
Focus on the world
RFI
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។
Location:
Paris, France
Networks:
RFI
Description:
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។
Language:
Khmer
Episodes
កាលបរិច្ឆេទសំខាន់ៗនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គិតចាប់ពីផែនការពុះចែកទឹកដីឆ្នាំ១៩៤៧
9/22/2025
ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយសឹងមួយសតវត្សរ៍មកហើយ។ នៅក្នុងរយៈពេលមួយនៃប្រវត្តិសាស្ត្រ គិតចាប់ពីការប្រកាសផែនការពុះចែកដែនដីប៉ាឡេស្ទីនជា២នៅឆ្នាំ១៩៤៧ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានខិតចូលចាប់ដៃគ្នាឈានទៅដោះស្រាយបញ្ហា តែពេលខ្លះ ក៏ឃ្លាតឆ្ងាយពីគ្នាវិញ ព្រោះតែប្រការផ្សេងៗ ដែលមករារាំង មិនឲ្យប្រជាជាតិទាំង២កសាងសន្តិភាពនឹងគ្នាបាន។ ហេតុការណ៍វាយប្រហារយ៉ាងសាហាវព្រៃផ្សៃរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល គឺជាចំណុចចាប់ផ្តើមនៃទំព័រប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សារបំផុត សម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយដែលបានធ្វើឲ្យក្តីសង្ឃឹមនៃសន្តិភាព កាន់តែរសាត់ឆ្ងាយ។
ឆ្នាំ១៩៤៧៖ បែងចែកទឹកដីប៉ាឡេស្ទីននិងអ៊ីស្រាអែល
ថ្ងៃទី២៩ វិច្ឆិកា ១៩៤៧ អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តលេខ ១៨១ ដែលចែងកំណត់ពុះចែកដែនដីប៉ាឡេស្ទីនជារដ្ឋចំនួន២។ មួយជារដ្ឋអារ៉ាប់ មានផ្ទៃដីប្រមាណ៤៥% និងមួយទៀតជារដ្ឋជ្វីហ្វ មានផ្ទៃដីប្រមាណ៥៥%។ ចំណែកទីក្រុងហ្សេរុយសាឡិម ត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងអន្តរជាតិ។
គួររំលឹកថា ការពិតទៅគំនិតចង់បង្កើតរដ្ឋជ្វីហ្វ នៅលើដែនដីដែលធ្លាប់ជាស្រុកកំណើតរបស់ប្រជាជនជ្វីហ្វតាំងពីច្រើនពាន់ឆ្នាំមកហើយនោះ បានផុសផុលឡើងជាយូរមកហើយ។ នៅឆ្នាំ១៨៩៥ លោក Theodor Herzl បិតានៃចលនាSionisme បានសរសេរសៀវភៅមួយ មានចំណងជើងថា “រដ្ឋជ្វីហ្វ” ដែលក្នុងសៀវភៅនោះលោកបានអំពាវនាវឲ្យប្រជាជនជ្វីហ្វទូទាំងពិភពលោក ត្រឡប់ទៅរស់នៅប៉ាឡេស្ទីន។ បន្ទាប់មកទៀត នៅឆ្នាំ១៩១៧ ក៏មានសេចក្តីប្រកាសBalfour ដែលបានបើកផ្លូវ ឲ្យមានការចាប់ផ្តើមតាំងទីលំនៅរបស់ជនជាតិជ្វីហនៅប៉ាឡេស្ទីន។ ចាប់តាំងពីឆ្នាំ១៩២០ ពោលគឺក្រោយការដួលរំលំទៅនៃអាណាចក្រអូតូម៉ង់ អង្គការសង្គមប្រជាជាតិ បានចាត់តាំងឲ្យអង់គ្លេសមានតួនាទី គ្រប់ដែនដីប៉ាឡេស្ទីន។ ផែនការពុះចែកដែនដីប៉ាឡេស្ទីនជារដ្ឋ២ ម្ខាងជ្វីហ្វ ម្ខាងអារ៉ាប់ នៅឆ្នាំ១៩៤៧ ត្រូវបានបណ្តាប្រទេសអារ៉ាប់នៅតំបន់ដើមបូព៌ាសឹងតែទាំងអស់ បដិសេធមិនទទួលយក។ ការបដិសេធដែលបានចិញ្ចឹមបញ្ហាជម្លោះនេះ ឲ្យនៅរ៉ាំរ៉ៃរៀងរហូតមក។
ឆ្នាំ១៩៤៨៖ ការប្រកាសឯករាជ្យនៃរដ្ឋអ៊ីស្រាអែល
ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះឡើង ចាប់តាំងពីការប្រកាសផែនការពុះចែកទឹកដីជា២នៅឆ្នាំ១៩៤៧។ ស្របពេលដែលក្រុមប្រទេសប្រទេសអារ៉ាប់ មិនព្រមទទួលយកផែនការនេះ ហើយមិនព្រមប្រកាសរដ្ឋប៉ាឡេស្ទីន អ៊ីស្រាអែលឯនោះ បានសម្រេចប្រកាសឯករាជ្យ នៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៤៨។ គឺលោក David Ben Gourion នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេបង្អស់ ដែលបានប្រកាសឯករាជ្យនៅទីក្រុងទែលវាវីវ។
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ បានផ្ទុះឡើងក្រោយការប្រកាសឯករាជ្យនេះ។ ជំនាន់នោះ ត្រូវគេហៅថាជាជំនាន់ Nakba ជាភាសាអារ៉ាប់ ដែលប្រែមកថា “គ្រោះមហន្តរាយ” ឬបរាជ័យដ៏ឈឺចាប់ របស់ប្រជាជនអារ៉ាប់។ យ៉ាងហោចណាស់ មានប្រជាជនប៉ាឡេស្ទីនប្រមាណ ៨សែននាក់ក្នុងចំណោម៩សែននាក់ ដែលត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែង ព្រោះថាចាប់ពីនេះទៅ ផ្ទះរបស់ពួកគេស្ថិតនៅក្នុងទឹកដីរបស់អ៊ីស្រាអែល។ ភូមិអារ៉ាប់ប្រមាណ៤០០ទីតាំងត្រូវបានឈូសរំលើងចោល។
ជនភៀសខ្លួនប៉ាឡេស្ទីនច្រើនម៉ឺននាក់ បានធ្វើដំណើរទៅតាំងទីលំនៅ នៅតំបន់ហ្កាហ្សា នៅតំបន់ស៊ីហ្សកដានី និងខ្លះទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង។ នៅក្នុងសង្គ្រាមទី១នេះ អ៊ីស្រាអែលប្រទេសថ្មីទើបតែប្រកាសឯករាជ្យ បានយកជ័យជំនះ លើក្រុមកងទ័ពប្រទេសអារ៉ាប់រួមគ្នា ដែលមានអេហ្ស៊ីប ស៊ីរី លីបង់ និងអ៊ីរ៉ាក់ជាដើម។ ជ័យជំនះនេះ បានធ្វើឲ្យអ៊ីស្រាអែល ឈានទៅដណ្តើមបានដែនដីមួយចំនួនធំ។ ចាប់ពីពេលនេះហើយ ដែលជាការចាប់ផ្តើមនៃការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីនដើម្បីដណ្តើមទឹកដីមកវិញ។
ឆ្នាំ១៩៦៧៖ សង្គ្រាម៦ថ្ងៃ
អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអេហ្ស៊ីប នៅថ្ងៃទី៥មិថុនា១៩៦៧។ រយៈពេលតែ៦ថ្ងៃ អ៊ីស្រាអែលបានដណ្តើមបានដែនដីជាច្រើន ក្នុងនោះមាននៅតំបន់ហ្កាហ្សា ស៊ីហ្សកដានី តំបន់ខ្ពង់រាបហ្គោឡាន ហ្សេរុយសាឡិមខាងកើត ព្រមទាំងតំបន់ស៊ីណៃសឹងទាំងស្រុង។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៤២ ថ្កោលទោសការប្រើសង្គ្រាមដើម្បីច្បាមយកទឹក។ អ៊ីស្រាអែលបានចាប់ផ្តើមគោលនយោបាយដាក់អាណានិគម ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ សង្គ្រាម៦ថ្ងៃនៅឆ្នាំ១៩៦៧ បានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីន ចន្លោះពី៣សែនទៅ៥សែននាក់ ត្រូវភៀសខ្លួនចោលផ្ទះសំបែង។ ថ្ងៃទី១៧មីនាឆ្នាំ១៩៦៩ លោកស្រី Golda Meir បានឡើងធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ លោកស្រីមានទំនោររឹងរូស ហើយបានបដិសេធមិនដកថយចេញពីដែនដី ដែលអ៊ីស្រាអែលបានគ្រប់គ្រងជាដាច់ខាត ហើយបានបន្តគោលនយោបាយដាក់អាណានិគមនៅតំបន់ស៊ីហ្សកដានី។
ឆ្នាំ១៩៧៣៖...
Duration:00:14:11
តើណាសាអាចសម្រេចមហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនៅលើឋានព្រះចន្ទដែរឬទេ?
8/18/2025
សហរដ្ឋអាមេរិកកំពុងញាប់ដៃជើងដើម្បីនាំយកម៉ាស៊ីនប្រតិករនុយក្លេអ៊ែរទៅដាក់នៅឋានព្រះចន្ទ ឲ្យបានយ៉ាងយូរបំផុត នៅមុនឆ្នាំ២០៣០។ នៅក្នុងក្របខណ្ឌនៃបេសកកម្មបញ្ជូនមនុស្សឲ្យត្រលប់ទៅជាន់ដីព្រះចន្ទនៅអំឡុងឆ្នាំ២០២៧ ប្រធានថ្មីរបស់ទីភ្នាក់ងារណាសាកាលពីចុងខែកក្កដាកន្លងទៅបានបញ្ជាឲ្យគេដាក់ដេញថ្លៃគម្រោងផលិតប្រតិករនុយក្លេអ៊ែរដែលមានសមត្ថភាពផ្គត់ផ្គង់ថាមពលនៅលើឋានព្រះចន្ទ។ តើណាសាអាចសម្រេចមហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនៅលើឋានព្រះចន្ទដែរឬទេ?
ដំឡើងម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនៅលើឋានព្រះចន្ទ។ ស្តាប់ទៅមួយភ្លែត គេអាចគិតថា វាជាគំនិតដ៏ឆ្កួតលីលា មិនអាចលេចចេញរូបរាងបាននោះទេ។ ប៉ុន្តែ ចំពោះលោក Sean Duffy ប្រធានទីភ្នាក់ងារអវកាសណាសា និងជារដ្ឋមន្រ្តីក្រសួងគមនាគមន៍អាមេរិក គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ នៅក្នុងកំណត់ហេតុដែលធ្លាក់ទៅដល់ដៃអ្នកកាសែត កាលពីដើមខែសីហានេះ ប្រធានថ្មីរបស់ទីភ្នាក់ងារណាសាបានបញ្ជាឲ្យគេបង្កើតអាជ្ញាធរមួយដែលទទួលបន្ទុកស្វែងរកក្រុមហ៊ុនដៃគូដែលមានសមត្ថភាពផលិតម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ ដើម្បីឲ្យណាសាអាចនាំយកទៅដាក់នៅឋានព្រះចន្ទ យ៉ាងយូរបំផុតនៅ ចុងឆ្នាំ ២០២៩ ពោលគឺឲ្យបានមុនឆ្នាំ ២០៣០។
ហេតុអ្វី២០៣០? បើតាមប្រធានទីភ្នាក់ងារអវកាសណាសា លោក Sean Duffy តាំងពីខែមីនាឆ្នាំ២០២៤ ចិននិងរុស្ស៊ីបានប្រកាសយ៉ាងតិច៣លើកពីគម្រោងការសហការគ្នាដើម្បីដាក់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនៅលើដីព្រះចន្ទ នៅពាក់កណ្តាលឆ្នាំ ២០៣០។ “ប្រទេសដែលមានម៉ាស៊ីនប្រតិករនុយក្លេអ៊ែរមុនគេនៅលើឋានព្រះចន្ទ នឹងមានអំណាចកំណត់ដែនគ្រប់គ្រងរបស់ខ្លួននៅទីនោះ។ នេះគឺជាការគំរាមកំហែងធំមួយដល់បេសកកម្មArtemisរបស់ណាសាដែលមានគម្រោងនាំយកអវកាសយានិកត្រលប់ទៅជាន់ដីព្រះចន្ទសាជាថ្មី នៅ ឆ្នាំ ២០២៧។ ចំពោះប្រធានទីភ្នាក់ងារណាសា នេះជាហេតុផលចំបងដែលណាសាត្រូវរួសរាន់ ប្រឹងប្រែងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីដើម្បីអាចបោះមួយជំហានទៅមុខឲ្យបានមុនគូប្រជែង ចិន និងរុស្ស៊ី។
នៅឋានព្រះចន្ទ ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនឹងអាចផ្គត់ផ្គង់ថាមពលដល់មូលដ្ឋានដែលណាសាគ្រោងបញ្ជូនមនុស្សឲ្យទៅនៅប្រចាំការផ្ទាល់នៅភាគខាងត្បូង ឋានព្រះចន្ទដែលជាទីដៅចង់បានរបស់ចិន ឥណ្ឌា និងរុស្ស៊ី។ នៅទីនោះ គេនឹងអាចធ្វើការស្រាវជ្រាវ សិក្សាពីការរស់នៅរបស់មនុស្សនៅកន្លែងផ្សេងមួយក្រៅពីភពផែនដី ទាំងការផ្សាំខ្លួន និងការប្រើបច្ចេកវិទ្យាទំនើបថ្មី។ វាជាដំណាក់កាលសិក្សាសំខាន់មួយរបស់ណាសា ដែលមានមហិច្ឆតាប្រើឋានព្រះចន្ទ ជាកន្លែងឆ្លងបន្តទៅភពក្រហម ភពអង្គារ។
ណាសាត្រូវការម៉ាស៊ីនប្រតិករនុយក្លេអ៊ែរដើម្បីផលិតថាមពលដែលគេអាចឲ្យគេប្រើប្រាស់នៅមូលដ្ឋានរបស់ណាសានៅដីព្រះចន្ទ។
នៅឆ្នាំ ២០២៣ គម្រោងការសាកល្បងមួយដែលចាយអស់ទឹកប្រាក់៥លានដុល្លារបានផលិតចេញម៉ាស៊ីនមួយដែលអាចផលិតថាមពលអគ្គិសនី៤០គីឡូវ៉ាត់ គ្រប់គ្រាន់សម្រាប់ឲ្យផ្ទះ៣០ខ្នងប្រើក្នុងរយៈពេល ១០ឆ្នាំ។ ប៉ុន្តែ បើតាមការវាយតម្លៃរបស់អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់មនុស្ស ដូចជាការរស់នៅ ទំនាក់ទំនង និងឧបករណ៍ជីកស្រាវជ្រាវនៅលើដីព្រះចន្ទ គេត្រូវការម៉ាស៊ីនផ្គត់ផ្គង់អគ្គិសនីយ៉ាងតិច ១០០គីឡូវ៉ាត់។
គេត្រូវការថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទ ក៏ព្រោះតែគេមិនអាចពឹងផ្អែកទៅលើថាមពលបានមកពីផ្ទាំងសូឡា។ ត្រូវដឹងថា នៅឋានព្រះចន្ទ មួយយប់ៗមានរយៈពេលស្មើ១៤ថ្ងៃនៅលើផែនដី ដូច្នេះ ផ្ទាំងសូឡាប្រាកដជាគ្មានពន្លឺថ្ងៃគ្រប់គ្រាន់ដើម្បីស្រូបផលិតចេញជាថាមពលសម្រាប់ប្រើប្រាស់ដោយឯករាជ្យនោះទេ។
ថាមពលនុយក្លេអ៊ែរសំខាន់ ប៉ុន្តែ បញ្ហាចោទនៅត្រង់ថា តើគេអាចនាំយកម៉ាស៊ីនប្រតិករនុយក្លេអ៊ែរដ៏មានទំហំធំទៅកាន់ឋានព្រះចន្ទបានយ៉ាងដូចម្តេច? ចុះ ការដឹកជញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូម? នេះគេនៅមិនទាន់និយាយពីសីតុណ្ហភាពនៅឋានព្រះចន្ទ ដែលអាចឡើងដល់១២៧អង្សារ និងការគ្រប់គ្រងកំដៅរបស់ម៉ាស៊ីនប្រតិករផង។ ដើម្បីបន្ថយកំដៅម៉ាស៊ីនប្រតិករកុំឲ្យឡើងក្តៅពេក គេត្រូវការប្រើប្រាស់ទឹកជាប្រចាំ។ ចុះបើព្រះចន្ទគ្មានទឹកដូចផែនដីផង តើគេអាចសង្ឃឹមបានប៉ុណ្ណាលើរូបភាពដុំទឹកកកដែលគេជឿថា មាននៅលើឋានព្រះចន្ទនោះ?
ងាកមកនិយាយពីច្បាប់អន្តរជាតិវិញម្តង។ ច្បាប់អន្តរជាតិមិនបានហាមការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងទីអវកាស។ ប៉ុន្តែ តាមគោលការណ៍ដែលមានចែងនៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ ១៩៩២ ថាមពលនុយក្លេអ៊ែត្រូវគេប្រើប្រាស់សម្រាប់តែបេសកកម្មពីភពមួយទៅភពមួយ ដោយមានជំនួយពីប្រភពថាមពលផ្សេងទៀត។ ទាក់ទងនឹងទីតាំង ដែនដីនៅលើឋានព្រះចន្ទវិញ សន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីអវកាស ចុះនៅឆ្នាំ ១៩៦៧បានចែងថា គ្មានប្រទេសណាមួយដែលអាចប្រកាសវាតទីយកដីព្រះចន្ទជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនបានទេ។...
Duration:00:05:32
តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនពីលោកខាងលិចនឹងអាចទៅផ្លាស់ប្តូរអ្វីខ្លះ?
8/11/2025
នៅប៉ុន្មានថ្ងៃមកនេះ ប្រទេសលោកខាងលិចជាបន្តបន្ទាប់គ្នាបានប្រកាសត្រៀមខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខ។ លើកលែងតែសហរដ្ឋអាមេរិក ប្រទេសលោកខាងលិចដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានសន្យាទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយនឹងគេ នៅបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលប្រកាសពីផែនការចូលទៅច្បាម គ្រប់គ្រងទីក្រុងហ្កាហ្សា។ នៅថ្ងៃចន្ទទី ១១សីហា អូស្ត្រាលីជាសម្ព័ន្ធមិត្តចុងក្រោយគេរបស់អាមេរិកដែលងាកចេញពីនយោបាយការពារអ៊ីស្រាអែល ទៅទទួលរដ្ឋបាឡេស្ទីន។ តើការប្រកាសទទួលស្គាល់ពីសំណាក់ប្រទេសមហាអំណាចឧស្សាហកម្ម ដូចជាបារាំង អង់គ្លេស កាណាដា និងចុងក្រោយគឺអូស្ត្រាលី នឹងអាចទៅផ្លាស់ប្តូរខ្សែទឹក ឬលក្ខខណ្ឌជីវិតរបស់របស់ប្រជាជនប៉ាឡេស្ទីនដែរឬទេ?
ចាប់តាំងពីប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលប្រកាសផែនការចូលគ្រប់គ្រងទីក្រុងហ្កាហ្សា ក្នុងហេតុផលបញ្ចប់សង្រ្គាម ប្រទេសលោកខាងលិចដែលធ្លាប់តែនៅស្ងៀម ការពារអ៊ីស្រាអែល បានផ្លាស់ប្តូរជំហរ ងាកមកដាក់សម្ពាធ និងថ្កោលទោសផែនការរបស់អ៊ីស្រាអែល។ ជាក់ស្តែង ប្រតិកម្មតបនឹងជំហររបស់អ៊ីស្រាអែលដែលចង់ចូលដណ្តើមកាន់កាប់ហ្កាហ្សាទាំងមូល បារាំង កាណាដា បានដាក់ពិន័យអ៊ីស្រាអែល ដោយប្រកាសថា ខ្លួននឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់។ បន្ទាប់ពី អង់គ្លេសដែលគំរាមប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងករណីអ៊ីស្រាអែលនៅតែបន្តបិទខ្ទប់ មិនឲ្យគេនាំយកស្បៀង ជំនួយមនុស្សធម៌ទៅជួយប្រជាជនហ្កាហ្សា។ នៅថ្ងៃចន្ទទី ១១សីហា អូស្ត្រាលីតាមរយៈលោកនាយករដ្ឋមន្រ្តី អង់តូនី អាល់បានីស៊ី បានចូលរួមជាមួយប្រទេសផ្សេងទៀតដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ នៅក្នុងសន្និសីទកាសែតនៅទីក្រុងCanberra ប្រមុខរដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ថា ដំណោះស្រាយបង្កើតរដ្ឋពីរជាក្តីសង្ឃឹមមនុស្សធម៌ល្អជាងគេបំផុតដើម្បីបិទបញ្ចប់ជាសា្ថពរអំពើហិង្សានៅដើមបូព៌ា និងទុក្ខវេទនា ក្តីឈឺចាប់របស់ប្រជាជនហ្កាហ្សា។
ចំពោះនាយករដ្ឋមន្រ្តីអូស្ត្រាលី សន្តិភាពនឹងមិនស្ថិតស្ថេរនៅយូរអង្វែង បើសិនគ្មានរដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែលនៅជិតគ្នា។
ប្រទេសណាខ្លះផ្លាស់ប្តូរជំហរ និងព្រោះហេតុអ្វី?
សំណួរសួរថា បន្ទាប់ពីការពាររដ្ឋជ្វីហ្វមួយនេះតាំងពីដើមរៀងមក តាមរយៈការនៅស្ងាត់ស្ងៀមមិនព្រមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហេតុអ្វីបានជាប្រទេសលោកខាងលិចផ្លាស់ប្តូរជំហររបស់ខ្លួននៅពេលនេះ? ដូចកាណាដា អេស្ប៉ាញ បារាំង និងអង់គ្លេស ដែលជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិករបស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្មG៧បានដកខ្លួន ឃ្លាតឆ្ងាយពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត ក៏ដោយសារតែលែងមានភាពអត់ធ្មត់ និងលែងអាចទប់ប្រតិកម្មរិះគន់ក្នុងស្រុកនៅចំពោះមុខអំពើអមនុស្សធម៌របស់អ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា។ ដោយប្រកាសគម្រោងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខ ប្រទេសលោកខាងលិច (លើកលែងអាមេរិក) ចង់ដាក់សម្ពាធការទូតលើអ៊ីស្រាអែល។
គិតរហូតមកដល់ថ្ងៃនេះ ប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ ប្រមាណ៣ភាគ៤ ស្មើនឹងចំនួន១៤៥ប្រទេសបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាបន្តបន្ទាប់ តាំងឆ្នាំ១៩៨៨ ឆ្នាំដែលប្រមុខអង្គការរំដោះប៉ាឡេស្ទីន លោកយ៉ាសេ អារ៉ាហ្វាតប្រកាសបង្កើតរដ្ឋប៉ាឡេស្ទីន ដោយយកទីក្រុងយេរូសាឡឹមជារដ្ឋធានី។ នៅមុនបារាំង អង់គ្លេស កាណាដា អេស្ប៉ាញ ឬអូស្ត្រាលី ប្រទេសភាគច្រើនរបស់អង្គការសហប្រជាជាតិ ក្នុងនោះមានចិន ឥណ្ឌា បានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយនឹងគេ ប៉ុន្តែ នៅស្ថានភាពជាក់ស្តែង ដោយសារការបែកបាក់គ្នារវាងប្រទេសមហាអំណាច និងការជំទាស់យ៉ាងចេញមុខរបស់អាមេរិកដែលសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ប៉ាឡេស្ទីននៅតែមិនទាន់ក្លាយជារដ្ឋពេញមុខ ពេញមាត់ដូចជាអ៊ីស្រាអែលដែលបានប្រកាសជារដ្ឋឯករាជ្យតាំងពីឆ្នាំ ១៩៤៨។
អាមេរិកបដិសេធមិនប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងលើកហេតុផលថា រដ្ឋប៉ាឡេស្ទីនអាចលេចចេញរូបរាង តែតាមរយៈការចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តែប៉ុណ្ណោះ។
អ៊ីស្រាអែលបច្ចុប្បន្នដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលស្តាំនិយមជ្រុលបានប្រឆាំងដាច់ខាត ក្នុងហេតុផល ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាការគ្រោះថ្នាក់គំរាមកំហែងសន្តិសុខជាតិរបស់អ៊ីស្រាអែល។
ចំពោះនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ការបង្កើតរដ្ឋប៉ាឡេស្ទីន មិននាំយកសន្តិភាពមកឲ្យដើមបូព៌ា។ ផ្ទុយទៅវិញ វានឹងនាំយកមកតែភ្លើងសង្រ្គាមតែប៉ុណ្ណោះ។ ភ្លើងសង្រ្គាមព្រោះថា រដ្ឋប៉ាឡេស្ទីនដែលដឹកនាំដោយក្រុមប្រដាប់អាវុធ ដូចជាក្រុមហាម៉ាសនឹងបង្កវិនាសកម្ម គំរាមកំហែងអាយុជីវិតប្រជាជនអ៊ីស្រាអែល។...
Duration:00:06:10
ហេតុអ្វីក្រុមប្រទេសផលិតប្រេង រារាំងសន្ធិសញ្ញាប្រឆាំងប្លាស្ទិក?
8/9/2025
កិច្ចប្រជុំអន្តរជាតិនៅក្រុងហ្សឺណែវ ដើម្បីតាក់តែងសន្ធិសញ្ញាពិភពលោកប្រឆាំងប្លាស្ទិក គ្មានការជឿនលឿនទៅមុខទេ។ នេះបើតាមតំណាងការទូតអេក្វាទ័រ ដែលជាប្រធានដឹកនាំកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីប្លាស្ទិក។ ក្រុមប្រទេសផលិតប្រេងបន្តរារាំង ហើយប្រឆាំងនឹងការកាត់បន្ថយប្លាស្ទិកនៅលើពិភពលោកយ៉ាងខ្លាំង។ ហេតុអ្វី? ព្រោះតែប្រយោជន៍ហិរញ្ញវត្ថុឬ?
ការចរចាដើម្បីបង្កើតសន្ធិសញ្ញាពិភពលោកប្រឆាំងនឹងបា្លសិ្ទកប្រើពេលអស់ជាងបីឆ្នាំហើយ។ បន្ទាប់ពីបរាជ័យនៅប៊ូសានប្រទេសកូរ៉េខាងត្បូងកាលពីចុងឆ្នាំ២០២៤ កិច្ចប្រជុំអង្គការសហប្រជាជាតិថ្មីមួយទៀត “ដែលគេចាត់ទុកជាការផ្តល់សំណាងចុងក្រោយ” បានរៀបចំធ្វើក្រុងហ្សឺណែវប្រទេសស្វ៊ីស តាំងពីថ្ងៃទី៥សីហារហូតដល់ថ្ងៃទី១៤សីហា។ ប៉ុន្តែជាថ្មីម្តងទៀត កិច្ចពិភាក្សាមិនចម្រើនទៅមុខគួរជាទីសង្ឃឹមទេ។ គម្រោងសន្ធិសញ្ញាបានរីកប៉ោង កើនពី២២ទំព័រដល់៣៥ទំព័រ ឯកឋាខណ្ឌដែលក្រុមប្រតិភូទាំង១៨៤ប្រទេសនិងអង្គការ ជជែកមិនត្រូវគ្នាសោះមានចំនួនកាន់តែច្រើនឡើងៗ ពី៣៧១ ពីដំបូង ទៅ១៥០០ចំណុចនៅពេលនេះ។
តំណាងជាងមួយរយប្រទេសចង់បានសន្ធិសញ្ញាប្រឆាំងប្លាស្ទិកជាប្រវត្តិសាស្ត្រមួយ សំដៅកាត់បន្ថយផលិតផលប្លាស្ទិក ព្រោះបរិមាណប្លាស្ទិកបានកើនទ្វេដងនៅរវាងពីឆ្នាំ២០០០ទៅ២០២០ ហើយបើគ្មានវិធានការទេ ប្លាស្ទិកនឹងកើនឡើងដល់ទៅជាង១២០០លានតោននៅឆ្នាំ២០៦០។ ប៉ុន្តែក្រុមប្រទេសផលិតប្រេង បានរារាំង និងបិទខ្ទប់កិច្ចខិតខំប្រឹងប្រែងបង្កើតសន្ធិសញ្ញាប្រឆាំងប្លាស្ទិក ដោយបញ្ជូនក្រុមអ្នកជំនាញមកឃោសនាប្រឆាំង ក្នុងចំនួនដ៏ច្រើនលើសលុប។
នាំមុខដោយរុស្ស៊ី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត ព្រមទាំងបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកដូចយ៉ាង អេហ្ស៊ីប កាហ្សាក់ស្ថាន ឬអាស៊ែរប៊ៃហ្សង់ដែលមិនសូវមានសំឡេង បានច្រានចោលយ៉ាងដាច់អហង្ការគំនិតចង់កាត់បន្ថយផលិតផលប្លាស្ទិក នៅក្នុងសម័យប្រជុំវគ្គមុន។ សហរដ្ឋអាមេរិក ប្រទេសផលិតប្រេងលំដាប់លេខមួយពិភពលោក ក៏មានជំហរដូចគ្នាដែរ ពោលគឺប្រទេសផលិតប្រេងមិនថាតូចឬធំ មានសកម្មភាពរួមតែមួយដូចគ្នាគឺ ជាអ្នកផលិតប្រេង និងវិនិយោគផលិតផលប្លាស្ទិក (ប្រេងគីមី) នៅក្នុងប្រទេសឬនៅបរទេស។ សម្រាប់ក្រុមប្រទេសទាំងអស់នេះ កំណើនផលិតផលប្លាស្ទិកពិភពលោកនសទសវត្សរ៍ខាងមុខ គឺកំណប់ទ្រព្យថ្មី។
នៅពេលដែលក្រុមប្រទេសអ្នកមានកាន់តែច្រើនឡើងៗនាំគ្នាដើរចេញពីថាមពលផូស៊ីល ក្រុមប្រទេសផលិតប្រេងច្បាស់ជាត្រូវគិតរកវិធីថ្មីសម្រាប់ប្រើប្រាស់ធនធានប្រេងរបស់ពួកគេ។ នោះគឺប្លាស្ទិកនេះឯង។ បើតាមការសិក្សារបស់សកលវិទ្យាល័យចិនTsinghua ចេញផ្សាយកាលពីខែមេសា ៩៨%នៃផលិតផលប្លាស្ទិកមានប្រភពមកពីផូស៊ីល (ប្រេង ធ្យូងថ្ម ឬឧស្ម័នធម្មជាតិ)នៅឆ្នាំ២០២២។
សេចក្តីត្រូវការពិភពលោកផ្នែកប្រេង ក្នុងវិស័យដឹកជញ្ជូនច្បាស់ជាលែងកើន នៅប៉ុន្មានឆ្នាំខាងមុខ។ ឯផលិតផលប្លាស្ទិកនិងប្រេងគីមី នឹងក្លាយជាកម្លាំងចលកររុញច្រានកំណើនសេចក្តីត្រូវការផ្នែកប្រេងវិញម្តង។ ក្រុមហ៊ុនឬប្រទេសខ្លះបានចាប់ផ្តើមវិនិយោគក្នុងផ្នែកប្លាស្ទិករួចទៅហើយ។ ខ្លះទៀតដូចយ៉ាងអារ៉ាប៊ីសាអូឌីត បានចាត់ទុកប្លាស្ទិកជាអាទិភាព និងជាយុទ្ធសាស្ត្រថ្មីសម្រាប់អនាគត ដែលមានចែងក្នុងផែនការអភិវឌ្ឍនិងទំនើបកម្មប្រទេសសម្រាប់ឆ្នាំ២០៣០ផង។
បើតាមអ្នកវិភាគ នៅពីក្រោយការចរចាស្វែងរកសន្ធិសញ្ញាពិភពលោកប្រឆាំងនឹងប្លាស្ទិក មានលាក់ផលប្រយោជន៍ហិរញ្ញវត្ថុដ៏ចម្បង។ ហេតុដូច្នេះហើយបានជាក្រុមប្រទេសផលិតប្រេង ឬក្រុមប្រទេសប្រេងគីមី មិនចង់ឃើញពាក្យកាត់បន្ថយផលិតផលប្លាស្ទិក មានចែងក្នុងសន្ធិសញ្ញាពិភពលោកនោះ។ ក្រុមប្រទេសទាំងនេះ បានដាក់សម្ពាធឱ្យមានសន្ធិសញ្ញាប្រឆាំងប្លាស្ទិក ដែលផ្តោតជាសំខាន់ទៅលើការកែច្នៃសំរាមប្លាស្ទិក។ មានការកែច្នៃ ប្លាស្ទិកលែងជាបញ្ហា ហើយសម្រាប់ពួកគេ។ ប៉ុន្តែរហូតមកទល់ពេលនេះ មានសំរាមប្លាស្ទិកតែជាង៩%ប៉ុណ្ណោះ បានទទួលការកែច្នៃ៕
Duration:00:03:57
រីកនិងបំប្លែងខ្លួនជាលំដាប់នៅលើពិភពលោក ទីផ្សារគ្រឿងញៀនជាវិបត្តិពហុមុខ
6/28/2025
ទីផ្សារគ្រឿងញៀនមានសកម្មភាពខ្លាំង និងមានភាពចម្រុះយ៉ាងសម្បូរបែប ព្រមទាំងរីករាលដាលទូទាំងពិភពលោក យ៉ាងខ្លាំងក្លា។ នៅចំពោះមុខការហាមឃាត់ ក្រុមជួញដូរគ្រឿងញៀន រកល្បិចថ្មី ផលិតផលថ្មី និងផ្លូវពង្វាងថ្មី។ ចរាចរណ៍គ្រឿងញៀន បានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានទេ នៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ឆ្នាំ២០២៥ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនព្រមទាំងឧក្រិដ្ឋកម្ម ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ ថ្ងៃទី២៦មិថុនា។
បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន (ONUDUC) ការប្រើប្រាស់គ្រឿងញៀន អាភៀន កញ្ឆា ឬហៅខ្លីថា “ម្សៅស” មានសកម្មភាពខ្លាំងក្រៃនៅឆ្នាំ២០២៣។ ការផលិតកូកាអ៊ីនបានបំបែកឯតទគ្គកម្មថ្មី ដោយមានកំណើន៣៤%លើសឆ្នាំមុន និងកើនបីដងលើសឆ្នាំ២០១០។
គ្រឿងញៀនសំយោគគំរាមសុខភាពសាធារណៈ
ក្រៅពីអាភៀន កញ្ឆា កូកាអ៊ីន ហេរ៉ូអ៊ីន ដែលជាគ្រឿងញៀនបែបបូរាណ ទីផ្សារគ្រឿងញៀនសំយោគ ផលិតក្នុងមន្ទីរពិសោធន៍ ដោយប្រើតែសារធាតុគីមី ក៏កំពុងរីកដុះដាលខ្លាំង គួរជាទីព្រួយបារម្ភសម្រាប់សុខភាពសាធារណៈ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដដែល។ នៅឆ្នាំ២០២៥ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្ម បានរាប់ឃើញមានសារធាតុញៀនសំយោគថ្មីចំនួន ១១០០មុខ កំពុងធ្វើចរាចរណ៍នៅលើពិភពលោក។ សារធាតុញៀនសំយោគនេះ ផ្តល់ផលចំណេញខ្លាំងដល់ក្រុមជួញដូរហើយងាកលាក់ ងាយគេចពីសំណាញ់ហាមឃាត់របស់អាជ្ញាធរណាស់។ គ្រឿងញៀនសំយោគប្រភេទនេះ មានឥទ្ធិពលខ្លាំងគ្រឿងញៀនសំយោគផលិតចេញរុក្ខជាតិអាភៀន ឬកញ្ឆាឆ្ងាយណាស់។ គឺដល់ទៅជាង៥០០ដងលើសMorphine។ ជាងនេះទៅទៀត ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន តែងតែប្តូរផ្លាស់សមាសធាតុផ្សំជារឿយៗ ជាហេតុធ្វើឱ្យគ្រឿងញៀនសំយោគកាន់តែមានហានិភ័យ និងគ្រោះថ្នាក់ ដែលមិនអាចស្មានបាន។ “សន្ទុះដ៏ខ្លាំងក្លានៃឧស្សាហកម្មគ្រឿងញៀនសំយោគខុសច្បាប់ គឺជាការគំរាមកំហែងសុខភាពសាធារណៈដ៏ចម្បងនៅលើពិភពលោក ដោយអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ក្នុងទម្រង់ជាមហន្តរាយសម្រាប់មនុស្សជាតិតែម្តងផង។ នេះបើប្រសាសន៍របស់នាយកស្ថាប័នគ្រប់គ្រងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ។
គ្មានរូបភាពល្អ អាភៀន គ្រឿងញៀន កំពុងវាយលុកចូលក្នុងគ្រប់ស្រទាប់សង្គម ទាំងនៅទីក្រុងធំ ទីក្រុងតូច សង្កាត់ក្រីក្រ មធ្យម អ្នកមាន និងទីជនបទ។ របាយការណ៍ឆ្នាំ២០២៥ បានបញ្ជាក់អំពី និន្នាការនៃការរីករាលដាលគ្រឿងញៀន ក្នុងគ្រប់ស្រទាប់វណ្ណៈនៃសង្គមផង និងក្នុងរង្វង់អ្នកប្រើប្រាស់ជាក្មេងផង ពោលគឺទាំងក្មេងជំទង់ និស្សិត មនុស្សពេញវ័យ អ្នកធ្វើការ អ្នកមានអាជីព។ គ្រឿងញៀន កូកាអ៊ីន អំហ្វេតាមីន មេតំហ្វេតាមីន ... បានក្លាយជាវត្ថុសម្រាប់បង្កើនកម្លាំង បង្កើនបរិយាកាស អារម្មណ៍ល្អ ដំណេក ដែលអមដោយផលវិបាកចំពោះសុខភាពដែលគេពុំទាន់ធ្វើការវាយតម្លៃបាន។
ពីគ្រឿងញៀនសំយោគទៅសង្គ្រាមពាណិជ្ជកម្ម
គ្រឿងញៀនសំយោគពពួកFentanyl ដែលខ្លាំងជាងពពួកហេរ៉ូអ៊ីនដល់ទៅ៥០ដង និងដែលបានសម្លាប់ពលរដ្ឋអាមេរិកអស់៧៥០០០នាក់ នៅឆ្នាំ២០២៣ និងជិត៥ម៉ឺននាក់នៅឆ្នាំ២០២៤ ក្លាយជាប្រភពនាំឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងបណ្តាប្រទេសមួយចំនួនធំនៅលើពិភពលោក។ រដ្ឋាបាលលោកដូណាល់ត្រាំបានចោទចិន ម៉ិកស៊ិក និងកាណាដា ថាបានរៀបចំ ឬបណ្តោយឱ្យមានលំហូរគ្រឿងញៀនសំយោគចូលទៅក្នុងទឹកដីអាមេរិក ទើបបានលេសដាក់ទណ្ឌកម្ម តាមរយៈការដំឡើងពន្ធនាំចូល ដើម្បីបង្ខំឱ្យចិន កាណាដា ម៉ិកស៊ិក ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ប៉ុន្តែ បើតាមការអង្កេតរបស់ទស្សនាវដ្តីជប៉ុន Nikkei Asia បណ្តាញជូញដូរគ្រឿងញៀនសំយោគ Fantanyl ដែលអាមេរិកចោទចិននោះ មានម្នាក់មានក្រុមហ៊ុននៅNagoyaប្រទេសជប៉ុន។ បណ្តាញចិនបានប្រើក្រុងឧស្សាហកម្មជប៉ុន ជាមជ្ឈមណ្ឌលសម្ងាត់សម្រាប់ចាត់ចែងដឹកជញ្ជូនផលិតផលគីមីនិងលុយ ជាមួយបណ្តាញម៉ិកស៊ិកមុននឹងយកគ្រឿងញៀនសំយោគទៅចែកចាយក្នុងទឹកដីអាមេរិក។ ពេលនេះ គេសង្ស័យថា Nagoya ជាស្នូលនៃបណ្តាញផ្គង់ផ្គង់គ្រឿងញៀនសំយោគFantanyl ពិភពលោក។
ប្រសិនបើជាព័ត៌មានពិត តើរដ្ឋបាលលោកត្រាំនឹងរករឿងដាក់សម្ពាធលើជប៉ុន ដូចធ្វើជាមួយចិននិងកាណាដាដែរឬយ៉ាងណា? ជប៉ុនជាសម្ព័ន្ធមិត្តរបស់អាមេរិក ក៏អាចនឹងរងផលវិបាកដូចចិនដែរឬទេ? គេបានដឹងនិងឃើញរួចមកហើយ ថា...
Duration:00:05:38
អាយុ៨០ឆ្នាំ តើអង្គការសហប្រជាជាតិអាចជំនះវិបត្តិហិរញ្ញវត្ថុ និងពាក្យប្រមាថរិះគន់ដែរឬទេ?
6/25/2025
កាលពី៨០ឆ្នាំមុន នៅថ្ងៃទី២៦មិថុនា ប្រទេសចំនួន៥០បានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ នៅថ្ងៃព្រហស្បតិ៍ទី២៦មិថុនានេះ អង្គការសហប្រជាជាតិត្រូវប្រារព្ធខួប៨០ឆ្នាំនៃធម្មនុញ្ញដែលអនុញ្ញាតឲ្យបង្កើតអង្គការសហប្រជាជាតិជាផ្លូវការ ប៉ុន្តែ ការប្រារព្ធខួបកំណើត៨០ឆ្នាំប្រព្រឹត្តទៅ នៅក្នុងកាលៈទេសៈមួយដែលស្ថាប័នអន្តរជាតិកំពូលមួយនេះ កំពុងជួបវិបត្តិថវិកាដ៏ធ្ងន់ធ្ងរ និងបាត់បង់សំឡេង ឥទ្ធិពលនៅក្នុងពិភពលោកមួយដែលសង្រ្គាម ជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយមនុស្សធម៌ផ្ទុះឡើងសឹងនៅគ្រប់ទីកន្លែង។ មានអាយុ៨០ឆ្នាំ តើអង្គការសហប្រជាជាតិនឹងរស់រាន ឆ្លងរួចផុតពីវិបត្តិដ៏ធំលើកនេះឬ ក៏ត្រូវដួលរំលំដូចសង្គមប្រជាជាតិកាលពីឆ្នាំ១៩៤៦?
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ ប្រទេសចំនួន៥០បានចុះហត្ថលេខាលើធម្មនុញ្ញសហប្រជាជាតិនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ដែលបានបើកផ្លូវឲ្យបង្កើតអង្គការសហប្រជាជាតិជាផ្លូវការនៅប៉ុន្មានខែបន្ទាប់ក្នុងឆ្នាំដដែល (ថ្ងៃទី៤តុលាឆ្នាំ ១៩៤៥)។ គេមានគំនិតផ្តួចផ្តើមបង្កើតអង្គការសហប្រជាជាតិកាលពី៨០ឆ្នាំមុន ដើម្បីជំនួសអង្គការសង្គមប្រជាជាតិដែលបរាជ័យមិនអាចទប់ស្កាត់សង្រ្គាមលោកលើកទី២ និងដួលរលំដោយសារតែការដកខ្លួនជាបន្តបន្ទាប់របស់ប្រទេសសមាជិក។
អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅប៉ុន្មានខែក្រោយការបិទបញ្ចប់សង្រ្គាមលោកលើកទី២ នៅក្នុងគោលដៅទប់ស្កាត់មិនឲ្យមនុស្សជំនាន់ក្រោយរងគ្រោះដោយសារសង្រ្គាមប្រល័យលោកសាជាថ្មី។ ទោះពិភពលោកមិនទាន់ជួបសង្រ្គាមធំដូចសង្រ្គាមលោកទាំងពីរលើក ប៉ុន្តែ សង្រ្គាមថ្នាក់តំបន់ សង្រ្គាមស៊ីវិល ជម្លោះប្រដាប់អាវុធបានកើតមានជាហូរហែ ដូចជាសង្រ្គាមវៀតណាម អំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមស៊ីរី សង្រ្គាមដ៏រ៉ាំរ៉ៃនៅស៊ូដង់ ហៃទី ភូមា សង្រ្គាមហ្កាហ្សា សង្រ្គាមអ៊ុយក្រែន និងចុងក្រោយនេះ គឺសង្រ្គាមអ៊ីរ៉ង់ អ៊ីស្រាអែល។
អង្គការសហប្រជាជាតិបានរងការចោទប្រកាន់ថា ជាស្ថាប័នអន្តរជាតិ គ្មានសមត្ថភាព គ្មានឥទ្ធិពល គ្មានអំណាចដើម្បីរារាំងទប់ស្កាត់ ឬបិទបញ្ចប់សង្រ្គាម។ សំឡេងរិះគន់ថា អង្គការសហប្រជាជាតិអសកម្ម ជាស្ថាប័នចាយលុយខ្ជះខ្ជាយ ស្អប់ជនជាតិជ្វីហ្វ និងគាំទ្រមេដឹកនាំផ្តាច់ការ រឹតតែធ្វើឲ្យអង្គការសហប្រជាជាតិកាន់តែអាប់ឱនកេរ្តិ៍ឈ្មោះ បាត់បង់ជំនឿទុកចិត្តពីប្រទេសសមាជិក។
នេះគេនៅមិនទាន់និយាយពីវិបត្តិហិរញ្ញវត្ថុដែលគំរាមកំហែងខ្លាំងដល់អនាគត ភាពរស់រានមានជីវិតរបស់ស្ថាប័នអង្គការសហប្រជាជាតិ។ នៅពេលវិបត្តិខ្វះថវិកាមិនមែនជារឿងថ្មីចំពោះអង្គការសហប្រជាជាតិដែលត្រូវការថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីជួយដោះស្រាយបញ្ហាមនុស្សធម៌ ជួយមនុស្សរាប់រយលាននាក់នៅក្នុងពិភពលោក វិបត្តិហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិធ្លាក់ធ្ងន់ធ្ងរ បន្ទាប់ពីលោកដូណាល់ត្រាំប្រកាសឲ្យឈប់ផ្តល់ជំនួយ និងផ្អាកបង់វិភាគទានចូលកេសរបស់អង្គការសហប្រជាជាតិ។ នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច សមាជិកមួយចំនួនផ្សេងទៀតបានយកតម្រាប់តាមអាមេរិក។ ការដកខ្លួនរបស់អាមេរិកដែលជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុធំជាងគេបានធ្វើឲ្យទីភ្នាក់ងារទាំងអស់របស់អង្គការសហប្រជាជាតិកាត់បន្ថយសកម្មភាពមនុស្សធម៌ និងកាត់បុគ្គលិកប្រមាណ២០%នៅទូទាំងពិភពលោក។ ជួបវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ និងរងការចោទប្រកាន់ថា គ្មានប្រយោជន៍ តើអង្គការសហប្រជាជាតិនឹងអាចរស់រាន មានអនាគតវែងឆ្ងាយរហូតដល់១០០ឆ្នាំដែរឬទេ?
ចំពោះអ្នកជំនាញ រាល់ពេលកើតមានវិបត្តិធំៗ ដូចជាសង្រ្គាមនៅអ៊ីរ៉ាក់ គេតែងចោទសួរ និងដាក់ទំនាយថា អង្គការសហប្រជាជាតិដែលគ្មានប្រយោជន៍ នឹងស្លាប់ ដួលរលំដូចអង្គការសង្គមប្រជាជាតិ កាលពីឆ្នាំ១៩៤៦យ៉ាងដូច្នេះដែរ។ ប៉ុន្តែ នៅការពិតជាក់ស្តែង អង្គការសហប្រជាជាតិនៅតែអាចរស់រានមានជីវិតរហូតមក ហើយគេមិនជឿថា ស្ថាប័ននេះនឹងអាចដួលរលំងាយៗនោះទេ ទោះនៅ ២០ឆ្នាំខាងមុខ។
គេហ៊ាននិយាយដូច្នេះ ព្រោះថា ស្ថាប័នអង្គការសហប្រជាជាតិនៅតែសកម្ម និងធ្វើការយ៉ាងមានប្រសិទ្ធភាពលើផ្នែកមនុស្សធម៌ សេដ្ឋកិច្ច ការអភិវឌ្ឍសង្គម។ ឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំនៅអង្គការសហប្រជាជាតិបានក្រើនរំលឹកឲ្យគេឃើញពីគុណសម្បត្តិរបស់អង្គការសហប្រជាជាតិ ដែលបានជួយទប់ស្កាត់មិនឲ្យកើតមានសង្រ្គាមលោកលើកទី៣។ លោកនៅបានលើកសរសើរពីជោគជ័យរបស់ក្រុមមួកខៀវរបស់អង្គការសហប្រជាជាតិដែលបានបើកប្រតិបត្តិការរក្សាសន្តិភាព ចំនួន៧១លើកចាប់តាំងពីឆ្នាំ ១៩៤៨ ដូចជានៅអង់ហ្គោឡា កម្ពុជាសេរ៉ាឡេអូន និងនៅលីបង់ជាដើម។ បន្ថែមពីលើកងកម្លាំងរក្សាសន្តិភាព ទីភ្នាក់ងារជាច្រើនរបស់អង្គការសហប្រជាជាតិបំពេញការងាររបស់ខ្លួនយ៉ាងសកម្មនៅក្នុងផ្នែកសិទ្ធិមនុស្ស...
Duration:00:07:34
អ្វីទៅជារចនាសម្ព័ន្ធ និងតួនាទីរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់?
6/18/2025
ជាប្រទេសតូច និងមានចំនួនយោធាតិចជាងអ៊ីរ៉ង់ អ៊ីស្រាអែលបានអះអាងថា ការវាយប្រហារទៅលើអ៊ីរ៉ង់ តាំងពីព្រឹកថ្ងៃសុក្រទី ១៣មិថុនាបានទៅផ្តាច់សង្ខារថ្នាក់ដឹកនាំកំពូលៗនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង២០នាក់។ ឆ្មាំបដិវត្តន៍ជាកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល អំណាចខ្លាំងនៅអ៊ីរ៉ង់ និងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រមុខដឹកនាំសាសនា លោកអាលីខាងមេណី។ ដូច្នេះ នៅពេលថ្នាក់ដឹកនាំកំពូលៗ ដែលមានតាំងពីប្រមុខកងទ័ព ប្រធានសេនាធិការ ឬប្រធានក្រុមចារកិច្ចដៅសម្លាប់បាននៅក្នុងការវាយប្រហារជាង៥ថ្ងៃមកនេះ តើឆ្មាំបដិវត្តន៍អ៊ីរ៉ង់នឹងមានជោគវាសនាយ៉ាងណា? តើកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់មានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ?
នៅអ៊ីរ៉ង់ កងទ័ពឆ្មាំបដិវត្តន៍ជាអង្គភាពទ័ពដាច់ដោយឡែកពីកងទ័ពជាតិ។ បន្ទាប់ពីធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយម ស្ហាហ៍សម្ព័ន្ធមិត្តរបស់អាមេរិកនៅឆ្នាំ ១៩៧៩ របបអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតឆ្មាំបដិវត្តន៍នេះឡើង ដើម្បីការពារអំណាចរបស់ថ្នាក់ដឹកនាំសាសនា ការពារមនោគមវិជ្ជា និងការពារបដិវត្តន៍ដ៏ក្មេងខ្ចី ព្រោះថា គេមិនទុកចិត្ត មិនទាន់ជឿជាក់លើភក្តីភាពរបស់កងទ័ពជាតិដែលបន្សល់ទុកពីរបបរាជានិយម។
ឆ្មាំបដិវត្តន៍ស្ថិតក្រោមអំណាចបញ្ជាផ្ទាល់របស់ប្រមុខដឹកនាំសាសនា អាលី ខាមេណី។ ថ្នាក់ដឹកនាំរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់សុទ្ធសឹងជាអ្នកជឿងប់លើបដិវត្តន៍អ៊ីរ៉ង់ អតីតទាហានដែលបានចូលរួមប្រយុទ្ធក្នុងសង្គ្រាមអ៊ីរ៉ាក់ អ៊ីរ៉ង់ ពីឆ្នាំ ១៩៨១ដល់ឆ្នាំ ១៩៨៩។ ដោយសារតែថ្នាក់ដឹកនាំរបស់ឆ្មាំបដិវត្តន៍ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជាទីប្រឹក្សា មនុស្សជំនិតរបស់ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់យ៉ាងដូច្នេះ ឆ្មាំបដិវត្តន៍នេះមានឥទ្ធិពលខ្លាំងណាស់ក្នុងប្រទេស ទាំងក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ពោលគឺមានអំណាចជាងកងទ័ពជាតិទៅទៀត។
ទៅតាមរដ្ឋធម្មនុញ្ញថ្មីដែលថ្នាក់ដឹកនាំសាសនាអ៊ីរ៉ង់បង្កើតឡើងនៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ កងទ័ពជាតិមានតួនាទីការពារព្រំដែន និងរក្សាសណ្តាប់ធ្នាប់ផ្ទៃក្នុង។ ចំណែកឆ្មាំបដិវត្តន៍ការពាររបបអ៊ីស្លាមអ៊ីរ៉ង់។ គេបានប្រដូច ឆ្មាំបដិវត្តអ៊ីរ៉ង់ ទៅនឹងការបង្កើតរដ្ឋនៅក្នុងរដ្ឋ។ អាចនិយាយថា បន្ថែមពីលើកងទ័ពជាតិ អ៊ីរ៉ង់នៅមានកងកម្លាំងឆ្មាំបដិវត្តន៍បន្ថែមទៀត ចន្លោះពី១២០០០០ ទៅ១៩០០០០។ នេះបើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានអន្តរជាតិដើម្បីសិក្សាយុទ្ធសាស្រ្ត។
រហូតមកនេះ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់តែងតែធ្វើហួសព្រំដែន និងចេះតែលូកដៃ ពង្រីកដែនអំណាចរបស់ខ្លួន ដូចជាបង្កើតប៉ូលិសសីលធម៌ ក្រុមចារកម្ម និងកម្លាំងតស៊ូBasij ដែលជាទាហានប៉ារ៉ាទទួលបន្ទុកបង្ក្រាបអ្នកប្រឆាំងក្នុងប្រទេស។
ដូចកងទ័ពជាតិដែរ ឆ្មាំបដិវត្តន៍បានអភិវឌ្ឍបង្កើតដាច់ដោយឡែក អង្គភាពចំណុះផ្ទាល់ខ្លួនចំនួន ៤ នោះគឺ ឆ្មាំបដិវត្តន៍ជើងគោក ជើងទឹក ជើងអាកាស និងកម្លាំងពិសេស Qud Forceដែលមានបេសកកម្មនៅទឹកដីបរទេស។ អង្គភាពទាំងអស់នេះស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អគ្គមេបញ្ជាការហ៊ូសេន សាឡាមីនិងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់ ដែលជាអ្នកផ្តល់ប្រឹក្សាផ្ទាល់ទៅ អាយ៉ាតូឡា អាលី ខាមេណី អគ្គមគ្គទេសក៍សាសនាអ៊ីរ៉ង់។
ឆ្មាំបដិវត្តន៍ជើងទឹកមានបេសកកម្មធានាសន្តិសុខឲ្យកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ នៅឈូងសមុទ្រពែរ្ស និងល្បាតច្រកសមុទ្រHormuz ដែលជាច្រកឆ្លងកាត់របស់កប៉ាល់ដឹកទំនិញអន្តរជាតិពីឈូងសមុទ្រទៅមហាសមុទ្រឥណ្ឌា។ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ធ្លាប់ចាប់ស្ទាក់ទូកចម្បាំងរបស់អាមេរិក នៅឆ្នាំ២០១៦ និងចាប់ជំរិតកប៉ាល់ដឹកទំនិញអង់គ្លេសនៅឈូងសមុទ្រពែរ្ស៍កាលពីឆ្នាំ២០១៩។
មានឈ្មោះជាឆ្មាំបដិវត្តន៍ជើងអាកាស ប៉ុន្តែ អង្គភាពមិនផ្តោតលើការប្រយុទ្ធដោយប្រើយន្តហោះចម្បាំង។ ដើម្បីប៉ះប៉ូវដល់កងទ័ពជើងអាកាសដែលខ្សោយ មិនសូវមានយន្តហោះចម្បាំង ឆ្មាំបដិវត្តន៍ជើងអាកាសផ្តោតលើការអភិវឌ្ឍកម្មវិធីផលិតដ្រូន និងមីស៊ីលបាលីស្ទិក។ អាមេរិកធ្លាប់វាយតម្លៃថា អ៊ីរ៉ង់ជាប្រទេសដែលមានប្រព័ន្ធមីស៊ីលបាលីស្ទិកច្រើនជាងគេ រាប់ពាន់ដើមនៅក្នុងស្តុករបស់ខ្លួន។ នៅឆ្នាំ២០២២ មេទ័ពរបស់អ៊ីរ៉ង់ គឺMohammed Bagheri ដែលមានអំណាចគ្រប់គ្រងកងទ័ពជាតិ កម្លាំងសន្តិសុខ និងឆ្មាំបដិវត្តន៍បានអះអាងថា អ៊ីរ៉ង់មានអាវុធគ្រប់គ្រាន់ដើម្បីការពារខ្លួន និងអាចក្លាយជាប្រទេសនាំចេញអាវុធដ៏ច្រើនមួយ បើសិនគ្មានទណ្ឌកម្ម។ អ៊ុយក្រែន និងលោកខាងលិចធ្លាប់ចោទថា អ៊ីរ៉ង់បានបញ្ជូនដ្រូនទៅឲ្យរុស្ស៊ីប្រើក្នុងសមរភូមិវាយប្រហារអ៊ុយក្រែន។
នៅក្នុងចំណោមអង្គភាពទាំងអស់របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Qud Force ជាកម្លាំងស្នូលនិងជាអង្គភាពល្អដាច់គេក្នុងកងទ័ពអ៊ីរ៉ង់ទាំងមូល។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រើអង្គភាពឆ្នើមជាងគេនេះដើម្បីពង្រីកឥទ្ធិពលយោធារបស់អ៊ីរ៉ង់នៅទឹកដីបរទេស។ ដឹកនាំដោយឧត្តមសេនីយ៍ទោ...
Duration:00:06:41
ធ្វើសង្រ្គាមដើម្បីឈានទៅផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់ជាគោលដៅរបស់អ៊ីស្រាអែល?
6/15/2025
ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាចផលិតអាវុធនុយក្លេអ៊ែរដែលគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ៊ីស្រាអែល ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឲ្យបើកការវាយប្រហារទៅលើអ៊ីរ៉ង់ ដោយសំដៅលើទីតាំងកម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗរបស់អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់បាញ់ស្រោចមីស៊ីលវាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និងសន្យាកាលពីថ្ងៃអាទិត្យទី ១៥មិថុនាថា នឹងដាក់ទោសធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិនមីស៊ីលរបស់អ៊ីរ៉ង់សម្លាប់ជីវិតប្រជាជនស៊ីវិលអ៊ីស្រាអែល។ ហេតុអ្វីអ៊ីស្រាអែលសម្រេចចិត្តចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នៅពេលនេះ?
នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី ១៣មិថុនា អ៊ីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងជាង២០០គ្រឿងទៅវាយប្រហារលើមូលដ្ឋានទ័ពអាកាស និងទីតាំងនុយក្លេអ៊ែរជាច្រើនកន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ នៅក្រោមហេតុផលការពារខ្លួន ព្រោះថា អ៊ីរ៉ង់ឈាន ជិតបានសម្រេចផលិតអាវុធនុយក្លេអ៊ែរ ដែលគំរាមកំហែងអាយុជីវិតរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលនៅអះអាងថា ខ្លួនមានភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់មានសមត្ថភាពជិតអាចផលិតអាវុធនុយក្លេអ៊ែរ យ៉ាងយូរនៅប៉ុន្មានខែខាងមុខ។ ប៉ុន្តែ នេះគ្រាន់តែជាការលើកឡើងជាឯកតោភាគី របស់អ៊ីស្រាអែល។ អ៊ីរ៉ង់វិញបានបដិសេធទាត់ចោលការចោទប្រកាន់ រហូតតមក។ ចំណែក ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិAIEA ក៏បានបញ្ជាក់ដែរថា អ៊ីរ៉ង់សព្វថ្ងៃអាចចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមត្រឹម៦០% ពោលគឺមិនគ្រប់គ្រាន់ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរនៅឡើយទេ។
ការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរក្នុងទឹកដីអ៊ីរ៉ង់ គ្រាន់តែជាលេសមួយប៉ុណ្ណោះរបស់អ៊ីស្រាអែលដើម្បីបង្កាត់ភ្លើងសង្រ្គាមជាមួយអ៊ីរ៉ង់។ ជាក់ស្តែង រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលមួយចំនួនស្ថិតនៅក្រោមដីក្នុងជម្រៅដ៏សែនជ្រៅដល់ទៅ ៨០០ម៉ែត្រ មិនត្រូវបំផ្លាញខូចខាតធំដុំដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ បើសិនទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនមែនជាគោលដៅបំផ្លាញរបស់ខ្លួន តើអ៊ីស្រាអែលមានហេតុផលអ្វីដែលត្រូវប្រកាសធ្វើសង្រ្គាមនឹងអ៊ីរ៉ង់ ដែលជាប្រទេសដ៏ធំមានឥទ្ធិពលជាងគេនៅក្នុងតំបន់ នៅពេលនេះ?
មហិច្ឆតាចង់បានរបស់អ៊ីស្រាអែលបានស្តែងចេញយ៉ាងច្បាស់នៅក្នុងសាររបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ ក្រៅតែពីអួតសរសើរប្រតិបត្តិការដ៏ជោគជ័យរបស់កងទ័ពជើងអាកាសរបស់អ៊ីស្រាអែល ប្រមុខដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូបាននិយាយថា លោកសង្ឃឹម ថា ការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទឹកដីអ៊ីរ៉ង់នឹងជួយបើកផ្លូវឲ្យប្រជាជនអ៊ីរ៉ង់ឈានទៅសម្រេចក្តីប្រាថ្នារបស់ពួកគេ នោះគឺការទាមទារសិទ្ធិសេរីភាព។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលចង់ឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់ ព្រោះថា ចាប់តាំងពីកកើតឡើងដោយសារបដិវត្តអ៊ីស្លាម របបដឹកនាំអ៊ីស្លាមបានគំរាមជាប់ជានិច្ចថា នឹងបំផ្លាញ លុបអ៊ីស្រាអែលចេញពីផែនទីពិភពលោក។ ពាក្យគំរាមនេះបានដក់ជាប់ក្នុងការចងចាំរបស់ប្រជាជនអ៊ីស្រាអែល។
ដូច្នេះ ចំពោះប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល នេះជាវេលាដ៏ប្រពៃដែលអ៊ីស្រាអែលត្រូវតែបើកការវាយប្រហារ ដើម្បីឈានទៅផ្តួលរំលំអំណាចរបស់របបដឹកនាំអ៊ីស្លាមនៅអ៊ីរ៉ង់។ ម្យ៉ាងនេះក៏អាចជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់អ៊ីស្រាអែលដែរ។ អ្វីៗចាប់ផ្តើមជាមួយសង្រ្គាមហ្កាហ្សា នៅពេលអ៊ីស្រាអែលចាប់វាយប្រហារលើក្រុមហាម៉ាសប៉ាឡេស្ទីនដែលទទួលជំនួយយោធាពីអ៊ីរ៉ង់។ បន្ទាប់ពីបំបាក់កម្លាំងហាម៉ាសឲ្យរាបដល់ដី ដូចអគារបាក់រលំដោយសារតែការសង្រ្គាមវាយប្រហារជាង១ឆ្នាំ អ៊ីស្រាអែលនៅខែកញ្ញាឆ្នាំ ២០២៤ ចាប់ងាកទៅវាយប្រហារចលនាហេសបូឡាដែលជាកូនចៅម្នាក់ទៀតរបស់ឲ្យអ៊ីរ៉ង់ នៅលីបង់។ មានបច្ចេកវិទ្យានិងសមត្ថភាពខ្លាំងពូកែខាងផ្នែកចារកម្ម អ៊ីស្រាអែលបានដៅសម្លាប់គ្មានសល់មេបញ្ជាការ និងថ្នាក់ដឹកនាំនយោបាយរបស់ក្រុមហេសបូឡាលីបង់។ សព្វថ្ងៃនេះ ចលនាហេសបូឡាដែលអ៊ីរ៉ង់លួចចិញ្ចឹម ផ្តល់ជំនួយយោធានិងហិរញ្ញវត្ថុ ត្រូវចុះទ្រោមគ្មានសមត្ថភាពយោធាដើម្បីបាញ់រ៉ូក្កែតគំរាមអ៊ីស្រាអែល។
ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើហេសបូឡាលីបង់ បានធ្វើឲ្យរណសិរ្សប្រឆាំងអ៊ីស្រាអែលដែលអ៊ីរ៉ង់ចាប់បណ្តុះដាក់នៅប្រទេសជុំវិញអ៊ីស្រាអែល ចាប់ចុះខ្សោយជាបន្តបន្ទាប់។ កងកម្លាំងប្រដាប់អាវុធនៅអ៊ីរ៉ាក់ដែលធ្លាប់ប្រកាសស្ម័គ្រគាំទ្រអ៊ីរ៉ង់បានប្រកាសទម្លាក់អាវុធ។ នៅស៊ីរីឯណោះវិញ ការចុះខ្សោយកម្លាំងរបស់ចលនាហេសបូឡាលីបង់បានធ្វើឲ្យកងទ័ពស៊ីរីរបស់របបបាស្ហាអាល់អាសាដបាត់បង់ជំនួយ គ្មានកម្លាំងប្រយុទ្ធតទល់នឹងក្រុមប្រឆាំង។ ការដួលរលំរបបបាស្ហាអាល់អាសាដនៅស៊ីរីដែលជាសម្ព័ន្ធមិត្ត ជាដំណឹងអាក្រក់មួយទៀត ព្រោះថា...
Duration:00:05:36
ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់៖ ហេតុអ្វីប្រេងឡើងថ្លៃយ៉ាងគំហុក?
6/13/2025
តម្លៃប្រេងនៅទីផ្សារអន្តរជាតិ ពិសេសនៅប្រទេសអឺរ៉ុប បានហក់ឡើងថ្លៃខ្ពស់មួយរំពេច បន្ទាប់ពី អ៊ីស្រាអែល បើកការវាយប្រហារយ៉ាងដំណំទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់។ តែកងទ័ពអ៊ីស្រាអែលមិនទាន់បានវាយប្រហារទៅលើកន្លែងផលិតប្រេងអ៊ីរ៉ង់ ឬយកមូលដ្ឋានចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ជាផ្ទាំងស៊ីបនោះទេ។ ចុះហេតុអ្វីតម្លៃប្រេងហក់ឡើងថ្លៃយ៉ាងគំហុក?
តម្លៃប្រេង ដែលកំពុងតែកើនឡើងស្រាប់ ព្រោះតែភាពមិនប្រាកដប្រាជានៅលើទីផ្សារអន្តរជាតិ រួមនិងក្តីព្រួយបារម្ភដែលដរចេញពីរនាំងពន្ធគយដ៏ខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយស្រាប់តែអ៊ីស្រាអែលវាយប្រហារលើអ៊ីរង់ ក៏កាន់តែបន្ថែមទម្ងន់ នាំឲ្យប្រេងឡើងថ្លៃមួយកម្រិតទៀត។ ដូច្នេះ មូលហេតុនៃការឡើងថ្លៃប្រេង នៅពេលនេះ គេអាចពន្យល់បានយ៉ាងងាយថា មកពីទំនាស់ភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ា ដែលកើតឡើងព្រោះតែការប៉ះទង្គិចប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។
គ្រាន់តែមួយរំពេចសោះ ប្រេងហក់ឡើងពីរង្វង់ ៦០-៦៥ ដុល្លារ ដល់ទៅរង្វង់ ៧០-៧៥ដុល្លារ ក្នុងមួយធុងបារិល ពោលគឺឡើងពី១០ ទៅ១៣%ឯណោះ គិតនៅថ្ងៃសុក្រទី១៣មិថុនា។ ប្រសិនបើប្រៀបធៀប ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់លើកនេះ ជំរុញឲ្យតម្លៃប្រេងហក់ឡើងថ្លៃខ្ពស់ជាងពីការបាញ់ប្លោងដាក់គ្នារវាងប្រទេសទាំង២ ក្នុងខែតុលា ឆ្នាំ២០២៤ នោះទៅទៀត។ ការឡើងថ្លៃប្រេងភ្លាមភ្លេតនេះ ក៏មានការរួមចំណែកពីភាពចលាចលរបស់ក្រុមអ្នកវិនិយោទុន និងអ្នកលេងទីផ្សារភាគហ៊ុន ដែរ។
គួរសង្កត់ធ្ងន់ថា ក្នុងការវាយប្រហារនៅថ្ងៃសុក្រទី១៣មិថុនា កងទ័ពអ៊ីស្រាអែលបាញ់សម្រុកតែទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់តែប៉ុណ្ណោះ តែអ៊ីស្រាអែលមិនទាន់បាយវាយប្រហារទៅលើមូលដ្ឋានចម្រាញ់និងផលិតប្រេងអ៊ីរ៉ង់នៅឡើយទេ។ អ្នកជំនាញប៉ានប្រមាណថា ប្រសិនបើអ៊ីស្រាអែលកំណត់ផ្ទាំងស៊ីបលើកន្លែងផលិតប្រេងអ៊ីរ៉ង់ គឺតម្លៃប្រេងច្បាស់ជាហក់ឡើងខ្ពស់ជាងនេះឆ្ងាយណាស់ ឬ ក្នុងរយៈពេលខ្លីភ្លាមៗ ប្រេងអាចនឹងឡើងដល់ ៨០ដុល្លារ ក្នុងធុងបារិល ក៏អាចថាបាន។ នេះបើតាមអ្នកជំនាញនៃមជ្ឈមណ្ឌស្រាវជ្រាវហិរញ្ញវត្ថុ Capital Economics នៅទីក្រុងឡុងដ៍។
សំណួរសួរថា តើប្រេងអាចបន្តឡើងថ្លៃដល់ពេលណា?
ចម្លើយភ្លាមៗ គឺថា នេះវាអាស្រ័យនឹងការអូសបន្លាយជម្លោះ តើវាអាចនៅយូរកម្រិតណា? តែចូលកុំភ្លេចថា ការនាំចេញប្រេងពីតំបន់ដើមបូព៌ាកំពុងតែជួបឧបសគ្គរាំងស្ទះ និងបង្កក្តីបារម្ភ ជាខ្លាំង។ ឧបសគ្គនិងក្តីបារម្ភ ពីព្រោះថា អ៊ីរ៉ង់ ជាប្រទេសផលិតប្រេងដ៏សំខាន់មួយ ដែលអាចផលិតប្រេង ចំនួន ៣,៣ លានបារិលក្នុងមួយថ្ងៃ ហើយអ៊ីរ៉ង់ក៏ត្រូវអ្នកជំនាញចាត់ទុកថាជាប្រទេសនាំចេញប្រេងដ៏សំខាន់ក្នុងចំណោម ១០ ប្រទេសនៅលើពិភពលោក។
ម្យ៉ាងទៀត ប្រសិនបើអ៊ីរ៉ង់បិទខ្ទប់ច្រកដឹកប្រេងអន្តរជាតិដែលខ្លួនគ្រប់គ្រង ជាពិសេស ច្រកសមុទ្រ Ormuz (Hormuz) នោះគឺជាសុបិនអាក្រក់ធំណាស់។ ដ្បិតថា ច្រកដឹកប្រេង Ormuz នេះ ជាប្រភពចរាចរណ៍ប្រេង ប្រមាណជា ២០% នៃទីផ្សារប្រេងលើពិភពលោក។ ពោលគឺនាវាអាចដឹកប្រេងចេញចូលច្រកនេះ ចំនួន ២០ លានធុងបារិល ក្នុងមួយថ្ងៃៗ។ ប្រសិនបើអ៊ីរ៉ងបិទច្រកនេះពិតមែន នោះតម្លៃប្រេងអាចនឹងហក់កក់ពពក ដោយត្រូវបូក ២០ដុល្លារ បន្ថែមទៀតទៅលើតម្លៃដ៏ខ្ពស់សព្វថ្ងៃ។ នេះបើតាមអ្នកជំនាញវាយតម្លៃហានិភ័យក្នុងវិស័យប្រេង។
តើនរណាអាចនឹងដើរតួសម្របសម្រួលបាន?
អ្នកជំនាញប្រមើលឃើញថា ស្ថានការណ៍ដ៏លំបាកនេះអាចនឹងធូរស្រាលវិញ ប្រសិនបើ អ៊ីរ៉ង់និងសហរដ្ឋអាមេរិក អាចរកឃើញកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ប្រទេសទាំង២គ្រោងនឹងត្រូវជួបចរចាគ្នាជាថ្មី នៅប្រទេសអូរម៉ង់ នាថ្ងៃអាទិត្យ ទី១៥មិថុនា ខាងមុខនេះ។ ផ្ទុយទៅវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀងទេ វ៉ាស៊ីនតោននៅតែដាក់សម្ពាធសង្កត់ក តេហេរ៉ង់ កាន់តែខ្លាំង ហើយការនាំចេញប្រេងរបស់អ៊ីរ៉ង់អាចនឹងធ្លាក់ចុះ។ ទោះជាម្តេចក្តី ប្រទេសចិននៅតែបន្តជួយនាំចេញប្រេងអ៊ីរ៉ង់ គឺតាមរយៈការជួយទិញប្រេងពីអ៊ីរ៉ង់ ក្នុងមួយថ្ងៃ ពី៥សែន ទៅ១លានបារិល។ នេះបើតាមអ្នកជំនាញ Bjarne Schieldrop នៃមជ្ឈមណ្ឌលស្រាវជ្រាវ SEB ដោយបញ្ជាក់ទៀតថា ចិនជាអ្នកនាំចូលប្រេងលំដាប់ទី១ ពីអ៊ីរ៉ង់ ហើយប៉េកាំង ក៏នឹងនៅតែបន្តទិញប្រេងអ៊ីរ៉ង់តទៀត។
តើប្រទេសណាអាចនឹងកេងចំណេញពីស្ថានភាពប្រេងឡើងថ្លៃនេះ?
ក្នុងករណីផលិតកម្មប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះ ប្រទេសដែលអាចឆ្លៀតកើបផលចំណេញ គឺ អារ៉ាប៊ីសាអ៊ូឌីត និងសមាជិកក្រុមប្រេងផលិតប្រេងផ្សេងៗទៀត នៃអង្គការប្រទេសផលិតប្រេង OPEC ។ ចាប់ពីខែមេសាមក ក្រុមប្រទេសផលិតប្រេង OPEC បានបញ្ចេញប្រេងដែលខ្លួនបានស្តុកទុក ហើយប្រសិនបើប្រេងចេះបន្តឡើងកាន់តែខ្លាំងបែបនេះ ពួកប្រទេសទាំងនោះ នឹងកាន់តែសប្បាយចិត្ត ហើយបង្កើនការផលិតកាន់តែច្រើន៕
Duration:00:04:59
ឥណ្ឌូណេស៊ីប្រកាសចង់ប្រើនុយក្លេអ៊ែរ ដើម្បីធ្វើអន្តរកាលថាមពល
5/28/2025
ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការកាន់តែធំឡើងៗ ផ្នែកថាមពលអគ្គិសនី ឥណ្ឌូណេស៊ីប្រកាសងាកទៅប្រើនុយក្លេអ៊ែរ ចាប់ពីឆ្នាំ២០៤០ទៅ។ ដំណឹងនេះបានទាក់ទាញក្រុមហ៊ុនធំគ្រាក់ៗនៅលើពិភពលោកឱ្យមកកាន់ដៃឥណ្ឌូណេស៊ីឆ្លងអន្តរកាលថាមពល។ ប៉ុន្តែអ្នកជំនាញហាក់មានមន្ទិលសង្ស័យខ្លាំង ព្រោះយល់ថាគម្រោងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរថ្លៃខ្លាំង ហើយឥណ្ឌូណេស៊ីមានប្រវត្តិមិនសូវល្អទេ ក្នុងការសម្រេចសមិទ្ធិធំៗ។
មានប្រជាជនច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក មានសេចក្តីត្រូវការផ្នែកថាមពលកាន់តែធំឡើងៗជាលំដាប់ស្របតាមកំណើនសេដ្ឋកិច្ចដ៏លឿនរហ័ស ឥណ្ឌូណេស៊ីបានសម្រេចចិត្តងាកទៅប្រើថាមពលនុយក្លេអ៊ែរ ដើម្បីសុវត្ថិភាពយូរអង្វែងនាពេលអនាគត។ ជម្រើសប្រើថាមពលនុយក្លេអ៊ែរនេះ ក៏ជានយោបាយជាតិ សម្រាប់នាំឥណ្ឌូណេស៊ីឆ្លងអន្តរកាលថាមពល។ រហូតមកទល់ពេលនេះ ឥណ្ឌូណេស៊ីរំពឹងយ៉ាងខ្លាំងលើថាមពលផូស៊ីល (ធ្យូងថ្ម និងឧស្ម័នធម្មជាតិ) ដែលសម្បូរហូរហៀនិងមានតម្លៃថោក ប៉ុន្តែបញ្ចេញផ្សែងបំពុលបរិស្ថានខ្លាំងណាស់។
ឥណ្ឌូណេស៊ីបានកំណត់កាលបរិច្ឆេទឆ្លងអន្តរកាលថាមពលដើម្បីអាកាសធាតុ ប្រកបដោយមហិច្ឆតាដ៏ធំធេងខ្លាំងក្រៃ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូប្រីយ៉ាតូ បានធានាផ្តល់សុវត្ថិភាពថាមពលជូនប្រទេស ដោយលុបបំបាត់ថាមពលដើរដោយធ្យូងថ្ម ក្នុងរយៈពេល១៥ឆ្នាំ និងសម្រេចកម្មវត្ថុបញ្ចេញឧស្ម័នកាបូនិកសូន្យ នៅឆ្នាំ២០៥០។ ដូច្នេះ ដើម្បីជំនួសថាមពលធ្យូងថ្ម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការសម្បើម ហើយដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឥណ្ឌូណេស៊ីចាំបាច់ត្រូវតែប្រើនុយក្លេអ៊ែរ។
បើតាមគម្រោង ឥណ្ឌូណេស៊ី នឹងអភិវឌ្ឍមជ្ឈមណ្ឌលថាមពលដើរដោយនុយក្លេអ៊ែរ ដែលមានសមត្ថភាពផ្តល់ចរន្តអគ្គីសនីដល់ទៅ១០ជីហ្កាវ៉ាត់ នៅឆ្នាំ២០៤០ ដោយមានទីតាំងសរុបប្រមាណ២៩មណ្ឌល។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច តំបន់ភាគកណ្តាល តំបន់ខាងកើត នៃប្រទេសនិងជិតកន្លែងយករ៉ែដែលល្មោភថាមពលខ្លាំង មជ្ឈមណ្ឌលនុយក្លេអ៊ែរ ត្រូវសាងសង់នៅតាមតំបន់ខុសៗគ្នា នៅក្រៅកោះជ្វា (Java) និងផ្តុំគ្នាជាពិសេសនៅតំបន់ភាគខាងជើងកោះស៊ូម៉ាត្រា កោះរីយ៉ូ (ខាងជើង) កោះប័រនេអូ(លិចនិងកើត) កោះលេឡែប និងកោះប៉ាពូអាស៊ី។ មជ្ឈមណ្ឌលនុយក្លេអ៊ែរដំបូង នៅលើកោះBornéo នឹងអាចចាប់ដំណើរការមុនគេបាននៅរវាងពីឆ្នាំ២០៣០ទៅ២០៣២។ នេះបើតាមការអះអាងរបស់លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងថាមពលនិងធនធានរ៉ែ កាលពីខែមេសា ដោយបន្ថែមថា ម៉ាស៊ីនប្រតិករទីមួយ មានសមត្ថភាពត្រឹម២៥០ទៅ៥០០មេហ្កាវ៉ាត់ទេ។ ជាប្រភេទម៉ាស៊ីនបច្ចេកវិទ្យាប្រតិករតូច (Small Mudular Reactor) មិនសូវខ្លាំងដូចម៉ាស៊ីនប្រតិករធំៗប្រើក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅលើពិភពលោកដែលមានកម្លាំងដល់ទៅ១៦៥០មេហ្កាវ៉ាត់ ប៉ុន្តែស៊ីចង្វាក់ខ្លាំងនឹងស្ថានភាពភូមិសាស្ត្រឥណ្ឌូណេស៊ី។
ជាសរុប នាពេលអនាគត នុយក្លេអ៊ែរនឹងជួយផលិតថាមពលបានប្រមាណពី៤៥ទៅ៥៤ជីហ្កាវ៉ាត់ ឬត្រូវជាប្រមាណ១០%នៃសមត្ថភាពថាមពលរបស់ប្រទេស ដែលមានកម្មវត្ថុប្រើថាមពលកើតឡើងវិញ (ថាមពលវាយោ ថាមពលព្រះអាទិត្យ ថាមពលជីវៈ...) ឱ្យដល់៨០%ពីនេះដល់ឆ្នាំ២០៦០។ សល់ប៉ុន្មានឥណ្ឌូណេស៊ីនឹងប្រើឧស្ម័នធម្មជាតិ សម្រាប់បំពេញកម្មវត្ថុថាមពល។
គម្រោងនុយក្លេអ៊ែរឥណ្ឌូណេស៊ីនេះបានទទួលចំណាប់ខ្លាំងពីសំណាក់ក្រុមហ៊ុនយក្សផ្នែកថាមពលនុយក្លេអ៊ែរ ជាច្រើននៅលើពិភពលោក។ អាជ្ញាធរឥណ្ឌូណេស៊ីថាកំពុងផ្តើមពិភាក្សាជាមួយក្រុមហ៊ុនអាមេរិក បារាំង ចិន រុស្ស៊ី។ មិនដឹងថាតើទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោកអេម៉ានុយអែលម៉ាក្រុង នៅឥណ្ឌូណេស៊ី នាថ្ងៃទី២៨ឧសភា២០២៥នេះ អាចមានផ្តោតលើសំណុំរឿងនុយក្លេអ៊ែរនេះដែរឬយ៉ាងណាទេ។ អគ្គនាយកក្រុមហ៊ុនអគ្គិសនីបារាំងEDF ដែលអមដំណើរលោកម៉ាក្រុងទៅហ្សាកាតា ក៏មិនបញ្ជាក់ព័ត៌មានទាក់ទងនឹងសំណើចង់បានកិច្ចសហប្រតិបត្តិការសាងសងសង់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរឥណ្ឌូណេស៊ីជាមួយក្រុមហ៊ុនបារាំងដែរ។
ប៉ុន្តែថ្វីបើសក្តានុពលសេដ្ឋកិច្ចនុយក្លេអ៊ែរឥណ្ឌូណេស៊ីមានលក្ខណៈទាក់ទាញយ៉ាងណាក៏ដោយ ក៏អ្នកជំនាញហាក់មានមន្ទិលសង្ស័យខ្លាំង លើសមត្ថភាពរបស់ឥណ្ឌូណេស៊ី ក្នុងការប្រែក្លាយគម្រោងឱ្យចេញជាលទ្ធផលជាក់ស្តែងក្នុងរយៈពេលដ៏ខ្លី (១០ឆ្នាំ)។ ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរស្រាវជ្រាវ ដំបូងគេបង្អស់របស់ឥណ្ឌូណេស៊ី ត្រូវបានសម្ពោធតាំងពីខែកុម្ភៈឆ្នាំ១៩៦៥ ដោយប្រធានាធិបតីស៊ូការណូ បិតាឯករាជ្យជាតិឥណ្ឌូណេស៊ី។ ៦០ឆ្នាំក្រោយមក មហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយប្រចាំតំបន់អាគ្នេយ៍...
Duration:00:05:22
តើអាស៊ីគួរទាញយកប្រយោជន៍ពីការដំឡើងពន្ធរបស់អាមេរិកលើផ្ទាំងសូឡា?
5/8/2025
នៅចុងខែមេសាកន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំបានប្រកាសគម្រោងដំឡើងពន្ធខ្ពស់កប់ពពកលើផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យដែលនាំចូលពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ដោយប្រកាសដំឡើងពន្ធពី៣០% ទៅ៣០០០% ដូចករណីផ្ទាំងសូឡានាំចូលពីកម្ពុជា លោកដូណាល់ត្រាំចង់ប្រើវិធានការដំឡើងពន្ធដើម្បីដាក់សម្ពាធលើចិនដែលអាមេរិកជឿថា លួចទៅបង្កើតរោងចក្រផលិតនៅប្រទេសអាស៊ីផ្សេងទៀត ក្នុងគោលបំណងគេចពន្ធរបស់អាមេរិក និងអឺរ៉ុប។ អ្នកជំនាញវិញវាយតម្លៃថា វិធានការដំឡើងពន្ធរបស់រដ្ឋបាលលោកដូណាល់ត្រាំ អាចជាឱកាសមាសព្រោះថា បណ្តាប្រទេសនៅអាស៊ីអាចទិញផ្ទាំងសូឡាក្នុងតម្លៃថោកដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតស្អំ មិនបំពុលបរិស្ថានដូចជាថាមពលផូស៊ីល។
សង្រ្គាមពាណិជ្ជកម្ម តាមរយៈការប្រកាសដំឡើងខ្ពស់កប់ពពករបស់រដ្ឋបាលលោកដូណាល់ ត្រាំមិនមែនសុទ្ធតែអាក្រក់ ផ្តល់ផលអវិជ្ជមានទាំងអស់នោះទេ។ អ្នកជំនាញបានលើកយកករណីគំរាមដំឡើងពន្ធលើផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ ដែលលោកដូណាល់ ត្រាំគ្រោងនឹងអនុវត្តទៅលើផ្ទាំងសូឡានាំចូលមកពីប្រទេសនៅអាស៊ីអាគ្នេយ៍។
លោកដូណាល់ត្រាំចង់ដំឡើងពន្ធលើផ្ទាំងសូឡាផលិតនៅអាស៊ីអាគ្នេយ៍ នៅបន្ទាប់ពីការស៊ើបអង្កេតមួយទាញសេចក្តីសន្និដ្ឋានថា រដ្ឋអំណាចចិនជាអ្នកនៅពីក្រោយ ជួយឧបត្ថម្ភធនដល់ក្រុមហ៊ុនចិន ដែលបោះទីតាំងនៅប្រទេសអាស៊ីអាគ្នេយ៍។ ជំនួយឧបត្ថម្ភរបស់រដ្ឋចិនដែលបានធ្វើឲ្យផ្ទាំងសូឡារបស់ក្រុមហ៊ុនចិនលក់តម្លៃថោក ត្រូវបានក្រុមហ៊ុនអាមេរិកចាត់ទុកថា ជារឿងមិនយុត្តិធម៌ និងមិនមែនជាការប្រកួតប្រជែងដោយស្មើភាព។
គណៈកម្មាការពាណិជ្ជកម្ម ដែលចំណុះឲ្យក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាស ទុកពេលរហូតដល់ថ្ងៃទី ២ មិថុនា ដើម្បីពិនិត្យមើលលម្អិតថា តើការឧបត្ថម្ភធនរបស់រដ្ឋអំណាចប៉េកាំងចំពោះក្រុមហ៊ុនចិននៅអាស៊ីអាគ្នេយ៍ ពិតជាការប្រកួតប្រជែងមិនស្មោះត្រង់ និងពិតជាប៉ះពាល់ទៅដល់ក្រុមហ៊ុនអាមេរិក មែនឬក៏យ៉ាងណា។
ប៉ុន្តែ ក្នុងពេលរង់ចាំ លោកដូណាល់ត្រាំបានបំភ័យគេគ្រប់គ្នា ដោយបានប្រកាសនៅ ចុងខែមេសាកន្លងទៅ ពីគម្រោងចង់ដំឡើងពន្ធរហូតដល់៣៥២១%លើផ្ទាំងសូឡានាំចូលពីប្រទេសកម្ពុជា ៣៧៥%លើផ្ទាំងសូឡាផលិតនៅប្រទេសថៃ និង៤០%លើផ្ទាំងស្រូបពន្លឺព្រះអាទិត្យនាំចូលមកពីប្រទេសម៉ាឡេស៊ី។
បើសិនសហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធពិតមែន នោះក្រុមហ៊ុនចិននឹងត្រូវប៉ះពាល់មុនគេព្រោះថា ចិនជាអ្នកផ្គត់ផ្គង់សំខាន់ តំណាងឲ្យ៨០%នៃការផ្គត់ផ្គង់ផ្ទាំងសូឡាក្នុងពិភពលោក។ រាល់ដំណើរការផលិតផ្ទាំងសូឡានៅក្នុងពិភពលោកមិនអាចជៀសរួចផុតពីចិន ដែលមានចំណែកចូលរួមរបស់ខ្លួនដល់ទៅ៨០%នៃគ្រប់ដំណើរការផលិតផ្ទាំងសូឡា។
ចិនបានបញ្ជូនផលិតផលសម្រេច ឬរើទីតាំងរោងចក្រទៅនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដូចជា ថៃ កម្ពុជា ក៏ដោយសារតែមិនចង់ជាប់ពន្ធខ្ពស់របស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ដូច្នេះ បើសិនអាមេរិកសម្រេចដាក់ពន្ធខ្ពស់កប់ពពក ដល់ទៅ៣៥២១%ក្នុងករណីផ្ទាំងសូឡានាំចេញពីកម្ពុជា នោះ ផ្ទាំងសូឡារបស់ក្រុមហ៊ុនចិនផលិតនៅអាស៊ីអាគ្នេយ៍នឹងមានតម្លៃកើនឡើងខ្ពស់ដល់ទៅ ៣៥ដង។ ដោយសារតែមិនអាចនាំចូលទៅសហរដ្ឋអាមេរិកដ្បិតតែតម្លៃខ្ពស់កប់ពពក ផ្ទាំងសូឡារបស់ចិននឹងត្រូវចាក់គរជើង។
នៅក្នុងកាលៈទេសៈដែលចិនបាត់បង់ទីផ្សារអាមេរិក និងអាចត្រូវបង្ខំចិត្តលក់បញ្ចេញផ្ទាំងសូឡាក្នុងតម្លៃថោក អ្នកជំនាញនៅអាស៊ី បានចោទសួរថា ហេតុអ្វីបានជាប្រទេសនៅអាស៊ីអាគ្នេយ៍មិនឆ្លៀតឱកាសដែលផ្ទាំងសូឡារបស់ចិនលែងអាចចូលចុះក្នុងទីផ្សារអាមេរិក ដើម្បីទិញនាំចូលយកទៅជំរុញការប្រើប្រាស់ថាមពលស្អាតស្អំនៅក្នុងប្រទេសរបស់ខ្លួន?
ចិនផ្ទាល់ដែលមានទីផ្សារក្នុងស្រុកលែងអាចស្រូបផ្ទាំងសូឡាតទៅទៀតនោះ ក៏ចង់បង្វែរផលិតផលរបស់ខ្លួននៅតំបន់អាស៊ីដែរ។
ប៉ុន្តែ របាយការណ៍កាលពីឆ្នាំមុនបង្ហាញថា ប្រទេសនៅអាស៊ីអាគ្នេយ៍នៅយឺតយ៉ាវ ក្នុងរឿងប្រើប្រាស់ថាមពលស្អាតស្អំដើម្បីសម្រេចគោលដៅអាកាសធាតុ។ ជាក់ស្តែង ម៉ាឡេស៊ីជាដើមដែលផលិតនាំចេញផ្ទាំងសូឡារបស់ក្រុមហ៊ុនចិន នៅតែពឹងផ្អែកលើថាមពលផូស៊ីល (ប្រេង ឧស្ម័ន) ដល់ទៅ ៨០%ដើម្បីផលិតអគ្គិសនីប្រើប្រាស់ក្នុងស្រុក ខណៈដែលរដ្ឋាភិបាលប្រទេសនេះបានសន្យាជំរុញការប្រើប្រាស់ថាមពលស្អាតស្អំដូចជាថាមពលវាយោ ថាមពលព្រះអាទិត្យ ឲ្យបាន២៤%យ៉ាងយូរនៅឆ្នាំ ២០៣០។
ចំពោះលោកស្រី Muyi Yang អ្នកវិភាគមកពីវិទ្យាស្ថានវាយតម្លៃលើផ្នែកថាមពល Ember វិធានការដំឡើងពន្ធរបស់រដ្ឋបាលលោកដូណាល់ត្រាំលើផ្ទាំងសូឡានាំចូលពីអាស៊ីអាគ្នេយ៍ ជាឱកាសដ៏ល្អបំផុតដែលប្រទេសនៅតំបន់អាស៊ីត្រូវតែឆក់ចាប់យកឲ្យបានដើម្បីជំរុញការផលិតផលប្រើប្រាស់ថាមពលស្អាតស្អំក្នុងស្រុក។ អ្នកជំនាញខាងលើចង់សង្កត់ធ្ងន់ផងដែរពីការការប្រែក្លាយវិធានការដំឡើងពន្ធដ៏ខ្ពស់...
Duration:00:04:45
កាស្មៀរ តំបន់ប្រទាញប្រទង់ដែលធ្វើឲ្យឥណ្ឌា និងប៉ាគីស្ថានអាចផ្ទុះសង្រ្គាមនឹងគ្នាគ្រប់ពេលវេលា
5/4/2025
ប៉ាគីស្ថាន និងឥណ្ឌាកំពុងប្រុងប្រៀបខ្លួនធ្វើសង្រ្គាមនឹងគ្នាសាជាថ្មី ដោយសារតែការវាយប្រហារភេរវកម្មក្នុងតំបន់កាស្មៀរឥណ្ឌា កាលពីថ្ងៃទី ២២ខែមេសា ដែលបានសម្លាប់អ្នកទេសចរឥណ្ឌាចំនួន២៦នាក់។ ឥណ្ឌាបានចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយក្រុមភេរវនិយម ប៉ុន្តែ ប៉ាគីស្ថានបដិសេធ និងថា ឥណ្ឌាកំពុងរកលេសដើម្បីធ្វើសង្រ្គាមវាយប្រហារប៉ាគីស្ថាន។ ក្រៅតែពីចោទប្រកាន់ ទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក និងចាត់វិធានការសងសឹកផ្នែកការទូត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទាហានឥណ្ឌា និងទាហានប៉ាគីស្ថាននៅតាមបណ្តោយព្រំដែនក្នុងតំបន់កាស្មៀរចាប់ផ្តើមបាញ់បោះដាក់គ្នាជារៀងរាល់ថ្ងៃ។ តើឥណ្ឌា និងប៉ាគីស្ថាននឹងផ្ទុះសង្រ្គាមនឹងគ្នាសាជាថ្មី? តើអ្នកណានឹងអាចអន្តរាគម ជួយបន្ធូរបន្ថយភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរ?
នៅថ្ងៃទី ២២មេសា មនុស្ស២៦នាក់ស្លាប់ និង ១៧នាក់រងរបួសនៅពេលក្រុមសកម្មជនប្រដាប់អាវុធចូលទៅបាញ់រះសម្លាប់មនុស្សនៅកន្លែងទេសចរណ៍ក្នុងតំបន់ចាមុ និងកាស្មៀរឥណ្ឌា(Jammu Kashmir)។ អាជ្ញាធរឥណ្ឌាកំពុងតាមប្រមាញ់ចាប់ពួកភេរវជនដែលរដ្ឋាភិបាលក្រុងញូវដេលីជឿថា ជាគ្នីគ្នារបស់ក្រុមជ្រុលនិយមដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន។ រដ្ឋាភិបាលឥណ្ឌានៅបានចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មឆ្លងដែន និងគំរាមសងសឹកប្រទេសជិតខាងឲ្យចាស់ដៃ។ នេះមិនមែនជាលើកទី១ទេ ដែលឥណ្ឌា និងប៉ាគីស្ថានមើលមុខគ្នាមិនចំ រហូតដល់ទៅផ្ទុះសង្រ្គាមនឹងគ្នា៣ដង ដោយសារជម្លោះកាស្មៀរ។
ហេតុអ្វីបានជាជម្លោះនៅកាស្មៀរនៅតែជាដើមហេតុធ្វើឲ្យប៉ាគីស្ថាន និងឥណ្ឌាអាចផ្ទុះសង្រ្គាមនឹងគ្នា?
យើងត្រលប់ទៅមើលប្រវត្តិដើមរបស់តំបន់កាស្មៀរនេះឡើងវិញ។ នៅមុនពេលអង់គ្លេសប្រគល់ឯករាជ្យនិងពុះចែកឥណ្ឌា ជា២ប្រទេស គឺ ឥណ្ឌា និងប៉ាគីស្ថាន កាស្មៀរធ្លាប់ជារដ្ឋមួយក្នុងរដ្ឋសហព័ន្ធឥណ្ឌា ដែលមានប្រជាជនរស់នៅភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ប៉ុន្តែ មានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ នៅក្នុងកិច្ចព្រមព្រៀងប្រគល់ឯករាជ្យ ចក្រភពអង់គ្លេសបានទុកឲ្យប្រជាជនកាស្មៀរជាអ្នកសម្រេចចិត្តថា តើត្រូវភ្ជាប់ខ្លួនទៅប៉ាគីស្ថាន ឬទៅនឹងឥណ្ឌា ឬក៏ចង់ក្លាយជាប្រទេសឯករាជ្យ។
ដោយសារតែមានប្រជាជនកាស្មៀរភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ប៉ាគីស្ថានជឿថា កាស្មៀរប្រាកដជានឹងមកចុះចូលខាងខ្លួន ដូចបណ្តាតំបន់ដទៃទៀតដែលមានប្រជាជនកាន់សាសនាអ៊ីស្លាម។ ប៉ុន្តែ មហារាជ្យរបស់កាស្មៀរនៅសម័យនោះ រារែកមិនទៅខាងណាទាំងអស់ ក៏ព្រោះតែចង់នៅឯករាជ្យ។ ការណ៍នេះបានធ្វើឲ្យក្រុមបដិវត្តន៍អ៊ីស្លាមនៅកាស្មៀរដែលចង់ភ្ជាប់កាស្មៀរទៅប៉ាគីស្ថានមិនសប្បាយចិត្ត និងរៀបចំគម្រោងការចង់ដណ្តើមអំណាច ដោយមានជំនួយពីក្រុមកុលសម្ព័ន្ធនៅប៉ាគីស្ថាន។ ដោយសារតែបារម្ភខ្លាចការឈ្លានពានពីក្រុមកុលសម្ព័ន្ធអ៊ីស្លាមនៅប៉ាគីស្ថាន មហារាជ្យរបស់កាស្មៀរបានសម្រេចភ្ជាប់ខ្លួនទៅនឹងឥណ្ឌា។ ឥណ្ឌាក៏បានបញ្ជូនទាហានទៅគ្រប់គ្រងដែនដីមួយផ្នែកធំរបស់កាស្មៀរ(ចំនួន២ភាគ៣) ប៉ុន្តែ ប៉ាគីស្ថានមិនសុខចិត្ត និងបានបញ្ជូនទ័ពមកកាន់កាប់ដែនដីកាស្មៀរដែលនៅសល់។ ជម្លោះដណ្តើមតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថានបានកើតឡើងតាំងពីពេលនោះមក។
នៅក្នុងរយៈពេល៧៨ឆ្នាំក្រោយទទួលឯករាជ្យពីអាណានិគមអង់គ្លេស បងប្អូនសត្រូវ ឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះសង្រ្គាមនឹងគ្នា ដល់ទៅបីលើក ដោយសារតែតំបន់កាស្មៀរ។ លើកទី១ នៅឆ្នាំ១៩៤៧ នៅប៉ុន្មានខែក្រោយទទួលបានឯករាជ្យពីអាណានិគមចក្រភពអង់គ្លេស។ លើកទី២ នៅឆ្នាំ១៩៦៥ និងលើកទី៣ នៅឆ្នាំ១៩៩៩ នៅពេលក្រុមប្រដាប់អាវុធអ៊ីស្លាមនៅកាស្មៀរ និងទាហានប៉ាគីស្ថានរួមដៃគ្នាវាយប្រហារលើទីបន្ទាយទាហានឥណ្ឌា និងចូលទៅកាន់កាប់ទីតាំងលើភ្នំហិមាល័យក្នុងដែនដីកាស្មៀរឥណ្ឌា។ ឥណ្ឌាបានសងសឹកវិញ ដោយបើកការវាយប្រហារចូលក្នុងទឹកដីប៉ាគីស្ថាន ជាទីដែលឥណ្ឌាចាត់ទុកថា ជាទីតាំងសំបុករបស់ក្រុមអ៊ីស្លាមជ្រុលនិយម អ្នកនៅពីក្រោយការវាយប្រហារភេរវកម្មប្រឆាំងឥណ្ឌា។ ឥណ្ឌា និងប៉ាគីស្ថានបានធ្វើសង្រ្គាមប្រយុទ្ធគ្នាដល់ទៅ៣ដង ប៉ុន្តែនៅតែមិនអាចដោះស្រាយឲ្យដាច់ស្រឡះ បញ្ហាកាស្មៀរ។
ឥណ្ឌានៅតែបន្តចង្អុរមុខចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកបណ្តុះបណ្តាល ឧបត្ថម្ភជួយក្រុមបះបោរអ៊ីស្លាមនៅក្នុងទឹកដីកាស្មៀរឥណ្ឌាឲ្យប្រព្រឹត្តអំពើភេរវកម្ម បង្កអសន្តិសុខនៅកាស្មៀរឥណ្ឌា។ ចំពោះឥណ្ឌា ប៉ាគីស្ថាននៅចិញ្ចឹមចិត្តចង់បានកាស្មៀរឥណ្ឌា តាមរយៈការសមគំនិតជួយក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយមឲ្យបង្កអសន្តិសុខ វាយប្រហារលើប្រជាជនស៊ីវិល និងកងទ័ពនៅកាស្មៀរឥណ្ឌា។ ម្យ៉ាង ប៉ាគីស្ថានក៏ចង់សងសឹកនឹងឥណ្ឌាដែលធ្លាប់បានជួយគាំទ្រឲ្យក្រុមបះបោរទាមទារបំបែកទឹកដីមួយផ្នែករបស់ប៉ាគីស្ថានកាលពីសង្រ្គាមស៊ីវិលឆ្នាំ ១៩៧១ ដែលធ្វើឲ្យកើតចេញជាប្រទេសបង់ក្លាដែសសព្វថ្ងៃ។
ប៉ាគីស្ថានទាញចំណេញពីក្រុមអ៊ីស្លាមនៅកាស្មៀរឥណ្ឌា...
Duration:00:07:35
តើចៅហ្វាយសេតវិមាន បានធ្វើអ្វីខ្លះ ក្នុងរយៈពេល ១០០ ថ្ងៃមកនេះ?
4/22/2025
ចាប់តាំងពីស្បថចូលកាន់តំណែង កាលពីថ្ងៃទី ២០មករា ឆ្នាំ២០២៥ មានរយៈពេល១០០ថ្ងៃដែលលោកដូណាល់ ត្រាំបានត្រលប់មកកាន់អំណាច ដឹកនាំអាមេរិកសាជាថ្មី។ នៅក្នុងរយៈពេល១០០ថ្ងៃនេះ លោកដូណាល់ ត្រាំបានប្រែក្រឡាប់ចាក់ក្បួនច្បាប់ សណ្តាប់ធ្នាប់ពិភពលោក ដែលរដ្ឋកាអាមេរិកកន្លងមកបានព្យាយាមកសាងជាង៨ទសវត្សរ៍។ នៅ១០០ថ្ងៃមកនេះ តើលោកដូណាល់ ត្រាំស្តីបន្ទោសមេដឹកនាំប្រទេសផ្សេងទៀត និងធ្វើឲ្យទីផ្សារពិភពលោកចលាចល? តើលោកដូណាល់ ត្រាំកំពុងសងសឹកសត្រូវនិងព្យាយាមកាត់ចង្កូតអាមេរិកតាមមហិច្ឆតានយោបាយរបស់លោក?
គ្មាននរណា ដឹងឲ្យបា្រកដទេថា តើនឹងមានរឿងអ្វីកើតឡើង នៅពេលលោកដូណាល់ត្រាំត្រឡប់មកសេតវិមានវិញ។ ប៉ុន្តែអ្វីដែលគេសម្គាល់បាននោះ នារយៈពេល១០០ថ្ងៃនៃការកាន់អំណាច លោកដូណាល់ ត្រាំកំពុងប្រែក្លាយអំណាចរបស់លោកឲ្យទៅជាអំណាចរបស់អធិរាជតែម្តង។ គេនៅចាំបានថា លោកដូណាល់ ត្រាំ បានចាញ់ឆ្នោតនៅចំពោះលោកចូ បៃដិន ហើយអាណត្តិទីមួយដ៏រញ៉េរញ៉ៃរបស់លោកបានបិទបញ្ចប់ទៅជាមួយក្តីអាម៉ាស់ កុបកម្មនៅវិមានកាពីតូល កាលឆ្នាំ២០២១។
លោកដូណាល់ ត្រាំ ក៏បានរស់នៅជាមួយអារម្មណ៍មួហ្មង ខឹងសម្បារ គុំគួនតាំងពីពេលនោះមក។ លោក Matt Dallek នៃសាកលវិទ្យាល័យ George Washington បានវាយតម្លៃថា លោកដូណាល់ ត្រាំលើកនេះ មានចិត្តគំនិតផ្តាច់ការជាងលោកដូណាល់ ត្រាំអាណត្តិទី១។ ខុសប្លែកពីអាណត្តិមុន លោកដូណាល់ ត្រាំ នៅពេលនេះ កំពុងបង្អួត ធ្វើខ្លួនលោកដូចជាតារានៅក្នុងកម្មវិធីទូរទស្សន៍ ជាច្រើនមិនចេះចប់ ដូចជា គាត់ចុះហត្ថលេខាលើក្រឹត្យនៅមុខសាធារណជន និងឆ្លើយសំណួររបស់អ្នកកាសែត នៅការិយាល័យប្រធានាធិបតីអាមេរិកនៅសេតវិមានស្ទើរតែរៀងរាល់ថ្ងៃ។
ក្រឹត្យបញ្ជាជាបន្តបន្ទាប់របស់លោកដូណាល់ ត្រាំបានបើកដៃឲ្យមានការវាយប្រហារ មិនធ្លាប់មានពីមុន ទៅលើមូលដ្ឋានគ្រឹះប្រជាធិបេតយ្យអាមេរិក និងសណ្តាប់ធ្នាប់ពិភពលោក។
ភាពគឃើ្លន ដោយមានការជួយជ្រោមជ្រែងដ៏ចម្រូងចម្រាសពីលោក Elon Musk មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនោះ លោកដូណាល់ ត្រាំ បានបើកយុទ្ធនាការគាស់រំលើង ធ្វើឲ្យហិនហោចរដ្ឋបាលសហព័ន្ធ ដែលលោកចាត់ទុកថា ជាផ្នែកមួយនៃ «ក្រុមសេរីនិយម កម្អែលចាស់»។ ជាមួយនឹងទ្រឹស្តីការពារប្រយោជន៍អាមេរិកមុនគេនោះ លោកដូណាល់ ត្រាំ បានយកមកប្រើឡើងវិញនូវច្បាប់ នាសម័យកាលសង្គ្រាម ដើម្បីចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅពន្ធនាគារដ៏ធំសម្បើម នៅប្រទេស El Salvador ខណៈព្រមានពលរដ្ឋអាមេរិកថា ពួកគេក៏អាចជាអ្នកបន្ទាប់ដែលត្រូវចាប់បញ្ជូនទៅ El Salvador។
បន្ថែមពីនេះ លោកបានចេញមុខតតាំងនឹងចៅក្រម និងដាក់សម្ពាធ រករឿងដាក់ទោសទណ្ឌលើក្រុមហ៊ុនច្បាប់ជាច្រើន ដែលធ្លាប់ចូលរួមនៅក្នុងសំណុំរឿងក្តីក្តាំស៊ីវិល និងឧក្រិដ្ឋកម្មប្រឆាំងនឹងលោកកន្លងមក។ សត្រូវដ៏ធំមួយដែលលោកដូណាល់ ត្រាំគុំគួន ស្អប់ខ្លាំងជាងគេ គឺអ្នកកាសែត។ គិតចាប់តាំងពីថ្ងៃចូលកាន់អំណាចសាជាថ្មី លោកដូណាល់ ត្រាំ គ្មានសមានចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយបានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយយ៉ាងចាស់ដៃ តាមរយៈការរកាត់ផ្តាច់ លែងផ្តល់ថវិកាដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរីជាដើម។ លោកដូណាល់ ត្រាំបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលធ្លាប់រិះគន់លោកថា «ជាសត្រូវប្រជាជន» ហើយលោកថែមទាំងដាក់កំហិតរឹតត្បិតមិនឲ្យអង្គភាពព័ត៌មានជាច្រើនបានទៅរាយការណ៍ព័ត៌មានពីលោកនៅសេតវិមាន។
លោកដូណាល់ ត្រាំ ក៏មិនសូវចូលចិត្តកម្មវិធីសិក្សាស្រាវជ្រាវប៉ុន្មានដែរ ដោយនាពេលថ្មីៗចុងក្រោយនេះ លោកបានបើកការបោសសម្អាតមនោគមវិជ្ជា កាត់ផ្តាច់កម្មវិធីចម្រុះជាតិសាសន៍ និងកំណត់គោលដៅលើសាកលវិទ្យាល័យជាច្រើន។ បើក្រលេកទៅមើលសភាអាមេរិកវិញ ដែលមានសិទ្ធិអំណាចពេញទីនិងខ្ពស់បំផុតលើការគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល ក៏ត្រូវលោកដូណាល់ ត្រាំទុកចោលឲ្យនៅដោយឡែក។ ក្នុងរឿងខ្ទប់បំបិទសំឡេងសភានេះ ពួកសាធារណរដ្ឋបានជំរុញឲ្យលោកដូណាល់ ត្រាំដណ្តើមយកអំណាច ខណៈពួកប្រជាធិបតេយ្យដែលត្រូវបានគាបសង្កត់ បានប្រមូលផ្តុំគ្នាទាំងត្រដាបត្រដួស ដើម្បីវាយបកទៅវិញ។ លោកដូណាល់ ត្រាំ មិនត្រឹមបង្កភាពរំជើបរំជួលតែនៅវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ លោកថែមទាំងបានធ្វើឲ្យពិភពលោកឈឺក្បាល និងខឹងសម្បារ ជាមួយពាក្យសម្តីអាងយ៉ាង ចង់ក្តោបយកតំបន់ Greenland និងព្រែកជីក Panama ចំណែកប្រទេសកាណាដា លោកដូណាល់ ត្រាំចង់ក្រសោបយកមកធ្វើជារដ្ឋទី៥១របស់អាមេរិក។ ការនិយាយអះអាងរបស់លោកដូណាល់ ត្រាំក្តែងៗបែបនេះ ជាការបន្ទរដល់គោលគំនិតវាតទីនិយមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោកដូណាល់ ត្រាំមានរឿងច្រើនទៀត ដែលធ្វើឲ្យអ្នកបោះឆ្នោតអាមេរិកខ្លះស្រងាកចិត្ត ដូចជារឿងដែលលោកយកមនុស្សដែលមានទស្សនៈខុសគេឯង មកនៅក្បែរខ្លួន។ ជាក់ស្តែង លោកRobert Kennedy ដែលមានជំហរ សង្ស័យពីប្រសិទ្ធភាពរបស់វ៉ាក់សាំង បែរជាត្រូវលោកដូណាល់ ត្រាំដំឡើងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិកទៅវិញ។
អ្វីៗកើតឡើងដោយ គេមិនអាចស្មានដល់។ ប៉ុន្តែជារួមមក ការវិលត្រឡប់របស់លោកដូណាល់ ត្រាំ ជាថ្មីនេះ ផ្តល់ការកត់សម្គាល់នូវទិដ្ឋភាពស្រដៀងគ្នាខ្លះៗ ធៀបនឹងអាណត្តិមុន...
Duration:00:06:29
តើចិនចង់ប្រើយុទ្ធសាស្ត្រ ឡោមព័ទ្ធ បិទខ្ទប់ដង្ហើមឲ្យតៃវ៉ាន់ដួលរលំឯងឬ?
4/2/2025
កងទ័ពចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រយៈពេល២ថ្ងៃ ដើម្បីហាត់សមឡោមព័ទ្ធកោះតៃវ៉ាន់។ នៅថ្ងៃពុធ ក្រសួងការពារជាតិបានប្រកាសថា គេបានសម្រេចគ្រប់កម្មវត្ថុទាំងអស់ នៅក្នុងសមយុទ្ធនេះ។ ផ្អែកតាមអ្នកជំនាញ សមយុទ្ធយោធារបស់ចិននៅជុំវិញតៃវ៉ាន់ គឺជាផ្ញើសារយ៉ាងច្បាស់ៗ ថាក្នុងករណីដែលចិនបើកប្រតិបត្តិការមែនទែន គឺតៃវ៉ាន់នឹងត្រូវចិនឡោមព័ទ្ធជិតឈឹង រហូតទាល់តែថប់ដង្ហើម ព្រមចុះចាញ់ ដោយគ្មាននរណាអាចចូលទៅជួយបានជាដាច់ខាត។
លោក Shi Yi អ្នកនាំពាក្យកងកម្លាំងភូមិភាគបូព៌ា នៃកងទ័ពចិន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធទី២មេសាថា សមយុទ្ធយោធារបស់កងទ័ពចិននៅជុំវិញតៃវ៉ាន់ បានសម្រេចបានគ្រប់កម្មវត្ថុទាំងអស់។ កម្មវត្ថុដែលចិនបានបញ្ជាក់យ៉ាងច្បាស់ គឺដើម្បីឡោមព័ទ្ធ បិទខ្ទប់ដង្ហើមរបស់តៃវ៉ាន់ទាំងស្រុង។ នៅក្នុងសមយុទ្ធលើកមុនៗ ចិនបានប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីសាកល្បងចង់ដឹង ថាតើការឆ្លើយតបវាយបកវិញរបស់កងទ័ពតៃវ៉ាន់ មានកម្រិតលឿនរហ័សប៉ុណ្ណា។ តែនៅលើកនេះ គឺកងទ័ពចិនបានធ្វើសមយុទ្ធដោយ ផ្តោតសំខាន់ទៅល់សមត្ថភាពវាយកម្ទេចទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ដូចជាកំពង់ផែ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់តៃវ៉ាន់ជាដើម។ បន្ទាប់មកទៀត គឺកងទ័ពចិន បានហាត់សមនៅក្នុងប្រតិបត្តិការឡោមព័ទ្ធបិទផ្លូវចេញចូលទាំងស្រុង នៅជុំវិញកោះតៃវ៉ាន់។
លោក Dylan Loh សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Nanyang សិង្ហបុរី បានលើកឡើងថា ចិនដឹងយ៉ាងច្បាស់ អំពីចំណុចខ្សោយរបស់តៃវ៉ាន់ លើផ្នែកថាមពល។ ពោលគឺតៃវ៉ាន់ ត្រូវពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងហ្កាស ព្រមទាំងនាំចូលចំណីអាហារជាច្រើនប្រភេទថែមទៀត។ អ្នកជំនាញអះអាងថា ក្នុងករណីដែលតៃវ៉ាន់ ត្រូវកងទ័ពចិនឡោមព័ទ្ធបិទផ្លូវជិតឈឹងជុំវិញ នោះតៃវ៉ាន់នឹងត្រូវជាប់គាំង កម្រើកលែងរួច។
មិនមែនតែអ្នកវិភាគពីខាងក្រៅទេ ដែលបានលើកឡើងពីយុទ្ធសាស្ត្រនេះរបស់ចិន។ នៅលើកញ្ចក់ទូរទស្សន៍ CCTV លោកមេបញ្ជាការ Meng Xiangqing សាស្រ្តាចារ្យនៅសកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាមានិតចិន បានពន្យល់ថា តៃវ៉ាន់គ្មានតំបន់ស អាចដកដង្ហើមបានទេ ហើយក៏ពុំមានធនធានធម្មជាតិ គ្រប់គ្រាន់អាចរស់បានដែរ ប្រសិនបើគ្មានការនាំចូលពីខាងក្រៅ។ ដូច្នេះ នៅពេលណាដែលត្រូវខ្ទប់ជាប់ រើលែងរួច សណ្តាប់ធ្នាប់សង្គមនៅតៃវ៉ាន់ នឹងត្រូវដួលរលំឯង ឈានចូលទៅក្នុងភាពអាណាធិបតេយ្យ ព្រោះមនុស្សលែងមានមធ្យោបាយអ្វីអាចរស់បានតទៅទៀត។
ផ្អែកតាមលោក Su Tzu-Yun អ្នកជំនាញនៅវិទ្យាស្ថានជាតិស្រាវជ្រាវការពារជាតិនិងសន្តិសុខ នៅតៃប៉ិ គឺសមយុទ្ធយោធារបស់ចិននៅលើកនេះ ពិតជាបានផ្លាស់ប្តូរតាក់ទិកយុទ្ធសាស្ត្រពិតមែន បើប្រៀបធៀបទៅលើកមុន។ កាលពីមុន កងទ័ពចិនធ្វើសមយុទ្ធហាត់សម ដើម្បីរារាំងទប់កុំឲ្យកងទ័ពប្រទេសផ្សេងចូលទៅជួយតៃវ៉ាន់បាន។ តែចំណែកលើកនេះវិញ គឺសមយុទ្ធរបស់ចិន បានផ្តោតកម្មវត្ថុទៅលើការគ្រប់គ្រងទាំងស្រុង ក្នុងដែនសមុទ្រជុំវិញកោះតៃវ៉ាន់។ អ្នកជំនាញរូបនេះ ពន្យល់ថា ចិនបានសាកល្បងតេស្តមើលសមត្ថភាពរបស់ខ្លួន នៅក្នុងការបិទខ្ទប់ផ្លូវចេញចូលតាមសមុទ្ររបស់តៃវ៉ាន់ ធ្វើឲ្យតៃវ៉ាន់មិនអាចទទួលបានទំនិញគ្រប់មុខពីខាងក្រៅ។ មានន័យថា នាវាដឹកទំនិញបរទេសទាំងអស់ អាចធ្វើដំណើរបាន ឲ្យតែមិនចូលទៅកំពង់ផែតៃវ៉ាន់។
គួរបញ្ជាក់ថា សមយុទ្ធយោធាចិននៅថ្ងៃអង្គារទី១មេសា គឺហាត់សមវាយកម្ទេច លើទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ចំណែកនៅថ្ងៃពុធ គឺកងទ័ពចិនហាត់សមទៅលើការព័ទ្ធខ្សែ ឡោមបិទខ្ទប់ក្នុងផ្ទៃសមុទ្រនិងលើអាកាស ជុំវិញតៃវ៉ាន់តែម្តង។ នេះបើផ្អែកតាមការពន្យល់ របស់លោក Lin Ying Yu សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Tamkang តៃប៉ិ។ ជាយុទ្ធសាស្ត្រដែលស្រដៀងគ្នាទៅនឹងអ្វីដែលរុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងគោលបំណងធ្វើឲ្យអ៊ុយក្រែនទន់ជង្គង់។
គួរកត់សំគាល់ថា ចិនបានបង្ហាញការប្តេជ្ញាចិនកាន់តែច្បាស់ ក្នុងការច្បាមយកតៃវ៉ាន់។ មានសំឡេងជាច្រើនក្នុងបក្សកុម្មុយនីស្តចិន ដែលលើកឡើងមិនត្រូវបង្អង់ទុកយូរទៀតបានទេ ព្រោះបើកាន់តែយូរ តៃវ៉ាន់នៅរសាត់ទៅកាន់តែឆ្ងាយពីកណ្តាប់ដៃចិន។ លោក Bonny Lin អ្នកវិភាគនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ប៉េកាំងជឿថាខ្លួនត្រូវតែរូតរះ ប្រើយុទ្ធសាស្ត្រសង្កត់ឲ្យបានខ្លាំងជាងនេះទៅលើតៃវ៉ាន់ និងទៅលើប្រទេសណាទាំងអស់ ដែលចិត្តក្លា ហ៊ានមកជួយតៃវ៉ាន់។ នៅតាមកញ្ចក់ទូរទស្សន៍ CCTV លោក Fu Zhengnan អ្នកជំនាញនៅបណ្ឌិតសភាកងទ័ពចិន បាននិយាយថា កងទ័ពចិននឹងធ្វើឲ្យសត្រូវភ្ញាក់ផ្អើលទាយមិនត្រូវ ថាកងទ័ពចិនជ្រើសយកសន្លឹកបៀរយុទ្ធសាស្ត្រមួយណាមកលេង ហើយក៏មិនអាចទាយដឹងដែរថា ចិននឹងលេងនៅពេលណានោះ៕
Duration:00:04:14
លោកដូណាល់ ត្រាំ ចេញក្រិត្យរំលាយក្រសួងអប់រំចោល
3/21/2025
លោកដូណាល់ ត្រាំ មិនទាន់អស់ដំណឹង ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពីបានបិទអង្គការ USAID លោកប្រធានាធិបតីអាមេរិករូបនេះ បានចេញក្រិត្យថ្មីមួយទៀត កាលពីថ្ងៃព្រហស្បតិ៍ទី២០មីនា បិទរំលាយចោលទាំងស្រុងតែម្តង នូវក្រសួងអប់រំសហរដ្ឋអាមេរិក។ តើការបិទក្រសួងអប់រំនេះ អាចនឹងជះផលវិបាកអ្វីខ្លះដល់វិស័យអប់រំនៅសហរដ្ឋអាមេរិក ហើយថាតើវាមានមូលហេតុអ្វី ដែលធ្វើឲ្យលោកដូណាល់ ត្រាំ រំលាយក្រសួងអប់រំចោល បែបនេះ?
លោកដូណាល់ ត្រាំ បានរៀបចំឈុតឆាកជាពិសេស ក្នុងឱកាសដែលលោកចុះហត្ថលេខាលើក្រិត្យប្រធានាធិបតី ថ្ងៃទី២០មីនា ដែលជាក្រិត្យមានខ្លឹមសារបិទក្រសួងអប់រំសហរដ្ឋអាមេរិក។ អមដោយសិស្សសាលាច្រើននាក់ អង្គុយសងខាង លោកដូណាល់ ត្រាំ បានចុះហត្ថលេខានិងលើកបង្ហាញក្រិត្យនេះយ៉ាងមោទនភាពបំផុត។ ក្រិត្យនេះ បានចែកកំណត់ឲ្យលោកស្រី Linda McMahon រដ្ឋមន្ត្រក្រសួងអប់រំ ត្រូវតែចាប់ផ្តើមចាត់វិធានការ ឈានទៅបិទរំលាយចោលទាំងស្រុងនូវក្រសួងមួយនេះ ដែលលោកដូណាល់ ត្រាំ ចាត់ទុកថា ចាយតែលុយឥតប្រយោជន៍។ ក្នុងសំដីបែបសើចសប្បាយ លោកដូណាល់ ត្រាំ លើកឡើងថា លោកសង្ឃឹមថាលោកស្រី Linda McMahon នឹងគឺជារដ្ឋមន្ត្រីក្រសួងអប់រំចុងក្រោយគេបង្អស់ នៃប្រវត្តិសាស្ត្រអាមេរិក។
"ក្រសួងចាយតែលុយឥតប្រយោជន៍"
ការពិតទៅការសម្រេចរបស់លោកដូណាល់ ត្រាំ នេះ គឺគ្មានអ្វីគួរភ្ញាក់ផ្អើលឡើយ ព្រោះវាស្ថិតនៅក្នុងកម្មវិធីនយោបាយ Project 2025 ដែលលោកបានសន្យាតាំងតែពីពេលឃោសនាបោះឆ្នោត។ យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍មកនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ឈប់បុគ្គលិករបស់ក្រសួងអស់ ២០០០នាក់រួចទៅហើយ ពោលគឺអស់ពាក់កណ្តាលនៃបុគ្គលិកក្រសួង។ នៅថ្ងៃទី២០មីនា លោកស្រីរដ្ឋមន្ត្រីរូបនេះ បានប្រាប់អ្នកកាសែតនៅសេតវិមានថា លោកប្រធានាធិបតីដូណាល់ ត្រាំ ចង់ទុកប្រាក់ចំណាយក្នុងវិស័យអប់រំទៅឲ្យរដ្ឋសមាជិកវិញ ដោយមិនចាប់បាច់មកចំណាយ ទៅលើការិយាល័យធិបតេយ្យនៅក្របខណ្ឌរដ្ឋសហព័ន្ធឡើយ នៅឯវ៉ាស៊ីនតោនឡើយ។
សូមបញ្ជាក់ថា ដោយសហរដ្ឋអាមេរិកជារដ្ឋសហព័ន្ធ ដូច្នេះនៅតាមរដ្ឋនីមួយក៏មានក្រសួងអប់រំដែរ។ អ្វីដែលលោកដូណាល់ ត្រាំបានសម្រេច គឺបិទក្រសួងអប់រំនៅថ្នាក់រដ្ឋសហព័ន្ធ មិនមែនបិទក្រសួងអប់រំគ្រប់រដ្ឋទាំងអស់នោះទេ។ ធាតុពិតទៅ នៅក្នុងការបែងចែកការងារ និងដែនអំណាច ក្នុងវិស័យអប់រំគឺភាគច្រើនវាស្ថិតនៅក្នុងដៃរបស់រដ្ឋនីមួយៗ។ ចំណែកក្នុងក្របខណ្ឌរដ្ឋសហព័ន្ធ គឺក្រសួងអប់រំទទួលបន្ទុកភាគច្រើន ទៅលើការរៀបចំគោលនយោបាយរួម ការផ្តល់អាហាររូបករណ៍ ផ្តល់កញ្ចប់ថវិកាទៅលើការស្រាវជ្រាវ និងថវិកាលើកកំពស់សិទ្ធិទទួលបានការអប់រំដោយស្មើភាព សម្រាប់សិស្សក្រីក្រ សិស្សពិកា ជាដើម ។ល។
ក្រសួងអប់រំរដ្ឋសហព័ន្ធជា អនុរក្សចាំឃ្លាំមើលការគោរពសិទ្ធិនិងសមភាពក្នុងវិស័យអប់រំ
តែទោះជាយ៉ាងណាក៏ដោយ បើគ្មានវត្តមានក្រសួងអប់រំរដ្ឋសហព័ន្ធ នោះវិស័យអប់រំសហរដ្ឋអាមេរិកអាចនឹងបាត់បង់ដំបូលជ្រកមួយដ៏សំខាន់។ ១០%នៃថវិកាចំណាយក្នុងវិស័យអប់រំក្នុងរដ្ឋនីមួយៗ គឺបានមកពីមូលនិធីរដ្ឋសហព័ន្ធ។ ជាក់ស្តែង គឺក្រសួងអប់រំរដ្ឋសហព័ន្ធ ដែលជាអ្នកទទួលបន្ទុកចាត់ចែងផ្តល់ប្រាក់កម្ចីឲ្យនិស្សិតបង់ថ្លៃសិក្សា ផ្តល់អាហាររូបករណ៍ដល់និស្សិតក្រីក្រ ឬក៏ជួយថវិកាចំពោះនិស្សិតដែលមានពិការភាពជាដើម។
រដ្ឋសហព័ន្ធ ក៏ជាអ្នកធានាឲ្យវិស័យអប់រំមានសមភាព ពោលគឺធ្វើយ៉ាងណាឲ្យកុមារ និងសិស្សានុសិស្សអាមេរិកអាចមានសិទ្ធិចូលរៀនដូចៗគ្នា ដោយមិនរើសអើងជីវភាព ភេទ ឬពណ៌សំបុរពូជសាសន៍។ បន្ថែមពីនេះ ក្រសួងអប់រំរបស់រដ្ឋសហព័ន្ធ មានតួនាទីប្រមូលទិន្នន័យព័ត៌មានរួម នៃប្រព័ន្ធអប់រំ។ លោកស្រី Laurie Béreau សាស្ត្រាចារ្យជំនាញអប់រំអាមេរិកនៅសកលវិទ្យាល័យទីក្រុងRenne ប្រទេសបារាំង បានលើកឡើងថា ការរំលាយក្រសួងអប់រំចោល មានន័យថាប្រជាជនទូទៅ អង្គការ និងស្ថាប័ននានា នឹងបាត់បង់នូវការទទួលបានទិន្នន័យព័ត៌មានរួម ស្តីពីប្រព័ន្ធអប់រំ ទាក់ទិននឹងចំណុចខ្វះខាតនានា ដូចជាបញ្ហារំលោភសិទ្ធិ អសមភាព និង ការរើសអើងប្រកាន់ពូជសាសន៍ជាដើម នៅតាមសាលារៀន។ វាក៏មានន័យថា រដ្ឋនីមួយៗ អាចធ្វើអ្វីបានតាមចិត្ត ដោយគ្មាននរណាជាអ្នកចាំត្រួតពិនិត្យថា គោលការណ៍គ្រិះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ត្រូវគេគោរពឬអត់។
មនោគមវិជ្ជាអភិរក្សនិយម និងស្តាំនិយមជ្រុល
រដ្ឋបាលលោកដូណាល់ ត្រាំ បានស្រែកក្តែងៗថា នឹងពុះជ្រៀក កម្ទេចចោលរាល់ការចំណាយទាំងអស់ ដែលមិនបានប្រយោជន៍។ ការសន្សំប្រាក់ គឺជាហេតុផលរួមជាផ្លូវការ។ តែធាតុពិត នៅពីក្រោយហេតុផលនេះ គឺវាមានហេតុផលមនោគមវិជ្ជាស្តាំនិយមជ្រុល អភិរក្សនិយម ដែលលោកដូណាល់ ត្រាំ ព្រមទាំងអ្នកនយោបាយបក្សសាធារណរដ្ឋមួយចំនួនធំ កំពុងតែលើកកំពស់។
យ៉ាងណាមិញ សេតវិមានបានចេញលិខិតប្រកាសអួតថា តាមរយៈក្រិត្យរបស់លោកដូណាល់ ត្រាំ បិទក្រសួងអប់រំនេះ គឺរដ្ឋាភិបាលនឹងឈប់យកប្រាក់រាប់ពាន់លានដុល្លារ ដែលប្រជាជនអាមេរិកបង់ពន្ធ យកទៅចំណាយឥតប្រយោជន៍...
Duration:00:07:08
ម៉ាឡេស៊ីបង្ហាញមហិច្ឆតាចង់ក្លាយជាមហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ
3/19/2025
ម៉ាឡេស៊ី ដែលទើបតែចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេស បានបង្ហាញមហិច្ឆតា ចង់ក្លាយជាមហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ ចន្លោះពី ៥ ទៅ ១០ ឆ្នាំទៀត។ ព្រះរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះ បានត្រៀមខ្លួនប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងចង់វ៉ាឲ្យដាច់ តៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុន ថែមទៀត។ ក៏ប៉ុន្តែ អ្នកជំនាញជាតិនិងអន្តរជាតិ បានមើលឃើញថា ម៉ាឡេស៊ីនៅមានចំណុចខ្វះខាតច្រើននៅឡើយ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន។
ដោយមិនលាក់លៀម រដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បានបង្ហាញមហិច្ឆតាចង់ក្លាយជាមហាយក្សបច្ចេកវិទ្យា នៅក្នុងពេលដ៏ខ្លីខាងមុខ។ បច្ចុប្បន្ននេះ បណ្តាថ្នាក់ដឹកនាំ និងពលរដ្ឋម៉ាឡេស៊ីមួយចំនួន បានចាត់ទុកកោះប៉េណាំង (Penang) របស់ខ្លួនថាជាជង្រុកឧស្សាហកម្មបច្ចេកវិទ្យា ដោយហ៊ានទាំងប្រៀបប្រដូចទៅនឹងមជ្ឈមណ្ឌលបច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក ទៀតផង។ នេះក៏ព្រោះតែ កោះប៉េណាំង កំពុងតែមានសក្តានុពលខ្ពស់ខ្លាំង ហើយក្រុមហ៊ុនធំៗខ្នាតអន្តរជាតិ តួយ៉ាងក្រុមហ៊ុនអាមេរិក Intel Corporation និងក្រុមហ៊ុនអាមេរិក AMD (Advanced Micro Devices, Inc.) ជាដើម។ល។ បានបោះទីតាំងនៅទីនោះ។ កោះប៉េកាំង ជាទីដែលមានរៀបចំសាកល្បងគុណភាពឧបករណ៍បន្ទះឈីប និងរៀបចំផ្គុំដំឡើងគ្រឿងបង្គុំឧបករណ៍សឺមីកុងឌុកទ័រសម្រាប់នាំចេញទៅបរទេស។ ក្រុមហ៊ុនគ្រឿងបង្គុំអេឡិចត្រូនិចអាល្លឺម៉ង់ Bosch ទៀតសោត ក៏បានទទួលស្គាល់ថា ការនាំចេញឧបករណ៍សឺមីកុងឌុកទ័ររបស់ម៉ាឡេស៊ី បានតំណាងឲ្យ ១៣% នៃការនាំចេញរបស់ពិភពលោក នៅក្នុងវិស័យនេះ។
ជាច្រើនឆ្នាំហើយ ដែល ម៉ាឡេស៊ី បានបណ្តុះវត្ថុបំណងចង់សម្រេចឲ្យក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ខាងនាំចេញឧបករណ៍សឺមីកុងឌុកទ័រ។ ក្រុមហ៊ុន Malaysia External Trade Development Corporation បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ម៉ាឡេស៊ីបាននាំចេញឧបករណ៍សឺមីកុងឌុកទ័រ ស្មើនឹងទំហំទឹកប្រាក់ ៣៨៧,៩៨ ពាន់លានរីងហ្កីតម៉ាឡេស៊ី ដែលប្រហាក់ប្រហែលនឹង ៨៧,៤ ពាន់លានដុល្លារ។ ចំនួនដ៏ច្រើននេះ បានធ្វើឲ្យម៉ាឡេស៊ី ក្លាយជាប្រទេសមួយ ក្នុងចំណោម១០ប្រទេស ដែលនាំចេញសឺមីកុងឌុកទ័រ ច្រើនជាងគេលើលោក។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំម៉ាឡេស៊ី មានសុឆន្ទៈចង់ឲ្យប្រទេសខ្លួនកាន់តែបោះពួយលើគេបង្អស់ ដោយត្រូវផ្តួលឥណ្ឌូណេស៊ី និងវ៉ាឲ្យដាច់ តៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុន ថែមទៀត។
ផ្ទុយទៅវិញ ម៉ាឡេស៊ី នៅខ្វះខាតច្រើននៅឡើយ ដើម្បីសម្រេចមហិច្ឆតាក្លាយជាមហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ។ លោក Farlina Said អ្នកជំនាញបច្ចេកវិទ្យានៃវិទ្យាស្ថានជាតិយុទ្ធសាស្ត្រនិងសិក្សាអន្តរជាតិ (ISIS) ប្រចាំក្រុងគូឡាឡាំពួ បានវិភាគឃើញថា ដើម្បីសម្រេចមហិច្ឆតា ម៉ាឡេស៊ីត្រូវការចាំបាច់អ្នកឯកទេសជំនាញជាជនជាតិរបស់ខ្លួន ត្រូវពេលវេលាច្រើននិងយូរតទៅទៀត រួមទាំងគម្រោងផែនការល្អិតល្អន់ខ្លាំងណាស់។
ជាក់ស្តែង រដ្ឋាភិបាលម៉ាឡេស៊ីបានត្រៀមចំណាយ ៥,៣ ពាន់លានដុល្លារ ដើម្បីវិនិយោគទុននិងអភិវឌ្ឍន៍វិស័យសឺមីកុងឌុកទ័រ ក្នុងរយៈពេលមួយទសវត្សរ៍ទៅមុខ។ តែចំនួននេះ នៅតិចតួចនៅឡើយ។ នេះបើតាម លោក Wong Siew Hai ប្រធានសមាគមឧស្សាហកម្មសឺមីកុងឌុកទ័រម៉ាឡេស៊ី ដោយបញ្ជាក់ទៀតថា ទឹកប្រាក់វិនិយោគទុនប៉ុណ្ណឹង នៅតិចជាងការបោះទុនរបស់សហរដ្ឋអាមេរិក និងចិន ឆ្ងាយណាស់។
ម្យ៉ាងវិញទៀត ម៉ាឡេស៊ី នៅជួបកង្វះខាតធនធានមនុស្ស ដែលមានចំណេះជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងវិស័យនេះ ក្នុងចំនួនដ៏ច្រើននៅឡើយ។ លោក Wong Siew Hai ទទួលស្គាល់ដែរថា ប្រសិនបើនិយាយពីជនជាតិម៉ាឡេស៊ីដែលធ្វើការឲ្យក្រុមហ៊ុនអន្តរជាតិ ក៏មានចំនួនច្រើនសមគួរដែរ ក៏ប៉ុន្តែ ពួកគេទាំងនោះ ច្រើនតែជ្រើសរើសទៅតាំងទីលំនៅនៅបរទេស ព្រោះតែអាចទទួលបានប្រាក់ច្រើនខ្លាំងជាងនៅក្នុងស្រុក និងអាចទទួលបានឱកាសល្អៗ រួមទាំងលក្ខខណ្ឌរស់នៅប្រសើរជាង។
ស្រដៀងគ្នានេះ លោក Shafiq Kadir អ្នកស្រាវជ្រាវនៅមណ្ឌលសន្តិសុខអន្តរជាតិ CGS International ដែលមានមូលដ្ឋាននៅសិង្ហបុរី ក៏បង្ហើបដែរថា ម៉ាឡេស៊ីនៅខ្វះខាតអ្នកមានទេពកោសល្យច្រើនណាស់។ បញ្ហាធំមួយទៀតនោះ គឺប្រព័ន្ធអប់រំពីថ្នាក់ក្រោមៗមក ពុំបានត្រៀមតម្រង់ទិសឲ្យអនាគតនិស្សិត ទទួលបានជំនាញវិស័យសឺមីកុងឌុកទ័រ ឲ្យគ្រប់គ្រាន់ពេញសមត្ថភាពនោះឡើយ។
ដោយយល់ពីសភាពការណ៍ដូច្នេះហើយ ទើបក្នុងខែមីនាឆ្នាំ២០២៥នេះ រដ្ឋាភិបាលម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយ Arm Holdings (Acorn RISC Machine) ក្រុមហ៊ុនសឺមីកុងឌុកទ័ររបស់អង់គ្លេសដ៏ល្បីឈ្មោះ។ កិច្ចសន្យានេះមានតម្លៃទឹកប្រាក់ ២៥០ លានដុល្លារ ដែលតម្រូវឲ្យក្រុមហ៊ុនឯកទេសសឺមីកុងឌុកទ័រអង់គ្លេស បើកដៃផ្តល់កម្មសិទ្ធិបញ្ហា និងអនុញ្ញាតផ្ទេរប្រព័ន្ធបច្ចេកវិទ្យាអង់គ្លេសទៅឲ្យម៉ាឡេស៊ី...
Duration:00:05:02
តើអនាគតរដ្ឋាភិបាលថ្មីនៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅទិសណា ខណៈក្រុមឯករាជនិយមដាក់សំពាធកាន់តែខ្លាំង?
3/12/2025
កោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក បានរៀបចំបោះឆ្នោតសភាកាលពីថ្ងៃអង្គារទី១១មីនា។ ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល គឺគណបក្សស្តាំកណ្តាលនិយម ដែលបានសំឡេងឆ្នោតនាំមុខគេ រីឯគណបក្សឯករាជនិយមដែលទាមទារចង់ផ្តាច់ខ្លួនពីដាណឺម៉ាក ស្ថិតនៅលំដាប់ទី២។ ទោះជាយ៉ាងណា គណបក្សស្តាំកណ្តាលនិយមត្រូវតែចរចាជាមួយបក្សផ្សេង ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ ជារដ្ឋាភិបាលដែលនឹងមកកំណត់ទិសដៅត្រូវដើរ សម្រាប់អនាគតកោះហ្ក្រូអិនឡង់ដ៍ ដែលកំពុងតែស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាខ្លាំង ដោយសារតែលោកដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀត ថាចង់បានកោះនេះមកគ្រប់គ្រង។
ការបោះឆ្នោតសភាតំបន់ស្វយ័តហ្ក្រូអិនឡង់ដ៏ កាលពីថ្ងៃអង្គារទី១១មីនា បានបង្ហាញលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ព្រោះគណបក្សស្តាំកណ្តាលនិយម Demokraatit បានឈ្នះបានអាសនៈច្រើនជាងគេ ខណៈគណបក្សជាតិនិយមឯករាជ្យ Naleraq ស្ថិតនៅលេខរៀងទី២។ ជ័យជំនះគណបក្សទាំង២នេះ បានរុញទម្លាក់សម្ព័ន្ធភាពនយោបាយដែលបានកាន់អំណាចនៅហ្ក្រូអិនឡង់ដ៍ ប្រមាណជាង២០ឆ្នាំមកហើយនោះ ឲ្យបរាជ័យ គឺសម្ព័ន្ធភាពរវាងគណបក្ស ឆ្វេងបរិស្ថាននិយម Inuit Ataqatigiit និងបក្សសង្គមប្រជាធិបយេ្យ Siumut។
តើពេលនេះ អនាគតនៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅផ្លូវណា? ផ្លូវឈានទៅមានអធិបតេយ្យភាពដោយសន្សឹមៗ ផ្លូវឯករាជ្យផ្តាច់ខ្លួនជ្រះស្រលះភ្លាមៗពីដាណឺម៉ាក ឬក៏ជាផ្លូវឆ្ពោះទៅជ្រកក្រោមម្លប់ទង់ជាតិសហរដ្ឋអាមេរិក? គណបក្សទាំង៥ ដែលបានឈ្នះអាសនៈក្នុងការបោះឆ្នោតសភា នៅថ្ងៃអង្គារទី១១មីនា បានជួបប្រជុំគ្នានៅថ្ងៃបន្ទាប់ ដើម្បីនិយាយពិភាក្សាគ្នាស្តីអំពីការបង្កើតរដ្ឋាភិបាលចម្រុះ។
ឯករាជ្យលឿន ឬដោយសន្សឹមៗ?
លោក Dwayne Menezes នាយកកម្មវិធីស្រាវជ្រាវ Polar Research & Policy បានលើកឡើងថា ជាការពិតណាស់ គឺហ្ក្រូអិនឡង់នឹងដើរឆ្ពោះទៅរកឯករាជ្យ តែផ្លូវដើរមានលក្ខណៈបែបណា ឆ្ងាយឬជិត គឺវាអាស្រ័យលើការសម្រេចចិត្តរបស់គណបក្ស Demokraatit នាពេលនេះ ថាតើនឹងរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយអ្នកណា។
លោកស្រី Lill Rastad BjØrst សាស្ត្រាចារ្យនៅសកលវិទ្យាល័យកូប៉េនហាហ្ក បានលើកឡើងថា ប្រសិនបើបក្ស Demokraatit ជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្ស Naleraq នោះមានន័យថា ពួកគេត្រូវតែពន្លឿនកម្មវិធីនយោបាយដើម្បីឈានទៅមានឯករាជ្យ និងបង្កើតរដ្ឋហ្ក្រូអិនឡង់ដ៍។
គួរកត់សំគាល់ថា គណបក្សជាតិនិយមឯករាជ្យ Naleraq ថ្វីបើឈ្នះបានចំនួនអាសន្នៈលេខរៀងទី២មែន តែបក្សនេះបានទទួលសន្ទុះគាំទ្រយ៉ាងខ្លាំង ពោលគឺក្នុងរវាង៤ឆ្នាំចុងក្រោយនេះបានកើនអាសនៈទេ្វដង។ ដូច្នេះបក្សនេះនឹងកាន់តែមានទឹកចិត្តប្រឹងប្រែង អនុវត្តផែនការនយោបាយខ្លួន ដើម្បីឈានទៅផ្តាច់ខ្លួនកោះហ្ក្រូអិនឡង់ដ៍ ពីដាណឺម៉ាក ជាផ្លូវការនិងឲ្យបានឆាប់បំផុត។
លោកស្រី Anne Marrild សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Aalborg បានលើកឡើងថា បើធ្វើរដ្ឋាភិបាលចម្រុះជាមួយបក្ស Naleraq គឺបក្សនេះនឹងសំពាធជាប្រចាំទៅលើបក្ស Demokraatit ដើម្បីពន្លឿនដំណើរការឆ្ពោះទៅទាមទារឯករាជ្យ។ ជាក់ស្តែង លោក Pele Broberg ប្រធានបក្ស Naleraq បានប្រកាសប្រាប់ទីភ្នាក់AFPថា ហ្ក្រូអេនឡង់ដ៍ ត្រូវផ្តាច់ខ្លួនចេញពីដាណឺម៉ាកក្នុងពេលឆាប់រហ័សបំផុត ដោយយកគំរូតាមនីតិវិធីដូចករណីផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបនៅឆ្នាំ១៩៨៥ ដែលប្រើពេលតែ៣ឆ្នាំ គឺរួចស្រេចបាច់។
អាមេរិកចាំត្របាក់ បើបានឯករាជ្យតែទន់ខ្សោយ !
ទន្ទឹមគ្នានេះ មានមតិវិភាគមួយចំនួន បានបង្ហាញការព្រួយបារម្ភប្រសិនបើហ្ក្រូអិនឡង់ដ៍ផ្តាច់ខ្លួនចេញពីដាណាម៉ាកដោយតក់ក្រហល់ពេក។ បញ្ហានេះ នឹងធ្វើឲ្យកោះហ្ក្រូអិនឡង់ដ៍ តែលតោល មានអស្ថិរភាព គ្មានអ្វីការពារខ្លួន ទល់នឹងមហិច្ឆតាស្រេកឃ្លានរបស់លោកដូណាល់ ត្រាំ ដែលចិញ្ចឹមចិត្តចាំតែត្របាក់យកហ្ក្រូអិនឡង់ដ៍។ ពោលគឺវាមិនខុសពីទុកសាច់នៅនឹងមាត់ខ្លានោះឡើយ។
លោកស្រី Lill Rastad BjØrst លើកឡើងថា ជម្រើសមួយទៀត គឺបក្ស Demokraatit អាចនឹងជ្រើសរើសដើរតាមកម្មវិធីនយោបាយរបស់គេផ្ទាល់ខ្លួន ហើយផ្តោតអាទិភាព សម្រាប់រដ្ឋាភិបាលថ្មី ទៅលើកំណើនសេដ្ឋកិច្ចនិងជីវភាពប្រជាជនហ្ក្រូអិនឡង់ដ៍។ ផ្អែកតាមតួលេខ សេដ្ឋកិច្ចហ្ក្រូអិនឡង់ដ៍ពឹងផ្អែកខ្លាំងណាស់ ទៅលើទិន្នផលនេសាទ ដែលមានទំហំស្មើនឹង៩៥%នៃការនាំចេញរបស់ខ្លួន។ មួយវិញទៀត ជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលដាណឺម៉ាក គឺមានទំហំធំគួរសម ស្មើនឹង១ភាគ៥ នៃចំណូលដុល របស់ហ្ក្រូអិនឡង់ដ៍។ លោកស្រីសាស្ត្រាចារ្យបានពន្យល់ ទោះគ្មានកាលវិភាគនយោបាយឲ្យជាក់ច្បាស់ក៏ដោយក្រោយការបោះឆ្នោតសភានាពេលនេះ ក៏ប៉ុន្តែគ្រប់បក្សនយោបាយសុទ្ធតែមានអារម្មណ៍អាសន្នបន្ទាន់ ត្រូវតែរូតរះបង្កើតរដ្ឋាភិបាល ដោយសារតែមានការប្រទាញប្រទង់គ្នាខ្លាំង រវាងដាណឺម៉ាកនិងសហរដ្ឋអាមេរិក។
ចង្កិះមួយបាច់កាច់មិនបាក់
សូមបញ្ជាក់ថា រដ្ឋាភិបាលស្វយ័តក្រូអិនឡង់ដ៍ថ្មី ត្រូវប្រមូលឲ្យបានចំនួនអាសនៈ ១៦ក្នុងចំណោមទាំងអស់៣១នៅក្នុងសភា។...
Duration:00:05:55
សង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា៖ លោកដូណាល់ ត្រាំកំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេសទ្រូស្តមិត្ត?
3/9/2025
ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិននាំចូលទៅអាមេរិកបានចូលជាធរមាននៅថ្ងៃអង្គារ ទី៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោកដូណាល់ ត្រាំបានប្រកាសជាបន្តបន្ទាប់គ្នាថា លោកសម្រេចលើកលែងមុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែត្រូវបង់ពន្ធបន្ថែមនៅក្នុងកម្រិត២០%ដដែល។ លោកដូណាល់ ត្រាំបានពន្យល់ការប្តូរជំហរ ថយមួយជំហានមកវិញក្នុងរឿងដំឡើងពន្ធលើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោកចង់ជួយប្រទេសជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្មជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេសជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើអ្វីទៅជាហេតុផលពិតប្រាកដដែលធ្វើឲ្យលោកដូណាល់ ត្រាំថយមួយជំហានក្នុងជម្លោះពាណិជ្ជកម្មជាមួយប្រទេសជិតខាង ជាពិសេសកាណាដា?
នយោបាយរបស់លោកដូណាល់ ត្រាំបត់បែនលឿនពិបាកនឹងតាមទាន់។ ក្នុងរយៈពេលតែ១ថ្ងៃ បន្ទាប់ពីអត្រាពន្ធថ្មី ចំនួន២៥%លើទំនិញកាណាដា និងម៉ិកស៊ិកចូលជាធរមាន កាលពីថ្ងៃអង្គារទី ៤មីនា រដ្ឋបាល ត្រាំបានចេញមកកែតម្រូវ ពីរលើកបន្តបន្ទាប់គ្នា។ បន្ទាប់ពីយល់ព្រមព្យួរអត្រាពន្ធថ្មីលើទំនិញម៉ិកស៊ិករហូតដល់ដើមខែមេសា ក្រោយពីបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក លោកដូណាល់ ត្រាំ នៅថ្ងៃពុធទី ៥មីនាដដែលបានប្រកាសថា លោកយល់ព្រមអនុគ្រោះទំនិញកាណាដាមួយចំនួន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកកាណាដា និងម៉ិកស៊ិកដែលលោកដូណាល់ត្រាំបានបង្កើតឡើងនៅអាណត្តិទី១របស់លោក។
ខណៈដែល៦០%នៃទំនិញកាណាដានៅតែបន្តជាប់រនាំងពន្ធគយថ្មីរបស់អាមេរិក ទំនិញកាណាដា ដូចជា ទូរទស្សន៍ សាច់គោ ម៉ាស៊ីនត្រជាក់ សារធាតុសម្រាប់ផលិតជីគីមីដែលកសិករអាមេរិកត្រូវការប្រើច្រើន នឹងរួចផុតពីរនាំងពន្ធគយរបស់លោកដូណាល់ ត្រាំមួយគ្រាទៀត រហូតដល់ដើមខែមេសា
គ្រឿងបន្លាស់ដែលឧស្សាហកម្មផលិតរថយន្តអាមេរិកត្រូវការចាំបាច់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម ក៏ទទួលបានការអនុគ្រោះជាបណ្តោះអាសន្នដែរ។ អ្នកនាំពាក្យរបស់សេតវិមាននិយាយថា លោកដូណាល់ ត្រាំប្តូរចិត្ត ដោយបន្តផ្អាកការដំឡើងពន្ធលើទំនិញប៉ុន្មានមុខខាងលើ ក៏ដោយសារក្រុមហ៊ុនផលិតរថយន្តអាមេរិកបានសំណូមពរឲ្យអនុគ្រោះ និងសន្យារើរោងចក្រផលិតគ្រឿងផ្គុំមកតាំងទីនៅទឹកដីអាមេរិកនាពេលខាងមុខ។
នៅលើបណ្តាញសង្គមរបស់លោកឈ្មោះ Truth Social លោកដូណាល់ ត្រាំបានពន្យល់ថា លោកផ្អាកការអនុវត្តពន្ធថ្មីលើទំនិញកាណាដា និងម៉ិកស៊ិកដោយសារមកពីលោកចង់ជួយប្រទេសជិតខាងដែលរងប៉ះពាល់ខ្លាំងដោយសារនយោបាយដំឡើងពន្ធរបស់លោកនៅដើមខែមីនានេះ។ លោកដូណាល់ ត្រាំនិយាយថា ចង់ជួយប្រទេសជិតខាង ប៉ុន្តែ ហេតុអ្វីលោកចេញក្រឹត្យដំឡើងពន្ធថ្មីទៅលើប្រទេសជិតខាងជាពិសេសកាណាដាដែលជាសម្ព័ន្ធមិត្តស្លាប់រស់ជាមួយគ្នារហូតមកយ៉ាងដូច្នេះ?
តាំងពីមិនទាន់ចូលកាន់តំណែងជាផ្លូវការម្ល៉េះ លោកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធលើប្រទេសដែលយកប្រៀប ដើរខ្សែលើអាមេរិក។ លោកដូណាល់ ត្រាំចង់ប្រើនយោបាយដំឡើងពន្ធលើទំនិញនាំចូលអាមេរិក ដើម្បីការពារផលិតផលក្នុងស្រុក បង្កើតការងារតាមរយៈការរើរោងចក្រឧស្សាហកម្មមកតាំងទីនៅអាមេរិកដើម្បីជៀសវាងការបង់ពន្ធ។
លោកដូណាល់ ត្រាំបានប្រកាសនយោបាយដំឡើងពន្ធថ្មី ដែលមានន័យស្មើការប្រកាសសង្រ្គាមពាណិជ្ជកម្ម ដោយមិនលើកលែង មិនថា គូប្រជែងដូចជាចិន ឬ សម្ព័ន្ធមិត្ត ហើយកាន់តែហួសចិត្ត គឺកាណាដា ដែលជាមិត្តស្លាប់រស់ ដៃគូពាណិជ្ជកម្មដែលមិនអាចខ្វះបាន។
លោកដូណាល់ ត្រាំបាននិយាយការពារនយោបាយដំឡើងពន្ធលើទំនិញកាណាដា ថា ជានុយ ទាក់ទាញឲ្យកាណាដាត្រូវតែចូលរួមបង្រ្កាប ទប់ស្កាត់កុំឲ្យគ្រឿងញៀន ហ្វង់តានីល និងជនអន្តោប្រវេសន៍ខុសច្បាប់ហូរចូលទៅទឹកដីអាមេរិក។ ចំពោះលោកដូណាល់ ត្រាំ អត្រាពន្ធថ្មី២៥%លើទំនិញនាំចូលមកពីកាណាដា ត្រូវចូលជាធរមាន តាមកាលកំណត់ថ្ងៃទី ៤មីនា ព្រោះថា កាណាដាមិនបានប្រឹងប្រែងដោះស្រាយបទល្មើសគ្រឿងញៀនតាមការចង់បានពីភាគីអាមេរិក។ នៅក្នុងសុន្ទរកថាវាយបកខ្លាំងៗទៅកាន់រដ្ឋបាលលោកត្រាំ លោកនាយករដ្ឋមន្រ្តីកាណាដា ហ្សូសទីន ទ្រុយដូបាននិយាយថា អាមេរិកបានសម្រេចដំឡើងពន្ធដោយឯកតោភាគី ទោះបីជាកាណាដាប្រឹងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនឆ្លងចូលទៅអាមេរិករហូតធ្លាក់ចុះដល់អត្រាដ៏ទាបនៅឆ្នាំ២០២៤។
តើអ្នកណាខាត អ្នកណាចំណេញ? អាមេរិក ឬកាណាដា?
តបនឹងការដំឡើងពន្ធរបស់អាមេរិក លោក ហ្សូសទីន ទ្រុយដូ ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីកាណាដារហូតដល់ខែមីនានេះ បានប្រកាសដំឡើងពន្ធសងសឹកវិញ។ បើតាមប្រមុខរដ្ឋាភិបាលកាណាដា ទំនិញអាមេរិកក្នុងទំហំទឹកប្រាក់២០ពាន់លានដុល្លារត្រូវជាប់ពន្ធថ្មី២៥%របស់កាណាដាភ្លាមៗ ចំណែកទំនិញអាមេរិកជាង១០៧ពាន់លានដុល្លារផ្សេងទៀត នឹងប្រឈមការដំឡើងពន្ធថ្មីរបស់កាណាដាយ៉ាងយូរនៅដើមខែមេសា។
ដោយដំឡើងពន្ធដាក់គ្នា អាមេរិក និងកាណាដាកំពុងបើកសង្រ្គាមពាណិជ្ជកម្មនឹងគ្នាដោយចំពោះមុខ។ តើអ្នកណាខាត អ្នកណាចំណេញ? អាមេរិក ឬកាណាដា?
ចំពោះ...
Duration:00:09:43
កងទ័ពអ៊ុយក្រែនកាន់តែយ៉ាប់ ដោយសារអាមេរិកផ្អាក លែងចែករំលែកព័ត៌មានសម្ងាត់
3/7/2025
ចាប់តាំងពីមានជម្លោះតឹងសសៃករវាងប្រធានាធិបតីអ៊ុយក្រែន និងលោកដូណាល់ ត្រាំនៅសេតវិមាន រដ្ឋបាលអាមេរិកមិនបន្ថយដៃក្នុងការដាក់សម្ពាធលើអ៊ុយក្រែន។ នៅសប្តាហ៍នេះ បន្ទាប់ពីសេតវិមានប្រកាសផ្អាកជំនួយយោធា ដើម្បីដាក់សម្ពាធឲ្យអ៊ុយក្រែនចូលតុចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី អាមេរិកតាមរយៈប្រធានស៊ើបការណ៍សម្ងាត់ បានប្រកាសផ្អាកការចែករំលែកព័ត៌មានសម្ងាត់ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់ខ្លាំងដើម្បីទប់ទល់សង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ អាមេរិកឈប់ផ្តល់ព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន តើវានឹងប៉ះពាល់យ៉ាងណាខ្លះដល់សមរភូមិប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន? តើវានឹងបើកឱកាសឲ្យរុស្ស៊ីកាន់តែកេងយកចំណេញដើម្បីវាយដណ្តើមទឹកដីអ៊ុយក្រែនដែរឬទេ?
គ្មានព័ត៌មានសម្ងាត់ពីខាងភាគីអាមេរិក កងទ័ពអ៊ុយក្រែនប្រៀបដូចមនុស្សភ្នែកមីញ៉ូប ក្នុងសមរភូមិ ដែលមើលអ្វីឆ្ងាយមិនច្បាស់ បាត់បង់តុល្យភាពយ៉ាងដូច្នេះដែរ។ នៅថ្ងៃពុធសប្តាហ៍នេះ នៅក្នុងបរិបទដ៏តានតឹងរវាងអាមេរិក និងអ៊ុយក្រែននៅក្រោយការប្រកែកទាស់សំដីគ្នានៅសេតវិមាន ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកCIA លោក John Ratcliffe បានប្រកាសថា អាមេរិកផ្អាក លែងផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែន។ ដំណឹងនេះអាចធ្វើឲ្យកងទ័ពអ៊ុយក្រែនហេងហាងក្រៃ ព្រោះវាមិនខុសអីពីការដកវ៉ែនតាពីមនុស្សមីញ៉ូបភ្នែកនោះទេ។ ដោយសម្រេចផ្អាកជំនួយយោធា និងផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន តើរដ្ឋបាលលោកដូណាល់ ត្រាំកំពុងដាក់ពិន័យអ៊ុយក្រែនដែលមានប្រធានាធិបតីហ៊ាននិយាយតវ៉ាតឹងសរសៃកជាមួយលោកនៅសេតវិមាន?
មុននឹងនិយាយទៅដល់ផលប៉ះពាល់ដោយសារអាមេរិកលែងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន គេត្រូវតោងយល់ថា ហេតុអ្វីបានជាអាមេរិកចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។ តើវាមានប្រយោជន៍ ជួយអ៊ុយក្រែនអ្វីខ្លះ?
ជាប្រទេសមហាអំណាចយោធាដែលមានបច្ចេកវិទ្យានាំមុខគេ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដឹងមុនគេមុនឯងពីចេតនារបស់លោកពូទីនដែលបានចល័តទ័ពរបស់រុស្ស៊ីទៅនៅព្រំដែនជាមួយអ៊ុយក្រែននៅចុងឆ្នាំ២០២១ ប៉ុន្មានខែមុនបើកសង្រ្គាមឈ្លានពានអ៊ុយក្រែន។
គឺព័ត៌មានសម្ងាត់របស់អាមេរិកដដែលដែលបានជួយឲ្យក្រុងកៀវរបស់អ៊ុយក្រែនជៀស រួចផុតមិនដួលរលំ តាមរយៈការរៀបចំយុទ្ធសាស្រ្តទប់ទល់នឹងកងទ័ពរុស្ស៊ីដែលសម្រុកចូលសំដៅដណ្តើមកាន់កាប់ទីក្រុងកៀវនៅដើមដំបូងទីនៃសង្រ្គាម។ ដើម្បីជួយអ៊ុយក្រែន ប្រទេសចាញ់ប្រៀបរុស្ស៊ីទាំងចំនួនកងទ័ព និងសព្វាវុធ រដ្ឋបាលលោកចូ បៃដិនក្រៅពីផ្តល់ជំនួយសព្វាវុធ បានចុះកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។ ដើម្បីប៉ះប៉ូវដល់ការខ្វះខាតទាំងចំនួនទ័ព និងសព្វាវុធនៅភាគីអ៊ុយក្រែន គោលដៅរបស់វ៉ាស៊ីនតោន គឺចែករំលែកព័ត៌មានសម្ងាត់ដើម្បីឲ្យកៀវមានសមត្ថភាពទាំងការពារខ្លួន និងវាយប្រហារចំៗគោលដៅ ដោយមិនខ្ជះខ្ជាយគ្រាប់។ នៅក្នុងយុទ្ធសាស្រ្តវាយប្រហារទៅលើកងទ័ពរុស្ស៊ីនៅលើដីគោក ព័ត៌មានសម្ងាត់របស់អាមេរិកដែលផ្អែកលើរូបភាពផ្កាយរណប ដែលមានសមត្ថភាពថតទម្លុះស្បៃពពក គម្របព្រៃឈើ បានជួយឲ្យកងទ័ពអ៊ុយក្រែនដឹងច្បាស់ពីទីតាំងទ័ពរុស្ស៊ី កន្លែងបាញ់មីស៊ីល និងឃ្លាំងស្តុកសព្វាវុធ។ នៅលើសមុទ្រខ្មៅវិញ អាមេរិកបានផ្តល់ព័ត៌មានគួរឲ្យជឿជាក់ស្តីពីទីតាំង គម្រោងប្រតិបត្តិការរបស់នាវាចម្បាំងរបស់រុស្ស៊ី ដើម្បីជួយឲ្យអ៊ុយក្រែនប្រើដ្រូនវាយប្រហារប្រកបដោយប្រសិទ្ធភាព។
មន្រ្តីយោធាអ៊ុយក្រែនបាននិយាយប្រាប់កាសែតអាមេរិក Washington Post ថា ប្រព័ន្ធចាប់សញ្ញាដ៏សែនទំនើបរបស់អាមេរិកបានជួយឲ្យអ៊ុយក្រែនមានសមត្ថភាពដឹងខ្លួនជាមុនពីគម្រោងវាយប្រហាររបស់សត្រូវ ជាពិសេសគ្រាប់មីស៊ីលរបស់រុស្ស៊ី។ អាមេរិកបានចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ដែលមានតាំងពីព័ត៌មានយុទ្ធសាស្រ្តទាក់ទងនឹងគម្រោងការវាយប្រហាររបស់មេទ័ពរុស្ស៊ី រហូតដល់ព័ត៌មានតាក់ទិក ដែលជួយឲ្យអ៊ុយក្រែនគេចផុតពីប្រព័ន្ធរំខានសញ្ញាដ្រូន ឬមិនធ្លាក់ក្នុងអន្ទាក់វាយប្រហាររបស់កងទ័ពរុស្ស៊ីជាដើម។ ព័ត៌មានសម្ងាត់របស់អាមេរិកមិនត្រឹមជួយឲ្យអ៊ុយក្រែនអាចចាប់សញ្ញាចល័តទ័ពរុស្ស៊ីក្នុងសមរភូមិ ប៉ុន្តែ វាអាចជួយឲ្យអ៊ុយក្រែនកំណត់ផ្ទាំងស៊ីបវាយប្រហារក្នុងទឹកដីរុស្ស៊ី។
ដោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់អាមេរិក កងទ័ពអ៊ុយក្រែនអាចវាយប្រហារចំគោលដៅច្រើន មិនថានៅតំបន់អ៊ុយក្រែនដែលកងទ័ពរុស្ស៊ីចូលឈ្លានពាន ឬក្នុងទឹកដីរុស្ស៊ីផ្ទាល់។ ដោយជួយឲ្យកងទ័ពអ៊ុយក្រែនវាយចំៗលើគោលដៅយោធា និងវាយស្ទាក់ជាមុនគម្រោងការវាយប្រហារផ្លូវអាកាស និងមីស៊ីលរបស់រុស្ស៊ី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានជួយឲ្យអ៊ុយក្រែនអាចទប់ទល់ មិនឲ្យកងទ័ពរុស្ស៊ីបោះពួយលឿនក្នុងសមរភូមិដើម្បីដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែន។
ប៉ុន្តែ ការសម្រេចរបស់ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កាលពីថ្ងៃពុធនឹងធ្វើឲ្យប៉ះពាល់...
Duration:00:06:22
តើអនាគតកិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិក មានកំណត់អំពីអ្វីខ្លះ?
2/26/2025
កាលពីថ្ងៃចន្ទទី២៤កុម្ភៈ លោកដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា ក្រុមការងារលោកនិងភាគីអ៊ុយក្រែន កំពុងតែរៀបចំធ្វើកិច្ចព្រមព្រៀងស្តីពីការជីករ៉ែ នៅអ៊ុយក្រែន។ លោកត្រាំអះអាងទៀតថា កិច្ចព្រមព្រៀងនេះជិតរួលរាល់អស់ហើយ ហើយលោកហ្សេឡេនស្គី នឹងធ្វើមកដំណើរមកទីក្រុងវ៉ាស៊ីនតោនដើម្បីចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ។ ដោយឡែក នៅថ្ងៃពុធទី២៦កុម្ភៈ លោកហ្សេឡេនស្គី បានបញ្ជាក់ថា ភាគីទាំង២ពិតជារកបាននូវ “កិច្ចព្រមព្រៀងក្របខណ្ឌ” មួយពិតមែន។ តែយ៉ាងណាលោកអះអាងថា កិច្ចព្រមព្រៀងអាចបានជោគជ័យ ឬក៏ត្រូវរលាយទៅវិញ គឺវាអាស្រ័យលើការនិយាយចរចគ្នា រវាងលោកនិងលោកដូណាល់ត្រាំ។
មិនកំណត់ពីទំហំទឹកប្រាក់៥០០ពាន់លានដុល្លារ
លោកដូណាល់ ត្រាំ គ្រាន់តែចូលកាន់អំណាចភ្លាម បានប្រកាសគំរាមថាអ៊ុយក្រែនត្រូវតែបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិក ចូលទៅជីកយករ៉ែ ដើម្បីជាការសងប្រាក់មកអាមេរិកវិញ ក្នុងទំហំ៥០០ពាន់លានដុល្លា។ តែផ្ទុយទៅវិញ ផ្អែកតាមតួលេខរបស់វិទ្យាស្ថាន Kiel ដើម្បីសេដ្ឋកិច្ចពិភពលោក គឺធាតុពិតជំនួយយោធារបស់អាមេរិក ដែលបានផ្តល់មកឲ្យអ៊ុយក្រែនប្រមាណ៣ឆ្នាំមកនេះ មានទំហំទឹកប្រាក់ប្រមាណតែ១២០ពាន់លានដុល្លារប៉ុណ្ណោះ មិនមែន៥០០ពាន់លានដុល្លារ ដូចអ្វីដែលលោកត្រាំអះអាងឡើង។
ការទាមទាររបស់លោកត្រាំ ឲ្យអ៊ុយក្រែនសងប្រាក់លើសដល់ទៅ៤ដង តាមរយៈធនធានរ៉ែនេះ ត្រូវបានលោកហ្សេឡេនស្គី ច្រានចោលភ្លាមៗ ថាលោកមិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំឲ្យកូនចៅអ៊ុយក្រែន១០ជំនាន់ទៅមុខទៀត ត្រូវសងបំណុលគេនោះឡើយ។ តែយ៉ាងណា នៅថ្ងៃពុធទី២៦កុម្ភៈ លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងក្របខណ្ឌមួយ ត្រូវបានភាគីទាំង២យល់ស្របគ្នាហើយ។
ផ្អែកតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដែលបានឆ្លើយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP គឺកិច្ចព្រមព្រៀងនេះមិនមានខ្លឹមសារកំណត់ទំហំទឹកប្រាក់៥០០ពាន់លានដុល្លារ ដូចដែលលោកដូណាល់ ត្រាំ ធ្លាប់បានទាមទារឡើយ។ ផ្ទុយទៅវិញ ឯកសារនេះបានកំណត់ថា ភាគីទាំង២ អាមេរិកនិងអ៊ុយក្រែន នឹងធ្វើអាជីវកម្មរួមគ្នាក្នុងការជីកយកធនធានរ៉ែដីកម្រ។ ហើយប្រាក់ចំណូលបានមកពីធនធាននេះ នឹងត្រូវផ្ទេរទៅកាន់មូលនិធិរួមមួយ ដែលសហរដ្ឋអាមេរិកនិងអ៊ុយក្រែន នឹងរួមគ្នាបង្កើត។ មន្ត្រីដដែលនេះអះអាងថា គឺភាគីអាមេរិកបានសុខចិត្តលុបចោលលក្ខខណ្ឌទាំងអស់ដែលអ៊ុយក្រែនមិនអាចទទួលយកបាន ក្នុងនោះមានជាអាទិ៍រឿងទំហំទឹកប្រាក់៥០០ពាន់លានដុល្លារ។
លក្ខខណ្ឌធានាការពារសន្តិសុខបែបមិនច្បាស់លាស់
គួរកត់សំគាល់ថា ការដែលអ៊ុយក្រែនសុខចិត្តចុះកិច្ចព្រមព្រៀងបើកអាជីវកម្មរ៉ែឲ្យសហគ្រាសអាមេរិក គឺអ៊ុយក្រែនមានលក្ខខណ្ឌមួយដ៏ធំចាប់បាច់បំផុត នោះគឺការទទួលបាននូវការធានាសន្តិសុខ ពីសំណាក់ភាគីអាមេរិក។ ការធានាសន្តិសុខដែលអាចនឹងទៅកម្លា កុំឲ្យរុស្ស៊ីចូលមកឈ្លានពានសាជាថ្មី បន្ទាប់ពីចុះកិច្ចព្រមព្រៀងសន្តិភាពរួចរាល់។ លោកហ្សេឡេនស្គីធ្លាប់បានលើកឡើងពីលទ្ធភាពយក ធនធានរ៉ែដូរយកការធានាការពារសន្តិសុខនេះ តាំងតែពីខែតុលាឆ្នាំ២០២៤ម្លេះ។
គួរបញ្ជាក់ថា បើអាចទៅរួចនឹងល្អបំផុតនោះ គឺអ៊ុយក្រែនចង់ចូលជាសមាជិកអូតង់ ព្រោះវាជាការធានាសន្តិសុខមួយដ៏ធំធ្វើឲ្យរុស្ស៊ីខ្លាច។ តែភាគីអាមេរិកតាំងតែពីជំនាន់លោកចូ បៃដិន បានបដិសេធ ព្រោះធ្វើបែបនេះ គឺរុស្ស៊ីនឹងមិនសុខចិត្តហើយនឹងបន្តធ្វើសង្គ្រាមរហូតគ្មានថ្ងៃបានសន្តិភាពឡើយ។ ចំណុចមួយទៀត ដែលអ៊ុយក្រែនបានទាមទារ គឺចង់ឲ្យមានវត្តមានកងទ័ពរក្សាសន្តិភាព បន្ទាប់ពីមានបទឈប់បាញ់ជាមួយរុស្ស៊ី។ ត្រង់ចំណុចនេះ លោកដូណាល់ ត្រាំក៏ធ្លាប់បានបដិសេធដែរ តែក្រោយមកពេលជួបជាមួយលោកម៉ាក្រុងនៅថ្ងៃចន្ទទី២៤កុម្ភៈ លោកត្រាំបានបើកចំហរទ្វារគាំទ្រថាអឺរ៉ុបអាចបញ្ជូនកងទ័ពរក្សាសន្តិភាពទៅ ដោយមានអាមេរិកចាំជួយពីក្រោយដោយមធ្យោបាយផ្សេង។
នៅទីបំផុត អត្ថបទគម្រោងកិច្ចព្រមព្រៀងរ៉ែដីកម្រ ដែលអាមេរិកនិងអ៊ុយក្រែនកំពុងតែចរចាគ្នានេះ គឺមានខ្លឹមសារលើកឡើងអំពីសន្តិសុខអ៊ុយក្រែនបន្តិចបន្តួចដែរ ក៏ប៉ុន្តែមិនបានគូសវាសឲ្យច្បាស់ៗទេ អំពីការធានាសន្តិសុខ។ ផ្អែកតាមមន្ត្រីអ៊ុយក្រែន ភាគីទាំងសងខាងកំពុងតែជជែកលម្អិតបន្ថែមទៀត ទាក់ទិននឹងចំណុចនេះ។ ប្រភពដដែលនេះ អះអាងថា គេអាចនឹងចងលក្ខខណ្ឌទូទៅមួយ ដែលចែងថាសហរដ្ឋអាមេរិកនឹងវិនិយោគនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានអធិបតេយ្យភាព មានស្ថិរភាពនិងមានការរីកចម្រើន។ សហរដ្ឋអាមេរិកនឹងធ្វើការងារ ជួយជ្រោមជ្រែងដើម្បីឲ្យអ៊ុយក្រែនមានសន្តិភាពជារៀងដរាប ឬមួយក៏សហរដ្ឋអាមេរិកនឹងជួយទំនុកបម្រុងគាំទ្រ ដល់ការធានាការពារសន្តិសុខរបស់អ៊ុយក្រែនជាដើម។
ប្រតិបត្តិការអាជីវកម្មរ៉ែដែលអាចមានឧបសគ្គច្រើន
គួរបញ្ជាក់ថា អ៊ុយក្រែនមានធនធានរ៉ែទំហំប្រមាណ៥% នៃរ៉ែរបស់ពិភពលោក។ ក៏ប៉ុន្តែ រ៉ែអ៊ុយក្រែន ដែលលោកដូណាល់ ត្រាំ សម្លឹងចង់បានបំផុតនោះ គឺភាគច្រើនមិនទាន់មានអាជីវកម្មជីកកកាយនៅឡើយទេ ដោយសារហេតុផលផ្សេងៗ...
Duration:00:06:05