Location:

United States

Genres:

Podcasts

Networks:

RFI

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោកស្រី ​មឹន មាណវី​៖​«​ប្រជាពលរដ្ឋ​ខ្លាច​ការ​បង់​ប្រាក់​ជាង​ការ​ការពារ​ជីវិត​ដោយ​ការ​គោរព​ច្បាប់​ចរាចរណ៍​» - 21/01/2020

1/20/2020
លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​អាសន្ន​ពី​រឿង​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ​ដោយសារ​កំណើន​នៃ​មនុស្ស​ស្លាប់ ​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ច្រើន​កាល​ពី​ឆ្នាំ​២០១៩​។ ​ជា​យន្តការ​ការងារ​ឆ្នាំ​២០២០​នេះ ​លោកស្រី​ មឹន មាណវី ​រដ្ឋលេខាធិការ​ក្រសួង​ដឹក​ជញ្ជូន​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្លែង​ថា ​ក្រុម​ការងារ​នឹង​ចាប់​ផ្តើម​ធ្វើការ​រឹតបន្តឹង​មែនទែន​ហើយ...

Duration:00:09:14

Ask host to enable sharing for playback control

លោក​ផុស សុវណ្ណ​៖​ក្រុម​មេធាវី​នាយករដ្ឋមន្រ្តី​នឹង​មិន​ជួយ​ការពារ​ក្តី​ដល់​អ្នក​កាសែត​ដែល​គ្មាន​វិជ្ជាជីវៈ​ឡើយ​ - 20/01/2020

1/19/2020
នៅ​ពេល​នេះ​ ក្រុម​មេធាវី​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​និង ​ក្រសួង​ព័ត៌មាន​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​ ជាមួយ​គ្នា​ហើយ​ជុំវិញ​ការផ្តល់​សេវា​ផ្នែក​ច្បាប់​ដល់​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ដែល​មាន​បញ្ហា​ផ្លូវ​ច្បាប់​។ ​លោក​ផុស សុវណ្ណ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ ​និង​ ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ព័ត៌មាន​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ ​បាន​គូស​បញ្ជាក់​ឱ្យដឹង​ថា​ ក្រុម​មេធាវី​របស់​នាយករដ្ឋមន្រ្តី​នេះ ​គឺ​នឹង​ជួយ​ការពារ​ក្តី​តែ​សម្រាប់​អ្នកសារព័ត៌មាន ​ឬ...

Duration:00:10:11

Ask host to enable sharing for playback control

លោក ​ម៉េត ​មាស​ភក្តី​៖ ​សាលា​រាជ​ធានី​ភ្នំពេញ​កំពុង​រៀប​ចំ​ឲ្យ​មាន​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​នៅ​ភ្នំពេញ​ - 19/01/2020

1/18/2020
សាលា​រាជធានី​ភ្នំពេញ ​កំពុង​សិក្សា​រៀបចំ​បង្កើត​ឲ្យ​មាន​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​សាធារណៈ ​City ​Bus ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​ជា​ឧទាហរណ៍​ អាជ្ញាធរ​ក្រុង​ភ្នំពេញ ​នឹង​ជ្រើស​រើស​យក​ទ្រូង​ផ្លូវ​មួយ ​ចាប់​ពី​ផ្សារ​ធំ​ថ្មី ​រហូតដ​ល់​ច្រមុះ​ជ្រូក​ស្ទឹង​មានជ័យ ​ដើម្បី​រៀបចំ​ឲ្យ​មាន​ផ្លូវ​អាទិភាព​មួយ​នេះ។​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​របស់​សាលា​រាជ​ធានី​ភ្នំពេញ ​ក្នុង​កំណែទ​ម្រង់​លើ​មធ្យោបាយ​ដឹក​ដំណើរ​តាម​រថយន្ត​ក្រុង​​សាធារណៈ​​នៅ​​ក្នុង​ទីក្រុង...

Duration:00:11:16

Ask host to enable sharing for playback control

លោក ប៉ា ច័ន្ទរឿន៖ ចាំបាច់​ត្រូវ​​ពិន័យក្រុម​​យុវតី​ដែល​ប្រើហិង្សា តែ​ត្រូវ​ពិន័យ​​ដោយ​ប្រយ័ត្ន - 18/01/2020

1/17/2020
សំណុំ​រឿងក្រុម​​យុវតី​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ នៅ​តែបន្ត​​ជា​បច្ចុប្បន្នភាព បើ​ទោះ​បី​ជា​អាណាព្យាបាល​យុវតី​បង្ក​ហេតុ សុខ​ចិត្ត​បង់​សំណង​ជា​ប្រាក់​ដើម្បី​បញ្ចប់​រឿង​ក៏​ដោយ។ មតិជា​ច្រើន​តាម​បណ្ដាញ​សង្គម ​បាន​បន្ត​ប្រើ​ពាក្យពេចន៍​វាយ​ប្រហារ​ទៅ​លើក្រុម​​យុវតី​បង្ក​ហេតុ​ ហើយ​ខ្លះ​ទៀតទាមទារ​ឲ្យ​មាន​ការ​ដាក់​ពិន័យ​ទោសទណ្ឌ​ដល់​យុវតី​ទាំង​នោះ​ទៅ​តាម​ច្បាប់​។ លោក​បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត​ន៍និងសីលធម៌​កម្ពុជា...

Duration:00:13:02

Ask host to enable sharing for playback control

​លោក នេត្រ ភក្ត្រា៖ «​គុណ​ភាព​ខ្យល់​នៅ​កម្ពុជា មិន​ទាន់​ឈាន​ដល់​កំរិត​ប៉ះ​ពាល់​សុខ​ភាព​​សាធារណៈ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ​»​ - 17/01/2020

1/16/2020
ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​កំរិត​ភាគ​ល្អិត​និចល​នៅ​ក្នុង​ខ្យល់ PM2.5 មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ដែល​ចំណុច​នេះ​ក្រសួង​បរិស្ថាន​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ជាមួយ​គ្នា​នេះ កំរិត​កើន​ឡើង​នៃ​គុណ​ភាព​ខ្យល់​នៅ​ពេល​នេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ពី​មហា​ជន ដោយ​សារ​មាន​ការ​យល់​ថាកំរិត​ភាគ​ល្អិត PM2.5 ពេល​នេះ ដល់​កំរិត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​។ ទោះ​យ៉ាង​ណា លោក នេត្រ ភក្ត្រា...

Duration:00:12:04

Ask host to enable sharing for playback control

​មេធាវី​ដើម​បណ្តឹង​ចោទ​ប្រកាន់​ថា មេធាវី​លោក កឹម សុខា តាំង​សំណួរ​ខុស តែ​មេធាវី​លោក កឹម សុខា បដិសេធ​ - 16/01/2020

1/15/2020
ការ​ស្នើ​សុំ​ដាក់​ភស្តុ​តាង​ថ្មី​ជា​វីដេអូ​ឃ្លីប​ពេញ​របស់​លោក កឹម សុខា និងការ​តាំង​សំណួរ​លើ​លោក កឹម សុខា បាន​ក្លាយ​ជា​ចំណុច​តាន​តឹង នៅ​ក្នុង​សវនាការ​កាត់​ទោស​លោក កឹម សុខា រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ។ សវនា​ការ សប្តាហ៍​ទីមួយ ដែល​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី ១៦ មករា នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​តាន​តឹង​។ យ៉ាង​ណា​ក្តី នៅ​ក្នុង​បទ​សម្ភាសន៍​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ នៅ​រាត្រី​នេះ លោក គី តិច មេធាវី​ការពារ​ក្តី​រដ្ឋា​ភិបាល​បាន​លើក​ឡើង​ថា ក្រុម​មេធាវី​ការពារ​ក្តី​លោក...

Duration:00:15:44

Ask host to enable sharing for playback control

​​លោក អំ សំអាត៖ «​ដើម្បី​តម្លា​ភាព តុលាការ​គួរ​រក​មធ្យោ​បាយ​ផ្សេង ដែល​អាច​ឲ្យ​សាធារណ​ជន​បាន​ចូល​រួម​ស្តាប់​ច្រើន​គ្នា​»​ - 15/01/2020

1/14/2020
សវនាការ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ គឺ​បន្ទាប់​ពី​មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក៏​ប៉ុន្តែ​អ្វី​ដែល​មាន​ការ​ខក​ចិត្ត​ពី​សំណាក់​អ្នក​ឃ្លាំ​មើល​សង្គម និង​នយោ​បាយ​នោះ​គឺ សវនាការ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សវនាការ​សាធារណៈ​បែប​ចង្អៀត​។ នេះ​បើ​តាម​លោក អំ សំអាត នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ។...

Duration:00:10:59

Ask host to enable sharing for playback control

​លោក មាស សោភ័ណ្ឌ៖ ​ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌​មាន​ចោទ​សួរ​ទៅ​កាន់​ប្រមុខ​រដ្ឋា​ភិបាល​ ដោយ​សារ​តែ​អ្នក​ចូល​រួម​ច្រើន​ - 14/01/2020

1/13/2020
អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ប្រមាណ​៥០០០​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​កម្មវិធី​អាហារ​សាមគ្គី​ជាមួយ​ប្រមុខ​រដ្ឋា​ភិបាល​នៅ​រាត្រី​នេះ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​។ ជំនួប​លើក​ទី៤​នេះ ក៏​ដូច​ជា​ជំនួប​៣ឆ្នាំ​កន្លង​មក​ដែរ ពោល​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លើក​ជា​សំណួរ​ត្រង់ៗ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឡើយ។ លោក មាស សោភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​អះអាង​ថា ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌​ចោទ​សួរ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​ដោយសារ​តែ​អ្នក​ចូល​រួម​ច្រើន​។

Duration:00:09:45

Ask host to enable sharing for playback control

លោកស្រី ម៉ីឌីន ណាត្យា៖ «ខ្ញុំយល់មិនដល់ទេហេតុអ្វីអាគារខ្ពស់ៗនៅព្រះសីហុនរីកលឿនដូចផ្សិតយ៉ាងនេះ!» - 13/01/2020

1/12/2020
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​ស្រី​ម៉ីឌីន ណាត្យា ម្ចាស់​សណ្ឋាគារHoliday Villas Nataya នៅក្នុង​ក្រុង​ព្រះ​សីហនុ​។ លោកស្រី ម៉ីឌីន ណាត្យា បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល និង ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថាន​ភាព​រីក​លូត​លាស់​នៃ​អាគារ​ខ្ពស់ៗ​ជា​ច្រើន​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​។ លោក​ស្រី​បាន​និយាយ​ថា លោក​ស្រី​យល់​មិន​ដល់​សោះ​ឡើយ​ថា ហេតុ​អ្វី​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ស្រាប់​តែ​ក្រុង​ព្រះសីហនុ​មាន​ការ​រីក​លូត​លាស់​អាគារ​ខ្ពស់ៗ​ជា​ច្រើន​ដូច​នៅ New York និង​ជប៉ុន​បែប​នេះ​។

Duration:00:11:15

Ask host to enable sharing for playback control

លោក ​វេង ​សាខុន​៖​ ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ កម្ពុជា​ត្រូវ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ធនធាន​ទឹក​ជា​ចាំ​បាច់​ - 12/01/2020

1/11/2020
ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មករា ​ឆ្នាំ ​២០២០​នេះ ​យ៉ាង​ហោច​ណាស់​ខេត្ត​ចំនួន​ពីរ​នៃ​ប្រទេស​កម្ពុជា ​គឺ​ខេត្ត​បន្ទាយ​មានជ័យ ​និង​ខេត្តកោះកុង ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើ​ប្រាស់ ​និង​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​ស្រូវ​ប្រាំង​របស់​ប្រជាពលរដ្ឋ​។ ​សម្រាប់​ខេត្ត​បន្ទាយ​មាន​ជ័យ ​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ខ្នះ​ខ្នែង​បូម​ទឹក​ពី​ប្រភព​នានា ​ដើម្បី​ដោះ​ស្រាយ​រួច​រាល់​ហើយ​។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ជុំវិញ​បញ្ហា​ប្រឈម​នេះ ​លោក​ វេង​ សាខុន ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម...

Duration:00:13:40

Ask host to enable sharing for playback control

វេជ្ជ​បណ្ឌិត​ លី​ សូវ៉ាន់​៖​ កម្ពុជា​មិន​ទាន់​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ទេ​ ខណៈ​នៅ​ប្រទេស​ចិន​មាន​ស្លាប់​ម្នាក់​ - 11/01/2020

1/10/2020
ជំងឺ​រលាក​សួត​មួយ​ប្រភេទ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​កំពុង​កើត​ឡើង​នៅ​ប្រទេស​ចិន​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥៩​នាក់​ធ្លាក់​ខ្លួន​ឈឺ ​ក្នុង​នោះ​ឈឺ​ធ្ងន់​៧​នាក់​ គិត​ត្រឹម​ថ្ងៃទី​៥​មករា​។​ ប៉ុន្តែនៅ​កម្ពុជា​មិន​ទាន់​មាន​ជំងឺ​នេះ​នៅ​ឡើយ​។​ តែ​ក្រសួង​សុខាភិបាល​បាន​ចេញ​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់​ហើយ​នៅ​ប្រទេស​ចិន​គិត​ត្រឹម​ថ្ងៃ​ទី​១១​ខែ​មករា​នេះ ​។

Duration:00:09:49

Ask host to enable sharing for playback control

​លោក ចាន់ យុត្ថា៖ «​កសិករ​ស្រុក​មង្គល​បុរី ធ្វើ​ស្រែ​ប្រាំង​លើស​ផែន​ការ​១០​ដង ជា​ហេតុ​នាំ​ឲ្យ​ខ្វះ​ខាត​ទឹក​»​ - 10/01/2020

1/9/2020
ក្រសួង​ធន​ធាន​ទឹក និង​ឧត្តុ​និយម បាន​ដាក់​ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ​ចំនួន​៣​គ្រឿង ដើម្បី​បូម​ទឹក​ពី​ស្ទឹង​សេរី​សោភ័ណ្ឌ បង្ហូរ​ចូល​ទៅ​ស្ទឹង​មង្គល​បុរី ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​រង​ការ​រីង​ស្ងួត ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​ពាន់​គ្រួសារ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​។ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម ថ្លែង​ថា ភាព​រីង​ស្ងួត​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រភព​ទឹក​ស្ទឹង​មង្គល​បុរី​នេះ​គឺ ដោយ​សារ​ប្រជា​ពលរដ្ឋ​ធ្វើ​ស្រូវ​ប្រាំង​លើស​ផែន​ការ ដែល​បាន​គ្រោង​ទុក​ចំនួន​ជាង​១០​ដង​។ តាម​លោក...

Duration:00:11:06

Ask host to enable sharing for playback control

​អ្នកស្រី ឈឹម សុខន​៖ កូដ​កម្ម​បុគ្គ​លិក​ណា​ហ្គា​វើល​ដ៍នឹង​បន្ត​ធ្វើ រហូត​ដល់​មាន​ដំណោះ​ស្រាយ​ - 09/01/2020

1/8/2020
បុគ្គ​លិក​កាស៊ីណូ​និង​សណ្ឋាគា​ណា​ហ្គា​វើល​ដ៏​ជាង​ពីរ​ពាន់​នាក់ បាន​ផ្ទុះ​កូដ​កម្ម​ជា​ទ្រង់​ទ្រាយ​ធំ នៅ​ព្រឹក​ថ្ងៃ​ទី ០៩ មករា បន្ទាប់​ពី​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ មក មិន​ទាន់​មាន​ដំណោះ​ស្រាយ​។ កូដ​កម្ម​បុគ្គលិក​ណា​ហ្គា​វើល​ដ៏​មាន​កម្ម​វត្ថុ​ទាម​ទារ​លក្ខ​ខណ្ឌ​ការងារ​ចំនួន​៦ចំណុច ពិសេស គឺ​ទាម​ទារ​ឲ្យ​ថៅ​កែ​ក្រុម​ហ៊ុន​កាស៊ីណូ​ដ៏​ធំ​នៅ​កម្ពុជា​មួយ​នេះ តម្លើង​ប្រាក់​ខែ​ជូន​ដល់​ពួក​គេ និង​ទីពីរ គឺ​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ប្រធាន​សហជីព​របស់​ខ្លួន​ម្នាក់...

Duration:00:09:45

Ask host to enable sharing for playback control

​លោក ឃុន ថារ៉ូ៖ «​វិធាន​ការ​រៀប​ចំ​ឲ្យ​កម្មករ​សំណង់​ស្នាក់​នៅ​ខាង​ក្រៅ​អគារ​កំពុង​សាង​សង់​ មិន​មាន​ប្រសិទ្ធ​ភាព​»​ - 08/01/2020

1/7/2020
មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស សង់​ត្រាល់ និង​សហ​ព័ន្ធ​សហ​ជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ បាន​ជម្រុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ត្រូវ​មាន​វិធាន​ការ​ម៉ឺង​ម៉ាត់ ដើម្បី​ធានា​គុណ​ភាព​សុវត្ថិ​ភាព​នៅ​កន្លែង​ធ្វើ​ការងារ​សម្រាប់​កម្មករ​សំណង់​។ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស សង់ត្រាល់ ថ្លែង​ថា​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​បាន​រៀប​ចំ​ញត្តិ​មួយ គ្រោង​ដាក់​ជូន​រដ្ឋា​ភិបាល ដើម្បី​មាន​វិធាន​ការ​ចំា​បាច់​ទៅ​លើ​សំណង់...

Duration:00:11:48

Ask host to enable sharing for playback control

លោក​ ហ៊ាង​ សុទ្ធាយុត្តិ​៖​ការ​ចេញ​ស្លាក​លេខ​ពិសេស​ថ្មី​គឺ​ដោយ​មាន​តម្រូវ​ការ​ច្រើន​ និង​ជា​ការ​បង្កើន​ថវិកា​ចូល​រដ្ឋ​ - 07/01/2020

1/6/2020
ស្លាក​លេខ​ពិសេស​ថ្មី​ចំនួន​៣,៥​ទ្រីលាន​​សម្រាប់​សំគាល់ ​រថយន្ត ​ត្រូវ​ដាក់​លក់​ពី​ថ្ងៃនេះ​តទៅ​ដោយ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​។ ​ស្លាក​លេខ​ពិសេស​នេះ​មាន​តម្លៃ​ចាប់​ពី​២​លាន​រៀល​ឬ​ស្មើ​នឹង​៥០០​ដុល្លារ​អាមេរិក​ឡើង​ទៅ​ ហើយ​អ្នក​ប្រើ​ប្រាស់​អាច​ដាក់​ឈ្មោះ​របស់​ខ្លួន​ ឬ​លេខ​ដែល​ខ្លួន​ពេញ​ចិត្ត​។​ លោក ហ៊ាង សុទ្ធាយុត្តិ អ្នក​នាំ​ពាក្យ​ក្រសួង សាធារណៈការ ​និង​ដឹក​ជញ្ជូន ​បាន​ពន្យល់​ថា ​ការ​ចេញ​ស្លាក​លេខ​ពិសេស​ថ្មី​នេះ​គឺ​ដោយសារ​តែ​មាន​តម្រូវ​ការ​ច្រើន​ពី​អ្នក​មាន​ជីវភាព​ធូធារ...

Duration:00:12:00

Ask host to enable sharing for playback control

​លោក អ៊ុក ច័ន្ទដារ៉ា​៖ ​ពិព័រណ៍​សៀវ​ភៅ​១​លាន​ក្បាល​នឹង​​នាំ​យក​សៀវ​ភៅ​ដើម​ល្អៗ ​ជាមួយ​តម្លៃ​សម​រម្យ​បំផុត​ - 06/01/2020

1/5/2020
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​អ៊ុក ច័ន្ទដារ៉ា អ្នក​នាំ​ពាក្យ​ពិព័រណ៌​សៀវ​ភៅBig Bad wolf Books។ ពិព័រណ៌​សៀវភៅBig Bad wolf Books ដែល​នឹង​តាំង​បង្ហាញ​សៀវ​ភៅ​ជា​ភាសា​អង់​គ្លេស​ដល់​ទៅ​១លាន​ក្បាល នឹង​ចាប់​ផ្តើម​ធ្វើ​រយៈ​ពេល​១២ថ្ងៃ​ចាប់​ពី​ថ្ងៃទី០៩ ដល់ថ្ងៃទី២០ មករា ឆ្នាំ​២០​២០​។ លោក​អ៊ុក ច័ន្ទដារ៉ា បាន​អះ​អាង​ថា សៀវ​ភៅ​ទាំង​១លាន​ក្បាល​នេះ គឺ​សុទ្ធ​សឹង​តែ​ជា​សៀវ​ភៅ​ដើម​ល្អៗ ហើយ​គ្មាន​ការ​ថត​ចម្លង​ណា​មួយ​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ សៀវ​ភៅ​ទាំង​អស់​នេះ គឺ​លក់​បញ្ចុះ​តម្លៃ​ចាប់​ពី៥០%...

Duration:00:12:13

Ask host to enable sharing for playback control

លោក ​កែវ វី​៖ ​ប្រតិបត្តិការ​ជួយ​​សង្គ្រោះ​​ជន​រង​គ្រោះ​​ពី​​ការ​បាក់​​អគារ​នៅ​ខេត្ត​កែប ​បាន​បិទ​បញ្ចប់ ​ខណៈ​ជន​រង​​គ្រោះ​​៣៦​នាក់​ស្លាប់​ - 05/01/2020

1/4/2020
ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជនរ​ង​គ្រោះពី​ឧបទ្ទវហេតុ​នៃ​ការ​ដួល​រលំបាក់​អគារ​នៅ​ក្នុង​ខេត្ត​កែប​ បាន​បិទ​បញ្ចប់​ហើយ​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី​ ថ្ងៃ​អាទិត្យ​ ទី ​០៥​ មករា ​នេះ។​ ប្រតិបត្តិការ​នេះ ​បាន​ប្រើ​ពេលអស់​​៤៣​ម៉ោង​និង​២០​នាទី ​និង​កម្លាំង​ចម្រុះ​ប្រមាណ​ជា ​១០៨៧​នាក់ ​ក្នុ​ង​នោះក៏​មាន​កិច្ច​សហការ​ជួយ​សង្គ្រោះ​ពី​កង​កម្លាំង​ស្ម័គ្រ​ចិត្ត​របស់​ប្រទេស​ចិន​ផង​ដែរ​។ ​យ៉ាងណា​ក្តី ​ជន​រង​គ្រោះ​សរុប​ចំនួន​ ៥៩​នាក់​ ត្រូវ​បាន​គេ​យក​ចេញ​ពី​ក្រោម​គំនរ​បេតុង​ ក្នុង​នោះ​៣៦​នាក់​បាន​ស្លាប់...

Duration:00:14:16

Ask host to enable sharing for playback control

លោក ​យ៉ាន់​ ធី​៖ ​ករណី​បាក់​រលំ​អគារ​មិន​ទាក់​ទង​នឹង​កម្មករ​មាន​ជំនាញ​ឬ​ខ្វះ​ជំនាញ​នោះ​ទេ​ - 04/01/2020

1/3/2020
សហជីព​វិស័យ​សំណង់ បាន​អះ​អាង​ថា កម្មករ​វិស័យ​នេះ​កំពុង​ស្ថិត​ក្នុង​បញ្ហា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​តែ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ភាគី​ពាក់​ព័ន្ធ​នៅ​មាន​កម្រិត ។​ ហើយ​ថា​វា​មិន​​មាន​យុត្តិធម៌​ពេញ​លេញ​ទេ​ បើ​គ្រាន់​តែ​ផ្តល់​សំណង​ជា​ប្រាក់​ក្នុង​កម្រិត​ណា​មួយ​ពេល​ដែល​ពួកគេ​ជួប​គ្រោះ​ថ្នាក់​នោះ​ ខណៈ​ម្ចាស់​ការដ្ឋាន​និង​ក្រុម​ហ៊ុន​មិន​ត្រូវ​បាន​ចាត់​វិធានា​ការ​តាម​ផ្លូវ​ច្បាប់​។​ បើ​តាម​ លោក យ៉ាន់ ធី ​អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​កម្មករ​សំណង់ និង ព្រៃឈើ​កម្ពុជា ការ​បាក់​រលំ​អគារ...

Duration:00:09:16

Ask host to enable sharing for playback control

​លោក គឹម សុខ៖ ការ​បង្ខំ​ឱ្យ​សង​ជំងឺ​ចិត្ត​ទៅ​បក្ស​កាន់​អំណាច ជា​ការ​គាប​សង្កត់​សេរី​ភាព និង​ការ​បញ្ចេញ​មតិ​ - 03/01/2020

1/2/2020
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​គឹម សុខ អ្នក​វិភាគ​ស្ថាន​ការ​នយោ​បាយ និង សង្គម​កម្ពុជា​។ លោក​គឹម សុខ កំពុង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាត់​នីតី​វិធី​តាម​ច្បាប់ ដើម្បី​បង្ខំ​ឱ្យ​លោក​សង​ជំងឺ​ចិត្ត​ប្រមាណ​២០ម៉ឺន​ដុល្លារ​អាមេរិក​ដល់​គណ​បក្ស​កាន់​អំណាច​ដែល​ឈ្នះ​ក្តី​ក្តាំ​នៅ​តុលា​ការ​។ លោក​គឹម សុខ បាន​អះ​អាង​ថា ចំណាត់​ការ​របស់​តុលា​ការ​នៅ​ពេល​នេះ គឺ​ចង់​គាប​សង្កត់​សេរី​ភាព និង​ការ​បញ្ចេញ​មតិ​របស់​លោក។ ម្យ៉ាង​វិញ​ទៀត...

Duration:00:11:57

Ask host to enable sharing for playback control

​លោក ខឺយ ស៊ីនឿន៖ គណ​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បន្ត​ស្មារតី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ - 02/01/2020

1/1/2020
នៅ​ទីបំផុត​ទៅ គណ​បក្ស​ថ្មី​ថ្មោង​មួយ ដែល​បង្កើត​ឡើង​ដោយ​អតីត​តំណាង​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ហើយ បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ កាល​ពីព្រឹក ថ្ងៃទី ០២ មករា ឆ្នាំ ២០២០នេះ។ គណ​បក្ស​ថ្មី​ថ្មោង​នេះ មាន​ឈ្មោះ​ថា គណ​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ​។ លោក ខឺយ ស៊ីនឿន សាស្ត្រា​ចារ្យ​និង​ជា​អតីត​សមាជិក​គណៈ​កម្មាធិកា​នាយក​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ​បាន​គូស​បញ្ជាក់​ថា...

Duration:00:09:57