SBS Khmer-logo

SBS Khmer

SBS (Australia)

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Location:

Sydney, NSW

Description:

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Language:

Multilingual

Contact:

SBS Radio Sydney Locked Bag 028 Crows Nest NSW 1585 Australia (02) 9430 2828


Episodes
Ask host to enable sharing for playback control

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ១ ខែឧសភា ឆ្នាំ២០២៤

5/1/2024
**រដ្ឋាភិបាលសហព័ន្ធនឹងបោះទុនរាប់រយលានដុល្លារ ចូលទៅក្នុងកម្មវិធីគេចចេញពីអំពើហឹង្សាក្នុងគ្រួសារ។ ** លោកហេរញ្ញិក Jim Chalmers និយាយថា អូស្ត្រាលីនៅតែមានទំនាក់ទំនងល្អជាមួយប្រទេសឥណ្ឌា ទោះបីជាមានការបណ្តេញសំបុកចារកម្មឥណ្ឌាចេញពីប្រទេសក៏ដោយ។ ** Qantas ស៊ើបអង្កេតលើកម្មវិធីAppរបស់ខ្លួន ខណៈដែលអតិថិជនរាយការណ៍ថា មានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នកដទៃ។

Duration:00:10:04

Ask host to enable sharing for playback control

ត្រៀមលក្ខណៈក្នុងការប្រឡង IELTS ដើម្បីបំពេញតាមលក្ខខណ្ឌផ្លាស់ប្តូរថ្មីរបស់អូស្រ្តាលី

4/30/2024
រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរចំពោះតម្រូវការភាសាអង់គ្លេសសម្រាប់ទិដ្ឋាការនិស្សិត និងទិដ្ឋាការនិស្សិតដែលបញ្ចប់ការសិក្សាបណ្តោះអាសន្ន។ ឥលូវនេះ ដើម្បីទទួលបានទិដ្ឋាការនិស្សិតលេខ ៥០០ និស្សិតគ្រប់រូបត្រូវមានពិន្ទុ IELTS សរុប ៦.០ ហើយទិដ្ឋាការលេខ ៤៨៥ ត្រូវមានពិន្ទុ IELTS សរុប ៦.៥ ។ ការផ្លាស់ប្តូរនេះទាមទារឲ្យនិស្សិតអន្តរជាតិទាំងអស់ ត្រូវតែត្រៀមលក្ខណៈឲ្យបានល្អក្នុងការប្រឡង ទើបអាចទទួលបានពិន្ទុគ្រប់តាមតម្រូវការរបស់រដ្ឋាភិបាល។ សូមស្តាប់បទសម្ភាសជាមួយនិស្សិតខ្មែរពីររូបដែលកំពុងបន្តការសិក្សានៅប្រទេសអូស្រ្តាលី។

Duration:00:11:57

Ask host to enable sharing for playback control

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការលើកឡើងរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ

4/30/2024
អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រកាសច្រានចោលចំពោះអ្វី ដែលលោកហៅថា ជាការប្រឌិត និងបំភ្លៃរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់ នៅក្នុងយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

Duration:00:07:13

Ask host to enable sharing for playback control

អ្នកសិក្សាស្រាវជ្រាវកម្ពុជា ព្រមានវៀតណាម កុំផ្លុំផ្សែងដាក់កម្ពុជា

4/30/2024
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានវៀតណាម កុំឱ្យផ្លុំផ្សែងដាក់កម្ពុជា ព្រោះកម្ពុជា ក៏អាចតបតទៅវិញ យ៉ាងហោចណាស់ចំនួន ៥ចំណុចផងដែរ។

Duration:00:05:03

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

4/30/2024
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍ឃាតកម្មចុងក្រោយបង្អស់បង្ហាញថា ចំនួនស្ត្រីដែលត្រូវបានសម្លាប់ដោយដៃគូរួមមេត្រីនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងយ៉ាងខ្លាំង។ ** បក្សលេប័រកំពុងប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីអ្នកជាប់ឃុំឃាំងអន្តោប្រវេសន៍ដែលត្រូវបានដោះលែងម្នាក់ ស្ថិតក្នុងចំណោមមនុស្សបីនាក់ដែលត្រូវបានចាប់ខ្លួនពីបទ ប្លន់ប្តីប្រពន្ធវ័យចំណាស់នៅ WA។ ** អូស្ត្រាលីបាត់បង់ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលរបស់ខ្លួន ខណៈដែលនិស្សិតអន្តរជាតិ ពិចារណាលើថ្លៃចំណាយនៃការរស់នៅ។

Duration:00:04:35

Ask host to enable sharing for playback control

Understanding the profound connections First Nations have with the land - ស្វែងយល់ពីទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់ជនជាតិដើមដំបូងនៅលើទឹកដីអូស្រ្តាលី

4/29/2024
The land holds a profound spiritual significance for Aboriginal and Torres Strait Islander peoples, intricately intertwined with their identity, belonging, and way of life. - ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait មានទំនាក់ទំនងខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ ជាមួយនឹងទឹកដីរបស់ពួកគេ ដែលទាក់ទងគ្នាជាមួយនឹងអត្តសញ្ញាណ អារម្មណ៍នៃកម្មសិទ្ធិ និងរបៀបរស់នៅរបស់ពួកគេ។

Duration:00:11:46

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

4/29/2024
** អ្នករៀបចំការហែក្បួនហិង្សាយេនឌ័រចោទលោក Anthony Albanese ថានិយាយកុហក។ ** ការខាតបង់ផ្នែកហិរញ្ញវត្ថុពីការបោកប្រាស់ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ។ **ការពិនិត្យសើរើលើច្បាប់សុវត្ថិភាពតាមអ៊ីនធឺណិតរបស់ eSafety។

Duration:00:04:40

Ask host to enable sharing for playback control

សិក្សាភាសាអង់គ្លេសភាគទី60៖ ការនិយាយអំពីពិធីរំលឹកវិញ្ញាណក្ខន្ធ / ទិវា Anzac

4/28/2024
សិក្សាពីរបៀបនិយាយអំពីពិធីរំលឹកទិវា Anzac ថែមទាំងស្វែងយល់ពីមូលហេតុដែលវាមានសារៈសំខាន់សម្រាប់ប្រជាជនអូស្ត្រាលីទាំងអស់។

Duration:00:16:40

Ask host to enable sharing for playback control

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ២៤ ខែមេសា ឆ្នាំ២០២៤

4/24/2024
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រតិបត្តិការប្រឆាំងភេរវកម្មកំពុងដំណើរការនៅក្នុងទីក្រុងស៊ីដនី ពាក់ព័ន្ធនឹងការប្រហារនៅព្រះវិហារ Wakeley។ ** រដ្ឋាភិបាលសហព័ន្ធគាំទ្រឱ្យរដ្ឋញូសៅវែលពិនិត្យឡើងវិញលើច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។ ** អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះមកត្រឹម 3.6%។

Duration:00:13:07

Ask host to enable sharing for playback control

សហព័ន្ធខ្មែរក្រោមប្រារព្ធទិវា Anzac តាមបែបព្រះពុទ្ធសាសនា

4/23/2024
សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅវត្តធម្មារាម ក្នុងតំបន់ស្រ្ពីងវ៉ែល ទីក្រុងមែលប៊ន ដើម្បីប្រារព្ធទិវាអែនសែក (Anzac Day)។ កម្មវិធីនេះនឹងប្រព្រឹត្តទៅជាសាធារណៈតាមបែបព្រះពុទ្ធសាសនា។ សូមស្តាប់បទសម្ភាសជាមួយលោកយ័ញ បូណាត ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអូសេអានី។

Duration:00:09:13

Ask host to enable sharing for playback control

ចិនសន្យា​ពង្រឹងកិច្ច​សហប្រតិបត្តិការជាមួយ​រដ្ឋាភិបាល​ថ្មីរបស់​កម្ពុជា

4/23/2024
ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ របស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៣ ខែមេសា។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ ភាគីចិន បានប្រកាសគាំទ្រ ចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ប្រទេស ស្របនឹងលក្ខខណ្ឌជាតិ។ ចិន ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅ ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

Duration:00:04:19

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

4/23/2024
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធទាហានអូស្ត្រាលីក្នុងសង្គ្រាមលោកលើកទី២ ដែលបានស្លាប់នៅប៉ាពួញូហ្គីណេ... ** អូស្ត្រាលីឥឡូវនេះ មានអវកាសយានិកជាស្ត្រីជាលើកដំបូង… ** បារីអេឡិចត្រូនិចខុសច្បាប់ជិតកន្លះលានដើម ត្រូវបានរឹបអូសនៅឃ្លាំងស្តុកទីក្រុងម៉ែលប៊ន។

Duration:00:04:47

Ask host to enable sharing for playback control

How to maximise safety when using child car seats - វិធីបង្កើនសុវត្ថិភាពឱ្យបានខ្ពស់បំផុត នៅពេលប្រើប្រាស់កៅអីរថយន្តសម្រាប់កុមារ

4/22/2024
All parents and carers want to ensure their children travel safely when in a car. In this episode, we explore some of the legal requirements and best practices for child car restraints to ensure that children have the maximum chance of survival in case of a crash. - ទោះបីជាប្រទេសអូស្ត្រាលីមានអត្រាខ្ពស់បំផុតមួយនៃការប្រើប្រាស់ កៅអីសុវត្ថិភាពសម្រាប់កុមារជាកំហិត នៅទូទាំងពិភពលោកក៏ដោយ កុមារជាច្រើននៅតែធ្វើដំណើរក្នុងរថយន្តក្នុងលក្ខណៈសុវត្ថិភាពទាបជាងអ្វីដែលប្រសើរបំផុត។ វាមានសារៈសំខាន់ណាស់សម្រាប់ឪពុកម្តាយ និងអ្នកថែទាំ ដែលត្រូវយល់ដឹង ទាំងតម្រូវការផ្លូវច្បាប់ និងការអនុវត្តល្អបំផុត ដើម្បីបង្កើនឱកាសរស់រានមានជីវិត របស់កុមារ ក្នុងករណីមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

Duration:00:12:02

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤

4/21/2024
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទារកម្នាក់រងរបួសនៅក្នុងហេតុការណ៍ចាក់សម្លាប់នៅ Bondi បានចេញពីមន្ទីរពេទ្យហើយ។ ** មានការរំពឹងទុកថានឹងមានការរុះរើកញ្ចប់ថវិកាឡើងវិញ នៅពេលដែលហេរញ្ញិកជួបជាមួយមេដឹកនាំ G20 នៅវ៉ាស៊ីនតោន។ ** ការស្ទង់មតិបង្ហាញការគាំទ្រស្ទើរតែស្មើៗគ្នា សម្រាប់គណបក្សធំៗទាំងពីរ នៅមុនកញ្ចប់ថវិកាខែឧសភា។

Duration:00:04:38

Ask host to enable sharing for playback control

“លុយជាស្តេច” ហេតុអ្វី មានមនុស្សកានតែច្រើនឡើងៗ បដិសេធកាក់ និងក្រដាសប្រាក់?

4/20/2024
ចាប់តាំងពីមានរោគរាតត្បាតកូវីដមក ចរាចរណ៍នៃក្រដាសប្រាក់ក៏ខ្សោយចុះជាងមុន។ អាជីវកម្មមួយចំនួនលែងទទួលយកកាក់ និងក្រដាសប្រាក់ទៀតហើយ ខណៈពេលដែលអ្នកផ្សេងខ្លះទៀត មានការស្ទាក់ស្ទើរក្នុងការទទួលយករូបិយប័ណ្ណរបស់អ្នក។

Duration:00:11:43

Ask host to enable sharing for playback control

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

4/19/2024
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងប្រុសអាយុ 16 ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មភេរវកម្មជុំវិញហេតុការកាប់ចាក់ នៅព្រះវិហារស៊ីដនី។ ** Westfield Bondi Junction បើកទ្វារឡើងវិញ សម្រាប់ការធ្វើជំនួញជួញដូរ បន្ទាប់ពីមានការវាយប្រហារចាក់សម្លាប់កាលពីចុងសប្តាហ៍។ ** រដ្ឋមន្ត្រីសុខាភិបាលមកពីទូទាំងប្រទេស កំពុងប្រកាសគាំទ្រវិធានការ សម្របសម្រួលប្រឆាំងនឹងការជក់បារីអេឡិចត្រូនិច។

Duration:00:11:21

Ask host to enable sharing for playback control

អតីតតំណាងរាស្រ្តបក្ស​ប្រឆាំង ស្នើសុំ​អន្តរាគមន៍​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

4/19/2024
លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នៅកម្ពុជា បានសរសេរលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំអន្តរាគមន៍លើកលែងទោសដល់រូបលោក ដើម្បីអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

Duration:00:06:04

Ask host to enable sharing for playback control

ចូលឆ្នាំ ៤ថ្ងៃ នៅកម្ពុជា មានអ្នកទេសចរ ជាង ២១លាននាក់ ដើរលេងកម្សាន្តទូទាំងប្រទេស

4/18/2024
ក្រសួងទេសចរណ៍ បានប្រកាសថា រយៈពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា មានអ្នកទេសចរ ដើរលេងកម្សាន្តសរុបជាង ២១លាននាក់។ តាមរបាយការណ៍ ក្នុងចំណោមអ្នកទេសចរប្រមាណ ២១លាន ៧០ម៉ឺននាក់នោះ មានទេសចរបរទេស ប្រមាណ ១១ម៉ឺននាក់។

Duration:00:05:32

Ask host to enable sharing for playback control

#59 Talking about cooking (Med) - សិក្សាភាសាអង់គ្លេសភាគទី59៖ ការនិយាយអំពីការធ្វើម្ហូប

4/18/2024
Learn how to talk about cooking and sharing recipes. - រៀនរបៀបនិយាយអំពីការចម្អិនម្ហូបអាហារ និងការចែករំលែករូបមន្តធ្វើម្ហូប។

Duration:00:13:13

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

4/17/2024
** បុរសអាយុ 19 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងកុប្បកម្ម បន្ទាប់ពីការវាយប្រហារដោយកាំបិតនៅព្រះវិហារ Wakeley។ ** Westfield Bondi Junction បើកទ្វារឱ្យសាធារណជនចូលទៅគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលត្រូវចាក់សម្លាប់កាលពីថ្ងៃសៅរ៍។ ** អូស្រ្តាលីប្រកាសផ្តល់ថវិកាបន្ថែមចំនួន 50 ពាន់លានដុល្លារទៅក្នុងវិស័យការពារជាតិ។

Duration:00:04:10