ពហពតមាន-RFA Khmer-logo

ពហពតមាន-RFA Khmer

RFA

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។

Location:

United States

Genres:

News

Networks:

RFA

Description:

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។

Language:

Khmer


Episodes
Pídele al anfitrión que permita compartir el control de reproducción

ពលរដ្ឋខ្មែរជាង ៥លាននាក់ជំពាក់​បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ

3/18/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ១. ពលរដ្ឋខ្មែរជាង ៥លាននាក់ជំពាក់​បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ២. ជនភៀសខ្លួនខ្មែរជាប់ឃុំនៅប្រទេសថៃកំពុងរងអំពើហិង្សានៅក្នុងពន្ធនាគារ ៣. សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមប្ដេជ្ញាបន្តតស៊ូមតិទោះបីរងការគំរាម ៤.​ ពលរដ្ឋ​ជាង​២០០នាក់​ប្រមូល​ផ្ដុំគ្នានៅមុខតុលាការខែត្រកំពង់ស្ពឺ ក្នុង​ពេល​តុលាកាជំនុំជម្រះក្ដី​តំណាង​របស់​ពួកគេ៦នាក់​ រឿង​ជម្លោះដី​ព្រៃសហគមន៍ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

ពលករនៅកូរ៉េព្រមានធ្វើបាតុកម្មរឿងចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា

3/17/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ១. រដ្ឋាភិបាលហ្វីលីពីនជួយសង្គ្រោះពលរដ្ឋ ៣នាក់ដែលរងទារុណកម្មវាយដំនៅក្នុងអគារអនឡាញនៅកម្ពុជា ២. ពលករនៅកូរ៉េព្រមានធ្វើបាតុកម្មក្រោយម្តាយពលករម្នាក់ស្លាប់ដែលពលករអះអាងថាដោយសារចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ៣. ពលរដ្ឋនៅភ្នំ១៥០០អះអាងថាអាជ្ញាធរគ្រោងនឹងវាយកម្ទេចផ្ទះរបស់ពួកគាត់ក្នុងពេលឆាប់ៗ ៤.គ្រួសារទាមទារឱ្យអាជ្ញាធរដោះលែងក្រុមប្រឹក្សាឃុំពីរនាក់មកពីគណបក្សភ្លើងទៀននៅខេត្តកំពង់ចាម ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

កម្ពុជាស្ថិតក្នុងបញ្ជីពិចារណាហាមឃាត់ផ្ដល់ទិដ្ឋាការចូលទឹកដីអាមេរិក បើមិនស្ដារសិទ្ធិមនុស្ស

3/16/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី១៦ ខែ មីនា ឆ្នាំ២០២៥ 1. សង្គមស៊ីវិលថា ក្រសួងយុត្តិធម៌មិនអាចរកយុត្តិធម៌ជូនពលរដ្ឋបានឡើយ ទោះជាដាក់ពាក្យប្ដឹងទៅក្រសួង 2. កម្ពុជាស្ថិតក្នុងបញ្ជីពិចារណាហាមឃាត់ផ្ដល់ទិដ្ឋាការចូលទឹកដីអាមេរិក បើមិនស្ដារសិទ្ធិមនុស្ស 3. សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន និងមីយ៉ាន់ម៉ា៤នាក់ រឿងលាក់កំបាំងសាកសព 4. សកម្មជនព្រៃឈើថា ព្រៃនៅតំបន់ព្រៃឡង់ខេត្តស្ទឹងត្រែងរងការកាប់ទន្ទ្រានឥតឈប់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

តើឃ្លាំង ហួត ជាប់ពាក់ព័ន្ធឃាតកម្ម លិម គិមយ៉ា ឬទេ?

3/15/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១៦ ខែ មីនា ឆ្នាំ២០២៥ ១. សង្គមស៊ីវិលថា ការចាប់យុវជនដែលប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងអតីតមេដឹកនាំប្រទេសហ្វីលីពីន ជាការរំលោភសិទ្ធិមនុស្ស ២. ឪពុក និងកូននាយករដ្ឋមន្ត្រី បន្ដគាំទ្រលោក លី យ៉ុងផាត់ ទោះអាមេរិកដាក់ទណ្ឌកម្មឧកញ៉ារូបនេះពាក់ព័ន្ធការជួញដូរមនុស្ស និងឆបោកតាមអនឡាញ ៣. ពលរដ្ឋថា កូនចៅរបស់មេឃុំកំពង់ស្រឡៅ២ កំពុងកាប់ឈើយកទៅលក់នៅប្រទេសឡាវ ៤. ប្រវត្តិអភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត ដែលរងការចោទប្រកាន់ថា ជាអ្នករៀបគម្រោងសម្លាប់លោក លិម គិមយ៉ា តាមបញ្ជាលោក ហ៊ុន សែន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

លោក រ៉ុង ឈុន គ្មានប្រាក់១០ម៉ឺនដុល្លារបង់ទៅឱ្យគណៈកម្មាធិការព្រំដែន

3/10/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ១. អាជ្ញាធរដកអាជ្ញាប័ណ្ណក្រុមហ៊ុន «ហួយវ័ន ផេ» (Huione Pay) របស់លោក ហ៊ុន តូ ដែលរងការចោទថាពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ ២. អ្នកសិទ្ធិមនុស្សសង្ឃឹមថា តុលាការបារាំងនឹងផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះក្នុងសំណុំរឿងបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ៣. លោក រ៉ុង ឈុន គ្មានប្រាក់១០ម៉ឺនដុល្លារបង់ទៅគណៈកម្មាធិការព្រំដែន ៤.ពលរដ្ឋអំពាវនាវឱ្យអាជ្ញាធរ ដោះស្រាយបញ្ហាផ្លូវចូលទៅតំបន់អង្គរជាច្រើនខ្សែខូចខាតធ្វើឱ្យអ្នកទេសចរពិបាកធ្វើដំណើរ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

ឧក្រិដ្ឋជនបានពង្រីកអគារឆបោកអនឡាញ ដែលបានរាលដាលដល់ខែត្រមណ្ឌលគីរី

3/9/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី១០ ខែ មីនា ឆ្នាំ២០២៥ 1. ឧក្រិដ្ឋជនបានពង្រីកអគារឆបោកអនឡាញ ដែលបានរាលដាលដល់ខែត្រមណ្ឌលគីរី 2. មេធាវីស្នើឱ្យតុលាការដោះលែងស្រ្តីរិះគន់វៀតណាម នៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ 3. ពលរដ្ឋនៅ ស្រុកវាលវែង មិនព្រមរុះរើផ្ទះសម្បែង តាមបញ្ជារបស់អាជ្ញាធរខេត្តពោធិ៍សាត់ 4. យុវជនរិះគន់ លោក ហ៊ុន ម៉ានី ដែលរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តថាជារឿងចំណាយថវិការឥតប្រយោជន៍… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

សង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិស្ត្រី

3/8/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៩ ខែ មីនា ឆ្នាំ២០២៥ ១. សង្គមស៊ីវិល និងបក្សប្រឆាំង អំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិស្ត្រី ២. ម្ដាយនារីរងគ្រោះដែលត្រូវជនជាតិចិនសម្លាប់ ស្នើឱ្យតុលាការកាត់ទោសជនល្មើសឱ្យធ្ងន់ធ្ងរ ៣. អ្នកឃ្លាំមើលកិច្ចការព្រំដែនថា គម្រោងធ្វើរបងរបស់ថៃតាមព្រំដែន អាចនឹងប៉ះពាល់អធិបតេយ្យកម្ពុជា ៤. ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ កំពុងធ្វើឲ្យបាត់បង់សោភ័ណភាព និងបរិស្ថានតាមដងផ្លូវ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

ស្ត្រីរងគ្រោះ ស្នើឱ្យប្រពន្ធនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាអយុត្តិធម៌របស់ស្ត្រី

3/7/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសៅទី០៨ ខែមីនា ឆ្នាំ២០២៥ ១.ស្ត្រីរងគ្រោះ ស្នើឱ្យប្រពន្ធនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាអយុត្តិធម៌របស់ស្ត្រី ២.ពលករខ្មែរដែលជាប់ឃុំរឿងរិះគន់រដ្ឋាភិបាល ស្នើសុំឲ្យតុលាការដោះលែងឱ្យមានសេរីភាពវិញ ៣.អាណាព្យាបាលសិស្សមួយចំនួន រងសម្ពាធផ្នែកជីវភាព ដោយសារការចំណាយលើការសិក្សារបស់កូន នៅសាលារដ្ឋ ៤. ពលរដ្ឋមួយគ្រួសារនៅភ្នំគូលែន ប្រកបរបររកថ្នាំបុរាណលក់រកប្រាក់ដោះស្រាយជីវភាពគ្រួសារ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

ជនភៀសខ្លួនខ្មែរនៅប្រទេសថៃលែងហ៊ានធ្វើសកម្មភាពនយោបាយដូចមុនដោយបារម្ភពីសុវត្ថិភាព

3/4/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី ០៥ ខែ មីនា ឆ្នាំ២០២៥ ១.ជនភៀសខ្លួនខ្មែរនៅប្រទេសថៃលែងហ៊ានធ្វើសកម្មភាពនយោបាយដូចមុនដោយបារម្ភពីសុវត្ថិភាព ២. លោក ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ខណៈរដ្ឋាភិបាលលោកមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ពលរដ្ឋ ៣. គ្រួសារ និងមន្ត្រីសង្គមស៊ីវិល ស្នើតុលាការកំពូលឱ្យដោះលែងឪពុក លោក ស៊ន តារា ឱ្យនៅក្រៅឃុំ ៤. ក្រសួងបរិស្ថាន ដាក់ចេញគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ខណៈសហគមន៍មូលដ្ឋាននៅតែបន្តរងការគំរាមកំហែង ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

ថៃពិចារណាសាងសង់ជញ្ជាំងនៅតាមព្រំដែនជាប់កម្ពុជា

3/3/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០២៥ ១. ថៃពិចារណាសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា ២. អ្នកសិទ្ធិមនុស្សចង់ឃើញសាលាឧទ្ធរណ៍ប្រគល់សេរីភាពជូនមេបក្សប្រឆាំង លោក កឹម សុខា ៣.ពលរដ្ឋនៅក្រុងប៉ោយប៉ែត ត្អូញត្អែរពីបញ្ហាដាច់អគ្គិសនី និងទឹកស្អាត ញឹកញាប់នៅក្នុងរដូវក្ដៅ ៤.ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ត្អូញត្អែរពីបញ្ហាស្ទះចរាចរណ៍ បណ្ដាលមកពីសាលារៀនឯកជនមួយចំនួនគ្មានចំណតត្រឹមត្រូវ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

បាតុករនៅកូរ៉េនៅតែក្លាហានទាមទារឱ្យរដ្ឋាភិបាលប្ដឹងកោះគជ់ទៅតុលាការអន្តរជាតិ

3/2/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី០៣ ខែ មីនា ឆ្នាំ២០២៥ 1. ពលរដ្ឋថា រដ្ឋមន្រ្តីធនធានទឹកថាធ្វើស្រែច្រើនធ្វើឱ្យខ្វះទឹកនោះ ជាការមិនទទួលខុសត្រូវ 2. បាតុករនៅកូរ៉េនៅតែក្លាហានទាមទារឱ្យរដ្ឋាភិបាលប្ដឹងកោះគជ់ទៅតុលាការអន្តរជាតិ 3. អ្នកច្បាប់ថា ព្រះរាជអាជ្ញាស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ ទោះបីជាស្បថ ក៏មិនអាចឱ្យសង្គមមានយុត្តិធម៌បានដែរ 4. កម្មករសំណង់ខេត្តបន្ទាយមានជ័យតវ៉ាឱ្យថៅកែចិនបើកលុយប្រាក់ខែនៅសល់ជាង៣ម៉ឺនដុល្លារ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

ខ្មែរនៅកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារកោះគជ់

3/1/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០២ ខែ មីនា ឆ្នាំ២០២៥ ១. ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារកោះគជ់ ២. អ្នកឃ្លាំមើលថា កម្ពុជាមានកាតព្វកិច្ចស៊ើបអង្កេតឃាតកម្មលោក លិម គិមយ៉ា និងចាប់ជនសង្ស័យទៅឱ្យតុលាការថៃ ៣. កម្ពុជាបណ្ដេញជនជាតិថៃ ១១៩នាក់ ដែលធ្វើប្រតិបត្តិការតាមអនឡាញខុសច្បាប់ ៤. ពលរដ្ឋខេត្តព្រៃវែងចោទអាជ្ញាធរស្រុកមេសាងថា ឃុបឃិតគ្នារំលោភយកដីបឹងមេសាង ធ្វើជាកម្មសិទ្ធិឯកជន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

រដ្ឋាភិបាលថា បញ្ហាសុខភាពពលរដ្ឋជាវិស័យអាទិភាព តែអ្នកជំនាញថា គ្មានប្រសិទ្ធភាព

2/28/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី ០១ ខែ មីនា ឆ្នាំ២០២៥ ១. រដ្ឋាភិបាលប្រកាសចាត់ទុកបញ្ហាសុខភាពពលរដ្ឋជាវិស័យអាទិភាព តែអ្នកជំនាញថាគ្មានប្រសិទ្ធភាព ២. អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីទាក់ទាញទេសចរណ៍ ៣. ពលរដ្ឋនៅខេត្តមណ្ឌលគិរី ថា ក្រុមហ៊ុនចិនធ្វើអាជីវកម្មរ៉ែមាស ប៉ះពាល់បរិស្ថាន ៤. ពលរដ្ឋរងហិង្សា និងបាត់បង់ផ្ទះស្នើឱ្យអាជ្ញាធរខេត្តព្រះសីហនុចាត់វិធានការលើជនប្រព្រឹត្ត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

ពលរដ្ឋមួយចំនួន បារម្ភបាត់បង់ប្រាសាទបុរាណនៅភ្នំដងរែកទៅជាកម្មសិទ្ធរបស់ថៃ

2/27/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៥ ១. ពលរដ្ឋនៅកោះមាសតវ៉ាសុំជួបលោក ហ៊ុន ម៉ាណែត ឱ្យជួយដោះស្រាយបញ្ហាដីធ្លី ២. អ្នកឃ្លាំមើល ស្នើឱ្យចិនលើកតម្កើងសិទ្ធិមនុស្សនៅកម្ពុជា ជាជាងនិយាយចោល ៣. ពលរដ្ឋមួយចំនួន បារម្ភបាត់បង់ប្រាសាទបុរាណ នៅតំបន់ភ្នំដងរែក ទៅជាកម្មសិទ្ធរបស់ថៃ ៤. ពលរដ្ឋថា ប្រតិបត្តិការឆបោកនៅក្រុងប៉ោយប៉ែត នៅបន្តដំណើរការជាលក្ខណ:ទ្រង់ទ្រាយធំ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

លោក ហ៊ុន សែន ប្រកាសថា លោកកើតជំងឺ កូវីដ១៩

2/25/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ១. លោក ហ៊ុន សែន ប្រកាសថា លោកកើត ជំងឺ កូវីដ១៩ ២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទទូចឱ្យរដ្ឋាភិបាល បើកឱកាសដល់ស្ត្រីវ័យក្មេងចូលរួមកិច្ចការសង្គម ៣. លោក សម រង្ស៊ី ជំរុញឱ្យលោក ឌី វិជ្ជា សហការជាមួយបារាំង ដើម្បីវែកមុខឃាតករពិតសម្លាប់លោក លិម គិមយ៉ា ៤. កម្ពុជានិងមីយ៉ាន់ម៉ា ជាប្រទេសលេចធ្លោជាងគេក្នុងតំបន់អាស៊ាន ដែលបើកឱ្យមានឧក្រិដ្ឋកម្មឆបោកតាមអនឡាញ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

អ្នកឃ្លាំមើល៖ អាជ្ញាធរនឹងចាប់អ្នកពាក់ព័ន្ធឃាតកម្មលើ លោក លឹម គិមយ៉ា ឱ្យថៃ

2/24/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ១. អ្នកឃ្លាំមើលរំពឹងថាអាជ្ញាធរកម្ពុជានឹងពន្លឿន ចាប់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងឃាតកម្មលើ លោក លឹម គិមយ៉ា ប្រគល់ឱ្យទៅប៉ូលិសថៃ ២. ពលរដ្ឋនៅក្រុងប៉ោយប៉ែតថា អាជ្ញាធរ ដែលបង្ក្រាបករណីឆបោកតាមអនឡាញបានរំលងទីតាំងសំខាន់ ៣. ពលរដ្ឋរងគ្រោះ ទទូចឱ្យតំណាងរាស្ត្រចុះជួបពួកគាត់ អំឡុងពេលឈប់ម្រាក ៣ខែ ៤. ពលរដ្ឋចោទទាហានមួយក្រុមនៅខេត្តព្រះវិហារថា គំរាមបាញ់ពលរដ្ឋរឿងជម្លោះដីធ្លី...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយបក្សកុម្មុយនីស្ដវៀតណាម ដើម្បីដឹងគុណវៀតណាម

2/23/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៥ 1. លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយបក្សកុម្មុយនីស្ដវៀតណាម ដើម្បីដឹងគុណវៀតណាម 2. មេបញ្ជាការកងទ័ពជើងគោកអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះ 3. កុមារ២នាក់ដំគ្រាប់សំណល់ពីសង្គ្រាមផ្ទុះស្លាប់ នៅខែត្រសៀមរាប 4. សង្គមស៊ីវិលជំរុញឱ្យសមត្ថកិច្ចចាប់ជនល្មើសដែលបានបាញ់និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

តុលាការឱ្យលោក វឿង សំណាង បង់ពិន័យ៤លានរៀល

2/22/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៥ ១. តុលាការដាក់កំហិតសកម្មជនបក្សសង្គ្រោះជាតិលោក វឿង សំណាង ឱ្យបង់ប្រាក់ពិន័យ៤លានរៀល ២. សហគមន៍ខ្មែរធ្វើសមាជស្តីពីដំណោះស្រាយបញ្ហាកម្ពុជា នៅទីក្រុងម៉ែលប៊ន ៣. ពលរដ្ឋរិះគន់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមថា មិនចាត់វិធានការម៉ឺងម៉ាត់លើប្រធានតុលាការខេត្តតាកែវ ៤. សកម្មជនបរិស្ថានទាមទារឱ្យក្រសួងពាក់ព័ន្ធ លុបចោលគម្រោងអាងស្តុកទឹក ដែលបំផ្លាញព្រៃឈើជាង ៧ ពាន់ហិកតារ នៅខេត្តពោធិ៍សាត់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

អ្នកជំនាញដោះមីនសប្បាយចិត្តបើអាមេរិកផ្ដល់ជំនួយឡើងវិញ

2/21/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី២២ ខែ កុម្ភៈ ឆ្នាំ២០២៥ ១. អ្នកជំនាញដោះមីន សប្បាយចិត្តបើអាមេរិកផ្ដល់ជំនួយសម្រាប់ដោះមីននៅកម្ពុជាឡើងវិញ ២. អ្នកឃ្លាំមើលព្រមានថាកម្ពុជាអាចនឹងបាត់បង់ប្រាសាទតាមាន់ធំទាំងស្រុង ប្រសិនបើរដ្ឋាភិបាលនៅបន្តចរចាទ្វេភាគីជាមួយថៃ ៣. កម្មករក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើឱ្យក្រសួងការងារ អន្តរាគមន៍ឱ្យក្រុមហ៊ុនគោរពសិទ្ធិការងារ ៤. លោក រ៉ុង ឈុន រំពឹងថាសាលាឧទ្ធរណ៍នឹងផ្តល់នីតិសម្បទាឲ្យលោកវិញ ខណៈអ្នកគាំទ្ររៃអង្គាសលុយជូនលោកបង់ទៅគណៈកម្មាធិការព្រំដែន...រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត៕

Duración:01:00:00

Pídele al anfitrión que permita compartir el control de reproducción

ពលរដ្ឋសង្ស័យថា លុយចំណាយលើការការកូន លោក នេត សាវឿន អាចបានមកពីពុករលួយ

2/20/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២១ ខែ កុម្ភៈ ឆ្នាំ២០២៥ ១. ពលរដ្ឋសង្ស័យថា លុយចំណាយលើការការកូន លោក នេត សាវឿន អាចបានមកពីអំពើពុករលួយ ២. ពលរដ្ឋថា ផ្នែកគាំពារសង្គមនៅកម្ពុជាមិនទាន់មានប្រសិទ្ធភាពនៅឡើយ ៣. ពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត អះអាងថា អាជ្ញាធរដាក់សម្ពាធពួកគាត់ឱ្យចេញលុយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ៤. ដីព្រៃជំនឿរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចំនួន៥កន្លែងត្រូវក្រុមអ្នកមានអំណាចរំលោភយក … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duración:01:00:00