Location:

United States

Genres:

Podcasts

Networks:

RFI

Language:

Khmer


Episodes
Ask host to enable sharing for playback control

Facebook៖ អ្វី​ដែល​អ្នក​ប្រើប្រាស់​គួរ​ដឹង​និង​ប្រយ័ត្នប្រយែង - 23/05/2013

5/22/2013
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ និង​ទទួល​បាន​ព័ត៌មាន​​យ៉ាង​ឆាប់រហ័ស។ Facebook ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម និង​នយោបាយ​ផងដែរ។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​ការប្រើប្រាស់​ Facebook...

Duration:00:10:39

Ask host to enable sharing for playback control

ការទិញ/លក់​អចលនវត្ថុ៖ តើត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជៀសវាង​វិវាទ - 23/05/2013

5/22/2013
នៅ​ក្នុង​នាទី​ស្វែង​យល់​អំពី​ច្បាប់​ ​ថ្ងៃ​នេះ ​យើង​សិក្សា​មើលថា តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ទិញ​ប៉ះចំ​ដី ដែល​មាន​ជាប់​បញ្ហា? តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​កិច្ចសន្យា​ទិញ/លក់​ដី មាន​សុពលភាព​ពេញលេញ​តាម​ផ្លូវច្បាប់ ដែល​មិន​មាន​អ្នកណា​អាច​មក​តវ៉ា​ជំទាស់​បាន ទៅ​ថ្ងៃ​ក្រោយ?

Duration:00:08:06

Ask host to enable sharing for playback control

តើ​សញ្ជាតិ​ខ្មែរ​ត្រូវ​ផ្តល់ឲ្យ​ក្នុង​លក្ខខណ្ឌ​ណាខ្លះ? - 07/03/2013

3/6/2013
នៅក្នុងនាទីយល់ដឹង​ពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការ​ពន្យល់​ អំពី​លក្ខខណ្ឌ​ក្នុងការ​ទទួលបាន​សញ្ជាតិខ្មែរ។ ការកំណត់​អំពី​សញ្ជាតិខ្មែរ មាន​ចែង​នៅ​ក្នុង​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦។

Duration:00:08:14

Ask host to enable sharing for playback control

ចំណាត់ថ្នាក់​បទល្មើស, អាជ្ញាយុកាល និង​អាជ្ញាអស់ជំនុំ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌខ្មែរ - 28/02/2013

2/27/2013
នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ កាល​ពីឆ្នាំ​២០០៩ បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​បែងចែក​ជា​បីថ្នាក់ គឺ បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ​ចម្លើយ​ជុំវិញ​​បទល្មើស​ទាំងបី​ថ្នាក់​នេះ។

Duration:00:06:30

Ask host to enable sharing for playback control

តើម្ចាស់ដី​អាច​បិទផ្លូវ​ឯកជន​ដែល​ខ្លួនធ្វើ​កាត់តាម​ដី​របស់​ខ្លួន​​មិនឲ្យ​អ្នកជិតខាង​ឆ្លងកាត់​បាន​​ដែរ​​ឬ​ទេ? - 21/02/2013

2/20/2013
នៅ​ក្នុង​នាទីយល់ដឹង​ពី​ច្បាប់​របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា សូម​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​ស្តាប់​របស់​យើង ជុំវិញ​ការ​បើក​ច្រកផ្លូវចេញចូល​ ដែល​កាត់​លើ​ដី​​ ដែល​ជា​កម្មសិទ្ធិ​ឯកជន។ តើ​ម្ចាស់ដី​ជា​កម្មសិទ្ធិ​ឯកជន​នេះ​អាច​បិទ​ច្រកផ្លូវ​ចេញចូល​ដែល​កាត់តាម​ដី​របស់​គាត់​បាន​ដែរ​ឬទេ?

Duration:00:07:23

Ask host to enable sharing for playback control

ករណី​លក់​អចលនវត្ថុ​ដែល​ជាប់​សិទ្ធិ​ហ៊ីប៉ូតែក​មិនទាន់​ជម្រះ - 24/01/2013

1/23/2013
នៅក្នុងនាទីយល់ដឹង​ពីច្បាប់ នៅ​ថ្ងៃនេះ សេង ឌីណា នឹង​​ពន្យល់​បន្ថែម ជុំវិញ​ការ​បង្កើត​ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល។

Duration:00:07:00

Ask host to enable sharing for playback control

ដើម្បី​ទទួលបាន​នូវ​ការ​រក្សាសិទ្ធិ តើ​ចាំបាច់​ត្រូវ​ដាក់​និមិត្តសញ្ញា "©រក្សាសិទ្ធិ" ឬទេ? - 17/01/2013

1/16/2013
នៅក្នុង​នាទីយល់ដឹង​ពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូមឆ្លើយ​នឹង​សំណួរ​របស់​អ្នកស្តាប់ ជុំវិញ​​និមិត្តសញ្ញា “©រក្សាសិទ្ធិ”។ តើ​ការ​ដាក់​​និមិត្តសញ្ញា​ “©រក្សាសិទ្ធ” ជា​លក្ខខណ្ឌ​ចាំបាច់​ ដើម្បី​ទទួល​បាន​ការ​រក្សា​សិទ្ធិ​ឬទេ? ហេតុអ្វី?

Duration:00:06:24

Ask host to enable sharing for playback control

ក្រមរដ្ឋប្បវេណី៖ ការ​ដាក់​ទ្រព្យ​ធានា​កាតព្វកិច្ច​លើ​បំណុល - 10/01/2013

1/9/2013
នៅក្នុង​នាទី​យល់ដឹង​ពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូមឆ្លើយ​នឹង​សំណួរ​​អ្នក​ស្តាប់​របស់​យើង​ ជុំវិញ​ការ​ដាក់ទ្រព្យ ដើម្បី​ធានា​បំណុល។ តើ​អ្វី​ទៅ​ជា​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា? តើ​ការ​បញ្ចាំ និង​ហ៊ីប៉ូតែក​ខុសគ្នា​ត្រង់ចំណុច​ណាខ្លះ? តើ​ការដាក់​ប័ណ្ណកម្មសិទ្ធិ​(ប្លង់ដី ឬផ្ទះ) ដើម្បី​ធានាបំណុល ជាការ​បញ្ចាំ ឬ​ជា​ហ៊ីប៉ូតែក?

Duration:00:09:35

Ask host to enable sharing for playback control

វិសាលភាព​នៃ​ដែន​អនុវត្ត​ក្រមព្រហ្មទណ្ឌ​​ខ្មែរ - 03/01/2013

1/2/2013
ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​​ នៅទូទាំង​ប្រទេស​ កាល​ពីថ្ងៃ​​ខែ​ធ្នូ ២០១០។ តើ​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ​អាច​ត្រូវ​អនុវត្ត​ចំពោះ​អំពើ​ល្មើស ដែល​បាន​ប្រព្រឹត្ត​ចាប់ពីពេលណា? តើ​ មាន​វិសាលភាព​នៃ​ដែន​អនុវត្ត​ក្រមនេះ គ្របដណ្តប់​ចំពោះ​អំពើ​ល្មើស ដែល​ប្រព្រឹត្ត​ឡើង​នៅ​កន្លែងណា​ខ្លះ?​ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ទាក់ទង​នឹង​ដែនអនុវត្ត​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

Duration:00:08:13

Ask host to enable sharing for playback control

នីតិ​ព្រហ្មទណ្ឌ៖ តើអ្វីទៅ​ជា​ការ​ព្យួរទោស? អ្វីទៅ​ជា​របប​ពាក់កណ្តាល​សេរីភាព? - 20/12/2012

12/19/2012
តាម​ក្រមព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដែល​តុលាការ​ប្រកាស​ផ្តន្ទាទោស​ជនល្មើស​ណាមួយ តុលាការ​អាច​បង្គាប់​ឲ្យ​ព្យួរទោស ឬ​ក៏​អាច​បង្គាប់​ឲ្យ​អនុវត្ត​របប​ពាក់​កណ្តាល​សេរីភាព​បាន។ តើ​អ្វីទៅជាការព្យួរទោស? ហើយ​អ្វី​ទៅជា​របប​ពាក់​កណ្តាល​សេរីភាព?

Duration:00:05:34