វទយអាសសេរ-logo

វទយអាសសេរ

RFA

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Location:

United States

Genres:

News

Networks:

RFA

Description:

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

[ភាគ ៥៧]៖ កិច្ចសម្ភាសន៍ជាមួយសកម្មជនបរិស្ថាន៥រួប”បណ្ដាំចុងក្រោយ បើសិនជាតុលាការចាប់ដាក់ពន្ធនាគារ"

6/14/2024
លោកអ្នកនាងកញ្ញាជាទីមេត្រី, សាលាដំបូងរាជធានីភ្នំពេញ កំពុងតែជំនុំជម្រះក្ដី យុវជនចលនាមាតាធម្មជាតិ៥នាក់រួបមាន លោក ថុន រដ្ឋា លីចាន់ដារាវុត យឹម លាងហ៊ី កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី។ តុលាការបានចោទប្រកាន់យុវជនទាំងនេះ ពីបទ” រួមគំនិតក្បត់ និង ប្រមាថព្រះមហាក្សត្រ"។ យុវជនចលនាមាតាធម្មជាតិ ធ្លាប់បានជាប់ពន្ធនាគារ ម្ដងរួចមកហើយ ដោយសារតែសកម្មភាពការងាររបស់ពួកគេ ដែលធ្វើការងារ ការពារបរិស្ថាន និងធនធានធម្មជាតិ។ សម្រាប់ការជំនុំជម្រះក្ដី នៅពេលនេះវិញ គេមិនទាន់ដឹងថា តើវាសនារបស់យុវជនទាំង៥នាក់ នឹងត្រូវតុលាការចាប់បញ្ជួនទៅឃុំឃាំងក្នុងពន្ធនាគារជាថ្មីទៀត ឬយ៉ាងណានៅឡើយទេ។ ប្រសិនបើ យុវជនទាំង៥នាក់ ត្រូវតុលាការចាប់ដាក់ពន្ធនាគារជាថ្មីទៀត នៅពេលខាងមុខ តើពួកគេមានបណ្ដាំបែបណា? ជាបន្តទៅទៀតនេះ សូមអញ្ជើញ លោកអ្នកនាងកញ្ញាស្តាប់ កិច្ចសន្ទនា រវាង លោក លោក ទីន ហ្សាការីយ៉ាលោក ថុន រដ្ឋា លីចាន់ដារាវុត យឹម លាងហ៊ី កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ដូចតទៅ៖ ​​​ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​ --- ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖ ? Apple: https://kh.rfa.org/applepodcasts ? Google: https://kh.rfa.org/googlepodcasts ? Spotify: https://kh.rfa.org/spotifypodcasts ? RFA: https://kh.rfa.org/podcasts — #វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #យ៉ងចាន់តារា #ហ៊ុនសែន #រដ្ឋាភិបាល #ហ៊ុនម៉ាណែត #យុវជនកម្ពុជា #យុវជន #មាតាធម្មជាតិ #ភួនកែវរស្មី #សាន់ម៉ាឡា #RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly​ #ChunChanboth #HunSen #HunManet #Youth

Duration:00:27:22

Ask host to enable sharing for playback control

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនរិះគន់ផែនការកម្ទេចអ្នកមានមតិផ្ទុយ របស់លោក ហ៊ុន សែន

6/14/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ១. អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនរិះគន់ផែនការកម្ទេចបក្សប្រឆាំង របស់លោក ហ៊ុន សែន ២. សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ស្នើឱ្យរដ្ឋាភិបាលដោះលែង កញ្ញា សេង ធារី ក្រោយជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ៣. សហជីពគាំទ្ររដ្ឋាភិបាល តវ៉ាប្រឆាំងអង្គការសង់ត្រាលរឿងចេញរបាយការណ៍ស្តីពីសេរីភាពសហជីព ៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងពិភាក្សាជុំវិញថាតើ នយោបាយលោក ហ៊ុន សែន បន្តកម្ចាត់សំឡេងប្រឆាំងខុសច្បាប់បែបណា? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ប្រទេសតំបន់អាស៊ានមួយចំនួន ប្រើតុលាការ ដើម្បីកម្ចាត់អ្នកនយោបាយដែលមានប្រជាប្រិយភាព

6/13/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ១. សមត្ថកិច្ចមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតជនជាតិចិនម្នាក់ស្លាប់ក្រោយធ្លាក់ពីលើអគារនៅឡើយ ២. ប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន ប្រើប្រាស់តុលាការ ដើម្បីកម្ចាត់ អ្នកនយោបាយដែលមានប្រជាប្រិយភាព ៣. ពលរដ្ឋមួយចំនួនថាការសាងសង់ស្តូបវិមានឈ្នះឈ្នះ នៅតាមខេត្តមួយចំនួនគ្មានប្រយោជន៍សម្រាប់ជាតិ ៤. អ្នកឃ្លាំមើលថាកម្ពុជាពិបាកទាក់ទាញអ្នកវិនិយោគពីអឺរ៉ុបដោយសារការរំលោភសិទ្ធិមនុស្ស … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

គណបក្សកម្លាំងជាតិ នឹងតវ៉ាទាមទារឱ្យដោះលែងថ្នាក់ដឹកនាំបក្ស និងអ្នកទោសមនសិការផ្សេងទៀត

6/13/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤៖ ១. គណបក្សកម្លាំងជាតិ នឹងតវ៉ាទាមទារឱ្យដោះលែងថ្នាក់ដឹកនាំបក្ស និងអ្នកទោសមនសិការ​ផ្សេង​ទៀត​នៅទី​ស្នាក់ការបក្ស ២. មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលបន្ទាបតម្លៃលិខិតឆ្លងដែន ដើម្បីកាត់បន្ថយ​ពលករឆ្លង​ទៅថៃ​ខុស​ច្បាប់ ៣. សាលាដំបូងខេត្តបន្ទាយមានជ័យ ដោះលែងស្រ្តីកម្មករអូសរទេះទាំងបីនាក់ បន្ទាប់ពីបង្ខំ​ឱ្យទទួល​យក​លក្ខខណ្ឌ​របស់អាជ្ញាធរ ៤. នៅរាត្រីនេះ យើងនឹងមានអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក ថា ថៃ មកផ្តល់ព័ត៌មាន​លម្អិត​ជុំ​វិញ​​រឿងបែកធ្លាយខ្សែអាត់សំឡេងរបស់លោក ហ៊ុន សែន ពីគម្រោងកម្ទេចកម្លាំងអ្នកប្រឆាំង…រួម​នឹង​​ព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:02

Ask host to enable sharing for playback control

ប្រទេសតំបន់អាស៊ានមួយចំនួន ប្រើតុលាការដើម្បីកម្ចាត់អ្នកនយោបាយដែលមានប្រជាប្រិយភាព

6/12/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤៖ ១. សមត្ថកិច្ចមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតជនជាតិចិនម្នាក់ស្លាប់ក្រោយធ្លាក់ពី​លើ​អគារ​នៅ​ឡើយ ២. ប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន ប្រើប្រាស់តុលាការ ដើម្បីកម្ចាត់ អ្នកនយោបាយ​ដែល​មាន​ប្រជា​ប្រិយភាព ៣. ពលរដ្ឋមួយចំនួនថាការសាងសង់ស្តូបវិមានឈ្នះឈ្នះ នៅតាម​ខេត្ត​មួយ​ចំនួន​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ ៤. អ្នកឃ្លាំមើលថាកម្ពុជាពិបាកទាក់ទាញអ្នកវិនិយោគពីអឺរ៉ុបដោយសារការរំលោភសិទ្ធិមនុស្ស … រួម​នឹង​ព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ផែនការរបស់លោក ហ៊ុន សែន បន្តកម្ទេចអ្នកប្រឆាំង គឺជា«អំពើខុសច្បាប់»

6/12/2024
Title: ផែនការរបស់លោក ហ៊ុន សែន បន្តកម្ទេចអ្នកប្រឆាំង គឺជា«អំពើខុសច្បាប់» Description: ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ១. អ្នកឃ្លាំមើល ចាត់ទុកផែនការរបស់លោក ហ៊ុន សែន ក្នុងការបន្តកម្ទេចអ្នកប្រឆាំង គឺជាអំពើខុសច្បាប់ ២. យុវជនខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរខេត្តលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ៣. កម្មកររោងចក្រ សេងបូ ហ្គាមិន (SHENGBO Garment) តវ៉ាទាមទារឱ្យប្រធានសហជីពរបស់ពួកគេចូលធ្វើការវិញ ៤. ជនជាតិចិនម្នាក់ស្លាប់ក្រោយធ្លាក់ពីលើអគារ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប សុំឱ្យលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍

6/11/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ១. ពលរដ្ឋរងដែលចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង ស្នើឱ្យលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ ២. មេធាវីរបស់លោក ស៊ុន ចន្ធី ស្នើសាលាឧទ្ធរណ៍លើកពេលសវនាការ ដោយសារមន្រ្តីពន្ធនាគារមិនបញ្ជូនកូនក្តីរបស់ខ្លួនមកតុលាការតាមការកំណត់ ៣. ប្រជាពលរដ្ឋខេត្តកណ្ដាលទាមទារអោយក្រុមហ៊ុន ភឺន ផល្លា បញ្ឈប់សកម្មភាពឈូសឆាយ ដោយអះអាងថាក្រុមហ៊ុនមួយនេះមិនមានច្បាប់អនុញ្ញាត។ ៤. អាជ្ញាធរ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនជាង១រយនាក់ និងរឹបអូសគ្រឿងញៀនជាង៤០គីឡូក្រាម កាលពីថ្ងៃទី១០ ខែមិថុនា......រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!!

Duration:00:59:59

Ask host to enable sharing for playback control

តុលាការបន្តសួរសកម្មជនចលនាមាតាធម្មជាតិដោយភ្ជាប់ពួកគេនឹងស្ថាបនិកចលនា លោក អាឡិច

6/11/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤៖ ១. តុលាការបន្តសួរសកម្មជនចលនាមាតាធម្មជាតិដោយភ្ជាប់ពួកគេនឹងស្ថាបនិកចលនា លោក អាឡិច ២. មេធាវីស្នើសាលាឧទ្ធរណ៍លើកពេលសវនាការដោយសារអវត្តមានប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ៣. អាជ្ញាធរក្រុងប៉ោយប៉ែត បញ្ជូនស្ត្រីកម្មករអូសរទេះ៣នាក់ទៅតុលាការចោទពីបទញុះញង់ ៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពី ថាតើការប្រញាប់បើកការដ្ឋាន​ព្រែក​ជីក​ហ្វូណន អាចបញ្ចៀស​កម្ពុជា​ពីជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់​មេគង្គ​ដែរ​ឬទេ?​...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួនទៀត!

Duration:01:00:05

Ask host to enable sharing for playback control

យុវជន​បរិស្ថាន​៥​នាក់​ផ្ញើ​បណ្ដាំ​ទុក​មុន ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​ពួកគេ​នៅ​ថ្ងៃ​នេះ

6/10/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤៖ ១. យុវជន​បរិស្ថាន​៥​នាក់​ផ្ញើ​បណ្ដាំ​ដល់​សាធារណជន ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ ២. សកម្មជនបក្សប្រឆាំងស្នើនាយករដ្ឋមន្ត្រីជប៉ុនជំរុញទៅលោក ហ៊ុន ម៉ាណែត ឱ្យដោះលែង​អ្នក​ទោស​​មនសិការចំនួន២១រូប ៣. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​​ណែនាំ​សាធារណជន​ឱ្យ​យល់ដឹង​ពី​សុខភាពផ្លូវ​ចិត្ត​​មនុស្ស​ចាស់ ៤. ប្រជាសហគមន៍ខេត្តកំពង់ស្ពឺស្នើឱ្យអាជ្ញាធរសង្គ្រោះតំបន់ការពារធម្មជាតិកោដូនតី​ដែល​ប្រឈម​នឹង​ការបាត់បង់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

«មន្ត្រីរាជការភាគច្រើនមិនបានបម្រើរាស្ត្រទេ តែផ្គាប់ចិត្តលោក ហ៊ុន ម៉ាណែត»

6/10/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤៖ ១. តុលាការកំពូល បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីបក្សកម្លាំងជាតិ លោក គា វិសាល ២. សកម្មជនបក្សប្រឆាំង ស្នើនាយករដ្ឋមន្ត្រីជប៉ុនជំរុញទៅលោក ហ៊ុន ម៉ាណែត ឱ្យដោះលែង​អ្នក​ទោស​មនសិការ ៣. តុលាការក្រុងភ្នំពេញ នឹងបន្តសវនាការសំណុំរឿងសកម្មជនការពារបរិស្ថាន ក្រោម​បទ​ចោទ​«ប្រមាថ​ព្រះមហាក្សត្រ» និង«រួមគំនិតក្បត់» ៤. ពលរដ្ឋថាមន្ត្រីរាជការភាគច្រើនមិនបានបម្រើរាស្ត្រទេ តែផ្គាប់ចិត្តលោក ហ៊ុន ម៉ាណែត… រួម​នឹ​ង​ព័ត៌​មាន​សំខាន់ៗមួយចំនួនទៀត៕

Duration:01:00:05

Ask host to enable sharing for playback control

បាតុករត្រៀមដាក់ញត្តិទៅរដ្ឋាភិបាលជប៉ុន ឱ្យជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស

6/9/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី១០ ខែមិថុនាឆ្នាំ២០២៤៖ ១. អ្នកជំនាញថា រដ្ឋាភិបាលប្រើលេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីរឹតត្បិតសារព័ត៌មានឯករាជ្យ ២. ពលរដ្ឋខ្មែរក្រោមទាមទារឱ្យអន្តរជាតិ ជំរុញទៅវៀតណាមឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ៣. មន្រ្តីសិទ្ធិមនុស្សថា តុលាការកំពូលមិនអនុញ្ញាតឱ្យលោក នី ណាក់ នៅក្រៅឃុំ​នឹងប៉ះពាល់​មុខ​មាត់​កម្ពុជា ៤. គ្រួសារអះអាងថា តុលាការនឹងដោះលែងសកម្មជនសង្គម លោក ធែល ធីលែន នៅថ្ងៃទី១៨ ខែកក្កដា... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

Duration:01:00:00

Ask host to enable sharing for playback control

អ្នកច្បាប់ ទាមទារឱ្យអាជ្ញាធរទទួលខុសត្រូវចំពោះសិស្សសាលាម្នាក់ស្លាប់ដោយសារលិចទូកនៅខេត្តកំពង់ធំ

6/9/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០២៤ ១. អ្នកច្បាប់ ទាមទារឱ្យអាជ្ញាធរទទួលខុសត្រូវចំពោះសិស្សសាលាម្នាក់ស្លាប់ដោយសារលិចទូកនៅខេត្តកំពង់ធំ ២. អង្គការ និងពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ប្រារព្ធខួប៧៥ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ៣. មេធាវីលោក នី ណាក់ ខកចិត្តដែលតុលាការកំពូលមិនអនុញ្ញាតឱ្យកូនក្តីនៅក្រៅឃុំ ៤. គ្រួសារ អះអាងថា តុលាការនឹងដោះលែងសកម្មជនសង្គម លោក ធែល ធីលែន នៅថ្ងៃទី១៨ ខែកក្កដា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ជំនួយការលោក ហ៊ុន សែន ពាក់ព័ន្ធការឆបោកលុយពលរដ្ឋនៅស្វាយរៀង

6/8/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី០៩ ខែ មិថុនា ឆ្នាំ២០២៤ ១. ជំនួយការលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធការឆបោកលុយពលរដ្ឋជាច្រើននៅខេត្តស្វាយរៀង ២. គ្រួសារសកម្មជនបក្សប្រឆាំង ស្នើរដ្ឋាភិបាលដោះលែងប្ដី និងឪពុករបស់ពួកគេ ដោយឥតលក្ខខណ្ឌ ៣. រុស្សីពិចារណាឲ្យមានជើងហោះហើរដោយត្រង់មកកម្ពុជា ៤. អ្នកច្បាប់បារម្ភពីការអនុវត្តដោយបំពានក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងដាក់ពន្ធនាគារ ...រួមនឹងព័ត៌មានមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

គណបក្សកម្លាំងជាតិថា លោក ស៊ុន ចន្ធី សុំទោសរដ្ឋាភិបាលជារឿងបុគ្គល

6/8/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ ១.គណបក្សកម្លាំងជាតិថា លោក ស៊ុន ចន្ធី សុំទោសរដ្ឋាភិបាលជារឿងបុគ្គល ២.អ្នកឃ្លាំមើលសង្គមឆ្ងល់ពីមូលហេតុដែលលោក ហ៊ុន ម៉ាណែត បន្តលាក់បាំងព័ត៌មានជុំវិញអ្នកផ្តល់លុយសាងសង់ព្រែកជីក ដែលដាក់ឈ្មោះឪពុកលោក ៣.អ្នកវិភាគថា កម្ពុជាមិនចូលរួមកិច្ចសន្ទនាសន្តិភាព អ៊ុយក្រែន ដោយសារ លោក ហ៊ុន សែន រងសម្ពោធពីចិន ៤.ពលរដ្ឋចាញ់បោកក្រុមហ៊ុន ភូមិខ្មែរគ្រុប ថា ក្រុមហ៊ុននេះមានមន្ត្រីរដ្ឋាភិបាល នៅកាងពីក្រោយ.រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖

Duration:01:00:00

Ask host to enable sharing for playback control

លោក ហ៊ុន ម៉ាណែត ចាត់ទុកមតិរិះគន់គ្រាន់ជាការសើចកម្សាន្ត

6/7/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៨ ខែ មិថុនា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត ចាត់ទុកមតិរិះគន់គ្រាន់ជាការសើចកម្សាន្ត ២. គណបក្សកម្លាំងជាតិរក្សាជំហរជួបជុំគ្នាយ៉ាងតិច ១៥០នាក់ នៅទីលានប្រជាធិបតេយ្យ ៣. យុវជនមាតាធម្មជាតិ ស្នើឱ្យក្រសួងបរិស្ថានបំភ្លឺរឿងកាត់ដីតំបន់ពាមក្រសោប ជាកន្លែងចាក់សំរាម ៤. សិស្សវិទ្យាល័យមួយចំនួនក្នុងខេត្តសៀមរាប ជក់បារីអគ្គិសនីតាមហាងកាហ្វេកាន់តែច្រើន...រួមនឹងព័ត៌មានមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

[ភាគ ៥៦]៖ កិច្ចសម្ភាសន៍ជាមួយអ្នកនិពន្ធសៀវភៅ "មនុស្សដែលគេយកទៅកែប្រែ"

6/7/2024
លោកអ្នកនាងកញ្ញាជាទីមេត្រី, យុវតីមួយរូបដែលធ្លាប់ត្រូវគេចាប់យកទៅដាក់គុកតាំងពីនៅមិនទាន់ដឹងក្តីស្រួលបួលផងនោះ រៀបរាប់នៅក្នុងសៀវភៅដែលទើបនឹងចេញផ្សាយថ្មីមួយពីព្រិត្តិការណ៍ដែលនាងជួបប្រទះនានា ហើយដែលបានជំរុញអោយនាងក្លាយជាសកម្មជនមួយរូបដ៏អង់អាចក្លាហាន។ សៀវភៅថ្មីនោះមានចំណងជើងថា "មនុស្សដែលគេយកទៅកែប្រែ"។ កញ្ញា ភួន កែវរស្មី ដែលជាអ្នកនិពន្ធមួយរូបក្នុងចំណោមអ្នកនិពន្ធ៥ នាក់ទៀត សរសេរថាគឺការដែលគេចាប់ដាក់គុក និងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តនោះហើយ ដែលធ្វើអោយនាងតាំងចិត្តមុះមុតបន្ថែមទៀតទៅលើការងារដែលនាងកំពុងធ្វើ។ ជាបន្តទៅទៀតនេះ សូមអញ្ជើញ លោកអ្នកនាងកញ្ញាស្តាប់និងទស្សនា កិច្ចសន្ទនា រវាង លោក ជុន ច័ន្ទបុត្រ លោក សំ ប៉ូលី កញ្ញា ភួន កែវរស្មី និង លោក សាន់ ម៉ាឡា ដូចតទៅ៖ ​​​ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​ --- ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖ ? Apple: https://kh.rfa.org/applepodcasts ? Google: https://kh.rfa.org/googlepodcasts ? Spotify: https://kh.rfa.org/spotifypodcasts ? RFA: https://kh.rfa.org/podcasts — #វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #យ៉ងចាន់តារា #ហ៊ុនសែន #រដ្ឋាភិបាល #ហ៊ុនម៉ាណែត #យុវជនកម្ពុជា #យុវជន #មាតាធម្មជាតិ #ភួនកែវរស្មី #សាន់ម៉ាឡា #RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly​ #ChunChanboth #HunSen #HunManet #Youth

Duration:00:26:42

Ask host to enable sharing for playback control

អាជ្ញាធរថៃដោះលែងសកម្មជននយោបាយខ្មែរ១០នាក់ក្នុងករណីផ្សេងៗពីគ្នា

6/7/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ ១.អាជ្ញាធរថៃដោះលែងសកម្មជននយោបាយ១០នាក់ក្នុងករណីផ្សេងៗពីគ្នា ២.យុវជនស្នើឱ្យរដ្ឋបាលខេត្តកោះកុងបង្ហាញផែនទីកាត់ដីតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ទៅឲ្យក្រុមហ៊ុន ចិន ៣.អង្គការ យូណេស្កូ (UNESCO) អំពាវនាវឱ្យគាំពារអ្នកសារព័ត៌មានដែលជាផ្នែកមួយក្នុងការពារបរិស្ថាន ៤.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងពិភាក្សានឹងមន្រ្តីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលថា តើតំណាងរបស់គណបក្សជំទាស់នៅថ្នាក់មូលដ្ឋានដែលទើបជាប់ឆ្នោតថ្មី អាចជួយប្រជាពលរដ្ឋបានអ្វីខ្លះ? ..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត ៕

Duration:01:00:00

Ask host to enable sharing for playback control

ជនភៀសខ្លួនខ្មែរនៅប្រទេសថៃ ដើរបិណ្ឌបាតតាមព្រះសង្ឃ ដើម្បីបានម្ហូបអាហារ

6/6/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ព្រែក ជីកហ្វូនណនថ្ងៃទី០៥ ខែសីហាខាងមុខចំថ្ងៃខួបកំណើតឪពុកលោក ២. តុលាការក្រុងភ្នំពេញផ្តន្ទាទោសមន្រ្តីបក្សភ្លើងទៀនលោក អេង ស្រូយ ឱ្យជាប់ពន្ធនាគារ២ឆ្នាំបន្ថែមទៀត ៣. ដែនជម្រកសត្វព្រៃបឹងពែរជាច្រើនហិកតារ នៅខេត្តព្រះវិហារ ត្រូវបានជនល្មើសកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ៤. ជនភៀសខ្លួនខ្មែរនៅប្រទេសថៃដើរបិណ្ឌបាតតាមព្រះសង្ឃ ដើម្បីបានបាយម្ហូបសម្រាប់ហូបចុក ...រួមនឹងព័ត៌មានមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ហ៊ុន ម៉ាណែត ប្រកាសសង់ព្រែកជីកហ្វូណនចំថ្ងៃខួបកំណើតឪ ០៥ សីហា

6/6/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤៖ ១. កម្ពុជា បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនចំថ្ងៃខួបកំណើតលោក ហ៊ុន សែន ថ្ងៃទី០៥ ខែ​សីហា ២. សហមេធាវីលោក កឹម សុខា ស្នើឱ្យតុលាការបញ្ឈប់ការប្រើប្រាស់ឈ្មោះប្រទេសសិប្បនិម្មិត​ដើម្បី​ដាក់​បន្ទុក​​លើកូនក្តីពួកគេ ៣. ពលរដ្ឋ រិះគន់អាជ្ញាធរខេត្តស្ទឹងត្រែងរឿងកាយផ្លូវឱ្យខូចដោយសារគ្មានផែន​ការសាង​សង់​ច្បាស់​លាស់ ៤. ក្នុងរាត្រីនេះ យើងនឹងមានអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក ថា ថៃ នឹងមកបកស្រាយ​ថា​តើ​ផែន​ការ​បង្ក្រាបក្រុមក្មេងទំនើងរបស់លោក ហ៊ុន ម៉ាណែត នឹងមានប្រសិទ្ធភាពដែរឬទេ… រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួនទៀត៕

Duration:01:00:02

Ask host to enable sharing for playback control

អាមេរិក និងកម្ពុជាពិនិត្យមើលឱកាសស្តារទំនាក់ទំនង និងពង្រឹងវិស័យការពារជាតិ

6/5/2024
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០២៤៖ ១.បក្សប្រឆាំងដណ្ដើមបានអាសនៈមួយចំនួនតូចក្នុងការបោះឆ្នោតក្រុមប្រឹក្សា ២. អាមេរិក និងកម្ពុជា ពិនិត្យមើលឱកាសស្តារទំនាក់ទំនង និងពង្រឹងវិស័យ ការពារជាតិ 3. ​រដ្ឋាភិបាលសិង្ហបុរីបានបណ្ដេញឧក្រិដ្ឋជនដើមកំណើតចិនកាន់លិខិតឆ្លងដែនកម្ពុជាពីរនាក់​បន្ថែម​ទៀត​មក​កម្ពុជា ៤. លោក សម រង្ស៊ី បន្តអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើគ្រួសារ លោក ហ៊ុន សែន និងមន្ត្រី​កំពូលៗ​....​រួម​មាន​នឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00