International politics-logo

International politics

RFI France

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។
More Information

Location:

France

Networks:

RFI France

Description:

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។

Language:

Khmer


Episodes

​របប ប៉ុល ពត​៖ ខ្មែរ​សម្លាប់​ខ្មែរ​?​ - 29/04/2019

4/28/2019
More
ក្រោយ​ពី​បាន​និយាយ​រៀបរាប់​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​សប្តាហ៍ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន បិទ​បញ្ចប់​ការ​សិក្សា​ទៅ​លើ​ទំព័រ​ដ៏​ខ្មៅរ​ងងិត​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ក្រោយ​ពី​បាន​ដួល​រលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩​ហើយ ហេតុអ្វី​បាន​ជា​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម​ ទាំង​យោធា​និង​ទាំង​នយោបាយ បន្ត​មាន​ដង្ហើម​ត​ទៅ​ទៀត​ ត​រហូត​ដល់​ឆ្នាំ​១៩៩៩? តើ​កម្ពុជា​ប្រជាធិបតេយ្យ​ពិត​ជា​បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍​មែន​ឬ​ទេ?...

Duration:00:14:33

​វៀត​ណាម​វាយ​រំលំ​របប ​ប៉ុល ពត​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ - 22/04/2019

4/21/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា ក្បត់​អង្គការ។ កាល​ណោះ ​ទង្វើ​នេះ​ជំរុញ​ឱ្យ​កម្មាភិបាល​និង​យោធា​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា​ច្រើន​សិប​នាក់ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់​ចូល​ព្រៃ ឆ្លង​ដែន​ទៅ​វៀតណាម...

Duration:00:13:29

​របប​ខ្មែរ​ក្រហម​ផ្តើម​រក​រឿង​បញ្ឆេះ​សង្គ្រា​ម​ជាមួយ​វៀត​ណាម ​នៅ​ឆ្នាំ​១៩៧៧​ - 08/04/2019

4/7/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​បក្ស​និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ផ្តើម​ពិនិត្យ​មើល​មូលហេតុ​ធំៗ​ដែល​នាំ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​និង​វៀតណាម។

Duration:00:11:59

​ការ​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨​ - 25/02/2019

2/24/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​មូល​ហេតុ​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​កាប់​សម្លាប់​រង្គាល​គ្មាន​រើស​មុខ ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​។ នៅ​ថ្ងៃ​នេះ​ វិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨​។

Duration:00:13:55

​នយោ​បាយ​កាប់​សម្លាប់​រង្គាល​របស់​ខ្មែរ​ក្រហម​ - 18/02/2019

2/17/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពន្យល់ពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥​ដល់ឆ្នាំខែមករាឆ្នាំ១៩៧៩។

Duration:00:12:09

​អង្គ​ការ​ខ្មែរ​ក្រហម​ដាក់​ទិស​ដៅ​ មួយ​ហិក​តា​ឱ្យ​បាន​ស្រូវ​បី​តោន​ - 11/02/2019

2/10/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​មេសា​ឆ្នាំ​១៩៧៦​ទៅ ​សាឡុត ស បាត់ឈ្មោះ ហើយបែរជាលេច​ឈ្មោះ ប៉ុល ពត​ទៅ​វិញ​ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិប តេយ្យ។ ថ្ងៃ​នេះហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បកស្រាយ​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។

Duration:00:12:06

​ឆ្នាំ​១៩៧៦ ​សម្តេច ​សីហនុ ​លា​លែង​ពី​តំណែង ​រី​ឯ ​ប៉ុល ​ពត ​លេច​ឈ្មោះ​ជា​ផ្លូវ​ការ​ - 28/01/2019

1/27/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា នៅ​ចុង​ឆ្នាំ​១៩៧៥ មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល បង្រួប​បង្រួម​កង​ទ័ព និង​ពុះ​បែង​ចែក​ឡើង​វិញ​ព្រំ​ដែន​នៃ​ភូមិ​ភាគ​នីមួយៗ​។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពីសម្តេច សីហនុ ដែល​ព្រះអង្គ​យាង​ពី​ប៉េកាំង​ត្រឡប់​ចូល​មក ភ្នំពេញ​វិញ​នៅ​ចុង​ឆ្នាំ​១៩៧៥។ នៅ​ខែ​មិនា​ឆ្នាំ​១៩៧៦ សម្តេច សីហនុ សម្រេច​លា​លែង​ពី​តំណែង។ ​...

Duration:00:10:31

​ចុង​ឆ្នាំ​១៩៧៥ ​មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល​នៅ​ភ្នំពេញ​ ​តែ​បន្ត​លាក់​មុខ​ - 21/01/2019

1/20/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ ​លើក​ឡើង​ពី​ពួក​មេ​ខ្មែរ​ក្រហម​ដែល​បាន​នាំ​គ្នាចេញពីព្រៃ​ចូល​មកដល់​ភ្នំពេញ​នៅ​ចុង​ខែ​មេសា​ឆ្នាំ​១៩៧៥ ដើម្បី​រៀប​ចំ​របប​ដឹក​នាំ​ថ្មី។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពន្យល់​ថា នៅ​ចុង​ឆ្នាំ​១៩៧៥ មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល បង្រួប​បង្រួម​កង​ទ័ព និង​ពុះ​បែង​ចែក​ឡើង​វិញ​ព្រំ​ដែន​នៃ​ភូមិ​ភាគ​នីមួយៗ​។

Duration:00:10:07

​ប៉ុល ​ពត ​ចេញ​ពី​ព្រៃ ​ចូល​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​២២​មេសា​១៩៧៥​ - 14/01/2019

1/13/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់ថា ខ្មែរក្រហម ផ្តើម​កាប់​សម្លាប់​ខ្មែរ​ដូច​គ្នា និង​បណ្តេញ​ប្រជាជន​ទាំង​ជាង​២​លាន​នាក់​ចេញ​ពីភ្នំពេញ នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ពួក​មេ​ខ្មែរ​ក្រហម​ដែល​បាន​នាំ​គ្នាចេញពីព្រៃ​ចូល​មកដល់​ភ្នំពេញ​នៅ​ចុង​ខែ​មេសា​ឆ្នាំ​១៩៧៥ ដើម្បី​រៀប​ចំ​របប​ដឹក​នាំ​ថ្មី។

Duration:00:09:33

​១៧ ​មេសា ​១៩៧៥​៖ ​នរក​ខ្មែរ​ក្រហម​ផ្តើម​ឡើង​នៅ​ភ្នំពេញ​ - 07/01/2019

1/6/2019
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់​ពី​ប្រតិបត្តិការ​សឹក​ទ្រង់ទ្រាយ​ធំ​ដែល​ខ្មែរ​ក្រហម​ផ្តើម​ធ្វើ​ចាប់ពីដើម​ឆ្នាំ​១៩៧៥​ទៅ ដើម្បី​វាយ​យក​ភ្នំពេញ​ឱ្យ​ទាល់​តែ​បាន​នៅ​រដូវ​ប្រាំង​ឆ្នាំ១៩៧៥។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥។ កាល​ណោះ ខ្មែរ​ក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ...

Duration:00:11:48

​១៧​មេសា​១៩៧៥​ ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ភ្នំពេញ​ - 24/12/2018

12/23/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់​ពីបរាជ័យ​ពីរ​ដង​ផ្ទួនៗ​គ្នា​របស់​ខ្មែរ​ក្រហម​ក្នុង​ការ​ក្រសោប​យក​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៣ និង​នៅ​ឆ្នាំ​១៩៧៤។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ប្រតិបត្តិការ​សឹក​ទ្រង់ទ្រាយ​ធំ​ដែល​ខ្មែរ​ក្រហម​ផ្តើម​ធ្វើ​ចាប់ពីដើម​ឆ្នាំ​១៩៧៥​ទៅ ដើម្បី​វាយ​យក​ភ្នំពេញ​ឱ្យ​ទាល់​តែ​បាន​នៅ​រដូវ​ប្រាំង​ឆ្នាំ១៩៧៥។

Duration:00:08:10

​ខ្មែរ​ក្រហម​ចង់​វាយ​ក្រសោប​យក​ទីក្រុង​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៧៣​ម្ល៉េះ​ - 17/12/2018

12/16/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់​ថា ចាប់​ពី​ឆ្នាំ​១៩៧១​មក​ម្ល៉េះ តំបន់​រំដោះ​បាន​បណ្តើរៗ​ដោយ​ពួក​ខ្មែរ​ក្រហម​ គឺ​ជា​មន្ទី​ពិសោធ​គំនិត​បដិវត្តន៍​របស់ ​សាឡុត ស។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ថា ខ្មែរ​ក្រហម​ចង់​វាយ​ក្រសោប​យក​ទីក្រុង​ភ្នំពេញ​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​១៩៧៣​ម្ល៉េះ។

Duration:00:08:13

​មុន​ថ្ងៃ១៧ មេសា ឆ្នាំ​១៩៧៥ «តំបន់​រំដោះ» ជា​មន្ទី​ពិសោធ​បដិវត្តន៍​ខ្មែរ​ក្រហម​ - 10/12/2018

12/9/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ព្រះ​រាជ​ដំណើរ​របស់​សម្តេច សីហនុ ពី​ប៉េកាំង​ទៅ​កាន់“តំបន់​រំដោះ” ពោល​គឺ​តំបន់​ដែល​កាន់កាប់​ដោយ​ខ្មែរ​ក្រហម ​ក្នុង​ឆ្នាំ​១៩៧៣។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​និយាយ​ពន្យល់​ថា តំបន់​រំដោះ​ទាំង​នេះ គឺ​ជា​មន្ទី​ពិសោធ​គំនិត​បដិវត្តន៍​របស់​ពួក​ខ្មែរ​ក្រហម តាំង​ពី​ឆ្នាំ​១៩៧១​ម្ល៉េះ។...

Duration:00:10:38

​ព្រះ​រាជ​ដំណើរ​របស់ សម្តេច សីហនុ ពី​ប៉េកាំង​មក​កាន់​“តំបន់រំដោះ”​ក្នុង​ឆ្នាំ​១៩៧៣​ - 03/12/2018

12/2/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​​ពន្យល់​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​ដ៏​យូរ​លង់​រវាង​ពួក​កុម្មុយនីស្ត​វៀតណាម​និង​ពួក​ខ្មែរ​ក្រហម​ផ្តើម​ដើរ​ដល់​ទី​បញ្ចប់ នៅ​ឆ្នាំ​១៩៧៣។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ព្រះ​រាជ​ដំណើរ​របស់ សម្តេច សីហនុ ពី​ប៉េកាំង​មក​កាន់“តំបន់​រំដោះ” ពោល​គឺ​តំបន់​ដែល​កាន់កាប់​ដោយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៣។...

Duration:00:11:13

​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​សីហនុ ជា​ភ័ព្វ​សំណាង​សម្រាប់​បដិវត្តន៍​ខ្មែរ​ក្រហម​ - 05/11/2018

11/4/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​ការ​កកើត​ឡើង​នៃ​កងទ័ព​ខ្មែរ​ក្រហម ។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី មូលហេតុ​នៅ​ខាង​ក្រៅ​ប្រទេស និង​មូលហេតុ​នៅ​ខាង​ក្នុង​ប្រទេស​ដែល​ធ្វើ​ឱ្យ​សម្តេច​សីហនុ ក្នុង​នាម​ជា​ព្រះប្រមុខរដ្ឋ​នៃ​កម្ពុជា​អាព្យាក្រឹត ក្តាប់​ស្ថានភាព​ទូទៅ​លែង​ជាប់​នៅ​ចុង​ទសវត្សរ៍​១៩៦០ រហូត​ដល់​ជំរុញ​ឱ្យ​ពួក​ស្តាំ​និយម...

Duration:00:11:55

​នៅ​ឆ្នាំ​១៩៧៣ ខ្មែរ​ក្រហម​និង​វៀតណាម​ខាង​ជើង​ផ្តើម​បែក​បាក់​គ្នា រីឯ​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​កម្ពុជា​ - 29/10/2018

10/28/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ពន្យល់​ថា ហេតុ​អ្វី​បាន​ជា នៅ​ដើម​ទសវត្សរ៍​១៩៧០​ ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម នៅ​លើសមរភូមិ​កម្ពុជា។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ខ្មែរ​ក្រហមនិង​វៀតណាម​ខាង​ជើងផ្តើមបែកបាក់គ្នា នៅឆ្នាំ១៩៧៣។

Duration:00:08:19

ដើម​ដំបូង ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម - 22/10/2018

10/21/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​បដិវត្តន៍​ខ្មែរ​ក្រហម​រីក​ធំ​ធាត់ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពន្យល់​ថា ហេតុអ្វី​បាន​ជា នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​ ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម។

Duration:00:10:19

​ហេតុ​អ្វី​បាន​ជា​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ខ្លាំង​ ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០​?​ - 15/10/2018

10/14/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពីស្ថានភាពខាង​ក្នុង​ប្រទេស​កម្ពុជានៅចុងទសវត្សរ៍១៩៦៩ដែល ​សម្តេច ​សីហនុ ក្តាប់​លែង​ជាប់ រហូត​ដល់​បណ្តាល​ឱ្យ​ពួក​ស្តាំ​និយម យោធានិយម និង​អាមេរិក​និយម ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​នៅ​ថ្ងៃ​១៨​មីនា​ឆ្នាំ​១៩៧០។ នៅថ្ងៃនេះវិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​បដិវត្តន៍​ខ្មែរ​ក្រហម​រីក​ធំ​ធាត់...

Duration:00:07:56

​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​សីហនុ ជា​ភ័ព្វ​សំណាង​សម្រាប់​បដិវត្តន៍​ខ្មែរ​ក្រហម​ - 08/10/2018

10/7/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​ការ​កកើត​ឡើង​នៃ​កងទ័ព​ខ្មែរ​ក្រហម ។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី មូលហេតុ​នៅ​ខាង​ក្រៅ​ប្រទេស និង​មូលហេតុ​នៅ​ខាង​ក្នុង​ប្រទេស​ដែល​ធ្វើ​ឱ្យ​សម្តេច​សីហនុ ក្នុង​នាម​ជា​ព្រះប្រមុខរដ្ឋ​នៃ​កម្ពុជា​អាព្យាក្រឹត ក្តាប់​ស្ថានភាព​ទូទៅ​លែង​ជាប់​នៅ​ចុង​ទសវត្សរ៍​១៩៦០ រហូត​ដល់​ជំរុញ​ឱ្យ​ពួក​ស្តាំ​និយម...

Duration:00:11:55

​ការ​ក​កើត​ឡើង​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​១៧​មករា​ឆ្នាំ​១៩៦៨​ - 01/10/2018

9/30/2018
More
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោ​បាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​ព្រឹត្តិការណ៍​សម្លូត ដែល​ជា​ការ​បះបោរ​របស់​កសិករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​សម្តេច សីហនុ នៅ​ឆ្នាំ​១៩៦៧។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី​ការ​កកើត​ឡើង​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ខែ​មករា​ឆ្នាំ​១៩៦៨។

Duration:00:08:53