Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

Paris, France

Genres:

Podcasts

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Pídele al anfitrión que permita compartir el control de reproducción

សិទ្ធិការងារ៖ កម្មករសំណង់ជួបបញ្ហាប្រឈមខ្ពស់ជាងគេ ខ្វះការគាំពារពីច្បាប់ការងារ

5/1/2024
នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយកម្មករ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ដើម្បីលើកឡើងពីបញ្ហាប្រឈម និងការរំលោភសិទ្ធិការងារដែលពួកគេជួបប្រទះ។ នៅបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ កម្មករសំណង់និយាយថា បើប្រៀបធៀបនឹងកម្មករក្នុងវិស័យកាត់ដេរជាដើម ពួកគេជួបបញ្ហាប្រឈមខ្ពស់ ទាំងក្នុងរំលោភសិទ្ធិការងារ គ្មានប្រាក់ខែគោលដែលមានចែងក្នុងច្បាប់ និងមិនបានទទួលសេវាសុខមាលភាពសង្គម។

Duración:00:08:09

Pídele al anfitrión que permita compartir el control de reproducción

អ្នកស្រីម៉ោង ស្រីពៅ៖ជួយទិញផលិតផលភូមិពងទាខ្មែររួមចំណែកជួយកសិករ

4/30/2024
ភូមិពងទាខ្មែរជាឈ្មោះសិប្បកម្មរបស់អ្នកស្រី ម៉ោង ស្រីពៅដែលបានទិញពងទាពីកសិករដើម្បីកែច្នៃធ្វើជាចំណីអាហារលក់។ សិប្បកម្មភូមិពងទាខ្មែរនេះ មានទីតាំងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមអ្នកស្រីម៉ោង ស្រីពៅ ការបង្កើតសិប្បកម្មនេះឡើង ក្រោយមើលឃើញបញ្ហាប្រឈមរបស់កសិករ​ក្នុងការរកទីផ្សារ និងតម្លៃពងទាលក់បានថោក។ ដូច្នេះសម្រាប់ម្ចាស់សិប្បកម្មូរូបនេះ ការទិញផលិតផលពីភូមិពងទាខ្មែរជាការរួមចំណែកជួយកសិករដែលចិញ្ចឹមទាយកស៊ុតលក់។

Duración:00:07:48

Pídele al anfitrión que permita compartir el control de reproducción

ផ្ទុះឃ្លាំងស្តុកគ្រាប់យោធា៖ ពលរដ្ឋរងគ្រោះស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្ទះខូចខាត

4/29/2024
ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះដែលមានផ្ទះសម្បែរខូចខាត និងដាក់រលំបានសំណូមពរឱ្យរដ្ឋាភិបាលគិតគូផ្តល់សំណង ឬជួយជួសជុលកន្លែងខូចខាតឡើងវិញ។ ក្នុងចំណោមពលរដ្ឋរងគ្រោះជិត៣០គ្រួសារ ពលរដ្ឋខ្លះរៀបរាប់ថា បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាសេដ្ឋកិច្ច និងបំណុល ខណៈទ្រព្យសម្បត្តិដែលខំរកតាំងពីយូរត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។ សំណងដែលពលរដ្ឋចង់បាននាពេលនេះ គឺមិនច្រើនលើសលុបឡើយ ពោលត្រឹមសំណងជួសជុលផ្ទះ ដែលខូចខាច៕ ពីទីតាំង ក្បែរបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមស្តាប់បទយកការណ៍របស់ សាំ ឧត្តម៕

Duración:00:12:34

Pídele al anfitrión que permita compartir el control de reproducción

ពលរដ្ឋក្នុងសង្កាត់ត្រើយកោះយល់ដឹងច្រើនពីសិទ្ធិខ្លួន ក្នុងការទទួលបានសេវាសាធារណៈ

4/28/2024
ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ប្រជាពលរដ្ឋមូលដ្ឋានយល់ដឹងច្រើនពីសិទ្ធិក្នុងការទទួលបានសេវាសាធារណៈ។ យល់ដឹងច្រើនព្រោះពួកគេចេះសួរនាំក្រុមប្រឹក្សាឃុំ-សង្កាត់ អំពីសេវាសាធារណៈដែលពួកគេត្រូវទទួលបាន ដូចជា សេវាព្យាបាលនៅមណ្ឌលសុខភាព តម្លៃរបស់សេវា និងរយៈពេលជាដើម។ ប្រជាជននៅត្រើយកោះយល់ដឹងពីសិទ្ធិរបស់ខ្លួន និងការចេះទាមទារផលប្រយោជន៍ខ្លួន ក៏ដោយសារតែមានការផ្សព្វផ្សាយព័ត៌មានយ៉ាងទំលំទូលាយ តាមរយៈការចុះបង្រៀនរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការនៅក្នុងតំបន់នោះ។ ជាក់ស្តែង ពលរដ្ឋនៅត្រើយកោះ ចេះលើកសំណូមពរ ទាមទារឲ្យមានការអភិវឌ្ឍមូលដ្ឋាន នៅក្នុងវេទិកាសាធារណៈប្រចាំខែរបស់ក្រុមប្រឹក្សាសង្កាត់។

Duración:00:08:26

Pídele al anfitrión que permita compartir el control de reproducción

សម្ភារៈហត្ថកម្មធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានយកទៅប្រើខុសពីសម័យមុន

4/25/2024
សម្ភារៈហត្ថកម្មដូចជាកញ្ជើ ល្អី ឈ្នាង អង្រុត ចង្អេរ កន្រ្តក ស្មុគ និងថូជាដើមដែលធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តមួយចំនួនបន្តធ្វើ។ កញ្ញាខេន សុខលាង អ្នកទិញសម្ភារៈហត្ថកម្មទៅលក់បន្តនៅម្ដុំក្បែរគុកទួលស្លែង រាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាបច្ចុប្បន្ន សម្ភារៈហត្ថកម្មមួយចំនួន ដូចយ៉ាងកញ្ជើ ល្អី កន្រ្តក ឬថូត្រូវបានភ្ញៀវខ្លះទិញទៅប្រើនៅរដូវបុណ្យទាន និងខ្លះទៀតទិញយកទៅដាក់តាំងលម្អនៅតាមហាងជាដើម។ ផ្ទុយពីសម័យមុន សម្ភារៈហត្ថកម្មមួយចំនួនខាងលើត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ចាប់ត្រី ដូចជាឈ្នាង អង្រុត ខណៈកញ្ជើ ល្អីត្រូវគេយកទៅប្រើសម្រាប់ដាក់ស្រូវ៕

Duración:00:09:14

Pídele al anfitrión que permita compartir el control de reproducción

កសិកររកស៊ីច្រូតស្មៅគោនៅជាយក្រុងភ្នំពេញត្អូញត្អែរពីការខ្វះស្មៅ និងការចិញ្ចឹមគោធ្លាក់ចុះ

4/24/2024
ការច្រូតស្មៅគោជារបរមួយប្រភេទដែលពលរដ្ឋខ្មែរមួយចំនួនអាចរកប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ សម្រាប់អ្នកប្រកបរបរមួយនេះនៅជាយក្រុងភ្នំពេញ ពួកគេតែងងើបពីព្រលឹមដើម្បីស្វែងរកទីតាំងដែលមានស្មៅអាចច្រូតបាន។ តែពួកគេបានរៀបរាប់ថាបច្ចុប្បន្ន ការរកស្មៅគោជួបការលំបាកដោយសារអាកាសធាតុក្តៅខ្លាំងមិនមានស្មៅដុះលូតលាស់។ ចំណែកការចិញ្ចឹមគោក៏មានការធ្លាក់ចុះដោយសារលំហូរសាច់គោពីក្រៅប្រទេស។

Duración:00:07:33

Pídele al anfitrión que permita compartir el control de reproducción

អ្នកចិញ្ចឹមពពែក្នុងស្រុកត្អូញត្អែរពីការលំបាកដោយសារលំហូរពពែពីប្រទេសថៃ

4/22/2024
លោកតាំង ហាំងលី ម្ចាស់កសិដ្ឋានចិញ្ចឹមពពែមួយកន្លែងស្ថិតក្នុងស្រុកកៀនស្វាយរិះគន់លើការនាំចូលពពែពីប្រទេសក្រៅ ពិសេសពីថៃ ខណៈដែលម្ចាស់កសិដ្ឋានក្នុងស្រុកមួយចំនួនប្រឈមនឹងការបាត់បង់ទីផ្សារ និងការបិទទ្វារកសិដ្ឋាន។ បច្ចុប្បន្ន ទីផ្សារពពែពុំសូវពេញនិយម ហើយតម្លៃលក់ក៏មិនសូវបានថ្លៃខ្ពស់ដោយ ១គីឡូលក់បានត្រឹម ៥ដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកតាំង ហាំងលីបានស្នើឱ្យរដ្ឋាភិបាលផ្អាកការនាំចូលពពែប្រទេសក្រៅ និងជួយជំរុញទីផ្សារក្នុងស្រុក។

Duración:00:12:21

Pídele al anfitrión que permita compartir el control de reproducción

របរលក់ទឹកអំពៅចល័តកាក់កបក្នុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំង

4/21/2024
របរលក់ទឹកអំពៅចល័តតាមចិញ្ចើមផ្លូវ ត្រូវប៉ាន់នារដូវក្ដៅឆ្នាំនេះ ដោយសារលក់ដាច់ខ្លំាងខុសពីរដូវធម្មតា។ ទោះជាមានការប៉ះពាល់ដោយសារតែការឡើងកម្តៅក៏ពិតមែន តែអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រភេទនេះ ពួកគេបង្ហាញការសប្បាយចិត្ត និងមិនរុញរាក្នុងការស៊ូទ្រាំលក់នៅក្រោមកម្ដៅថ្ងៃឡើយ។ មិនរុញរាដោយសារតែ វាជាឱកាសរបស់ពួកគេ ក្នុងការរកប្រាក់ចំណូល នៅពេលដែលមានតម្រូវការទឹកអំពៅច្រើន៕

Duración:00:07:25

Pídele al anfitrión que permita compartir el control de reproducción

លោកជុំ វិចិត្រ៖ការប្រើធ្យូងច្នៃពីត្រឡោកដូងជួយការពារព្រៃឈើដោយមិនដឹងខ្លួន

4/20/2024
ក្រុមហ៊ុន Khmer Green Charcoal, KGC បានយកត្រឡោកដូងជាវត្ថុធាតុដើមមកកែច្នៃធ្វើជាធ្យូងអនាម័យ ដើម្បីលក់ និងបង្កើតការងារធ្វើជូនពលរដ្ឋក្រីក្រ។ តាម លោក ជុំ វិចិត្រ ការប្រើប្រាស់ធ្យូងអនាម័យច្នៃចេញពីត្រឡោកដូងនេះ មិនប៉ះពាល់បរិស្ថាន និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដូចការប្រើប្រាស់ធ្យូងធម្មជាតិដែលកាប់ព្រៃឈើយកមកធ្វើនោះឡើយ។ នាយកប្រតិបត្តិក្រុមហ៊ុន KGC បានអះ អាងថា ការប្រើប្រាស់ធ្យូងអនាម័យនេះ ក៏បានជួយការពារការកាប់បំផ្លាញព្រៃឈើដោយមិនដឹងខ្លួន៕

Duración:00:10:04

Pídele al anfitrión que permita compartir el control de reproducción

លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ

4/19/2024
លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។

Duración:00:06:30

Pídele al anfitrión que permita compartir el control de reproducción

លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ

4/18/2024
លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។

Duración:00:09:33

Pídele al anfitrión que permita compartir el control de reproducción

អាជីវករ៖កាំភ្លើងបាញ់ទឹក និងម្សៅលក់ដាច់ខ្លាំងក្នុងរដូវចូលឆ្នាំខ្មែរ ២០២៤

4/17/2024
នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៤ថ្ងៃពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦មេសា ពលរដ្ឋមួយចំនួននៅគ្រប់បណ្តារាជធានីខេត្តបាននាំគ្នាលេងជះទឹក និងបាតម្សៅយ៉ាងទ្រហឹងអឺងកង។ ក្នុងរាជធានីភ្នំពេញ ពិសេសនៅរមណីយដ្ឋានវត្តភ្នំដែលជាទីតាំងត្រជាក់សំបូរដើមឈើ អាជីវករបានអះអាងដូចៗគ្នាថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅនាំចូល ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះដាច់ខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ។ អាជីវករម្នាក់លើកឡើងថា ក្នុងរយៈពេល៤ថ្ងៃ គេបានលក់កាំភ្លើងជ័របាញ់ទឹកខ្ទង់រយដើមឯណោះ។

Duración:00:05:00

Pídele al anfitrión que permita compartir el control de reproducción

លោកលាង ហ៊ី៖ចង្រ្កានដីឥដ្ឋនៅតែពិសេស ខណៈដែលចង្រ្កានអគ្គិសនី ឬហ្គាសមិនអាចជំនួសបាន

4/16/2024
នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកលាង ហ៊ីចាប់របរធ្វើចង្រ្កានដីឥដ្ឋ ដើម្បីចិញ្ចឹមគ្រួសារ។ ម្ចាស់សិប្បកម្មរូបនេះអះអាងថា របរធ្វើចង្រ្កានលក់នេះ អាចផ្តល់ប្រាក់ចំណូលចិញ្ចឹមគ្រួសាររស់ស្រួល បើទោះបីជាបច្ចុប្បន្ន លោកលក់ពុំសូវដាច់ដូចមុនក៏ដោយ។ តាមម្ចាស់សិប្បកម្មរូបនេះ ចង្រ្កាន​​ដីឥដ្ឋនៅតែពេញនិយម ដោយមកពីលក្ខណៈពិសេសរបស់វា ដែលចង្រ្កានអគ្គិសនី ឬចង្រ្កានហ្កាស មិនអាចជំនួសបាន។ យ៉ាងណាក៏ដោយ របរធ្វើចង្រ្កានដីឥដ្ឋរបស់លោកលាង ហ៊ីនឹងអាចរលត់បាននៅថ្ងៃខាងមុខ ព្រោះថា កូនៗរបស់លោកលាង ហ៊ីមិនចង់បន្តការងារដ៏ហត់នឿយរបស់ឪពុក។

Duración:00:06:03

Pídele al anfitrión que permita compartir el control de reproducción

ភ្លេងប្រពៃណីរបស់ជនជាតិដើមភាគតិចបានទាក់ភ្នែកអ្នកទស្សនានៅក្នុងពិធីបុណ្យភូមិ

4/12/2024
បុណ្យភូមិឆ្នាំនេះ បានយកក្រុមសិល្បៈពូនងប៊ូស្រានៅខេត្តមណ្ឌលគិរីមកសម្ដែងឲ្យសាធារណជនបានស្គាល់ ក្នុងគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌របស់ជនជាតិដើមភាគតិចមួយនេះ។ នៅក្រោយការសម្ដែងចប់ គេឃើញថា ភ្លេងប្រពៃណីរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីមួយនេះ បានទាក់​ភ្នែកអ្នកទស្សនា និងការទះដៃអបអរសាទរពីទស្សនិកជន។

Duración:00:08:26

Pídele al anfitrión que permita compartir el control de reproducción

ពិធីបុណ្យចូលឆ្នាំខ្មែរ៖ ប្រជាពលរដ្ឋចាប់ផ្តើមចាកចោលក្រុង ទៅស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ

4/11/2024
នៅរំលងតែមួយថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។ ថ្ងៃបុណ្យកាន់តែចូលកៀក ប្រជាពលរដ្ឋមួយចំនួន​ក្នុងក្រុងភ្នំពេញ ចាប់ផ្តើមធ្វើដំណើរតាមមធ្យាបាយផ្ទាល់ខ្លួន និងរថយន្តឈ្នួល ទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ នាអំឡុងពិធីចូលឆ្នាំខ្មែរ។ បើតាមប្រជាពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស តម្លៃរថយន្តឈ្នួលក្នុងឆ្នាំនេះ អាចឲ្យពួកគេទទួលយកបាន ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត។

Duración:00:05:05

Pídele al anfitrión que permita compartir el control de reproducción

អាកាសធាតុក្តៅ៖ ការប្រឈមរបស់អ្នកធ្វើការនៅក្រោមកម្តៅព្រះអាទិត្យ

4/10/2024
កម្មករសំណង់ កសិករ និងអ្នកធ្វើការនៅខាងក្រៅអគារ ត្រូវរងកម្តៅព្រះអាទិត្យជាប្រចាំ។ នៅខណៈដែលអាកាសធាតុឡើងក្តៅ ស្ងួតហួតហែងខ្លាំង ពួកគេជាអ្នកប្រឈមខ្ពស់ទៅនឹងការរងផលប៉ះពាល់ពីកម្តៅព្រះអាទិត្យ។ ភាពហត់នឿយ ថយចុះអស់កម្លាំង បញ្ហាសុខភាព របកស្បែក ទាំងនេះជាបញ្ហាសុខភាពដែលពួកគេជួបប្រទះ ដោយសារធ្វើការក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ។

Duración:00:06:25

Pídele al anfitrión que permita compartir el control de reproducción

របាំត្រុដិ របាំប្រជាប្រិយដ៏ពេញនិយមដើម្បីផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី

4/9/2024
របាំត្រុដិ ជារបាំប្រពៃណីមួយក្នុងចំណោមរបាំផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរនិយមជួលមកសម្តែង អំឡុងមុននិងក្នុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្រាប់ប្រជាពលរដ្ឋខ្មែរ របាំត្រុដិ ត្រូវបានគេបន្តជឿថា ជារបាំដែលជួយបណ្តេញគ្រោះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ រួចនាំមកនូវលាភសំណាង សិរីសួស្តីឆ្នាំដល់សាច់ញាតិ និងក្រុមគ្រួសារ។ ពាក្យ «ត្រុដិ» ជាពាក្យភាសាសំស្រឹ្កតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំចាស់ ចូលទៅឆ្នាំថ្មី។ ប៉ុន្តែ តាមទម្លាប់របស់អ្នកស្រុកខ្លះ គេលេងរបាំត្រុដិនៅពេលប្រារព្ធពិធីសុំទឹកភ្លៀង នៅគ្រាស្រុកទេសមានការរាំងស្ងួតជាច្រើនថ្ងៃខែ។

Duración:00:07:54

Pídele al anfitrión que permita compartir el control de reproducción

អ្នកស្រី ធូរ ស៊ីន៖ ជ្រូកដីនៅតែពេញនិយមសម្រាប់ការសន្សំលុយរបស់ពលរដ្ឋខ្មែរ

4/8/2024
សម័យអ៊ីនធ័រនែត សម័យដែលមនុស្សម្នាសន្សំលុយទុកក្នុងធនាគារ។ ដូច្នេះ វាមានប្រយោជន៍អ្វីដែលត្រូវទុកសន្សំលុយក្នុងកូនជ្រូកដីទៀតនោះ។ នៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ សិប្បកម្មធ្វើជ្រូកដីសន្សំលុយរបស់អ្នកស្រី ធូរ ស៊ីននៅតែដំណើរការរយៈពេល៧ឆ្នាំមកហើយ ដោយគ្មានចុះថមថយនៅក្នុងសម័យចាយលុយតាមកាតធនាគារ។ សិប្បកម្មរបស់អ្នកស្រី ធូរ ស៊ីន អាចផលិតជ្រូកដីយ៉ាងហោច៣០០ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់​លក់ចេញទៅតាមបណ្តារាជធានីខេត្ត។ បើតាមអ្នកស្រី ធូរ ស៊ីន អតិថិជនខ្លះប្រើជ្រូកដី១ក្នុងមួយខែ ដែលគេបោកដើម្បីយកលុយសន្សំទុក ទៅបង់សងធនាគារ។

Duración:00:06:17

Pídele al anfitrión que permita compartir el control de reproducción

បុណ្យភូមិឆ្នាំនេះផ្ដោតលើការវាយក្អមប្រជាប្រិយក្នុងចំណោមល្បែងកម្សាន្តផ្សេងៗ

4/7/2024
ពិធីបុណ្យភូមិឆ្នាំនេះមានការរៀបចំធ្វើរយៈពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី០៥ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមអ្នករៀបចំកម្មវិធីបុណ្យភូមិ ពួកគេបានលើកឡើងថា បុណ្យភូមិឆ្នាំនេះ ផ្ដោតសំខាន់លើការវាយក្អម ដែលមានឈ្មោះថា ការវាយក្អមប្រជាប្រិយ ក្នុងចំណោមល្បែងកម្សាន្តផ្សេងៗទៀត។ សម្រាប់អ្នកចូលទស្សនាបុណ្យភូមិឆ្នាំនេះ ពួកគេបានទទូចឲ្យមានការរៀបចំបុណ្យភូមិទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរមួយនេះឲ្យបានទូលំទូលាយ៕

Duración:00:08:22

Pídele al anfitrión que permita compartir el control de reproducción

អ្នកទិញផ្ទះនៅបុរីពិភពថ្មីផ្ទុះការតវ៉ាដុតកង់ឡានក្រោយម្ចាស់បុរីរឹបអូសផ្ទះរបស់ពួកគេ

4/6/2024
នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកទិញផ្ទះនៅបុរីពិភពថ្មី បានផ្ទុះការតវ៉ាជាថ្មី ដុតកង់ឡាននៅមុខការិយាល័យបុរីពិភពថ្មីកួរស្រូវ២។ ការតវ៉ាជាថ្មីនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា ដោយសារភាគីម្ចាស់បុរីបានធ្វើរបងបិទទ្វារផ្ទះចាក់សោមិនឲ្យពួកគេចូលទៅរស់នៅ ក្រោយពីពួកគេអស់លទ្ធភាពបង់រំលស់។ គួរបញ្ជាក់ថា ការតវ៉ាដុតកង់ឡាននេះ ក៏មានឃើញកើតមានអំពើហិង្សាគប់ដុំថ្មដាក់គ្នារវាងអ្នកតវ៉ាជាមួយសន្តិសុខយាមនៅបុរីពិភពថ្មីមួយប្រាវផងដែរ៕

Duración:00:08:37