SBS Khmer-logo

SBS Khmer

SBS (Australia)

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Location:

Sydney, NSW

Description:

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Language:

Multilingual

Contact:

SBS Radio Sydney Locked Bag 028 Crows Nest NSW 1585 Australia (02) 9430 2828


Episodes
Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦

4/24/2026
** លោក ដូណាល់ ត្រាំ ប្រកាសពីការបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បីសប្តាហ៍ទៀត។ ** នាយករដ្ឋមន្រ្តីអូស្រ្តាលី ការពារកំណែទម្រង់គម្រោងធានារ៉ាប់រងពិការភាពជាតិ-NDIS។ ** ASIC ចេញសេចក្តីជូនដំណឹងព្រមាន ដល់អ្នកមានឥទ្ធិពលខាងផ្នែកហិរញ្ញវត្ថុនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំនួនបួនរូប ។

Duration:00:03:51

Ask host to enable sharing for playback control

The overlooked story: Aboriginal and Torres Strait Islander service on ANZAC Day - រឿងរ៉ាវដែលត្រូវបានគេមើលរំលង៖ សេវាកម្មរបស់ជនជាតិដើមភាគតិច Aboriginal និង អ្នកកោះTorres Strait នៅទិវា ANZAC

4/24/2026
Each year Australians gather on ANZAC Day to remember those who served in wars, conflicts and peacekeeping missions. But whose stories are we remembering? Are there stories we don’t always hear? In this episode we explore an important part of Australia’s history that has often been overlooked—the service of Aboriginal and Torres Strait Islander peoples. - ជារៀងរាល់ឆ្នាំ មនុស្សម្នាជួបជុំគ្នានៅទិវា ANZAC ដើម្បីរំលឹកដល់អ្នកដែលបានបម្រើការក្នុងសង្គ្រាម ជម្លោះ និងបេសកកម្មរក្សាសន្តិភាព។ ប៉ុន្តែ តើយើងកំពុងចងចាំរឿងរ៉ាវរបស់នរណាខ្លះ — ហើយតើមានរឿងរ៉ាវអ្វីខ្លះដែលយើងមិនសូវឮ ឬមិនធ្លាប់ឮដែរឬទេ? នៅក្នុងរបាយការណ៍នេះ យើងស្វែងយល់ពីផ្នែកដ៏សំខាន់មួយនៃប្រវត្តិសាស្ត្ររបស់ប្រទេសអូស្ត្រាលី ដែលតែងតែត្រូវបានគេមើលរំលង — សេវាកម្មរបស់ប្រជាជនជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait។

Duration:00:10:57

Ask host to enable sharing for playback control

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦

4/24/2026
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិដើមភាគតិចអូស្ត្រាលី មានការព្រួយបារម្ភអំពីកំណែទម្រង់គម្រោងធានារ៉ាប់រងពិការភាពជាតិ-NDIS។ ** បទឈប់បាញ់រវាងប្រទេសលីបង់ និងអ៊ីស្រាអែលត្រូវបានបន្តរយៈពេលបីសប្តាហ៍។ ** តុលាការអន្តរជាតិចោទប្រកាន់អតីតប្រធានាធិបតីហ្វីលីពីន ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

Duration:00:10:40

Ask host to enable sharing for playback control

នាយករដ្ឋមន្ត្រីកម្ពុជា ដាក់បទបញ្ជា បន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

4/23/2026
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសផ្ទាល់មាត់ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam online ដោយគ្មានបង្អង់ដៃឡើយ។

Duration:00:03:24

Ask host to enable sharing for playback control

កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងកម្ពុជា ចិន

4/23/2026
កិច្ចប្រជុំ លើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំដោយបិទទ្វារនេះ ចិន បានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិកម្ពុជា ទាំងដែនទឹក ដែនគោក និងដែនអាកាស។ នេះបើតាមលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំ។

Duration:00:07:52

Ask host to enable sharing for playback control

«ពិបាក តែមិនអាចជៀសវាងបាន»៖ ការផ្លាស់ប្តូរ NDIS ដើម្បីបន្ថយអ្នកចូលរួម និងកំណត់គោលដៅលើអ្នកផ្តល់សេវាក្លែងបន្លំ

4/23/2026
រដ្ឋាភិបាលសហព័ន្ធបានប្រកាសពីការផ្លាស់ប្តូរដ៏សំខាន់មួយលើគម្រោងធានារ៉ាប់រងពិការភាពជាតិ- NDIS ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការក្លែងបន្លំ និងការចំណាយនៅក្នុងកម្មវិធីដែលចំណាយប្រាក់ប្រាំម៉ឺនលានដុល្លារនេះ។ ដោយស្វាគមន៍ចំពោះទិដ្ឋភាពមួយចំនួននៃកំណែទម្រង់នេះ ក្រុមអ្នកតស៊ូមតិសម្រាប់ពិការភាពនិយាយថា ត្រូវតែមានភាពច្បាស់លាស់បន្ថែមទៀតជុំវិញការកាត់បន្ថយការគាំទ្រ និងសិទ្ធិទទួលបាន ដោយមានការភ័យខ្លាចថា អ្នកដែលខ្វះខាតនឹងបាត់បង់សិទ្ធិទទួលបានការគាំទ្រសំខាន់ៗ។

Duration:00:09:32

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦

4/22/2026
** អ៊ីរ៉ង់ប្តេជ្ញាថានឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញទេ ដរាបណាមានការបិទផ្លូវពីកងទ័ពជើងទឹករបស់អាមេរិក។ **គណៈរដ្ឋមន្ត្រីជួបប្រជុំពិភាក្សាអំពីវិបត្តិប្រេងឥន្ធនៈ។ ** eSafety ទាមទារឱ្យវេទិកាហ្គេមអនឡាញធំៗ ពន្យល់ពីរបៀបដែលពួកគេការពារកុមារពីរ៉ាឌីកាល់និយម។

Duration:00:03:54

Ask host to enable sharing for playback control

ក្តីបារម្ភអំពីកង្វះប្រេងសាំង និងការ​ផ្លាស់ប្តូរ​ទម្លាប់បន្តិចបន្តួច

4/22/2026
ការអូសបន្លាយនៃសង្រ្គាមនៅមជ្ឈិមបូព៌ា បានបណ្តាលឱ្យមានវិបត្តិប្រេងឥន្ធនៈជាបន្ត នៅទូទាំងពិភពលោក។ ខណៈឯការផ្លាស់ប្តូរទម្លាប់បន្តិចបន្តួច មិនត្រឹមតែកាត់បន្ថយក្តីបារម្ភបានខ្លះនោះទេ ប៉ុន្តែវាក៏ផ្តល់នូវផលវិជ្ជមានដល់សុខភាពផងដែរ។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋខ្មែរមួយចំនួន នៅទីក្រុងមែលប៊នអំពីក្តីព្រួយបារម្ភពីតម្លៃប្រេងសាំង។

Duration:00:10:45

Ask host to enable sharing for playback control

អ្នកនាំពាក្យប្រកាសថា រដ្ឋាភិបាល​កម្ពុជា​បន្ត​សកម្មភាព​រស់រវើក​លើ​គ្រប់វិស័យ ខណៈថៃបន្ត​សាងសង់លើ​ដីខ្មែរ

4/21/2026
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រកាសថា ការងារការទូត សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តសកម្មភាពរស់រវើកឥតបង្អែរបង្អង់ឡើយ ទោះបីជាដៃម្ខាង ត្រូវដោះស្រាយបញ្ហាបូរណភាពទឹកដី បន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសពីការបន្តរំលោភបំពានរបស់យោធាថៃ លើទឹកដីកម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំ កន្លងមកនេះ។

Duration:00:05:12

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦

4/20/2026
**នាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងជួបជាមួយថ្នាក់ដឹកនាំរដ្ឋ និងដែនដី ខណៈដែលការរំខាននៅច្រកហ័រមូស ធ្វើឱ្យតម្លៃទំនិញឡើងថ្លៃ។ ** អង្គការលើកលែងទោសអន្តរជាតិព្រមានថា ប្រព័ន្ធសិទ្ធិសកលជិតដល់ចំណុចបំបែកហើយ។ ** រដ្ឋវិចថូរៀជាប់ជារដ្ឋដែលមានបំណុលខ្ពស់ជាងគេ គឺជិត២សែនលានដុល្លារ។

Duration:00:04:39

Ask host to enable sharing for playback control

Thinking of a career change? Here are some tips and options to consider - គិតចង់ផ្លាស់ប្តូរមុខអាជីពឬ? ជម្រើស និងគន្លឹះដែលត្រូវពិចារណានៅប្រទេសអូស្ត្រាលី

4/20/2026
Looking to step into a new career? You're not the only one, the stats suggest. No matter your age, background or whether English is your first language, a career change at some point is almost inevitable nowadays. In Australia, support is available to help you through the process. - វាជារឿងធម្មតាទេក្នុងការគិតឡើងវិញអំពីជីវិតការងាររបស់អ្នក។ អ្នកខ្លះកំពុងស្វែងរកឱកាសថ្មីៗ។ អ្នកផ្សេងទៀតចង់បានការងារដែលសមស្របទៅនឹងមុខជំនាញ គុណតម្លៃ ឬកាលៈទេសៈរបស់ពួកគេ។ ការផ្លាស់ប្តូរអាជីពអាចជាកិច្ចការដ៏លំបាកមួយ មិនថាអ្នកនៅដំណាក់កាលដំបូងនៃដំណើរការងាររបស់អ្នក ឬមានបទពិសោធន៍ច្រើនឆ្នាំនៅពីក្រោយអ្នកនោះទេ។ នៅក្នុងរបាយការណ៍នេះ យើងពិនិត្យមើលថាតើការផ្លាស់ប្តូរអាជីពនៅក្នុងប្រទេសអូស្ត្រាលីអាចពាក់ព័ន្ធនឹងអ្វីខ្លះ? កន្លែងដែលត្រូវស្វែងរកព័ត៌មានដែលអាចទុកចិត្តបាន ការគាំទ្រអ្វីខ្លះដែលមាន និងរបៀបចូលទៅជិតដំណើរការប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាកំណើតរបស់អ្នក។

Duration:00:10:55

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦

4/17/2026
**បទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់ចូលជាធរមាន។ ** រដ្ឋមន្ត្រីក្រសួងការពារជាតិ ការពារសម្ព័ន្ធភាពរបស់ប្រទេសអូស្ត្រាលីជាមួយសហរដ្ឋអាមេរិក។ ** លោកនាយករដ្ឋមន្រ្តីប្រកាសថា អូស្ត្រាលីទទួលបានការនាំចូលប្រេងម៉ាស៊ូតបន្ថែមចំនួន ១០០លានលីត្រ។

Duration:00:04:34

Ask host to enable sharing for playback control

ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី

4/17/2026
ប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនីបន្តរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដោយឆ្នាំនេះ នៅតាមបណ្តារត្តអារាមនានា មានការរៀបចំតុបតែងលំអរប្លែកពីឆ្នាំមុនៗ។ សូមស្តាប់បទសម្ភាសន៍ជាមួយ លោកគួរ វឌ្ឍនា ហៅជេម ដែលជាប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងស៊ីដនី។

Duration:00:09:16

Ask host to enable sharing for playback control

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦

4/17/2026
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក ដូណាល់ ត្រាំ «មិនសប្បាយចិត្ត» ជាមួយនឹងការចំណាយលើវិស័យការពារជាតិរបស់អូស្ត្រាលី និងតួនាទីនៅចក្រហ័រមូស។ ** បទឈប់បាញ់នៅលីបង់បង្កើនក្តីសង្ឃឹមនៃការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសអូស្ត្រាលី។ ** ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បញ្ជាក់អះអាងជាថ្មីម្តងទៀតពីការបន្តបិទច្រកព្រំដែនកម្ពុជា-ថៃ។

Duration:00:12:28

Ask host to enable sharing for playback control

ចូលឆ្នាំថ្មីប្រពៃណីជាតិ «ផ្ទាំងគំនូរដើម្បីសន្តិភាព» បន្តតាំងបង្ហាញ នៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ

4/16/2026
នៅជ្រុងម្ខាង លើសួនច្បារមុខវត្តបទុមវត្តី ខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” នៅតែតាំងបង្ហាញមហាជនឱ្យចូលទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ផ្ទាំងគំនូរ ដើម្បីសន្តិភាព បានបើកសម្ពោធជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ផ្ទាំងគំនូរនេះ មានទទឹង ៥ម៉ែត្រ បណ្ដោយ ៣៥ម៉ែត្រ ដែលសិល្បករស្រីប្រុស មានទាំងព្រះសង្ឃផង បានប្រើពេលគូរ ១២ថ្ងៃ ដើម្បីបង្ហាញពីការឈឺចាប់ ការប្រមាថ ការមើលងាយ ការជាន់ឈ្លី ការធ្វើទុក្ខបុកម្និញ និងរឿងអយុត្តិធម៌រាប់មិនអស់ ក្នុងភ្លើងសង្គ្រាម ដែលថៃ បានបង្កឡើង លើទឹកដីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

Duration:00:09:08

Ask host to enable sharing for playback control

លោក ហ៊ុន សែន បញ្ជាក់​ជាថ្មីពីការ​បន្ត​បិទច្រក​ព្រំដែន​កម្ពុជា-ថៃ

4/16/2026
កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានប្រកាសជាថ្មី ពីការបន្តបិទច្រកព្រំដែនកម្ពុជា-ថៃ។ ក្នុងសារតាមបណ្តាញសង្គម លោកហ៊ុនសែន កាលពីថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចូលឆ្នាំ ថ្ងៃទី៣ និងជាថ្ងៃចូលឆ្នាំចុងក្រោយ ក៏បានព្រមានដល់អ្នកនាំទំនិញថៃ ចូលកម្ពុជា ត្រូវបញ្ឈប់ជាបន្ទាន់។

Duration:00:06:08

Ask host to enable sharing for playback control

ប្រតិកម្មខ្លាំងក្លា ខណៈដែលមេដឹកនាំបក្សប្រឆាំងបង្ហាញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាសរបស់គណបក្សសម្ព័ន្ធ

4/16/2026
លោក Angus Taylor មេដឹកនាំគណបក្សប្រឆាំងបានគូសបញ្ជាក់ពីផែនការរបស់លោកក្នុងការដកជនអន្តោប្រវេសន៍ចេញពីប្រទេស ប្រសិនបើពួកគេមិនបង្ហាញពីអ្វីដែលលោកពិពណ៌នាថាជា "គុណតម្លៃអូស្ត្រាលី"។ ផែនការនេះទទួលបាននូវការរិះគន់យ៉ាងទូលំទូលាយ និងការថ្កោលទោសយ៉ាងខ្លាំងក្លាពីក្រុមអ្នករិះគន់ រួមទាំងគណបក្សលេប័រ និងក្រុមសិទ្ធិមនុស្សផងដែរ។

Duration:00:11:38

Ask host to enable sharing for playback control

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦

4/15/2026
** អគ្គីភ័យដ៏ធំមួយធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់រោងចក្រចម្រាញ់ប្រេងមួយក្នុងចំណោមរោងចក្រចម្រាញ់ប្រេងពីរចុងក្រោយរបស់ប្រទេសអូស្ត្រាលី។ ** រដ្ឋ និងដែនដីនានាព្យាយាមសម្រាប់ទុនបម្រុងប្រេងឥន្ធនៈផ្ទាល់ខ្លួនរបស់ពួកគេ ខណៈពេលដែលកំពុងប្រឈមមុខនឹងវិបត្តិផ្គត់ផ្គង់។ ** ទិន្នន័យរបស់ការិយាល័យស្ថិតិអូស្ត្រាលីបង្ហាញថា អត្រាគ្មានការងារធ្វើនៅតែមានស្ថេរភាពនៅ ៤,៣%។

Duration:00:05:01

Ask host to enable sharing for playback control

ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ​មមី អដ្ឋស័ក ពស២៥៧០

4/15/2026
ថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ រយៈពេលបីថ្ងៃ ចាប់ផ្តើមនៅថ្ងៃអង្គារ ទី១៤ មេសា វេលាម៉ោង ម៉ោង ១០ និង ៤៨នាទី ព្រឹកថ្ងៃ ម៉ោងនៅប្រទេសកម្ពុជា ឬម៉ោង ១និង៤៨នាទីថ្ងៃរសៀល ម៉ោងស្តង់ដារអូស្រ្តាលីខាងកើត នៅតាមទីវត្តអារាមនានា ទូទាំងប្រទេសអូស្រ្តាលី គេឃើញមានការរៀបចំបុណ្យចួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង តាំងពីចុងសប្តាហ៍មុនមកម្ល៉េះ ហើយក៏នឹងបន្តនៅក្នុងសប្តាហ៍នេះ។

Duration:00:04:55

Ask host to enable sharing for playback control

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦

4/15/2026
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការព្រមានដ៏ធ្ងន់ធ្ងរមួយពីហិរញ្ញិកសហព័ន្ធអំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី... ** ក្រុមហ៊ុនអាកាសចរណ៍ធំទីពីររបស់អូស្ត្រាលីនិយាយថា ខ្លួននឹងដំឡើងថ្លៃសំបុត្រយន្តហោះ និងកាត់បន្ថយលទ្ធភាពដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេង... ** អង្គការសហប្រជាជាតិយល់ថា ការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ទំនងជានឹងចាប់ផ្តើមឡើងវិញ ក្នុងពេលឆាប់ៗនេះ។

Duration:00:12:19