Location:

United States

Genres:

Podcasts

Networks:

RFI

Language:

Khmer


Episodes
Ask host to enable sharing for playback control

​លោក កឹម សុខា៖ ​ជីវិត​នយោ​បាយ​ជួប​តែ​ការ​គំរាម​កំហែង ចោទ​ប្រកាន់ និង​ការ​ចាប់​ដាក់​គុក​ - 13/01/2020

1/12/2020
បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ នៅ​ថ្ងៃ​​ពុធ ទី​១៥ ខែ​មករា​ខាង​មុខ​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​លោក កឹម សុខា​។ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌក​ម្ពុជា​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ នាំ​លោក​អ្នក​នាង​ទៅ​តាម​ដាន​ដំណើរ​ជីវិត​របស់​លោក កឹម សុខា ចាប់​តាំង​ពី​លោក​ចូល​ប្រឡូក​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​។...

Duration:00:06:13

Ask host to enable sharing for playback control

​គណបក្ស​ប្រជាជន​នៅ​តែ​ដើរ​ទៅ​មុខ​ជាមួយ​នឹង​ស្មារតី​៧​មករា ខណៈ​ក្រុម​ប្រឆាំង​បន្ត​មិន​ទទួល​ស្គាល់​សច្ចៈ​ភាព​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​ - 06/01/2020

1/5/2020
៧ មករា ១៩៧៩ - ៧ មករា ២០២០ គឺ៤១​ឆ្នាំ​គត់ ដែល​ប្រទេស​កម្ពុជា បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​។ រយៈ​ពេល​៤១​ឆ្នាំ មក​នេះ ថ្ងៃ​៧​មករា នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខួប​កំណើត​ទី២ ដែល​ប្រជាជន​កម្ពុជា​បាន​រស់​រាន​មាន​ជីវិត​ម្តង​ទៀត​។ ក៏​ប៉ុន្តែ​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សា​ស្ត្រ​នេះ ត្រូវ​បាន​គេ​យក​មក​បក​ប្រែ​ផ្សេង​គ្នា រហូត​មក​ដល់​បច្ចុប្បន្ន អាស្រ័យ​ដោយ​សង្គម​ខ្មែរ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ប្រេះ​ស្រាំ​និង​មាន​ទស្សនៈ​ជំទាស់​គ្នា​ជា​ពីរ​ផ្នែក ដែល​មិន​ទាន់​អាច​រក​ឯក​ភាព​គ្នា​បាន​។

Duration:00:04:34

Ask host to enable sharing for playback control

​បញ្ហា​ព្រំ​ដែន​ខ្មែរ​នៅ​តែ​បន្ត​ជា​ចំណាប់​ខ្មាំង​របស់​​អ្នក​នយោ​បាយ​ - 30/12/2019

12/29/2019
ការ​ចោទ​ប្រកាន់​និង​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​នៅ​ក្នុង​បញ្ហា​ព្រំដែន​ ជា​ពិសេស​រឿង​ព្រំដែន​ជាមួយ​វៀតណាម ​គឺ​ជា​បញ្ហា​ដែល​ចោទ​ឡើង​មិន​ចេះចប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ការជជីក​រក​ការពិត​ក្នុង​​រឿង​ព្រំដែន​ ​ដើម្បី​ផល​ប្រយោជន៍​ជាតិ គឺ​ជា​រឿង​មួយ​។ ប៉ុន្តែ​ពេល​ខ្លះ គេ​សង្កេត​ឃើញ​ថា បញ្ហា​ព្រំដែន​នេះ បែរ​ជា​ត្រូវ​​បានអ្នក​នយោបាយ​ យក​ទៅ​ធ្វើ​ជា​ចំណាប់​ខ្មាំង ​ដើម្បី​កេង​​ចំណេញ​ផ្នែក​នយោបាយ​ទៅវិញ​​​។

Duration:00:04:37

Ask host to enable sharing for playback control

​កែប្រែ​ផ្នត់​គំនិត​អ្នក​ដឹក​នាំ ជា​គន្លឹះ​ឈាន​ទៅ​លុប​បំបាត់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ - 09/12/2019

12/8/2019
ថ្ងៃ​ទី​១០​ធ្នូ​ គឺ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ នៅ​ពេល​និយាយ​ដល់​សិទ្ធិ​មនុស្ស ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​បក្ស​ប្រឆាំង ទាំង​រដ្ឋាភិបាល​បក្ស​កាន់​អំណាច សុទ្ធតែ​បានអះអាង​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​កត់​សម្គាល់​ឃើញ​ថា ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​តែ​មាន​វត្តមាន​នៅ​ឡើយ​ក្នុង​សង្គម​ខ្មែរ ដែល​​ជា​ទូទៅ​បាន​បង្កប់​ក្នុង​ផ្នត់គំនិត​ដឹកនាំ​បែប​ចាស់​គំរឹល។

Duration:00:04:21

Ask host to enable sharing for playback control

​ទំនាស់​ទស្សនៈ​នយោ​បាយ​នៅក្នុង​​ហ្វេស​ប៊ុក ធ្វើ​ឲ្យ​សង្គម​បែក​បាក់​ - 25/11/2019

11/24/2019
ទំនាស់​ទស្សនៈ​នយោបាយ នៅ​តែ​បន្ត​សាយ​ភាយ​លើ​បណ្ដាញ​សង្គម​។ សម្រាប់​ប្រទេសដែល​​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​កម្ពុជា ទំនាស់​ទស្សនៈ​នយោបាយ​គឺ​ជា​រឿង​ធម្មតា​​។ ប៉ុន្តែ​វាគឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ ហើយ​អាច​ធ្វើ​ឲ្យ​សង្គម​បែក​បាក់​ទៅ​វិញ ប្រសិន​បើ​ទំនាស់​ទស្សនៈ​នយោបាយ​នោះ ឈរ​លើ​ជំហរ​ដាច់​ណាត់ និង​ប្រកាន់​តឹង​​។

Duration:00:04:22

Ask host to enable sharing for playback control

ហេតុ​អ្វី​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជារង​ការ​រិះ​គន់​ពី​ប្រទេស​លោក​ខាង​លិច​? - 18/11/2019

11/17/2019
«ប្រជាធិបតេយ្យ» បាន​ក្លាយ​ជា​ពាក្យ​ដ៏​ពេញនិយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆាក​នយោបាយ​ ទាំង​នៅ​ទូទាំង​ពិភពលោក និង​ជា​ពិសេស​នៅ​កម្ពុជា​។ គ្រប់​មជ្ឈដ្ឋាន​នៅ​កម្ពុជា រាប់​ចាប់​តាំង​ពី​​គណបក្ស​កាន់​អំណាច ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល ​សង្គម​ស៊ីវិល រហូត​ដល់​ប្រជាពលរដ្ឋ​ធម្មតា សុទ្ធ​តែ​ប្រកាស​ពី​សេចក្ដី​ស្នេហា​របស់​ខ្លួន ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា កំពុង​ដំណើរការ​ក្រោម​បរិបទ​ដាច់​ដោយ​ឡែក​មួយ​របស់​ខ្លួន​ឯង​ ដែល​ជា​រឿយ​ៗ...

Duration:00:03:56

Ask host to enable sharing for playback control

ករណី​​លោក កឹម សុខា ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ? - 10/11/2019

11/9/2019
ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ពេល​ខ្លះ​មាន​សភាព​ស្ងប់ស្ងាត់​ តែ​ពេល​ខ្លះ​ទៀត មាន​ការ​ផ្លាស់​ប្ដូរ​លឿន​រហ័ស ​សឹង​តែ​តាម​មិន​ទាន់​។ កាល​ពី​សប្ដាហ៍​មុន ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី គឺជា​ប្រធាន​រឿង​សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​របស់​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​។ ក្នុង​សប្ដាហ៍​នេះ ចំណាប់​អារម្មណ៍​ស្ទើរ​តែ​ទាំង​អស់​បង្វែរ​ទៅ​កាន់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​តែ​ត្រូវ​បាន​តុលាការ​សម្រេច​អនុញ្ញាត​ឲ្យ​ចេញ​ពី​ផ្ទះ​បាន​ជា​លើក​ដំបូង...

Duration:00:05:05

Ask host to enable sharing for playback control

​សេណា​រីយ៉ូ ចំនួន​៣ សម្រាប់​ដំណើរ​វិល​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​ - 04/11/2019

11/3/2019
គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​មែន​ទែន​ហើយ​។ ប៉ុន្តែ​ថា​តើ​ធ្វើ​មាតុភូមិ​និវត្តន៍​​​ដោយ​របៀប​ណា និង​តាម​ច្រក​ណា? គេ​នៅ​មិន​ទាន់​ដឹងច្បាស់​​នៅ​ឡើយ​ទេ​។ គេ​គ្រាន់​តែ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កម្លាំង​ទប់​ស្កាត់​ដំណើរ​​របស់​លោក សម រង្ស៊ី នេះ គ្រប់​ច្រក​ល្ហក​អស់​ហើយ​។ ប្រឈម​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ អ៊ឹម រចនា មើល​ឃើញ​សេណារីយ៉ូ​ចំនួន​៣ ដែល​អាច​កើត​ឡើង​ចំពោះ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម...

Duration:00:05:06

Ask host to enable sharing for playback control

​ល្មម​ដល់​ពេល​ដែល​ពល​រដ្ឋ​ខ្មែរ​បង្កើត​ទម្លាប់​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ - 28/10/2019

10/27/2019
រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​រុះ​រើ​ប្រព័ន្ធ​គ្រប់​គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ។ ការ​សម្រេច​នេះ​ត្រូវ​បាន​មតិ​មួយ​ចំនួន​មើល​ឃើញ​ថា ជា​ជំហាន​មួយ​វិជ្ជមាន​ ឆ្ពោះ​ទៅ​ដោះ​ស្រាយ​បញ្ហា​សំរាមដ៏​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ក្រៅ​តែ​ពី​ការ​គ្រប់​គ្រង​សំរាម​ដែល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ហើយ អ្នក​តាម​ដាន​បញ្ហា​សង្គម​មើល​ឃើញ​ថា មាន​បញ្ហា​ចម្បង​មួយ​ទៀត​ដែល​ត្រូវ​ដោះ​ស្រាយ។ នោះ​គឺ​ទម្លាប់​ទុក​ដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ បើ​តាម​ក្រុម​អ្នក​ជំនាញ...

Duration:00:04:28

Ask host to enable sharing for playback control

​ជំនឿ​អរូបិយ​នៅ​តែ​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ខ្មែរ​ - 14/10/2019

10/13/2019
ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​នានា​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយ​គឺ​ជា​ឱកាស​អាជីវកម្ម​របស់​ជន​ទុច្ចរិត...

Duration:00:05:12

Ask host to enable sharing for playback control

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ - 30/09/2019

9/29/2019
ថ្ងៃ​អង្គារ ទី​០១​តុលា​ស្អែក​នេះ គឺជា​ខួប​គម្រប់​៧០​ឆ្នាំនៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំលឹក​ជូន​លោក​អ្នក​អំពី​ប្រវត្តិ​ទំនាក់​ទំនង​ការទូត​រវាង​​​ចិននិង​កម្ពុជា​។ ជា​ទំនាក់​ទំនង​ចាស់​វស្សា ដែល​គេ​មើល​ឃើញ​ថា ផ្ដល់​​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ជា​ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​​។

Duration:00:04:41

Ask host to enable sharing for playback control

​កា​ររួប​រួម​គណ​បក្ស​រាជា​និយម ​ផ្ដល់​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​ - 23/09/2019

9/22/2019
តាម​រយៈ​ជំនួប​ជាមួយ​លោក ញ៉ឹក ប៊ុនឆៃ កាល​ពី​ពេល​ថ្មី​ៗ​នេះ, សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អតីត​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បង្ហាញ​ពី​ព្រះ​ទ័យ​​ចង់​ឲ្យ​គណបក្ស​រាជានិយម​ពីរ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួមជាតិ បង្រួប​បង្រួម​គ្នា​​ឡើង​វិញ​។ ​ថា​តើ​គម្រោង​បង្រួប​បង្រួម​នេះ នឹង​អាច​សម្រេច​ទៅ​រួច​ឬ​ទេ? គ្មាន​នរណា​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​ច្បាស់​ជាង​សាម៉ី​គណបក្ស​ទាំង​ពីរ​ឡើយ​។ នា​ពេល​នេះ អ្វី​ដែល​គេ​មើល​ឃើញ​ច្បាស់​គឺ​ថា...

Duration:00:04:02

Ask host to enable sharing for playback control

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​ - 09/09/2019

9/8/2019
បញ្ហា​អសន្តិសុខ​ បើ​ទោះ​បី​ជា​​កើតមាន​​ឡើង​ជា​រៀង​រាល់​ថ្ងៃក្នុង​សង្គម​ខ្មែរ​ហើយ​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​មាន​យន្តការ​ឬ​វិធានការណាមួយ ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ឡើយ​។ អ្វី​ដែល​គេច្រើន​​តែ​ឃើញ​អាជ្ញាធរ​ប្រតិបត្តិ​រាល់​ដង គឺ​ការ​ចាត់​វិធានការ​ការពារ​តាម​ក្រោយ​ ឬ​ដែល​សង្គម​ខ្មែរ​និយម​ហៅ​ថា គោ​បាត់​ទើប​ធ្វើ​របង​។ តើ​ទាល់​តែ​គោ​បាត់​ប៉ុន្មាន​ដង ទើប​គេ​សាង​​របង​​ឲ្យ​រឹង​មាំ និង មាន​សុខ​សុវត្ថិភាព​ពិត​ប្រាកដ​?

Duration:00:04:34

Ask host to enable sharing for playback control

​ប្រាសាទ​បុរាណ​ខ្មែរ ​ត្រូវ​ការ​​ចូល​រួម​ថែ​រក្សា​ពី​សំណាក់​ពល​រដ្ឋ​គ្រប់​រូប​​ - 02/09/2019

9/1/2019
ពលរដ្ឋ​ខ្មែរ សុទ្ធ​តែ​អះអាង​ពី​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ប្រាសាទ​បុរាណ​ ដែល​មាន​ជាង​១​ពាន់​ប្រាសាទ​នៅទូទាំង​ប្រទេស។ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា ពលរដ្ឋ​មួយ​ចំនួន ​មិន​ទាន់​យល់​ពី​តម្លៃ​ពិត​ប្រាកដ​របស់​ប្រាសាទ​នៅ​ឡើយ ហើយ​នៅ​មាន​ឥរិយាបទ​ខុស​ឆ្គង​ចំពោះ​ប្រាសាទ​ថែម​ទៀត​។ អ្នក​ខ្លះ​​​យក​ថ្ម​ទៅ​គូស​វាស​លើ​ជញ្ជាំង​ប្រាសាទ​ ហើយ​ខ្លះ​ទៀត​ប្រៀប​ប្រដូច​ប្រាសាទ​ទៅ​នឹង​ដុំ​ថ្ម​​​​​គ្មាន​តម្លៃ​។ ឥរិយាបទ​មិន​គួរ​គប្បី​ទាំង​នេះ ល្មម​ដល់​ពេល​​ផ្លាស់​ប្ដូរ​ហើយ​!

Duration:00:03:48

Ask host to enable sharing for playback control

​វប្បធម៌​លើក​តម្កើង​បុគ្គល​នៅ​ក្នុង​សង្គម​កម្ពុជា​ - 26/08/2019

8/25/2019
វប្បធម៌​លើក​តម្កើង​បុគ្គល នៅ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​កម្ពុជា​។ មន្ដ្រី​រាជការ​គ្រប់​ជាន់​ថ្នាក់ ជា​ពិសេស​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​តែ​ម្ដង បាន​ប្រណាំង​​គ្នាបង្ហាញ​​គាំទ្រ​និង​លើក​តម្កើង​​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​យ៉ាង​លើស​លុប។ មែន​ទែន​ទៅ ការ​លើក​តម្កើង​បុគ្គល​ណាមួយ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​លើក​តម្កើង​នោះ​ខ្ពង់ខ្ពស់​ហួស​ជ្រុល​ពេក វា​នឹង​បំផ្លាញ​បុគ្គល​ដែល​ត្រូវ​បាន​លើក​តម្កើង​នោះ​ទៅ​វិញ​។

Duration:00:04:21

Ask host to enable sharing for playback control

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​ - 19/08/2019

8/18/2019
ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ បាក់ឌុប នៅ​ឆ្នាំ​២០១៩​នេះ ត្រូវ​កំណត់​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី១៩​នេះ​និង​ថ្ងៃ​ទី២០​ខែ​សីហា​ស្អែក​។ អ្វី​ដែល​មាន​ការ​ខុស​ប្លែក​ជាង​ឆ្នាំ​មុន​គឺ ការ​ប្រលង​សញ្ញា​បត្រ​បាក់​ឌុប​នៅ​ឆ្នាំ​នេះ មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អង្គការ​សមាគម​ផ្សេងៗ​ទៀត​ឡើយ​។ អវត្ត​មាន​អង្គ​ភាព​ACU នៅ​ឆ្នាំ​នេះ បង្ហាញ​ថា​ក្រសួង​អប់រំ ពិត​ជា​មាន​ភាព​រឹង​មាំ...

Duration:00:04:35

Ask host to enable sharing for playback control

​ចប់​បាក់​ឌុប ​យុវ​ជន​គួរ​សម្រុក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ - 12/08/2019

8/11/2019
ការ​ប្រឡង​បាក់ឌុប ដែល​ជា​សមរភូមិ​ចុង​ប៊ិច​ចុង​ក្រោយ​របស់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ នឹង​រៀបចំធ្វើ​ចាប់នៅ​ថ្ងៃ​ទី​១៩​សីហា សប្ដាហ៍​ក្រោយ​នេះ​ហើយ​។ ក្នុង​ឱកាស​នេះ អ្នក​ជំនាញបាន​ណែនាំ​ថា បន្ទាប់​ពី​ប្រឡង​បាក់ឌុប​ចប់ ​យុវជន​គួរ​សម្រុក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ព្រោះ​​វា​​អាច​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​មហាសាល​ដល់​យុវជន​។

Duration:00:04:18

Ask host to enable sharing for playback control

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​ - 05/08/2019

8/4/2019
សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​គោល​នយោបាយ​ជាតិ​ភាសាខ្មែរ ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​អនុម័ត​ដោយ​មិន​មាន​ការ​កែប្រែ​កាល​ពី​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួយ​ការពារ​និង​រក្សា​តម្លៃ​ភាសាខ្មែរ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​សរសេរ​ភាសាខ្មែរ​យ៉ាង​អាណា​ធិប​តេយ្យ នៅ​លើ​ស្លាក​យីហោរ​របស់​អ្នក​ជំនួញ​ចិន កាល​ពី​ខណៈ ជនជាតិ​ចិន​កាន់​តែ​ច្រើន​សម្រុក​មក​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

Duration:00:04:17

Ask host to enable sharing for playback control

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​ - 15/07/2019

7/14/2019
ប្រទេស​មួយ​ដែល​ក្រីក្រ​ដូច​ជា​កម្ពុជា​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​នូវ​ជំនួយ​ពី​បរទេស​ដើម្បី​ស្តា​និង​អភិវឌ្ឍន៍​គ្រប់​វិស័យ​។ ប៉ុន្តែ ការ​ព្យាយាម​រស់​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ទៀត​ដែល​កម្ពុជា​ត្រូវ​ខិត​ខំ​ធ្វើ មុននឹងស្រែករកជំនួយពីខាងក្រៅ។ ចង់​ឬ​មិន​ចង់ នៅ​ក្នុង​ពេល​មិន​យូរ​ខាង​មុខ​នេះ ជំនួយ​អភិវឌ្ឍ​នឹង​ត្រូវ​កាត់​បន្ថយ​។ ដូច្នេះ វា​ដល់​ពេល​ហើយ ដែល​កម្ពុជាត្រូវ​​រៀន​រស់​ដោយ​ខ្លួន​ឯង ជាជាង​ផ្តេកផ្តួលខ្លាំងទៅលើជំនួយបរទេស​។

Duration:00:04:27

Ask host to enable sharing for playback control

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​ - 08/07/2019

7/7/2019
បញ្ហា​អ្នក​នាំ​ពាក្យ​នៅ​តាម​ស្ថាប័ន​សាធារណៈ​មួយ​ចំនួន​ធំ​នៅ​តែ​ចោទ នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សួរ​នាំ​ពី​ព័ត៌មាន បើ​ទោះ​ណា​ជា​អង្គភាព​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការណ៍ កាល​ពី​ខែ​មីនា​កន្លង​ទៅ​ក៏​ដោយ​។ អង្គភាព​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​នេះ ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​មួយ​រូប និង​មាន​អ្នក​នាំ​ពាក្យ​តាម​ក្រសួង​នានា​ចំនួន​ជិត​៣០​រូប​ទៀត ជា​អនុ​ប្រធាន និង​សមាជិក​។ បន្ថែម​ពី​នេះ ក្រសួង ស្ថាប័ន​សាធារណៈ​នា​នា ក៏​បាន​បង្កើត...

Duration:00:04:47