
Cambodia's daily events
RFI
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Location:
Paris, France
Genres:
News & Politics Podcasts
Networks:
RFI
Description:
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Language:
Khmer
Episodes
តើអាជ្ញាធរគួររៀបចំតំបន់ថ្មើរជើងចតុមុខបែបម៉េច ដើម្បីកុំឱ្យបាត់បង់ភាពទាក់ទាញ?
5/4/2026
ថ្មីៗនេះ ពលរដ្ឋរស់នៅម្តុំតំបន់ថ្មើរជើងចតុមុខបានត្អូញត្អែរពីការរំខានដោយសារតែការប្រគុំតន្ត្រីខ្នាតធំរបស់ក្រុមហ៊ុនស្រាបៀរនៅរៀងរាល់ចុងសប្តាហ៍។ បើតាមពលរដ្ឋ សំឡេងនៃការប្រគុំតន្ត្រីបានបង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅ ពិសេសសម្រាប់កុមារ មនុស្សចាស់ និងអ្នកជំងឺ។ អ្វីដែលពួកគេចង់បាន គឺបញ្ឈប់ការប្រគុំតន្ត្រីខ្នាតធំតាមផ្លូវថ្មើរជើងចតុមុខតែម្តង។ នៅទីបំផុត រដ្ឋបាលរាជធានីភ្នំពេញបានទទួលយកសំណូមពរ និងក្តីកង្វល់របស់ពលរដ្ឋដោយលែងអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីខ្នាតធំតាមផ្លូវថ្មើរជើងចតុមុខបន្តទៀត។ ដូច្នេះតើអាជ្ញាធរគួររៀបចំតំបន់ថ្មើរជើងចតុមុខបែបម៉េច ដើម្បីកុំឱ្យបាត់បង់ភាពទាក់ទាញ?
Duration:00:13:26
តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ បើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?
5/2/2026
បញ្ញវន្តថៃខ្លះបានចេញមុខអះអាងថា ប្រសិនបើលុបចោលអនុស្សរណៈនៃការយោគយល់ MOU២០០១(MoU44) ទាក់ទងទៅនឹងតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ នោះនឹងធ្វើឲ្យថៃជាអ្នកខាតបង់ធ្ងន់ធ្ងរ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលចង់លុបចោលMOUនេះ និងចាត់ទុកការលុបMOUនេះ នឹងប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហានៅតំបន់ខ្ពង់រាបក្នុងបាតសមុទ្រនៃប្រទេសទាំងពីរ។ តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ ប្រសិនបើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?
Duration:00:10:24
តើរដ្ឋាភិបាលគួរធ្វើអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?
5/1/2026
ថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះមកនៅត្រឹម ៤,៣%។ ការទម្លាក់អត្រាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះត្រូវបានAMRO លើកយកហេតុផលមកពន្យល់ថា គឺដោយសារការកើនឡើងតម្លៃប្រេងឥន្ទនៈដែលប៉ះពាល់ដល់វិស័យជាច្រើន ពិសេសច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់។ តាមពិតទៅ ការព្យាករណ៍របស់ AMRO ក៏មិនសូវខុសគ្នាពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាបានជំរុញឱ្យរដ្ឋាភិបាលត្រៀមឆ្លើយតបនឹងការវិវត្តនៃស្ថានការណ៍ពិភពលោក និងបន្តដាក់ចេញនូវគោលនយោបាយថ្មីៗបន្ថែមទៀត។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?
Duration:00:14:58
តើការតម្កល់ទោសក្បត់ជាតិរបស់លោក កឹម សុខា អាចប៉ះពាល់ដល់ការបោះឆ្នោតនាថ្ងៃខាងមុខដែរ ឬទេ?
4/30/2026
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការទាក់ទងនឹងទោសក្បត់ជាតិរបស់លោក កឹម សុខា។ លើសពីនេះ សាលាឧទ្ធរណ៍បានបន្ថែមទោសមិនឲ្យមេដឹកនាំអតីតបក្សប្រឆាំងរូបនេះចេញពីប្រទេសរយៈពេល ៥ឆ្នាំ។ អ្នកតាមដាននយោបាយស្រុកខ្មែរយល់ថា ការតម្កល់ទោសក្បត់ជាតិរបស់លោក កឹម សុខានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ។ ផលប៉ះពាល់ដែលសហគមន៍អន្តរជាតិមួយចំនួននឹងអាចចាត់ទុកថា ដំណើរការប្រជាធិបតេយ្យកម្ពុជាកាន់តែដើរថយក្រោយថែមទៀត។
Duration:00:13:01
អ្វីទៅជាស្ថានភាពពិតនៃលំហសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៦?
4/29/2026
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា បានឱ្យដឹងថា សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៦ គឺមានស្ថានភាពល្អប្រសើរ និងបង្ហាញពីភាពចាស់ទុំក្នុងវិស័យសារព័ត៌មាន។ នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦» នារសៀលថ្ងៃទី២៩ ខែមេសានេះ លោក នេត ភក្ត្រា បញ្ជាក់ថា ៨១%នៃអ្នកចូលរួមស្ទង់មតិចាត់ទុកសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានការវិវត្តន៍ប្រកបដោយវិជ្ជមាន ខណៈមានតែជិត ២% ប៉ុណ្ណោះដែលចាត់ទុកមិនទាន់ល្អនៅឡើយ។ ចំពោះក្រុមអង្គការសង្គមស៊ីវិលវិញ ពួកគេនៅតែមើលឃើញពីភាពរួមតូចនៃលំហសេរីភាពសារព័ត៌មាននៅកម្ពុជា ពិសេសការរឹតត្បិត និងការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មានក្នុងពេលមានជម្លោះព្រំដែនជាមួយថៃ និងក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកអនឡាញ។
Duration:00:15:10
អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវមានច្បាប់ដើម្បីរក្សាកន្លែងការងាររបស់យុវជនដែលបំពេញកាតព្វកិច្ចយោធា
4/27/2026
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនឯកជនត្រូវរក្សាកន្លែងការងារសម្រាប់យុវជនដែលទៅបំពេញកាតព្វកិច្ចយោធាដោយពួកគេនឹងអាចបន្តធ្វើការងារក្នុងតួនាទីដដែលនៅក្នុងក្រុមហ៊ុនដដែល បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា។ បើតាមលោកនាយករដ្ឋមន្ត្រី អំឡុងពេលបំពេញកាតព្វកិច្ចយោធា រដ្ឋាភិបាលនឹងគិតគូរលើការបណ្តុះបណ្តាល សេវាសុខាភិបាល ការស្នាក់នៅបរិភោគ របបឯកសណ្ឋាន និងគ្រឿងបំពាក់ ព្រមទាំងប្រាក់ឧបត្ថម្ភ តែពួកគេនឹងមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ។ អ្នកវិភាគសង្គមមួយចំនួនយល់ស្របតាមការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត តែទាមទារឲ្យមានការធានាច្បាស់លាស់ តាមរយៈការចែងនៅក្នុងច្បាប់។
Duration:00:12:31
តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ?
4/26/2026
នៅក្នុងពិធីជួបសំណេះសំណាលជាមួយសហជីពកម្មករ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ករណីក្មេងទំនើងដែលតែងតែបង្កការអុកឡុកនៅក្នុងសង្គម អាចត្រូវបានពិចារណាចាប់បញ្ជូនពួកគេទៅកាន់សមរភូមិមុខ ឲ្យធ្វើការងារមួយចំនួន ដូចជា ជីកលេណដ្ឋាន ជាដើម។ អ្នកវិភាគមួយចំនួន បានគាំទ្រគំនិតនេះ តែអ្នកខ្លះទៀត ចាត់ទុកថានេះ«គ្រាន់តែនយោបាយផ្គាប់ចិត្តមហាជន»។ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
Duration:00:10:27
តើកម្ពុជាអាចផ្តាច់ឬសគល់ឧក្រិដ្ឋកម្មអនឡាញទាំងស្រុងបានទេ?
4/25/2026
រដ្ឋាភិបាលកម្ពុជា បានដាក់ការប្តេជ្ញាចិត្តជាថ្មីថា នឹងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឲ្យអស់ពីប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ តែនៅទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ដែលទើបតែចង្អុលឈ្មោះអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ថាជាស្តេចឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប។ អ្នកវិភាគយល់ថា កម្ពុជាពិបាកស្វែងរកការគាំទ្រ និងការជឿជាក់ពីសហគមន៍អន្តរជាតិ ប្រសិនបើរដ្ឋាភិបាលមិនហ៊ានអារសាច់ ឬបង្ហាញភស្តុតាងបំភ្លឺថា អ្នកមានឥទ្ធិពលធំៗ មិនមានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ។ តើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឲ្យដល់ ឬសគល់អាចធ្វើទៅរួចទេ?
Duration:00:13:29
តើច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ និងបន្ទាន់យ៉ាងណាសម្រាប់កម្ពុជា?
4/24/2026
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រៀមបញ្ចូនទៅរដ្ឋសភាដោយច្បាប់នេះត្រូវប្រកាសជាការប្រញាប់។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពីកាតព្វកិច្ចយោធា តម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចចូលហ្វឹកហាត់ទាហាន ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ អ្នកវិភាគគាំទ្រការអនុវត្តកាតព្វកិច្ចយោធារបស់យុវជនខ្មែរ។ តែទន្ទឹមគ្នានេះ ក៏មានការបារម្ភពីភាពលម្អៀង និងអំពើពុករលួយក្នុងការអនុវត្តកាតព្វកិច្ចយោធានេះ។ តើច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់យ៉ាងណាសម្រាប់វិស័យការពារជាតិកម្ពុជា ស្របពេលដែលប្រទេសកំពុងមានជម្លោះព្រំដែនជាមួយថៃ?
Duration:00:12:12
តើកិច្ចប្រជុំ ២+២ រវាងកម្ពុជា-ចិន នឹងអាចជួយរកដំណោះស្រាយឲ្យជម្លោះព្រំដែនខ្មែរ-ថៃ បានឬទេ?
4/23/2026
នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ កម្ពុជា និងចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានទាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាទាំងក្នុងតំបន់ និងសកលលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី២៣មេសា។ អំឡុងពេលមានវត្តមាននៅទីក្រុងភ្នំពេញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ ភាគីទាំងពីរបានជជែកគ្នាពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃផងដែរ។ តើកិច្ចប្រជុំ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់កម្ពុជានិងចិន ជាឱកាសជួយរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ ដែរឬទេ?
Duration:00:13:21
តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា?
4/21/2026
កម្ពុជាបានចេញកំណត់ទូតតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពពង្រីកការកាន់កាប់ដោយខុសច្បាប់របស់កម្លាំងយោធាថៃមកលើទឹកដីកម្ពុជា ពោលគឺតាំងពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កាលពីចុងឆ្នាំ២០២៥។ តែភាគីថៃនៅតែបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជាមិនឈប់ឈរ។ ការឈ្លានពានរបស់ថៃបានកើនឡើងដល់ជាង២០ទីតាំង រាប់ទាំង៦ទីតាំងថ្មី ចុងក្រោយ ដែលកងទ័ពថៃបានពង្រីកការកាន់កាប់ កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។ ក្រៅពីការតវ៉ាតាមកំណត់ទូតផ្លូវការ តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា?
Duration:00:10:44
តើរដ្ឋាភិបាលគួរមានវិធានការបែបណា ដើម្បីឆ្លើយតបនឹងការឡើងថ្លៃទំនិញជាបន្តបន្ទាប់?
4/20/2026
នាពេលថ្មីៗនេះ មានការជជែក និងពិភាក្សាគ្នា លើបណ្តាញសង្គមអំពីស្តង់ដារនៃការរស់នៅ (Living Standard) ក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងពីការចំណាយលើម្ហូបអាហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ និងការជួលកន្លែងស្នាក់ ក្នុងតម្លៃកាន់តែខ្ពស់ ខណៈពេលដែលចំណូល និងប្រាក់ខែដែលទទួលបាន មិនសមាមាត្រនឹងការកើនឡើងនៃការចំណាយប្រចាំថ្ងៃ។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគសង្គមកម្ពុជាមើលឃើញថា ការកើនឡើងតម្លៃទំនិញ និងរបស់របរប្រើប្រាស់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា គឺបណ្តាលមកពីកត្តាវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ តាមការវាយតម្លៃរបស់អ្នកជំនាញ ស្ថានការណ៍នេះទាមទារឲ្យរដ្ឋាភិបាលរៀបចំ និងអនុវត្តគោលនយោបាយសមស្រប ដើម្បីរក្សាតម្លៃទំនិញក្នុងស្រុកឲ្យមានស្ថិរភាព និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អ្នកជំនាញក៏បានណែនាំឲ្យប្រជាពលរដ្ឋរៀបចំផែនការចំណាយឲ្យបានហ្មត់ចត់ ដើម្បីសម្របខ្លួនទៅនឹងបរិបទនៃការកើនឡើងថ្លៃទំនិញជាបន្តបន្ទាប់នៅលើទីផ្សារ។
Duration:00:12:37
តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើងកុំឲ្យកម្រើកឡើងវិញ?
4/18/2026
នាអំឡុងពេលបុណ្យឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ មានករណីក្មេងទំនើងជាច្រើនក្រុមបានវាយកាប់ចាក់គ្នា និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅតាមផ្លូវសាធារណៈ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ករណីវាយក្មេងទំនើងវាយរថយន្តមួយគ្រឿងដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង ១៦ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ៨៤នាក់បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ ហេតុអ្វីមួយរយៈចុងក្រោយនេះ សកម្មភាពរបស់ក្មេងទំនើងហាក់ដូចជាកម្រើកឡើងវិញ?
Duration:00:11:08
អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់ចំពោះបុគ្គលដែលបន្តលួចនាំចូលទំនិញថៃ
4/17/2026
នៅក្នុងសារសំឡេងនាយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានព្រមានបុគ្គលដែលបន្តលួចនាំទំនិញថៃចូលកម្ពុជាត្រូវតែឈប់ជាបន្ទាន់ ហើយថា កម្ពុជាមានទំនិញផ្ទាល់ខ្លួនប្រើប្រាស់គ្រប់គ្រាន់។ អ្នកវិភាគសង្គមគាំទ្រចំពោះការព្រមានរបស់ លោក ហ៊ុន សែន តែទន្ទឹមគ្នានេះ ពួកគេក៏បានជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់ដោយសារតែមានបុគ្គល ឬក្រុមមួយចំនួនដែលបន្តលួចនាំចូលទំនិញថៃចូលកម្ពុជាមិនមែនជាពលរដ្ឋធម្មតា។
Duration:00:11:52
អ្នកជំនាញ៖ ការរៀបចំពិធីកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីតាមរាជធានី-ខេត្តបានទាក់ទាញភ្ញៀវទេសចរ
4/16/2026
បណ្តារាជធានី-ខេត្តក្នុងប្រទេសកម្ពុជាបានរៀបចំទីតាំងសម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលបានទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យដើរកម្សាន្តជាង ១លាននាក់។ អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ទោះបីកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពានរបស់ថៃក៏ដោយក៏ការរៀបចំពិធីជួបជុំនានាក្នុងពេលបុណ្យចូលឆ្នាំថ្មីបានជួយមួយផ្នែកដល់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
Duration:00:09:42
តើសាររបស់លោក ហ៊ុន សែន ស្តីពីការប្រារព្ធពិធីនគរសង្ក្រាន្តឆ្លុះបញ្ចាំងបែបណាក្នុងបញ្ហាព្រំដែន?
4/15/2026
នៅថ្ងៃទី១៤ ខែមេសា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារប្រតិកម្មទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសដែលបានរិះគន់រដ្ឋាភិបាលជុំវិញការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសជិតខាង។ « របួសកូនដៃមួយមិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ » នេះជាសារដែលលោក ហ៊ុន សែនដែលចង់សំដៅថា បញ្ហាព្រំដែនមិនគួរធ្វើឱ្យបង្អាក់សកម្មភាពសេដ្ឋកិច្ចសង្គមដោយមិនរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនោះទេ។ សម្រាប់អ្នកវិភាគនយោបាយ សារបែបនេះនឹងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្ត។ តែសម្រាប់អ្នកនាំពាក្យព្រឹទ្ធសភា ពលរដ្ឋខ្មែរបានយល់ច្បាស់អំពីអត្ថន័យនៃសារនោះ។
Duration:00:10:12
តើរដ្ឋាភិបាលគួរធ្វើអ្វីបន្ថែមដើម្បីទប់ស្កាត់កំណើនករណីឃាតកម្មរវាងអតីតប្តី និងប្រពន្ធ?
4/13/2026
មួយរយៈពេលចុងក្រោយនេះ មានករណីឃាតកម្មរវាងអតីតប្តី និងប្រពន្ធស្រដៀងៗគ្នាបានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ អ្នកតាមដានសង្គមមួយចំនួនលើកឡើងថា បញ្ហាអំពើហិង្សារវាងអតីតប្តី និងប្រពន្ធកើតមានឡើងដោយសារកង្វះវិធានការច្បាប់ និងប្រព័ន្ធការពារដែលមានប្រសិទ្ធភាពសម្រាប់ជនរងគ្រោះ។ ក្នុងន័យនេះ ពួកគេជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការការពារសន្តិសុខនៅតាមមូលដ្ឋាន ពិសេសនៅកម្រិតឃុំ សង្កាត់ រួមទាំងពង្រឹងការគ្រប់គ្រងការប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់។
Duration:00:11:07
តើកម្ពុជាដល់ពេលកែប្រែឥរិយាបថប្រើប្រាស់ផ្លូវថ្នល់សម្រាប់កម្មវិធីកំសាន្ត ឬយ៉ាងណា?
4/12/2026
ប្រជាពលរដ្ឋបានសម្តែងការធុញទ្រាន់នឹងការកកស្ទះចរាចរណ៍នៅទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញ ដោយសារតែមានការរៀបចំកម្មវិធីបាញ់ទឹក ជះទឹក ឬបាតម្សៅរបស់ពលរដ្ឋនៅតំបន់នោះ រហូតឈានដល់ធ្វើការបិទផ្លូវសាធារណៈ នៅក្រោមហេតុផលអបអរបុណ្យចូលឆ្នាំថ្មី។ ប៉ុន្តែសកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ការធ្វើដំណើររបស់ពលរដ្ឋផ្សេងទៀតដោយសារតែការកកស្ទះ ការខាតពេលវេលា ពិសេសការខាតបង់ប្រេងឥន្ធនៈយាន្តយន្ត ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានវិបត្តិតម្លៃថាមពលនៅឡើយ។ អ្នកជំនាញលើកឡើងថា ល្មមដល់ពេលដែលត្រូវកែប្រែឥរិយាបថក្នុងការប្រើប្រាស់ផ្លូវថ្នល់សម្រាប់កម្មវិធីកំសាន្ត។
Duration:00:09:56
អ្នកជំនាញ៖ កម្ពុជាត្រូវពន្លឿនគម្រោងព្រែកជីកហ្វូណន ទោះជាប់ដៃក្នុងសង្រ្គាមឈ្លានពានពីប្រទេសដទៃ
4/11/2026
នៅថ្ងៃសៅរ៍ទី១១ខែមេសានេះ គម្រោងព្រែកជីកហ្វូណនតេជោ បានប្រកាសបើកការដ្ឋានដំណាក់កាលទី២ បន្ទាប់ពីគម្រោងមួយនេះបានស្ងប់ស្ងាត់អស់មួយរយៈ។ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គម្រោងព្រែកជីកហ្វូណនមិនបានជាប់គាំងឡើយ ហើយរដ្ឋាភិបាលនៅតែបន្តគម្រោងមួយនេះទៅតាមផែនការ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជាយល់ថា កម្ពុជាត្រូវតែពន្លឿនគម្រោងព្រែកជីកហ្វូណន ដែលជាគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់កម្ពុជាតាមផ្លូវទឹក។ ត្រូវតែពន្លឿនដ្បិតថា គម្រោងមួយនេះ ជាច្រកដឹកជញ្ជូនដ៏សំខាន់សម្រាប់កម្ពុជាក្នុងពេលអនាគត។ មានហេតុផលអ្វីខ្លះ ដែលកម្ពុជាត្រូវពន្លឿនគម្រោងព្រែកជីកហ្វូណន នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពានដោយប្រទេសជិតខាង?
Duration:00:07:42
តើការទទួលនាវាចម្បាំងចិនជាឧបសគ្គដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃដែរ ឬទេ?
4/10/2026
ចិន តាមរយៈមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាផ្លូវការពីការផ្តល់នាវាចម្បាំងចិនទីមួយឲ្យកម្ពុជា និងបានអះអាងនៅថ្ងៃទី៩ ខែមេសាថា ការផ្តល់នាវាចម្បាំងចិនឱ្យកម្ពុជានេះមិនសំដៅគំរាមប្រទេសទី៣ណាមួយ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខតំបន់ដែរ។ បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះដដែល ការផ្តល់នាវាចម្បាំងចិនឱ្យកម្ពុជាពេលនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសចិន និងកម្ពុជា។ ចំណែកអ្នកតាមដានភូមិសាស្ត្រ នយោបាយយល់ថា តាមរយៈកាដូមួយនេះ ចិនគ្មានចេតនាអ្វីក្រៅពីរឹតចំណងការទូត និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទេ និងណែនាំឱ្យរដ្ឋាភិបាលកម្ពុជាបន្តរក្សាគោលនយោបាយពហុភាគីនិយម។
Duration:00:11:48