Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

France

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Ask host to enable sharing for playback control

សវនាការលើកទី៩៖អ្នកគាំទ្រស្នើតុលាការផ្ដល់ យុត្តិធម៌ជូនលោក កឹម សុខា ដើម្បីផ្សះផ្សាជាតិ

5/23/2024
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះជាសវនាការលើកទី៩ របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ក៏ដូចជានៅក្នុងសវនាការលើកមុនៗ អាជ្ញាធរបានដាក់រនាំងបិទផ្លូវជាច្រើនជាន់ជុំវិញសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។ ពលរដ្ឋអ្នកគាំទ្របានស្នើឱ្យតុលាការផ្ដល់យុត្តិធម៌ជូនលោក កឹម សុខាដោយពួកគេយល់ឃើញថា លោក កឹម សុខាជាមនុស្សស្អាតស្អំនិងមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ លើសពីនេះ ពួកគេក៏ចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការត្រូវរ៉ូវគ្នាដើម្បីរួមគ្នាគិតប្រយោជន៍ជាតិជាធំ។

Duration:00:09:01

Ask host to enable sharing for playback control

កញ្ញាសៅ សូត្រទំរង់ពេជ្រ៖ខ្ញុំចង់បំផុសគំនិតឲ្យយុវវ័យ និងស្រ្តីចេះធ្វើការងារដោយឯករាជ្យ

5/22/2024
នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៤ នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតកញ្ញា សៅ សូត្រទំរង់ពេជ្រ អ្នកផលិតវីដេអូ « មាតិកាតស៊ូមតិជំរុញឲ្យមានការផ្លាស់ប្ដូរបែបវិជ្ជមានក្នុងសង្គម »។ តាមកញ្ញា សៅ សូត្រទំរង់ពេជ្រ វីដេអូរបស់កញ្ញាទទួលបានការគាំទ្រដោយមានអ្នកចូលមើលច្រើននៅលើបណ្ដាញសង្គម។ ការទទួលបានការគាំទ្រនេះបានជួយលើកទឹកចិត្ត និងបានធ្វើឲ្យកញ្ញាមានមហិច្ឆតាខិតខំផលិតមាតិកាតស៊ូមតិតាមបណ្ដាញសង្គមថែមទៀតក្នុងគោលដៅបំផុសគំនិតឲ្យយុវវ័យ និងស្រ្តីចេះធ្វើការងារដោយឯករាជ្យ៕

Duration:00:09:43

Ask host to enable sharing for playback control

ឧបាសិកាទ្រី ចន្ថា៖ខ្ញុំចង់ឃើញមនុស្សលោកភ្ជាប់ខ្លួននឹងព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពផ្លូវចិត្ត

5/22/2024
បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាធំមួយលើសកលលោកដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមទីវត្តអារាមនានា។ បុណ្យវិសាខបូជាប្រារព្ធឡើងនៅថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២៤ មានអត្ថន័យរម្លឹកព្រឹត្តិការណ៍ធំៗចំនួន ៣របស់ព្រះសម្មាសម្ពុទ្ធ រួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វានរបស់ព្រះពុទ្ធអង្គ។ ក្នុងនាមជាពុទ្ធសាសនិកម្នាក់ លោកយាយ ទ្រី ចន្ថា ឬហៅ ឧបាសិកា ទ្រី ចន្ថា ចង់ឃើញមនុស្សលោកភ្ជាប់ខ្លួនទៅព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពក្នុងជីវិត។

Duration:00:07:21

Ask host to enable sharing for playback control

អ្នកស្រីកុង ណាវិន៖ខ្ញុំព្យាយាមបន្តរបរសិប្បកម្មតម្បាញសូត្រដែលស្វាមីជនជាតិអាមេរិកទុកឲ្យ

5/21/2024
សិប្បកម្មតម្បាញសូត្រជាសិប្បកម្មតែមួយគត់មានទីតាំងស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សិប្បកម្មនេះបានបង្កើតឡើងដោយជនជាតិអាមេរិកម្នាក់ដែលមានប្រពន្ធជាជនជាតិខ្មែរឈ្មោះកុង ណាវិន។ គោលបំណងនៃការបង្កើតសិប្បកម្មមួយនេះកាលណោះ គឺដើម្បីអភិរក្សសិប្បកម្មសូត្រខ្មែរ និងផ្ដល់ការងារជូនពលរដ្ឋរស់នៅក្បែរតំបន់នោះ។ អ្នកស្រីកុង ណាវិនបានបញ្ជាក់ថា តាំងពីស្វាមីបានស្លាប់ អ្នកស្រីបានបន្តធ្វើសិប្បកម្មមួយនេះ និងប្តេជ្ញាបន្តធ្វើដោយមិនបោះបង់ចោល ប្រសិនបើនៅមានអ្នកជួយគាំទ្រទិញ៕

Duration:00:11:32

Ask host to enable sharing for playback control

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយកការលេងកីឡាជាសារលុបការរើសអើងក្នុងសង្គម

5/20/2024
នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។

Duration:00:10:36

Ask host to enable sharing for playback control

ព្រះសង្ឃវត្តសាមគ្គីរង្សីអំពាវនាវរកជំនួយ ដើម្បីទ្រទ្រង់ការចំណាយរបស់វត្ត

5/19/2024
វត្តសាមគ្គីរង្សី ឬវត្តខ្មែរកម្ពុជាក្រោម ជាវត្តអារាមក្នុងរាជធានីភ្នំពេញមួយ ដែលមានព្រះសង្ឃ និងអ្នកស្នាក់អាស្រ័យភាគច្រើន មកពីខ្មែរកម្ពុជាក្រោម។ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបបញ្ហាប្រឈម ការចំណាយជាប្រចាំរបស់វត្តសាមគ្គីរង្សី ក៏ក្លាយជាបញ្ហាចោទជាខ្លាំង។ នៅចំពោះមុខ​ការ​ដាច់​ចង្ហាច់ ព្រះសង្ឃគង់នៅវត្តនេះ អំពាវនាវរកជំនួយពីសប្បុរសជន និងដោយផ្ទាល់ពីរដ្ឋាភិបាល។

Duration:00:07:06

Ask host to enable sharing for playback control

អ្នកលក់ផ្លែត្នោតព្រួយបារម្ភពីការបាត់បង់ដើមត្នោត ប្រសិនបើអស់អ្នកដាំបន្ត

5/18/2024
ដើមត្នោតត្រូវបានចាត់ទុកថាជារុក្ខជាតិ មានប្រយោជន៍ច្រើនបំផុតរាប់តាំងពីគល់រហូតដល់ស្លឹករបស់វា។ សកម្មភាពទាយយកប្រយោជន៍ពីត្នោតមកប្រើប្រាស់សព្វថ្ងៃ កំពុងលេចចេញនូវរូបភាពបំផ្លិចបំផ្លាញរុក្ខជាតិតំណាងអត្តសញ្ញាណរបស់កម្ពុជាមួយនេះ ។ ត្រង់ន័យនេះ សំដៅដល់បុគ្គលមួយចំនួន កាប់ដើមត្នោតមកប្រើប្រាស់ ដោយមិនដាំដុះដើមត្នោតឡើងវិញ។ លោក មិះ ជាអ្នកលក់ផ្លែត្នោត នៅស្រុកបាទី ខេត្តតាកែវ បង្ហាញការព្រួយបារម្ភ ពីការបាត់បង់ដើមត្នោតនៅថ្ងៃខាងមុខ ដោយលោកមើលឃើញពីការកាប់ដើមត្នោតមានស្ទើរាល់ថ្ងៃ តែបែរជាគ្មានការអភិរក្ស។ ជាអ្នកប្រកបរបរលក់ផ្លែត្នោត លោក មិះ ទទួលស្គាល់ថា របរនេះជាចំណែកមួយកាត់បន្ថយដើមត្នោត តែទន្ទឹមគ្នានេះលោកក៏ព្យាយាមដាំដើមត្នោតឡើងវិញផងដែរ។

Duration:00:07:50

Ask host to enable sharing for playback control

អ្នកស្រីសំ សុឌីណា៖ខ្ញុំចង់មានមុខរបរថ្មី ទោះបានវិវត្តខ្លួនពីកម្មកររោងចក្រជាមន្រ្តីចងក្រងសហជីព

5/17/2024
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី សំ សុឌីណា អតីតកម្មការិនីរោងចក្រ។ អ្នកស្រី សំ សុឌីណាបានវិវត្តខ្លួនពីកម្មការិនីរោងច្រកម្នាក់ទៅជាមន្រ្តីចងក្រងសហព័ន្ធសហជីពកម្មករសំណង់ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ។ តែទៅថ្ងៃអនាគត អ្នកស្រី សំ សុឌីណាចង់មានមុខរបរតូចមួយដើម្បីចិញ្ចឹមខ្លួនឯង និងគ្រួសារ៕

Duration:00:09:07

Ask host to enable sharing for playback control

ភ្ញៀវទេសចរធ្លាក់ចុះនៅភ្នំតាម៉ៅដោយសារពលរដ្ឋមិនសូវមានលុយដើរលេង និងសំបុត្រចូលទស្សនាថ្លៃ?

5/16/2024
នៅលើឧទ្យានសួនសត្វភ្នំតាម៉ៅ ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យអាជីវករលក់ម្ហូបអាហារមួយចំនួនត្អូញត្អែរពីការបាត់បង់ចំណូលប្រចាំថ្ងៃ។ តាមអាជីវករទាំងអស់នោះ ភ្ញៀវទេសចរមានកាន់តែតិចទៅៗ ទោះបីនៅចុងសប្តាហ៍ ពោលខុសពីមុនផ្ទុះជំងឺកូវីដ១៩ ដែលមានភ្ញៀវទេសចរហូរហែមិនដាច់។ ការមិនសូវមានភ្ញៀវទេសចរត្រូវបានអាជីវករយល់ថា គឺអាចមកពីពលរដ្ឋពុំសូវមានលុយកាក់ដើរលេងកម្សាន្ត និងអាចមកពីសំបុត្រចូលទស្សនាថ្លៃពេក។

Duration:00:08:59

Ask host to enable sharing for playback control

ស្ត្រីវ័យចំណាស់ពីររូបរំភើបក្រៃលែងដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរលើកទី១

5/16/2024
ស្ត្រីវ័យចំណាស់ពីររូបដែលរស់នៅក្រោមដំបូលគាំពារមនុស្សចាស់របស់អង្គការមូនិធិកុមារកម្ពុជាបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។ រូបភាពស្ត្រីទាំងពីររូបក្នុងសម្លៀកបំពាក់បែបនេះបានទទួលការកោត សរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ស្ត្រីទាំងពីររូបដែលម្នាក់មានវ័យជាង១០០ឆ្នាំ និងម្នាក់ទៀតមានវ័យជាង៧០ឆ្នាំបានប្រាប់វិទ្យុបារាំងអន្តរជាតិថា នេះជាលើកទី១ក្នុងឆាកជីវិតដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។

Duration:00:09:53

Ask host to enable sharing for playback control

អ្នកនេសាទខេត្តកំពង់ធំ៖ ទឹកស្ទឹងជីនិតពុលស្អុយ ត្រីងាប់រាប់រយក្បាល

5/15/2024
ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សាស្រាវជ្រាវ។

Duration:00:13:26

Ask host to enable sharing for playback control

លោក អ៊ុយ ភារី៖ មុខ​របរ​ឡើង​ត្នោត​ជួយ​ឲ្យ​កូន​ៗ​បាន​រៀន​ដល់​មហា​វិទ្យា​ល័យ

5/14/2024
កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ តែកសិករមួយចំនួននៅក្បែរៗជើងភ្នំក្រាំងដីមាសបានបោះបង់មុខរបរមួយនេះចោលដោយសារការងារនេះមានការនឿយហត់ខ្លាំង និងស្ករត្នោតលក់មិនសូវបានថ្លៃ។ ទោះជាយ៉ាងណា លោក អ៊ុយ ភារី អ្នកប្រកបរបរឡើងត្នោតម្នាក់មានវ័យ ៥២ឆ្នាំបានទទួលស្គាល់ថា របរមួយនេះបានជួយឲ្យកូនៗរបស់គាត់អាចបន្តការសិក្សារហូតដល់មហាវិទ្យាល័យ៕

Duration:00:06:10

Ask host to enable sharing for playback control

កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី

5/13/2024
ពលរដ្ឋរស់នៅ​ក្បែរៗជើងភ្នំ​ក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែ​រក្សា​មុខ​របប​ដូនតា​របស់​ខ្លួន​ គឺសិប្បកម្ម​«កុលាភាជន៍» ដែល​មាន​ដូចជា ​ឆ្នាំងដី ក្អម និង​រូប​សត្វ​ជាច្រើន ​ដែល​ធ្វើ​ពីដីឥដ្ឋ។ មុខ​របរ​នេះ​ពីដើម​ឡើយ​គឺត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់​ធ្ងរ​ ដោយសារតែ​ត្រូវវាយ​ដី​បំបែក​ឲ្យ​ហ្មត់​ល្អ មុននឹងយកទៅលាយទឹក​ឲ្យ​ស្អិត​រមួត។ តែ​បច្ចុប្បន្ន ពលរដ្ឋចេះ​ច្នៃ​ម៉ាស៊ីន​ម្យ៉ាងដូចម៉ាស៊ីនកិន​ស្រូវ​ដែរ ដើម្បី​កិន​ដី​ឲ្យ​ហ្មត់​ដូច​កន្ទក់ លក់​ឲ្យ​សិប្បករ ដើម្បី​ផលិត​ផ្ទាល់ដៃ ទៅ​ជារបស់​ប្រើ​ប្រាស់។

Duration:00:08:10

Ask host to enable sharing for playback control

ដំរីពីឡាវ៖​ ហ្មដំរីខ្មែរម្នាក់ ប្តេជ្ញាមើលថែដំរីមួយគូឱ្យល្អដើម្បីទាក់ទាញភ្ញៀវទេសចរ

5/12/2024
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី ឈ្មោលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។

Duration:00:07:12

Ask host to enable sharing for playback control

លោកប៊ិន សុម៉ាលី៖ ទីផ្សារពពុះសណ្តែកធ្លាក់ចុះ ដោយសារការនាំចូលច្រើនពីបរទេស

5/10/2024
ការនាំចូលទំនិញពីបរទេសនៅតែជាបញ្ហាចោទចំពោះអ្នកផលិតនៅក្នុងស្រុក។ ជាក់ស្តែង ម្ចាស់សិប្បកម្មផលិតពពុះសណ្តែកមួយកន្លែងនៅលើកោះដាច់បានលើកឡើងពីបញ្ហាបាត់បង់ទីផ្សារ និងតម្លៃធ្លាក់ចុះផងដែរ។ លោក ប៊ិន សុម៉ាលីដែលជាម្ចាស់ទីតាំងផលិតពពុះសណ្តែកបានរៀបរាប់ថា បច្ចុប្បន្នតម្លៃលក់នៅទីផ្សារបាត់បង់ស្ទើរពាក់កណ្តាលដែលជាហេតុធ្វើឱ្យសង្វាក់ផលិតកម្មរបស់លោកត្រូវខាតបង់បន្តិច។ បើតាមលោក សុម៉ាលី លោកត្រូវចំណាយលើថ្លៃពលកម្ម និងវត្ថុធាតុដើមខ្ពស់ ខណៈចំណូលពីការលក់វិញបានតិច។

Duration:00:12:48

Ask host to enable sharing for playback control

អ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់

5/9/2024
ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសច្បាប់ដោយប្រើវិធីសាស្រ្តឆក់ជាដើម រួមផ្សំនឹងការលុបបឹងដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ថយចុះស្ទើរជារៀងរាល់ឆ្នាំ។ លោក អែល យ៉ាន អ្នកលក់ម៉ងនិងសំណាញ់នៅកណ្តាលក្រុងតាខ្មៅ លើកឡើងថា របរនេះលក់ដាច់តែអំឡុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើនប៉ុណ្ណោះ ដ្បិតសព្វថ្ងៃនេះ ការនិយមនេសាទដោយប្រើឧបករណ៍នេសាទលក្ខណៈប្រពៃណីកាន់តែមានចំនួនតិច។ របរលក់ មងនិងសំណាញ់មិនអាចធ្វើឱ្យលោកអែល យ៉ានមានបានអ្វីឡើយ គឺបានត្រឹមតែដោះទាល់ ជីវភាពមួយគ្រាប៉ុណ្ណោះឯង។

Duration:00:06:40

Ask host to enable sharing for playback control

ពលរដ្ឋបឹងតាមោក៖ស៊ូដេកតាមចិញ្ចើមផ្លូវ​ ចៀសជាងយកសំណងមិនសមរម្យ

5/8/2024
ពលរដ្ឋរស់នៅបឹងតាមោកដែលមិនព្រមទទួលយកសំណងដោះដូរបានអះអាងថា​ អាជ្ញាធរបានបន្តគំរាមកំហែង និងបង្ខំឱ្យពួកគេទទួលយកសំណងដែលរដ្ឋផ្តល់ជូន។ បើមិនព្រមទទួលយកទេ ពួកគេនឹងអាចមាន​ជោគវាសនាដូចពលរដ្ឋដែលរស់នៅបឹងកក់។ ការព្រមានបែបនេះត្រូវបានពលរដ្ឋខ្លះថា ស៊ូដេកនៅតាមចិញ្ចើមផ្លូវ ចៀសជាងព្រមទទួលយកសំណងដែលមិនសមរម្យ។ ពីទីតាំងបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ យើងស្តាប់បទយកការណ៍របស់ សាំ ឧត្តម

Duration:00:11:52

Ask host to enable sharing for playback control

លោក មាន ទិដ្ឋភាព៖ការកែច្នៃសំបកកង់រថយន្តចាស់ៗជួយលុបបំបាត់ជម្រកសត្វមូស

5/4/2024
សំបកកង់រថយន្តចាស់ៗដែលគេឈប់​ប្រើ​ប្រាស់ ត្រូវបានលោក មាន ទិដ្ឋភាព យកទៅកែច្នៃធ្វើជារបស់​ប្រើ​ប្រាស់​ឡើង​វិញ ដូចជា រូបសត្វផ្សេងៗ និងរូបយន្តហោះជាដើម។ ស្ថិតនៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល លោក មាន ទិដ្ឋភាព បានចាប់យកមុខរបរនេះ មិនត្រឹមតែរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងមិនធ្វើចំណាក់ស្រុកប៉ុណ្ណោះទេ តែអាជីពមួយនេះក៏ជាផ្នែកមួយជួយដល់បរិស្ថាន និងលុបបំបាត់​ជម្រកសត្វមូស ដែលប្រភពចម្លងជំងឺគ្រុន​ឈាម៕

Duration:00:06:13

Ask host to enable sharing for playback control

សិទ្ធិការងារ៖ កម្មករសំណង់ជួបបញ្ហាប្រឈមខ្ពស់ជាងគេ ខ្វះការគាំពារពីច្បាប់ការងារ

5/1/2024
នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយកម្មករ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ដើម្បីលើកឡើងពីបញ្ហាប្រឈម និងការរំលោភសិទ្ធិការងារដែលពួកគេជួបប្រទះ។ នៅបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ កម្មករសំណង់និយាយថា បើប្រៀបធៀបនឹងកម្មករក្នុងវិស័យកាត់ដេរជាដើម ពួកគេជួបបញ្ហាប្រឈមខ្ពស់ ទាំងក្នុងរំលោភសិទ្ធិការងារ គ្មានប្រាក់ខែគោលដែលមានចែងក្នុងច្បាប់ និងមិនបានទទួលសេវាសុខមាលភាពសង្គម។

Duration:00:08:09

Ask host to enable sharing for playback control

អ្នកស្រីម៉ោង ស្រីពៅ៖ជួយទិញផលិតផលភូមិពងទាខ្មែររួមចំណែកជួយកសិករ

4/30/2024
ភូមិពងទាខ្មែរជាឈ្មោះសិប្បកម្មរបស់អ្នកស្រី ម៉ោង ស្រីពៅដែលបានទិញពងទាពីកសិករដើម្បីកែច្នៃធ្វើជាចំណីអាហារលក់។ សិប្បកម្មភូមិពងទាខ្មែរនេះ មានទីតាំងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមអ្នកស្រីម៉ោង ស្រីពៅ ការបង្កើតសិប្បកម្មនេះឡើង ក្រោយមើលឃើញបញ្ហាប្រឈមរបស់កសិករ​ក្នុងការរកទីផ្សារ និងតម្លៃពងទាលក់បានថោក។ ដូច្នេះសម្រាប់ម្ចាស់សិប្បកម្មូរូបនេះ ការទិញផលិតផលពីភូមិពងទាខ្មែរជាការរួមចំណែកជួយកសិករដែលចិញ្ចឹមទាយកស៊ុតលក់។

Duration:00:07:48