោសិកា​ស្បែក និង​/ឬ​លើ​ភ្នាស។ អ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ ​សម្គាល់​ឃើញវីរ៉ុស​នេះ​​មាន​ប្រមាណ​ជិត​២០០ប្រភេទ។ សែន​មហាឆ្លង​ វីរ៉ុស​អាច​ចម្លង​តាម​ការ​ប៉ះពាល់​គ្នា​ និង​ជា​ញឹកញយ​បំផុត​ តាម​រយៈ​ការរួម​រក្ស។ មាន​ស្ត្រីបុរស​ច្រើន​ខ្លាំង​ណាស់ (រហូត​ដល់​ប្រមាណ​៨០%) ដែល​​​ប្រឈម​នឹង​ការ​ឆ្លង​វីរ៉ុស​នេះ យ៉ាង​ហោច​ណាស់ក៏​​ម្តងដែរ​ ក្នុង​មួយ​​​ជីវិតពេល​មានសកម្មភ្លាមផ្លូវ​ភេទ។ ​ស្រោម​អនាម័យ​ដែល​ជា​មធ្យោបាយ​ការពារ​ជំងឺ​កាមរោគជា​ច្រើន​​ដ៏​ប្រពៃ​បំផុត​នោះ ក៏​មិន​អាច​ធានា​ការពារ​ការ​ចម្លង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស​បាន​យ៉ាង​ប្រាកដ​ដែរ ព្រោះ​ក្រុម​មេរោគ​នេះ​អាច​ឆ្លង​ជា​រឿយៗ​ដែរ​តាម​ដៃ​និង​តាម​មាត់។ វីរ៉ុស​HPV អាច​ឆ្លង​នៅគ្រប់​កន្លែង​ មិនមែន​តែ​នៅ​ត្រង់​ប្រដាប់​បន្ត​ពូជ​ទេ។ ឆ្ល​ងប៉ាពីឡូម៉ាវីរ៉ុស​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ជា​ស្វ័យ​ប្រវត្តិ? ឆ្លង​HPVចូល​ក្នុង​ខ្លួន មិន​ប្រាកដ​ថា​សុទ្ធ​តែ​នឹង​អាច​មាន​ជំងឺ​មហារីក​នៅ​ថ្ងៃ​មុខ​ទេ។ មិន​ផ្តល់​រោគ​សញ្ញា ​​មេរោគ​HPVភាគច្រើន អាច​ជាទៅ​វិញ​​​ដោយ​ឯងៗ នៅ​រវាង​៦​ទៅ​១៨​ខែ​ក្រោយ​ការ​ឆ្លង។ ក្នុង​ករណី​នេះ​ អ្នក​ផ្ទុក​មេរោគ គ្មាន​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​មហារីក​ទេ។​ មាន​តែ​ការ​បង្ក​រោគ​រ៉ាំរ៉ៃ នៃ​ប្រភេទ​វីរ៉ុស​HPVខ្លះ​ទេ​ដែល​អាច​នាំ​ដល់​ជំងឺ​មហារីក។ នៅក្នុង​ចង្កោម​​វីរ៉ុសនេះ មាន​១២​ប្រភេទ​អាចសំងំ​​ត្រាំត្រែង​ក្នុង​សរីរាង្គ​កាយ ​​និង​បង្ក​ឱ្យមាន​ដុំ​សាច់​ងាយ​ក្លាយ​​ជា​ជំងឺ​មហារីកបាន នៅ​ថ្ងៃ​អនាគត។ ការ​ឆ្លង​វីរ៉ុស​HPVញយៗ​និង​រ៉ាំរ៉ៃ​ ធ្វើ​ឱ្យ​កកើត​ជា​ដុំដំបៅងាយ​​​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​ ដែល​ហៅ​តាម​បែប​​បច្ចេកទេស​វេជ្ជសាស្ត្រ​ថា CIN (Néoplasie Intra-épithéliale)​។ នេះ​មិន​ទាន់​ហៅ​ថា​មហារីក​ទេ។ ក្នុង​ដំណាក់កាល​នេះ ទោះ​លេច​ទៅ​ជា​ដុំ​សាច់បែប​មហារីក​ក៏​ដោយ​ ក៏​​ សរីរាង្គ​កាយ​មនុស្ស​នៅ​តែ​ងអាច​កម្ចាត់មេរោគ​​ប៉ាពីឡូម៉ាវីរ៉ុស​បាន​ដែរ។ បើ​គ្មានកា​រព្យាបាល​ CIN អាច​វិវឌ្ឍ​ទៅ​ជា​មហារីក​កស្បូន​។ ហេតុដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ជំនាញ​និង​អាជ្ញាធរ​សុខាភិបាល​តែង​ណែនាំ​ឱ្យ​ស្ត្រី​ក្នុង​វ័យ​២៥-៦៥​ឆ្នាំ​ អញ្ជើញ​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​ស្បូន​រក​មើល​រោគ​មហារីក​ ជាង​រាល់​បី​ឆ្នាំ​ម្តង បើ​គ្មាន​សញ្ញាសង្ស័យ។ ការ​វិវឌ្ឍ​ទៅ​ជំងឺ​មហារីក មាន​ដំណើរ​យឺត​ខ្លាំងណាស់​។ ការ​តាម​ដាន​សុខភាព​ស្បូន​ដោយ​ទៀង​ទាត់​អាច​បញ្ចៀស​មិន​ឱ្យ​មេរោគ​រាលដាល​ទៅ​ជា​មហារីក​បាន​ទាន់​ពេលវេលា។ ថ្វី​បើ​ស្ត្រី​ងា​យ​រងគ្រោះ​នឹង​មេរោគ​HPVខ្លាំង​ជាង​គេ​មែន ប៉ុន្តែ​បុរស​ក៏​មិនរួច​​ខ្លួន​ដែរ។ ជិត​មួយ​ភាគ​បី​នៃ​បុរស​ (៣១%) ទំនង​ជា​មាន​​ផ្ទុកប៉ាពីឡូម៉ា​វីរ៉ុស​HPV មួយ​ឬ​ច្រើន​ប្រភេទ​នៅក្នុង​ខ្លួន និង​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ឆ្លងប្រភេទ​​ប៉ាពីឡូម៉ាវីរ៉ុសដែល​មាន​ហានិភ័យ​មហារីក​ខ្ពស់។ នេះ​បើ​តាម​ការ​សិក្សា​ចំនួន​៦៥​ នៅ​រវាង​ពី​ឆ្នាំ​១៩៩៥-២០២២។ នៅលើ​ខ្លួន​ស្ត្រី​ ជំងឺ​មហារីក​កស្បូន​​ ស្ទើរ​ទាំងស្រុង (៩៩%) បង្កឡើង​​​ដោយមេរោគ​​ប៉ាពីឡូម៉ាវីរ៉ុស​​។ តែ​HPV ក៏​ជា​ភ្នាក់ងារ​នាំ​ឱ្យ​មានជំងឺ​​មហារីក​​​ផ្សេងៗ​ទៀត លើ​មនុស្សទូទៅ​​ ដូច​ជា មហារីក​ទ្វារធំ...

Duration:00:09:29

Ask host to enable sharing for playback control

តើគួរ​ព្រួយ​បារម្ភ​អំពី​មេរោគ​​ជំងឺ​កូវីដ​១៩បំប្លែង​ខ្លួន​ថ្មីៗឬទេ?

9/6/2023
តាំងពី​ខែ​ឧសភា​២០២៣​មក អង្គការ​សុខភាពពិភពលោក​លែង​ចាត់ទុក​ជំងឺ​រាតត្បាត​​កូវីដ​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​ពិភពលោក​ទៀត​ហើយ ប៉ុន្តែ​ជំងឺ​កូវីដ​នៅ​តែ​បន្ត​ចម្លង​ ក្នុង​ប្រទេស​និង​បន្ត​បំប្លែង​ខ្លួន​ មាន​លេច​ទម្រង់​ថ្មី​ជា​រហូត។ បន្ទាប់​ពី ដែលតា អូមីក្រុង ដែល​បាន​ចម្លង​ផ្អើល​ពិភពលោក​ អេរីស និង​ពីរូឡា ជា​មេរោគ​កូវីដ​បំប្លែង​ខ្លួនថ្មីៗ​ យ៉ាង​ហោច​ពីរ​ទៀត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពិសេស​របស់​អង្គការ​សុខភាពពិភពលោក។​​ ​​តើមេរោគ​បំប្លែងថ្មី​ទាំងនេះ​​​ គួរ​ឱ្យ​ខ្លាចរអារ​​យ៉ាងណា? លែង​ជា​ករណី​បន្ទាន់​​​សកលមែន លែង​សូវ​មាន​ព័ត៌មាន​និយាយ​អំពី​កូវីដ​មែន​ តែ​កូវីដ​មិន​បាន​ទៅ​ណា​ឆ្ងាយ​​ទេ។ កូវីដ​នៅ​តែ​បន្ត​ចម្លង​ និង​បំប្លែង​ខ្លួន​។ អង្គការ​សុខភាពពិភពលោក ក៏​ដូច​ជា​អាជ្ញាធ​រ​ប្រទេស​មួយ​ចំនួន​ មាន​ជា​អាទិ៍​អាមេរិក​ឬ​បារាំង បន្ត​តាន​ដាន​សកម្មភាព​វិវឌ្ឍន៍​​របស់​កូវីដ​ យ៉ាង​ស្អិត​ជា​និច្ច។ តាំងពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ ​ករណី​ឆ្លង​កូវីដ​១៩ ​បាន​ស្ទុះ​កើន​ឡើងជា​​​ថ្មី ដោយ​ហេតុ​តែ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ឈ្មោះ​អេរីស​។ ​៣៥%​នៃ​អ្នក​ជំងឺ​កូវីដ​មាន​ផ្ទុក​មេរោគ​បំប្លែង​អេរីស។ បន្ថែម​ពី​លើអេរីស មាន​លេច​ការ​គំរាមកំហែងនៃ​មេរោគ​បំប្លែង​​ថ្មី​​មួយ​ទៀត។ បន្ទាប់​ពីធ្វើ​ដំណើរ​ឆ្លងក្នុង​ជាង​១៥​ប្រទេស ពីអាហ្វ្រិក​ខាង​ត្បូង ដល់​ដាណឺម៉ាក កាត់​តាម​អ៊ីស្រាអែល ស្វីស អង់គ្លេស​ ​ឬ​អេស្ប៉ាញ ពីរ៉ូឡា បាន​មក​ដល់​ប្រទេស​បារាំង ជា​មួយ​កំរិត​បំប្លែង​ខ្លួន​​គួរ​ឱ្យ​ព្រួយបារម្ភ។ កូវីដបំប្លែង​ខ្លួន​ថ្មី​នឹង​បង្ក​ឱ្យ​មាន​រលក​ចម្លង​ថ្មី? ជា​សមាជិក​ថ្មី​ក្នុង​ចង្កោម​គ្រួសារ​​អូមីក្រុង​ ពីរ៉ូឡា​ ឬ​BA.2.86បាន​បំប្លែង​ខ្លួន​ខ្លាំង​ ដោយ​ប្តូរ​ទម្រង់​គួរ​ឱ្យ​កត់​សម្គាល់​ជាង​៤០​ដង​ មាន​ន័យ​ថា​វា​​មាន​សមត្ថភាព​វិវឌ្ឍ​ប្តូរផ្លាស់​ខ្លាំង​និង​​​អាច​​​ចម្លងរីក​រាលដាល​យ៉ាង​ងាយ​ណាស់។ ទម្រង់​បំប្លែង​ខ្លះ​អាច​មាន​ឥទ្ធិពល​លើ​​ប្រព័ន្ធ​ការពារ​សរីរាង្គ​កាយ​មនុស្ស​ផង។ នៅក្នុង​ការ​បំប្លែង​ខ្លួនរបស់​វីរុស អ្នក​វិទ្យាសាស្ត្រ​តាមដាន​ជា​ពិសេស​ការ​បំប្លែងខ្លួន​ពីរ​យ៉ាង​នៅលើ​ប្រូតេអ៊ីន​Spike ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចម្លងមេរោគ​​និង​ក្នុង​ការ​ការ​ពារ​សរីរាង្គ​កាយ​។ ជា​ការបំប្លែង​​ទម្រង់​ដែល​មាន​នៅ​លើ​មេរោគ​ដើម​នៅ​វ៉ូហាន និង​ដែល​ប្រហាក់​ប្រហែល​នឹង​មេរោគ​​បំប្លែងខ្លួន​ដែល​តា។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​បាន​អង្គការ​សុខភាពពិភពលោក​ចាត់​ពីរ៉ូឡា​​ចូលក្នុង​ចង្កោម​មេរោគ​ត្រូវ​តាមដាន​ជាពិសេស​ ព្រោះ​វា​បាន​បំប្លែង​ខ្លួន​លើស​ពី​៣០​ដង ដោយ​អាច​នឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ហក់​ឡើង​ខ្លាំង​ដល់​កំពូល​ជា​ថ្មី។ ប៉ុន្តែទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​គ្មាន​នរណា​ទាញ​ឬ​ស្រែក​អាសន្ន​​ថាពីរ៉ូឡា​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ដ៏​គ្រោះថ្នាក់នៅឡើយ​ទេ។ គេ​មិន​រំពឹងថា​នឹង​​មាន​អ្នក​ជំងឺ​​ធ្លាក់ខ្លួន​ឈឺ​​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​ស្លាប់​ច្រើន​ ដូច​រលក​ចម្លង​ដោយ​មេរោគ​បំប្លែង​ខ្លួន​ដែលតា​ឬ​អូមីក្រុង​ទេ។ តើ​ត្រូវវិល​ទៅ​​ប្រកាន់ក្បួន​អនាម័យ​​ប្រឆាំង​កូវីដ​ឡើង​វិញ? ទម្លាប់ល្អ​គួរ​តែ​រក្សា​ឱ្យបានល្អ​​ យ៉ាង​ណា​មិញ ​ក្បួន​អនាម័យ​ជា​ប្រចាំ​ថ្ងៃ​តាំងពី​បី​ឆ្នាំ​មក​នេះ គួរ​តែ​បន្ត​ប្រកាន់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។ អាជ្ញាធរ​សុខាភិបាល​បារាំង​បាន​ផុ្តល់​អនុសាសន៍ និង​ណែនាំ​ឱ្យ​បន្ត​ពាក់​ម៉ាស់ នៅ​តាម​ទី​កន្លែង​បិទ​ជិត នៅក្នុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ឬ​នៅទី​តាម​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន។ សូម​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ឱ្យ​ញឹកញាប់។ កំរិត​ការ​ប៉ះពាល់​ជាមួយ​មនុស្ស​មាន​សុខភាព​ទន់​ខ្សោយ​ ចាស់​ជរា​ មាន​ជំងឺ ឬ​ក្មេង​តូចៗ។ ឧស្សាហ៍​បើក​ទ្វារ​បង្អួច​ផ្ទះ​ បន្ទប់​ស្នាក់នៅ​បន្ទប់​ដេក ឱ្យ​ខ្យល់​ចេញ​ចូល​ ជា​ច្រើន​ដង​ក្នុងមួយ​ថ្ងៃ​។ ដើម្បី​កំរិត​ហានិភ័យ​ចម្លង​វីរ៉ុស ចាំ​បាច់​ត្រូវ​តែ​បើ​កន្សែង​ក្រដាស ​ តែ​ម្តង​ហើយ​គ្រវាត់​ចោល​ក្នុង​ធុង​សំរាម​បិទ​ជិត ​ក្រោយ​ពេល​ជូត​មាត់។ ខ្ទប់​មាត់​ច្រមុះ​ពេល​កណ្តាស់ និង​​​ក្អក ក្នុង​កែងដៃ។ល។ តើ​ត្រូវ​ធ្វើ​យ៉ាងណា​នៅពេល​មាន​រោគសញ្ញា?​ ប្រសិន​មាន​​រោគ​សញ្ញា​ជំងឺ គួរ​ឱ្យ​សង្ស័យថា​ជា​កូវីដ សូម​ប្រកាន់កាយវិការ​​​អនាម័យ​រារាំង​កុំ​ឱ្យ​មាន​ការ​ចម្លង​ទៅ​អ្នក​ជុំ​វិញខ្លួន។ ហើយ​រួសរាន់​ទៅ​ធ្វើ​តេស្ត​រក​មើល​ឱ្យ​ប្រាកដ​ចិត្ត​ថា​ពិត​ជា​ឆ្លង​កូវីដ​១៩។ ក្នុង​ករណី​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ ពិបាក​ដក​ដង្ហើម​ ហាក់​ដូច​ជា​ថប់​ខ្យល់​ ដង​ដង្ហើម​មិនដល់​គ្នា​ ដោយ​គ្រាន់​តែ​បញ្ចេញ​កម្លាំង​ឬ​ប្រឹង​និយាយ សូម​ប្រញាប់​ប្រញាល់​ទៅ​​មន្ទីរ​ពេទ្យ​។ តើ​គួរ​ចាក់​ថ្នាំ​បង្ការ​កូវីដទៀត​ដែរឬទេ? ដើម្បីការ​ពារ​ខ្លួន​ក្នុង​​រដូវ​រងារ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ចាក់​ថ្នាំ​បង្ការ​ទេ។ ដូចសេចក្តី​ណែនាំ​ ​អង្គការ​សុខភាពពិភពលោកកាលពី​​ខែ​មិថុនា​ ភ្នាក់ងារ​ឱសថអឺរ៉ុប ទើប​បាន​អនុម័ត​កាលពីថ្ងៃពុធ​ទី ១​កញ្ញា​២០២៣...

Duration:00:06:11

Ask host to enable sharing for playback control

ការប្រែប្រួល​អាកាសធាតុ ជះ​ឥទ្ធិពល​លើ​សុខភាពយ៉ាងណា ?

7/12/2023
ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេ​ចជំងឺ​ថ្មី ... សកម្មភាព​របស់​មនុស្ស​បាន​និង​កំពុង​បំផ្លាញ​​ប្រព័ន្ធ​អេកូសាស្ត្រ ​ជីវចម្រុះ​ខ្លាំង​ណាស់ និង ធ្វើ​ឱ្យអាកាសធាតុ​ប្រែប្រួល។​ ហើយ​សកម្មភាព​នេះ កំពុង​តែ​វាយ​បក​មក​លើ​សុខភាព​របស់​មនុស្ស​វិញ​។ តើ​ការ​ប្រែប្រួល​អាកាសធាតុ​ជះ​ឥទ្ធិពល​យ៉ាងណា​ខ្លះ ដល់​សុខភាព ? ក្រុម​អ្នក​ជំនាញអន្តររដ្ឋាភិបាល​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ (Giec) បាន​ទាញសញ្ញាអាសន្ន​ តាម​រយៈ​របាយការណ៍​ជា​បន្ត​បន្ទាប់ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ផ្ទាំង​ទឹកកក​រលាយ ទឹកមហាសមុទ្ទ​ឡើង​កម្ពស់ គំរាម​ត្របាក់​​តំបន់​ឆ្នេរទំនាប ព្យុះភ្លៀង​កំណាចលែង​មាន​រដូវ ទឹកជំនន់​កាន់​តែ​ធំ ភាពរាំងស្ងួតកាន់​តែ​ញឹកញយ សីតុណ្ហភាព​​ឡើងក្តៅ​ហួសហេតុ កំហែង​ជីវិត​ជីវចម្រុះឱ្យ​ប្រឈម​នឹង​ការ​ផុត​រលត់​ ... ទាំង​នេះ​ជា​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បើ​តាម​អ្នក​ជំនាញ​បណ្តាលមក​ពី​​កំណើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​ក្នុង​​​​បរិយាកាស ​បញ្ចេញដោយ​ស្នាដៃ​មនុស្ស​តាម​រយៈ​ការ​ប្រើ​ចំហេះ​ផូស៊ីល​ (ធ្យូងថ្ម ឧស្ម័ន ប្រេងកាត ...)។ ការឡើង​កម្តៅ​​អាកាសធាតុ​នេះ បាន​ធ្វើ​ឱ្យ​បរិស្ថាន​ប្រែប្រួល យ៉ាង​ខ្លាំង និង​​អាច​​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរនិង​ដោយផ្ទាល់​លើ​សុខភាព​របស់មនុស្ស។ ហើយ​គឺតំបន់​ដែលពុំ​សូវ​បាន​ចូល​រួម​ធ្វើ​ឱ្យ​អាកាសធាតុ​ប្រែប្រួល ដែល​​​ក្រុមមនុស្សរស់​នៅ​​ក្នុង​តំបន់​នោះ​ងាយ​រងគ្រោះ​នឹង​ជំងឺ ​​​លេច​ឡើង​ដោយការ​ឡើង​កម្តៅ​អាកាសធាតុ ហើយ​​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​អាកាសធាតុ​កើនឡើង​​លឿនខ្លាំង​។ តំបន់​មាន​ហានិភ័យខ្ពស់​ជាងគេ​​​គឺ តំបន់​ទំនាប​ជុំ​វិញ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក មហាសមុទ្ទ​ឥណ្ឌា និងតំបន់អាហ្វ្រិកសាហារ៉ា។ បើតាមអង្គការ​សុខភាព​ពិភពលោក ការប្រែប្រួល​អាកាសធាតុ​ជា​ភ្នាក់ងារ​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​១៥ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំៗ និង​ឡើង​ដល់​ទ្វេដង​នៅ​ឆ្នាំ​២០៣០។ តើ​ការ​ប្រែប្រួលអាកាសធាតុ​ប៉ះពាល់ដល់​សុខភាព​យ៉ាង​ណា ? ​អ្នក​ស្រី​វេជ្ជបណ្ឌិត Lucile Sesé គ្រូពេទ្យ​ជំនាញ​សួត នៅមន្ទីរពេទ្យ​Avicennes ជាយ​ទីក្រុង​ប៉ារីស ៖ “ឥទ្ធិពល​នៃ​ការប្រែប្រួលអាកាសធាតុចំពោះ​សុខភាពមានច្រើន។ យើង​អាច​រាប់​ ជា​ឧទាហរណ៍ ទាក់ទង​នឹង​ជំងឺ​ផ្លូវដង្ហើម ការ​ឡើង​កម្តៅខ្លាំងនឹង​ធ្វើ​ឱ្យ​អ្នក​មានជំងឺ​ផ្លូវដង្ហើម​​ស្រាប់​ត្រូវ​ការ​ទៅ​រកការ​ព្យាបាល​ពី​​គ្រូពេទ្យ​កាន់​តែ​ញាប់ និង​មាន​ហានិភ័យមរណៈ​កាន់​តែ​ខ្ពស់ ដោយហេតុ​តែ​មាន​បញ្ហា​សរសៃឈាម។ ទាក់ទងនឹង​ការ​ឡើងកម្តៅ​ខ្លាំងដែរ នៅពេល​សីតុណ្ហភាព​ឡើងខ្ពស់​ ភាពប្រឈម​នឹង​​អូហ្សូនក៏​កាន់​តែ​ខ្លាំ​ង អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម ហឺត រលាក​សួតរ៉ាំរ៉ៃ កាន់​តែ​ពិបាក​រក​ដង្ហើម​ថែមទៀត។ អាកាសធាតុ​ប្រែប្រួល មេឃកាន់​តែ​ក្តៅ រដូវ​​លែងទៀង រយៈពេល​រុក្ខជាតិ​ចេញផ្កា សាយ​លម្អង អូស​បន្លាយ​ និង​កាន់​តែ​វែង មនុស្ស​ងាយ​កើត​អាល់ឡែកហ្ស៊ី កាន់​តែច្រើន ជំងឺ​ទាក់ទង​នឹង​អាល់ឡែកហ្ស៊ី កាន់​តែធ្ងន់ធ្ងរ ។ ឥលូវនេះ មានមនុស្ស​ប្រមាណ ៣០% មានបញ្ហា​រលាក​ច្រមុះ​ដោយ​អាល់ឡែកហ្ស៊ី តែ​ថ្ងៃ​មុខ​នឹង​ចំនួន​អ្នក​ជំងឺប្រភេទ​នឹង​មានកើន​ច្រើនឡើងៗ​ជា​រៀងរាល់ឆ្នាំ។” ការប្រែប្រួលអាកាសធាតុ​ជះឥទ្ធិពល​អាក្រក់ខ្លាំងណាស់ លើ​សុខភាពទូទៅ​របស់​មនុស្ស តែ​នៅពេលគេ​និយាយ​អំពី​ឥទ្ធិពល​នៃ​ការ​ប្រែប្រួលអាកាសធាតុ​ចំពោះ​សុខភាព គេ​តែង​ភ្ជាប់ និងនឹក​​គិត​ឃើញ​ភ្លាមស្ទើរ​ជា​ស្វ័យប្រវត្តិ​ដល់​ បញ្ហា​គុណភាព​ខ្យល់​​ក្នុង​បរិយាកាស ដល់​ផលវិបាក​នៃ​ខ្យល់​ពុល។ អ្នក​ស្រី​វេជ្ជបណ្ឌិត Sesé ៖ « សព្វថ្ងៃ​នេះ យើង​- គ្រូពេទ្យ​ផ្នែក​សួត- យើង​ប្រឹង​ប្រែង​ពន្យល់អំពី​បញ្ហា​ខ្យល់​ពុល ​ប្រាប់​ទៅ​អ្នក​ជំងឺ​ ជា​ញឹកញយ​ ដូច​យើងបញ្ជៀប​​អំពីផលវិបាក​នៃ​ការ​ជក់​បារី​ដែរ ព្រោះយើង​ដឹង​ថា ខ្យល់​ពុល​ជាអ្នក​ផ្តួចផ្តើម​ឱ្យលេច​​មាន​ជំងឺ​ខ្លះ មាន​ជាអាទិ៍​ជំងឺ​ហឺត​លើ​កុមារ មហារីក​លើ​អ្នក​មិន​ជក់​បារី ... នេះ​ជា​ឧទាហរណ៍​ជាក់​ស្តែង ដែល​មានការ​សិក្សា​បញ្ជាក់​ត្រឹម​ត្រូវ។ បន្ទាប់​មក​ទៀត ខ្យល់​ពុល​សម្រួល​ ឱ្យ​​ជំងឺ​កាន់​តែ​ឆាប់​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺ​ក្រិន​ថ្លើម ហឺត រលាក​ទងសួត។ ដូច្នេះអ្នក​ជំងឺ​ត្រូវ​ស្វែង​យល់​អំពី​ព័ត៌មាន​ទាក់ទង​នឹង​គុណភាព​ខ្យល់ និង​ឆាប់​រួសរាន់​រក​ជំនួយ​ពីគ្រូពេទ្យ​នៅពេល​ឃើញ​មាន​រោគ​សញ្ញា​ចាប់​ធ្លាក់​ដុនដាប។ ហើយ​យើង​ក៏បង្រៀន​អ្នក​ជំងឺ​ឱ្យ​យល់​ដឹង​និង​ប្រុងប្រយ័ត្ន​ចំពោះ​គុណភាព​ខ្យល់​ក្នុង​ផ្ទះ​ទៀត។” ​ការ​ប្រែប្រួល​អាកាសធាតុ​ ជា​​ដើមហេតុបង្ក​ឱ្យលេច​​ជំងឺ​ថ្មីៗ ? ការ​ប្រែប្រួល​​អាកាសធាតុ​ ជំរុញ​ឱ្យ​មាន​ការ​ប្រែប្រួល​ជា​ខ្សែ​បន្តបន្ទាប់​គ្នា តាំងពី​ការលេច​ពូជ​សត្វ​រុក្ខជាតិ​ថ្មី ទៅ​ការ​ប្តូរ​ផ្លាស់​ឥរិយាបថ​ ដែល​នាំ​ផល​រំខាន​ ដោយ​មិន​ផ្ទាល់​ដល់​មនុស្ស​គ្រប់រូប។ ជាក់​ស្តែង​ការ​ឡើង​កម្តៅ​អាកាសធាតុ អាច​សម្រួល​ឱ្យ​មាន​លេច​និងការ​​រីកសាយភាយពពួក​មីក្រុប រុក្ខជាតិ និង​សត្វ ចង្រៃ ដែល​អាច​ជា​ប្រភព​នាំ​ឱ្យ​មាន​ជំងឺអាឡែកហ្ស៊ី ជំងឺពុល...

Duration:00:07:44