Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

France

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes

លោក​ សន​ សៀប​៖​ពី​ភ្នាក់​ងារ​អលន​វត្ថុ​ប្រាក់​ខែ​១៥០$​ក្លាយ​ជា​ប្រធាន​សមាគម​វាយ​តម្លៃ​អច​លន​ទ្រព្យ

6/6/2023
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ពេល​នេះ ​អ៊ឹង ​ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ​សន​ សៀប ​ប្រ​ធាន​សមាគម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​។​ មាន​អាយុ​៤៣​ឆ្នាំ​លោក​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ចំនួន​២​ទៀត​ បន្ទាប់​ពី​បាន​ចូល​ប្រឡូក​វិស័យ​នេះ​ប្រ​មាណ​២០​ឆ្នាំ​។

Duration:00:12:24

ប៉ារ៉ាហ្គេមលើកទី១២៖ ម្ចាស់ផ្ទះកម្ពុជារំពឹងថានឹងដណ្ដើមបានមេដាយជាង៥០គ្រឿង

6/5/2023
ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លោក យី វាសនា អគ្គលេខាធិកានៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដាក់ក្ដីរំពឹងថា កម្ពុជានឹងដណ្ដើមបានមេដាយប្រមាណ ៥៦គ្រឿង។ បើតាមលោក យី វាសនា កីឡាករកីឡាការិនីជនពិការកម្ពុជា នៅមានតម្រូវការបន្ថែមទៀត ដើម្បីត្រៀមការប្រកួតដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមខាងមុខ ដែល​ប្រទេសអាស៊ានផ្សេងៗរៀបចំ។

Duration:00:08:37

អាស៊ានប៉ារ៉ាហ្គេម៖គេទើបដឹងថា ជនមានពិការភាពអាចលេងកីឡាបានច្រើនទម្រង់

6/4/2023
អ្នក​ចូល​ទស្សនា​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១២​នៅ​ថ្ងៃ​​ទី​០៣​មិថុនា​ម្សិល​មិញ​​គេ​ទើប​ដឹង​ថា​ ជន​មាន​ពិការភាព​អាច​លេង​កីឡា​បាន​ច្រើន​ទម្រង់​ដូចជាៈ​ បាល់​បោះ​អង្គុយ​ បាល់​ទះ​អង្គុយ​ បោះប៊ូ​ វាយកូនឃ្លីលើតុ​ យូដូ​ លើក​ទម្ងន់​ ហែល​ទឹក​ ជា​ដើម។​ បន្ថែម​លើនេះ​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​បញ្ឈប់​ការ​រើសអើង​លើ​ជន​មាន​ពិការភាព។​ ជន​មាន​ពិការភាព​បាន​ក្លាយ​ជា​គំរូ​ផ្នែក​សតិ​អារម្មណ៍​ដល់​អ្នក​មាន​កាយសម្បទា​គ្រប់គ្រាន់។​ នេះ​ជា​កំណត់​សម្គាល់​របស់​មហាជន​ចូល​រួម​បើក​ព្រឹត្តការណ៍​បើក​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២។

Duration:00:07:53

លោក ម៉ក់ រ៉េមីស្សា ជាសិល្បករផ្នែកថតរូបទទួលបានមេដាយពីក្រសួងវប្បធម៌បារាំង

6/3/2023
មាន​ជំនាញ​ខាង​សិល្បករ​ផ្នែក​ថត​រូប​ លោក​ ម៉ក់ រ៉េមីស្សា ​ជា​កូន​ខ្មែរ​មួយ​រូប​ ត្រូវ​ក្រសួង​វប្បធម៌​បារាំង​ ផ្ដល់​មេដាយ​សិល្បៈ ​និង​អក្សរ​សាស្រ្ត ​ថ្នាក់​អស្សប្ញទ្ធិ​ ដែល​មាន​ការ​ទទួល​ជា​ឯកច្ឆន្ទ​លើ​ឆាក​អន្តរជាតិ។​ បើ​តាម​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ​មេដាយ​នេះ ​គឺ​ជា​ការ​ឧទ្ទិស​ដល់​ការងារ​ថតរូប​របស់​លោក​ ម៉ក់ រ៉េមីស្សា ​រយៈ​ពេល​២៥ឆ្នាំ ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ និង​មាន​លក្ខណៈ​សិល្បៈ​ដ៏​ល្អ​កម្រ​មាន​ ព្រម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ ​និង​វប្បធម៌​កម្ពុជា។​ បើ​តាម​ លោក​ ម៉ក់ រ៉េមីស្សា ​ទម្រាំ​មាន​ការ​ទទួល​ស្គាល់​ស្នាដៃ​របស់​លោក​ជា​ឯកច្ឆន្ទ​លើ​ឆាក​អន្តរជាតិ​ លោក​បាន​ប្រើ​ពេល​ធ្វើ​ការងារ​នេះ​ និង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ស្នា​ដៃ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

Duration:00:09:50

លោក អូត ឡាទីន៖ កត្តាមួយចំនួន និងការវិភាគរបស់លោកបណ្ឌិត កែម ឡី ជាការជំរុញឲ្យខ្ញុំធ្វើកិច្ចការងារសង្គម និងបរិស្ថាន

6/2/2023
នៅក្នុងនាទីជីវិតជោគជ័យថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់លោក អូត ឡាទីន ជាយុវជនធ្វើកិច្ចការងារសង្គម និងបរិស្ថាន ដែលបច្ចុប្បន្នជាមន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។ ការប្រឡូកធ្វើកិច្ចការងារសង្គម និងបរិស្ថាននេះ លោក អូត ឡាទីន ចាប់ផ្ដើមតាំងពីឆ្នាំ២០១៤ ក្នុងអំឡុងពេលរៀនបរិញ្ញាបត្រនៅភ្នំពេញមកម្លេះ ហើយកត្តាជំរុញឲ្យលោកធ្វើកិច្ចកា​​រងារ​នេះ គឺមានកត្តាមួយចំនួន និងដោយសារតែលោកស្ដាប់ការវិភាគរបស់លោកបណ្ឌិត កែម ឡី និយាយអំ​ពីតួនាទីរបស់យុវជននៅក្នុងសង្គម។

Duration:00:17:54

ប៉ារ៉ាហ្គេម៖ វិន វិចិត្រ សង្ឃឹមយកមេដាយមាសជូនប្រជាជនកម្ពុជាទាំង១៧លានាក់

6/2/2023
វិន វិចិត្រ ជាអត្តពលិកប៉ារ៉ាហ្គេមម្នាក់ដែលត្រៀមប្រកួតលើវិញ្ញាសារបាល់ទាត់ផ្នែកបុរសនៅគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី៣ឧសភា។ បើទោះជាមានពិការភ្នែក តែ វិន វិចិត្រ មានកាយសម្បទាមាំមួន ដោយសុតគ្រាប់បាល់ចូលទីមិនចាញ់អ្នកភ្នែកភ្លឺឡើយ។ វិចិត្រប្រាប់ថា គេឈានជើងចូលវិស័យកីឡាលើកដំបូងស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍នេះ​ជាលើកដំបូងដែរ។ វិចិត្រ សង្ឃឹមយកមេដាយមាសជូនប្រជាជនកម្ពុជាទាំង១៧លានាក់។

Duration:00:07:22

លោក ឈុន ប៊ុនថន៖ បង្ហើបក្ដីស្រមៃចង់បង្កើតក្លឹបបង្ហាត់រត់ចម្ងាយ

5/31/2023
"បើមិនដាច់ដង្ហើមលើទីលានទេ នោះមិនមែនជាភាពបរាជ័យរបស់ខ្ញុំឡើយ" នេះជាប្រយោគមួយឃ្លាដែលលោក ឈុន ប៊ុនថន ទន្ទេញជាប់នៅក្នុងចិត្តរហូតក្លាយម្ចាស់មេដាយមាសរត់ចម្ងាយលើវិញ្ញាសារត់៨០០ម៉ែត្រ។ បន្ទាប់ពីទទួលបានមេដាយមាសជាលក្ខណៈអន្តរជាតិ លោកបានបង្ហើបក្ដីស្រមៃចង់ក្លាយជាគ្រូបង្វឹកបង្ហាត់លើវិញ្ញាសារត់ចម្ងាយ តាមរយៈការបើកក្លឹបបង្ហាត់ផ្ទាល់ខ្លួន។ លោក ឈុន ប៊ុនថន បានចាត់ទុកកីឡារត់ប្រណាំងជាអាយុជីវិត។ បើតាមលោកប៊ុនថន ជីវិតដែលមានសុខភាពល្អគឺត្រូវលេងកីឡា។

Duration:00:08:30

កី​ឡា​ករ​ ព្រំ ​សំណាង​៖​ ខ្ញុំ​ចូល​ហាត់​ប្រដាល់​ដើម្បី​បំ​ពេញ​បំណង​ឪពុក​ជា​យោធិន​ពលី

5/30/2023
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ថ្ងៃ​នេះ ​អ៊ឹង ​ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នក​ប្រ​ដាល់​គុន​ខ្មែរ ​ព្រំ ​សំណាង។​ មាន​អាយុ​៣៨​ឆ្នាំ ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​រូប​នេះ ​បាន​ធ្វើ​ឲ្យ​បំណង​របស់​ឳពុក​ខ្លួន​បាន​សម្រេច​ហើយ​។ លើស​ពី​នេះ​រូប​គេ​ក៏​បាន​ប្រែ​ក្លាយ​ជីវិត​ក្រីក្រ​ដែល​មាន​តែ​ម៉ូតូ​ចាស់​មួយ​គ្រឿង​កាល​ពី​ជាង​១០​ឆ្នាំ​មុន​រហូត​ដល់​មាន​រថ​យន្ត ​និង​ផ្ទះ​ផ្ទាល់​ខ្លួន​រស់​នៅ​សម​រម្យ ​បន្ថែម​ពី​លើ​កេរ្តិ៍​ឈ្មោះ​ដែល​មាន​ស្រាប់។

Duration:00:08:56

បោះឆ្នោតថ្នាក់ជាតិ៖ អ្នកធ្វើការងារបរិស្ថានចង់ឲ្យមានគោលនយោបាយគាំពារបរិស្ថាន ខណៈគណបក្សខ្លះប្ដេជ្ញាធ្វើរឿងនេះ

5/29/2023
បញ្ហាបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ក្រុមយុវជនដែលធ្វើការងារបរិស្ថាន ពួកគេចង់ឲ្យគណបក្សនយោបាយមានគោលនយោបាយគាំពារបរិស្ថាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការចង់ឃើញនេះ បានធ្វើឡើងនៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសមាគម នៅថ្ងៃទី២៩ ឧសភា។ គណបក្សនយោបាយដែលចូលរួមនៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ រៀបចំដោយអង្គការសមាគម ពួកគេក៏មានគោ​ល​​នយោ​បាយ ហើយក៏បានបង្ហាញជំហរ និងឆន្ទះ សម្រាប់គាំពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជាផងដែរ។

Duration:00:12:06

អត្តពលិកប៉ារ៉ាហ្គេមចង់ឃើញមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម

5/28/2023
អត្តពលពិក​ប៉ារ៉ាហ្គេម​កំពុង​តែ​បង្កើន​ល្បឿន​ហាត់​ពត់​លត់​ដំ​កម្លាំង​ដើម្បី​ត្រៀម​ប្រកួត​កីឡា​អាស៊ាន​បារ៉ាហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣-​៩​មិថុនា​ឆ្នាំ២០២៣។​ អត្តពលិក​ប៉ារ៉ាហ្គេម​ចង់​ឲ្យ​មហាជន​ផ្ដល់​ការ​គាំទ្រ​ពួក​គេ​ដូច​អត្តពលិក​ស៊ីហ្គេម។​

Duration:00:09:16

កសិករតវ៉ា៖ ក្រុមលោក ថេង សាវឿន ចេះតែបង្រៀនឲ្យកសិករចេះធ្វើកសិកម្មមិនប្រើថ្នាំគីមី មិនដែលញុះញង់ឲ្យធ្វើបដិវត្តទេ

5/27/2023
កសិករ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ​ពួក​គេ​បាន​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក​ ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​(CCFC)​ និង​សហការី​ចំនួន​២​រូប​ទៀត​ គឺ​លោក​ ញ៉ិល ភាព​ និង​លោក ​ថាច់ ហាច​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ​និង​តុលាការ​ចោទ​ប្រកាន់​ថា ​រួម​គំនិត​ក្បត់​ និង​បទ​ចោទ​ញុះញង់។​ កសិករ​ទាំង​នេះ ​បាន​ធ្វើ​ការ​ប្រមូលផ្ដុំ​​តវ៉ា​នៅ​ក្បែរ​ក្រសួង​មហាផ្ទៃ ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ​ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​ស្នើឲ្យ​មាន​ការ​ដោះលែង​ ដោយ​កសិករ​ទាំង​នេះ ​អះអាង​ថា​ លោក​ ថេង សាវឿន ​និង​សហការី​ មិន​ដែល​ញុះញង់​ឲ្យ​កសិករ​ធ្វើ​បដិវត្ត​ទេ ​មាន​តែ​បង្រៀន​ឲ្យ​កសិករ​ចេះ​ធ្វើ​កសិកម្ម​មិន​ប្រើប្រាស់​ថ្នាំ​គីមី​តែ​ប៉ុណ្ណោះ។ ​

Duration:00:07:31

រឿងសម្ដែងដោយលោកស្រី ឌីសា វ៉េត នឹងចាក់បញ្ចាំងក្នុងមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២

5/25/2023
លោកស្រី ឌី សាវ៉េត តារាសម្ដែងជើងចាស់បានលេចមុខនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នៅថ្ងៃទី២៤ឧសភាម្សិលមិញ នៅសណ្ឋាគារRosewood។ វត្តមានលោកស្រីដើម្បីចូលរួមរំលឹកស្នាដៃនិងរំលឹកដល់ លោក ហួយ គឹង ជាចាងហ្វាងនៃផលិតកម្មសុវណ្ណគីរីភាពយន្តដ៏ល្បីល្បាញនៅទសវត្សឆ្នាំ១៩៦០-១៩៧០។ ផលិតកម្មរបស់ លោក ហួយ គឹង កាលពីជំនាន់នោះបានអញ្ជើញ លោកស្រី ឌី សាវ៉េត ដើរតួសម្ដែងក្នុងរឿង«ធីតាសក់ពស់ឬនាងព្រាយសក់ពស់ នាងចំប៉ាថោង និងក្រៃថោងក្រពើឆារ៉ាវ៉ាន់។ រឿងទាំងបីនេះក៏នឹងត្រៀមចាក់បញ្ចាំង ក្នុងមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ក្នុងចំណោមភាពយន្តសរុប១៤៤ដែលនឹងចាប់ពីថ្ងៃទី៣០-០៤មិថុនា។ គេអាចស្វែងរកម៉ោងទស្សនាតាមទំព័រហ្វេសបុក Cambodia International Film Festival(CIFF)។ ងាកមកតួស្រី លោកស្រី ឌី សាវ៉េត ឯណេះវិញបញ្ជាក់ថា ក្នុងចំណោមរឿងទាំងបីនិងរឿងដទៃផ្សេងទៀត លោកស្រីស្រឡាញ់និងពេញចិត្តរឿង សម្ដែងជាមួយពស់និងក្រពើ ព្រោះតែការសម្ដែងជាមួយសត្វមានភាពអស្ចារ្យហើយថា ការសម្ដែងជាមួយមនុស្សដូចគ្នាជារឿងធម្មតាទៅហើយ។

Duration:00:08:23

គ្រឿងហ្លួងសាបារានាំរសជាតិបែបខ្មែរទៅក្រៅប្រទេស

5/24/2023
សិប្បកម្មផលិតគ្រឿងផ្សំម្ហូបសាបារាជាសិប្បកម្មមួយ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកម្ពុជាជួបនឹងជំងឺរាតត្បាតកូវីដ១៩។ បច្ចុប្បន្នសិប្បកម្មមួយនេះ បានកែច្នៃផលិតគ្រឿងផ្សំម្ហូបក្រោមស្តង់ដារចេញពីមន្ទីរពិសោធន៍ត្រឹមត្រូវ និងបានដាក់លក់នៅលើទីផ្សារក្នុងស្រុក។ មិនត្រឹមតែមានទីផ្សារក្នុងស្រុកទេ ប៉ុន្តែគ្រឿងហ្លូងសាបារា ក៏មានវត្តមាននៅលើទឹកដីក្រៅប្រទេសដែរ។

Duration:00:07:16

លោក ​ហឺវ​ ញ៉ាញ់​៖​ ពី​អតីត​ក្មេង​រើស​សំរាម​ក្លាយ​ជា​ផលិត​ករ​ភាព​យន្ត

5/23/2023
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ ថ្ងៃ​នេះ ​អ៊ឹង​ ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ​ហឺវ​ ញ៉ាញ់ ​ជា​ផលិត​ករ​ភាព​យន្ត​ម្នាក់​នៅ​កម្ពុជា​។ ​មាន​អាយុ ​២៨​ឆ្នាំ ​អតីត​ក្មេង​រើស​សំរាម​នៅស្ទឹង​មាន​ជ័យ​រូប​នេះ ​កំពុង​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ម្ចាស់​ផលិត​កម្ម​ភាព​យន្ត​ថ្មី​មួយ​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​ប្រឡូក​ក្នុង​វិស័យ​ភាព​យន្ត​អស់​រយៈ​ពេល​៧ឆ្នាំ​។

Duration:00:11:18

ផលិតផលធ្វើចេញពីស្នែងគោស្នែងក្របីទទួលបានការចាប់អារម្មណ៍ទាំងភ្ញៀវជាតិនិងអន្តរជាតិ

5/22/2023
សិប្បកម្មសុមនាផលិតផលស្នែង ជាសិប្បកម្មមួយដែលបានយកស្នែងគោស្នែងក្របី មកច្នៃធ្វើជាផលិត​ផលរបស់ប្រើប្រាស់ និងផ្សេងៗទៀត ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យ៉ាងណាមិញបើតាមអ្នកស្រី គួន ចិន្តា ដែលជាម្ចាស់សិប្បកម្មសុមនាផលិតផលស្នែង អ្នកស្រីបានបញ្ជាក់ថា ទម្រាំផលិតផលធ្វើចេញពីស្នែងគោស្នែងក្របី ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេស​ចរ​ជាតិ និងអន្តរជាតិ អ្នកស្រីត្រូវប្រើពេលធ្វើការផ្សព្វផ្សាយលក់ជាច្រើនឆ្នាំមកម្លេះ។

Duration:00:05:45

លោក យន់ វ៉ាន់ថន៖ ការរៀបចំឲ្យរមកកង់បីដឹកភ្ញៀវនៅមុខព្រះបរមរាជវាំងគឺបញ្ចៀសភាពរញ៉េរញ៉ៃ

5/20/2023
នៅ​មុខ​ព្រះបរមរាជវាំង ​មាន​ក្រុម​រត់​រមក​កង់បី​មួយ​ក្រុម​ ពួក​គាត់​បាន​ដាក់​វេន​គ្នា​ដឹក​ភ្ញៀវ​ទេសចរ​ម្ដង​ម្នាក់​ នៅ​ពេល​ដែល​ភ្ញៀវ​ចេញ​ពី​ដើរ​លេង​កម្សាន្ត​ទស្សនា​នៅ​ក្នុង​ព្រះមរមរាជវាំង។​ លោក ​យន់ វ៉ាន់ថន​ ដែល​ជា​ប្រធាន​គ្រប់គ្រង​ក្រុម​រត់​រមក​កង់បី​នៅ​មុខ​ព្រះបរមរាជវាំង ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ក្រុម​រត់​រមក​កង់បី​ប្រចាំ​នៅ​មុខ​ព្រះបរមរាជវាំង​ គឺ​ដើម្បី​បញ្ចៀស​ភាព​រញ៉េរញ៉ៃ​កើត​ឡើង​ នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់។​

Duration:00:06:58

កញ្ញា ​ឃុត ​សំអន​៖ ​ខ្ញុំ​ចង់​ឃើញ​កីឡា«​សី​ស្លាប​ខ្មែរ»​មាន​មុខ​លើ​ឆាក​អន្តរ​ជាតិ

5/19/2023
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​ពេល​នេះ ​អ៊ឹង ប៊ុនថន​សូម​ណែ​នាំ​ឲ្យ​ស្គាល់​កីឡាករនី​ «សីស្លាប​ខ្មែរ»​ម្នាក់​គឺ​កញ្ញា ​ឃុត ​សំអន​។​ មាន​អាយុ​៣០​ឆ្នាំ ​សំអន ​ចង់​ឃើញ​កីឡា«​សី​ស្លាប​ខ្មែរ»​ត្រូវ​បាន​ចូល​ជា​សម្ព័ន្ធ​កីឡា ​និង​មាន​មុខ​ចូល​រួម​ប្រ​កួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​នាពេល​ខាង​មុខ​ ខណៈ​ដែល​កីឡា​មួយ​នេះ​មិន​បាន​ចូល​រួម​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា​។​

Duration:00:12:04

លោក ដាវី ជូត្រលប់មកទីក្រុងកានក្នុងនាមជាមេប្រយោគរបស់មហោស្រពភាពយន្តអន្តរជាតិទី៧៦

5/19/2023
សមិទ្ធិករខ្មែរវ័យក្មេង លោក​ដាវី ជូ​បានវិលត្រលប់មកបង្ហាញមុខ​នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកានសាជាថ្មី។ តាំងពីឆ្នាំ ២០២១ បីឆ្នាំជាប់គ្នា ដាវីជូបានទទួលការអញ្ជើញ​ឲ្យដើរលើកម្រាលព្រំក្រហម​របស់មហោស្រពកាន ក្នុងនាមជា​អ្នកដឹកនាំរឿង សមិទ្ធិករភាពយន្ត។ ខុសពីឆ្នាំមុន ដែលមានកុនរឿង “ត្រលប់ទៅសេអ៊ូល​” ចូលរួមប្រកួតប្រជែងដណ្តើមរង្វាន់ Certain regard លោកដាវី ជូ​ត្រលប់មកក្នុងមហោស្រពកានលើកនេះ នៅក្នុងនាមជាមេប្រយោគម្នាក់​របស់​មហោស្រព​សម្រាប់។ ឈាង បុប្ផា​បានជួបសម្ភាសន៍លោក​ដាវី ជូ ជានៅមហោស្រពកាន។

Duration:00:08:51

៦៤ឆ្នាំនៃការរងចាំស៊ីហ្គេមបានបិទបញ្ចប់ក្រោមដំណកភ្លៀង

5/18/2023
«មានការចាប់ផ្ដើមក៏មានការបញ្ចប់»នៅទីបំផុតព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជារងចាំ៦៤ឆ្នាំបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៧ឧសភាម្សិលមិញដោយមានអ្នកចូលរួមមនុស្សរាប់ម៉ឺននា។ មុនកម្មវិធីបិទចាប់ផ្ដើមភ្លៀងធ្លាក់មួយមេ តែមិនបានបង្ករការរំខានដល់ដំណើរការកម្មវិធីនិងអ្នកទស្សនាឡើយ។ អ្នកទស្សនាភាគច្រើនស៊ូអង្គុយក្រោមដំណក់ភ្លៀងជាមួយនឹងសម្រែកងរំពងលាន់ឮពេញស្តាត។ បន្ទាប់ពីមេឃរាំង​និងស្រឡះដោយពពកខ្មៅផាត់ចេញអស់ កម្មវីធីជាបន្តបន្ទាប់ក៏បានចាប់ផ្ដើមរហូតការដុតកាំជ្រួតបិទបញ្ចប់កម្មវិធី នៅវេលាម៉ោង៩យប់។

Duration:00:07:22

បិទស៊ីហ្គេម៖ ទីន សាប៊ីរ៉ា ជាកុមារីឥស្លាមថា ពិភពលោកគួរងាកមកលេងកីឡាជំនួសឲ្យការធ្វើសង្គ្រាម

5/18/2023
ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២បានបិទបញ្ចប់ហើយនៅថ្ងៃទី១៧ឧសភានេះ។ មហាជនដែលតាមដានព្រឹត្តការណ៍កីឡាជិតបីសប្ដាហ៍មកនេះមានយល់ឃើញដូចថា កម្ពុជារៀបចំព្រឹត្តការណ៍នេះបានល្អ។ ម្នាក់ក្នុងចំណោមនោះគឺ ទីន សាប៊ីរ៉ា ជាកុមារីឥស្លាមដែលចូលមើលការប្រកួតបាល់បោះ នៅថ្ងៃទី១៦មេសានាពហុកីឡដ្ឋានមរតកតេជោលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា«ជាសារប្រាប់ទៅពិភពលោកងាកមកលេងកីឡាជំនួសការធ្វើសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ដោយមិនដឹងខុសអ្វីសោះ»។

Duration:00:06:28