Cambodia's daily events-logo

Cambodia's daily events

RFI

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Location:

Paris, France

Networks:

RFI

Description:

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Language:

Khmer


Episodes
Ask host to enable sharing for playback control

តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ?

4/26/2026
នៅក្នុងពិធីជួបសំណេះសំណាលជាមួយសហជីពកម្មករ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ករណីក្មេងទំនើងដែល​តែងតែបង្កការអុកឡុកនៅក្នុងសង្គម អាចត្រូវបានពិចារណាចាប់បញ្ជូនពួកគេទៅកាន់សមរភូមិមុខ ឲ្យធ្វើការ​ងារមួយចំនួន ដូចជា ជីកលេណដ្ឋាន ជាដើម។ អ្នកវិភាគមួយចំនួន បានគាំទ្រគំនិតនេះ តែអ្នកខ្លះទៀត ចាត់ទុកថានេះ«គ្រាន់តែនយោបាយ​ផ្គាប់ចិត្តមហាជន»។ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

Duration:00:10:27

Ask host to enable sharing for playback control

តើកម្ពុជាអាចផ្តាច់ឬសគល់ឧក្រិដ្ឋកម្មអនឡាញទាំងស្រុងបានទេ?

4/25/2026
រដ្ឋាភិបាលកម្ពុជា បានដាក់ការប្តេជ្ញាចិត្តជាថ្មីថា នឹងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឲ្យអស់ពីប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ តែនៅទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ដែលទើបតែចង្អុលឈ្មោះអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ថាជាស្តេចឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប។ អ្នកវិភាគយល់ថា កម្ពុជាពិបាកស្វែងរកការគាំទ្រ និងការជឿជាក់ពីសហគមន៍អន្តរជាតិ ប្រសិនបើរដ្ឋាភិបាលមិនហ៊ានអារសាច់ ឬបង្ហាញភស្តុតាងបំភ្លឺថា អ្នកមានឥទ្ធិពលធំៗ មិនមានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ។ តើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឲ្យដល់ ឬសគល់អាចធ្វើទៅរួចទេ?

Duration:00:13:29

Ask host to enable sharing for playback control

តើច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ និងបន្ទាន់យ៉ាងណាសម្រាប់កម្ពុជា?

4/24/2026
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រៀមបញ្ចូនទៅរដ្ឋសភាដោយច្បាប់នេះត្រូវប្រកាសជាការប្រញាប់។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពីកាតព្វកិច្ចយោធា តម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចចូលហ្វឹកហាត់ទាហាន ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ អ្នកវិភាគគាំទ្រការអនុវត្តកាតព្វកិច្ចយោធារបស់យុវជនខ្មែរ។ តែទន្ទឹមគ្នានេះ ក៏មានការបារម្ភពីភាពលម្អៀង និងអំពើពុករលួយក្នុងការអនុវត្តកាតព្វកិច្ចយោធានេះ។ តើច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់យ៉ាងណាសម្រាប់វិស័យការពារជាតិកម្ពុជា ស្របពេលដែលប្រទេសកំពុងមានជម្លោះព្រំដែនជាមួយថៃ?

Duration:00:12:12

Ask host to enable sharing for playback control

តើកិច្ចប្រជុំ ២+២ រវាងកម្ពុជា-ចិន នឹងអាចជួយរកដំណោះស្រាយឲ្យជម្លោះព្រំដែនខ្មែរ-ថៃ បានឬទេ?

4/23/2026
នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ កម្ពុជា និងចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានទាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាទាំងក្នុងតំបន់ និងសកលលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី២៣មេសា។ អំឡុងពេលមានវត្តមាននៅទីក្រុងភ្នំពេញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ ភាគីទាំងពីរបានជជែកគ្នាពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃផងដែរ។ តើកិច្ចប្រជុំ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់កម្ពុជានិងចិន ជាឱកាសជួយរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ ដែរឬទេ?

Duration:00:13:21

Ask host to enable sharing for playback control

តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា?

4/21/2026
កម្ពុជាបានចេញកំណត់ទូតតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពពង្រីកការកាន់កាប់ដោយខុសច្បាប់របស់កម្លាំងយោធាថៃមកលើទឹកដីកម្ពុជា ពោលគឺតាំងពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កាលពីចុងឆ្នាំ២០២៥។ តែភាគីថៃនៅតែបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជាមិនឈប់ឈរ។ ការឈ្លានពានរបស់ថៃបានកើនឡើងដល់ជាង២០ទីតាំង រាប់ទាំង៦ទីតាំងថ្មី ចុងក្រោយ ដែលកងទ័ពថៃបានពង្រីកការកាន់កាប់ កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។ ក្រៅពីការតវ៉ាតាមកំណត់ទូតផ្លូវការ តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា?

Duration:00:10:44

Ask host to enable sharing for playback control

តើរដ្ឋាភិបាលគួរមានវិធានការបែបណា ដើម្បីឆ្លើយតបនឹងការឡើងថ្លៃទំនិញជាបន្តបន្ទាប់?

4/20/2026
នាពេលថ្មីៗនេះ មានការជជែក និងពិភាក្សាគ្នា លើបណ្តាញសង្គមអំពីស្តង់ដារនៃការរស់នៅ (Living Standard) ក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងពីការចំណាយលើម្ហូបអាហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ និងការជួលកន្លែងស្នាក់ ក្នុងតម្លៃកាន់តែខ្ពស់ ខណៈពេលដែលចំណូល និងប្រាក់ខែដែលទទួលបាន មិនសមាមាត្រនឹងការកើនឡើងនៃការចំណាយប្រចាំថ្ងៃ។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគសង្គមកម្ពុជាមើលឃើញថា ការកើនឡើងតម្លៃទំនិញ និងរបស់របរប្រើប្រាស់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា គឺបណ្តាលមកពីកត្តាវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ តាមការវាយតម្លៃរបស់អ្នកជំនាញ ស្ថានការណ៍នេះទាមទារឲ្យរដ្ឋាភិបាលរៀបចំ និងអនុវត្តគោលនយោបាយសមស្រប ដើម្បីរក្សាតម្លៃទំនិញក្នុងស្រុកឲ្យមានស្ថិរភាព និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អ្នកជំនាញក៏បានណែនាំឲ្យប្រជាពលរដ្ឋរៀបចំផែនការចំណាយឲ្យបានហ្មត់ចត់ ដើម្បីសម្របខ្លួនទៅនឹងបរិបទនៃការកើនឡើងថ្លៃទំនិញជាបន្តបន្ទាប់នៅលើទីផ្សារ។

Duration:00:12:37

Ask host to enable sharing for playback control

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើងកុំឲ្យកម្រើកឡើងវិញ?

4/18/2026
នាអំឡុងពេលបុណ្យឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ មានករណីក្មេងទំនើងជាច្រើនក្រុមបានវាយកាប់ចាក់គ្នា និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅតាមផ្លូវសាធារណៈ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ករណីវាយក្មេងទំនើងវាយរថយន្តមួយគ្រឿងដោយសារតែគ្រោះថ្នាក់ចរាចរណ៍។​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង ១៦ករណី ដោយបាន​ឃាត់ខ្លួនជនសង្ស័យ ៨៤នាក់បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ ហេតុអ្វីមួយរយៈចុងក្រោយនេះ សកម្ម​ភាព​​របស់​ក្មេងទំនើងហាក់ដូចជាកម្រើកឡើងវិញ?

Duration:00:11:08

Ask host to enable sharing for playback control

អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់ចំពោះបុគ្គលដែលបន្តលួចនាំចូលទំនិញថៃ

4/17/2026
នៅក្នុងសារសំឡេងនាយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានព្រមានបុគ្គលដែលបន្តលួចនាំទំនិញថៃចូលកម្ពុជាត្រូវតែឈប់ជាបន្ទាន់ ហើយថា កម្ពុជាមានទំនិញផ្ទាល់ខ្លួនប្រើប្រាស់គ្រប់គ្រាន់។ អ្នកវិភាគសង្គមគាំទ្រចំពោះការព្រមានរបស់ លោក ហ៊ុន សែន តែទន្ទឹមគ្នានេះ ពួកគេក៏បានជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់ដោយសារតែមានបុគ្គល ឬក្រុមមួយចំនួនដែលបន្តលួចនាំចូលទំនិញថៃចូលកម្ពុជាមិនមែនជាពលរដ្ឋធម្មតា។

Duration:00:11:52

Ask host to enable sharing for playback control

អ្នកជំនាញ៖ ការរៀបចំពិធីកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីតាមរាជធានី-ខេត្តបានទាក់ទាញភ្ញៀវទេសចរ

4/16/2026
បណ្តារាជធានី-ខេត្តក្នុងប្រទេសកម្ពុជាបានរៀបចំទីតាំងសម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលបានទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យដើរកម្សាន្តជាង ១លាននាក់។ អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ទោះបីកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពានរបស់ថៃក៏ដោយក៏ការរៀបចំពិធីជួបជុំនានាក្នុងពេលបុណ្យចូលឆ្នាំថ្មីបានជួយមួយផ្នែកដល់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

Duration:00:09:42

Ask host to enable sharing for playback control

តើសាររបស់លោក ហ៊ុន សែន ស្តីពីការប្រារព្ធពិធីនគរសង្ក្រាន្តឆ្លុះបញ្ចាំងបែបណាក្នុងបញ្ហាព្រំដែន?

4/15/2026
នៅថ្ងៃទី១៤ ខែមេសា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារប្រតិកម្មទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសដែលបានរិះគន់រដ្ឋាភិបាលជុំវិញការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសជិតខាង។ « របួសកូនដៃមួយមិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ » នេះជាសារដែលលោក ហ៊ុន សែនដែលចង់សំដៅថា បញ្ហាព្រំដែនមិនគួរធ្វើឱ្យបង្អាក់សកម្មភាពសេដ្ឋកិច្ចសង្គមដោយមិនរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនោះទេ។ សម្រាប់អ្នកវិភាគនយោបាយ សារបែបនេះនឹងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្ត។ តែសម្រាប់អ្នកនាំពាក្យព្រឹទ្ធសភា ពលរដ្ឋខ្មែរបានយល់ច្បាស់អំពីអត្ថន័យនៃសារនោះ។

Duration:00:10:12

Ask host to enable sharing for playback control

តើរដ្ឋាភិបាលគួរធ្វើអ្វីបន្ថែមដើម្បីទប់ស្កាត់កំណើនករណីឃាតកម្មរវាងអតីតប្តី និងប្រពន្ធ?

4/13/2026
មួយរយៈពេលចុងក្រោយនេះ មានករណីឃាតកម្មរវាងអតីតប្តី និងប្រពន្ធស្រដៀងៗគ្នាបានកើតឡើងជាបន្តបន្ទាប់នៅក្នុង​ប្រទេស​កម្ពុជា។ អ្នកតាមដានសង្គមមួយចំនួនលើកឡើងថា បញ្ហាអំពើហិង្សារវាងអតីតប្តី និងប្រពន្ធកើតមានឡើងដោយសារកង្វះវិធានការច្បាប់ និងប្រព័ន្ធការពារដែលមានប្រសិទ្ធភាពសម្រាប់ជនរងគ្រោះ។ ក្នុងន័យនេះ ពួកគេជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការការពារសន្តិសុខនៅតាមមូលដ្ឋាន ពិសេសនៅកម្រិតឃុំ សង្កាត់ រួមទាំងពង្រឹងការគ្រប់គ្រងការប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់។

Duration:00:11:07

Ask host to enable sharing for playback control

តើកម្ពុជា​​ដល់ពេល​កែប្រែឥរិយាបថប្រើប្រាស់ផ្លូវថ្នល់​សម្រាប់កម្មវិធីកំសាន្ត ឬយ៉ា​ងណា?

4/12/2026
ប្រជាពលរដ្ឋបានសម្តែងការ​ធុញទ្រាន់នឹងការកកស្ទះចរាចរណ៍នៅទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញ ដោយ​សារតែមានការរៀបចំកម្មវិធីបាញ់ទឹក ជះទឹក ឬ​បាតម្សៅរបស់ពលរដ្ឋនៅតំបន់នោះ រហូតឈានដល់​ធ្វើការបិទផ្លូវសាធារណៈ នៅក្រោមហេតុផលអបអរបុណ្យចូលឆ្នាំថ្មី។ ប៉ុន្តែសកម្មភាពនេះបានធ្វើឲ្យប៉ះពាល់​ការ​ធ្វើ​ដំណើររបស់ពលរដ្ឋផ្សេងទៀតដោយសារតែការកកស្ទះ ការ​ខាតពេលវេលា ពិសេសការ​ខាតបង់ប្រេងឥន្ធនៈយាន្តយន្ត ខណៈបច្ចុប្បន្នកម្ពុជាកំពុង​មានវិបត្តិតម្លៃថាមពលនៅឡើយ។ អ្នកជំនាញលើកឡើងថា ល្មមដល់ពេលដែលត្រូវ​កែប្រែឥរិយាបថក្នុងការប្រើប្រាស់ផ្លូវថ្នល់សម្រាប់កម្មវិធីកំសាន្ត។

Duration:00:09:56

Ask host to enable sharing for playback control

អ្នកជំនាញ៖ កម្ពុជាត្រូវពន្លឿនគម្រោងព្រែកជីកហ្វូណន ទោះជាប់ដៃក្នុងសង្រ្គាមឈ្លានពានពីប្រទេសដទៃ

4/11/2026
នៅថ្ងៃសៅរ៍ទី១១ខែមេសានេះ គម្រោងព្រែកជីកហ្វូណនតេជោ បានប្រកាសបើកការដ្ឋានដំណាក់កាលទី២ បន្ទាប់ពីគម្រោងមួយនេះបានស្ងប់ស្ងាត់អស់មួយរយៈ។ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គម្រោងព្រែកជីកហ្វូណនមិនបានជាប់គាំងឡើយ ហើយរដ្ឋាភិបាលនៅតែបន្តគម្រោងមួយនេះទៅតាមផែនការ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជាយល់ថា កម្ពុជាត្រូវតែពន្លឿនគម្រោងព្រែកជីកហ្វូណន ដែលជាគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់កម្ពុជាតាមផ្លូវទឹក។ ត្រូវតែពន្លឿនដ្បិតថា គម្រោងមួយនេះ ជាច្រកដឹកជញ្ជូនដ៏សំខាន់សម្រាប់កម្ពុជាក្នុងពេលអនាគត។ មានហេតុផលអ្វីខ្លះ ដែលកម្ពុជាត្រូវពន្លឿនគម្រោងព្រែកជីកហ្វូណន នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពានដោយប្រទេសជិតខាង?

Duration:00:07:42

Ask host to enable sharing for playback control

តើការទទួលនាវាចម្បាំងចិនជាឧបសគ្គដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃដែរ ឬទេ?

4/10/2026
ចិន តាមរយៈមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាផ្លូវការពីការផ្តល់នាវាចម្បាំងចិនទីមួយឲ្យកម្ពុជា និងបានអះអាងនៅថ្ងៃទី៩ ខែមេសាថា ការផ្តល់នាវាចម្បាំងចិនឱ្យកម្ពុជានេះមិនសំដៅគំរាមប្រទេសទី៣ណាមួយ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខតំបន់ដែរ។ បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះដដែល ការផ្តល់នាវាចម្បាំងចិនឱ្យកម្ពុជាពេលនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសចិន និងកម្ពុជា។ ចំណែកអ្នកតាមដានភូមិសាស្ត្រ នយោបាយយល់ថា តាមរយៈកាដូមួយនេះ ចិនគ្មានចេតនាអ្វីក្រៅពីរឹតចំណងការទូត និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទេ និងណែនាំឱ្យរដ្ឋាភិបាលកម្ពុជាបន្តរក្សាគោលនយោបាយពហុភាគីនិយម។

Duration:00:11:48

Ask host to enable sharing for playback control

ព្រំដែនខ្មែរ-ថៃ៖តើកម្ពុជាអាចសង្ឃឹម និងរំពឹងអ្វីខ្លះពីជំនួបរវាងពីមេដឹកនាំកម្ពុជា និងបារាំង?

4/9/2026
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូបានបញ្ចប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃក្នុងប្រទេសបារាំងនៅថ្ងៃពុធ ទី៨ មេសា។ នៅក្នុងសន្និសីទកាសែតពេលមកដល់កម្ពុជាវិញនាថ្ងៃព្រហស្បតិ៍ ទី៩មេសានេះ លោក ហ្សង់ ហ្វ្រង់ស័្វរតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានឆ្លៀតលាតត្រដាងការពិតនៃការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជាប្រាប់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ថា នេះជាជំហានមួយទៀតដែលកម្ពុជាយកការពិតទៅប្រាប់​សហគមន៍អន្តរជាតិឲ្យជួយដឹងឮពីបញ្ហាព្រំដែនខ្មែរដែលកំពុងត្រូវបានថៃរំលោភបំពាន។ តើកម្ពុជាអាចរំពឹងបានអ្វីខ្លះពីជំនួបរវាងពីមេដឹកនាំកម្ពុជា និងបារាំងក្នុងការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនជាមួយថៃ?

Duration:00:14:16

Ask host to enable sharing for playback control

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអូសកថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើទឹកដីខ្មែរ?

4/7/2026
អង្គភាពស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា ផ្ទៃដីកម្ពុជាជាង ២ ៣០០គីឡូម៉ែត្រ​ការ៉េបានស្ថិតក្នុងចំណុចវាយប្រហារដោយគ្រាប់បែកចង្កោមរបស់ថៃក្នុងសង្គ្រាមកាលពីឆ្នាំ២០២៥។ ថៃបានប្រើគ្រាប់បែកចង្កោមទម្លាក់លើទីតាំងជនស៊ីវិលកម្ពុជា តំបន់ក្បែរប្រាសាទបុរាណ និងតំបន់ផ្សេងៗទៀតនៅតាមព្រំដែនខ្មែរ-ថៃ។ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ថៃមានផែនការធ្វើឲ្យខូចខាតសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងតាមរយៈការប្រើគ្រាប់បែកចង្កោមដែលខុសនឹងច្បាប់អន្តរជាតិ(អនុសញ្ញាអូតាវ៉ា)។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអាចនាំថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើជនស៊ីវិលកម្ពុជា?

Duration:00:10:52

Ask host to enable sharing for playback control

ហេតុអ្វីការជួញដូរគ្រឿងញៀននៅតែអាចដំណើរការបាន ទោះមានការបង្ក្រាបជាបន្តបន្ទាប់?

4/6/2026
កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយបានរឹបអូសគ្រឿងញៀនជាង ២៣០គីឡូក្រាម និងឃាត់ជនសង្ស័យចម្រុះជាតិសាសន៍ ចំនួន ២២នាក់ រួមមានជនជាតិចិន វៀតណាម និងខ្មែរនៅក្នុងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។ អ្នកវិភាគសង្គមមើលឃើញថា បញ្ហាគ្រឿងញៀនបានចាក់ប្ញសនៅក្នុងសង្គមកម្ពុជា និងធ្វើឲ្យប៉ះពាល់ខ្លាំងលើយុវជន។ ក្នុងន័យនេះ ពួកគេចង់ឃើញអាជ្ញាធរបន្តបង្ក្រាបបទល្មើសគ្រឿងញៀន តាមរយៈការពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ការអប់រំដល់ពលរដ្ឋ និងលុបបំបាត់អំពើពុករលួយ។ ហេតុអ្វីការជួញដូរគ្រឿងញៀននៅតែអាចដំណើរការបាន ទោះមានការបង្ក្រាបជាបន្តបន្ទាប់?

Duration:00:11:45

Ask host to enable sharing for playback control

តើច្បាប់ប្រឆាំងការឆបោកអនឡាញត្រូវអនុវត្តបែបណាទើបធានាបានប្រសិទ្ធភាព និងតម្លាភាព?

4/4/2026
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានព្រឹទ្ធសភាកម្ពុជាបោះឆ្នោតអនុម័ត កាលពីថ្ងៃសុក្រទី០៣ ខែមេសា ឆ្នាំ២០២៦។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ការបង្រ្កាបបទល្មើសឆបោកអនឡាញនៅកម្ពុជា មិនមែនជារូបភាពនយោបាយឡើយ តែជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការបង្ក្រាបបទល្មើសដ៏ក្តៅគកុកមួយនេះ។ អ្នកតាមដានសង្គមយល់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ប្រឆាំងអំពើឆបោកអនឡាញនេះឲ្យតឹងរ៉ឹងជាទីបំផុត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការស្តារមុខមាត់របស់ប្រទេសជាតិឡើងវិញ។

Duration:00:15:16

Ask host to enable sharing for playback control

តើ​ម្ចាស់​ដែល​មាន​ទីតាំង​ជួល​គួរ​ព្រួយបារម្ភ​នឹង​ច្បាប់​ប្រឆាំង​បទល្មើស​អនឡាញ​ដែរ ឬ​ទេ?

4/3/2026
នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការជជែកវែកញែកដោយក្តីកង្វល់តាមបណ្តាញសង្គមលើមាត្រា១០ នៃច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកអនឡាញដែលចែងថា តុលាការអាចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋនូវអចលនវត្ថុណាដែលត្រូវបានប្រើប្រាស់ជាទីតាំង ឬមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តែក្តីកង្វល់នេះត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចេញមុខពន្យល់នៅថ្ងៃទី៣ ខែមេសាថា ការរឹបអូសទ្រព្យសម្បត្តិទីតាំងដែលមានសកម្មភាពឆបោកអនឡាញធ្វើឡើងនៅពេលរកឃើញថា ម្ចាស់ទីតាំងនោះបានសមគំនិតបង្កើតឱ្យមានសកម្មភាពឆបោកអនឡាញ។ អ្នកវិភាគសង្គមខ្លះសាទរចំពោះច្បាប់ថ្មីមួយនេះ ហើយអ្នកខ្លះទៀតបានស្នើឲ្យម្ចាស់ទីតាំងទាំងអស់ប្រុងប្រយ័ត្ន មុននឹងជួលឲ្យគេ។

Duration:00:10:17

Ask host to enable sharing for playback control

អ្នកឃ្លាំមើល៖ កម្ពុជាត្រូវការពង្រឹងយន្តការឃ្លាំមើលការអនុវត្តទោសឲ្យបានត្រឹមត្រូវ

4/2/2026
នៅពេលនិយាយដល់ការអនុវត្តទោសទណ្ឌលើជនបង្កហេតុដែលជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិ មហាជនតែងតែមានចម្ងល់ថា តើអ្នកទាំងនោះពិតជាបានអនុវត្តទោសត្រឹមត្រូវតាមការសម្រេចរបស់តុលាការដែរ ឬយ៉ាងណា។ នេះជាសំណួរដែលអ្នកឃ្លាំមើលសង្គមមួយចំនួនបានចោទសួរដូចគ្នា ពិសេសក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍ផ្សេងទៀតនាពេលកន្លងមក។ បើតាមអ្នកឃ្លាំមើលសង្គមខ្លះ ជនបង្កបានអនុវត្តទោសក្នុងពន្ធនាគារតិចតួចបំផុត ហើយទោសទណ្ឌដែលនៅសេសស់ត្រូវបានព្យួរ។ ក្នុងន័យនេះត្រូវបានអ្នកឃ្លាំមើលសង្គមមួយចំនួនយល់ថា ប្រព័ន្ធច្បាប់នៅកម្ពុជាខ្វះយន្តការតាមដានការអនុវត្តទោសឲ្យបានត្រឹមត្រូវ ពិសេសលើជនបង្កដែលមានយសស័ក្តិ អំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភ។

Duration:00:14:23